Home Blog Page 639

ហេតុអ្វីបានជាផ្កាកូលាបពណ៌ខ្មៅមានដាំដុះតែនៅក្នុងប្រទេសទួរគី?

0

កូលាបពណ៌ខ្មៅ គឺជាផ្កាដ៏កម្រមួយ ត្រូវបានមនុស្សជាច្រើនគិតថា វាមិនមែនជាផ្កាដុះតាមធម្មជាតិនោះទេ ដោយអ្នកខ្លះគិតថា វាជាផ្កាដែលគេយកទៅបាញ់ថ្នាំឱ្យចេញពណ៌ខ្មៅ។ ប៉ុន្តែតាមពិតទៅផ្កានេះគឺដុះតាមធម្មជាតិ មិនមានការបាញ់ថ្នាំអ្វីឡើយ ហើយក៏ជាផ្កាដែលជិតផុតពូជផងដែរ។ ផ្កាកូលាបពណ៌ខ្មៅមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងសម្រស់ ហើយក៏មានអត្ថន័យល្អទៀតផង។ ទោះជាយ៉ាងណា ផ្កានេះត្រូវបានគេរកឃើញថា រីកដុះដាលតែនៅក្នុងភូម Halfeti ប្រទេសទួរគីប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZChWDuZuPb_fz-9ICC6-_bnGFbw7Y9f2GMDYvETy9yaMpOp0-lFhYkYjGS33YqsjjwctQyCxz8JSM-3u8UbOgcKg3kkNQ-CoWIMWjlcW71l7rkwk8c5MboGmGnAKJ2OiJJGNPPftGm5S4ZzYq2pMQwcLOUQh0wxdS76G86mNH25O24EEeAVV8FADLmTpf/s3000/image_2025-02-18_13-16-11.png

យោងតាមសារព័ត៌មានបរទេស Hurriet Daily News មូលហេតុដែលផ្កាកូលាបមានពណ៌ខ្មៅខុសគេ គឺដោយសារដីនៅភូមិ Halfeti មានទីតាំងនៅច្រាំងទន្លេ Euphrates ដែលមានកម្រិត pH ពិសេសអាចផ្តល់ឱ្យផ្កានេះមានពណ៌ខ្មៅបែបធម្មជាតិ។ ពូជផ្កានេះត្រូវបានគេយកទៅដាំដុះនៅកន្លែងផ្សេងៗទៀតជុំវិញពិភពលោកដែរ ប៉ុន្តែនៅពេលចេញផ្កា ស្រាប់តែមានពណ៌ក្រហមធម្មតាទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjp_jw_ALA4-DRhB9_sS4QnjvpSJG5Jig3yIBNMoBEsN8poN83iIs7MaIr-c3u_ENZ34atR1khzYK0Gj37_8SQy0IpntHfZpbeirOq76rkKF-JZ1T14YCftrgy7UU7xDNPEvgjX2XdwFNz0tZeb617L9EHi-0_i4nzNfV_BFY4hx8ggSZnUEZupunMVy-h/s3000/image_2025-02-18_13-16-15.png
ដូច្នេះរហូតមកដល់ពេលនេះ ផ្កាកូលាបពណ៌ខ្មៅ ត្រូវបានគេរកឃើញថា រីកដុះដាលតែនៅក្នុងភូមិ Halfeti ប្រទេសទួរគីមួយប៉ុណ្ណោះ។ បើនិយាយពីអត្ថន័យវិញ ផ្កាកូលាបពណ៌ខ្មៅត្រូវបានគេជឿថា តំណាងឱ្យភាពច្បាស់លាស់ និងពិតប្រាកដ ដែលចង់បញ្ជាក់ដល់ស្នេហាជ្រាលជ្រៅជានិរន្តរ៍ និងអត្ថន័យមួយទៀតតំណាងឱ្យភាពស្រស់ស្អាតនៃកូនក្រមុំអារ៉ាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvl7BFk4AL-jrVvwCZBsPZ0m7lIqhqQLQzJQrJ6wpZz7knbbmd6wL1A2ThVMA44fKmHj6RJ6EhvZB5vT-TGgWYaSfV0RBMD5YORjxH3RIiUnPoByse9Js5IfLqjW-ii4UObPI-zfkZqQpF8Qbve9BK9DiaPtxUgyIXdCC2I5z9GQm9pBXSvr_Ed19ZFWwb/s3000/image_2025-02-18_13-16-19.png

បើនិយាយពីអត្ថប្រយោជន៍វិញ មិនថាផ្កាកូលាបពណ៌ណានោះទេ សុទ្ធតែល្អចំពោះសុខភាព និងសម្រស់ ខណៈភាគច្រើនគេយកទៅផលិតជាប្រេងផ្កាកូលាប និងផលិតជាតែ។ តែកូលាបផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយអាការឈឺចាប់ពេលមករដូវ, ជំនួយស្បែកឱ្យស និងមានសំណើម, ជួយពង្រឹងប្រព័ន្ធភាពសុំា, ជួយប្រព័ន្ធរំលាយអាហារ, ជួយកាត់បន្ថយស្រេ្តស រួមទាំងជួយកាត់បន្ថយអត្រាឆ្លងមេរោគផ្លូវទឹកនោមផងដែរ នេះបើយោងតាមការសិក្សានៅកោះតៃវ៉ាន់ក្នុងឆ្នាំ ២០០៥៕

