Home Blog Page 668

ត្រៀមសាកល្បងទាំងអស់គ្នា! ម៉ូតូហោះនឹងចេញលក់នៅលើពិភពលោកដំបូងគេនៅឆ្នាំ២០២៦នេះ

0

ម៉ូតូអគ្គិសនី Skyrider X1 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Rictor គឺជាម៉ូតូបើកលើអាកាសដំបូងបង្អស់របស់ពិភពលោក ត្រូវបានគេរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPdxkZpNzjBXcCtFy0uoWmzTSeAXhb7rizlIaTWFnP493VwCy2iXAfGUsVYaP4TmgVdd2y72N8Y_HjYn-qWgzNEb2Fl-PmWvz92DRNrQExirJhdlQSx5cPA-O4QAx0MP1ndtjibGOHtrto7as5YRocX64IsHsCR5Il51OB8p2wB5vKBZ0FI8g-HaXNb1ly/s640/image_2025-01-09_14-42-27.png
បច្ចុប្បន្នម៉ូតូនេះបានដាក់បង្ហាញនៅក្នុងពិព័រណ៍គ្រឿងអេឡិចត្រូនិក CES 2025 ដែលប្រព្រឹត្តទៅនៅទីក្រុង Las Vegas ពីថ្ងៃទី ៧ ដល់ទី ១០ ខែមករា។ ម៉ូតូអគ្គិសនី Skyrider X1 ត្រូវបានបំពាក់ដោយម៉ាស៊ីនចំនួន ៨ អាចហោះហើរបានប្រហែល ៤០ នាទី ជាមួយល្បឿនហោះហើរអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJs3Fx353FbL5PM9AWCsmZUiL_3nmShMMgNV_gMSNt3U0PUt-O6ub8sHhHc9HB5VGw-eZr3nrSztIy1fLyzCEg7PsnSuyGG6_LrQM6jISoXwku-yAIq-quUBxXVET_sRb1-kljP0WvX6mlhBR3LZvOCeqyX0RppCkg4gvfywxVPASX2EOgRgty4ptRUsi_/s950/image_2025-01-09_14-42-27%20(2).png

Skyrider X1 មានពីរម៉ូដែលគឺ X1 SL ដែលមានថាមពលថ្ម ១០.៥ kWh អាចហោះហើរបាន ២៥ នាទី ខណៈម៉ូដែល X1 SX ដែលមានថាមពលថ្មធំជាង ២១ kWh អាចហោះហើរបាន ៤០ នាទី។ វាក៏មានជម្រើសបញ្ជាដោយដៃសម្រាប់អ្នកបើកបរដែលចង់ប្រតិបត្តិការដោយផ្ទាល់ រួមទាំងមុខងារបើកបរអូតូផងដែរ។ យោងតាមក្រុមហ៊ុន ម៉ូតូអគ្គិសនីមួយនេះ អាចសម្របខ្លួនទៅនឹងអាកាសធាតុ និងបរិស្ថានក្នុងពេលវេលាជាក់ស្តែង ដោយកែតម្រូវកម្ពស់ ល្បឿន និងទិសដៅដោយស្វ័យប្រវត្តិ ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUXYToTNrBeJJut82-6qVBlwCPw_YHs6mdFJRcH3c6H6U8xMRuehkDnDx0EQxLfCkacAca9790700HZnykQfLNOeEJdhngmLjgqf6NoftBlOi-JQsjXcEIZphRQKKNiD0ykhkdC9IlD9R58C2LLFMPzbnW7v3WWmVpa74b6bqccieKp1JZXRUXBzuNKIh/s801/image_2025-01-09_14-42-27%20(3).png

ទោះបីជាម៉ាស៊ីនមួយបរាជ័យក៏ដោយ Skyrider X1 ក៏អាចចុះចតដោយសុវត្ថិភាព ហើយត្រូវបានបំពាក់ដោយឆ័ត្រយោងសង្គ្រោះបន្ទាន់សម្រាប់ស្ថានភាពមិនល្អណាមួយទៀតផង។ ជាមួយកាប៊ីនបិទជិត និងប្រព័ន្ធគ្រប់គ្រងបីជាន់ ម៉ូតូអគ្គិសនីនេះត្រូបានគេនិយាយថា នឹងចេញលក់ជាផ្លូវការនៅឆ្នាំក្រោយក្នុងតម្លៃ ៦ ម៉ឺនដុល្លារអាមេរិក។ ក្រុមហ៊ុន Rictor ដែលជាក្រុមហ៊ុនផលិតយានយន្តអគ្គិសនីជឿជាក់ថា ការលក់ម៉ូតូហោះហើរលើអាកាសនេះទំនងនឹងទទួលបានភាពជោគជ័យខ្លាំងនៅពេលដែលចេញលក់ជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOR_hrrJx7I11i36h6d_FBXcbggTGu1qKpYqIUszXpRqCqZYuTUSQRUtjPJ_tnDhbjnd8MD6X45whIL5eb4nZC65r3Bb1KuyKJSiXHIO5G-aRZ3ix3aKv1n34zetZEDxjqhcA93z-uM_FtHDWXzP_J79gdN1YFOQq21IWdtJ_pm0NvO00FbDSFgx-AIBb_/s1024/image_2025-01-09_14-42-28.png

ទោះជាយ៉ាងណាក៏ដោយ គោលដៅរបស់ Rictor ហាក់បីដូចជាមិនសូវមានប្រជាប្រិយភាពសោះ ដោយសារកាលពីឆ្នាំមុនមានក្រុមហ៊ុនតាក់ស៊ីហោះមួយគឺ Volocopter បានបរាជ័យក្នុងការទទួលបានវិញ្ញាបនប័ត្រដឹកជញ្ជូនអ្នកដំណើរលើអាកាស ហើយទីបំផុតបានដាក់ពាក្យក្ស័យធន។ ដូច្នេះយានជំនិះដែលបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុននេះ ទំនងជាមិនបង្ហាញនៅលើមេឃក្នុងទីក្រុងនាពេលខាងមុខនេះទេ៕

វៀតណាមកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសរហូតដល់២៣លាននាក់នៅឆ្នាំនេះ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន Bloomberg រាយការណ៍ថា ប្រទេសវៀតណាមបានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសរហូតដល់២៣លាននាក់ នៅឆ្នាំ២០២៥ កើនឡើង៣១% ហើយវៀតណាមសង្ឃឹមថា វិស័យទេសចរណ៍នឹងជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimqzaSu6ZgdlbbbfW-1Oer_wYdmbyg-diAGJLLMIsRFIAFfaNo06Cl2WOSz7WImcBRFKygwmMmKYw-krvEfLOIGNnWaY2ZnPl6-zevwIxDa9cDJKNdpPqy8xohaHKGg1P9f4mmMuACvzD99ZSTpCTTi3SBV7DVCZMspwb_0opmvbVb7F_CKVUH2b_8G_Lp/s1280/image_2025-01-09_13-58-08%20(2).png

ការកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសរហូតដល់២៣លាននាក់ គឺជាចំនួនខ្ពស់ជាងមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅប្រទេសវៀតណាម ហើយវៀតណាមនឹងទទួលបានភ្ញៀវទេសចរច្រើនតាមគោលដៅនៅឆ្នាំ២០២៥ ។ វាកើនឡើងលើស៥លាននាក់ បើធៀបនឹងចំនួនភ្ញៀវទេសចរបរទេសមកលេងវៀតណាមកាលពីឆ្នាំ២០១៩ ដែលស្មើត្រឹមតែ១៨លាននាក់ ។ នេះបើតាមការអះអាងរបស់ BMI Research ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc2qvZBh-5kaa0GwwE6nHmpnmp8nna8-KZvxxkiD674r8MhxXWallhkt91qBR2qr2KQsiXzNw5jPYTAICZR54oyiZ-DowgpNkZJODcxEvNlstsHVeW83ykvsuiPrpu-eon9NuhjJJo6eGI-ZufAX3Rn0o1aAAvZq_rkuSWbgXryX8VMLnGHFbRFbvhVRvW/s1280/image_2025-01-09_13-58-08.png
តាមរបាយការណ៍បញ្ជាក់ថា កាលពីឆ្នាំ២០២៤ វៀតណាមទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៧លាន ៥សែននាក់ កើនឡើង៣៩.៥% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះភ្ញៀវទេសចរមកពីតំបន់អាស៊ី គឺស្មើប្រមាណ៨០% នៃចំនួនភ្ញៀវទេសចរបរទេសសរុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlYmTezMecyNTq7I1saPbH_s2Gq66GGIiOthfgwn-FPyxEm7jjmiqkJ2muG2t5YlsxRBlEykRFkTzPEQqdGdem3YhXEnkDJpFRgnmM-6bxyigyjeM8tY-dsh4Ryu2YpG4jedw_3D2SOtzL2D-01rUdMtkk-_sl4dlkWNvdz44kNLC95KZmXqh65plbOH4-/s2560/image_2025-01-09_13-58-09.png

ដោយឡែក វៀតណាមទទួលបានភ្ញៀវទេសចរឥណ្ឌា ចំនួន៥០១,០០០នាក់ នៅឆ្នាំ២០២៤ ។ រយៈពេល២ឆ្នាំកន្លងមក ភ្ញៀវទេសចរឥណ្ឌាបានធ្វើដំណើរមកវៀតណាម កើនឡើងរហូតដល់ជាង២ដង ហើយធ្វើឱ្យវៀតណាមក្លាយជាប្រទេសគោលដៅគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYpHIZPmypSf-HXLKojO9L8dcyOCIyqST3WON0sS5K7z23sAdRZB_ft1tzPZNId5iMD5k5IwZnRhN9BdYRACFqdjAW5t9-Qw0YFtqvi1Y-LYnJ6GqvYTxGakmcn1ifROm1WetB1f_p4rDShuVxKHIIEJtILo1s5nXSdLpHd4E6RmS1k1g0hvHUTfZ-eWjo/s2000/image_2025-01-09_13-58-11.png

កាលពីខែមិថុនា ឆ្នាំ២០២៤ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅឱ្យវិស័យទេសចរណ៍ក្លាយជាឧស្សាហកម្មសំខាន់ ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ច ។ មុនពេលជំងឺកូវីដឆ្លងរាតត្បាត ប្រាក់ចំណូលពីវិស័យទេសចរណ៍វៀតណាម គឺស្មើនឹង១២% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ប៉ុន្តែរបាយការណ៍របស់ក្រុមហ៊ុន VinaCapital Group Ltd. នៅខែឆ្នាំដដែលបញ្ជាក់ថា ប្រាក់ចំណូលវិស័យទេសចរណ៍ ស្មើត្រឹមតែ៨% នៃ GDP ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir3VyMp9HLrDzLpHW5SQMrFuerv53neLMTaqadUzsDf_tMYhLMl2Lo2rxnohDAxNu58Ry75YmGbFAoXu-TosNpv8_fEegd8q2P4ceANzAnftQYEP8HcaQ5q7YU6yvjgIB0lyclX2FUjxLpHQPtbZdSktafbG5xFOuZTqoWSC2jDztTPIhVqUbE_vJf9zum/s1918/image_2025-01-09_13-58-12.png

បើទោះជាវិស័យទេសចរណ៍បានជំរុញកំណើន GDP, ជួយឱ្យពលរដ្ឋមានការងារធ្វើ និងលើកកម្ពស់គុណភាពជីវិតពលរដ្ឋក្តី ប៉ុន្តែវៀតណាមត្រូវតែកែលម្អចំណុចខ្វះខាតមួយចំនួន ។ លើសពីនេះ វៀតណាមចាំបាច់ត្រូវមើលពីសមត្ថភាពប្រកួតប្រជែង និងគោលនយោបាយទេសចរណ៍របស់ប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អាជីវកម្មពាក់ព័ន្ធនឹងទេសចរណ៍ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ ៕

