Home ព័ត៌មានអន្តរជាតិ គំនិតល្អជួយកាត់បន្ថយសំរាម! អតិថិជននឹងទទួលបានប្រាក់វិញក្រោយយកកែវកាហ្វេផឹករួចដាក់ក្នុងទូរ

គំនិតល្អជួយកាត់បន្ថយសំរាម! អតិថិជននឹងទទួលបានប្រាក់វិញក្រោយយកកែវកាហ្វេផឹករួចដាក់ក្នុងទូរ

44
0

ប្រទេសដាណឺម៉ាក ៖ នៅទីក្រុងអ័រហ៊ូស ប្រទេសដាណឺម៉ាក បានអនុវត្តគម្រោងប្រគល់កែវកាហ្វេឱ្យវិញពេលប្រើប្រាស់រួច (ឬគម្រោង Takeaway) ដើម្បីឱ្យភ្នាក់ងារប្រមូលកែវកាហ្វេទាំងនេះទៅសម្អាតប្រើប្រាស់ឡើងវិញ ។ ពេលអតិថិជនកុម៉្មង់កាហ្វេពីហាងទៅផឹកនៅផ្ទះ ឬកន្លែងធ្វើការ គឺពេលផឹកកាហ្វេរួច អតិថិនអាចយកកែវកាហ្វេរបស់ខ្លួនទៅដាក់នៅតាមទូរនានាក្នុងទីក្រុងអ័រហ៊ូស ដើម្បីកាត់បន្ថយសំរាមផ្លាស្ទិកប៉ះពាល់បរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp44XbLXFuCE8UDpgek5OUCVJivMO80LJz76JuKGmeKZcCgaCmiV_tMt1aFcXEdWeiElX_YbWVAo7SpcunjOlexYuW8yfx1MBbeDce4mnzFXwtXthI1LJdjgb8Ni3Sa4Kk9_Zd6JiAXR0mvKyMkVjYHvokARCDEd-95qJB5BYL-6-BWrizx5NAW5tg2MAv/s1544/image_2025-03-13_13-53-16.png
ការអនុវត្តគម្រោងនេះពុំស្មុគស្មាញទេ គឺអតិថិជនគ្រាន់តែទិញកាហ្វេ និងបង់ប្រាក់ ចំនួន៥ក្រូនដាណឺម៉ាក (ឬប្រមាណ ២ពាន់៥រយរៀល) ហើយពេលអតិថិជនយកកែវទៅដាក់តាមទូរ ចំនួន២៥កន្លែង ក្នុងទីក្រុងអ័រហ៊ូស ប្រព័ន្ធទូរទទួលកែវកាហ្វេស្វ័យប្រវត្តិ នឹងផ្ទេរប្រាក់ចូលគណនីធនាគារអតិថិជនភ្លាម ។ បន្ទាប់មក ភ្នាក់ងារក្រុមហ៊ុន TOMRA នឹងប្រមូលកែវទៅសម្អាត សម្លាប់មេរោគ និងពិនិត្យគុណភាព ក្រុមហ៊ុននឹងមើលថា តើកែវនីមួយៗខូចខាតឬអត់ ។ បើកែវនៅល្អ ក្រុមហ៊ុននឹងបញ្ជូនវាទៅហាងកាហ្វេដែលចូលរួមក្នុងគម្រោង សម្រាប់ប្រើឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicGHNJgoHNCApHLyZO7uDxfqiHGWJ4PI3zW1NNnf_vHfiXkzmGXec30BQfBi_bkw4JERYBSV1QtipnZ55R079SfQWKBiEu6EfqGVAmL1xHigiZZsYF0RyA9_8sVfRg1xw609BAzM4ggC0ojcfHZuoSE4SKN10TjWo3njbEmVR-ydNyjyYNvUB32jyC2JLz/s1280/photo_2025-03-13_13-48-07.jpg

ប៉ុន្តែបើកែវកាហ្វេខូច ឬពុំអាចប្រើឡើងវិញបាន ក្រុមហ៊ុននឹងយកវាទៅកែច្នៃជាផលិតផលផ្លាស្ទិកថ្មី ដើម្បីកាត់បន្ថយសំរាម ។ រីឯកែវកាហ្វេដែលអតិថិជនដាក់តាមទូរ គឺជាកែវរបស់គម្រោងតែប៉ុណ្ណោះ អតិថិជនពុំអាចយកកែវផ្សេងមកដាក់ក្នុងទូរទេ ។ បច្ចុប្បន្ន មានហាងកាហ្វេចំនួន៤៥កន្លែង បានចូលរួមក្នុងគម្រោង និងប្រើប្រាស់កែវរបស់គម្រោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0BVWTyqtTlfBkw9w5lHKkd0p8vNSU2Esl-_NYJuOzftTpmWjnsaHPwrIrdEWAeUHC2872BIW4WWbrgikhezCXxMK3fAWuaS72BPwbIq7sw9QZkOSk6yZw5lXomGzM4k6neRhXzabxYdohO3dfWW9MfggF0wCW-AzIUfydVN5RVhnUe6arVfXjysa1YX6R/s1080/photo_2025-03-13_13-48-08%20(2).jpg

