Home Blog Page 638

ចូរប្រយ័ត្នស្នាមអុជពណ៌ត្នោតក្រម៉ៅលើស្បែកស្រដៀងប្រជ្រុយ គឺជារោគសញ្ញាជំងឺមហារីកស្បែក

0

ជំងឺមហារីកស្បែកអាចព្យាបាលជាសះស្បើយ បើរកឃើញរោគសញ្ញាឆាប់រហ័ស ឬរកឃើញស្នាមអុជលើរាងកាយនៅដំណាក់កាលដំបូង ។ យើងអាចពិនិត្យរោគសញ្ញាជំងឺនេះតាមវិធីងាយៗ គឺសង្កេតភាពខុសប្រក្រតីលើរាងកាយរបស់ខ្លួន ដូចជា ៖ មានប្រជ្រុយខុសធម្មតា ។ បើឃើញអ្វីគួរឱ្យសង្ស័យ ចូរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាលជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj40udVjsmKtcw3MO3UeQfqB7c_NCFNtIFrMVKuFqxTnOHMs0qqFT_1R4VfBaMzaf-TTIbIOOj_vbZXvJDEyjNKjI0-ZJNapLCOy6xnEAaHiJxp4l9eNyYU8W5BApxQ9dCvDTqLguBAdr8ONhTSlcl7WMvF9qZbo5HqhP3kdGm0MMQa9PGNpQaw3bRjjNUM/s600/image_2025-02-18_15-46-57.png
*តើអ្វីជាមហារីកស្បែក? មហារីកស្បែកកើតឡើងដោយសារការផ្លាស់ប្តូររបស់កោសិការផលិតសារធាតុ Melanocyte ដែលវាបានបំលែងជាស្នាមអុជពណ៌ត្នោតក្រម៉ៅ ស្រដៀងប្រជ្រុយយ៉ាងច្រើនលើរាងកាយ ដូចជា ៖ បំពង់ក និងអវៈយវៈផ្សេងៗ គឺ ៖ សួត ថ្លើម ខួរក្បាល និងឆ្អឹង ។ បើរកឃើញវាតាំងពីពេលចេញរោគសញ្ញាដំបូង យើងនឹងអាចព្យាបាលឱ្យជាសះស្បើយបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbAIcDhqWfy9yMIjXoDF_yxCVs5KvGub-TCZY1yeo7js2yG6U2iSZZuW1rS-4lYA3p494DvfPYgCLTy-iUoJWjQlJOJZzrDBF65JsgeMiPaxzZiz1a2Wnq9nk9fulSOsq9zVYF0HymFKCUVLjKT6pmNw3bR8uVQKjaIUc0fZshrYl34vXatx3yKXxB6Fkh/s600/image_2025-02-18_15-47-42.png
*រោគសញ្ញាមហារីកស្បែក ៖ រោគសញ្ញារបស់វាតែងតែកើងឡើងលើអ្នកជំងឺចាប់ពីអាយុ៥០ឆ្នាំ ទៅ៧០ឆ្នាំ ហើយរោគសញ្ញាអាចកើតគ្រប់ទីកន្លែងលើរាងកាយ ប៉ុន្តែភាគច្រើន វាកើតឡើងនៅបរិវេណស្បែកត្រូវពន្លឺថ្ងៃញឹកញាប់ ដូចជា ៖ ផ្ទៃមុខ ដើមទ្រូង ដៃ និងកំភួនជើង ។ រោគសញ្ញានេះមានរាងដូចស្នាមអុជតូចៗពណ៌ត្នោតក្រម៉ៅ ប៉ុន្តែវាក៏ចេញពណ៌ផ្សេងដែរ គឺពណ៌ខ្មៅ ក្រហម និងផ្ទៃមេឃ ដែលស្នាមអុជនេះអាចក្លាយជាដំបៅពុំជាសះស្បើយរហូតដល់១ខែ ឬមានឈាមហូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsOlaDlXsAbVocchlP7utsk-95vs6wdKd3ptms3b_f44Yi-MmYJ6ltxoSbfTsP6yP0VGULdmjZsu5kxZLDGr7EYe9QoQSMAu0_M5xxghtQPvn-gLHUh_iwzo9AKldxNkpsGN77Hi1zZlTJ39CSxPkL2YlbumMopjjog6tcpxADSwDKM7La_sPYYrU25a5V/s765/photo_2025-02-18_14-01-18.jpg

*សង្កេតស្នាមអុជរោគសញ្ញាមហារីកស្បែក តាមគោលការណ៍ ABCDE រួមមាន ៖
-Asymmetry ៖ ស្លាកស្នាមដំបៅមានលក្ខណៈខុសៗគ្នា
-Border ៖ ស្នាមអុជមានរូបរាងពុំច្បាស់លាស់
-Color ៖ មានពណ៌ខ្មៅងងឹត ឬចេញពណ៌ច្រើនលើស្នាមអុជ១ដុំ
-Diameter ៖ ស្នាមអុជមានទំហំធំជាង៦មីល្លីម៉ែត្រ
-Evolution ៖ ស្នាមអុជមានទំហំកាន់តែធំយ៉ាងឆាប់រហ័សក្នុងរយៈពេល៣ខែ
បើពិនិត្យឃើញចំណុចណាមួយក្នុងគោលការណ៍ ABCDE គួរតែទៅជួបគ្រូពេទ្យស្បែកដើម្បីព្យាបាលឱ្យទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUQZRNYeCcZ5DqaEaG7i0eTf58b6VgzhAMh2LgH89xxvd3UxP0i7ViDRNxbIzlL6KtABhxc62fHoGAbIoV0T59KrlqfRnsZ3xdk40qMWCTkE-wpRPqwl6AW-_A0WBWVLwQmy1e94TO6NuUVljQCTYMR2GKwim5XgsH6BUdsXdxC64LtYgo15kkjNqLJV0M/s1200/photo_2025-02-18_14-15-47%20(2).jpg

*កត្តាហានិភ័យនៃជំងឺមហារីកស្បែក ៖
-ភាគច្រើនកើតលើមនុស្សអាយុចាប់ពី៦០ឆ្នាំឡើង
-ស្បែកត្រូវកំដៅថ្ងៃកាលពីកុមារ ឬស្បែកត្រូវកំដៅថ្ងៃរយៈពេលយូរ
-អ្នកស្បែកស, សក់ទង់ដែង ភ្នែកពណ៌ខៀវ ឬសក់ក្រហម ភ្នែកពណ៌បៃតង
-អ្នកធ្លាប់កើតមហារីកស្បែកពីមុន
-ក្រុមគ្រួសារធ្លាប់កើតមហារីកស្បែក
-ធ្លាប់វះកាត់ប្តូរសរីរាង្គ
-អ្នកជំងឺលេបថ្នាំច្រើន និង
-អ្នកជំងឺអេដស៍ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil27AAoPRe9GFo2igZn3_JP5Eoe8bLHf7bBdgzXJOlNIWCvYXQHoKCSsohRgFsJ8hvmI1e02UVN8QCEy8b5VBTqo7FrxYRfDlNbYWK28vVSzFdYNEDYPjAJfrXNHbp4wFoZU5kGkPyIOyNCztSjgvJc-l0zdCH4UE25yRQEvJwuvsTXEh2vtQT9eKS0Jnr/s1280/photo_2025-02-18_14-15-47.jpg