ប្រទេសដាណឺម៉ាកបានសម្រេចចិត្តផ្លាស់ប្តូរនិមិត្តសញ្ញាជាតិរបស់ខ្លួន

0

ប្រទេសដាណឺម៉ាក៖ ស្តេចដាណឺម៉ាកបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនូវការផ្លាស់ប្តូរនិមិត្តសញ្ញាជាតិរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលជាង ៥០០ ឆ្នាំ ចំពេលមានភាពចម្រូងចម្រាសជាមួយលោក Trump ជុំវិញកោះ Greenland។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm2r8ALl7UbFm3YiqqWzi-p2QSCf6ZTZDBY4JA1Z2DxFMBrPhEJtkoiRhrVaaaEtiESh5ziopeg3FX0BA7oVtde9N03GT2FM1D74bD3yEa9N4o3ApQX5-0fFwb3_dbglT-Loie7LCv4kHiGJNwViPmmXnYvWybciGrYN43wQ7IWvXegUB_IYpBwhMeaG-J/s1020/image_2025-01-09_13-53-53.png
និមិត្តសញ្ញាជាតិដាណឺម៉ាក គឺជានិមិត្តសញ្ញានៃសហភាព Kalmar រវាងប្រទេសដាណឺម៉ាក ន័រវេស និងស៊ុយអែត ហើយក៏ជានិមិត្តសញ្ញាដ៏សំខាន់មួយរបស់ប្រទេសស៊ុយអែតដែលនៅជិតខាងនោះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA1yHKBDr0LTJ7-O9T77hEG04uSfL6ErKgRheMJO5f7n12u7ZkCncO4gnsntY4Tmo9rvtuYFdHvH4pI6oDxo_EL-IC4cehurl1fWX8M2Se8f6TaexgjCr1YHQ-kHgks4gOT9ZSyR0HUbqsQVTVORcaUZow-1xXAtgkMgJPeCW7E78QLd0MqGgj8Iu_O3UY/s1280/photo_2025-01-09_13-35-54.jpg
អស់រយៈពេលជាង ៥០០ ឆ្នាំមកហើយនិមិត្តសញ្ញានេះគឺមិនដែលផ្លាស់ប្តូរឡើយ ប៉ុន្តែដោយសារមានភាពចម្រូងចម្រាសជាមួយប្រធានាធីបតីជាប់ឆ្នោតរបស់អាមេរិក Donald Trump ប្រទេសដាណឺម៉ាកក៏សម្រេចចិត្តផ្លាស់ប្តូរនិមិត្តសញ្ញារបស់ខ្លួនពីរូបភាពមកុដបី ទៅជារូបភាពខ្លាឃ្មុំប៉ូល និងពពែ ដែលជានិមិត្តរូបនៃកោះហ្គ្រីនឡែន និងកោះហ្វារ៉ូ។ ហ្គ្រីនឡែនគឺជាផ្នែកមួយនៃទឹកដីរបស់ដាណឺម៉ាក ខណៈហ្គ្រីនឡែនក៏ជាកោះមួយដែល Trump ចង់បានផងដែរ។ កាលពីខែមុនលោក Trump បានចេញសេចក្តីថ្លែងការណ៍មួយថា លោកចង់ឱ្យសហរដ្ឋអាមេរិកទិញ Greenland។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTugkK-eeWGRlcEz1D_I7zuOmuGAROVHq4aD7GIFM57ICUkA_hKw1RiAfeC4vQkOCdTmAyrx7Vur8E_JY020Dy5u8pfp99MKjo3PdXeQOPrGz9RdQAtHVY3mqqVQUHzR8h62Xvz4m8qA-dHU2aCJdHyG02Nd1stEvIfJJ0UM-i4g5or5iVFiDzcOVA8N8z/s1080/photo_2025-01-09_11-00-21.jpg

Trump បានសរសេរនៅក្នុងសារបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា “Greenland គឺជាកន្លែងដ៏អស្ចារ្យ ហើយមនុស្សគ្រប់គ្នានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ប្រសិនបើវាក្លាយជាផ្នែកមួយនៃជាតិរបស់យើង”។ មិនយូរប៉ុន្មានស្តេច Frederik របស់ដាណឺម៉ាកក៏បានធ្វើការកែប្រែយ៉ាងសំខាន់ចំពោះនិមិត្តសញ្ញាជាតិរបស់ខ្លួន ដោយបានផ្លាស់ប្តូរពីរូបភាពមកុដបី ទៅជារូបភាពខ្លាឃ្មុំប៉ូល និងពពែ ដែលការផ្លាស់ប្តូរនេះគឺជាវិធីសាស្ត្រការពារកោះ Greenland និងកោះដទៃទៀតពីប្រធានាធីបតីជាប់ឆ្នោត Donald Trump។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUaH89VpZxLSsZ4oHlzpV_wNk3T4mekM9orUFtLkMMNwvzre66QA2HifYaLxpurwTJeObaG4vb7X2M4_QRVxUTRTagtntHi-JWYFAOyr-YQKuW6UEYBL8hUKnrsJY9-CMEmu_5QBL40OVErxtDRrfb2QEosH15R41EEDYpLhI3UFkgoFlV3x2TyuhhKwa/s860/image_2025-01-09_13-53-52.png

ព្រះអង្គក៏បានសម្តែងនូវទស្សនៈច្បាស់លាស់លើការរក្សាបាននូវទឹកដីស្វយ័តស្វ័យភាពនេះនៅក្នុងព្រះរាជាណាចក្រដាណឺម៉ាក ដោយគ្មានប្រទេសណាអាចកាន់កាប់ ឬទិញកោះទាំងនេះពីដាណឺម៉ាកបានឡើយ។ អ្នកជំនាញជនជាតិដាណឺម៉ាក Royal Royal Lars Hovbakke Sørensen ជឿជាក់ថាការផ្លាស់ប្តូរទាំងនេះឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ស្តេចចំពោះតំបន់ Arctic និងបញ្ជាក់ថា កោះហ្គ្រីនឡែន និងកោះហ្វារ៉ូគឺជាផ្នែកមួយដ៏សំខាន់នៃទឹកដីរបស់ដាណឺម៉ាក៕

អ្នកជំងឺត្រចៀក បំពងក និងច្រមុះ កុំទុកយូរ! ពេទ្យគៀនឃ្លាំង មានទទួលព្យាបាល និងវះកាត់ដោយក្រុមគ្រូពេទ្យបារាំង នៅខែក្រោយនេះ

0

កាលពីថ្ងៃទី ៦ ខែមករានេះ មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា (ពេទ្យគៀនឃ្លាំង) បានជម្រាបជូនដំណឹងអំពី ការពិនិត្យព្យាបាល និងវះកាត់លើជំងឺ ត្រចៀក បំពងក និងច្រមុះ ជូនអ្នកជំងឺគ្រប់វ័យ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ ២០២៥ ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4jGRTV4WqnJ62EWqquUJCTQa233mTBkiqWqq4UCQu-S_Q8zNzFY49MbADIL4yQnc8ZLnOuSAjjsT4rH8k4Uh78fQI5Lf_DMJh2fqti0LzoCqH56-GUEpq1XeMGTZLp0nRWj96xY3z4m3fsBkkPHC2b5kzpRn_1CISdJzyl-BvSaM3Jrj3-gzWZ6UydVP9/s916/IMG_1129.JPG

តាមការគូសបញ្ជាក់ មជ្ឈមណ្ឌលវះកាត់កុមារយើងខ្ញុំនឹងមានក្រុមគ្រូពេទ្យបារាំងជំនាញជំងឺត្រចៀក បំពងក ច្រមុះ មកពីប្រទេសបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់គ្រប់វ័យ ដូចជា ៖
– អ្នកជំងឺមានដុំពក ក ឬ ពក ក
– ដុះសាច់ច្រមុះ
– ឬសដូងច្រមុះ
– ឈាមច្រមុះ
– និយាយស្អក (បញ្ហាបំពង់សំលេង)
– ដុសសាច់ក្នុងត្រចៀក
– ខ្សោយការស្តាប់សំលេង
– ធ្លាយកន្តាសត្រចៀកhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSV3eNrR1rVFusqkgbWdUhmkw-Zch43_Gg47m2OnVRYQHFZZP9Nlk9g4poG4WxzV4URWdxS55o4XE5KR2BQ_rvKy__9CWYOiRNWrMwGHL_SusqTYN4MNxWPBKH_yQxjb6xbGO_i_KdAAf3aZssvw3z_MkavQARVgpegX3kvmBWNRBxkcQgk8OJ92L7WFXx/s2048/IMG_1136.JPG

