Home Blog Page 637

ឯកឧត្ដមអភិបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ពីស្ថានភាពនៅប្រាសាទតាមាន់ធំពុំមានបញ្ហាអ្វីកើតឡើងទេ

0

កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក ពលរដ្ឋខ្មែរមួយក្រុមបានមកលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរដែលឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ប៉ុន្តែត្រូវបានកងទ័ពថៃហាមឃាត់ ហើយអះអាងថា វាជាការច្រៀងចម្រៀងបង្ហាញពីអត្តសញ្ញាណជាតិ និងពុំសមស្របតាមកិច្ចព្រមព្រៀងរវាងប្រទសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-adSxIDK2F7e8DNvo6f9hrNFpQuXXAo4KG4gJ_F2XGM_aC8efmJ_pFxBfUAqNsUvtZH5mSnweXwRDvescd9A9H9zkfu3MraE7dh9gQHRClH8phCC7Qaa0VOq8Tw95FqsmzzMjKiXitAzZwvb9uuLzPS0Gy1sKTJpMLrz142b0bzPg2J8Qku9MovKiREW2/s1280/photo_2025-02-19_11-49-13.jpg
លើសពីនេះ កងទ័ពថៃថែមទាំងហាមឃាត់ពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំជាលើកទី២ ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទនងល្អ និងស្ថិតភាពនៅតំបន់ព្រំដែន ។ ការច្រៀងចម្រៀងជាតិរបស់ពលរដ្ឋខ្មែរធ្វើឱ្យកងទ័ព និងពលរដ្ឋថៃពុំពេញចិត្តយ៉ាងខ្លាំង ហើយពួកគេតវ៉ាថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីថៃ ពលរដ្ឋខ្មែរគ្មានសិទ្ធិច្រៀងចម្រៀងជាតិទេ គឺមានសិទ្ធិត្រឹមតែមកដើរលេងទស្សនាប្រាសាទ និងថ្វាយបង្គំវត្ថុស័ក្តិសិទ្ធិប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6KTWoJwPfv_zUYqSqjiVTpsaLEMBVK9Pwo5k8hJ9L-kdbIQkAfutAyidcoxrKEpJQF_wR7uRp5YptFyvVV9wmMXku0urEIxWzJSlQA6BoMrUVfTzqT_0qtg_ZSgH8WWJceIvcIUtxJpfwqmzXh4KOuFuVtv9R1RkHFvVZ-u2YxkuG9NGEVyPDLOuUlwNb/s1280/photo_2025-02-19_11-49-14.jpg

ក្រោយពីកើតហេតុការណ៍កងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ មហាជនខ្មែរបានកោតសរសើរយ៉ាងខ្លាំងក្នុងបណ្តាញសង្គមចំពោះភាពក្លាហានរបស់មេទ័ព និងកងទ័ពខ្មែរទាំងអស់ដែលឈរជើងនៅប្រាសាទតាមាន់ធំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2XT6g6NThhFTGL_GoTG8sZ2UwZnKK0oIg_LoVuy7T4QbfT9Y-U9ph1NylOgkKPnKk7WhyqNhsTK5Hu0e18alHCe0aQ3xM3AUFQgWbp46U-x4dYHvT9GUDPmiaeid2bSE6AuzQTH3rlxnLtQgSYUqDPjpK89PI_amDLk-M8EYo9itOFau3kNF_Agl9RVJn/s1280/photo_2025-02-19_11-49-15.jpg
តាមហ្វេសប៊ុកផេករបស់រដ្ឋបាលខេត្តឧត្តរមានជ័យឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងលើជួរភ្នំដងរែក និងត្រួតពិនិត្យសមិទ្ធផលតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCUYPjjqe6cPctjYiMAfsH_r0jGSYs4KM-jggyBOTYfZpBikkl3O-lxv2_RMzLntaBgcqSejqSBbW0yIA898SZaslLk6zcrjAbs6PHnG9jyoWk-LDLR15et686wdrDCZZP8cB2JOaRy_oql69g52Fm58I51zQ90vmETbNS3nNrix8MNVHmAEu_Vvmyhpr1/s1280/photo_2025-02-19_11-49-17.jpg
ឯកឧត្តមបានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ជាពិសេស កងកម្លាំងប្រដាប់អាវុធកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKcEe64Sd-kfebgfyYmRu-32bwHq_Pg7Ic8ocBpXnxA-7FsppMqmYFGridfJiylX_jjO82cf48sNivPtEHgHgQCM1b4jQl07u7XeBuby8qn9aBkeT6sTa6mq6rXPmt8mRtpX9L3-OiPNpXzoeQIQMAL_V08ApZbHgYK5p-94qCL57oIQvhqPLrJW31CfAy/s1280/photo_2025-02-19_11-49-17%20(2).jpg

ឯកឧត្ដមក៏បានកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ហ៊ានពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ។ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញត្រួតពិនិត្យសមិទ្ធផលនានា ជាពិសេស អាងស្តុបទឹកមួយកន្លែងដែលបានសាងសង់រួចរាល់សម្រាប់ឱ្យកងកម្លាំង និងពលរដ្ឋនៅទីនោះប្រើប្រាស់ ។

