Home ព័ត៌មានអន្តរជាតិ យន្តហោះដឹកអ្នកដំណើរ១គ្រឿងក្រឡាប់ក្នុងពេលចុះចតនៅអាកាសយានដ្ឋានកាណាដា

យន្តហោះដឹកអ្នកដំណើរ១គ្រឿងក្រឡាប់ក្នុងពេលចុះចតនៅអាកាសយានដ្ឋានកាណាដា

55
0

ប្រទេសកាណាដា ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ដែលដឹកអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ សរុបចំនួន៨០នាក់ បានធ្លាក់ក្នុងអំឡុងពេលចុះចតនៅអាកាសយានដ្ឋានទីក្រុង Toronto ប្រទេសកាណាដា បណ្តាលឱ្យយន្តហោះក្រឡាប់ផ្ញារជើង ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើររងរបួស១៥នាក់ និងរបួសធ្ងន់៣នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0xBTajkEZDgUXE8yPtqHrxO8bdHdbDWIFn7AaS_6pOBsyxVahd5KFsba9-L_HPI5tg6IH0kFpgIhSj8e-Dltr9o-ON0zoGP8ncOkdm4bTN3e3gJFwHjvoe9E3j_8Djstb9V1sK0UHVqxoR5tJwX90bSqblzowve6oBzuWKBMQxnJ_JKzKu7xo90dYgZ9c/s1200/image_2025-02-18_08-45-10%20(2).png
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បានក្រឡាប់ផ្ញារជើងនៅលើ Runway ក្នុងអាកាសយានដ្ឋានកាណាដា ដែលពោរពេញដោយព្រិល ។ យន្តហោះនេះបានធ្វើដំណើរមកពីទីក្រុង Minneapolis សហរដ្ឋអាមេរិក ហើយភ្នាក់ងារសង្គ្រោះបន្ទាន់របស់អាកាសចរណ៍យានដ្ឋានបានជួយជម្លៀសអ្នកដំណើរចេញពីយន្តហោះ ។ នេះបើតាមការលើកឡើងរបស់ភ្នាក់ងារអាកាសយានដ្ឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjhAV4VnC0BX4PHFKX6OKKRR55PqL7uBPaI6coZdunn_Ht11RbNnIgZAkkUvNtOd0j9bEWRv5AfGfC7usyduKym-3MshCxEr-x1BDMax4clqdZFdOVKyaEIJeHEgP1JGDVQ7xPW2H6no8T2VnbCoLuNsmr0-NQydSvRPEkRLfylymKjgszLn6yEu_e2kPv/s1200/image_2025-02-18_08-45-10%20(3).png
លោកស្រី Sarah Patten មន្ត្រីសមត្ថកិច្ចនៅខេត្ត Ontario ប្រទេសកាណាដា និយាយថា អ្នកដំណើរភាគច្រើនបានចុះពីយន្តហោះអស់ហើយ និងមានអ្នកដំណើរតិចតួចរងរបួស ។ អាជ្ញាធរកំពុងព្យាយាមបញ្ជាក់ពីចំនួនអ្នកដំណើររងរបួសឱ្យច្បាស់លាស់ និងស៊ើបអង្កេតនៅកន្លែងកើតហេតុ ។ រីឯសមាគមបុគ្គលិកអាកាសចរណ៍បញ្ជាក់ថា គ្មានអ្នកដំណើរណាម្នាក់ស្លាប់ដោយសារហេតុការណ៍នេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9RiE0WiCUFygLyPe5k4c16RqBzu0wtD3S0liRl7ug8dp74NN5HgHqr58RSQXwkM8k5p222eSAZAsfM4IbrcFIcKl-HkpmdRIa8BPuFXgXtsHpHgvQNLHuM6M4t_vaL5DRcVhil6a7wfk6s3udGW6Zj3W0cdEQYabzysWXfJghi4hqduQ58Bl-rcr5WhYh/s1242/image_2025-02-18_08-45-10.png
ចំណែកមូលហេតុការធ្លាក់យន្តហោះ នេះគឺសមត្ថកិច្ច និងមន្ត្រីជំនាញកាណាដាកំពុងតែស៊ើបអង្កេត ។ សារព័ត៌មានកាណាដារាយការណ៍ថា ពេលយន្តហោះនេះកំពុងចុះចតនៅអាកាសយានដ្ឋានកាណាដា គឺមានព្រិលធ្លាក់ និងខ្យល់បក់ខ្លាំង ប្រមាណ៦៤គីឡូម៉ែត្រក្នុង១ម៉ោង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-7aashuc5BMbOvgmn4I9UZ_o7W2KQOLwySDi4GYgQPElFBXgumgha99AZIWqBdVih52anHTZEXFoDj7mgPjy5kvy0OOkKlcp7os7UOB78GJCwucNHwSB59-oMSdHY4Kx8EpK8_V-jO14es98JW8k1izCZ-QJp0CFehWM0B4R-_hdoF_YzOqbhaumAn_fz/s1400/image_2025-02-18_08-45-11.png