គេហទំព័រពេទ្យខាងលើក៏បានគូសបញ្ជាក់ទៀតថា ការព្យាបាលនិងវះកាត់សំរាប់អ្នកក្រីក្រគឺមិនគិតថ្លៃអ្វីទាំងអស់។ តែសំរាប់អ្នកមានលទ្ធភាពពេលវះកាត់គឺតំរូវអោយជួយបរិច្ចាគថវិការជួយមន្ទីរពេទ្យតាមដែលខ្លួនឯងចង់ផ្តល់(តាមចិត្តរបស់អ្នកដែលបរិច្ចាក) ដើម្បីទុកសំរាប់អ្នកដែលអត់។ ខាងមន្ទីរពេទ្យគឺធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង៨ ព្រឹកដល់ ៥ល្ងាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8gZMk5G_Jdp9DVUOFpCsfvodFQ3njkpoSgxhW3BAh0ub-6HsKNvz7jBLpcBLKwwB2eaX9flx24FhHP-R_Ptpblt0CZnWkbuo3wQtt8XmSAOamsq_udvmOWGLXh10WILMYawzm01vdljAYYe3LDOQger3DO6hKJo5edc4nk3ZktxsFK6ZcQ4wkfBdU5VSz/s1080/IMG_1137.JPG

ដូច្នេះហើយអ្នកជំងឺអាចមកចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជួបគ្រូពេទ្យបារាំងបានតាមរយៈមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាងឬ មូលនិធិជនពិការ ដែលមានទីតាំងនៅលើផ្លូវ៦អា ភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខតេលេក្រាម ០១២ ៨០៧ ៦៧៩៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJXZmpwtp1gHcj9fZJXsOYaV-eWcCFYHYBXKO1ryNcAzIuCX2YYCpqg8wdzO_mz-Z9u3_SKMjf_TAsfwNkLTb-DlDoZeDc8KmwKKfNh7aNQTUrZ6YmgWsf3yzLsSWYpvb7_3iwDoR6sBeSBZUyaspSsv6avunlroSelWXp8bxb5Bg3w3KUuoCBpSVdHDXk/s800/IMG_1138.JPG

«រំលស់ប្រពន្ធ» ច្រៀងដោយកុមារីជនជាតិថៃ បង្កការចាប់អារម្មណ៍ពេញបណ្តាញសង្គម!

0

ថ្មីនេះៗ អ្នកលេងបណ្តាញសង្គមជាច្រើនទាំងខ្មែរនិងថៃ ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកុមារីជនជាតិថៃមួយរូប បានបកស្រាយបទចម្រៀង«រំលស់ប្រពន្ធ» របស់កញ្ញាតន់ ចន្ទសីម៉ា បានយ៉ាងពីរោះរណ្តំ បើទោះបីជាសំនៀងជាភាសារខ្មែរមិនសូវជាច្បាស់ក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNxRzZ6qyMDiJgjjhkJhqJaLNfyubaXvO-IESXmu-Q8JmQHxNFO3Rc8-_sxorxZ4UhP5SJMjbeyO05Sd04fV3JaZgfoWHxkbbeOYOsaYm4PrYg8qJLe9Hi8kkBtE5KFl9ym5ZhMlQdcZ6xj6T9cbv22HsDSa4Ay5be5ptRl87UJo3OhXwcaxNIof8ZzvMD/s1280/image_2025-01-09_11-43-16.png

គណនី Tik Tok ជនជាតិថៃដែលមានឈ្មោះថា Phakbung បានបង្ហាញឃ្លីបវីដេអូខ្លីមួយ ដែលកុមារីស្រស់ស្អាតមួយរូបក្នុងកាយវិការយ៉ាងរស់រវើក រាំផង ច្រៀងផង តាមចង្វាក់បទខ្មែរប្រកបដោយភាពទាក់ទាញ។ ចម្រៀងមួយនេះបទក្រោមចំណងជើងថា«រំលស់ប្រពន្ធ» របស់កំពូលតារាចម្រៀងខ្មែរ កញ្ញា តន់ ចន្ទសីម៉ា។ តាមរយៈការច្រៀងរបស់ក្មេងស្រីថៃរូបនេះ បានបណ្តាលអ្នកលេងបណ្តាញសង្គមគ្រប់ៗរូបចាប់អារម្មណ៍ខ្លាំង និងកោតសរសើរទៅលើទឹកដមសំឡេងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW7ZH5lVW6de3E6At50qD6P_3X7liv956B0pogGmRt4LOWgS-paVjqXacGBBg7a32uhL4EJXzj8ws_FIRhPUhX8cOK_TkCUHFW0e_UZzA3LN7lOuFohyphenhyphenr63wy0XC8riPWNVEm5qWPz2in96mVvw1e9-VUGrTae0R_6ccO6vPv6bhAJtARAyBXJkzoWlhAz/s1616/IMG_1074.JPG

សូមជម្រាបថា បទ«រំលស់ប្រពន្ធ» របស់កំពូលតារាចម្រៀងតន់ ចន្ទសីម៉ា ប្រចាំផលិតកម្ម Galaxy Navatra ហាក់ទទួលបានសន្ទុះនូវការគាំទ្រយ៉ាងខ្លាំងក្លាទាំងក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស។ នៅលើយូធូបផ្លូវការរបស់ផលិតកម្ម បទមួយនេះទទួលអ្នកទស្សនារហូតដល់ទៅ ៤១ លានដងឯណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJpW0UWHXsajGMNY77Fz1iWc7ox4Llf8ivMoCdnM2AagqjGhy2x_1HQct60bIdsdP5_ZrueSkTuWywgK3CEaBF8MwBI2ydSGA8ezrgEpe1qnHUJR7ao0sETyH_whuorvkv1JJtSvmDfaMvsYVnXE9jQAt7N-caekTPOPp8AgfVX4VZ3LUkTxjPY3EU9_xr/s1920/IMG_1075.JPG

យ៉ាងណា កាលពីចុងខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ សារព័ត៌មានថៃ Khaosod ក៏បានចុះផ្សាយពីកំពូលតារាចម្រៀងស្រីរូបនេះ ដែលបទ«រំលស់ប្រពន្ធ»របស់នាង កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើ Tik Tok ថៃ ក៏ដូចជានៅតាមបណ្តាការប្រគុំតន្រ្តីនានា ក៏បានចាក់បទនាងជាហូរហែរ។ ហ្វេនៗថៃប្រាប់ថា ពេលស្តាប់បទនេះទៅគឺធ្វើឲ្យមានអារម្មណ៍សប្បាយរីករាយ ជាពិសេសនោះគឺខ្លឹមសារនៃបទចម្រៀងច្រៀងរៀបរាប់ពីការបង់រំលស់ថ្លៃបណ្តាការផងដែរ៕

វែក.ញែករឿងតម្លៃស្រូវលើទីផ្សារប្រទេសកម្ពុជា!