បើការត្រួតពិនិត្យរាងកាយរកឃើញរោគសញ្ញាគួរឱ្យសង្ស័យ គ្រូពេទ្យនឹងកាត់ស្នាមអុជចេញដើម្បីព្យាបាល ។ វិធីព្យាបាលជំងឺមហារីកស្បែក គឺអាស្រ័យលើពេលវេវាចេញរោគសញ្ញា ដូចជា ៖ បើវាចេញរោគសញ្ញាដំណាក់កាលដំបូង គ្រូពេទ្យអាចព្យាបាលដោយការវះកាត់តែម្យ៉ាង ប៉ុន្តែបើវាចេញរោគសញ្ញាយូរហើយ គ្រូពេទ្យអាចព្យាបាលច្រើនវិធី ដូចជា ៖ វះកាត់, ប្រើប្រាស់កាំរស្មី និងថ្នាំពេទ្យ ៕

តារារ៉េប KingChi ថារឿងក្តីរបស់ Ruthko ជិត២ខែគឺស្ងប់ស្ងាត់ ខណៈសង្ឃឹមថានឹងមានយុត្តិធម៌

0

រឿងក្តីរបស់តារាចម្រៀងរ៉េប Ruthko បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយក្នុងរយៈពេលជិត២ខែមកនេះ។ នេះបើតាមការឱ្យដឹងពីតារារ៉េប KingChi ។ ក្នុងនោះដែរតារាចម្រៀងរ៉េបរូបនេះក៏សង្ឃឹមថា Ruthko នឹងទទួលបានយុត្តិធម៌ភាពស្អាតស្អំមកវិញ ខណៈបានស្នើឱ្យទស្សនិកជនជួយចែករំលែកបន្តចំពោះរឿងក្តីរបស់ប្អូនប្រុសលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQIn4y7Sk0JgieGUuPA1MEwFRf24XqoNjmtBhlAqfx5lBtzpO2te_E2llBKK-wVPoD1ru7TdeQ28MeKg9X8n7wl_EHUyxYs7FHHM7PVjkAs4FUpEOz2nZ58x4bw9XmEGPI_nHLqcpUpDV27hTYNhKjWC96ZiJwLML-7B2P650uDP6H5JCruDRQJmY2Lhbn/s960/image_2025-02-18_08-59-37%20(2).png
តាមរយៈវីដេអូមួយចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តារារ៉េប KingChi បាននិយាយថា «សម្រាប់រឿងប្អូនប្រុសរបស់លោកគឺ Ruthko គឺពិតជាស្ងាត់មែនហើយលោកសង្ឃឹមថាមានយុត្តិធម៌សម្រាប់ គាត់(Ruthko) ។ លោកបានបន្ថែមថាអ្វីដែលលោកប្រឹងធ្វើគឺធ្វើអស់ហើយ ហើយលោកសង្ឃឹមថាទស្សនិកជនជាអ្នកគាំទ្រជួយចែករំលែកព័ត៌មានជួយរកយុត្តិធម៌ឱ្យ Ruthko »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUvQ2uwUfIKE7PcNFHBMsVK5hutSyPc9766Iwh4wz9HXvI8b5L1MGh_JuOCJf3J08ouvOat4WOxgzkBuu84efNBY4L2BUtIRrUMQjxVAJOy6EZbxMaAmbemOOMzGkTeubV0LsIZZHB3NrajMRfrNiwHiaZtbSiTc-xLMNyjJPxA-SKTchv0JO03QMtlVVx/s960/image_2025-02-18_08-59-37%20(3).png
នៅក្នុងវីដេអូនេះ តារារ៉េប KingChi រហ័្សសនាមស្តេចជួន បានលើកឡើងទៀតថា មនុស្សដែលទៅគឺទៅហើយ ប៉ុន្តែគ្រាន់តែថាចង់បានភាពយុត្តិធម៌ ភាពស្អាតស្អំ ពីព្រោះប្អូនលោក(Ruthko) មិនមែនជាមនុស្សទំនើង ជិះម៉ូតូស្រវឹងអត់ដឹងខ្យល់អ្វីនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1WIbg1Ui3h-71wsOUgG2p7nDw0xC9eIHKu4E4Z0Srj9NAKyFICfEdPbeMNsaK8HYB6MVfPDeQODAWF7zsH27Ws-AmztEqw9SrIQq7L0RaJKvEvJ7CS2NdfDmyvFBosUAOADT1kVCxSzRj2gwccmVyL2CljU7BxPMFpcce6vZp2rpcW6gGyfMPnQUEVuIV/s2048/image_2025-02-18_08-59-38%20(2).png
តារារ៉េប KingChi គឺតែងតែមានក្តីនឹករលឹកទៅកាន់ Ruthko ដោយបានពោលពាក្យយ៉ាងសោកសៅមានក្តីអាឡោះអាល័យចំពោះការអវត្តមានរបស់ Ruthko ពីភពផែនដីនេះ។ មិនត្រឹមតែលោកប៉ុណ្ណោះទេប៉ុន្តែអ្នកសិល្បៈមួយចំនួនទៀតដែលមានការរាប់អានជាមួយ Ruthko គឺនៅតែមានក្តីនឹករលឹកទៅកាន់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpakQkOP08RaEvHIASKWfYFeCkRm7EP7ICuu3gK69AHx9mGNDGbxXIYxCednvIY0R3JjHTJSyYeSogl8BzpxPahQ0ahitbTFpPlSQPqpS5I2wHWHFqquPgcwiugBx6BxZaAErFTFRusd-O-cccXkvk4ERS4lFERn25aL3sAkjustGus12-M60NOHYbIRLa/s2048/image_2025-02-18_09-03-56.png
អ្វីដែលធ្វើឱ្យមហាជនអាណិតអាសូរស្ទើរតែទប់ទឹកភ្នែកមិនជាប់នោះគឺសំណេររបស់បងស្រីរបស់ Ruthko ដែលបញ្ជាក់ថាសមាជិកគ្រួសារជាពិសេសគឺម្តាយរបស់ខ្លួនតែម្តងនៅតែគេងឱបរូបថតរបស់ Ruthko ក្នុងចិត្តប្រេះឆាទុក្ខសោកជារៀងរាល់យប់។ បងស្រីរបស់ Ruthko ក៏បង្ហាញដែរថាជនបង្កប្រហែលជាកំពុងរស់នៅសុខស្រួលបាយឆ្ងាញ់ប៉ុន្តែក្រុមគ្រួសាររបស់ខ្លួនរស់នៅជាមួយទុក្ខសោកសង្រេងហែលឆ្លងជំងឺផ្លូវចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicGnfOBE9BcyFJElv_hOTPBJjELzpZPd7QU_VYSDsbTUpCWBmtDEfSyOj6AK9ws8qruiquyqKJE9IX9v8Bt7nOiWDEnZYy97_WQYn_nhuZkXLr28wDrPMXpuZyfaxoNGblH8dznresmH9X-OAhfI68uvj6IWMv5dCNCF_6zejRUNevSmuKDCUnD6_HaktJ/s2048/image_2025-02-18_09-03-57.png
គួរបញ្ជាក់ថា តារារ៉េប Ruthko បានស្លាប់ក្នុងវ័យ២៤ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូធំ បុកជាមួយរថយន្ត LEXUS RX330 ស្លាកលេខខេមរភូមិន្ទ 2–4771 ស្ថិតនៅផ្លូវ៦០ម៉ែត្រ នៅវេលាម៉ោងជាង១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ ជនបង្កមានឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកងរាជអាវុធហត្ថ៕