ឯកឧត្តមមានប្រសាសន៍ថា នៅតំបន់ប្រាសាទតាមាន់ មានសភាពការណ៍ប្រក្រតីជាធម្មតា សូមអញ្ជើញបងប្អូនមកទស្សនាជាក់ស្តែងប្រាសាទបុរាណកេរ្តិ៍តំណែលដូនតាយើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgULvLNYkYhL_EbWooR3MV9uHXJfWeR-J8ZCINh5cxgJ0QI8tkmcFwvUem8bexNfI3qhSU4mfmtR3nAtL1Ti8QRhOzyZDOhcLLgG1O1xJQbbF78RZ0ikMWZexYf7fOu4NLbX1Gj9FOiPAflbgxbtqQWzH2C-fE9eU4g0Yhf7iR1Ye3-xaQUAUp4q_-cFBtB/s959/photo_2025-02-19_09-17-49.jpg
នេះមិនមែនជាលើកទីមួយទេ ដែលឯកឧត្ដមអភិបាលខេត្តបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនៅតាមបណ្ដោយព្រំដែន កន្លងមក ឯកឧត្ដមតែងតែចុះសួរសុខទុក្ខជាញឹកញាប់ជាមួយកងកម្លាំង ដើម្បីផ្សារភ្ជាប់នូវក្ដីនឹករលឹក ព្រមទាំងគាំទ្ររវាងសមរភូមិមុខ និងសមរភូមិក្រោយ ៕

ខាត់ ស្រីច័ន្ទ ថាបវរកញ្ញាក្នុងស្រុកមិនសូវមានសន្ទុះគាំទ្រតែបើក្រៅស្រុកវិភាគបែកខ្ទិះ

0

ថ្មីៗនេះប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយជុំវិញស្ថាបនិក MGI ចំណាយលុយរាប់លានទិញសិទ្ធិរៀបចំកម្មវិធីប្រកួតបវរកញ្ញចក្រវាលថៃដែលធ្វើឱ្យមានការជជែកវែកញែកមិនធម្មតាក្នុងប្រទេសកម្ពុជា។ ស្របពេលដែលរឿងនេះកំពុងតែមានអ្នកតាមដានយកចិត្តទុកដាក់ច្រើនកញ្ញា ខាត់ ស្រីច័ន្ទ បានលើកឡើងថាបវរកញ្ញាក្នុងស្រុកមិនសូវមានសន្ទុះគាំទ្រនោះទេ ប៉ុន្តែបវរកញ្ញាគេវិញយកមកវិភាគចេះចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCQJlH_XABnandrjqSqtd3dAeXWez4mFGesbeCYkMRLOoLQGo87mN96D5G8K7at0aIxcF2VZjVGeEUKO6V4GLTrfTQw3qoh24Kl3-KYna0Bv3zf6cKoK5Dujd3IiNfyQ43aJpsaR_OWVnQTG3LXYeuiTpDIJWaEhcTAT7THBbrjXRn6f-eQR1tFDcoQdwn/s2048/image_2025-02-19_09-10-00.png
នៅយប់ថ្ងៃទី១៨ កុម្ភៈ កញ្ញា ខាត់ ស្រីច័ន្ទ បានចេញវីដេអូមួយរយៈពេលជាង២នាទី នៅលើបណ្តាញសង្គមរបស់ខ្លួនដោយបានដាក់ចំណងជើងថា «ស្បថនិយាយតែ១០%ទេខ្លាចគេជេរ»។ ក្នុងវីដេអូនេះដែរអ្នកគ្រប់គ្រងកម្មវិធី Miss Mera Cambodia បាននិយាយថា សង្គមសព្វថ្ងៃមិនសូវខ្វាយខ្វល់បញ្ហារបស់ខ្លួនឯងតែចូលចិត្តខ្វល់ខ្វាយពីបញ្ហារបស់អ្នកដទៃ ដោះស្រាយបញ្ហារបស់អ្នកដទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgowAVlyDFAdNMQ0PTLNcf_1pbHJ6zrBR-8IRx3P3z0JrWFQoxq-upgZaGxt27MZnPrFGMI8-nD6CIBnHRAGucIk7WPYGR9KjGTF1uTElK6zkBknlJFLrMa9UzX4WLt4LETR9fRtfnr6sCwJvRhrWAg8XETGwlYySfHJLAUnt0cbgXTDZlrWg2VdR51d3FO/s2048/image_2025-02-19_09-10-01.png
ខាត់ ស្រីច័ន្ទ ក៏បាននិយាយពីបញ្ហាបវរកញ្ញាដែលកើតឡើងថ្មីៗនេះជាដើមរឿងបវរកញ្ញាក្នុងស្រុកមិនសូវមានសន្ទុះគាំទ្រខ្លាំងទេ មិនសូវមានអ្នកខ្វល់ខ្វាយតែបើរឿងគេវិញវិភាគចេះវិភាគចុះ។ ក្នុងនោះអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាក្នុងស្រុករូបនេះបានឱ្យយោបល់ថា យើងមើលគេប៉ុន្តែមិនបាច់និយាយ បើមើលហើយមានកន្លែងណាដែលល្អ ដើរទៅមុខជាងយើង ងាកមកខំប្រឹងតស៊ូគាំទ្រនៅក្នុងស្រុកឱ្យដើរទៅមុខ។ កញ្ញា បានលើកឡើងទៀតថា បើយើងអង្គុយមើលគេហើយយើងគិតថាល្អជាងគេយើងអង្គុយគងទាក់ខ្លាហើយញញឹម មិនចាំបាច់ភ័យនោះទេព្រោះយើងល្អជាង ប៉ុន្តែបើយើងមិនទាន់ដល់គេ ឬនៅមានកម្រិត ឬកុំរវល់តែម្តង មើលខ្លួនឯងឱ្យតែល្អ អភិវឌ្ឍន៍ខ្លួនឯងកុំទៅគិតគូររឿងគេច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifTdB2bx2wEYuPhc6AT2kP5a3r1n6I274V6zkgURLrS_JontF2_Z35BaJjr0C174-d5JIHeIHyTmCwwQXFLP-k0K_iq4bNuTpDuiZPl2qj-1fGBBQSENwYwByrSmV5ZSfZe8xlH2ijz6VRv0PmzgcwZwTiJnyHY1MxF2XacOAL9j0jgLKBcIYlFA_Pi7bx/s2048/image_2025-02-19_09-10-02.png

