Home Blog Page 669

«កោះតាគៀវ» កោះដ៏ស្រស់ស្អាតលាក់ខ្លួនបង្អួតសម្រស់ក្នុងខេត្តព្រះសីហនុ

0

«កោះតាគៀវ» មានលក្ខណៈស្ងប់ស្ងាត់ល្អ និងមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែហាក់រំលងភ្នែកភ្ញៀវទេសចរបន្តិច។ កោះនេះមានឆ្នេរជាច្រើនដូចជា ឆ្នេរខ្សាច់ស ឆ្នេរប្លង់តុង និងឆ្នេរឡុងប៊ិច គឺជារមណីយដ្ឋានទេសចរធម្មជាតិដ៏សែនមនោរម្យមួយ ស្ថិតនៅក្នុងខេត្តព្រះសីហនុ មានចម្ងាយប្រមាណ ៤ គីឡូម៉ែត្រពីឆ្នេរអូរត្រេស ឬត្រឹមតែ ១ គីឡូម៉ែត្រពីឧទ្យានជាតិរាម។ ដើម្បីទៅដល់គោលដៅឋានសួគ៌នេះ លោកអ្នកអាចធ្វើដំណើរដោយការជិះកាណូតប្រហែល ២០ នាទីពីឆ្នេររាម។

នៅពេលទៅដល់លោកអ្នកនឹងបានឃើញប្លង់តុងដែលបញ្ចេញពន្លឺផ្លេកៗនៅតាមឆ្នេរសមុទ្រពេលដែលរលកវាយមក រួមជាមួយទឹកសមុទ្រថ្លាឈ្វង់ ខ្យល់អាកាសត្រជាក់បរិសុទ្ធ អាចគយគន់មើលថ្ងៃរះនិងថ្ងៃលិចនៅលើកោះ ក៏ដូចជាអាចដើរកាត់ព្រៃពីឆ្នេរមួយទៅឆ្នេរមួយទៀតដើម្បីទទួលបានអារម្មណ៍រីករាយ ជ្រះអស់ទុក្ខកង្វល់។ នៅទីនេះក៏មានរីស៊ត និងបឹងកាឡូតជាមួយតម្លៃសមរម្យ រួមទាំងមានកន្លែងបោះតង់សម្រាកលម្ហែកាយ ស្ទូចត្រី ចាប់ខ្ចង ចាប់ក្តាមនៅតាមឆ្នេនាពេលរាត្រី បង្កើតជាអនុស្សារីដែលមិនអាចបំភ្លេចបាន។

លោកអ្នកក៏អាចអាំងសាច់ និងគ្រឿងសមុទ្រស្រស់ៗជាច្រើនមានដូចជាមឹក បង្គា បង្គង និយាយរឿងក្នុងចិត្តជាមួយបងប្អូនគ្រួសារ និងមិត្តភក្តិយ៉ាងមានក្តីសុខ។ ជាមួយលក្ខណៈស្ងប់ស្ងាត់ និងទេសភាពស្រស់បំព្រង កោះតាគៀវក៏ជាតំបន់ដែលពោពេញទៅដោយសក្តានុពលធម្មជាតិបែបសមុទ្រផងដែរ។ កោះតាគៀវ គឺជាកោះដ៏តូចមួយដែលមានក្រឡាផ្ទៃចំនួន ២៨ គីឡូម៉ែត្រការ៉េ គ្របដណ្ដប់ដោយព្រៃឈើបៃតងគួរជាទីគគយគន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN-ClvMr9Xpi13_kVKXS3mGDKj68xcKKA6nH4NYU-maONp-U3ue1DHjlZG9WM8780g0jux9h0hufdTzrhgDVd9i_NFXnOhQFq0pYtw-izI6CvsRJD9KCZ558NjqWIvlHrLVfY581tOJQ63tYCVkwqfwTBQmCWLWzXlgCYc8npzlYotBOemoH9uSNjyAiHo/s1200/image_2025-01-09_09-36-14.png

ហេតុនេះនៅថ្ងៃឈប់សម្រាក ឬចុងសប្តាហ៍ភ្ញៀវទេសចរកុំភ្លេចចូលទស្សនាតំបន់រមណីយដ្ឋានកោះតាគៀវផង ប្រសិនបើលោកអ្នកបានទៅដល់ខេត្តព្រះសីហនុ។ នៅខេត្តព្រះសីហនុ ក្រៅពីកោះតាគៀវ ក៏មានកោះល្បីជាច្រើនទៀតផងដែរដូចជា ឆ្នេរអូរឈើទាល កោះរុង កោះរុងសន្លឹម ឆ្នេរអូរត្រេស ឧទ្យានជាតិរាម កោះទន្សាយ កោះទន្សាយ និងកន្លែងកម្សាន្តសប្បាយៗជាច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9pSRqKzCMVovhrpN8mpE4RAPiatzIbIQNXkM_TZLtMNqopssFJCBNV1wTnluvyhzSv10n0HaGT8yasM9Ue3aLUQ6TBcuPb9oWKGsn7pZeeYCSjhCq7VgyupJ3kCqNdhyQ8Nh4rzPYC_voZHdHfnI5ZYJbKbfySrdCZ-vzL7cic3AiUbuga8XQbduzpvDA/s2040/image_2025-01-09_09-36-15.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJdi1K7Mx_3UfSLX9qMqUcc8UYHbmsl3wCdYfRN1LPANoKSVYgbhFpf1OSd8g6ew8T6CZS0OMhpgXOzLnOWzK3jtMD3MuwdtSSMRL0ltJ8T3y9xZIVr5fDluJqwDR-nB2ttSiUFBeh6psxWntNlByAvxIwCNpivJHuyRa948zKI-3jtKzXY6eFsVxPZQT3/s1751/image_2025-01-09_09-36-16.png

កុំញ៉ាំអាហារ ៤ ប្រភេទនេះឱ្យសោះនៅពេលព្រឹកប្រយ័ត្នខូចសុខភាពដោយមិនដឹងខ្លួន!

0

ការទទួលទានរបបអាហារត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពរាងកាយរបស់យើង ជាពិសេសនៅពេលដែលយើងបរិភោគអាហារមិនបានត្រឹមត្រូវពេលពោះទទេ ឬពេលព្រឹកគឺអាចផ្តល់ផលអវិជ្ជមានជាច្រើនដល់សុខភាពរាងកាយ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកមិនគួរញ៉ាំនៅពេលព្រឹកនោះទេ៖

១.អាហារដែលមានជាតិជូរ៖ អាហារដែលមានជាតិជូរដូចជា ក្រូច, ក្រូចឆ្មារ, ម្នាស់, ប៉េងប៉ោះ, និងទឹកក្រូចឆ្មារ គឺសុទ្ធតែជាអាហារដែលមានជាតិអាស៊ីតខ្ពស់ ប៉ះពាល់អវិជ្ជមានដល់ក្រពះ និងពោះវៀន អាចបណ្តាលឱ្យហើមពោះ ចង្អោរ ក្អួត និងពិបាករំលាយអាហារ ឬឈឺពោះ ចុកពោះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcOM6_P-BFFLTu1L5SLWAOQT4ALxM9JQ2WgnC9VtT8nTH43_NHe8fe5PssydJF_dCkCU_LwJ3Fccs7P_HqxhADm-l-suMNtU9ocZPZm_ZwwqL7P36lS3M__ysUWMGXoLkWHVNN5a6oFK8flSGwTb-s_OXLGYivfHaLstknXmKAMQsG1j9Oig2iEyxIi9So/s1155/image_2025-01-09_09-31-05.png

