វាជាទម្លាប់ធ្វើបែបនេះយូរហើយ ថ្ងៃនេះ ទើបដឹងថា ការពាក់ចិញ្ចៀនសម្រាកពេលយប់ ក៏មានផលប៉ះពាល់ដល់សុខភាពហួសពីការស្មានផងដែរ ។ បើយោងតាមអ្នកជំនាញគ្រឿងអលង្ការអង់គ្លេសផ្តាំផ្ញើថា អ្នកដែលចូលចិត្តពាក់ចិញ្ចៀនសម្រាកពេលយប់គួរតែប្រុងប្រយ័ត្ន ពីព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពស្បែកប៉ុណ្ណោះទេ ប៉ុន្តែយើងអាចនឹងបាត់បង់វត្ថុដ៏មានតម្លៃនេះ ។ អ្នកជំនាញបានណែនាំឱ្យដោះចិញ្ចៀនទុកដើម្បីកាត់បន្ថយសំណើមលើម្រាមដៃ, មានខ្យល់ចេញ-ចូលល្អ និងកាត់បន្ថយផលប៉ះពាល់សុខភាព ។
ជាទូទៅ ចិញ្ចៀនភ្ជាប់ពាក្យ និងចិញ្ចៀនរៀបការ ត្រូវបានមនុស្សភាគច្រើនពាក់ជាប់នឹងដៃគ្រប់ពេលវេលា ដើម្បីតំណាងឱ្យសេចក្តីស្រឡាញ់របស់ខ្លួនជាមួយគូស្នេហ៍ ហើយពួកគេពុំដោះវាចេញពីដៃទេ ។ ប៉ុន្តែការពាក់ចិញ្ចៀនគ្រប់ពេលវេលាបែបនេះ អាចប៉ះពាល់ដល់សុខភាពស្បែកហួសពីការស្មាន ។.png)
Neil Dutta គឺជាអ្នកជំនាញគ្រឿងអលង្ការមកពី Angelic Diamonds ប្រទេសអង់គ្លេស និយាយថា ការពាក់ចិញ្ចៀនសម្រាកនៅពេលយប់ គឺអាចធ្វើឱ្យរមាស់ដៃ, រលាក, មានប្រតិកម្មអាឡែហ្ស៊ី, ឆ្លងមេរោគផ្សេងៗ ព្រមទាំងអាចបាត់បង់ពេលសម្រាកលង់លក់ ។ ហេតុនេះ យើងគួរតែទម្លាប់ដោះចិញ្ចៀនទុកពេលសម្រាក ដើម្បីអាចរក្សាទុកវាឱ្យបានគង់វង្ស និងកុំឱ្យស្បែកម្រាមដៃមានបញ្ហា មិនថាចិញ្ចៀនទាំងនេះពិសេសខ្លាំងយ៉ាងណាក្តី ។

ការពាក់ចិញ្ចៀនរាល់ថ្ងៃ ជាពិសេស ការពាក់ពេលយប់ វានឹងធ្វើឱ្យស្បែកមានបញ្ហា ពីព្រោះចិញ្ចៀននឹងរារាំងសំណើម, ធ្វើឱ្យកោសិកាស្បែកងាប់ ព្រមទាំងប្រមូលផ្តុំមេរោគជាច្រើនលើដៃ ។ ចុងក្រោយ យើងក៏កើតជំងឺរលាកស្បែក និងក្លាយជាកន្ទួលក្រហម រមាស់ ជាពិសេស អ្នកមានអាឡែស៊ីជាមួយលោហៈ ។ លើសពីនេះ កំដៅ និងសំណើមរបស់គ្រែដែលយើងសម្រាក នឹងជំរុញឱ្យយើងឆ្លងមេរោគលើម្រាមដៃកាន់តែខ្លាំង ។

ប៉ុន្តែការដោះចិញ្ចៀនពេលយប់ នឹងអាចជួយកាត់បន្ថយសំណើមនៅលើម្រាមដៃ, មានខ្យល់ចេញ-ចូលល្អ និងកាត់បន្ថយផលប៉ះពាល់សុខភាពផ្សេងៗ ។ ដូច្នេះ គ្រឿងអលង្ការផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិ ៕