0

ថ្មីៗនេះ នៅលើបណ្តាញសង្គមគឺមានការបង្ហោះចែកចាយ និងវែក.ញែកខ្លាំងមែនទែនទាក់ទងនឹងតម្លៃ ក៏ដូចជាទីផ្សារស្រូវនៅលើប្រទេសកម្ពុជា ស្របពេលដែលរដូវប្រមូលផលបានឈានចូលមកដល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitr6dHNL70TjkZiee7lPYf4LNiIGxCwbcE8lbnqvmz6mnl8ZzJ2gxpNTn0vwCEd2UteFh1HyCZrI9SgJDRN4cLgu66Q5CNZw-_xuttOIh4VxJFG61sy0Hpk7qCJ4pNl6TiTZUEwgZwM3F00-zVA8yRQgK9qogMgVPpaejPEb480SCDDpdkFsvqi6xQBj5J/s1280/image_2025-01-09_11-35-28%20(2).png
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ពីតម្លៃមធ្យមភាគស្រូវសើម នៅតាមបណ្តាខេត្តមួយចំនួន គិតត្រឹមថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥ នេះ បានឲ្យដឹងថា៖
-នៅឯស្រុកបាធាយ ខេត្តកំពង់ចាម ៖ ស្រូវអូអឹម តម្លៃ ៨១០ រៀល, និងស្រូវអ៊ីអ៊ែ ៧១០ រៀល(គិតជាគីឡូក្រាម)
-ស្រុកសន្ទុកនិងតាំងគោក ខេត្តកំពង់ធំ៖ ស្រូវអូអឹម តម្លៃ ៧៩០ រៀល
-ស្រុកព្រះនេត្រព្រះនិងភ្នំសន្ទុក ខេត្តបន្ទាយមានជ័យ ៖ ស្រូវឡើងទឹក តម្លៃ ៦៨០ រៀល
-ខេត្តបាត់ដំបង៖ ស្រូវនាងខុន ៧៧០ រៀល, ស្រូវស្រង៉ែ ៩៤០រៀល
-ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នំាង៖ ស្រូវអូអឹម ៧៧០រៀល
-ស្រុកកណ្តៀង ពោធិ៍សាត់៖ ស្រូវអូអឹម ៧៩០រៀល
-ស្រុកពារាំង ព្រៃវែង៖ ស្រូវអូអឹម ៨០០រៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaUP9W6oyg8b_5rx1SYdh3IwrLOL6GKlFiCLV1IJpUlRWsD_lgjShrWJtagkX3Thd9YpEQCvRT6pOntLZaad57vF412T0WNI1_WzLNOoEiWjWL5ZB8MIG0ONSGAj-BI0vdSDwtcV47RtAypI46deUXQV5ANL_wWEtJPJO4qrTryvgOPPzapy9LooaYGEaj/s2048/IMG_1112.JPG

យ៉ាងណា សម្រាប់ស្រូវសើមដែលមានស្ថិរភាពតម្លៃ ក៏ដូចជាមានទីផ្សារនាំចេញខ្ពស់ជាងគេនោះគឺជា ពូជស្រូវសែនក្រអូប ដែលតម្លៃហក់ឡើងដល់ចន្លោះពី ១២៥០-១៣៥០រៀល/១គីឡូក្រាម ឯណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOczpRQTKkSHr2CyyKCE5vNXWAmUTOvgf4iMIJF67OMoW2kdEOqvpH_j7z1e4Hq6tprJnZsLlZ_5XxKiWyBoC0l_wQxJUHLXiANfZ4D4rhyphenhyphen11NE3rWq6UI2f2fiNvqPXS8fOOcjl1v7sDlG0oMLa_4RyVT71JxtRBA29HkDafzacJnU88hQKGCBjAt4HP7/s960/image_2025-01-09_11-35-29.png

កាលពីពេលកន្លងទៅ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មក៏បានគូសបញ្ជាក់ថា ស្រូវមានទីផ្សារ និងមានតម្លៃល្អអាស្រ័យលើកត្តាសំខាន់ៗដូចខាងក្រោមនេះ៖
១- ប្រភេទពូជ
២-គុណភាពស្រូវ (កំរិតនៃភាពសុទ្ធ សំណើម និងកំរិតនៃភាពទុំ)
៣- បរិមាណស្រូវប្រមូលបានក្នុងមួយថ្ងៃ
៤- ទីតាំង ដែលប្រមូលផ្តុំស្រូវ
៥- ពេលវេលា ដែលដឹងមុន ឬប្រាប់អំពីការមានស្រូវលក់ (បាន៥ ថ្ងៃមុនល្អ) ។ ទាំងនេះហើយជាកត្តា និងគោលការណ៍ដែលមន្រ្តីកសិកម្មឃុំ យកចិត្តទុកដាក់ក្នុងការធ្វើការជាមួយកសិករ ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAuB1eb487rrVXLz8sb5FXQ-HdzBMsIwWD_b7Sdtk-sau-_c4UNjAbtHWM9qceepPcFn54xpz_BuyOz8xQqZ2pRMRgKijuOeto1U0QJFk_YQm3UXF1mzR8pTdkDKKwhyphenhyphenW6_wcftJob8kYJEfuBqfvvIZQSFJjA6PhhDnmB7JkeGFXvazNGJmct60oCSOiX/s1024/image_2025-01-09_11-35-28.png

អង្ករ«ពូជសែនក្រអូប១» និងអង្ករក្រអូបម៉ាក«ម្លិះអង្គរ» បានល្បីសុះសាយ ជាប់ឈ្មោះជាអង្ករប្រណិតលើពិភពលោក ប្រចាំឆ្នាំ២០២៤!

0

កាលពីឆ្នាំ២០២៤ កន្លងទៅថ្មីនេះ អង្ករ ២ ប្រភេទរបស់កម្ពុជា គឺ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក “ម្លិះអង្គរ” ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក លើកទី៦, ខណៈអង្ករ«ពូជសែនក្រអូប០១» បានឈ្នះពានរង្វាន់មាស ២ ដង ស្ទួនៗគ្នា ក្នុងឆ្នាំ២០២៣ និង ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5hL7kvREuIUAgSDdVUKHS-G7tybhBBvss0zWNddki2TRwipnaYugoSRFNLP0iHk4fWRD6Zv1rWb3EmxT_uRQrBXjvgJYXBzSvQDyzLSOxv5xCB9e1VX0jjzC_mbSr6FMYEH68a210fAvrwxdWmI4wK9iXpFXqXcSg2pZ2gP_SCIi0vX87LeGR0dx_5O_x/s1280/IMG_1124.JPG

កាលពីថ្ងៃទី៧ វិច្ឆិកា២០២៤ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក “ម្លិះអង្គរ” ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក លើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក នៅក្នុង “សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤” (World Best Rice) ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLZv_ZY-ayjjs_lPaqcMtvKafOvjj4Mj2brqBXU4cvbV7KvgF-FnPvNVVrExWv5pjddqrvllOPKLTMAsX90FD4CQgC_5eIM_1ORCr82CA50mh8YfIOCr8M3lEU1e5gsiLptfYMWDBAmgNNDU_VruqxIkl_twUn9XX2n0rnf86AvonbATGQE4yGUgJ_3i0_/s1280/IMG_1126.JPG