២.អាហារដែលមានជាតិខ្លាញ់៖ អាហារខ្លាញ់ដូចជាឆាខ្វៃ មាន់បំពង ឬប្រហិតចៀន មិនគួរញ៉ាំពេលព្រឹកទេ ព្រោះវានឹងប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារ អាចបណ្តាលឱ្យហើមពោះ ឈឺពោះ និងឡើងទម្ងន់ ដូច្នេះអាហារទាំងនេះមិនសក្តិសមសម្រាប់ធ្វើជាអាហារពេលព្រឹកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkOFgZDUG0paFIfHtoznuHKQKz4VJzrZOCR7TBsVTM_A2NHv5ITZffLJ0TGK91A8xChlltgIfth33ZyQcQa71Ze5nhaPdM1x5g2OGglHW7aqD586vGGdfl1uebrkWx41d2ZFF4M8Bv9bqF-cjsnpeHeE1OPEVHyTOhlLPGBLTMg4FqOYwXe62wUhCccF7l/s948/image_2025-01-09_09-31-06.png

៣.អាហារផ្អែម៖ អាហារដែលមានរសជាតិផ្អែមៗដូចជា បង្អែម ភេសជ្ជៈមានជាតិស្ករ ឬនំខេកជាដើម សុទ្ធតែជាអាហារមិនល្អ មិនគួរញ៉ាំនៅពេលព្រឹកឡើយ ដោយសារវាមានជាតិស្ករខ្ពស់ បណ្តាលឱ្យឆាប់ឡើងទម្ងន់ និងជំងឺទឹកនោមផ្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3z7mJWqplt4XwtZPh-Q1Rs9W_rXlvDhe8egaRYWxwGtOA8mWmyu1q1c0CC4z3df6n1vA0Cfp_K7u-RMDudCjTZg-yzmx2lQj1TxRTzkJvReIYVMqxokluFs0f7SUj5qOPCvro69NOjed6njjbUhw8F0m3euc6r_zmF7RT6KSxtQIPXUBMyFT0Mc5siRp/s1400/image_2025-01-09_09-31-06%20(2).png

៤.គ្រឿស្រវឹង៖ ការផឹកស្រា ឬគ្រឿងស្រវឹងពេលព្រឹក នឹងប៉ះពាល់អវិជ្ជមានដល់ក្រពះ ពោះវៀន អាចបណ្តាលឱ្យហើមពោះ ពិបាករំលាយអាហារ ចង្អោរ ក្អួត ឈឺពោះ និងចុកពោះជាដើម ដូច្នេះអាហារទាំងអស់នេះមិនគួរយកមកទទួលទានពេលព្រឹកឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiirVfqhAGIbu3OA7r2gOPvibng1bgZ4kRwnr35eloDLBzqvGmic0t7vsX-CLz9Y9aErBpx45DlXW4Grp3I_zH6iGVDy4bPR8sL3z8Ud8fg_mQG6Ro_gtnoIV20AUAZWq1eoV8bztWByBuNdCpFrTyqlvmOKyVp2jlmvG1wDH4_LsgJCKalnZ5okdvsqk3/s830/image_2025-01-09_09-31-06%20(3).png

Squid Game រដូវកាលទី២ ប្រឈ.មមុខនឹងការធ្វើពហិ.កានៅក្នុងប្រទេសវៀតណាម

0

ស៊េរី Netflix មានចំណងជើងថា «Squid Game រដូវកាលទី២» បានក្លាយជាការចាប់អារម្មណ៍ជាសកល ដោយជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោម ៩៣ប្រទេស រួមទាំងសហរដ្ឋអាម៉េរិក ជប៉ុន និងបារាំង សម្រាប់រយៈពេល៥ថ្ងៃជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសវៀតណាម ខ្សែភាពយន្តដែលមានចំនួន៧ភាគនេះកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យធ្វើពហិកាហើយអាជ្ញាធរភាពយន្តវៀតណាមបានបើកការពិនិត្យឡើងវិញជាផ្លូវការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkBldYS-Q5TJ9lC1TWdVXjpKNmI_JkiQWarSlfw7rXx23XvPgECJb6M5rrEhwGFL1vh6iM012QJ8oLxvOsVUR0gMp8gjp_NDNzk5lvYI-9Bmmqog_3qRyxOvLDBeZIcXfQu5c15Ij_TYRiy64aITfkXRonvlKbsbq40aJ75fBOCNJ2TJYmv22byUWYfWZN/s680/image_2025-01-08_10-06-02.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ភាពចម្រូងចម្រាសក្នុងប្រទេសវៀតណាម ផ្តើមចេញនៅក្នុងភាគទី៥ តួអង្គ Kang Dae Ho សម្តែងដោយ Kang Ha Neul ប្រាប់ក្រុមមិត្តភក្តិរបស់ខ្លួនថា «ឪពុកខ្ញុំបានចូលរួម ក្នុងសង្រ្គាមវៀតណាម» បន្ទាប់មក មិត្តភ័ក្តិម្នាក់ទៀតបានបញ្ចេញមតិថា«ឪពុករបស់អ្នកគឺជាមនុស្សអស្ចារ្យ» ដើម្បីឆ្លើយតបនឹងការកោតសរសើររបស់តួអង្គជុំវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqLvAzz1kDaSH32pJi7dHR2VI_rXnLRtjJ_pw1iFKYBb9UBIo6CWu8ZYIsfqa2m1ExI-OkasBnnRPmmtxeuCqWtrqw7KarMZMSb1HIMTgU9azsrSgA7oAHdvKvPNOFssptMBjLWKAh4IVOKPtBhxdC0-zoxwpSdmgYrT5s3W1rGHafVKtcPa52x-ssuHSs/s860/image_2025-01-08_10-06-03%20(2).png

ទស្សនិកជនវៀតណាមមួយចំនួនបានខឹងសម្បារចំពោះរឿងនេះ ដោយចោ.ទថាការបង្ហាញការប៉ះទង្គិចលើបញ្ហាប្រវត្តិសាស្ត្រដ៏រសើប។ អ្នកនិយមលេងអ៊ីនធឺណិតវៀតណាមបានលើកឡើងថា ការសរសើរទាហានកូរ៉េខាងត្បូងដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមវៀតណាមថាជា «មនុស្សអស្ចារ្យ» ជារឿងមិនសមរម្យយ៉ាងខ្លាំង។ កំហឹងបានរីករាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមអ្នកប្រើប្រាស់វៀតណាមនៅលើបណ្តាញសង្គម ជាមួយនឹងការអំពាវនាវឱ្យធ្វើពហិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT5UUw5WNJR17hk7_uPuRenytwL7vK9qyLKfNIaG6OIUhN475kljhdBs-F90F7rmAxFxHCHYcmVYKhbTVXPHF3K3v6qpvnHND8qhepFntkXc1R-1QQ8FsHETew-G7jEkdTZ6tLgxRuwuDgDjTXnpPxMfbI-PhE-ts2xQKXp72qvzl6ArEP_8a8SnmqPksp/s1200/image_2025-01-08_10-06-02%20(2).png

ជាការឆ្លើយតប អាជ្ញាធរភាពយន្តវៀតណាមបានផ្តួចផ្តើមការពិនិត្យឡើងវិញនៃ «Squid Game 2» ហើយត្រូវបានគេរំពឹងថានឹងប្រកាសសាលក្រមជាផ្លូវការក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា Squid Game រដូវកាលទី២ ដែលមានចំនួន៧ភាគ បានចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីជោគជ័យនៃរដូវកាលទី១ ក្នុងឆ្នាំ២០២១ ៕