ខាត់ ស្រីច័ន្ទ បានបន្ថែមដោយលើកជាឧទាហរណ៍ទៀតថា បើសិនជាអ្នកស្អប់នាង តែដឹងពីជីវិតនាងគ្រប់បែបយ៉ាងនាងមានមោទនភាពទៅវិញទេដោយសារតែនាងដឹងថាម្នាក់ហ្នឹងកំពុងតែតាមដាន កំពុងច្រណែន មានអីដែលមិនដល់នាងហើយបានជាតាមដានហើយម្នាក់នោះឈឺចាប់ទោម្នេញនូវអ្វីដែលនាងបានធ្វើ ប៉ុន្តែបើគេមិនខ្វល់សោះពីអ្វីដែលនាងបានធ្វើ នោះមានន័យថានាងប្រហែលជាអស់តម្លៃក្នុងកែវភ្នែកគេហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGD-Abcfm9L4umSBwD3b8d9pTL1heykGq3Q1ZAX50xmcSW_lJWaDLGqcY7IqhEeZq2QpzaRJK58lrKnMsJqIdSu8cjuJtPfCijd1Nb75TZXPbM1TudGJkqyX-nNmyBmxPKxU6PuaFlZWDiFCQDJQgHHlJS0sl5fJ-X2cOeo02OOrZtW_b-ZzrhHHyaimKP/s2048/image_2025-02-19_09-10-04.png
ក្នុងនោះដែរ ខាត់ ស្រីច័ន្ទ ចង់ឱ្យអ្នកតាមដានវិស័យបវរកញ្ញាធ្វើមិចឱ្យគេមើលមកដឹងថាគេលែងមានតម្លៃនៅក្នុងកែវភ្នែកយើង ទោះបីជាយើងរបៀបថាកំពុងចង់ប្រកួតប្រជែងជាមួយគេក៏ដោយយើងនៅឱ្យស្ងៀមធ្វើឱ្យច្រើនជាងនិយាយនោះជោគជ័យហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKc_izyBrO6b7vfVYQ89AOA646vrJ-ATKyzud0z43ccIMRO23aXWtCmLtqBCLOMA9MgF5ppnos7M6WPVAsYEMvOwagFsJNd0luAsrw57Y0jO3JtVQznUx6YxHALfN_QypRzNXTkNkuN-yNaVt-6NDeeZHN-WWumwo39mlfVMGb8l1fMCPWouppeJRfS_k7/s2048/image_2025-02-19_09-10-05.png

គួរបញ្ជាក់ថា ការដែល ខាត់ ស្រីច័ន្ទ ចេញមកនិយាយវីដេអូខាងលើនេះបន្ទាប់ពីមានការនិយាយច្រើនពីលោក ណាវ៉ាត់ ទិញសិទ្ធិគ្រប់គ្រងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលថៃរយៈពេល៥ឆ្នាំក្នុងតម្លៃជាង៥លានដុល្លារ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ជ្រើសយកអ្នកគាំទ្រដែលមានភាពវិជ្ជមានចំពោះនាងជាងគិតទង្វើអ្នកសើ.ចចំអ.ក

0

បន្ទាប់ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញដំរួយក្នុងការវិលត្រឡប់មកវិស័យបវរកញ្ញាដែលអាចនឹងជាកម្មវិធី បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ រូបនាងត្រូវរងនូវការសើចចំអកពីអ្នកមួយចំនួន។ ទោះយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញថាក្នុងដំណើរផ្លូវមួយនេះតែងតែមានអ្នកស្រលាញ់និងមិនស្រលាញ់ប៉ុន្តែនាងជ្រើសយកផ្លូវថាមពលវិជ្ជមានពីអ្នកគាំទ្រវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ-OTNljZckjKDXMVmKsDYZdMv2pQipq_bvWR8p8uuxqTxRGuZXp-Esxdwtx_x1le6d53AYtCz5Dm8kZivCOLQAQCOnbsPhyjIzmjm_ZVxVYy_xgwCYGa3jHDAgtvr183ZsGv-hLZgBu71klr8z3H9Hzzdo9wiO-tdkbxgzQECMXCWPiOvqAqQ2CL0mu7i/s2048/image_2025-02-18_15-50-26.png
នៅថ្ងៃទី១៨ នេះ នៅលើផេក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញវីដេអូខ្លីមួយដោយភ្ជាប់មកជាមួយខ្លឹមសារថា «ផ្ញើជូនអ្នកទាំងអស់គ្នាដែលកំពុងតែដើរតាមក្តីស្រមៃខ្លួនឯង អ្នកត្រូវចាំថាក្នុងពេលដែលអ្នកដើរមិនទាន់ដល់គោលដៅ តែងតែមានមនុស្សពីរប្រភេទនេះនឹងចាំមើល អ្នកជានិច្ច [អ្នកចាំសើចអ្នក និង អ្នកដែលស្រលាញ់អ្នក] ហើយវាមិនសំខាន់ថាខាងណាច្រើនជាងខាងណាទេ តែវាសំខាន់ត្រង់ថាតើអ្នកនឹងរើសមើលមួយណាសំខាន់ជាង»។ នាងបានបន្ថែមឃ្លាជាភាសាអង់គ្លេសដែលមានអត្ថន័យថា សម្រាប់ខ្ញុំ ខ្ញុំជ្រើសរើសផ្តោតលើការគាំទ្រជាវិជ្ជមាន – ពួកគេគឺជាថាមពលដ៏ល្អបំផុតរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_h_sOAqYyFtBEcQv9A_u5-7t7IeWAmLyaF0FJSeBFPuHFpxwVwiyGlQPeGBDLwK_ou5hL9EP05ybfMuHBJ4oM1rnfXkntxXnM5RluGPTQqVQw-rMewXeTwz1ZE7lJAGyA5MhWVbq-sGAs26EEEhVb8Tf20fvR3kYUhHQ6JTIgnRw3oKFsM9b3BjseeFgV/s2048/image_2025-02-18_15-50-28.png