ករណី វ៉ាន់ នីឡា តារាចម្រៀង វេហាស៍ ថាកាលមុនគាំទ្រផេកនោះតែយូរៗទៅភ្លាវចេញឆ្វេង ខណៈម្ចាស់ផេកចេញបកស្រាយ

0

ជុំវិញភាពចម្រូងចម្រាសករណីតារាចម្រៀង វ៉ាន់ នីឡា និងគណនីផេក STEPHEN ROW អ្នកវិភាគឯករាជ្យ តារាចម្រៀង វេហាស៍ បានសារភាពត្រង់ៗថាកាលពីមុនចូលចិត្តផេកនេះដែរតែតាប៉ែយូរៗទៅចេញភ្លាវ។ ងាកទៅម្ចាស់ផេកនេះបានចេញលិខិតបំភ្លឺបដិសេធថាការគិតរបស់ វ៉ាន់ នីឡា មកកាន់លោកគឺយល់ច្រឡំមិនទាក់ទងគ្នាសូម្បី០.០១ភាគរយ។ ទោះយ៉ាងណា លោកក៏សុំអភ័យទោស វ៉ាន់ នីឡា ប្រសិនបើសំណេរទាំងនោះមានចំនុចឆ្គាំឆ្គងហើយប៉ះពាល់ដល់អារម្មណ៍នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTx7R77lkjyudFSJzNryEY7h4u8lbMnqR0lTOBBmgl0q1Kn1Xm8ePV7PVM2p-aDjwiUM4r9c0iODPd4LRIjMFkmCWZ-DketBlJMOwPSXPqE8y_zrbR4X_zBcbOjmJgh8iUsgBHCzFL_7Acir7Uj6UNZi0p_v_KCeXhbkb__AUniMTP7eAHaAIFzz9vebbY/s850/image_2025-02-18_14-16-48.png

នៅថ្ងៃទី១៧ កុម្ភៈ តារាចម្រៀង វេហាស៍ បានខម្មិនលើការបង្ហោះរបស់ផេក STEPHEN ROW អ្នកវិភាគឯករាជ្យ នៅខ្លឹមសារមួយបង្ហោះនៅយប់ថ្ងៃទី១៦ កុម្ភៈ «មនុស្សឡូវ ដូចប្លែកៗ..
ផុសនិយាយ ជាមួយអាមួយណាណុះតាំងលើភ្នំ។ ចែនោះមានខ្លួនតែឯងៗ រើសដាក់ខ្លួនយំង៉ោ..ង!អាម៉េចហេ?សំខាន់ប្លុកឯងតាំងកាលអត់ដឹងទៀតហាស!»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz4gr5VOaMlRruYcpPF8VNt2Xj5OuPR_z5CHT-maazQnz0KNtBTeRLfzn9I7dFFe_exK64OymE7K3DlWPjZffVELE910R9aDir3GazftsWJ3lfPTWebDWCxjHrNIFajoIL6uZ-rHC1ZCHQx7riTVR56Gt-3zHjvG9nK8ocWTe1ltkEmixKk9NPoHYgkQES/s960/image_2025-02-17_16-36-25.png
សំណេរនេះលោក វេហាស៍ បានចូលទៅខម្មិនថា «កាលមុនគាំទ្រដែរ តែតាប៉ែយូរៗទៅភ្លាវចេញឆ្វេង យករឿងឈឺចាប់ពីអតីតកាលរបស់មនុស្សស្រីម្នាក់ដែលគ្នាខំប្រឹងបំភ្លេចរាប់សិបឆ្នាំ មករំលឹកគាស់កកាយអោយគ្នាឈឺចាប់ម្តងទៀត។ ទោះបីគាត់មិនមែនម៉ែឪបងប្អូនជាប់សាច់ឈាមលោក តែគាត់ក៏ជាមនុស្សស្រី មានភេទដូចទៅហ្នឹងម្តាយរឺបងប្អូនស្រីៗលោកដែរ គួរណានិយាយឱ្យវាសមទំនងបន្តិច។ វិភាគយូរៗទៅមិនមែនឯករាជ្យទេ លក្ខណៈកំពីងរាជ្យហើយ!!»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-m4AjbTotdEylIAPOIFhuZxj759gCzgYa3osoilAyTsyjJzAcDxMg3spTrvz9kM4KlYtzzIAZo9iF0MlJty8NnsqB_CqPgVjCevroPvrykTkHRyKRhY1-5JogsbiK-NzAh7NfVIzxkB_5i-WZkP0QyRXe5hr5b0ngcpemvlheJKzZjd3BbvXruN_sytHh/s1440/image_2025-02-17_16-32-48.png
នៅថ្ងៃទី១៧ នេះម្ចាស់ផេក STEPHEN ROW អ្នកវិភាគឯករាជ្យ បានចេញសេចក្តីជូនដំណឹង រៀបរាប់ពីអង្គហេតុដែលលោកបានបង្ហោះ ហើយ វ៉ាន់ នីឡា មានចេតនាថាលោកនិយាយទៅកាន់នាង បែកនូត ពាក្យ មី ជាការយល់ថា ជាការប្រមាថ នោះគឺជាការយល់ច្រឡំសុទ្ធសាធ ដែលលោកនិយាយពីការ៉េម វ៉ាន់ នីឡា ហើយពាក្យ មី (Me) សម្តៅថា ខ្ញុំ ដោយប្រើលើបុគ្គលផ្សេងគ្នា គ្មានឈ្មោះកញ្ញា ឬ ការពាក់ព័ន្ធគ្នាទាល់តែសោះ សូម្បី ០.០១ ភាគរយ។ លោកសូមច្រានចោលការចោទប្រកាន់នេះទាំងស្រុង ថាមិនពិត និង បំភ្លៃពីការពិត មិនសមហេតុផល ទាល់តែសោះ។ ផេកនេះ បានសូមអភ័យទោសប្រសិនបើសំណេរទាំងនោះ មានចំនុចឆ្គាំឆ្គងហើយប៉ះពាល់ដល់អារម្មណ៍កញ្ញា វ៉ាន់ នីឡា ដោយប្រការណាមួយ៕

ក្រសួងវប្បធម៌ គ្រោងដាក់ “មហាសង្ក្រាន្តខ្មែរ” ក្នុងបេតិកភណ្ឌអរូបីអង្គការយូណេស្កូ

0

នាពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាស្ដីពី ការប្រមូលធាតុចូលរៀបចំឯកសារដាក់ “មហាសង្រ្កាន្ត” ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_zzQ4QoYlF3BQdTjv613W9P3HGq-HOuWPijzEdQhYtOEo1wI-061wtSc1gX4TpGKgKLbuTFeZ-h0QS-c8oCQa3vNE0Q_Lnz3lfugTsN5F36r8VK_GJcV8YTw7Y1Y0SfxGJHTSsC5w3wqYbsKzm_NZmycV_GEQOnDih0Ox05Ky3kkJg4l6q0kToqkqv5w5/s1280/image_2025-02-18_10-50-20%20(2).png