ភ្លើងឆេះព្រៃដ៏រន្ធ.ត់នៅ Los Angeles បណ្តាលឱ្យមនុស្សរាប់លាននាក់ត្រូវជម្លៀសចេញភ្លាមៗ

0

សហរដ្ឋអាមេរិក៖ ទិដ្ឋភាពភ្លើងឆេះព្រៃរាប់ពាន់ហិចតានៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានកើតឡើងកាលពីថ្ងៃទី៧ ខែមករា បណ្តាលឱ្យមនុស្ស ៥ នាក់បាត់.បង់ជីវិត និងមនុស្សរាប់លាននាក់ទៀតត្រូវជម្លៀសចេញភ្លាមៗ រួមទាំងផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានឆាបឆេះ ខណៈបច្ចុប្បន្នភ្លើងនៅតែរាលដាលខ្លាំងក្នុងល្បឿនលឿនគួរឱ្យភ័យខ្លាចបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Uz4MB84bIBOBOAXDUUW6-YACfQSvc4ugwL1UYvW_EKwdwwPXJOfuHi2mk3tYqdhV83Xnuu7KnB-k1Jf9wzZO2JtKm3VRpAUs8oevPBBYr70XfKp8J1Q3CjFEMcQm1k43xTbR_lQ6ousr43Kkzmf2s1ADDX_7E8x4-PLGs0YxMyhJzB3pfBKX5cAlUzST/s3072/image_2025-01-09_09-21-46.png
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN ភ្លើងដែលមានឈ្មោះថា Pacific Palisades បានឆាបឆេះនៅវេលាថ្ងៃត្រង់នាថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥ ហើយបានរាលដាលដល់ ៥២៦ ហិកតាក្នុងរយៈពេលតែ ៤ ម៉ោងប៉ុណ្ណោះ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles ប្រជាជនក្នុងតំបន់ប្រហែល ៣០,០០០ នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញជាបន្ទាន់ ខណៈដែលផ្ទះជាង ១០,០០០ ខ្នងត្រូវបានបំផ្លាញដោយភ្លើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr3kl1fUjY-jYo1NBV98uIvrkIfbDFQrBO5qUrTBF_fVNdUt8culZKQvSi6hbvvUALJcSACjxEFc70JDHK2g7tkE5WRq_iJPKiiUWtbUbq3gcCEichoXGOGcdCxUf53pdLh5bLOBq2YQgjx8SMElxGTEm78EHA3clXVey_JU9D0z-cIIcfJoaytBVvyGfa/s3072/image_2025-01-09_09-21-48.png

បច្ចុប្បន្នរដ្ឋាភិបាលក្រុង Los Angeles បានប្រកាសដាក់ទីក្រុងមួយនេះក្នុងភាពអាសន្ន ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ។ ស្ថានភាពត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់ទៅៗ ដោយសារតែខ្យល់បក់ខ្លាំង ហើយអូសបន្លាយមកដល់ថ្ងៃទី៩ ខែមករាហើយនៅមិនទាន់រលត់ទៀត ខណៈអ្នកស្រុកទាំងអស់ក៏ត្រូវបានណែនាំឱ្យរៀបចំផែនការជម្លៀសចេញពីកន្លែងគ្រោះថ្នាក់នេះភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjZVxmmtKGJGldFGU2Lc-n2exOgnhfJhVk3ljGGsgAY2yj-iIMFzDbmcIKUff1Gc7k_q6lh20G33_BM8vqRt23BltYnGcsKhNKvqa4Ai9P-ZBdxmVOT32Ea4ilKq8ca6tIFbzM5crFp1V-UhyphenhyphenGAH1EaZ9x3SJ1Nqa4stlSKij-jmPMo6CH0Z0PiGbgwWkQ/s2000/image_2025-01-09_09-21-50.png
មូលហេតុដែលព្រៃត្រូវបានភ្លើងឆេះឥតឈប់ឈរគឺដោយសារសកម្មភាពរបស់មនុស្ស ជាពិសេសការកាប់បំផ្លាញព្រៃឈើ និងការដុតព្រៃដើម្បីកាប់ឆ្ការដីកសិកម្ម រួមទាំងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុនៗ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ការកង្វះទឹកភ្លៀង ដែលកំពុងបង្កើនចំនួនភ្លើងឆេះព្រៃ ជាហេតុបណ្តាលឱ្យបរិស្ថានស្ងួត និងងាយឆេះបែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk0qXuE1cfwGBOFYASHOxr-6sZrPqlGYytLY0REdio__nHw9m0IMYqkg4CGnP_xv4tBjximr-f4tEaLhl9fo2D5ySxdbhxpMIsCCX7gSxC4CEEyaWfQEORNOTAVjjDCnxtHc7whgCj7U0tb2wWttbX4TQ7nvrSEFG7UXZLIUur__qiuVMy-r-yidViJ0U-/s1200/image_2025-01-09_09-21-51.png

មុនពេលភ្លើងឆេះ សេវាអាកាសធាតុជាតិបានចេញការព្រមានខ្ពស់បំផុតរបស់ខ្លួនសម្រាប់លក្ខខណ្ឌភ្លើងឆេះព្រៃខ្លាំងនៅទីក្រុង Los Angeles ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមករា ដោយព្យាករណ៍ថានឹងមានខ្យល់បក់ខ្លាំងពី ៨០ ទៅ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហេតុនេះហើយបច្ចុប្បន្នភ្លើងនៅតែបន្តឆាបឆេះឥតឈប់ឈរ ទោះជាយ៉ាងណាមនុស្សរាប់លាននាក់ផ្សេងទៀតបានជម្លៀសទៅទីកន្លែងមានសុវត្ថិភាពហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVKdBsJnm1a5l20KYPZ63oC451i7AxEmrzRwHzokhJVUM4M4pyDDQeIziaLj8NoxqhRjJcyDbS-bkfF46BAvfqlRkSSNIHE3L8Ky7gzZIBcGYCWG-nzyhfjPBrLoV9Zl8njlgAo0UvezOvtL_VuYBmNzQjywPFv8vprHdP5DjjmzexJKPdP87Z4ExjKDFp/s990/image_2025-01-09_09-21-52.png

Influencer កេនយ៉ាបង្កើតមាតិកាលើគំនរសំរាមអំពាវនាវឱ្យកាត់បន្ថយការទិញសម្លៀកបំពាក់ទាន់សម័យ