ក្នុងវីដេអូដែលបង្ហាញរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានផេកមួយឈ្មោះថា «Sash Factor » បានបង្ហាញរូបភាពនាងនិងខ្លឹមសារដែលបានចែករំលែកក្នុងដំណើរឆ្ពោះទៅកម្មវិធី Miss Universe Cambodia 2025 ដោយមានទាំងអ្នកចុចឱ្យបេះដូង និងចុច React សើច។ អ្នកគាំទ្រវិស័យបវរកញ្ញាបានសង្កេតឃើញថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជារឿយៗបានចែករំលែកនូវអ្វីដែលមានការលើកឡើងពីនាងក្នុងដំណើរឆ្ពោះទៅកាន់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ប៉ុន្តែនៅពេលនេះនៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjLWzFnlIXPE46cKKDPi5Srb8wQ8Etap3ZqWyr9cnomDOC_XLrGoU19WLmDHW_cr7SY18jH-fQRIREbtSmpDww_VuO11_o0r4w3FFiWIqPvSMZ5nEcqdz5Fv26UWk_7ZFGsjevCgZDeWqxYlBe1n7Jx25cRq-dbyvkocHFCP8vEynkSPUT6oYKynB5RZEQ/s2048/image_2025-02-18_15-50-40.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់បានបង្ហើបថានាងនឹងចូលប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ខណៈកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាងត្រូវបានហ្វេនៗជំរុញចិត្តឱ្យចូលប្រកួតកម្មវិធី Miss Universe ខណៈនាងតបថា ពង្រឹងសមត្ថភាពសិន។ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាខ្មែរមួយរូបដែលសាងភាពល្បីល្បាញយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីជាប់លំដាប់រងទី៥ Miss Grand International 2022 ៕

 

 

ព្រះគ្រូធម្មាចារ្យ សូមបិណ្ឌបាត្រ ឱ្យក្រសួងមហាផ្ទៃកែប្រែពណ៌ អាវ ខោ ជនសង្ស័យ

0

ថ្មីៗនេះ ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី អាត្មាភាពសូមបិណ្ឌបាត្រ ឱ្យមន្រ្តីកែប្រែពណ៌ អាវ ខោ ជនសង្ស័យ ខណៈក្រឡេកមើលមួយភ្លេត ស្រដៀងនឹងព្រះសង្ឃ។

បើតាមការបង្ហោះរបស់ ព្រះគ្រូធម្មាចារ្យ បានលើកឡើងថា៖” អាត្មាភាពសូមបិណ្ឌបាត្រ ក្រសួងពាក់ព័ន្ធ ជាពិសេសសម្តេចក្រឡាហោម ស ខេង និង សម្តេចអភិសន្តិបណ្ឌិត ស សុខា អាត្មាសូមចម្រើនពរបិណ្ឌបាត្រពីចម្ងាយ សូមចម្តេចជួយឱ្យមន្រ្តីយើងកែប្រែពណ៌ អាវ ខោ នេះផង”។

ព្រះគ្រូធម្មាចារ្យ បានបន្ថែមទៀតថា៖” ឯកសណ្ឋាននេះ វាដូចពេកទៅនឹងព្រះសង្ឃ ដែលនាំឱ្យប្រទេសកាន់ព្រះពុទ្ធសាសនាផ្សេងទៀត គេមើលងាយយើងព្រោះអាចយល់ច្រឡំតែម្តង ក្បាលកោ ហើយពណ៌ទៅទាំងព្រមពីលើដល់ក្រោម វាដូចពេកហើយ”។

ចំពោះឯកសណ្ឋានជនសង្ស័យនេះ ជារឿយៗគេតែងឃើញមានពណ៌ទឹកក្រូច និងពណ៌ខៀវ ដែលសមត្ថកិច្ចឱ្យជនសង្ស័យពាក់នៅអំឡុងពេលបង្ហាញខ្លួន មុននឹងបញ្ជូនទៅកាន់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ៕

 

សម្តេចធិបតី បកស្រាយច្បាស់ៗ ពីបញ្ហាសៀវភៅប្រវត្តិវិទ្យាថ្មី

0

នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយច្បាស់ៗពីភាពចម្រូងចម្រាស់លើបញ្ហាគ្របសៀវភៅប្រវត្តិវិទ្យាថ្មី ដែលពលរដ្ឋខ្លះថា ជាការដឹងគុណប្រទេសជិតខាង។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចធិបតី បានមានប្រសាសន៍ថា៖”មានមតិ មួយចំនួនបានចោទប្រកាន់ទៅលើការដាក់បង្រៀនសៀវភៅប្រវត្តិវិទ្យាថ្មីថា ដើម្បីកែប្រែប្រវត្តិសាស្រ្តឱ្យខ្មែរដឹងគុណប្រទេសជិតខាង ដែលការចោទនេះ ពុំមែនជាការពិតនោះទេ ព្រោះថា ខ្លឹមសារនៅក្នុងសៀវភៅប្រវត្តិវិទ្យារក្សានៅដដែល គ្រាន់តែធ្វើទំនើបកម្មសៀវភៅឱ្យមានភាពល្អប្រសើរប៉ុណ្ណោះ”។