«ភូមិឋានកេងកង» កន្លែងទេសចរណ៍ថ្មីក្នុងស្រុកថ្មបាំងខេត្តកោះកុង

0

«ភូមិឋានកេងកង» ដែលមានទីតាំងស្ថិតនៅក្នុងភូមិគគីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង គឺជាកន្លែងទេសចរណ៍ថ្មីមួយ ដែលអាចឱ្យទេសចរគ្រប់ជាតិសាសន៍មកទស្សនា និងសម្រាកលម្ហែកាយជាមួយទេសភាពធម្មជាតិនៃពណ៌បៃតងខៀវខ្ចី ក៏ដូចជាអាចស្រូបយកខ្យល់អាកាសដ៏សែនត្រជាក់បរិសុទ្ធ រួមទាំងជាកន្លែងបោះតង់តាមដងអូរ ដែលមានទឹកហូរពីស្ទឹងតាតៃ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ គួរជាទីមនោរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirZ4uwYILfqSPU2O34WKUT1R15MUYui6xnAgMdEC7vxs16NhJtiHgwh0eCLyXWs-G1-HPPje2pVQoZoBzLg4oqItRP9xIv04-DRkB2tBQzQiiJt3knwotTcwsEb-rE3PkYR2S9XosEOtk0aCJh-9TbN2fkeUafdcb_yyc-pzNh7ErojqTEPql8Ny1m0hmt/s1284/476958127_944132534519701_2039487217049235838_n.jpg
ភ្ញៀវទេសចរដែលមកទីនេះ មិនត្រឹមតែទទួលបានអារម្មណ៍ស្រស់ស្រាយ ជ្រះអស់ទុក្ខកង្វល់ប៉ុណ្ណោះទេ លោកអ្នកក៏អាចរីករាយនូវការងូតទឹកលេងកម្សាន្ត អាំងសាច់ដើម្បីញ៊ាំជុំគ្នាជាមួយបងប្អូន គ្រួសារ និងមិត្តភក្តិផងដែរ។ ភូមិឋានកេងកង មានទីធ្លាធំទូលាយ អមដោយបរិវេណវាលស្មៅខៀវខ្ចីជាប់មាត់ទឹក ជាប់ផ្លូវ សុវត្ថិភាពល្អ ជាពិសេសក៏មានបន្ទប់ទឹកស្អាត សេវាទូរស័ព្ទ 4G និងមានបណ្តាញអគ្គិសនី ២៤ ម៉ោងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPxmCRmX-tstRIFd8jJ6EBLB6s3KCtoQ9-sZN3dg9OolEx_1jgMI3cVMpwqxv1zMb-MRjMWkXKaWhZpLJ_jHZgLLuO8fZFGgH3B8H04bu4tZdR_l5i72jU3wWm-mQi1DayxKsKkEUaiD_Z7dXmha56_AsoVATsugZTJ73chEZYTzGZyc47scYSOydLuggc/s2048/477350626_944132424519712_6250648660253348045_n.jpg

ដូច្នេះដើម្បីទៅដល់គោលដៅដ៏សម្បូរបែបនេះលោកអ្នកមិនចាំបាច់ចំណាយកម្លាំងច្រើនសម្រាប់ការធ្វើដំណើរនោះទេ ពោលគឺលោកអ្នកអាចធ្វើដំណើរដោយម៉ូតូ ឬរថយន្តទៅដល់ទីតាំងនោះតែម្ដង ដែលស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ក្រៅពីការកម្សាន្តនៅ ភូមិឋានកេងកង ភ្ញៀវទេសចរក៏អាចចូលទិញផ្លែឈើហូបផ្លែ ដូចជាផ្លែប័រ ទុរេន សាវម៉ាវ និងបន្លែធម្មជាតិជាច្រើនទៀតរបស់កសិករ ដែលមានតម្លៃសមរម្យបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiWz21FXIce0gR60UxPIIO9da8jzBXnWJG63PLUAZTuxCYgm5a3aYYqIYoPXbhmIAduDg3SVwQ_RrYamYsjqcZNUclitd8NN_tk_c4nlKIpbu_zU994Ktl0Zac2wJzx4nL9fvnA5oi7bsb45yDYgVJibkrnmhNfnL6dZCy_Qf7jIxkTicEQTwxeb6g0xbW/s2048/477774670_944133827852905_7631292191016334213_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrhj5-Mnl5gybLAt4NU3mSa2E2iG6bg-7EtsThk5ECpTD7b0KEFZ11_ohmzb3pURxaO394-0akUdVUigWl6BHXd1nmiQYf4XhEwsGnnpVIJJIc0KNY2jyvj9d33yOvZeTIf2DkTiUurrxslAu40b0UONbtyX19hshSPRmoHHQuYRtiXbDEQaAetY0ILrTo/s2048/477782575_944132691186352_5005875717640406791_n.jpg

គ្រាន់តែយកស្បែកជ្រូកផលិតស្បែកជើងឃ្លុបសោះ ក្រុមហ៊ុន Adidas ទទួលពិន័យប្រាក់ពីតួកគី

0

ប្រទេសតួកគី ៖ ប្រទេសតួកគីបានពិន័យប្រាក់ក្រុមហ៊ុនផលិតស្បែកជើង និងសម្ភារៈកីឡាដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ឈ្មោះ Adidas ចំនួន១៥,២០០ដុល្លារអាមេរិក ករណីក្រុមហ៊ុននេះពុំផ្តល់ដំណឹងទៅអតិថិជនឱ្យជ្រាបថា ស្បែកជើងឃ្លុបម៉ាក Samba OG ដែលទទួលបានការពេញនិយមខ្លាំងនោះផលិតពីស្បែកជ្រូក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoxY-ZckMXAiFh_kpOtvQIiBCOH615RyirSIAcqMAuWHzdJUr_ay6Li34hYRl52oi-WfMqh319QIkwWtRmyUWMKb6I_kEHo3HJIzHxqW25ewKEW5O6WITzxehWcVIH6iR-Mvv85LFbRM5l5FeEIX2CYJkpNtCuBSidDXWtCftHaKBJDg7ovd9jNon1FMht/s1280/image_2025-02-18_11-17-21.png
ភ្នាក់ងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់តួកគីឱ្យដឹងថា ក្រុមហ៊ុន Adidas បានផលិតស្បែកជើងឃ្លុបម៉ាក Samba OG ហើយទទួលបានការពេញនិយមពីអតិថិជនយ៉ាងច្រើន ព្រមទាំងតារាម៉ូឌែលអាមេរិកផងដែរ ដូចជា ៖ អ្នកនាង Kendall Jenner និងអ្នកនាង Bella Hadid ប៉ុន្តែក្រុមហ៊ុនពុំប្រាប់អតិថិជនឱ្យច្បាស់ថា ស្បែកជើងនេះផលិតពីស្បែកជ្រូក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz3SIhG5kw5qDZUkEbtzdK1-i0v-lSSe88s6C56R2cTMRPzG4rGPlEU0zLngKkLsNXomFmJmRi3cUR_FFfZekJ2U8wuymYZNaNfeZ5g_mIfcsqi9nArYJDtg2XOWctdJfy0osSAiW_gQRYQ7KULg-EvaAhvT75xyk64nvrfNVkwTp_Ei3YVANJmgWrwmyY/s800/image_2025-02-18_11-18-23.png

ការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ផលិតស្បែកជើង ដែលប៉ះពាល់ដល់សាសនារបស់អតិថិជនភាគច្រើន គឺក្រុមហ៊ុន Adidas ត្រូវតែប្រាប់អតិថិជនឱ្យច្បាស់លាស់ ប៉ុន្តែក្រុមហ៊ុនបែរជាផ្សព្វផ្សាយពាណិជ្ជកម្មពីស្បែកជើងឃ្លុបម៉ាក Samba OG ដើម្បីទាក់ទាញអតិថិជន ។ ហេតុនេះ ភ្នាក់ងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតួកគី បានសម្រេចចិត្តពិន័យប្រាក់ក្រុមហ៊ុននេះ ចំនួន១៥,២០០ដុល្លារអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEWqXtz48UTUSlAk9q84aOB-KdwvnMO8fv1n-40qvj5LIT9spGfxpVDeJx62_i8mt5JZ2hQ8F8eoi9zc4ZhYCZ2SV1miUo0XKXTkRouYoDics8JwGYguZk8u6W55BzuTQbpfLgHREXJtyrSoOLpo3iHIoqhKxCJAg7knc0t4x6kCDUHymijE7bywtVKbI6/s1934/image_2025-02-18_11-17-19%20(2).png
ចំណែកក្រុមហ៊ុន Adidas បានបញ្ជាក់ក្នុងលិខិតខ្លីមួយថា ក្រោយពីដឹងថាតួកគីពិន័យប្រាក់ ក្រុមហ៊ុនបានកែតម្រូវទិន្នន័យលម្អិតបញ្ជាក់ពីការប្រើប្រាស់ស្បែកជ្រូកធ្វើជាវត្ថុធាតុដើមផលិតស្បែកជើងឃ្លុបនៅលើគេហទំព័រ ប៉ុន្តែក្រុមហ៊ុនសូមពុំនិយាយអ្វីពាក់ព័ន្ធនឹងការពិន័យប្រាក់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4SCImqAkJyFS8cFJAxxCqVzc66YawR1zL6MQv0U13tFS0lALN3ezB7sZFvpRqzSKj9s0YIuB7TQReqxCrICbo_yrRnNO1N1iVlGMW89hjx70Ktv0oIDvvn3IQjrhBYE0f7I49HCXAz4nQEZCNrkYYWuw4EM1gKXUhQD5YVyaUA8uEkusFXP2iJinoL5JN/s960/image_2025-02-18_11-17-19.png

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ការិយាល័យកិច្ចការសាសនារបស់ប្រទេសតួកគីប្រកាសថា ការផលិតស្បែកជើង ឬសម្លៀកបំពាក់ពីស្បែកជ្រូក ឬរោមជ្រូក គឺតួកគីពុំអនុញ្ញាតទេ ពីព្រោះអ្នកប្រាជ្ញមូស្លីមចាត់ទុកថា ការប្រើប្រាស់ផលិតផលធ្វើពីស្បែកជ្រូក គឺជាមនុស្សពុំបរិសុទ្ធ ៕

មនុស្សរាប់ពាន់អ្នកឈ្នះទឹកប្រាក់សរុបជាង៥០លានរៀល និងរង្វាន់ម៉ូតូក្នុងកម្មវិធីគាស់គ្រុឌ ឈ្នះម៉ូតូ នៅស្រុកបាកានខេត្តពោធិ៍សាត់

0

កាលពីថ្ងៃអាទិត្យទី១៦ កុម្ភៈ កន្លងទៅបងប្អូនអ្នកពោធិ៍សាត់រាប់ពាន់អ្នកបានមកចូលរួម​កម្មវិធី​គាស់គ្រុឌឈ្នះម៉ូតូ ដែលរៀបចំឡើងដោយភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នៅទីតាំងកម្មវិធី​ប្រកួត​ប្រដាល់​​គ្រុឌគុនខ្មែរ នៅស្រុកបាកាន ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgOxzAQEexLvDmlgaVbcRfgwubzMGEXfgIeYZQF_A06hIEqyy89RqXJ3FTMsMxpHpJ_p5hJC3RcfFTnP1TM3KEGmF9QTVOouiohDwrnQ7TKlggdsrf7VZ9UXEzhvfvzBfRbMx-2E9Td-Izix2uO-WTnv3DyHKGZ9-i1F0NGDIzwdbW041YVrOsoht55B4z/s2560/photo_2025-02-18_10-50-56%20(2).jpg

គេក៏ឃើញមានបងប្អូនមក​ពីបណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ ដូចជាខេត្តកំពង់ចា ត្បូងឃ្មុំ​​​​ បានចូលរួមគាស់គ្រុឌ ផ្សងសំណាង​​ទទួល​បាន​​​រង្វាន់ធំៗជាច្រើន ជាពិសេសរង្វាន់ម៉ូតូឌ្រីមសង់សេរីថ្មីឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhssW70XB0_RibMeR9D46RzBV4-_JF2KjOEyd6WrfPYVIXjSHim6ScDIVJac9IoNzo1JXJhy9rgugc2c2pQCADzs4tM7TZFm8WzcYLsu6GYFM3hYg4gkZK5nOGNEnFCzEywEZg1bPCzZoBrFnxMR0PHp0jUOlPXBLD8cCztsweKpWPiMh5eViXbMLQsqvf6/s2560/photo_2025-02-18_10-50-55.jpg

ទឹកប្រាក់សរុបជាង ៥០ លាន​​រៀល និងម៉ូតូចំនួនមួយគ្រឿង ត្រូវបានចែកជូនអ្នកមានសំណាងជាច្រើននាក់ ដែល​​សុទ្ធ​សឹងតែជាងអតិថិជនគាំទ្រភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ លើសពីនោះ គេក៏ឃើញមានតារាកិត្តិយស និងសិល្បករជាច្រើនរូប មានវត្តមានផ្តល់ភាពរីករាយដល់អ្នកចូលរួមរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEircRrkDzlxZEkg-Th1NT5O93ia5yWK13fhPsffawGrPIQgMM8pXSqSG4Z_qTOoVYyuS5NUg1_PWMTLF67mNqemCVLOpuYNwmRz_MN7wXZj_LhB7AGrv8Nlbi6mS-W0QMW0-BOQ7rRzAON4WvRBd14hHDXx-y5X1rIievqOPKfBDGpch6_ps4qFC6O9w_V5/s2560/photo_2025-02-18_10-50-56.jpg

គួរបញ្ជាក់​ថាភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ជាផលិ​តផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មាន៣រសជាតិ គឺភេសជ្ជៈ​ប៉ូវកម្លាំងគ្រុឌ រសជាតិដើម, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ អាយស៏ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaOuPObho9bGjmHUzHKZHIPvVumjEmV3KG1MFFSFISGlpVD7pOaBGYxLXN3G6gYw20c0-Hyh-6jeerOIOEHmbdCyhbuaZIcoSVRwlD5_Kxvow2MKGXdybAZrsyo8Ioa3wfh_4Mk0tpdj1PLFgEPiz1xeg0YVDz5eMBOMgDYTIRw4XCfRLpmCXtE-f9rh1p/s2560/photo_2025-02-18_10-50-57.jpg

