ប្រជាជនជប៉ុនត្រូវបានពិភពលោកស្គាល់ថា ជាពូជសាសន៍ដ៏ល្អមួយដែលប្រកបដោយវិន័យខ្ពស់ ទាំងការរស់នៅ ការគោរពពេលវេលា ការសិក្សា និងការបំពេញការងារ។ មិនថាកុមារ មនុស្សចាស់ ឬមនុស្សពេញវ័យនោះទេ ប្រជាជនក្នុងប្រទេសនេះភាគច្រើនគឺសុទ្ធតែមានអាកប្បកិរិយាល្អគួរឱ្យស្ងើចសរសើរ។ 
ដោយសារវប្បធម៌ និងទំនៀមទម្លាប់ល្អឥតខ្ចោះរបស់ពួកគេ ប្រទេសជប៉ុនត្រូវបានពិភពលោកឱ្យតម្លៃ និងទទួលស្គាល់ថាជាប្រទេសមួយដែលគួរយកគំរូតាម។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្តចរិត និងទម្លាប់ល្អ ៧ យ៉ាងរបស់ប្រជាជនជប៉ុន ដែលលោកអ្នកគួរតែដឹង៖
១.ការមិនចូលចិត្តអួត៖ នៅប្រទេសជប៉ុនអ្នកមានៗគឺកម្រអួ.តសម្ភារៈនិយមណាស់ មានន័យថាពួកគេច្រើនរស់នៅក្នុងជីវិតសាមញ្ញ មិនជិះឡានទំនើប មិនប្រើប្រាស់របសថ្លៃៗនោះទេ ខណៈអ្នកមាន ឬសេដ្ឋីនៅបណ្តាប្រទេសផ្សេងៗទៀតតែងតែរស់នៅក្នុងជីវិតហៃសូ ជិះឡានទំនើប ប្រើប្រាស់វត្ថុមានតម្លៃរាប់លានដុល្លារជាដើម។ 
មូលហេតុដែលជនជាតិជប៉ុនមិនចូលចិត្តអួត គឺដោយសារពួកគេគិតថាការបង្អួតសម្ភារៈនិយមនឹងធ្វើឱ្យបាត់បង់ការអាណិតអាសូរពីមិត្តរួមការងារ ឬមនុស្សជុំវិញខ្លួន ថែមទាំងប៉ះពាល់ដល់អាជីពការងាររបស់ពួកគេផងដែរ។ លើសពីនេះការបង្ហាញពីជីវិតរស់នៅហៃសូហួសហេតុ តែងតែធ្វើឱ្យអ្នកដទៃមានការសង្ស័យ ក៏ដូចជានាំមកនូវបញ្ហាសន្តិសុខជាច្រើន។
២.ការគោរពចំពោះមនុស្សគ្រប់គ្នា៖ ការគោរពគ្នាទៅវិញទៅមក មិនថាអ្នកស្គាល់ ឬអ្នកមិនស្គាល់នោះទេ ប្រជាជនជប៉ុនតែងតែបង្ហាញការគោរពចំពោះមនុស្សគ្រប់គ្នា ដែលនេះគឺជាទម្លាប់រស់នៅដ៏ល្អឥតខ្ចោះមួយរបស់ប្រជាជនជប៉ុន។.png)
៣.ការងារគឺជារឿងសំខាន់បំផុតក្នុងជីវិត៖ ប្រជាជនជប៉ុនខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្រេចគោលដៅរបស់ពួកគេ។ ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រួសត្រាយផ្លូវ និងឆ្ពោះទៅមុខបំផុតនៅលើភពផែនដី ដូច្នេះមនុស្សម្នាក់ៗមានកាតព្វកិច្ចបំពេញការងារឱ្យបានល្អ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ ធ្វើឱ្យប្រទេសមានធនធានមនុស្សកាន់តែច្រើន។ ជនជាតិជប៉ុនក៏ត្រូវបានគេស្គាល់ថាធ្វើការយ៉ាងលំបាកក្នុងអាជីពរបស់ពួកគេផងដែរ ជាញឹកញាប់ពួកគេធ្វើការច្រើនម៉ោងដើម្បីផ្គត់ផ្គង់គ្រួសារ និងធ្វើការលើការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
៤.ការធ្វើអំពើល្អ៖ ប្រជាជនជប៉ុនតែងតែមានទម្លាប់ចែករំលែក ផ្តល់ភាពកក់ក្តៅដល់មនុស្សជុំវិញខ្លួន ក៏ដូចជាការយកចិត្តទុកដាក់ ការផ្តល់បទពិសោធន៍ថ្មីៗ និងការជួយយកអាសារអ្នកដទៃ ដែលនេះគឺជារបៀបរស់នៅដ៏ល្អឥតខ្ចោះមួយ ដែលលោកអ្នកគួររៀនសូត្រតាម។
៥.ការរក្សាអនាម័យ៖ ប្រជាជនជប៉ុនប្រកាន់ភ្ជាប់នូវភាពស្អាតបាតណាស់ មិនថានៅក្នុងផ្ទះ ទីសាធារណៈ សួនកម្សាន្ត កន្លែងធ្វើការ ឬសាលារៀននោះទេ គឺតែងតែមានអនាម័យជានិច្ច ធ្វើឱ្យប្រទេសនេះក្លាយជាកន្លែងដ៏ទាក់ទាញបំផុតក្នុងពិភពលោក។
៦.គ្រួសារគឺជារឿងសំខាន់បំផុត៖ ប្រជាជនជប៉ុនហ៊ានលះបង់ជីវិតរបស់ពួកគេដើម្បីគ្រួសារ ហើយអ្វីគ្រប់យ៉ាងដែលពួកគេធ្វើក្នុងជីវិតគឺដើម្បីគាំទ្រ និងកែលម្អស្ថានភាពសម្រាប់គ្រួសាររបស់ពួកគេ។ ដូច្នេះជនជាតិជប៉ុនគឺមានភាពស្មោះត្រង់ជាមួយគ្រួសារខ្លាំណាស់ ដែលគ្រួសារគឺជារឿងដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័របរទេស Meke Me Better៕