ទន្ទឹមនឹងនោះ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្ករម៉ាកសមូហភាព SKO ពូជសែនក្រអូប ០១ បានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២ ដែលកម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី ២, ខណៈកាលពីឆ្នាំ ២០២៣ អង្ករ«ពូជសែនក្រអូប០១» ក៏ធ្លាប់បានឈ្នះពានរង្វាន់មាសកម្មវិធីដដែលនេះដូចគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja8wNmNlqA_E2WVSka1ArGHYXWSictz6dFMBdgReDyG33s7Anwjjr4UMNjp6xGnLTh2fHuuRV9JnTllTVQUor5cAHNBXDqNLQYidLIHRk2HwoWHU7QLAd7sTdEfg8P-sE_jxr0icOsxTmDMAdRpwRHD3SKzw_d1HxTxIeeF_Xxqj8Xl19SPRsG7XpDy-_P/s1350/IMG_1110.JPG

គួរបញ្ជាក់ថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៥០៧ ០២៩ តោន គិតជាទឹកប្រាក់បានចំនួន ៣៧៦.៦៣លានដុល្លារសហរដ្ឋអាម៉េរិក។ ក្នុងនោះ ប្រភេទអង្ករដែលកម្ពុជាបាននាំចេញមានដូចជា អង្ករប្រអូបគ្រប់ប្រភេទ ៧៣.២១% អង្ករសគ្រាប់វែង ២១.៧១% អង្ករចំហុយ ៣.០៤% អង្ករសរីរាង្គ ១.៧៤% និងអង្ករផ្សេងៗទៀត ០.៣០%៕

តុលាការដោះលែងតារាល្បីថៃ២រូបពាក់ព័ន្ធនឹងក្រុមហ៊ុន The iCon Group ឱ្យចេញពីពន្ធ.នាគារ

0

ប្រទេសថៃ ៖ កាលពីខែតុលា ឆ្នាំ២០២៤ កន្លងមក សមត្ថកិច្ចថៃបានចា.ប់ ខ្លួននាយកក្រុមហ៊ុន The iCon Group, តារាល្បីៗលំដាប់ប្រទេស ចំនួន៣រូប រួមទាំងជនពាក់ព័ន្ធផ្សេងទៀតដាក់ពន្ធ.នាគារ ក្រោយទទួលបានពាក្យបណ្តឹងជាច្រើនពីជនរងគ្រោះនៅថៃ និងក្រៅប្រទេសថា ពួកគេចាញ់បោកក្រុមហ៊ុននេះអស់ប្រាក់យ៉ាងច្រើន ដែលរកស៊ីបោកប្រាស់យកតារាល្បីៗមកផ្សព្វផ្សាយលក់ផលិតផល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHReS6T46zUp8W5Jo27W8SJDsk3NzbjmLvKLFE_OPfcvxjTXISe6ATU57JPl-2tFxuG3CGZy9gmZTzYuEsGXrWPChyfG9wBig8Okbis0jnE4aVw0ep06-mJ0rVcHCswVkra5RvxCLQ503K_JkrzS-OkhpTeGsGP4onUK27IxBkdDF_lHlhr9KvsOojQ9NG/s1280/photo_2025-01-09_11-08-30.jpg
តារាសម្តែងថៃ៣រូប ដែលសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ នៅខែតុលា ឆ្នាំ២០២៤ រួមមាន ៖ អ្នកនាង ភីឆាយ៉ា វឌ្ឍនាមុនទ្រី (ហៅមីន), លោក យូរ៉ាណាន់ ផាម៉ុនមុនទ្រី (ហៅសែម ឬលោក ប៉ាតាវី) និងលោក បូសាកាន់ កាន់ថាថាវ៉ន (ហៅកាន់) ។ តុលាការចោទប្រកាន់ថា ពួកគេបានសហការ និងទទួលប្រាក់ចំណូលពីក្រុមហ៊ុន The iCon Group ហើយថា ពួកគេមានទោសកំហុសធ្ងន់ធ្ងរ ពុំអាចដោះលែងឱ្យនៅក្រៅឃុំបានទេ ពីព្រោះអាចរត់គេចខ្លួនទៅក្លែងបន្លំភស្តុតាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglvTv0g8DiUQY-liTwM4SPLV_8Z166mT3tA_YwdRBpH0JSFfq57Ij7xZuTvyXUGAJQA6YzQvBnpyt_Qac2IiqVGjzjsci4LsEVHD8tTMkxmB-KP7aHkxPT-OfuLHBiFBJlS8_4mM15XJXwo6IDSJcMcolI0iKRk7xpCOZnEWRUh8RS8bEJujsV7NYHCg38/s1280/photo_2025-01-09_11-08-31.jpg

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា តុលាការបានចោទប្រកាន់ថ្នាក់ដឹកនាំធំៗរបស់ក្រុមហ៊ុន The iCon Group ទាំងអស់ លើកលែងតែតារាសម្តែង២រូប គឺអ្នកនាង ភីឆាយ៉ា វឌ្ឍនាមុនទ្រី និងលោក យូរ៉ាណាន់ ផាម៉ុនមុនទ្រី ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់ ហើយតុលាការសម្រេចដោះលែងពួកគេឱ្យមានសេរីភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO2lnJu8fzhGinc6ow0wsRNUi7mWzW6GOuFg4tsBkPQe9WPrrqdpHGERDWUFsMVMTHMwk9Wbyq9iPID01dulJsj0yOxxIv8NFKrmgnSt42RF4_oXxFW8org7aOGKHBhnC2OQy-bLaRKVwVkBLnzlFXmwL8mzmUh2XY80fTJhISnPFJgcOrMTs8H0_WJ-F8/s1024/photo_2025-01-09_11-08-32%20(2).jpg
ក្រោយពីត្រូវបានដោះលែងចេញពីពន្ធនាគារស្ត្រីនៅទីក្រុងបាងកក អ្នកនាង ភីឆាយ៉ា បានឡើងជិះរថយន្តជាមួយក្រុមគ្រួសារ និងនិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា នាងសូមអរគុណតុលាការសម្រាប់ការផ្តល់ភាពយុត្តិធម៌នេះ ហើយខាងពន្ធនាគារបានថែទាំនាងយ៉ាងល្អ ។ នាងក៏សូមអរគុណដល់អ្នកគាំទ្រផងដែរ ដែលបានផ្តល់កម្លាំងចិត្តទាមទារយុត្តិធម៌ឱ្យនាង ហើយនាងនឹងទៅថែទាំសុខភាពជាមួយគ្រួសារ ដោយសារស្រកទម្ងន់ច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBfClaO-zHB_rjcFrH0xmhXVjTb7MW0NX9FYxRGIbYYXMNxx11MRAu0t76NiYYzRlinOBcuv0tNUaDEt55OFsxxvlVXTVNVs7v5ZLmHlM_UIGymBjagswfF8DosQkids1Ho0AEr42BlMuH47sZSOg3aEB_nN_YI7PMnsQZzDIbFkTwMWfpcIcISS39aVcM/s1280/photo_2025-01-09_11-08-32.jpg