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់ដំណើរការផលិតផលចំនួន១៧ ក្រោមម៉ាកសញ្ញាចំនួន៤ គឺម៉ាកសញ្ញាគ្រុឌ, វឌ្ឍនៈ ដ្រាហ្គិន, និង វី អាកទីវ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីអតិថិជន និងទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងឈ្នះមេដាយមាសចំនួន ៣៣ មេដាយ,​ ពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោកពីស្ថាប័ន Monde Selection និង World Beer Award ចំនួន ៣ឆ្នាំ ជាប់គ្នា ដែលធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង និងឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8VTrS5-m5X1oM3_CGNajAKu0uag1YqqrJsOu9D4n1b1dhghj5fPzQuhnCqet4W7cXIGpowxFlA6itsMXN_nGi7sruXJGqXSasolvF2mPhAvaYmaYE1xoN5e0ZM0vXhZOcPSPUAR0LY_c5ay337Ef8j9EfNAhBRWMU3AkLfgRim97clL3MUecg9bJeeRrZ/s2560/photo_2025-02-18_10-50-58.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFT6TOMH6WMisWp72YqIg82yuZB7hJNcuYl9Xqsde3zsNCCNAlHrKyIGmIPhESyhQS4mJzRqWwnqC4TagxtQPPBxWZddkw_k8vOuWo_LCiS4WmPsHF3Zd3Jw8R5PvWCdP-fXUGciNlQNhf_ya77EpXELUxSeF45eRIeAdFfkG1ee8E3MDrbxZc8O6ot6GG/s2560/photo_2025-02-18_10-51-02.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_vAXN64Oe_skS227oZXAxr-mQw6mIf4sfU0z126nwuydgXmCdWP-XEWtT_fBbJp3i77llC7L5dcsqsC9YWEfWYGFTRdcUOFbCaUackVQs70PPcU8gnKH42ApL3KjLcHNYYqsx0tzi9cPFj77uTmd4u1Btl8vowxwPQSWV1hhqvwyelZcfdylHGUjM2E4M/s2560/photo_2025-02-18_10-51-05%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8N4vgOs23xTCoSNOJOU3lLUK2KFTfvVvX2WRAkHR_xTTPMjP4PA_4APj1dSVR8SV1JPHvrNl2fjZSa90h1_79wLsbljIVk3mZWyiKOUlqszyIdkZ9PGYOaZ28NP18hCY9X55o5a-o6S9Cc2CQ7LbC3P0dxzdKhYBZ7_7iVrvlGcWRZVg55g8yXp12a3rW/s2560/photo_2025-02-18_10-51-05.jpg

គ្រាន់តែពលរដ្ឋខ្មែរ និងទាហានច្រៀងបទចម្រៀងជាតិនៅបរិវេណប្រាសាទតាមាន់ធំសោះ ថៃកើតទុក្ខមិនសុខចិត្តថានឹងដាក់លិខិតតវ៉ា

0

្រទេសថៃ ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃ ពុំសប្បាយចិត្តក្រោយពីទាហាន និងពលរដ្ឋខ្មែរមួយក្រុមច្រៀងបទចម្រៀងជាតិ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណប្រាសាទតាមាន់ធំ ។ លោកប្រាប់ថា នឹងដាក់លិខិតតវ៉ាឱ្យចាត់វិធានការតាមរយៈស្ថានទូត ពីព្រោះវាជាតំបន់ត្រួតស៊ីគ្នា និងពុំទាន់កំណត់ព្រំដែនទាំងស្រុង ហើយថៃពុំចង់មានជម្លោះជាមួយកម្ពុជា ដូចពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVx_wMuUR0vadxZOZl2OTUfecLUyTDCMydoXjVMrNsNUAwJfgyuShFU-nOBikXg4viTznrMPmkhz75NSJhY5Xzi8eVTp6lWXgrDc7K46NC26HA8FHoeSockaNLoMFgTwthzpiQkHJTlu-uomKAusmwnfzfQY1vjHMpwg5mpmnRv6xZlhnSaetbHqNm0xNr/s1280/photo_2025-02-18_10-02-22.jpg

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Phumtham បានលើកឡើងពីករណីទាហាន និងពលរដ្ឋខ្មែរមួយក្រុមច្រៀងបទចម្រៀងជាតិនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរ៉ែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ថា ការពិត នៅបរិវេណនេះជាទឹកដីរបស់ថៃ ប៉ុន្តែពុំទាន់មានបន្ទាត់ព្រំដែនបែងចែកច្បាស់លាស់ ។ ប្រទេសថៃអនុញ្ញាតឱ្យពលរដ្ឋខ្មែរឡើងមកថ្វាយបង្គំ និងគោរពវត្ថុស័ក្តិសិទ្ធិតែប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv4m5bU-CKoiAHU_SLh2lY5PFMk3pPoU-66-VVR0osDFEMn_SA2yPVBH_VlvwrbK3ec6Q2HtJopCM4gw2rrHMPmPsvP_42xJfRd2DnCE-cq249mHGOcBDt2AY-F8YBfrpXqnTtuWh6_YmgNsfdSzxF1NTvktGJp171XeYoGV-mRKEM4ZxLU1R4WSKzu2m_/s1170/photo_2025-02-18_10-02-22%20(2).jpg
យើងពុំសប្បាយចិត្តទេ ដែលពួកគេឡើងទៅច្រៀងចម្រៀងស្នេហាជាតិ ឬបង្ហាញអត្តសញ្ញាណរបស់ខ្លួន ។ មេបញ្ជាការទាហានថៃបានតវ៉ាបញ្ហានេះរួចហើយ បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងការបរទេសថៃស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន ហើយខ្ញុំនឹងទូរស័ព្ទទៅពិភាក្សាពីបញ្ហានេះ ។ ខ្ញុំគិតថា ប្រទេសទាំងពីរគ្មានជម្លោះទេ ពីព្រោះមន្ត្រីយើងសហការគ្នាល្អ ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHcpR9TdRZo_EBbuov2TjNeaDFPCrYDuF3S2vfcOnjU_AUZH3CkXHqZgLW0B6PzQoProGEmc9Zen5tx9HxG5V4qtNa4bsTOy5GbqpeydZbKLCMFXXCJ6LD-yaRGiLNURsYE1LZFglMxrRRVfMLMljBEDZaWewbBxh57g9qQfvFkKV8ZmA-xcgjD_01ig0p/s800/image_2025-02-18_10-07-27.png
លោកបន្តថា ករណីនេះ គឺពលរដ្ឋខ្មែរឡើងទៅលេងនៅប្រាសាទតាមាន់ធំ ហើយនាំគ្នាច្រៀង ប៉ុន្តែយើងពុំសប្បាយចិត្ត ដែលពួកគេច្រៀងបទចម្រៀងស្នេហាជាតិ ។ យើងបានបង្ហាញពីគោលជំហរប្រតិកម្មដើម្បីបង្ហាញថា មានតំបន់ចំនួន២ ពុំទាន់កំណត់ព្រំដែនច្បាស់លាស់ ។ កន្លងមក យើងអនុញ្ញាតឱ្យពលរដ្ឋខ្មែរ និងភ្ញៀវទេសចរមកលេងនៅប្រាសាទតាមាន់ធំ ហើយយើងពុំចង់ឱ្យប្រទេសទាំងពីរឈ្លោះគ្នាដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUi_hBa3uPgiSPsBwWebhQGvOd2p41c5oqNBZeUTs7z2FC3VSoCKxhgdVgPCpXjo6dc3y_O1RjywxSQJdXggk7so0CizJsOeYjGn2kGrBbJBKFBXKcOa_uci-RZLaha-fXvDsz6xFJOBoM8ZIOE0MMsL2OSV3XzJqwribahvM2hjgV-AE8q9SbEL_vfLdk/s1200/image_2025-02-18_10-07-26.png