ពេលអនុវត្តគម្រោងដំបូង អតិថិជនបានដាក់កែវកាហ្វេក្នុងទូរ ប្រមាណតែ២៥% ប៉ុណ្ណោះ ខុសពីគោលដៅរំពឹងទុក ប៉ុន្តែពេលអនុវត្តគម្រោងនេះក្នុងពិធីបុណ្យដ៏ធំនៅទីក្រុងអ័រហ៊ូស ឃើញថា ពលរដ្ឋដាណឺម៉ាកជាច្រើនបានយកកែវកាហ្វេដែលផឹករួចដាក់ចូលទូរ រហូតដល់១សែនកែវ ត្រឹមរយៈពេល១សប្តាហ៍ ។ បច្ចុប្បន្ន អតិថិជនបានដាក់កែវក្នុងទូរ រហូតដល់៨៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcH5A5dbH_tffRvEhM5WTa3f4_pkLtkr6vTY03UXDHRPgW5Ksjjep6gTj3v3AifqXmLVhClw_SVCREN2qmF0hhv9q0zW3Xcv5aVR3PiQvPsMxjeA0ZSxwV8BjPBHxCe-Z7a32CjL8maj2DVbbx6fn637x6L91uTwJoANkmCjAWTys4Axigth5QRivSn3Uy/s959/photo_2025-03-13_13-48-08%20(3).jpg

គម្រោង Takeaway បានអនុវត្តតាំងពីឆ្នាំ២០២៤ ដោយមានគោលដៅប្រមូលកែវកាហ្វេឱ្យបាន៥សែនកែវ ប៉ុន្តែក្រោយអនុវត្តគម្រោងបានយូរបន្តិច អតិថិជនក៏ប្រគល់កែវឱ្យវិញលើសគោលដៅកំណត់ គឺគម្រោងអាចប្រមូលកែវ រហូតដល់ ៧សែន៣ម៉ឺន៥ពាន់កែវ ដែលជួយកាត់បន្ថយសំរាមផ្លាស្ទិកបាន១៤តោន និងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតដ៏ច្រើនមហាសាល ។ នៅឆ្នាំ២០២៥ ទីក្រុងអ័រហ៊ូស មានគោលដៅប្រមូលកែវកាហ្វេមកប្រើឡើងវិញឱ្យបាន១លាន៥សែនកែវ ហើយគម្រោងនេះនឹងអនុវត្តនៅទីក្រុងក្បែរៗផងដែរ ។ ក្រៅពីប្រើប្រាស់ឡើងវិញ កែវទាំងនេះនឹងត្រូវផលិតជាផលិតផលវេចខ្ចប់អាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJP4cgvRDZrNvLhOY1kcTE04uyoUHvHmsKmqI9as1jftm95mDNCFoAMNQ6_Dhe3-p8VIKaUh0PTNL6FywmukTkjtIVtB8z2zMKY__GP5uc0krAE8UQG3cTiMIgUp6MvDlx2f7z8jKpFiRXJCcu4BWvHRoYFEDDN6RCzmykRTzxAHn2HMqAi3yT7bDv2KPW/s1080/photo_2025-03-13_13-48-08.jpg

គម្រោងនេះទទួលបានប្រាក់ឧបត្ថម្ភប្រាក់ពីរដ្ឋាភិបាលដាណឺម៉ាក ដោយសារមើលឃើញពីសារៈសំខាន់នៃការប្រមូលកែវមកប្រើប្រាស់ឡើងវិញ ហើយរដ្ឋាភិបាលមានគម្រោងពង្រីកគម្រោងនៅទូទាំងប្រទេស ។ បើអាចកាត់បន្ថយសំរាមផ្លាស្ទិក គម្រោងនេះអាចនឹងអនុវត្តនៅតាមទីក្រុងនានាលើពិភពលោក ដើម្បីកាត់បន្ថយសំណល់ផ្លាស្ទិក នាថ្ងៃអនាគត ៕