0

ប្រទេសកេនយ៉ា ៖ Influencer កេនយ៉ាម្នាក់បានបង្កើតមាតិកាលើគំនរសំរាមសម្លៀកបំពាក់ ដើម្បីឱ្យមនុស្សគ្រប់គ្នាយល់ដឹងពីបញ្ហាកាកសំណល់កើតឡើងដោយសារការនិយមទិញសម្លៀកបំពាក់ទាន់សម័យ ។ វាបានក្លាយជាបញ្ហាពិបាកដោះស្រាយសម្រាប់ប្រទេសជាច្រើនក្នុងទ្វីបអាហ្វ្រិក ព្រមទាំងប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGtOKjeF0im2MyUuXQocfdVbrys06fToSq_5Z0VHmy6yARTVxObtvYsT8OJLOzLJ_jQaIe6KwlzYPigptc3Ir-Ovxp3CsXUJ_WjkL_zjk0mkYEMbiWETVPqeGFxJynNr0MGt4Y_uML2U9iQBYG2ctba7fvqPEBDwPMD-jJarrUroTHEHejFyQ8U1c75Ms6/s1200/image_2025-01-09_08-42-17%20(2).png
អ្នកស្រី ជេណេត ឆេមិថេ អាយុ២៨ឆ្នាំ បានមកកាន់ភ្នំសំរាមឈ្មោះ ដេនឌ័រ៉ា ជាញឹកញាប់ ដើម្បីថតវីដេអូតាមទូរស័ព្ទដៃ និងផ្សព្វផ្សាយក្នុងបណ្តាសង្គមអំពាវនាវឱ្យគ្រប់គ្នាយល់ដឹងពីផលប៉ះពាល់បរិស្ថាន ដោយសារការបោះចោលសម្លៀកបំពាក់ក្លាយជាភ្នំសំរាម ។ វីដេអូមួយក្នុង Instagram របស់អ្នកស្រី គឺមានចំនួនទស្សនារហូតដល់ជាង១០លានលើក ។ អ្នកស្រីថា ៖ «ខ្ញុំមានគោលដៅចែកចាយវីដេអូដើម្បីឱ្យគ្រប់គ្នាដឹងថា សម្លៀកបំពាក់ទាន់សម័យប៉ះពាល់បរិស្ថានកម្រិតណា ។ ដេនឌ័រ៉ា ជាកន្លែងចាក់សំរាមដ៏ធំនៅជាយក្រុងណូរ៉ូប៊ី និងលើពិភពលោក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLvcq45X1hOoAX4TWXbbtT3NAOe37AxgB-iT7Q5jaQ-RrdeEjuhuwMLwh1wuybe4WY4sfzavIQ58iajlu0UrBu6D6HHOhVk9OScZHwf1Jx14-AfzGf0-uFpme1gRnhSQEp-Pw3LZPGMAMrTYwQjDME8cxnUAezRPxpVL-WaZ1WDajCPEdxQjUdE4roIaJS/s800/image_2025-01-09_08-42-17.png

ដំណោះស្រាយរបស់អ្នកស្រី គឺពុំគួរបោះសម្លៀកបំពាក់ណាដែលអាចស្លៀកបាន ហើយអ្នកស្រីតែងតែដើររកសម្លៀកបំពាក់ចាស់ៗមកកែច្នៃឡើងវិញ ។ អ្នកស្រីប្រាប់វា សម្លៀកបំពាក់ចាស់ក៏អាចកែច្នៃជាសម្លៀកបំពាក់ឡូយបានដែរ គ្រាន់តែយើងព្យាយាមប៉ុណ្ណោះ ។ ពេលឃើញយុវជនលើកទឹកចិត្តអ្នកដទៃឱ្យយកសម្លៀកបំពាក់មកដោះដូរគ្នា, ទិញសម្លៀកបំពាក់ជជុះ និងដេរសម្លៀកបំពាក់ដោយខ្លួនឯង គឺខ្ញុំមានក្តីសុខខ្លាំងណាស់ ពីព្រោះនេះជាគោលដៅនៃការបង្កើតមាតិការបស់ខ្ញុំឱ្យមនុស្សគ្រប់គ្នាកាត់បន្ថយការទិញសម្លៀកបំពាក់ទាន់សម័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI0DNje1SokgCKt7X9Mam-ccWbhhMApSaf9KiO1OkhRY4Jwk9i0mu3w7vzKLEzECnDyP4-4cgc5R7_kh_AXb513KDwSQayDyrGUWv-wnMS9MxfE_L2bLNfKKjCRgrxmOOSZx2UfKXLBoRgsu7E7JQh0ZBf0cPomceEtIPvjzkqHLDrgaqfPvLQcWqklEVu/s1024/image_2025-01-09_08-42-18.png

ក្រៅពីការបង្កើតមាតិកាផ្សព្វផ្សាយក្នុងបណ្តាញសង្គមឱ្យយល់ដឹងពីបញ្ហាភ្នំសំរាម អ្នកស្រីបានរៀបចំសិក្ខាសាលាបកស្រាយក្នុងកម្មវិធី Fair Fashion នៅទីក្រុងណូរ៉ូប៊ី ដែលមានអ្នករចនាម៉ូដសម្លៀកបំពាក់ក្នុងស្រុក និងសិល្បករយកសម្លៀកបំពាក់កែច្នៃមកបង្ហាញ ។ ក្រៅពីនេះ អ្នកចូលរួមកម្មវិធីក៏បានដោះដូរសម្លៀកបំពាក់ជជុះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBz5S4Ok5MCtoLGmRHIZoNdrjXmgVQpLXKxFAO-4eRQ7jSA4-GDn9zq1ud5IHP4Eq4m5x0WjBtcnxXDnixXwXBeipFVka0tQYVTULpXtaEXnlvu4gZMTyG6CVLqosXI6dUesniYgJZDmibClUtG9CVV1DwReQMmy58fuDDCUXFRBU5wymEOyi-1Cy87hdp/s2500/image_2025-01-09_08-42-19.png

តាមទិន្នន័យក្នុងគម្រោងបរិស្ថានរបស់អង្គការសហប្រជាជាតិបង្ហាញថា ក្នុង១ឆ្នាំៗ សម្លៀកបំពាក់ទាន់សម័យពុំទាន់ដាច់រហែក ឬអាចស្លៀកពាក់បាន ស្មើទឹកប្រាក់ជាង៤៦០ពាន់លានដុល្លារអាមេរិក ត្រូវគេបោះចោលក្លាយជាសំរាម ។ ឧស្សាហកម្មសម្លៀកបំបាក់ទាន់សម័យបានបំពុលបរិស្ថាន ១០% ហើយពលរដ្ឋប្រទេសរីកចម្រើនបានទិញសម្លៀកបំពាក់ថ្មីលើសតម្រូវការ និងលក់សម្លៀកបំពាក់ជជុះទៅប្រទេសក្រីក្រ គឺកេនយ៉ា ៕

វិស័យមួយនេះហើយដែលធ្វើឱ្យប្រទេសថៃនាំមុខគេនៅអាស៊ីអាគ្នេយ៍

0

ប្រទេសថៃ៖ យោងតាមកាសែតបាងកកប៉ុស្តិ៍ នៅឆ្នាំ២០២៤ ប្រទេសថៃបានទទួលភ្ញៀវអន្តរជាតិជាង ៣៥ លាននាក់ ដែលលើសពីគោលដៅរបស់រដ្ឋាភិបាល ធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះរកចំណូលបានរហូតដល់ ១,៦ ពាន់ពាន់លានបាត (ប្រមាណ ៤៦ ពាន់លានដុល្លារអាមេរិក)។ ដូច្នេះវិស័យទេសចរណ៍ គឺជាវិស័យមួយដែលធ្វើឱ្យប្រទេសថៃនាំមុខគេនៅអាស៊ីអាគ្នេយ៍ ដោយឈរនៅចំណាត់ថ្នាក់លេខ ១ និងលេខ ៨ នៅលើពិភពលោក ជាប្រទេសដែលមានភ្ញៀវទេសចរទៅទស្សនាច្រើនគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJHQpq_2RBb70iw2bMise3-c4PMYUt5kBALeuHavcgZ3eNib2b5mGvkrXdg3BAAc3fWh3K2XYpmx8P0Y_6l1JKES6b2YNEBlNzZ3fM-NaQL4KfFSkVVbOvypEpXyGLWmBolzFSmqZfsXVdxeE5eh3XfGzQTUpbdxyD6ocjj06raG9AHLC1GyVOAqs2BAQU/s1200/image_2025-01-09_08-37-07%20(2).png

បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃនាំមុខគេហើយ ខណៈម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិត្រឹមតែ ២៧.៣ លាននាក់ ហើយវៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិត្រឹមតែ ១៧.៦ លាននាក់ប៉ុណ្ណោះ។ ភ្ញៀវទេសចរដែលមកទស្សនាប្រទេសថៃភាគច្រើនគឺជាជនជាតិចិនដែលមានរហូតដល់ ៦,៧០ លាននាក់ បន្ទាប់មកគឺម៉ាឡេស៊ី ៤,៩៣ លាននាក់ ឥណ្ឌា ២,១២ លាននាក់ កូរ៉េ ១,៨៦ លាននាក់ និងរុស្ស៊ី ១,៧២ លាននាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD3GDIqTPX7FNksxStLGzFRNh5JeWLyIef1Twv-8-53N0sNPupRrucBlBRafzAqnKF5GSDrkRt6ZFYKrvD8aIAz8H_s_1rdXmgB4vcUnY29X1NLtyvmgIp58fnv8oNZsRcvbHwmPvAfRbw_c7bQ7KMHzanVQOIo9rdO-_XLUxBa9aopkcPEgfwgBWLLiIg/s1020/image_2025-01-09_08-37-07.png

ក្នុងអំឡុងពេលដូចគ្នានេះ ប្រជាជនថៃក៏បានធ្វើដំណើរកម្សាន្តក្នុងស្រុកចំនួន ១៩៧,៥៣ លាននាក់ និងបានចំណាយប្រាក់ ៩៥២,៧៧ ពាន់លានបាតផងដែរ។ ហេតុនេះហើយនៅឆ្នាំ ២០២៤ ប្រទេសថៃឈរនៅចំណាត់ថ្នាក់លេខ ១ ជាប្រទេសដែលមានភ្ញៀវទេសចរច្រើនគេនៅអាស៊ីអាគ្នេយ៍។ អភិបាលខេត្តទេសចរណ៍ថៃ (TAT) លោក Thapanee Kiatphaibool បាននិយាយថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកើនឡើង ២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលបង្ហាញថា ឧស្សាហកម្មទេសចរណ៍បានឈានដល់គោលដៅខ្ពស់បំផុតដែលបានកំណត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwbmYp3MX-clV7xFJ84hJ9gIdY5NeNCqNOSgb_JO676YuR2rp9BLAUhPB69VzEw7Ee7dbG5z_hl2xNS-1AYmJPcjquAuiKdAj7z7V4A6C54ThCcu5J8MbnRKz3ZTKRe79uv-yl8Mn0YocO3VStUtYKXi27eLqtmUczw96pKeg6EjQ1ZEg5Emd4lbCVCJRv/s1024/image_2025-01-09_08-37-08%20(2).png
បន្ទាប់ពីលើសពីគោលដៅទេសចរណ៍ ៣៥ លាននាក់នៅឆ្នាំ ២០២៤ រដ្ឋាភិបាលថៃក៏បានកំណត់គោលដៅថ្មីបន្ទាប់សម្រាប់ទេសចរណ៍ ៣៩ លាននាក់នៅឆ្នាំ ២០២៥។ មូលហេតុដែលប្រទេសថៃមានកំណើនភ្ញៀវទេសចរលើសលប់ និងច្រើនជាងគេគឺដោយសារការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៩៣ ដែលអនុញ្ញាតឱ្យស្នាក់នៅរហូតដល់ ៦០ ថ្ងៃ និងការលុបបំបាត់ TM ក៏ដូចជាទម្រង់បែបបទអន្តោប្រវេសន៍ងាយស្រួលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbbc3HJKr1c2LkqVDy1-uhwsSAgVtEGa-tbkbAmnWWtyYHr55dhssvsiBMTuYQ98NfSWOdV2BhtKMh3EK7MH8HmIwFzoV4rD161CyoCdzmjmab3OXnDH8a3LxSF11TL_hYXAI6rBVdv_drNv0P9iwMeZKmpiDHdo_zyEYpgILtbvRpIi_PI5SLUdQhYUD4/s1024/image_2025-01-09_08-37-08.png

បងប្អូនខ្មែរច្បាស់ហើយ ឬនៅឆ្ងល់ទៀតអត់? រដ្ឋាភិបាលចិនជំរុញការផលិតខ្សែភាពយន្តខ្នាតខ្លីដើម្បីជំរុញសេដ្ឋកិច្ច និងផ្សព្វផ្សាយវប្បធម៌!

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានស៊ិនហួររាយការណ៍ថា ស្នាក់ការគ្រប់គ្រងវិទ្យុ និងទូរទស្សន៍ជាតិចិនបានចាប់ផ្តើមអនុវត្តគម្រោងមួយឈ្មោះ «Micro Drama Plus» គឺការផ្សព្វផ្សាយភាពយន្តខ្លីក្នុងអ៊ីនធើរណេតដើម្បីជំរុញសេដ្ឋកិច្ច និងផ្សព្វផ្សាយវប្បធម៌ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRDxdDz4R6nLtQfForhAmVBYqaUeZic2YKFUOTeqAMEssLZjp0sHMke0g_pWCxpo4pOfgDIH4yf3OtD4lAj99MjfDAwI0feqfwypjnqsR0msgEeFhf-pL559-2DFQmpEQirZ26OyIuRLwtHoarKVnawp23GSGRNsNlZKL-VKqQYivxIEPcX5Pk49xLjqx_/s900/image_2025-01-09_08-26-20%20(2).png

បច្ចុប្បន្ន ភាពយន្តខ្លីរបស់ចិនក្នុងអ៊ីនធើរណេតបានបង្ហាញពីរឿងរ៉ាវក្នុងសង្គមខុសៗគ្នា ខណៈការចំណាយដើមទុនផលិតមិនច្រើនទេ ហើយភាពយន្តខ្លីបានក្លាយជាទម្រង់សិល្បៈដ៏សំខាន់មួយដែលបង្ហាញពីវប្បធម៌ចិន ។ ការចាប់ផ្តើមអនុវត្តគម្រោង Micro Drama Plus គឺក្នុងគោលបំណងប្រើប្រាស់ភាពយន្តខ្លីដើម្បីពង្រឹងវិស័យផ្សេងៗ, ជំរុញការច្នៃប្រឌិត និងលើកកម្ពស់វប្បធម៌ ។ នៅឆ្នាំ២០២៥ ចិននឹងផលិតភាពយន្តខ្លីបង្ហោះក្នុងអ៊ីនធើរណេត ប្រមាណ ៣០០រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI-v4nM7T8Jq9d8sDsSXuLHh2iOCh41LLZDd3qQk3WoPW4WGpae3P-SJRnHQ-8qy99fOsrc2AZkGX2yb0VpGlkcJXbRoclay5sfjZyKpiTg-E8cWPrTvWCfIPj7Fnpav54A4MfvkQnwPA45SLsWnuD6riN1ItXzFyh8cXFxW38NH456ngOhAL3mxOV5P1i/s1020/image_2025-01-09_08-26-20.png