សិក្ខាសាលានេះ មានគោលបំណងប្រមូលផ្តុំអ្នកជំនាញ និងសហគមន៍ ដើម្បីពង្រឹងដំណើរការរៀបចំឯកសារ”មហាសង្រ្កាន្ត”ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់របស់ខ្មែរ ដើម្បីត្រូវបានទទួលស្គាល់ជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌អរូបី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFIV5NkyOx004ZCq7MOyBTMUPhf2EaE06DLgSVB4H_2UqgfD9Jb_nuG4cOBBUpUkLjlaS-mKrSt-Isbt422S5A18t1HtYWRkFRbdTkhotYOBnCPdyV02Lkoy5jLOeCsLCPVsOp9YvuQDlLfd3InsJZ1y1Z9E8YLMnOs-10Kgr91-PTn06dHlaeeYV3rvrX/s1280/image_2025-02-18_10-50-21.png
មហាសង្ក្រាន្តខ្មែរ ដែលប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ បង្ហាញពីទំនៀមទម្លាប់វប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលមានបន្សល់ទុកតាំងពីបុរាណកាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXZHVb_02ack6w319z9IugSghUhTsTHg2sxWo9ZG8K-TM5C7TfE63MXf6KZYYRDGXuY-weC0FiFibCNK47l08DE8LscyN0wfi6AK4__mGFTkd4RoftjeDCxjFG07w1b0ktuEBopnwcrU3Y4FfdOvxtwtYsceLtTmQsazj_dD9IOLx4pFryQh-zKWrV2Yvs/s970/image_2025-02-18_10-50-23%20(2).png
តាមរយៈការទទួលស្គាល់ពីអង្គការយូណេស្កូ កម្ពុជាសង្ឃឹមថា “មហាសង្រ្កាន្ត” នឹងជួយលើកកម្ពស់បេតិកភណ្ឌវប្បធម៌របស់ខ្លួននៅលើឆាកអន្តរជាតិបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKCR42pf55gVOB_rg2-1_2BTEY8D4TgbI2gn2kruJKj2W0DPAgRB3h5O_SiigT8eVOgJizjCu1ZJyCn0e2wVGpk4eE2bVg4ce47euyuNp8BnFmyEnxV9Nd9lT243HRy1ElSm4haPd73qPBRlxAyDW2ig9i6A38n7BySTsaUh86UaKuM0bWpVL57Lllbqug/s960/image_2025-02-18_10-50-23.png

គួរបញ្ជាក់ថា នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ក្រសួងនឹងរៀបចំសិក្ខាសាលាម្តងទៀត ដើម្បីសម្រេចយកឈ្មោះផ្លូវការ ក្នុងការដាក់ស្នើចុះបញ្ជី នៅចុងខែមីនាតែម្តង៕

 

តួនាទីសំខាន់៤យ៉ាង របស់វត្តអារាមនៅក្នុងសង្គមខ្មែរ

0

ក្នុងឱកាសយាងសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ នៅវត្តឧណ្ណាលោម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គម ជាតិ ដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Wz_0D4zavBG74AtJhNwoOo_6vjgTcRLs6lqKDlocC8DxdH0fWhEOb-0kC4D5T9Uq_QBypai4tM0N8_1Ao76X9Y5ztcuWdjnmoCQqAabcdXSPRY4rB6FPVAKznEkObhBws9_4mYG_tozbRQsdeolAmo1lDjAs6QVzK3tF8qhzEJBnWqEhP_HZeVargNr_/s1024/image_2025-02-18_10-51-44.png

ព្រះករុណាព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលទៀតថា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាល វត្តអារាមជួយផ្តល់កន្លែងស្នាក់នៅ បួសរៀន សូត្រចំណេះដឹងទូទៅដល់អ្នកដែលមានការខ្វះខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg0fPcpjVUpHi3MS1hhQPISbZvy3ZP2p-FcqnqwT2aCpL09Zo5junY1Bw6HFb5ngSQe5mlK-2O1rqre3RZIUIl_6EDhfZewrrstmOtK2DmjOdws_Iho-O2EsOBdTnolhDo3shLPPo2Ymn32CsW5FPEXbMBDSLfKlZDXWFtPxWHQKfeS41FvpsdBdUfvShG/s1024/image_2025-02-18_10-51-44%20(2).png

បើតាមព្រះរាជបន្ទូល ព្រះករុណាព្រះមហាក្សត្រ វត្តអារាមព្រះពុទ្ធសាសនាខ្មែរ មានតួនាទីដ៏ពិសិដ្ឋ៤យ៉ាង ដែលរួមមាន៖

  • វត្តអារាមខ្មែរ បានបណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធចរិយាសាស្ត្រ
  • វត្តអារាមខ្មែរ ជាកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស
  • វត្តអារាមខ្មែរ ជាឃ្លាំងសម្រាប់រក្សាទុកនូវ មត៌កវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប
  • វត្តអារាមខ្មែរ ជាទីកន្លែងថែរក្សាអត្តសញ្ញាណ ព្រលឹងជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណ
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi0sWpRjeatR1OtFRMiVj_Q_1l24uXAcYN-eAXnkEWZUChQwBcrRzGZyV1NmVc-tpNWfkSicrRr74Q0TmlZSwSCaSGZ3V6zF6xBZ01ihynXJEn-gZwxjv0NtJJ3ODuBh9uOa3xSrBRL041625WHtNOVrmFlfHb8knjfIio4CB96GodQvRs-8WF47nH44tB/s950/image_2025-02-18_10-53-17.png

 

Trump ប្រាប់ឱ្យបណ្តាប្រទេសអឺរ៉ុបទិញអាវុ.ធ ពីអាមេរិកទៅជួយអ៊ុយក្រែន

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រាប់ឱ្យបណ្តាប្រទេសនៅតំបន់អឺរ៉ុបទិញអាវុ.ធ ពីអាមេរិកទៅជួយអ៊ុយក្រែន ប្រសិនបើអាមេរិកឈប់ផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ។ ការលើកឡើងបែបនេះធ្វើឱ្យប្រទេសនានាភ្ញាក់ផ្អើល ខណៈរដ្ឋាភិបាលអាមេរិកត្រៀមចរចាបញ្ចប់សង្គ្រា.ម រវាងរុស្ស៊ី និងអ៊ុយក្រែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkMywzTQy4J8w7LwRYmToUSq0wFl9UHNavJttvukJnDjj4YMtxr-9y1b5dRyOAPxMqh6Dn-ehNloRc6d9k4bLl6hCtMkZcHUqtCe3Qq7UdJHKuot_A0NqujLJEOWx3SOSiNzrkQZC2AfK4Nf9tq6P77XDd56Qs5-yP88I9n5cBfFq0tHM5P_GwfbGN1mr_/s1600/image_2025-02-18_13-57-35.png
បើបណ្តាប្រទេសអឺរ៉ុបទិញអាវុធរបស់អាមេរិក រួចហើយបញ្ជូនទៅឱ្យអ៊ុយក្រែន វានឹងធ្វើឱ្យអ៊ុយក្រែនអាចប្រើប្រាស់អាវុធអាមេរិកគ្រប់ពេលវេលា បើទោះជាអាមេរិកឈប់ផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក្តី ខណៈលោក Trump បានព្យាយាមចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ដែលអូសបន្លាយអស់រយៈពេលជិត៣ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaAIGU3_3DuHZajOQVRwRZt6QUSLROd4FLWA6F2Ky5ky-iCRBrU9toyzleeLVPYJJphQ0aX00A2uZablohAOBRbEQsiqHSwZ8gMiU8CJAUYTQ8b5pAYe8e1jWZcSZLVLnbDoSc-EtY6WPzGj2TKPArIRaGN-hISkMQ_hphE_IK2HZQcW5c7GXp7RpTHq5M/s3072/image_2025-02-18_13-57-31.png
ប៉ុន្តែគេពុំដឹងច្បាស់ថា តើអាមេរិកនឹងឈប់គាំទ្រអ៊ុយក្រែនឬយ៉ាងណា ខណៈលោក Trump ជំរុញឱ្យបញ្ចប់សង្គ្រាមតាមរយៈកិច្ចព្រមព្រៀង ដែលធ្វើឱ្យរុស្ស៊ីទទួលបានទឹកដីមួយចំនួនរបស់អ៊ុយក្រែនទៅគ្រប់គ្រង ហើយលោកដាក់សម្ពាធបណ្តាប្រទេសអឺរ៉ុបឱ្យការពារជាតិកាន់តែខ្លាំង ព្រមទាំងអ៊ុយក្រែនផងដែរ ។ ក្រៅពីនេះ ប្រទេសនានាសង្ស័យថា តើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងបានចូលរួមការចរចារកសន្តិភាពជាមួយរុស្ស៊ីដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKFrvuJW_meC4rBhcYaC5XMqbt72Hg6tTL-Wb2EAyOzNEqBYSs-mRldru8_We92lSEAOTyPgaXBeB8vxLOTB71EXMULsb4-VqUlg9OARIFn81GtoZKiXrFfp4TJfm4aUu5MOMJEoGpH2ur7lxb4hLpimg75902Q3ImWLbM84VJ0i8NrhR2QJff7MQR3_Bu/s766/image_2025-02-18_13-57-36.png