សម្តេចធិបតី សង្កត់ធ្ងន់ទៀតថា៖”ការព្រួយបារម្ភពីប្រទេសជាតិ មិនមែនជារឿងខុសនោះទេ ប៉ុន្តែអ្នកដែលព្រួយបារម្ភខ្លះ មិនបានទាំងអានសៀវភៅថ្មីនោះផង ដូច្នេះ យើងមិនត្រូវជឿទៅលើអ្វីដែលគេបាននិយាយនោះទេ ពោលគឺត្រូវស្រាវជ្រាវទៅលើបញ្ហាឱ្យបានច្បាស់ទើបយើងអាចធ្វើការសម្រេចចិត្តត្រឹមត្រូវ”។

បន្ថែមពីនេះ សម្តេចធិបតីក៏បានអំពាវនាវដល់ក្រសួងអប់រំ ឱ្យបង្ហោះផ្សាយសៀវភៅប្រវិត្តវិទ្យាថ្មីទាំងនោះនៅលើបណ្តាញសង្គមដើម្បីបង្ហាញប្រាប់ប្រជាពលរដ្ឋទាំងអស់ថា សៀវភៅនេះ មិនបានបំភ្លៃប្រវត្តិសាស្រ្តឱ្យយើងដឹងគុណប្រទេសណាមួយនោះឡើយ៕

 

មេទ័ពថៃនឹងពុំអនុញ្ញាតឱ្យពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំជាលើកទី២

0

ប្រទេសថៃ ៖ កម្ពុជា និងថៃ ត្រូវតែជៀសវាងជម្លោះក្រោយពីពលរដ្ឋខ្មែរមួយក្រុមច្រៀងចម្រៀងជាតិនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរ៉ែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ។ ភាគីទាំងពីរបាននិយាយគ្នាពីរឿងនេះរួចហើយ ប៉ុន្តែថៃសូមកុំឱ្យហេតុការណ៍នេះកើតឡើងជាលើកទី២ ពីព្រោះវានឹងប៉ះពាល់ដល់ទំនាក់ទំនង និងស្ថិរភាពនៅតំបន់ព្រំដែន ។ នេះបើតាមការលើកឡើងរបស់មេទ័ពថៃភូមិភាគ២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE9SOawwC-EplgsbC_8br5nUV3BfgDesMJULpwz7ftXzHGgxiV6kIyd2KLq_13RP59f4j3CekVDEpBMnAr6Xj7Hjm593MamZ5Rpd5NF0kkJlcKTIYtcxzSZRLYIJvo6R9UrDknEE9rpmn9ZT6eW3taumJnFESQo3nVXMbmhWmWR61jvVcc9bL6ztKERom-/s1280/photo_2025-02-19_09-17-46.jpg

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋខ្មែរមួយក្រុមបានមកលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរដែលប្រចាំការនៅប្រាសាទតាមាន់ធំ ប៉ុន្តែកងទ័ពថៃក៏បានហាមឃាត់ ដោយសារថៃយល់ឃើញថា វាជាការច្រៀងចម្រៀងបង្ហាញអត្តសញ្ញាណជាតិ និងពុំសមស្របតាមកិច្ចព្រមព្រៀងរវាងប្រទសទាំងពីរ ។ ហេតុការណ៍នេះត្រូវបានថតជាវីដេអូ និងផ្សព្វផ្សាយក្នុងបណ្តាញសង្គម ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសទាំងពីរជជែកវែកញែកយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOxcykX4hImpDalrk7plNvZp_fCsnhHipIw4bQ5Jr5WmLW649kheYSzRTQHRIZwcqWTvMTW7DvNUwV7L2GmpOVvWynpU6Zh6Q1oBIRgW4ZaCj-z6hZ432T58a6N9zFoabOFzBpjnT4Vnh4SaWVqqrdCnjt1LbrwO8rDP8TbbJWKWiF17jxsxS_MjjomwkZ/s1280/photo_2025-02-19_09-17-47.jpg

