ប្រព័ន្ធផ្សព្វផ្សាយចិន Sina បានរាយការណ៍ថាខ្សែភាពយន្ត «We Girls» សម្តែងដោយតារាស្រីជួរមុខ Zhao Liying ត្រូវបានបញ្ជាក់ជាផ្លូវការថានឹងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។ រូបភាពថ្មីបង្ហាញពីជីវិតក្នុងគុក និងដំណើរនៃការឆ្លងកាត់ដ៏លំបាករបស់តួអង្គ ក្នុងវីដេអូខ្លីៗមានមតិវិជ្ជមានជាច្រើនសរសើរពីការសម្តែងរបស់នាង។

ក្នុងខ្សែភាពយន្តខាងលើនេះ Zhao Liying ដើរតួជា Gao Yue Xiang ដើមឡើយជាស្ត្រីចិត្តល្អ។ នាងមានកូនស្រីម្នាក់ដែលខ្សោយត្រចៀក(ថ្លង់) ហើយត្រូវការប្រាក់សម្រាប់ការវះកាត់ដើម្បីឱ្យនាងអាចស្តាប់បាន ខណៈជីវិតបានរុញនាងឱ្យជាប់គុក។ ក្នុងគុកនាងត្រូវបានគេធ្វើបាប។ ពេលចេញពីគុក នាងត្រូវបានគេបដិសេធមិនឱ្យធ្វើការម្តងហើយម្តងទៀតដោយសារតែអតីតកាលមិនល្អរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះតួអង្គ Zhao Liying ក៏ត្រូវបានមនុស្សអាក្រក់មើលងាយ រហូតដល់ត្រូវប្រយុទ្ធដើម្បីការពារខ្លួន។
ដើម្បីបង្ហាញពីចរិតលក្ខណៈរបស់នារីនៅបាតសង្គម Zhao Liying មិនត្រឹមតែកាត់សក់ខ្លី និងរញ៉េរញ៉ៃប៉ុណ្ណោះទេ ថែមទាំងគ្មានការតុបតែងមុខ និងស្លៀកសំលៀកបំពាក់ចាស់ទ្រុឌទ្រោមទៀតផង។ ការបញ្ចេញមតិរបស់តួស្រីក្នុងរឿងនេះនៅតែកាចខ្លាំង។ ទឹកមុខគួរឱ្យខ្លាចរបស់ Zhao Liying បានទាក់ទាញអ្នកទស្សនាជាង ៤០ លាននាក់។ ក្នុងចំណោមនោះ មហាជនជាច្រើនបានសរសើរនាងថា ហ៊ានប្រែក្លាយខ្លួនជាតួអង្គមួយដូចកម្មករធម្មតាក្នុងសង្គមវណ្ណៈទាប។
ទស្សនិកជនជាច្រើនបានសរសើរ Zhao Liying ថាបានខិតខំប្រឹងប្រែងសម្តែង និងមិនខ្លាចក្នុងការធ្វើឱ្យខ្លួននាងអាក្រក់។ នាងតែងតែប្រែក្លាយខ្លួនទៅជាតួអង្គទាំងស្រុង នៅពេលដែលតួសម្តែងត្រូវការរាងមូល នាងមិនខ្វល់ពីការឡើងទម្ងន់ ឬជាមួយតួអង្គដែលមានជីវភាពលំបាក តួស្រីស្រកទម្ងន់យ៉ាងឆាប់រហ័ស។ ដោយសារការខិតខំប្រឹងប្រែងរបស់នាង Zhao Liying ដែលជាតារាសម្ដែងដែលមានប្រវត្តិធម្មតា និងមិនមានការហ្វឹកហាត់ជាផ្លូវការក្នុងវិស័យសម្ដែងនោះ បានក្រោកឡើងក្លាយជាតារាស្រីឈានមុខគេក្នុងឧស្សាហកម្មកម្សាន្តចិន។.png)
ទោះជាយ៉ាងណាក៏ដោយ កាលពីអតីតកាល Zhao Liying ត្រូវបានអ្នកនិពន្ធម្នាក់ធ្លាប់មើលងាយ រិះគន់នាងដែលបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើន ដោយអ្នកខ្លះយល់ស្រប និងខ្លះទៀតថាដូចជាឃោរឃៅពេកលើតារាស្រីរូបនេះ។
ក្នុងឆ្នាំ២០១៩ នៅពេលនោះ Zhao Liying មិនមានស្នាដៃភាពយន្តឆ្នើមទេ។ ថ្វីដ្បិតតែតារាស្រីរូបនេះជាតារាក្នុងបញ្ជី A ដែលមានអ្នកគាំទ្រច្រើនក៏ដោយ ក៏នាងកម្រទទួលបានការអញ្ជើញឱ្យសម្ដែងក្នុងខ្សែភាពយន្តណាស់។ នៅពេលនេះមានព័ត៌មានថានាងនឹងចូលរួមកម្មវិធី Golden Rooster Awards ក្នុងនាមជាភ្ញៀវ។ ទោះជាយ៉ាងណាក៏មានការ និយាយថា Zhao Liying មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះទេ៕