លោក Trump បាននិយាយមកកាន់សារព័ត៌មាន កាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងមកថា ប្រធានាធិបតីអ៊ុយក្រែននឹងបានចូលរួមចរចាបញ្ចប់សង្គ្រាមដែរ ប៉ុន្តែលោកពុំបាននិយាយលម្អិតបន្ថែមថា តើការចរចានេះនឹងធ្វើឡើងដោយរបៀបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju8ko-4v1Rk-EwE02KBfcGO1_e-RHEGAW81FfYptrjAPT6k27w-1q6Xb4XJT6xETvj3BigAI4TZaEsXODjtZ1vYfZMZ9ssjFmdwzOX5hYrwoXrOQrxFuDatdTv_L_5OO09GdIs1nVwD0z-3lnLMqhFKUvjm-bEVgL3OFGmN1OplRI7UHnoN-LSGzrwbZtc/s1800/image_2025-02-18_13-57-36%20(2).png

កន្លងមក មន្ត្រីរដ្ឋាភិបាលរបស់លោក Trump បានប្រកាសទៅកាន់បណ្តាសម្ព័ន្ធមិត្តលោកខាងលិចថា ប្រទេសទាំងនេះអាចទិញអាវុធពីអាមេរិកដើម្បីរក្សាសម្ព័ន្ធភាពអង្គការសនិ្ធសញ្ញាអាត្លង់ទិកខាងជើង (NATO) ។ លើសពីនេះ មន្ត្រីរដ្ឋាភិបាលរបស់លោក Trump ថែមទាំងស្នើឱ្យបណ្តាប្រទេសអឺរ៉ុបជួយទិញថាមពលពីអាមេរិកបន្ថែមទៀតក្នុងអំឡុងពេលពិភាក្សាពីទំនាក់ទំនងសន្តិសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie1Xt5g-QqPN838NafRSYQ7JC0nKCv0yQEKiw3Tl7u_NoeXbB6MVNMJPv0IjayB1ujIR8SY8n3SpeBcFdkT0JJoVKxmCPd8Iuy97o2xU4n_UJI6OyEXIaSMjGlgO8mtQnm2Nbb2-zc5FZBWCYa3bPtiBXw3bD0r2zx7F_NPljkcYwZIQvxm6GgizmViOUk/s3607/image_2025-02-18_13-57-38.png

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុម័តថវិកាផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែនរាប់លានដុល្លារអាមេរិកក្នុងពេលលោកកាន់តំណែង ហើយលោកក៏បានផ្តល់ថវិការាប់លានដុល្លារទៀតដល់អ៊ុយក្រែនពេលលោកជិតផុតអាណត្តិ ឬមុនពេលលោក Trump ឡើងកាន់តំណែងជាផ្លូវការ ៕

ឯកឧត្តម ជួន ណារិន្ទ អញ្ជើញលោកបណ្ឌិតសុខ ទូច ចូលខ្លួនដោះស្រាយ ក្រោយចោទប្រកាន់មកលើសមត្ថកិច្ចថាបានប្រើពាក្យមិនសមរម្យ

0

កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងនគរបាលហៅផ្លុំអាល់កុល រហូតកើតជាជម្លោះពាក្យសម្តី ដោយលោកចោទសមត្ថកិច្ចបានស្រែកកំហកប្រើពាក្យមិនសមរម្យថា”ហែងស្អីបានមកបញ្ជាកងកម្លាំង”។

ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយអញ្ជើញលោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយបញ្ហាដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមដោយចោទប្រកាន់មកលើសមត្ថកិច្ចថាបានប្រើពាក្យមិនសមរម្យចំពោះគាត់។

បើតាមក្រុមការងារព័ត៌តមាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយថា៖” លោក សុខ ទូច មិនព្រមសហការ ហើយបានប្រើប្រាស់កាយវិការ ពាក្យសំដីមិនសមរម្យតាំងពីពេលចុះពីលើឡានទៅលើនគរបាល”។

តែយ៉ាងណាមិញ ចំពោះការពិតជាក់ស្តែងយ៉ាងណានោះ យើងមានតែរងចាំលទ្ធផលនៃការចូលខ្លួនដោះស្រាយរបស់បណ្ឌិត សុខ ទូច ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទជាបន្តទៀត៕

 

តើលោកអ្នកយល់ឃើញយ៉ាងណាដែរ? កូនៗនាំឪពុក-ម្តាយទៅរស់នៅមន្ទីរពេទ្យ និងមណ្ឌលថែទាំមនុស្សចាស់ជរា ដោយយល់ថា «ឪពុក-ម្តាយចាស់ជរា គឺជាបន្ទុកសម្រាប់កូនចៅ» ដែលវាបានក្លាយជាបញ្ហាថ្មីនៅម៉ាឡេស៊ី ។