ភាពយន្តខ្លីចំនួន១០០រឿង ត្រូវបានផលិតឡើងដើម្បីលើកកម្ពស់តំបន់ទេសចរណ៍ ជាពិសេស ទេសចរណ៍នៅតំបន់ជនបទ ។ អ្នកទស្សនានឹងបានឃើញពីតំបន់ទេសចរណ៍ពាក់ព័ន្ធនឹងវប្បធម៌សំខាន់ៗ, ទេសភាពដ៏ស្រស់ត្រកាលបែបធម្មជាតិ និងទេសចរណ៍ក្នុងទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9wA7H3UrVA5GSZVM0W0Ff-Slca0oBb2rfMKJPyQNajTtTP6GkSojYkXCjbGJiX943WW4maAA1G41rltXorDRM1xwLghu-7cGB2XvCT5ji5uqbC-3WVsISoBSlidztzpMm0bXOjf3KYDRzdf7Y6Brm8mWrfBVFUzWZicKri4UM9VOvzOCvwBPnnOUxNctu/s1280/photo_2025-01-08_15-12-08%20(2).jpg

ជាទូទៅ ភាពយន្តខ្លីទាំងនេះមានរយៈពេលជាង១០នាទី ហើយពលរដ្ឋចិនអាចទស្សនាក្នុងឧបករណ៍អេឡិចត្រូនិកផ្សេងៗ និងក្លាយជាភាពយន្តពេញនិយមយ៉ាងខ្លាំង ។ ក្រៅពីនេះ ពលរដ្ឋនៅប្រទេសផ្សេងៗ ក៏ចូលចិត្តទស្សនាភាពយន្តខ្លីរបស់ចិនដែរ ដោយសារចំនួនដោនឡូតបានកើនឡើងខ្លាំងនៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXIb4qkfggOzWSi_W7a3ucL7OCDGi9Y1p8U0kzbyRhBXNuhHZJOGndEUIOdzORDRrac7xXq0GYkGZycDMkIweIXMRBbhIZ23y1GZ-oDCZ1YYTrIq9aL_y_jkVMZJOD7aKg1r5Au23kgXp0cU-u93ocjK05P-8GObi20-DJTXTGgolIzKOwqBpNvmKDES4F/s900/photo_2025-01-08_15-12-08%20(3).jpg

នាយកក្រុមហ៊ុន Xiying Group និយាយថា បច្ចុប្បន្ន មនុស្សភាគច្រើនគ្មានពេលវេលាទស្សនាភាពយន្តមានរយៈពេលវែងទេ ហើយដោយសារជីវិតដ៏ប្រញាប់ប្រញាប់ ទើបពួកគេមានពេលតិចណាស់ដើម្បីទស្សនាភាពយន្តភាគ ។ ហេតុនេះ ភាពយន្តខ្លីមានឱកាសរកចំណូលបានច្រើនជាងភាពយន្តភាគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih48rw4l2wRszIAke1B-NUcc4B6T149UMxApzJlKXE407l7Ua6n62CsDV_dIW-bOjGHe7qHaqw4UnPR3wndX_HerZux5tmBR8Kp2tnOFYwsbjjLuM1YDdzBSVB7a60A6KBHXSH5UOTPrf-a3icQgMQ-qjcrUnu4gcnF01-3bf3hj-vwIXZ6O_DuoXG60cG/s900/photo_2025-01-08_15-12-08.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ប្រទេសចិនបានលុបចោលភាពយន្តខ្លីមួយចំនួនដែលបង្ហាញពីសាច់រឿងមិនល្អ ហើយកំណត់ឱ្យភាពយន្តខ្លីទាំងអស់ត្រូវតែទទួលការអនុញ្ញាតមុនពេលផ្សព្វផ្សាយ ៕

Yoo Yeon Seok មិនមានទំនាក់ទំនងស្នេហាជាមួយ Chae Soo Bin ភាពស៊ីចង្វាក់គ្នាគ្រាន់តែជាការសម្ដែង

0

តារាសម្តែង Yoo Yeon Seok បានសម្តែងការដឹងគុណចំពោះការឆ្លើយតបដ៏សាទរពីទស្សនិកជនអន្តរជាតិចំពោះរឿងភាគរបស់ខ្លួនដែលមានចំណងជើងថា «When the Phone Rings» ដែលលោកបានសម្តែងជា Baek Sa Eon ។ ក្នុងអំឡុងពេលសម្ភាសន៍ដែលធ្វើឡើងនៅថ្ងៃទី ៦ ខែមករា ទីស្នាក់ការ King Kong by Starship នៅ Gangnam ទីក្រុងសេអ៊ូល Yoo Yeon Seok បានចែករំលែកបទពិសោធន៍របស់លោកក្នុងការមើលភាគបញ្ចប់ជាមួយតារាផ្សេងទៀតនៅក្នុងរឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_G9Mh7uAKk0VuerRkRc9fYjv8dGvaQO5ShqKT3wpbj6Y_WDjs_VJtERYUOIEtSaZgdPdEJPlECbVwTxfKwWJkHxw1FcFhNFOl_ESqSVItZaG5smsusWLHDkTJOZlztsf5dHwAnWtIUircBk3c2vDFkIQ6AfSAP2EdSLKHke1dBECgMSUUr7vUYxuGqT3N/s658/image_2025-01-07_16-06-08.png
ដោយឆ្លុះបញ្ចាំងពីទិដ្ឋភាពលើគ្រែដែលពិភាក្សាគ្នាច្រើនជាមួយតារាសម្តែង Chae Soo Bin លោកបានពន្យល់ថា «គូស្នេហ៍មួយគូនេះបានឃ្លាតឆ្ងាយពីគ្នាអស់រយៈពេល៣ឆ្នាំមកហើយ ហើយតាមរយៈការខលទូរស័ព្ទគំរាមកំហែង ពួកគេបានរកឃើញអារម្មណ៍របស់ពួកគេឡើងវិញចំពោះគ្នាទៅវិញទៅមក។ ការជួបជុំគ្នារបស់ពួកគេជានិមិត្តរូបនៃអ្វីដែលអាចចាត់ទុកថាជាយប់ដំបូងរបស់ពួកគេជាមួយគ្នា។ យើងចង់ថតវាឱ្យបានស្អាត ដូចជាយប់ដំបូងរបស់គូស្នេហ៍យូរអង្វែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE-oGQ1dE4HuHTqgu96f7qv8uVQCoEi5I3sJAeQ2JdYUePgM2claZKoaZmr-dIzh8dIDNU6Lu08iKLtepCiPqBWL3paD0Frlra0s-Sst4LBsBJKgoPje-kmv-DgnImbw3rSEeCn3ft0aNoG3DNaMkMWvpbaGi3TMNlf07TH4jSybahBSvdG9H_-tJEgpRq/s1440/image_2025-01-07_16-06-09.png