ដោយឡែក កាលពីថ្ងៃទី១៧ ខែកុម្ភៈ សារព័ត៌មានថៃឈ្មោះ The Better News ផ្សាយថា ពលរដ្ឋខ្មែរស្រមៃថា ទឹកដីជាច្រើនរបស់ថៃ គឺជាអតីតទឹកដីខ្មែរ ដូចជា ៖ ប្រាសាទតាមាន់ធំ ក៏ត្រូវពលរដ្ឋខ្មែរអះអាងថា ជាទឹកដីរបស់ខ្លួន ប៉ុន្តែតំបន់នេះពុំទាន់បានកំណត់ព្រំដែនច្បាស់លាស់ ហើយថៃជាអ្នកថែទាំប្រាសាទ ។ ថៃចិត្តល្អឱ្យពលរដ្ឋខ្មែរមកដើរលេងមើលប្រាសាទ ប៉ុន្តែថៃសុំតែម្យ៉ាង គឺកុំឱ្យខ្មែរមកបង្ហាញថា ខ្លួនជាម្ចាស់ប្រាសាទតាមាន់ធំ ៕

ផ្លូវថ្មើរជើងដែលវែងជាងគេលើពិភពលោកឆ្លងកាត់រហូតដល់១៧ប្រទេស

0

ផ្លូវថ្មើរជើងដែលវែងជាងគេឆ្លងកាត់រហូតដល់១៧ប្រទេស គឺអាចធ្វើដំណើរដោយជើងមានរយៈចម្ងាយប្រមាណ 14,334 miles (ប្រមាណ 23,068 km) ដោយអាចធ្វើដំណើរពីទីក្រុងខេបថោន (Cape Town) រដ្ឋធានីនៃប្រទេសអាហ្វ្រិកខាងត្បូងឆ្ពោះមកកាន់ទីក្រុងម៉ាហ្កាដាន (Magadan) នៃប្រទេសរុស្សី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5jndMaP4uN9K6pEkr_0K98x7P7qf5f6Y1UX3MLKusMBVc-J4cXyaqealUIOCEiZyHdMZTvW5kUONHha3FQocNx1TJftVWFXR78jOA9dOW09J-HxsQaoYJENyxHDO9_8BHG2zvQnRdPH1PGvu8Kynf6XlL2G_H0eOokKqHUvnzcT0DXqvsIro3JIGggc9V/s1024/image_2025-02-18_09-27-24%20(2).png

ការធ្វើដំណើរតាមផ្លូវនេះគឺត្រូវឆ្លងកាត់១៧ប្រទេសហើយអាចដើរដោយជើងសុទ្ធសាធនៅលើផ្លូវ និងស្ពានដោយមិនមានជិះយន្តហោះ ជិះកាណូត ជិះសាឡាង ដោយគ្រាន់តែឆ្លងកាត់ខ្ពង់រាប ព្រៃភ្នំ វាលខ្សាច់ និងវាលទឹកកក។ ប្រសិនបើយើងគណនាដើរថ្មើរជើងជាមធ្យម៨ម៉ោងក្នុងមួយថ្ងៃដោយមិនសម្រាកសោះ យើងនឹងប្រើពេលអស់ ៥៨០ថ្ងៃដើម្បីបញ្ចប់ដំណើរនេះ ហើយត្រូវឡើងចុះក្នុងរយៈកម្ពស់ 123 000ម. ដែលស្មើនឹងឡើងចុះភ្នំអេវ៉េរ៉េសចំនួន១៣ដង។ ប៉ុន្តែក្នុងករណីបើជិះកង់ យើងត្រូវពេល៤៨ថ្ងៃជិះដោយមិនឈប់សម្រាកសោះ ហើយប្រមាណ១៤៥ថ្ងៃបើជិះក្នុងមួយថ្ងៃ៨ម៉ោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaqb2nbCvsl5Q-y0ATeGO9P-V8Mf3p-OyBsHacokpJPGx0CjE0MdoLd9vlS-u7xycl_3wVrHEsWW4eUzL-vJbISsMxLU-0LdcCGxDLUOtRfGl1K0vBWfKdM3Yr1_ihmlRf8ys13bIuE7A5zZKk7_x4LXLQm50nGm4gBzWWO0eGGQOdRwW6dO-pc9LCNXYt/s1920/image_2025-02-18_09-27-24%20(3).png

ក្រៅពីនេះទៀតក៏មានបញ្ហាជាច្រើនដូចជារឿងទិដ្ឋាការ ការប្រើប្រាស់ភាសា សម្ភារៈត្រូវយកតាមខ្លួននិងការផ្លាស់ប្តូអាកាសធាតុ ជាពិសេសបញ្ហានយោបាយ និយាយជារួមគឺត្រូវជួបឧបសគ្គនានាជាច្រើនយ៉ាងណាស់ទាំងលក្ខណៈធម្មជាតិ និងសន្តិសុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnryrak_LY7LftXwTK0tHtKs9_Pahrlbgl4PVnNd7sXhE8ipJq7fYU_hmNXiMn-MygiDydNOSxXK4e1Lix96yZE322Xvr_AB52BLkvk2ZNgCFkrs2Kr3W_A9qBqTUc_FtxdHrlOnGJVSeIlSI1TWePF1e0Ent2SqJeDudePuxcHU2PPeILeRM1QQCNlmQ_/s1920/image_2025-02-18_09-27-25.png