លោក ប៊ុនស៊ីន ផាតក្លាង មេទ័ពថៃភូមិភាគ២ នៅខេត្តនគរាជសីម៉ា បានផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមកថា ថៃអនុញ្ញាតឱ្យពលរដ្ឋខ្មែរឡើងមកថ្វាយបង្គំវត្ថុស័ក្តិសិទ្ធិនៅប្រាសាទតាមាន់ធំ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៣រសៀល តាមកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ។ ប៉ុន្តែការច្រៀងចម្រៀងជាតិបែបនេះ ថៃចាត់ទុកថា គឺជាទង្វើពុំសមរម្យ ទើបថៃហាមឃាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtiol4OLLxy_v6mO44Vk-5vE9Dllib1vO9n5aCCIBSVPRYM-EJKGfMvCBlRtSs9e1rkidqudn8IoOT_aCkvy2Ze6qG-k8mLbV1r7TO_wlS1sIItDjXdmrQGFc_RmWxF2Wb4UsEZInNGjA8YI3K_O5EU0UFkC6SEBKSoML2B_wnMr-QIVNyGOz5iDcMEgGV/s1200/image_2025-02-19_09-29-42.png
ក្រោយពីពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ កងទ័ពថៃបានដាក់លិខិតតវ៉ាទៅកាន់មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា ដែលក្នុងលិខិតបញ្ជាក់ថា ការប្រព្រឹត្តទង្វើនេះពុំគួរកើតឡើងនៅលើទឹកដីថៃទេ ។ មេទ័ពថៃ និងកម្ពុជាបាននិយាយគ្នាតាមទូរស័ព្ទពីរឿងនេះ ប៉ុន្តែមេទ័ពថៃសូមកុំឱ្យហេតុការណ៍នេះកើតឡើងម្តងទៀត ដើម្បីកុំឱ្យប្រទេសទាំងពីរមានជម្លោះ នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVyXT4Cn-j9oIvBluaeQ7xJTGuCXJJNG1s2K6zytpEIEQ1YAFXhlrSfdrJsmAMVXESQhp22MDpA1qoRCVwz3Ov9NdYXzTVoUkXW37q7fOuK7aN7oo8cADn5A2PEfTW2yDnWG9d2x0HWUkhPCdA0stHBd4dKBJorraI8SgYe2E20UBAwxQwdpoB6jugyyTE/s959/photo_2025-02-19_09-17-49.jpg
លោក ប៊ុនស៊ីន ផាតក្លាង មេទ័ពថៃភូមិភាគ២ បានផ្តាំផ្ញើទៅកាន់ពលរដ្ឋថៃថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅតែល្អធម្មតា ហើយមេទ័ពទាំងពីរប្រទេសព្យាយាមជជែកគ្នា និងរក្សាភាពស្ងប់ស្ងាត់ ។ យើងពុំគួរប្រើប្រាស់ហិង្សា ឬផ្ទុះអាវុធដាក់គ្នាទេ ពីព្រោះវានឹងប៉ះពាល់ដល់សន្តិសុខប្រទេសទាំងពីរ ព្រមទាំងប៉ះពាល់ដល់ការលក់ដូរនៅតំបន់ព្រំដែនផងដែរ ហើយពលរដ្ឋទាំងពីរប្រទេសនឹងរងផលប៉ះពាល់ដោយផ្ទាល់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMINfUUgxS_ESJSkLi38NSrcQvi6cpAddd8ksA3HdMjM5tkjaWdt893KjBTOlj-JF02rCaGmedVQuHt_C6aM1KuEafnSC1HyR8MkT15FG4ISsyYez7s3yW4cWO4w24rWZcYHzdpTp7sZRApRPbHvUOyXi4JU-vXTd1p_IbQjaaUr98EA92Z6msCv3D83Se/s1024/photo_2025-02-19_09-17-48.jpg

កងទ័ពកម្ពុជា និងថៃ នឹងអត់ឱនឱ្យគ្នាទៅវិញទៅមក និងជ្រើសរើសការចរចារក្សាទំនាក់ទំនងល្អរវាងគ្នា និងដើម្បីឱ្យកម្ពុជា និងថៃមានសុខសន្តិភាពយូរអង្វែង ។ នេះបើតាមការលើកឡើងរបស់មេទ័ពថៃភូមិភាគ២ ៕

ភូមិទេសចរណ៍ល្បីមួយនៅប្រទេសចិនបានចេញសូមទោសភ្ញៀវទេសចរក្រោយយកសំឡី និងពពុះសាប៊ូបន្លំជាព្រិល

0

ប្រទេសចិន ៖ ភូមិទេសចរណ៍ល្បីមួយកន្លែងនៅទីក្រុងឈើងទូ ខេត្តស៊ីឈួន ប្រទេសចិន បានសូមទោសជាសាធារណៈ ក្រោយពីភ្ញៀវទេសចរចាប់ថ្នាក់បានថា ភូមិទេសចរណ៍នេះយកផ្ទាំងសំឡី និងពពុះសាប៊ូមកធ្វើព្រិល ដើម្បីថតរូបទាក់ទាញការចាប់អារម្មណ៍ និងផ្សព្វផ្សាយឱ្យភ្ញៀវទេសចរមកលេងឱ្យបានច្រើន ។ អ្នកលេងបណ្តាញសង្គមចិនហួសចិត្តយ៉ាងខ្លាំង និងរិះគ.ន់ ពេញបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcFAeVtjN6Nc5a3bgdsbUsnt3ueE6CYeeIVxoG4Z4GH33hSkNMRygohYYme6Ng-bAMHs2l1FKKf8Xc4gXl10ARJg4l5cABMXC3y4qnTSSFA1BP9ARcPH2oO50aqrlVog5qI-WkskEV56YWCPEaoZSi-KKrgvA3NOhrk1g_hSoP_AOur2FFs3EA_MvyESo_/s1195/image_2025-02-19_08-41-33.png
ប្រធានភូមិទេសចរណ៍ព្រិលធ្លាក់ (Chengdu Snow Village) បានបង្ហោះលិខិតជាផ្លូវការមួយក្នុង WeChat កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា កាលពីពិធីបុណ្យចូលឆ្នាំចិននៅចុងខែមករា កន្លងមក គឺអាកាសធាតុក្តៅ ទើបធ្វើឱ្យភូមិទេសចរណ៍នេះគ្មានព្រិលពណ៌ស ធ្លាក់ដូចពេលកន្លងមក ។ ភ្នាក់ងារឧតុនិយមប្រកាសថា ប្រទេសចិនប្រឈមនឹងអាកាសធាតុក្តៅខ្លាំងយូរជាងមុន និងមានភ្លៀងធ្លាក់ខ្លាំងជាងការរំពឹងទុក ដោយសារបម្រែបម្រួលអាកាសធាតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXK-q3gxhaIyr6r56Qc5Dmey8aKFMcO8edExK9nTyDiwYQnAdALtEgR_rxsqOzkClvqk7xJWKxUJkObE27vPc9rAXZ-wzTzhIyyj7D1DszKlH5Q6FTbNm8bSdP7QSowWmNBaVXA46Pre9gJUbIWCKayUV_PlTh7iaGoTJbf8dNIxC09jkv12ZrK1NX_sT0/s1200/image_2025-02-19_08-41-34.png

