ភ្នំពើងតានាន់ ជាតំបន់ព្រៃភ្នំនិងទេសចរណ៍ធម្មជាតិ ដែលមានពើងថ្មជាច្រើនដុះបន្តុបលើគ្នាយ៉ាងគួរឱ្យទាក់ទាញ អមជាមួយនឹងទេសភាពព្រៃព្រឹក្សាដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ ខណៈកំពុងតែលាក់ខ្លួននៅលើទឹកដីនៃខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheFrCzcpOhwqaLwUFVVyMc48584aajn3TvZwNb4dDFkz0a16UcV7KN0eGRwQaywkp7Ihz1Rsc8vbfEgckjB_2qxvY7zpVDCRe8b5DwxG9b0t1FoaDmdydMZInu38wSQoa92Fn2mQi7hyphenhyphen4iAEXafJL0hfsZwa6F1UOhzPo1GOgmVISdMdsj38zAn4wY5do/s1000/4a50d1aee48347c7b2e3a0c71fedbeb8.jpg
ក្រៅពីប្រាសាទបុរាណនៅតំបន់អង្គរវត្តជាទីតាំងប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ, ទឹកដីខេត្តសៀមរាប ក៏នូវមានទេសភាពធម្មជាតិរាប់មិនអស់ ដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ភ្នំពើងតានន់ ឬភ្នំពើងតានាន់ មានទីតាំងស្ថិតនៅភូមិគោកភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៧២ គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP9tlBHGNtWS-5DogxFuHL-JnP4IgHpwwL6ZlsBtzMlEe7X-fG4K4oASe1VeF9RmJTfiCknuGI4O4ZwMpBrCoI7iPB1LrJ7JGu4-51eM7KCAZ2XcV4OKxra0ezf2VIHfRILBFRXUAx0U0pdmaByJ7X_wp1LuwNXqBjqwG7kzUYhMV6CSxpnpxHeene7yU/s1000/77b7dad5f58b434ca6981a2b7290b519.jpg

ផ្ទាំងថ្មដុះមូលធំៗដេញពន្លឺភ្លឺផ្លេកៗត្រួតលើគ្នារប៉ាត់រប៉ាយរាប់ពាន់ដុំនៅលើខ្នងភ្នំ អមជាមួយនឹងទឹកអូរហូររិញៗកាត់ថ្ម ដើមឈើបៃតងស្រស់អមជាមួយវាលចម្ការនៅតាមជើងភ្នំ ផ្កាព្រៃភ្នំពណ៌ស ក្រហម រួមទាំងពន្លកផ្កាចាហួយចេញត្រួយខ្ចីដ៏ស្រស់បំព្រង។ នៅរដូវវស្សា ភ្ញៀវទេសចរគឺអាចមើលឃើញទិដ្ឋភាពដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ បង្កើតបានជាអារម្មណ៍ស្រស់ស្រាយ។ នៅពេលឡើងទៅលើផ្ទាំងថ្ម អ្នកនឹងសម្លឹងឃើញទិដ្ឋភាព ក៏ដូចជាចម្ការដំណាំនានារបស់ប្រជាពលរដ្ឋតំបន់នោះរហូតដល់ទៅ១៨០ដឺក្រេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE_T-VDgT_berpvFg6FFUbIl4YQzr1ubCV3Z7a8wvgHs9SfGG-WuOMs0aR2iaXgGKzjpyFGBOR2HfGa3TcHUC9yKY4OFdVVAgaKQUv9DGW6wjGZUQopA-cC9kZeOM89A0zpOhEQ1XIYIKfOW2UV8YR7D5_-n8dMW-kdv1vPIHx6GV875UF84mspoDL6vE/s2048/22791954_1494799860569785_7520466554858625738_o.jpg

ចំណុចពិសេសនៃភ្នំពើងតានាន់នេះគឺស្ថិតនៅក្នុងប្រភេទព្រៃភ្នំ និងទេសចរណ៍ធម្មជាតិ។ សកម្មភាពជាច្រើនដែលអ្នកអាចរីករាយជាមួយដំណើរកម្សាន្តលើភ្នំនេះគឺមានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ពិកនិច, គយគន់ថ្ងៃលិច, គយគន់ថ្ងៃរះ, បទពិសោធន៍ឡើងភ្នំ, ដើរលេងថ្មើរជើង និងបោះតង់សម្រាកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjz-R3BMOegF3hifuyWIGyfxbAUWb2WRSfUcHVSuECKrR_KsE-hhsx3lB8VPmQJNQd92fWkQpYoDutHpdPHzHh907AEWrkaqgkDNySvB1AOJXpQN1QL72wwzgVBLDESyUNchzjC_gI-bZn19lkkeKCNbte2xQHtUtybjkDBHPP5XHGUTLQ4Rlz7g92Yj4/s2048/22861844_1494799953903109_6713700402982057236_o.jpg

បើយោងតាមវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមបានបញ្ជាក់ថា ថ្មដុះធម្មជាតិនៅលើភ្នំពើងតានាន់នេះ គឺមានអាយុកាលចន្លោះពី ៦៥ ទៅ ១៩០លានឆ្នាំមុន ដែលជាស្លាកស្នាមបង្ហាញថា ទីតាំងនេះធ្លាប់លិចទឹក ខណៈក៏បានរកឃើញស្លាកស្នាមផូស៊ីលលាយសមុទ្រខ្លះៗជាប់នឹងថ្មផងដែរ៕