ថ្វីត្បិតតែផ្លូវមួយនេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយជាសាកលយ៉ាងណាក៏ដោយ ប៉ុន្តែមកដល់ថ្ងៃនេះមិនទាន់មាននរណាម្នាក់អាចសម្រេចបាននូវបេសកកម្មនេះនៅឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz1a5ijAiXXzHvQwY6bDOgWNsA6Vk23tctb5_2-3vmzQwU5lJ2tOjjgWNPFryCeBbL0C1f61PVqwfP8C_PZ6oIXtSYrrdbjDehv-wbH3XcadEm-v11b8iOWagwOTJioov1v1947rECKwIdsM5zTU69GdlLgnd23zHD7LmCjJRn4P1SaLCvnDhwVa5TwduW/s800/image_2025-02-18_09-27-24.png

យន្តហោះដឹកអ្នកដំណើរ១គ្រឿងក្រឡាប់ក្នុងពេលចុះចតនៅអាកាសយានដ្ឋានកាណាដា

0

ប្រទេសកាណាដា ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ដែលដឹកអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ សរុបចំនួន៨០នាក់ បានធ្លាក់ក្នុងអំឡុងពេលចុះចតនៅអាកាសយានដ្ឋានទីក្រុង Toronto ប្រទេសកាណាដា បណ្តាលឱ្យយន្តហោះក្រឡាប់ផ្ញារជើង ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើររងរបួស១៥នាក់ និងរបួសធ្ងន់៣នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0xBTajkEZDgUXE8yPtqHrxO8bdHdbDWIFn7AaS_6pOBsyxVahd5KFsba9-L_HPI5tg6IH0kFpgIhSj8e-Dltr9o-ON0zoGP8ncOkdm4bTN3e3gJFwHjvoe9E3j_8Djstb9V1sK0UHVqxoR5tJwX90bSqblzowve6oBzuWKBMQxnJ_JKzKu7xo90dYgZ9c/s1200/image_2025-02-18_08-45-10%20(2).png
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បានក្រឡាប់ផ្ញារជើងនៅលើ Runway ក្នុងអាកាសយានដ្ឋានកាណាដា ដែលពោរពេញដោយព្រិល ។ យន្តហោះនេះបានធ្វើដំណើរមកពីទីក្រុង Minneapolis សហរដ្ឋអាមេរិក ហើយភ្នាក់ងារសង្គ្រោះបន្ទាន់របស់អាកាសចរណ៍យានដ្ឋានបានជួយជម្លៀសអ្នកដំណើរចេញពីយន្តហោះ ។ នេះបើតាមការលើកឡើងរបស់ភ្នាក់ងារអាកាសយានដ្ឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjhAV4VnC0BX4PHFKX6OKKRR55PqL7uBPaI6coZdunn_Ht11RbNnIgZAkkUvNtOd0j9bEWRv5AfGfC7usyduKym-3MshCxEr-x1BDMax4clqdZFdOVKyaEIJeHEgP1JGDVQ7xPW2H6no8T2VnbCoLuNsmr0-NQydSvRPEkRLfylymKjgszLn6yEu_e2kPv/s1200/image_2025-02-18_08-45-10%20(3).png
លោកស្រី Sarah Patten មន្ត្រីសមត្ថកិច្ចនៅខេត្ត Ontario ប្រទេសកាណាដា និយាយថា អ្នកដំណើរភាគច្រើនបានចុះពីយន្តហោះអស់ហើយ និងមានអ្នកដំណើរតិចតួចរងរបួស ។ អាជ្ញាធរកំពុងព្យាយាមបញ្ជាក់ពីចំនួនអ្នកដំណើររងរបួសឱ្យច្បាស់លាស់ និងស៊ើបអង្កេតនៅកន្លែងកើតហេតុ ។ រីឯសមាគមបុគ្គលិកអាកាសចរណ៍បញ្ជាក់ថា គ្មានអ្នកដំណើរណាម្នាក់ស្លាប់ដោយសារហេតុការណ៍នេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9RiE0WiCUFygLyPe5k4c16RqBzu0wtD3S0liRl7ug8dp74NN5HgHqr58RSQXwkM8k5p222eSAZAsfM4IbrcFIcKl-HkpmdRIa8BPuFXgXtsHpHgvQNLHuM6M4t_vaL5DRcVhil6a7wfk6s3udGW6Zj3W0cdEQYabzysWXfJghi4hqduQ58Bl-rcr5WhYh/s1242/image_2025-02-18_08-45-10.png
ចំណែកមូលហេតុការធ្លាក់យន្តហោះ នេះគឺសមត្ថកិច្ច និងមន្ត្រីជំនាញកាណាដាកំពុងតែស៊ើបអង្កេត ។ សារព័ត៌មានកាណាដារាយការណ៍ថា ពេលយន្តហោះនេះកំពុងចុះចតនៅអាកាសយានដ្ឋានកាណាដា គឺមានព្រិលធ្លាក់ និងខ្យល់បក់ខ្លាំង ប្រមាណ៦៤គីឡូម៉ែត្រក្នុង១ម៉ោង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-7aashuc5BMbOvgmn4I9UZ_o7W2KQOLwySDi4GYgQPElFBXgumgha99AZIWqBdVih52anHTZEXFoDj7mgPjy5kvy0OOkKlcp7os7UOB78GJCwucNHwSB59-oMSdHY4Kx8EpK8_V-jO14es98JW8k1izCZ-QJp0CFehWM0B4R-_hdoF_YzOqbhaumAn_fz/s1400/image_2025-02-18_08-45-11.png

យូហៃ ត្រៀមចេញទៅសម្តែងនៅសហរដ្ឋអាម៉េរិកជាលើកដំបូង

0

ពិតជាមិនធម្មតានោះទេទើបតែចូលប្រឡូកលើវិថីសិល្បៈប៉ុន្មានឆ្នាំបន្ទាប់ពីក្លាយជាម្ចាស់ពានក្នុងកម្មវិធីរ៉េបពេលនេះ យូហៃ ត្រៀមចេញទៅសម្តែងនៅលើទឹកដីសហរដ្ឋអាម៉េរិកជាលើកដំបូង។ កាលពីឆ្នាំមុនការប្រគំតន្រ្តី Sabaidee Fest គឺមានវត្តមាន វណ្ណដា វណ្ណថាន និងកញ្ញា ឡូរ៉ា ម៉ម ចូលរួមហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជននៅទីនោះ ខណៈប្រមូលផ្តុំទៅដោយសិល្បករមកពីប្រទេសផ្សេងទៀតជាច្រើនចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8IzkUvHmmjidxwy0wABv2xilf0dMpYfI870bz8yuoxtEQYE-F-qkE4jRvpYooJdl-JIshPcMoMxjAf3nvsz-3x9Tr1Yt-4Ccnqp3AseAMT4GCMLYDXu60GjB2-5ID0OWzkQu4HYWCJ73qw5Cdy1cxhb6BGnPs_HC90tilb2SeRLEzHqhD4SmI7dICMWyw/s1800/image_2025-02-11_11-54-39.png
នៅថ្ងៃទី១៧ កុម្ភៈ ខាងកម្មវិធី Sabaidee Fest បានប្រកាសថា តារាចម្រៀងរ៉េប យូហៃ ដែលជាម្ចាស់ពានក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី១ នឹងមានវត្តមានក្នុងមហោស្រពតន្រ្តីនេះ Sabaidee Fest នៅ Gloria Molina Grand Park ទីក្រុង Los Angeles សហរដ្ឋអាម៉េរិកនាថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF6C1jsXWCYZjAlCkgo3uZYYiKn0bLVDcLF1KsjnxnjPLfdXStRIi7G0KB0NpmD3NTU5513nUCK3HBWkHyIfVCzSuUSlJTbuNbO-NrQxyqKJxFyRwLGVQhwTwqKwQGeKwEAWmSM-mVS9kDcKJE5F5vkRjAzsRNBfXSTt4GzutnNCkgf6ZVNuQ-NST9xAFO/s2048/image_2025-02-11_11-54-42.png

