សហរដ្ឋអាមេរិក ៖ ភ្ញាក់ផ្អើលពេញពិភពលោក ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហោះវីដេអូ AI ពីការអភិវឌ្ឍតំបន់ Gaza ក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងវីដេអូមានបុរសមួយក្រុមដុះពុកមាត់វែង ស្លៀកពាក់សិ.ចស៊ី រាំបង្ហាញក្បាលពោះនៅឆ្នេរសមុទ្រ, រូបសំណាក់មាស Trump , លោក Elon Musk បាចប្រាក់ដុល្លារ, លោក Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អង្គុយនៅអាងហែលទឹកមុខសណ្ឋាគារ Trump Gaza និងភ្លេងគួរឱ្យរំភើប ។
សារព័ត៌មានអង់គ្លេសរាយការណ៍ថា ការបង្ហោះវីដេអូ AI នេះ គឺបង្ហាញពីមេដឹកនាំអាមេរិក លោក Trump នៅតែប្រកាន់គោលជំហរអភិវឌ្ឍន៍តំបន់ Gaza ឡើងវិញ ព្រមទាំងជម្លៀសពលរដ្ឋប៉ាឡេស្ទីនឱ្យទៅរស់នៅកន្លែងផ្សេង ។ ប៉ុន្តែវីដេអូនេះបែរជាធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងទៅវិញ ដោយសារលោករំលោភសិទ្ធិពលរដ្ឋប៉ាឡេស្ទីន ។
.png)
វីដេអូមានរយៈពេល៣០វិនាទី ដែលបង្ហាញពីបុគ្គលសំខាន់ៗ៣រូប ដូចជា ៖ ប្រធានាធិបតីអាមេរិក លោក Trump, មហាសេដ្ឋីអាមេរិកប្រាក់រាប់លាន លោក Elon Musk និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ លើសពីនេះ ក្នុងវីដេអូថែមទាំងមានបុរសមួយក្រុមដុះពុកមាត់វែង ស្លៀកពាក់សិចស៊ី រាំបង្ហាញក្បាលពោះនៅឆ្នេរសមុទ្រ ប៉ុន្តែគេពុំដឹងថា តើលោក Trump ចង់សំដៅលើអ្នកណាទេ គ្រាន់តែដឹងថា កន្សែងចងលើក្បាលក្រុមបុរសដុះពុកមាត់នោះ គឺក្រុមប្រដាប់អាវុធហាម៉ាស់ ។.png)
ក្នុងវីដេអូក៏មាននារីស៊ិចស៊ីម្នាក់ឈររាំនៅក្បែរលោក Trump, រូបសំណាកមាស Trump យ៉ាងធំនៅទីក្រុងឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត ដែលមានអគារប្រណីតខ្ពស់ៗ ស្រដៀងនឹងអគារនៅទីក្រុងឌូបៃ, រថយន្តទំនើបស្រដៀងរថយន្ត Tesla របស់លោក Elon Musk, ក្មេងឈរកាន់បាឡុងក្បាលរបស់ Trump យ៉ាងធំ និងរូបសំណាកមាសតូចៗជាច្រើនស្រដៀងតុក្កតាមាសដាក់ក្រោមអក្សរ Trump Gaza ព្រមទាំងរូបលោក Elon Musk អង្គុយបរិភោគអាហារ និងបាចប្រាក់ដុល្លារ ។
លោក Trump ចង់បង្ហាញថា មនុស្សគ្រប់គ្នាមានសេរីភាព នៅតំបន់នេះគ្មានផ្លូវរូងក្រោមដី ឬគំនរអគារបាក់បែកដោយសារសង្គ្រាមគួរឱ្យខ្លាចទេ ។ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គម Truth Social និយាយថា ពួកគេពុំគាំទ្រវីដេអូ ។ រីឯពលរដ្ឋរស់នៅតំបន់ Gaza ក្រោយពីបានមើលវីដេអូ ពួកគេសួរទៅលោក Trump ថា បើអ្នកណាម្នាក់ឱ្យលោកចាកចេញពីអាមេរិក តើលោកព្រមឬអត់? ពលរដ្ឋនៅទីនេះ នឹងពុំចាកចេញដាច់ខាត ។ អាមេរិកអាចអភិវឌ្ឍន៍តំបន់ Gaza ឱ្យរីកចម្រើនដូចក្នុងវីដេអូ លុះត្រាតែមានវត្តមានពលរដ្ឋប៉ាឡេស្ទីន ៕