0

ប្រទេសម៉ាឡេស៊ី ៖ បន្ទុកក្នុងផ្ទះរបស់ក្រុមគ្រួសារជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ គឺកូនៗមានតួនាទីថែទាំឪពុក-ម្តាយចាស់ជរា ឬជួលអ្នកថែទាំឪពុក-ម្តាយពេលកូនៗត្រូវធ្វើដំណើរទៅកន្លែងឆ្ងាយ ។ ប៉ុន្តែពលរដ្ឋម៉ាឡេស៊ីពុំធ្វើបែបនេះទេ ពួកគេនិយមផ្ញើឪពុក-ម្តាយជរានៅមន្ទីរពទ្យ ដើម្បីឱ្យពួកគេមានឱកាសដើរលេងនៅក្រៅប្រទេសយ៉ាងសប្បាយចិត្ត ហើយគិតថា ឪពុក-ម្តាយជាបន្ទុកសម្រាប់កូនចៅ ដែលវាបានក្លាយជាបញ្ហាថ្មីនៅម៉ាឡេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0EJllD0kHuca52GRGUde-3kuVsSr0_iaefKwxdaT2Dh6JBwrdXniW0C7tjQghh4B_yb7LnOBg1NLH-kbzc0qFfyZeHqqfGJ0gGOXHnydnpYS2Wo7otH42GEpJqmBnV_1zwnRX03i4Z8xqwI4w_nyBd1LRpUEgS3bM_4Y22YTwssaras4ROVE0R-92o4Vc/s1000/image_2025-02-18_13-28-05%20(2).png
មន្ទីរពេទ្យកូឡាឡាំពួរ គឺជាមន្ទីរពេទ្យរដ្ឋដ៏ធំបំផុតនៅប្រទេសម៉ាឡេស៊ី ប្រកាសថា តាំងពីឆ្នាំ២០២២ រហូតមកដល់ឆ្នាំ២០២៥ ឪពុក-ម្តាយចាស់ៗត្រូវបានកូនចៅយកមកទុកចោលនៅមន្ទីរពេទ្យកាន់តែច្រើនជារៀងរាល់ឆ្នាំ គឺក្នុង១ឆ្នាំៗ កើនឡើងប្រមាណ ១០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHvyzcsoVp9wS5QQOKXtwql1GEy6B-YmtxxK9EhWdZwiSniniK7BVj9pGyYDCSpJ0kG7hD6qNhVNtukUEdU6e-epp4mqdnj8QET3A7bF0mO3xz-xhTBCl0iWIyd7ZL-5NA1Jo8jwxxKqQB2Sh5ybvJHG5M_F8Iajlso_J9Nvd2U7stF1rUdd_0Rf9GqhBc/s900/image_2025-02-18_13-28-05.png
ម៉ាឡេស៊ី គឺជាប្រទេសមួយមានប្រព័ន្ធធានារ៉ាប់រងសុខភាពលក្ខណៈស្តង់ដារ និងសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យមានតម្លៃសមរម្យ ។ ប៉ុន្តែពលរដ្ឋម៉ាឡេស៊ីបច្ចុប្បន្ន បែរជានាំឪពុក-ម្តាយចាស់ជរាទៅផ្ញើនៅមន្ទីរពេទ្យឱ្យមើលការខុសត្រូវ ដើម្បីឱ្យពួកគេមានឱកាសដើរលេងនៅថ្ងៃឈប់សម្រាក ។ មន្ទីរពេទ្យជាច្រើនប្រកាសដូចៗគ្នាថា នៅថ្ងៃឈប់សម្រាកម្តងៗ គ្រួសារជាច្រើនបាននាំឪពុក-ម្តាយមកផ្ញើនៅមន្ទីរពេទ្យ ហើយមនុស្សចាស់មួយចំនួនគ្មានជំងឺអ្វីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6VE7QdvPJsgsEaVcA5rBKF33f0EGtyn4vntqjw6VjZJAQlqGZcm3zfslr8ITEV60EDNBHJR3NTa1AhuUYFA9e28Wsl6KTPqwnGEcOUC_SBzvjkzvjK2uLgjRDU0Q9UkpeSGm2uFiYR9S96Z6uCbqGKV7P1tO-lQyFg5C_rl_K5MY-sEPOIi-Jb1fCeJSr/s1280/photo_2025-02-17_16-46-22.jpg

គ្រួសារមួយដែលបាននាំឪពុក-ម្តាយទៅផ្ញើនៅមន្ទីរពេទ្យ ប្រាប់ថា បើនាំឪពុក-ម្តាយទៅដើរលេង ពួកគេពិបាកចាត់ចែងម្ហូបអាហារសម្រាប់ឪពុក-ម្តាយបរិភោគ ។ បើឪពុក-ម្តាយបរិភោគអាហារច្រើនពេក នាំឱ្យប៉ះពាល់សុខភាព ឈឺនេះ ឈឺនោះ ទើបនាំឪពុក-ម្តាយមកផ្ញើនៅមន្ទីរពេទ្យឱ្យគ្រូពេទ្យថែទាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlGjcyv7acB0Vwzefe6NvMqcwJbAuOw4sNR90N332TPdlznLJ_uKjUBCveuwIfJz6asdJBkTr33gmOLxifBlkHqIxFXrMXWQz2pu15LR4NoeD-75lTd2-wAy7UhVMH1XpjTDaIfJmKyyPm9goEhIQru-Y9IdcPG4Sm4SoOuoC7-XxZOfXfrvaLRGy15IMc/s1080/image_2025-02-18_13-28-06.png

មូលហេតុសំខាន់ដែលគ្រួសារជាច្រើននាំឪពុក-ម្តាយមកផ្ញើនៅមន្ទីរពេទ្យ ដោយសារពួកគេយល់ថា គ្មានប្រាក់គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺឪពុក-ម្តាយ ទើបពួកគេនាំឪពុក-ម្តាយទៅផ្ញើនៅមន្ទីរពេទ្យជាច្រើនខែ និងពុំនាំត្រឡប់មកផ្ទះវិញ ។ ក្រៅពីនេះ កូនចៅមួយចំនួនបាននាំឪពុក-ម្តាយទៅរស់នៅមណ្ឌលថែទាំមនុស្សចាស់ ហើយបង់ប្រាក់ឱ្យមណ្ឌលសម្រាប់ការចំណាយតែម្តងគត់ ។ បន្ទាប់មក បាត់ស្រមោលឈឹង ឈប់បង់ប្រាក់ឱ្យមណ្ឌលសម្រាប់ការថែទាំ និងលែងមកសួរសុខទុក្ខឪពុក-ម្តាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOuMVIhjvXeYcN7h907UGQJ_cucCVnddWr1pIkcr8K3Z1rOHHrJeh0unfSyDoCj1YX2u81OK0rkUyDkOIY_6lsBIvwtvVoqouNNItIkoGQxs13NeWsuVLuIkPty_RvVqV_mmKxHzApjrMqx5PJnP1R-QNRTYpK4Y9G_HwAg6kBgw41MKQI9Jp0tJAJcYmJ/s1200/photo_2025-02-17_16-46-20.jpg

វាជាបញ្ហាថ្មីមួយដែលរដ្ឋាភិបាលម៉ាឡេស៊ីពិបាកដោះស្រាយ ដោយសារក្រុមគ្រួសារកាន់តែច្រើនយល់ឃើញថា ការថែទាំឪពុក-ម្តាយជាបន្ទុកក្នុងផ្ទះ ដែលធ្វើឱ្យពួកគេគ្មានពេលវេលារកស៊ី ឬដើរលេង ។ មតិខ្លះថា វាដូចគ្នានឹងការយកសត្វចិញ្ចឹមទៅផ្ញើនៅកន្លែងថែទាំសត្វ ពីព្រោះកន្លែងទាំងនេះមានជំនាញខាងថែទាំសត្វ ដើម្បីឱ្យម្ចាស់មានពេលវេលាដើរកម្សាន្តយ៉ាងសប្បាយចិត្ត ៕

តើការប្រើប្រាស់សាប៊ូដុំ និងសាប៊ូទឹកសម្រាប់សម្អាតខ្លួនប្រាណ មួយណាសន្សំសំចៃទឹកជាង?