ក្នុងនោះក៏បានបញ្ជាក់ថា នេះជាលើកទីមួយរបស់ យូហៃ ដែលបានទៅសម្តែងបទរបស់ខ្លួននៅទីនោះហើយ វាជាក្តីស្រមៃដ៏ធំមួយរបស់លោក។ ជាមួយគ្នានេះ យូហៃ ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែស្រលាញ់គាំទ្រលោកតាំងពីថ្ងៃទីមួយដែលលោកបានឈានចូលវិស័យសិល្បៈនិងសង្ឃឹមថាពេញចិត្តជាមួយការវិវត្តន៍របស់លោកនៅក្នុងវិស័យតន្ត្រីដែលនឹងមានជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq8CxDrys9qTTg-ep192V1dETb7WdS5kcDvEPBq9q2nwolk52evS5LOU-jJzVCgo70zR8ObgRIoKloLEThycDjNXnjqhwUymGQ-6yf0nEilCd71CXhESaGCGeUubSrS0_KRqbUTZlwBipnDjmrEGL4dWoKZLMvIWoMQCopqhDOE3vJeMULv9p8EWfkcsLU/s2048/image_2025-02-11_11-54-43.png

គេចាំបានថា កាលពីខែមិថុនា ឆ្នាំ២០២៤ តារាចម្រៀងរ៉េប វណ្ណដា វណ្ណថាន និងឡូរ៉ា ម៉ម ចូលរួមក្នុងកម្មវិធីខាងលើនេះរួមទាំងអ្នកសិល្បៈខ្មែរមួយចំនួនទៀត។ វត្តមានរបស់សិល្បករចូលរួមគឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជននៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh3mmjrP-CbSFkbMpLtVKUhpQyrW-Td7gf7m1QLxwWyN-ObSQEL3Dr3j-c2yhdG_sTzLMcd_4hMoA25RcunSvGNT2p3TOAq3208iP481kRP6zTniYoqXk_dIG367DWRUKft0MF3ELZmMsNIxXsU68xCE-HXPWmMUwW3IDa75AVDp4inbaXp3vzaOoMbVqt/s1350/image_2025-02-17_13-33-56.png

ចុងក្រោយនេះ យូហៃ បានចេញបទចម្រៀង ជាមួយតារាចម្រៀង រ៉េត ស៊ូហ្សាណា មានចំណងជើងថា «2AM» ដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសគឺទំនាក់ទំនងរបស់អ្នកទាំងពីរ។ ទន្ទឹមនឹងបទនេះបទផ្សេងទៀតរបស់ យូហៃ ដែលទទួលបានការចាប់អារម្មណ៍មានដូចជា ស៊ីជម្ពូ ជាមួយ Jady , ម្តងហើយម្តងទៀត ជាមួយ GMENGz , ១ណា ជាមួយនិរទ្ធ ជាដើម៕

Q Win ចេញមកបញ្ជាក់ចំពោះពាក្យសម្តីស៊ីឈ្នួល Reaction បទ JO II

0

អ្នកបង្កើតមាតិកា Q Win បានចេញមកបញ្ជាក់ចំពោះពាក្យសម្តីថា «ចាំទេកាល Q Win reaction JO II ស៊ីឈ្នួលគេមិនរករឿងផង» ។ លោកថាលោកមិនបានដឹងរឿងអ្វីនោះទេទៅលើរឿង Diss Track គ្នាហើយការសរសេរឈ្មោះបែបនេះធ្វើឱ្យមានការយល់ច្រឡំហើយខម្មិនជេរលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAauMe0XJmkOCSArH7oInxTa2FJl57oAoTo_bMP8gG9PRak0DxTO-UdkqwbOKXEjT2rh370-H4EbYnIk9-9MtSHj2N8b1fDqCx2-voi5XZUnf2xUWrE11XcYRQRjAUdaPVYCMonZmliBiMjYr-2-0bVC0U7MGnpCOo6iYrCyH7WbPrKj3ikeo59zCLuGGx/s2048/image_2025-02-17_10-57-47.png
ថ្មីៗនេះអ្នកបង្កើតមាតិកាលើបណ្តាញសង្គមដ៏មានប្រជាប្រិយភាព Q Win បានចេញវីដេអូមួយរយៈពេលជាង៤០វិនាទីបន្ទាប់ពីមានការយល់ច្រឡំមកកាន់រូបលោក។ ក្នុងនោះ Q Win បាននិយាយថា «លោកបានឃើញផុសមួយដែលនិយាយថា ចាំទេកាល Q Win Reaction JO II ស៊ីឈ្នួលគេមិនរករឿងផង លោកមិនដឹងរឿងអ្វីនោះទេដោយសារតែឃើញគេមេនសិនឈ្មោះលោកមកបានលោកចេញវីដេអូនេះ»។ លោកថា ឈ្មោះដូចគ្នាមានច្រើនអាចពិនិត្យមើលឈ្មោះឡើងវិញបានថាអ្នកណាគេឱ្យពិតប្រាកដពីព្រោះនេះមេនសិនឈ្មោះលោកមកគេគិតថាជាលោកគេខម្មិនជេរលោកហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIJLQZaB4aJ_kGawjFDZqE1N-ROVmYiphLoQtEywBsQ1WTZVDXmCSwEUX8a1-z0bXIJ4Gwk66u86ADpfxDESG-FzUsTxcdB_S8yrWP9uBWG7kNVS3GLsv2YEAIma_TuCr1XgYLU7I6YT_r3mGIg2fC1cHDOH6mOvImj4AgMxQiTPudxTmM5PaNfSGY2xX3/s2048/image_2025-02-17_10-57-49%20(2).png