នាងបានបញ្ជាក់តាំងពីដើមទីហើយថា នាងរីករាយចូលរួមក្នុងការស្វែងរកយុត្តិធម៌របស់តុលាការ និងព្រមបង្ហាញថា នាងជាមនុស្សបរិសុទ្ធ ពុំបានប្រព្រឹត្តខុស ។ ថ្ងៃនេះ (ថ្ងៃទី៨ ខែមករា) តុលាការបានពិសោធន៍រួចហើយ បើមានឱកាស នាងនឹងបកស្រាយរឿងនេះម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinbBB7C90S-Y-Iw47p7t8o10tAlC1OPM689b1FJFeB72mUxS5J3FICfwfG1eGKsHAR55uhyphenhyphenfRPREI9u_Nbcq15XtDQlKi0aS6rXgQ81uCSzhh8M4DmYu6-YHcR76-NCDmQfMnObPqHKh2OcfpO8FoyjduVZDyQqsBOyJHBy98963hCybPRfH9xj8tZM57L/s1280/photo_2025-01-09_11-08-31%20(2).jpg

សារព័ត៌មានថៃរាយការណ៍ថា នៅបរិវេណខាងមុខពន្ធនាគារពិសេសទីក្រុងបាងកក កូនប្រុស និងកូនស្រីរបស់តារាសម្តែង លោក យូរ៉ាណាន់ បានមករង់ចាំទទួលឪពុកចេញពីពន្ធនាគារ និងអរគុណអ្នកគាំទ្រទាំងអស់ ។ លោក យូរ៉ាណាន់ បានចាកចេញពីធនាគារ ដោយពាក់មួក និងម៉ាស់ ព្រមទាំងកាន់ព្រះពុទ្ធរូប ៕

ស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ Samsung នឹងចេញលក់នៅឆ្នាំនេះហើយ!

0

ស្មាតហ្វូនដំបូងបង្អស់របស់ Samsung ដែលមានអេក្រង់បត់បានបីតង់ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងទីផ្សារអាស៊ីមួយចំនួននៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6g707SLBBeprUHuClmn2esqktk3MPMxKrOk6po-h9s6MLr5t6vKXxIQB9SkFJDqghxhjNiYqYASnjVTpei9NbE6rcQJLvJdPCWy2rlkXphczxaXPn_Rzjujk5sDjCOgTBDyikNrbuCG3hSfFbgcKYBjuoZNOy9QZuH828t36SHAb0yVIGJLw_e3wE5kup/s1140/photo_2025-01-09_10-33-10.jpg
យោងតាម PhoneArena ដែលជាគេហទំព័របច្ចេកវិទ្យាល្បីល្បាញមួយបានឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងត្រៀមខ្លួនក្នុងការដាក់បង្ហាញស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ខ្លួននៅក្នុងទីផ្សារអាស៊ីនៅពាក់កណ្តាលឆ្នាំនេះ។ ទោះជាយ៉ាងណាស្មាតហ្វូន tri-fold របស់ Samsung ទំនងមានតម្លៃខ្ពស់ខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5GE9_eJfIc4P3kMiVtG-vL98nbJQzZCLls82y26Oc7YWn1sXLwO7nThADUxkxNM6RB_reKr6RY9Z74aj1N468SsqnRN3svZPQBhjAIHEEqAtYidojRJA99NtlQRQRCalD2oAc_myE5JUdSMPYBJrWuZaJCHU4MmiSJITtYrb_W9wwQENJZPQVM6giZ01n/s1020/photo_2025-01-09_10-33-11.jpg

វាត្រូវបានគេនិយាយថា ស្មាតហ្វូនមួយនេះទំនងមិនសូវមានប្រជាប្រិយភាពនោះទេនៅពេលដាក់បង្ហាញជាផ្លូវការដោយសារតម្លៃខ្ពស់ពេក។ សូម្បីទូរស័ព្ទ Mate XT tri-fold របស់ Huawei ដែលចេញលក់ប៉ុន្មានខែមុនក៏មានតម្លៃខ្ពស់ខ្លាំងដែរ ជាមួយតម្លៃរហូតដល់ ២,៨០០ ដុល្លារអាមេរិក ថ្លៃជាង iPhone 16 Pro បីដង។ ដូច្នេះស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ Samsung ត្រូវបានគេនិយាយថា នឹងមានតម្លៃថ្លៃជាង ស្មាតហ្វូនបត់បានបីតង់របស់ Huawei ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqmvhK4d6DCStLdSB7uxTepdg_zK0Xjq9e7skeE7yUMvw07AS_zS0c_t1vNbkVqHprVcZRp36uEmV5Zt9cqqkcPWONyL2r2GJaIVxRD2NdBJTikj8a6RehNv8sdtLyF6mbRSQ1uidZaiR3LhD0Kf89hTEHY4P8Fi1EmC-6_ytmK-JVKUIpuWI2jBO-q7Jp/s1200/photo_2025-01-09_10-33-12%20(2).jpg

នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ហេតុផលដែលធ្វើឱ្យទូរស័ព្ទប្រភេទ tri-fold មានតម្លៃខ្ពស់ និងពិបាកក្នុងការទទួលបានប្រជាប្រិយភាព គឺដោយសារដំណើរការផលិតដ៏ស្មុគស្មាញ ដូច្នេះ Samsung គ្រោងនឹងបញ្ចេញឧបករណ៍នេះតិចជាង ៣០០,០០០ គ្រឿងប៉ុណ្ណោះនៅក្នុងទីផ្សារមួយ ឬពីរនៅអាស៊ីក្នុងឆ្នាំ ២០២៥។ ជាមួយលក្ខណៈពិសេសនៃឧបករណ៍របស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងមានអេក្រង់ធំទូលាយទំហំ ១២.៤ អ៊ីង នៅពេលបើកពេញ ដែលមានបំណងជំនួសទូរស័ព្ទ និងថេប្លេតប្រពៃណី ខណៈទំហំនេះក៏លើសពី ១០.២ អ៊ីញរបស់ Huawei Mate XT ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5g8UGylr7KHkv0hWDKmY8IC-JieY5xZWOll1URhRFs4elSjwWDzUy983mV9wxAF58S4eMn4lqYGBBvsv5xyKJ47dCglSJ6NSBTXSr-4v-7cDdw2aadr15MYPakEUidkztsQAKk-mKIIbLJqxE5GrakL-UyiyeYUIN18e4DHdWAkjcm2zaGdOv6rI60yV8/s1020/photo_2025-01-09_10-33-12.jpg
លើសពីនេះឧបករណ៍នេះនឹងមានការរចនាប្រភេទ G-Type ដើម្បីផ្តោតលើភាពធន់ និងគុណភាពខ្ពស់ ខុសពីការរចនា S-Type របស់ Huawei Mate XT ។ អេក្រង់ G-Type មានការរចនាជាមួយនឹងអេក្រង់ខាងក្រៅពីរដែលអាចបត់ចូលខាងក្នុងបាន មិនសូវស្មុគស្មាញ និងជួយការពារអេក្រង់មេ នៅពេលដែលមិនប្រើ ។ ព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍មួយទៀតគឺថាឧបករណ៍នេះប្រហែលជាមិនប្រើកាមេរ៉ាលាក់នៅក្រោមអេក្រង់ទេ មានន័យថា ក្រុមហ៊ុននឹងខួងរន្ធតូចមួយនៅលើអេក្រង់ ដោយកាត់បន្ថយភាពទំនើបនៃផលិតផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgypkKMoPXhkEnJRQOe_7CG9pvrcNiMh9Fm3MkmfbtVLvBUYBF-sZt5qPkmYjX7Utb4Hy9hpmkodE8amj5a6n9ThbCjvRzGjwMnbMfWcpATXAgjIWgZcC40guI33OHU5KVMeanZ6IrqGhW7CXPpIk5zYgl_3kF_MLjk0Pws5uLr_-LOlhKArWkFoVtynurV/s1280/photo_2025-01-09_10-33-13.jpg