0

សាប៊ូដុំ និងសាប៊ូទឹក មានតួនាទីសម្អាតស្បែករាងកាយដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ហើយសាប៊ូទាំង២ប្រភេទនេះមានគុណសម្បត្តិ និងគុណវិបត្តិខុសៗគ្នា ។ មនុស្សភាគច្រើនគិតថា ការប្រើប្រាស់សាប៊ូទឹកដុសខ្លួន គឺល្អជាងសាប៊ូដុំ ពីព្រោះវាមានសំណើមច្រើន ប៉ុន្តែការដុសខ្លួនដោយសាប៊ូទឹក នឹងចំណាយទឹកអស់ច្រើនជាងសាប៊ូដុំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi170wMJwjDbXDZ3ULCTK31deifa9laJNlwqmtFcmwN9jYLce802pVxu-2XTgg5bguSqYXSJwxGrY6bqxjS_HHDR4okyEUfJR9h3kT97UFKWKqKYA2IjuxQf6s2kvNsikWsqVcDCSv4HHnyF99Sl2yarY8H18PBKSmr4rTJwI9yAgMhJA7SebOZ9B-oG2BO/s1200/image_2025-02-18_13-23-15.png
ការដុសខ្លួនដោយសាប៊ូទឹកពេលងូតទឹក គឺមនុស្សម្នាក់ៗតែងតែប្រើប្រាស់សាប៊ូក្នុងបរិមាណច្រើនដើម្បីដុសឱ្យសព្វរាងកាយ ហើយពួកគេត្រូវការទឹកយ៉ាងច្រើនសម្រាប់លាងជម្រះសាប៊ូចេញពីខ្លួនប្រាណ ។ រីឯការប្រើប្រាស់សាប៊ូដុំវិញ គេនិយមប្រើប្រាស់តែបន្តិចប៉ុណ្ណោះសម្រាប់ដុសសម្អាតរាងកាយ ដែលធ្វើឱ្យចំណាយទឹកសម្រាប់លាងសម្អាតខ្លួន តិចជាងសាប៊ូទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZDaShlL0u7w7i_9n48eVxk_Xe4P9ojY3E9WAJP7d6ivd6H0bhDHqKa6iVs_c4k6VdCQLMKjWPXeRfvmeu7KnavuSAJTBRUaBwM9NLal75g_GXXrqk177sZnseipcbP5yrrwN2VyJjZeIoJFNhc4buFAoHqONIERdxiLhWq8sz7MP6btTwjHOs9CheM5Uc/s1200/image_2025-02-18_13-23-15%20(2).png

តាមការស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់សាប៊ូទឹក នឹងចំណាយទឹកអស់ច្រើនជាងសាប៊ូដុំ ចាប់ពី២ដង ទៅ៣ដងឯណោះ ។ បើចង់សន្សំសំចៃទឹកពេលងូតទឹក យើងគួរតែជ្រើសរើសសាប៊ូដុំសម្រាប់ដុសខ្លួន ។ ក្រៅពីនេះ នៅមានកត្តាផ្សេងទៀតដែលពាក់ព័ន្ធនឹងការសន្សំសំចៃទឹកពេលងូតទឹកផងដែរ ដូចជា ៖ រយៈពេលងូតទឹក, សីតុណ្ហភាពទឹក និងកម្លាំងទឹកខ្លាំង ឬខ្សោយ ។ បើងូតទឹកយូរពេក ឬសីតុណ្ហភាពទឹកខ្ពស់ពេក ឬទឹកចេញខ្លាំងពីឧបករណ៍ផ្កាឈូក វានឹងធ្វើឱ្យយើងប្រើប្រាស់ទឹកកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9qK3hIncJJajmzVZK-BgMQQS4NPte8lubNs7UABGGBODFoen2-9cdw-z55GrV7USMdnGP433fO5T3WiTMmrNSKz60lTEu_roijH2y0HEBspGmOwE2JQ5Q6TlTnWckjzwc5xuXmOJB5TclK8-bjw3gjcm_NeqAXjxvhaDtI6QzGEbdrdpi-vS60KqgMizw/s1350/image_2025-02-18_13-23-15%20(3).png

ខាងក្រោមនេះ គឺជាវិធីសន្សំសំចៃទឹកពេលងូតទឹក ៖
-កំណត់សីតុណ្ហភាពទឹកឱ្យសមល្មម គឺមិនក្តៅខ្លាំងពេក ឬត្រជាក់ពេក
-បិទទឹកគ្រប់ពេលវេលា ពេលពុំប្រើប្រាស់
-ប្រើប្រាស់សាប៊ូដុំជំនួសសាប៊ូទឹក និង
-ងូតទឹកព្រមគ្នាជាមួយសមាជិកគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhchv6qRkAVI0Mx3CpdXrBMhRYS-hdynj4IqjEdd3HJxLIfMFOFo4aiUk5NuJo4Ob2HfhMcg4pULzb2xD3_o5F1E3YdbeJ9RbZAbG59pjsT6GRbVWLSERs9PH_EACy79bj5FRmIZQmlrWkAQLQf__37IsPrw3rZQyqfyMFNSdM8UoydalCyp5uX0HUXlmeg/s1350/image_2025-02-18_13-23-16.png

ហេតុនេះ យើងអាចអនុវត្តវិធីងាយៗដើម្បីសន្សំសំចៃទឹកពេលងូតទឹកដែលអាចធ្វើបានរៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកអស់ច្រើន ព្រមទាំងជួយការពារបរិស្ថានពីការបំពុលដោយសារទឹកស្អុយ ៕

មហាសេដ្ឋីជប៉ុន Kazuo Inamori បានចែករំលែកអាថ៌កំបាំង ៣ យ៉ាងដើម្បីក្លាយជាអ្នកមាន!

0

មហាសេដ្ឋី Kazuo Inamori គឺជាអតីតប្រធានក្រុមហ៊ុន Japan Airlines និងជាសហស្ថាបនិកនៃក្រុមទូរគមនាគមន៍ KDDI ដ៏ល្បីល្បាញមួយរបស់ប្រទេសជប៉ុន។ ប៉ុន្តែបច្ចុប្បន្នលោកបានមរណភាពហើយ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយសាររោគាពាធ។ ទោះបីជាយ៉ាងនេះក្តី លោកបានបន្សល់ទុកនូវជីវប្រវត្តិដ៏អស្ចារ្យ និងដំបូន្មានល្អៗជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNBC ទម្លាប់មួយចំនួនរបស់មហាសេដ្ឋីជប៉ុន អាចជាគន្លឹះដ៏ល្អមួយក្នុងការជួយមនុស្សឱ្យផ្លាស់ប្តូរជីវិតរបស់ពួកគេដើម្បីក្លាយជាអ្នកមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJe3xxa7UTvpc8LmaeVHdFNrX7UPNSQ7P08vdDUiknvOIVIafw2cqV_QNuilycnP13-hJuBjyfeu-LWFa8dWHTcf0446CWmvbLAKOG768YGSfyo8X4iA6AURnqoCbfudl_jJu_0nAnnuIK_JzfPqV0jbucQrGsmfg2hkn50nOcKIBQjX2uO8EPx3kJl_nv/s1199/image_2025-02-18_13-24-13.png

