Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជាផ្កាកូលាបពណ៌ខ្មៅមានដាំដុះតែនៅក្នុងប្រទេសទួរគី?

ហេតុអ្វីបានជាផ្កាកូលាបពណ៌ខ្មៅមានដាំដុះតែនៅក្នុងប្រទេសទួរគី?

59
0

កូលាបពណ៌ខ្មៅ គឺជាផ្កាដ៏កម្រមួយ ត្រូវបានមនុស្សជាច្រើនគិតថា វាមិនមែនជាផ្កាដុះតាមធម្មជាតិនោះទេ ដោយអ្នកខ្លះគិតថា វាជាផ្កាដែលគេយកទៅបាញ់ថ្នាំឱ្យចេញពណ៌ខ្មៅ។ ប៉ុន្តែតាមពិតទៅផ្កានេះគឺដុះតាមធម្មជាតិ មិនមានការបាញ់ថ្នាំអ្វីឡើយ ហើយក៏ជាផ្កាដែលជិតផុតពូជផងដែរ។ ផ្កាកូលាបពណ៌ខ្មៅមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងសម្រស់ ហើយក៏មានអត្ថន័យល្អទៀតផង។ ទោះជាយ៉ាងណា ផ្កានេះត្រូវបានគេរកឃើញថា រីកដុះដាលតែនៅក្នុងភូម Halfeti ប្រទេសទួរគីប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZChWDuZuPb_fz-9ICC6-_bnGFbw7Y9f2GMDYvETy9yaMpOp0-lFhYkYjGS33YqsjjwctQyCxz8JSM-3u8UbOgcKg3kkNQ-CoWIMWjlcW71l7rkwk8c5MboGmGnAKJ2OiJJGNPPftGm5S4ZzYq2pMQwcLOUQh0wxdS76G86mNH25O24EEeAVV8FADLmTpf/s3000/image_2025-02-18_13-16-11.png

យោងតាមសារព័ត៌មានបរទេស Hurriet Daily News មូលហេតុដែលផ្កាកូលាបមានពណ៌ខ្មៅខុសគេ គឺដោយសារដីនៅភូមិ Halfeti មានទីតាំងនៅច្រាំងទន្លេ Euphrates ដែលមានកម្រិត pH ពិសេសអាចផ្តល់ឱ្យផ្កានេះមានពណ៌ខ្មៅបែបធម្មជាតិ។ ពូជផ្កានេះត្រូវបានគេយកទៅដាំដុះនៅកន្លែងផ្សេងៗទៀតជុំវិញពិភពលោកដែរ ប៉ុន្តែនៅពេលចេញផ្កា ស្រាប់តែមានពណ៌ក្រហមធម្មតាទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjp_jw_ALA4-DRhB9_sS4QnjvpSJG5Jig3yIBNMoBEsN8poN83iIs7MaIr-c3u_ENZ34atR1khzYK0Gj37_8SQy0IpntHfZpbeirOq76rkKF-JZ1T14YCftrgy7UU7xDNPEvgjX2XdwFNz0tZeb617L9EHi-0_i4nzNfV_BFY4hx8ggSZnUEZupunMVy-h/s3000/image_2025-02-18_13-16-15.png
ដូច្នេះរហូតមកដល់ពេលនេះ ផ្កាកូលាបពណ៌ខ្មៅ ត្រូវបានគេរកឃើញថា រីកដុះដាលតែនៅក្នុងភូមិ Halfeti ប្រទេសទួរគីមួយប៉ុណ្ណោះ។ បើនិយាយពីអត្ថន័យវិញ ផ្កាកូលាបពណ៌ខ្មៅត្រូវបានគេជឿថា តំណាងឱ្យភាពច្បាស់លាស់ និងពិតប្រាកដ ដែលចង់បញ្ជាក់ដល់ស្នេហាជ្រាលជ្រៅជានិរន្តរ៍ និងអត្ថន័យមួយទៀតតំណាងឱ្យភាពស្រស់ស្អាតនៃកូនក្រមុំអារ៉ាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvl7BFk4AL-jrVvwCZBsPZ0m7lIqhqQLQzJQrJ6wpZz7knbbmd6wL1A2ThVMA44fKmHj6RJ6EhvZB5vT-TGgWYaSfV0RBMD5YORjxH3RIiUnPoByse9Js5IfLqjW-ii4UObPI-zfkZqQpF8Qbve9BK9DiaPtxUgyIXdCC2I5z9GQm9pBXSvr_Ed19ZFWwb/s3000/image_2025-02-18_13-16-19.png

បើនិយាយពីអត្ថប្រយោជន៍វិញ មិនថាផ្កាកូលាបពណ៌ណានោះទេ សុទ្ធតែល្អចំពោះសុខភាព និងសម្រស់ ខណៈភាគច្រើនគេយកទៅផលិតជាប្រេងផ្កាកូលាប និងផលិតជាតែ។ តែកូលាបផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយអាការឈឺចាប់ពេលមករដូវ, ជំនួយស្បែកឱ្យស និងមានសំណើម, ជួយពង្រឹងប្រព័ន្ធភាពសុំា, ជួយប្រព័ន្ធរំលាយអាហារ, ជួយកាត់បន្ថយស្រេ្តស រួមទាំងជួយកាត់បន្ថយអត្រាឆ្លងមេរោគផ្លូវទឹកនោមផងដែរ នេះបើយោងតាមការសិក្សានៅកោះតៃវ៉ាន់ក្នុងឆ្នាំ ២០០៥៕