ទោះបីជាយ៉ាងនេះក្តីការបង្ហាញផលិតផលអេក្រង់បត់បានបីតង់របស់ Samsung នាពេលខាងមុខនេះនឹងក្លាយជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីក និងពង្រឹងត្រកូលទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនឱ្យរឹងមាំជាងមុន៕

សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនឃា.តករ បា.ញ់ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិកម្ពុជា ខណៈឃា.តករ បម្រុងរត់មកភ្នំពេញ

0

កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ មានករណីបា.ញ់ប្រ.ហារ លើ លោក លឹម គីមយ៉ា ជនជាតិខ្មែរ សញ្ជាតិបារាំង ដែលត្រូវបានគេស្គាល់ថា គឺជាអតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិកម្ពុជា មណ្ឌលកំពង់ធំ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅមុខវត្ត Bowonniwet តំបន់បាងឡាំភូ សង្កាត់ព្រះណាខន ទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZWGbJb_js-YEwINHjZNloCKmZD2mi1hME1zU7BIV1i9BR6jOvUQfE3iOJ6AI0HKjh7AQ2dywze6WtrYqwxrHP8KS5Nu2i2IQDr-7kdmKEilLBlwZ1sHC5Zi81qtWoakiSodTIAB1b9OFJB_Bibtmt4niNvGHXqsfbC-huIbGyQ_EAmDX07y3n-zca8DC/s1920/image_2025-01-08_13-24-52.png

ក្រោយហេតុការណ៍នេះ សមត្ថកិច្ចថៃបានស្រាវជ្រាវ និងកំណត់អត្តសញ្ញាណឃាតករ គឺឈ្មោះ អេកខាឡាក់ ផេណយ និងឈ្មោះហៅក្រៅថា «អេម កងរឿ» អាយុ៤១ឆ្នាំ ជនជាតិថៃ គឺជាអតីតទាហានជើងទឹក ។ តុលាការថៃបានចេញដីកាឱ្យសមត្ថកិច្ចចាប់ខ្លួនឃាតករពីករណីសម្លាប់មនុស្សដោយគ្រោងទុក និងដាក់អាវុធតាមខ្លួននៅទីសាធារណៈគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijAIV81ovisqxIEHXx1hzWDTdLSULlNI6fRZtjRp3AaWNGmBmbQJxF_qRxLNTKndKx2rLt1ys-xJNbr3YNhcpYGkIoLxwf1Ef_EXODczGOXaJG-OjqBQXbmtizZ6x1V0aHMOkuWtAkB_o0Zb8SDaMUjlU_hC2GWC_PyMbOLf3cUH-UMTTPjBblBYP8FCDp/s800/photo_2025-01-08_13-20-12%20(2).jpg

តាមការស៊ើបអង្កេត គឺឃាតករបានបើករថយន្តគេចខ្លួនទៅកាន់ខេត្តស្រះកែវ ហើយការត្រួតពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាពឃើញថា ឃាតករបានធ្វើដំណើរទៅចំណុចព្រំដែនខៅឌិន ក្នុងស្រុកឃ្លងហាត ខេត្តស្រះកែវ នាយប់ថ្ងៃទី៧ ខែមករា បន្ទាប់មក ក៏រត់គេចទៅប្រទេសកម្ពុជា តាមច្រកធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKDD-wDj2zyY8gklJlLuIueV5TJyj5x50bbh_t8v_EKQccxSJdYT2pys-vrsTaKdgC62KOoZoneVa_GA3LTt8CX40tQKLRmEjmf_OcFtlm7xOp4DgWoff4cqUkkJ18oPMzu8sRb_9L1qwD09xSJsd3shA8yYRMQyKpkhp-6EwBc9xsKX455ZOEtcUaqQR/s1280/photo_2025-01-08_13-20-12.jpg

ហេតុនេះ សមត្ថកិច្ចថៃបានទំនាក់ទំនងទៅសមត្ថកិច្ចកម្ពុជា និងបញ្ជូនក្រុមសមត្ថកិច្ចស៊ើបអង្កេតថៃទៅចាប់ខ្លួនឃាតករជាមួយសមត្ថកិច្ចកម្ពុជា ។ សមត្ថកិច្ចថៃបញ្ជាក់ថា ឃាតករបានប្តូរប្រាក់ចំនួន៤,០០០បាត នៅកន្លែងប្តូរប្រាក់តំបន់ព្រំដែន រួចហើយក៏ជិះរថយន្តក្រុងសំដៅទៅរាជធានីភ្នំពេញ ហើយត្រូវសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួន ពេលឃាតករចុះពីរថយន្តក្រុងចូលហាងបាយមួយកន្លែងនៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiiC7IIR_ePkRlznKZ9xp0B74C457ZAE7xFHUvT4eY8Dpn5c8gAZCSx2GRUNvuxcpFdQZM1nmCgqgCxgf19i42pt_Jk0HeaNzMU3Sp7L4lk3FGGjIWRMcMInIyU4y6r3gTh09JRZT0IO7dCPbcPXfQMXrmmXUBou8xQV3zb4TvYvpFoyD9aoOCjY02U61x/s648/photo_2025-01-09_09-55-15.jpg

ផ្អែកតាមការស្នើសុំសហការពីសមត្ថកិច្ចកិច្ចថៃ សមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវរកឃាតករ ហើយនៅថ្ងៃទី៨ ខែមករា កន្លងមក សមត្ថកិច្ចខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនឃាតករនៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ កម្ពុជានឹងបញ្ជូនឃាតកររូបនេះទៅប្រទេសថៃវិញតាមសំណូមពររបស់សមត្ថកិច្ចថៃ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបញ្ចប់នីតិវិធី ៕