តារាប្រុសរូបនេះបានបន្ថែមថា «ខ្ញុំបានគិតច្រើនក្នុងឈុតនោះ ហើយសហការយ៉ាងជិតស្និទ្ធជាមួយ Soo Bin។ នៅថ្ងៃថត យើងបានពិភាក្សាអំពីសំឡេងដែលយើងចង់បាន ពិនិត្យមើលផ្ទាំងរឿង ហើយថែមទាំងបានយោងឧទាហរណ៍ផ្សេងទៀត ដើម្បីប្រាកដថាយើងនៅលើទំព័រតែមួយ។ ការឃើញការបង្ហោះរបស់អ្នកគាំទ្រអាម៉េរិកខាងត្បូងស្រែកហ៊ោពេលមើលទិដ្ឋភាពជាមួយគ្នាធ្វើឱ្យខ្ញុំគិតថាវាល្អ»។ នៅពេលសួរថាតើតួសម្តែងមានប្រតិកម្មយ៉ាងណាពេលបានទស្សនាភាគបញ្ចប់ជាមួយគ្នានោះ លោកបានកត់សម្គាល់ដោយកំប្លែងថា «ប្រតិកម្មរបស់ពួកគេគឺស្រដៀងគ្នាណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGI5k-XO85gu94cBPVPYRNZn7QGZC7jCii7QPkzCWRpPSO_bxCDOVE8nBCnZGtEtj-QQccqip_yRaYqNxE2Qb8Wn5p13ITO6ADnMCmMVtB7WXw0KlZ1c2j9K2eSRG_h9RFo7f5yIbfgHdt47TX5bX3MNc077pAYoxCGFwTXOax4GtjEL-o3Q163oqFtd-A/s1080/Snapinsta_app_472770343_1018454873653928_1965920883565244243_n_1080.jpg
Yoo Yeon Seok ទទួលបានងារជា «Kiss Master» ម្តងទៀតតាមរយៈគម្រោងនេះ។ ខណៈពេលដែលញញឹមដាក់ឈ្មោះហៅក្រៅ លោកបានពន្យល់ថា «ការថើបនីមួយៗនៅក្នុងរឿងគឺមកពីស្ថានភាពអារម្មណ៍ផ្សេងគ្នា មានការថើបការជួបជុំ ការថើបដែលយកឈ្នះលើកំហុស ការថើបដ៏រីករាយ និងការថើបនៃអារម្មណ៍ដ៏លើសលប់បន្ទាប់ពីការស្នើសុំ។ ខ្ញុំបានព្យាយាមបញ្ចេញមតិនីមួយៗដោយប្លែកពីគេ ដែលប្រហែលជាបានជួយអ្នកមើលឱ្យជក់ចិត្តកាន់តែខ្លាំង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDP-TvMouRjI3IE1rJMHE8LuYErIHd_g-JkF_ZyhpbfD1cPedKvaOU4FjbJazJe8iyCjJJpFoRWUiJg4ke74zIOquQyPjwGMWt3-C75A8JNqvQUi-1HuLq9inByd3YZRtf3NpzE88y6HLUVnTfSu45UegbpMhqjnoZAI_60fDf08O2KxWsyEVDR5oedbGC/s1080/Snapinsta_app_472822376_1124928022163721_480503621224825543_n_1080.jpg
នៅលើអ្នកគាំទ្រដែលជូនពរលោក និង Chae Soo Bin បានណាត់ជួបគ្នាក្នុងជីវិតពិត
Yoo Yeon Seok បាននិយាយថា «វាជាការសរសើរចំពោះការសម្តែងដ៏ល្អស៊ីចង្វាក់គ្នា របស់យើង។ វាមានន័យថាមនុស្សត្រូវបានគេវិនិយោគលើមនោសញ្ចេតនា និងទំនាក់ទំនងតួអង្គរបស់យើង ហើយខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះរឿងនោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9lBz3sirv69kqdByyWUZXYgmnoiDNhFMBbbcbpeh7Lsv1HzC4w-gY9jRWCsMPNUvqZGv-o0Lka91GGqLYaF_00eXaHFBltlR6F47qibMNxa_SQqVu2U2lkv_jOTB_fo1Zh17OVYLwief_U0M4IWudtGQ0dXZ80SH_Bn5kNaV-mV8j0jgoL-rZyUU5XLax/s1080/Snapinsta_app_472899578_8503872756385343_1824887897028388969_n_1080.jpg
ជាពិសេសក្នុងចំណោមអ្នកគាំទ្រអន្តរជាតិបានបញ្ចេញមតិរៀបការតារាសម្តែងវ័យ៤០ឆ្នាំរូបនេះបានឆ្លើយតបថា «ខណៈពេលដែលរឿងភាគរបស់យើងមានធាតុបែបរន្ធត់ ទីបំផុតវាជារឿងស្នេហា។ យើងសង្ឃឹមថាទស្សនិកជននឹងចាប់អារម្មណ៍ពីដំណើររបស់ Sa Eon និង Hee Joo ហើយការឃើញមតិគាំទ្រទាំងនោះធ្វើឱ្យខ្ញុំមានអារម្មណ៍ថាយើងសម្រេចបានវា។ ប៉ុន្តែទេ យើងមិនបានមានទំនាក់ទំនងក្នុងជីវិតពិតទេ»។ តារាប្រុសរូបនេះបាននិយាយដោយសំណើច៕

តារាចិនបាត់ខ្លួននៅប្រទេសថៃរកឃើញវិញហើយក្នុងស្ថានភាពដ៏គួរឱ្យរន្ធត់

0

តារាសម្ដែងចិន Wang Xing ត្រូវបានគេរកឃើញក្នុងប្រទេសមីយ៉ាន់ម៉ា និងត្រូវបាននាំទៅប្រទេសថៃ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ៤ ថ្ងៃ។ សាច់ញាតិនិងមិត្តស្រីរបស់តារាសម្តែង រូបនេះបានសុំជំនួយពីអាជ្ញាធរចិននិងថៃដែលបាត់ទំនាក់ទំនងជាមួយលោកចាប់តាំងពីថ្ងៃទី ៣ ខែមករា នៅពេលដែលលោកបានមកប្រទេសថៃដើម្បីថត «ភាពយន្ត» ។ ប៉ុន្មានថ្ងៃថ្មីៗនេះព័ត៌មានអំពីតារាសម្តែង Wang Xing ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម Weibo ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CfIAtUo0sVvtek9zLVFzo5qjLobVtS5XIZCYnTKV1FfdjKoUxzbDog8i_qt1eIlGZ4XvofuDDlSOGFnhsDxVDPZUZCuUHjU_dc_j_4wo-J8Vs0nEi65CUC9692W1dF8JU2Wk0cH_fJ1SdJIDp0x33t1WcAgjKRXJHFsdJqPItYkF4jCw6F6XvXkBs2-8/s1600/image_2025-01-08_10-12-54.png

យោងតាមសារព័ត៌មាន Beijing Daily នៅល្ងាចថ្ងៃទី៧ ខែមករា ប៉ូលិសថៃបានប្រកាសថា ខ្លួនបានរកឃើញ Wang Xing ពីស្រុក Mae Sot (ស្រុកក្នុងខេត្ត Tak ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា) ទៅកាន់ទីក្រុងបាងកក។ បច្ចុប្បន្ននេះ អាជ្ញាធរនៅតែបន្តស៊ើបអង្កេតករណីនេះ ដោយកំណត់ថា តើ Wang Xing ជា «ជនរងគ្រោះនៃការជួញដូរមនុស្ស» ឬអត់។ បើពិត ប៉ូលិសនឹងនាំតារាសម្ដែងរូបនេះទៅប្រទេសចិនវិញតាមបទប្បញ្ញត្តិស្ដីពីការការពារជនរងគ្រោះដោយការជួញដូរមនុស្ស។ ប៉ុន្តែប្រសិនបើលោក Wang Xing បង្ហាញសញ្ញានៃការប្រព្រឹត្តបទល្មើស អាជ្ញាធរនឹងដោះស្រាយតាមច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMjJRb-4iCor4UGW7wggmpLmo0uEJ1TlHq3N3sGjIEAW9Q941K9Q6Elvu9KnpXpeWVbVg7R8kik_PKXQpNzGodMGRRWugHgsxzbqNWtaSM5oQRfXzb-1YwDOMFML43qXL8lb5genN34GG9QV9WEqgoMxqf6CdBVrrtpDJd33VGMTAlv8Gu2QeWWETpPRJY/s768/image_2025-01-08_10-12-55%20(2).png

