ពិធីកោរជុក ជាទំនៀមទំលាប់ខ្មែរដ៏សំខាន់មួយ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ទំនៀមទំលាប់នេះមានឬសគល់តាំងពីសម័យដែលខ្មែរកាន់ព្រហ្មញ្ញសាសនាមកម្លេះ។
ពិធីកោរជុក ឬគេហៅសាមញ្ញថា ពិធីកោរសក់ ឬកោរកំប៉ោយ គឺជាពិធីដ៏សំខាន់មួយសំរាប់ក្មេងរៀបនឹងពេញវ័យ។.png)
តាមប្រពៃណីខ្មែរ ពីធីនេះធ្វើឡើង ដើម្បីកំណត់បញ្ចូលកុលបុត្រកុលធីតារបស់ខ្លួនឱ្យក្លាយទៅជាសមាជិកពេញសិទ្ធិក្នុងគ្រួសារ និងក្នុងសង្គម ស្របទៅតាមច្បាប់ប្រពៃណីយ៉ាងពេញលេញ។.png)
បន្ថែមពីនេះ ពិធីកោរជក់ ក៏ជាពេលវេលាកំណត់នៃកិច្ចញែកភេទរបស់ក្មេងស្រី និងក្មេងប្រុសឱ្យដាច់ពីគ្នាផងដែរ។
ពិធីនេះ ធ្វើឡើងរយៈពេល២ថ្ងៃ១យប់ ហើយអាចធ្វើជុំគ្នាបានតែតម្រូវឱ្យចំនួនក្មេង ដែលកោរជុកត្រូវតែជាចំនួនសេស។
មកទល់បច្ចុប្បន្ន ពិធីនេះ ហាក់បាត់វត្តមាន មិនសូវឃើញមានប្រារព្ធធ្វើនៅតាមគ្រួសារនីមួយៗទៀតនោះទេ ដោយភាគច្រើនគេតែងឃើញមានសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់អង្គរតែប៉ុណ្ណោះ៕