ដូច្នេះ ដើម្បីឱ្យភូមិនេះទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ យើងក៏បានយកផ្ទាំងសំឡីមកប្រើប្រាស់ជំនួសព្រិល ប៉ុន្តែវាពុំទទួលបានផលដូចការរំពឹងទុក ។ វាបែរជាធ្វើឱ្យភ្ញៀវទេសចរភាគច្រើនមានអារម្មណ៍ពុំល្អ និងលែងចង់ដើរលេងនៅទីនេះ ។ ក្រោយពីអ្នកលេងបណ្តាញសង្គមជាច្រើននាក់រិះគន់ យើងក៏បានប្រមូលផ្ទាំងសំឡីទាំងអស់បោះចោល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLOwrFq7SVchwvP_myqF_foDB-nBGVzlKvWyuMi5jRPdzL4PZJFU7xB4fOLFdQpXVYcRum2TSyxVgZq2mLegxEOvb81Q4ePPm8NWRXaEhevK4Iqj65yMjH62PJc8w7arGE7VmrK0vgTrPiUp8Yc9n36AgKzP6EiBP-fSk36dnIqGjNPVHdPf4CPnTmK58L/s1200/image_2025-02-19_08-41-35%20(2).png
ប្រធានភូមិទេសចរណ៍បានសូមទោសភ្ញៀវទេសចរទាំងអស់ចំពោះរឿងដែលកើតឡើង និងប្រកាសប្រគល់ប្រាក់ថ្លៃសំបុត្រចូលទស្សនាភូមិទេសចរណ៍ទៅឱ្យភ្ញៀវទេសចរវិញ មុនពេលភូមិនេះបិទទ្វារលែងបើកឱ្យចូលទស្សនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL7sm-kpZC56H2P1wWKuZ1KM8y67cdQj-1uMEuPauWBv6d9GaYZy_xqk3XSXSvwCDIta4o_mBzpL5RmFdQfpgcgwrKljMVsjd_zl_Pd1aZDEmXykATeecn4cTu42Y0frlAhHka0bs5bPlPhHFiizIRCzk5TNxcaan-Likf9Ghyphenhyphen8KtApyUD3dH8-t4dnAFq/s860/image_2025-02-19_08-41-35.png
ក្នុងរូបភាពដែលចែកចាយក្នុង WeChat បង្ហាញឱ្យឃើញផ្ទាំងសំឡីត្រូវបានគេខ្ចាត់ខ្ចាយពាសពេញបរិវេណភូមិទេសចរណ៍ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា បើមើលមួយភ្លែតឃើញភូមិនេះគ្របដណ្តប់ដោយព្រិលពណ៌ស ស្អាតខ្លាំងណាស់ ប៉ុន្តែពេលដើរទៅមើលជិតៗ ស្រាប់តែឃើញផ្ទាំងសំឡី និងពពុះសាប៊ូទៅវិញ ។ ភូមិនេះមានឈ្មោះថា ភូមិព្រិល ប៉ុន្តែបែរជាគ្មានព្រិលធ្លាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz8tHyqT0Sef_QDymbRI_Vt9dUnZrLaq81FrA-Mq7ujYK8zqUS55YTXuzikqNMqsVNrleWG3RaAcohBwDfGtncGF-Fs7P1oeUyTpuWDmNRoKt1JArZ8eViCfq95owv6F68BIgg7VTyWST3jqjs1h6X61bFt2pHm1C07YhPR-9sBF8qlRH4inmwMtMU95Jv/s800/image_2025-02-19_08-41-36.png
បច្ចុប្បន្ន មនុស្សគ្រប់គ្នាមានលទ្ធភាពប្រើប្រាស់អ៊ីនធើរណេត តំបន់ទេសចរណ៍នានាគួរតែផ្សព្វផ្សាយការពិតពីតំបន់ទេសចរណ៍ និងចៀសវាងបង្កើតរូបភាពបំភាន់ភ្នែក បើពុំដូច្នោះទេ វាដូចជាការបំផ្លាញមុខមាត់តំបន់ទេសចរណ៍របស់ខ្លួន ដោយសារការចែកចាយព័ត៌មានតាមបណ្តាញសង្គមឆាប់រហ័ស ៕

បែកគ្នាហើយ ម៉ាដូណា នៅតែទៅមើលថែអតីតគូស្នេហ៍និងចំណាយលុយព្យាបាលឱ្យទៀត

0

តារាកំប្លែង ម៉ាដូណា ត្រូវបានអតីតគូស្នេហ៍លោកហេង លាតត្រដាងថាទោះបីជាលោកជាអ្នកសុំបែក ម៉ាដូណា ក្តីប៉ុន្តែអតីតគូស្នេហ៍នៅតែទៅមើលថែលោកនិងចំណាយថ្លៃព្យាបាលឱ្យទៀត។ លោក ហេង បង្ហាញថាមនុស្សល្អអាក្រក់គឺបានដឹងនៅពេលគេងលើគ្រែពេទ្យ ខណៈមានអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបចង់ឱ្យអ្នកទាំងពីរត្រូវគ្នាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix-JUhyphenhyphenbVkHHL7wO7haSVtGeLrYLXFZc8LfvqlaYwIW6lfSaEntReu4hHzZIBQgF7cHG0On9uUmh6u4igVQp2dJebwLxd4DKV19BcITCM-WX6KfuCwSp5VHJXnrrF1OCa_Jvqjx9T68OI3i15SmJvtZQhGb0a77IK_IGd8eFXNEB0oh6a9uhEow3emuB4w/s2048/image_2025-02-18_11-07-16.png

