អ្នកស្នេហាវិស័យបវរកញ្ញាទាំងក្នុងស្រុកនិងក្រៅស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក ណាវ៉ាត់ ម្ចាស់កម្មវិធី Miss Grand International បង្ហោះរូបនៅលើបណ្តាញសង្គមពី Miss Universe ។ បើតាមប្រព័ន្ធផ្សព្វផ្សាយ khaosod English បានបញ្ជាក់ថាលោកបានចំណាយលុយប្រមាណជាង៥លានដុល្លារសម្រាប់ទិញសិទ្ធិគ្រប់គ្រង Miss Universe Thailand រយៈពេល៥ឆ្នាំ។
នៅថ្ងៃទី១៧ កុម្ភៈ បណ្តាញសង្គមលោក nawat itsaragrisil បានបង្ហោះរូបភាព២សន្លឹករបស់ខ្លួនដោយបានដាក់ខេបសិនយ៉ាងខ្លីថា « Miss Universe x MGI Org» ។ ការបង្ហោះរូបភាពនេះបានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសអ្នកមួយចំនួនបានបង្ហាញការមិនពេញចិត្តក្រោមការគ្រប់គ្រងរបស់លោកទៅកាន់កម្មវិធីធំបវរកញ្ញាចក្រវាល ពីព្រោះតែកម្មវិធី Miss Grand International របស់លោកគឺរងនូវភាពចម្រូងចម្រាសជាញឹកញាប់នៅលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈការ Drama ផ្សេងៗ។ .png)
ទោះយ៉ាងណាមានការបញ្ជាក់ថា លោកណាវ៉ាត់ គឺគ្រប់គ្រងតែការរៀបចំ បវរកញ្ញាចក្រវាលប្រទេសថៃ តែប៉ុណ្ណោះមិនមែនកាន់កាប់ទាំងមូលនោះទេ ខណៈមានការប្រកាសថាលោក លោកស្រី Anne Jakrajutatip នឹងមានរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ កុម្ភៈ នេះ។ ក្នុងការកាន់កាប់សិទ្ធិបវរកញ្ញាចក្រវាលថៃរបស់លោក ណាវ៉ាត់ លោកស្រី 
Piyaporn Pui Sankosik ដែលជាអតីតម្ចាស់កម្មសិទ្ធិបញ្ញានៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលប្រទេសថៃ ក៏បានចេញមកបញ្ជាក់និងជូនពរទៅកាន់អ្នកគ្រប់គ្រងថ្មីដូចគ្នា។
បើតាមទំព័រផេក khaosod English បានឱ្យដឹងថា លោក ណាវ៉ាត់ គឺបានចំណាយលុយ ១៨០លានបាតដែលស្មើនឹងប្រមាណជាង៥.៣លានដុល្លារសម្រាប់ការទិញសិទ្ធិគ្រប់គ្រង Miss Universe Thailand រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ នេះតទៅ៕