ស្ថានទូតចិនប្រចាំប្រទេសថៃបានឱ្យដឹងនៅល្ងាចថ្ងៃទី ៧ ខែមករាថា ខ្លួនបានទទួលការជូនដំណឹងពីភាគីថៃអំពីការជួយសង្គ្រោះលោក Wang Xing ។ អ្នកនាំពាក្យបានថ្លែងអំណរគុណដល់រដ្ឋាភិបាលរបស់ប្រទេស និងក្រសួងពាក់ព័ន្ធ។ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយថៃ តារាសម្តែង Wang Xing បាននិយាយថា ខ្លួនត្រូវបានគេបោកបញ្ឆោតឱ្យមកទីនេះដើម្បីថតភាពយន្ត បន្ទាប់មកត្រូវបានគេនាំទៅប្រទេសមីយ៉ាន់ម៉ា។ Wang Xing បាននិយាយថា លោកត្រូវបាន «ចាក់សោនៅក្នុងបន្ទប់មួយដែលមានជនជាតិចិនចំនួន ៥០ នាក់» ពួកគេទាំងអស់ត្រូវបានស្នើសុំឱ្យហាត់វាយអក្សរ។ មនុស្សគ្រប់គ្នានៅក្នុងបន្ទប់បានកោរសក់។ យោងតាមសម្តីរបស់ Wang Xing នេះអាចពាក់ព័ន្ធនឹងការក្លែងបន្លំទូរគមនាគមន៍ខណៈមនុស្ស ៥០ នាក់ផ្សេងទៀតប្រហែលជាកំពុងរង់ចាំការសង្គ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiujzBuKmdNwerxZCSx4DyMZjxCEHafTi6iAy81elOgzn3hYWi0kYAdMcydndOBehvBKaZfZPCyJaORVK8L3ezz9ZYYs15UcImqQiC_6D1TE0zFXKWAF2Yxz4-RieJdHknPLiUiiqr1zW7ZPf2TTD6WWYrkA-nWW0YcOAKwo15au2J8tbYHCJCycnDLW_Iq/s1511/image_2025-01-08_10-12-55.png

តាម សារព័ត៌មាន Hongxing News មន្ត្រីប៉ូលិស Mae Sot បាននិយាយថា Wang Xing ទំនងជាឆ្លងព្រំដែនពី Mae Sot ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ តាមការស៊ើបអង្កេតជំហានដំបូង ជននេះមកប្រទេសថៃតែម្នាក់ឯង ដោយកាន់តែកាបូបស្ពាយ។ មិនមានព័ស្តុតាងបញ្ជាក់ថា Wang Xing ត្រូវបានវាយដំ បង្ខិតបង្ខំ ឬជាជនរងគ្រោះនៃការជួញដូរមនុស្សនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYmLPLThLk22m4MUGrVLWjDTSw4uOWsVo_fFyNbdRN4vBywe77VMMuzjOxEhZjCfQx4nYzEAEsoWHtjVtg4uKwFUfCP4Zy6Phsndp4UHhTIy7QjVzJeagiGfIdc_86IRxyNYhA25r1lvraFVY7d61SmJujANZZTaCKVVLDC5Si9GRmOqBgAnlYmCufsqV/s1439/image_2025-01-08_10-12-56.png

បច្ចុប្បន្នសុខភាពរបស់ Wang Xing មានសភាពធម្មតា ប៉ុន្តែចិត្តរបស់លោកពិតជាមិនស្ថិតស្ថេរឡើយ។ តារាប្រុសរូបនេះមានអាយុ ៣១ឆ្នាំនិងបានចូលប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេល ១០ ឆ្នាំមកហើយ៕

ចាប់ពីថ្ងៃនេះ! ការចូលទស្សនាប្រាសាទបេងមាលា តម្រូវឱ្យបង់ថ្លៃ៤មុឺនរៀល

0

ចាប់ពីដើមខែមករា ឆ្នាំ២០២៥នេះតទៅ គ្រឹះស្ថានអង្គរ នឹងចាប់ផ្ដើមដាក់លក់ប័ណ្ណទស្សនារមណីយដ្ឋាន បេងមាលា ក្នុងតម្លៃ៤មុឺនរៀល (១០ដុល្លារ) និងរមណីយដ្ឋានដ្ឋានក្បាលស្ពាន តម្លៃ២មុឺនរៀល (៥ដុល្លារ) សម្រាប់ភ្ញៀវទេសចរណ៍បរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaQX-GRUEuMq2JiPS2sIA8xd73sHjdzuC5Gir795NybETCXLNiPwleeognls-XCv8rXoyQqnL72UqYH3iMEe9phTQEUnEURNrxvcEL_cmSSHRa3c_zm_gvxesnaSw5mYZzGBvzRJXudee6yanSXzRgh7SkW0rdcRYuEEr_3PaXSmD_okCL4Wrao2fIKt_X/s1280/image_2025-01-08_16-33-04.png
សម្រាប់ភ្ញៀវដែលបានទិញប័ណ្ណទស្សនារមណីយដ្ឋានអង្គរតម្លៃ៣៧ដុល្លារ អាចនៅទស្សនាក្នុងរមណីយដ្ឋានទាំងពីរខាងលើដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinF3X0bHC8_gxCBoGfEZ6SD_NL9JdsuvtwM3Lz8fmJYGloh4GVzIxcVbGuheRrqDudU5etO6u7_myUn7ChZ9_73Kn9tIbgzQXOm1xVIrGONCImGQm4XyCACpfhQzb0EEPyLJtLpLAwDjmtvM9QhV_CK0tM-YHyCLUEOPka_tw4f4xPG5BZiT0AuqxVOxdC/s1200/image_2025-01-08_16-33-05%20(2).png
ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះ មានរចនាប័ទ្មដូចទៅនឹងប្រាសាទអង្គរវត្ត ដោយបានកសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5WldWmct965JY6JHIdkRMtTmbkWZzJ1n2dH9-Md_lXKk9Kb9GNHQ8j2f8iDgai0UzYurqysxJ1cQXftDL7hnA0kgxDFYlfm8buc9kjUE2nnuBLPRiy4Zf4VbTBJECBYhHef2zdNpigh3_tffpe9QNhLHcybpQHFX1dMN62i07EJWJ88v-ak_Gl8oZfHER/s1280/image_2025-01-08_16-33-05.png
បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៅតំបន់ប្រាសាទបេងមាលា មានទំហំដល់ទៅ ៨៦៩ហិកតា។ នៅខាងកើតប្រាសាទនេះ មានបារាយណ៍ដ៏ធំមួយ មានបណ្តោយ ១៦០០ម៉ែត្រ និងទទឹង ៨០០ម៉ែត្រ។ តួប្រាសាទមានទំហំបណ្តោយ ១០៧៦ម៉ែត្រ ទទឹង ៩១៣ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0KEdP4yJnwe9Y-UMVDdrn2NiwntB-c24GKP4gESxweuPkNJ7JnhJtnKGSPRnZOp0ci7tPmMBicFXXaior6SznM51Kdup09a6MHrtzBXi-c1p1HXE5PIQXIN9u8uR9Eg4UdtHIM0WZ2JzExJmd9bGACfpHwsFIg0hC8Wshc7hlkDvKErNiQUmuva4NY3B0/s1000/image_2025-01-08_16-33-06.png
គួរបញ្ជាក់ថា ប្រាសាទបេងមាលា ជាបេតិកភណ្ឌជាតិ ដោយដំបូងឡើយប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលការបែកបាក់មានទំហំពី៦០ ទៅ៧០ភាគរយ ខណៈបច្ចុប្បន្នត្រូវបានអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌចិន ធ្វើការរួមគ្នាដើម្បីស្រាវជ្រាវ និងជួសជុល៕