១.មិនចុះចាញ់ ឬមិនបោះបង់៖ អតីតប្រធានក្រុមហ៊ុន Japan Airlines កើតមកក្នុងភាពក្រីក្រ ធ្លាប់បរាជ័យក្នុងសាកលវិទ្យាល័យ ដែលគាត់ចង់បាន មានន័យថា លោកបានដាក់ពាក្យប្រលងចូលសកលវិទ្យាល័យដែលលោកប្រាថ្នា ប៉ុន្តែមិនជាប់នោះទេ ហើយលោកក៏សម្រេចចិត្តទៅរៀននៅសកលវិទ្យាល័យមួយផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFdN_YYzug7uYE9BpxK_6upKFx7GKdQ6dqF4b_CbWJqyTXG0uIpSIMHlUIRMgBFSzPLxo_a1DJQW-H5ufXfXUmUosZ-UaxJAwXijKhylC6fckGgmLr73whbnAIYOPPTE4mjKEzL9wAF4wQXClgCMhyphenhyphenx30678Ke0PozTW6Mcr9fkGqNT9d28bQlo3NGm7D1/s800/photo_2025-02-17_14-31-47%20(2).jpg

នៅពេលរៀនចប់មហាសេដ្ឋីរូបនេះក៏បានចាប់ផ្តើមបង្កើតរោងចក្រសេរ៉ាមិចមួយប៉ុន្តែក្ស័យធន។ ពាក់កណ្តាលដំបូងនៃជីវិតរបស់គាត់គឺពោរពេញទៅដោយបញ្ហាប្រឈមយ៉ាងស្មុគស្មាញជាច្រើន ប៉ុន្តែជំនួសឱ្យការត្អូញត្អែរ គឺលោកមិនចុះចាញ់ និងមិនបោះបង់នោះទេ។ លោកបានព្យាយាម តស៊ូឥតឈប់ឈរ ដើម្បីផ្លាស់ប្តូរជោគវាសនារបស់លោករហូតដល់ជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG2r7LXr0eMAhtQpKdUZgkW4ugH_2CGEXJDuEu_8WSOP0YfcCBxhGVoArCvYJBWykD3fX3zru3luxklrk78WnShB7n7PSqb8_ErO0jkFy6x6M9rsPwmLq7wMdtsc7Qb37xI7TwCSLLgS3woTwicdW0T1DVplsg5_1XZ94Gscql4onx0QS82FjeUCupwd5L/s1200/photo_2025-02-17_14-31-47.jpg

ដូច្នេះមហាសេដ្ឋី Kazuo Inamori ទើបតែទទួលបានភាពជោគជ័យនៅអាយុ ៧៧ ឆ្នាំដោយបានកាន់កាប់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលជួយឱ្យក្រុមហ៊ុនដ៏ធំមួយនេះទទួលបានប្រាក់ចំណេញលេខមួយនៅទូទាំងពិភពលោក។ លើសពីនេះមហាសេដ្ឋីជប៉ុនក៏បានបង្កើតក្រុមហ៊ុន Kyocera និង Second Telecom ដែលធ្វើឱ្យក្រុមហ៊ុនទាំងពីរនេះបានចូលទៅក្នុងក្រុមហ៊ុនកំពូល ៥០០ នៅលើពិភពលោកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhweqQidqOpT1a10kE7cx5GUJwvvm2gbAFcAqQ9Kx5AvKjCdVp4HLvTze8Hx8XBZpe7cQDfODFgi30hvONGH52d-H41ufMTOJkZSZIxIfHWmOppSMu609F9J_IOSrXJ0XA_8vzP_Zr_Yxk8boC0mMHd74OqODyl6MbYZMt7FklLtyhynYngqXZ5d6CUuR3J/s1280/photo_2025-02-17_14-31-48%20(2).jpg
២.កត់ត្រានៅអ្វីដែលយើងធ្វើ និងរៀនកែលម្អ៖ មហាសេដ្ឋីជប៉ុន Kazuo Inamori តែងតែយកសៀវភៅកត់ត្រាមកជាមួយ ដោយសរសេរបច្ចេកទេសនីមួយៗ ដែលលោកត្រូវរៀន។ បើមិនចេះស្ទាត់ទេគាត់សុខចិត្តហាត់រាប់ពាន់ដងរហូតដល់ស្ទាត់ជំនាញ។ ការកែលម្អតូចៗទាំងនេះបាននាំលោក Kazuo Inamori ទៅកាន់មុខតំណែងមួយចំនួនដែលលោករំពឹងទុក។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhweqQidqOpT1a10kE7cx5GUJwvvm2gbAFcAqQ9Kx5AvKjCdVp4HLvTze8Hx8XBZpe7cQDfODFgi30hvONGH52d-H41ufMTOJkZSZIxIfHWmOppSMu609F9J_IOSrXJ0XA_8vzP_Zr_Yxk8boC0mMHd74OqODyl6MbYZMt7FklLtyhynYngqXZ5d6CUuR3J/s1280/photo_2025-02-17_14-31-48%20(2).jpg

    Kazuo Inamori ជឿជាក់ថា “គ្មានការជោគជ័យណាមួយដែលមិនខិតខំនោះទេ ហើយក៏មិនមានទេពកោសល្យពីកំណើតអ្វីដែរ។ នៅពីក្រោយសមិទ្ធិផលល្អៗទាំងអស់ គឺជាមនុស្សដែលតស៊ូ និងព្យាយាមជានិច្ចដើម្បីកែលម្អ”។ មហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាចំណុចចាប់ផ្តើមរបស់អ្នកទាបប៉ុណ្ណាក៏ដោយឱ្យតែអ្នកប្រសើរឡើងជារៀងរាល់ថ្ងៃ មិនយូរមិនឆាប់ អ្នកនឹងបង្កើតចំណុចរបត់មួយ ហើយនឹងក្លាយជាអ្នកមាននាពេលអនាគត។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmxKz8bdefmQWFqyS1iKuRbBW1YjAJoVoqzywk4n0qLnM5wx9MVOIKax8FKj4BgbfDAH1Z7ZsxxU9o3WVXZhwsLvLi2lhzzzoDhi4SuQ4ll7Ed_cTRUStwu0SgyaMDUnf9MWLHpcrv9M0FJVl0uzOjah0bcRlhiSLGqT95m7X62mjmMK2dXGHHtqEOQ7UG/s1000/photo_2025-02-17_14-31-49.jpg
    ៣.ត្រូវរៀនស្រឡាញ់ការងារដែលខ្លួនធ្វើ៖ បុគ្គលល្បីៗនៅលើពិភពលោក រាប់ចាប់ពីអ្នកចម្រៀង វិស្វករ ស្ថាបនិកក្រុមហ៊ុន សេដ្ឋី និងមហាសេដ្ឋី សុទ្ធតែសប្បាយរីករាយនឹងការងាររបស់ខ្លួនជានិច្ច។ មហាសេដ្ឋី Bill Gates ប្រហែលមិនបង្កើតក្រុមហ៊ុន Microsoft ឡើងនោះទេ ប្រសិនបើលោកស្អប់ ឬមិនចូលចិត្តកម្មវិធី Software។ ដូច្នេះមហាសេដ្ឋីជប៉ុន Kazuo Inamori បានចែករំលែកថា អាថ៌កំបាំងជោគជ័យ គឺធ្វើឱ្យការងារបច្ចុប្បន្នរបស់អ្នកក្លាយជាការងារដែលជាចំណង់ចំណូលចិត្តរបស់អ្នក ទោះបីជាអ្នកមិនបានធ្វើការងារដែលអ្នកប្រាថ្នាក៏ដោយ៕