រឿងមួយដែលអ្នកនៅម្នាក់ឯងតែងព្រួយបារម្ភគឺបញ្ហាជាប់គន្លឹះទ្វារដែលមិនបានរំពឹងទុក ហើយភាគច្រើនវាកើតឡើងដោយយើងមិនបានត្រៀមខ្លួន ឬប្រយ័ត្នប្រយែង ជាពិសេសគន្លឹះទ្វារបន្ទប់ទឹក។ កាលណាដែលយើងជាប់គាំងក្នុងបន្ទប់ម្នាក់ឯងយូរ អាចធ្វើឱ្យអ្នកខ្ជះខ្ជាយពេលវេលានិងលុយកាក់ដើម្បីដោះស្រាយបញ្ហា ឬក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍ថប់បារម្ភទៀតផង។ ចំពោះបញ្ហាទ្វារខូច តែងតែកើតឡើងជាមួយនឹងគន្លឹះបន្ទប់ទឹក ព្រោះផ្ទៃបន្ទប់ទឹកច្រើនមានសំណើម។.jpg)
ជាលទ្ធផល គន្លឹះនៅកន្លែងនោះអាចច្រេះបានយ៉ាងងាយ ដូច្នេះហើយដើម្បីការពារបញ្ហាទ្វារខូច ក៏ដូចជាដោះស្រាយបញ្ហាគន្លឹះទ្វារខូច ចូរអ្នកអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
១.ប្រសិនបើអ្នកជាប់គាំងក្នុងបន្ទប់ទឹក ហើយបន្ទប់នោះមានបង្អួច ឬរន្ធ ចូរស្រែករកជំនួយ។
២.ត្រូវគិតហើយរកអ្វីមួយក្នុងបន្ទប់ទឹកដែលអាចប្រើជាឧបករណ៍ដោះស្រាយបញ្ហា ដូចជាស្នូលក្រដាស ឬក្រដាសកាតុងធ្វើកេស ដោយបញ្ចូលក្រដាសទៅក្នុងចង្អូរនៃទ្វារជុំវិញសោ បន្ទាប់មកទាញស្នូលក្រដាសឡើងលើ វាជាវិធីមួយដែលអាចជួយដោះសោទ្វារបាន។
៣.ប្រសិនបើមានឧបករណ៍ដែកគ្រប់គ្រាន់នៅក្នុងបន្ទប់ទឹកដូចជាទួណឺវីស ចូរអ្នកកាត់ស៊ុមកូនសោចេញ ហើយមើលទៅលើកូនសោដើម្បីមើលថាតើវាអាចដោះសោបានដែរឬទេ?

វិធីការពារ ឬបញ្ជៀសបញ្ហាទ្វារខូច៖
១.ផ្លាស់ប្តូរទ្វារឱ្យមានសុវត្ថិភាពជាងមុន ព្រោះសោទ្វារមូលមិនថាម៉ាកល្អប៉ុណ្ណាក៏ដោយ នៅពេលប្រើជាសោទ្វារបន្ទប់ទឹក វាត្រូវបានប៉ះពាល់ដោយធម្មជាតិទៅនឹងសំណើម នេះបណ្តាលឱ្យមានហានិភ័យនៃការច្រេះនិងការខូចខាត។
២.ទុកឧបករណ៍មេកានិកមួយចំនួននៅក្នុងបន្ទប់ទឹកដូចជា ទួណឺវីស កាតផ្លាស្ទិច ឬកាតឥណទានដែលផុតកំណត់។.jpg)
៣.ពិនិត្យស្ថានភាពនៃកូនសោទ្វារជានិច្ច នៅពេលប្រើបានយូរ អ្នកគួរដាក់ប្រេង ឬប្រេងរំអិលជាប្រចាំនៅលើកូនសោទ្វារក្នុងតំបន់រន្ធគន្លឹះ ឬតំបន់ dowel នេះនឹងជួយការពារការស្អិតនិងច្រែះ។
៤.យកទូរស័ព្ទដៃរបស់អ្នកចូលទៅបន្ទប់ទឹក នេះជាវិធីសាស្ត្រដែលបានណែនាំឱ្យប្រើក្នុងករណីមានអាសន្ន ព្រោះនៅលើទូរស័ព្ទអ្នកគឺមានលេខមនុស្សជិតស្និតជាច្រើន ដូច្នេះអ្នកអាចខលសុំជំនួយពីពួកគេបាន។
៥.បែងចែកតំបន់សើម និងតំបន់ស្ងួតក្នុងបន្ទប់ទឹក៖ ការបែងចែកបន្ទប់ទឹកជាពីរគឺតំបន់សើមនិងស្ងួត ក៏ជួយការពារបញ្ហាសំណើមដែលនឹងកើតឡើងជាមួយនឹងកូនសោទ្វារផងដែរ។ ដូច្នេះកុំបិទទ្វារទាំងស្រុង បើដឹងថាទ្វារខូច កុំបិទទ្វារទាំងស្រុង ទុកវាឱ្យនៅចំហរបន្តិច ដើម្បីសុវត្ថិភាព៕