អ្នកបង្កើតមាតិការូបនេះបានបន្តទៀតថា តាំងពីគេ Diss Track គ្នាមកលោកមិនដែលទៅប៉ះពាល់ Diss Track ពីមុនឬឥឡូវក៏ដោយគឺលោកមិនដែលទៅប៉ះពាល់ លោកធ្វើវីដេអូតែកំប្លែង ដើរលេងទៅឥណ្ឌា អីទេពីព្រោះលោកក៏មិនសូវដឹងរឿងដែរ ប៉ុន្តែអ្នកខ្លះគេដឹងក៏គេដឹង អ្នកគេមិនដឹងគឺលោកហ្នឹងឯង ហើយពេលបង្ហោះលើកក្រោយអាចពិនិត្យឈ្មោះឡើងវិញសិនកុំឱ្យមេនសិនខុសឈ្មោះ នាំឱ្យម្ចាស់ឈ្មោះត្រូវគេជេរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAzhq1iMK7xvIBFwDAmN0hyphenhyphenGetPwGFa4TiwAQQdWaUgFbBY_UJEu5lrTPGsEXfXnjt9-v14B4yOn2l5dyWZXujCTdbvCnJo8XV8MHTfOIa8VajwfFYQDDjbwxlXcWrW-L56iBAYdNEVyOuqUH_afxXJ6nK-puz_ymC2bwsw4RlcUv3OvvLlxTVqmCGWTRC/s2048/image_2025-02-17_10-57-51.png

គួរបញ្ជាក់ផងដែរថា សង្គ្រាម Diss Track បទ JO II ពី វណ្ណដា គឺបានទម្លាក់កាលពីឆ្នាំ២០២២ ទៅកាន់តារាចម្រៀង ជី ដេវីត បន្ទាប់មក ជី ដេវីត បានតបវិញតាមរយៈបទ «ចុមអាអូនអត់ដេក»។ រឿងស៊ីឈ្នួល Reaction បានផុសឡើងវិញនេះដោយសារនាដើមឆ្នាំ២០២៥ ជី ដេវីត ទម្លាក់បទ Diss Track ហើយនិយាយថាអ្នកស៊ីឈ្នួល Reaction ក៏មិនឱ្យរួចខ្លួន៕

លោក ណាវ៉ាត់ ចំណាយលុយជាង៥លានដុល្លារទិញសិទ្ធិគ្រប់គ្រងបវរកញ្ញចក្រវាលថៃ៥ឆ្នាំ

0

អ្នកស្នេហាវិស័យបវរកញ្ញាទាំងក្នុងស្រុកនិងក្រៅស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក ណាវ៉ាត់ ម្ចាស់កម្មវិធី Miss Grand International បង្ហោះរូបនៅលើបណ្តាញសង្គមពី Miss Universe ។ បើតាមប្រព័ន្ធផ្សព្វផ្សាយ khaosod English បានបញ្ជាក់ថាលោកបានចំណាយលុយប្រមាណជាង៥លានដុល្លារសម្រាប់ទិញសិទ្ធិគ្រប់គ្រង Miss Universe Thailand រយៈពេល៥ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1yClYTuJzEhKXdgZhVmUz7iInfN8ckDsEwch2n1lpAjMV8qE00wiSdwWBRiZ1QTnVlMUQHNKKQ0ooZ0wOeCfT4_mDfeBy2n3AzeIf7oefYJs3XtlHZQPO8RfuYLHvqFYnzKThact4MIw9x2OiCHbMFFrOpoh2UMfbAxLyxfqCsI-lQ-SSBmIkCDRTfYM9/s1440/image_2025-02-17_15-19-01.png

នៅថ្ងៃទី១៧ កុម្ភៈ បណ្តាញសង្គមលោក nawat itsaragrisil បានបង្ហោះរូបភាព២សន្លឹករបស់ខ្លួនដោយបានដាក់ខេបសិនយ៉ាងខ្លីថា « Miss Universe x MGI Org» ។ ការបង្ហោះរូបភាពនេះបានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសអ្នកមួយចំនួនបានបង្ហាញការមិនពេញចិត្តក្រោមការគ្រប់គ្រងរបស់លោកទៅកាន់កម្មវិធីធំបវរកញ្ញាចក្រវាល ពីព្រោះតែកម្មវិធី Miss Grand International របស់លោកគឺរងនូវភាពចម្រូងចម្រាសជាញឹកញាប់នៅលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈការ Drama ផ្សេងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgret_Xa1tO85g9ezGFUFBQ3YiQLBcdNqtnpM5e5zLyRGd9IeW_PwHgRuL_MxrfDmDKokzczrOwfxtlZ3Jnmum6a0FTvKF_t5swsZzlksu9fG3nndZlhrRKDskXk1JxW2urK-QNpqpkS7H24SesY6nJSa-jCoO4N_JERYQWC3yq77XJlEx7zfcBAQCKfgX/s1440/image_2025-02-17_15-19-00%20(2).png

ទោះយ៉ាងណាមានការបញ្ជាក់ថា លោកណាវ៉ាត់ គឺគ្រប់គ្រងតែការរៀបចំ បវរកញ្ញាចក្រវាលប្រទេសថៃ តែប៉ុណ្ណោះមិនមែនកាន់កាប់ទាំងមូលនោះទេ ខណៈមានការប្រកាសថាលោក លោកស្រី Anne Jakrajutatip នឹងមានរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ កុម្ភៈ នេះ។ ក្នុងការកាន់កាប់សិទ្ធិបវរកញ្ញាចក្រវាលថៃរបស់លោក ណាវ៉ាត់ លោកស្រី https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx4OjESNg3RHwsF3sAPa5qUStzl8GPzEw6s-2ufXR1DtrzU_6PTrvsMNJqorLQzl8VPUebcVsooT3gbIS52EVhvz65XktLtDko2XmOWjSOJHqQawBN-wa93xiSidzjXe2ccfyaLCWw13FdDdWXZazvOrvgsSWwDdDpUgUkbCd60G5PZm1UKbFG2U5UyZLQ/s1108/image_2025-02-17_15-19-02.png

Piyaporn Pui Sankosik ដែលជាអតីតម្ចាស់កម្មសិទ្ធិបញ្ញានៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលប្រទេសថៃ ក៏បានចេញមកបញ្ជាក់និងជូនពរទៅកាន់អ្នកគ្រប់គ្រងថ្មីដូចគ្នា។

បើតាមទំព័រផេក khaosod English បានឱ្យដឹងថា លោក ណាវ៉ាត់ គឺបានចំណាយលុយ ១៨០លានបាតដែលស្មើនឹងប្រមាណជាង៥.៣លានដុល្លារសម្រាប់ការទិញសិទ្ធិគ្រប់គ្រង Miss Universe Thailand រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ នេះតទៅ៕