ប្រិយមិត្តមួយចំនួនបានដឹងហើយថា ម៉ាដូណា និង ហេង គឺបង្កើតក្តីស្រលាញ់ដោយបើកចំហជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែគូស្នេហ៍ ម៉ាដូណា បានប្រកាសចែកផ្លូវគ្នាកាលពីខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នា៨ឆ្នាំ។ មែនទែនទៅ ម៉ាដូណា គឺធ្លាប់បានបង្ហើបដែរថា ខ្លួនលោកគឺបានព្យាយាមផ្សះផ្សាទំនាក់ទំនងជាមួយអតីតដៃគូ ប៉ុន្តែហាក់មិនទទួលបានលទ្ធផលដូចការរំពឹងទុកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNEQdgMP_Fne7L3URv08zcbk8WQ318zyk5DbcBfNEYymCkFwBPBrQTqWeD-QPEWCor4cdGaatVV_wVL4Rwq-FK7qp_NLWcvJk8yQQwyMzcbOMPd22BwViiq3dntY7_OeHRKfW4TsRLpWiwIiDyUYxfUS0q9V5Q7u8d2EU2_RfO_StQgrw6x9eAIuv_2qu-/s2048/image_2025-02-18_11-07-17.png

យ៉ាងណាមិញថ្មីៗនេះ លោក ហេង អតីតគូស្នេហ៍ ម៉ាដូណា ស្រាប់តែលាតត្រដាងថា ម៉ាដូណា ជាមនុស្សម្នាក់ដែលបានមកមើលថែលោកថែមទាំងចំណាយថ្លៃព្យាបាលទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBpPxR8saXMXpEdic6ijMw_7SOrkLAc-wutFzUqlvVhF2OdHwr0V8b885yvVgFSEzEaKczmWXarrCbGU90W4ZwVWTLNZiDOoqAlSgYTmP9MfrRstGvzraC-IGZw56HL-VztIDEhu6KC9BBEJ5ytLR5Nt1zIVb4tUF2sjHiHAp62NcT21swyneEsLJMYmof/s2048/image_2025-02-18_11-07-19.png

ថ្ងៃទី១៧ កុម្ភៈ លោក ហេង ដែលមានគណនីហ្វេកប៊ុកឈ្មោះថា «Ly Tor Tor» បានបង្ហោះរូបមួយសន្លឹកជាមួយ ម៉ាដូណា អមដោយខ្លឹមសារថា «ហេតុអីបានត្រូវជាគាត់ដែលមកកំដរខ្ញុំគេងពេទ្យ ហេតុអីបានជាគាត់មកយកចិត្តទុក្ខដាក់និងខ្ញុំទាំងដែលខ្ញុំជាអ្នកសុំគាត់បែក? ហេតុអីបានជាគាត់មកចំណាយលុយថ្លៃពេទ្យជំនួសខ្ញុំ ចុះអ្នកដែលខ្ញុំធ្លាប់ប៉ាវហូបអីពេលសប្បាយជួបជុំមិចអត់ឃើញពួកគាត់មកសួរនាំខ្ញុំចឹង ចុះអ្នកដែលខ្ញុំគិតថាគេល្អជាងគាត់ តើពួកគាត់នៅទីណា? ម៉េចអត់ឃើញពួកគាត់មកមើលខ្ញុំចឹង មនុស្សអាក្រក់ល្អបានដឹងច្បាស់ពេលយើងគេងនៅលើគ្រែពេទ្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipvsbxYwXts5ShgE83Y3wunf9yX6oG44n0RgcCBtPHemfK18wGl9MVnSu-Re6GEwq4TUdWn1dhCwa6fZ3BIOAu5PmX43bmx2sW3giEZiVLTkO5nTsiyslc1ufP2DxKmyl_plUHfsfHsWw2M099FnGoNjlgoomZGkf6exSzGWKE_SC2BFXNah8BpKMFI8Eo/s2048/image_2025-02-18_11-07-24.png

ការបង្ហាញនេះបានធ្វើឱ្យមិត្តភក្តិក្នុងចង្កោមសិល្បៈជាច្រើនរូបបង្ហាញបំណងចង់ឱ្យអ្នកទាំងពីរត្រូវគ្នាវិញដែលមានដូចជា តាប៊ុយ ,កញ្ញា ញឹម ច័ន្ទថន , គឹម លីហ្សា និងអ្នកសិល្បៈជាច្រើនទៀតបានជូនពរនិងចង់ឱ្យគិតពិចារណាឡើងវិញចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរដែលតស៊ូជាមួយគ្នារាប់ឆ្នាំមកនេះ៕

តារាសម្តែង Won Bin ចូលរួមពិធីបុណ្យស.ព Kim Sae Ron

0

តារាសម្ដែង Won Bin ដែលធ្លាប់សម្តែងក្នុងរឿងជាមួយ Kim Sae Ron តាំងពីនាងនៅវ័យក្មេងបានចូលរួមពិធីបុណ្យសពរបស់តារាសម្តែង Kim Sae Ron ដែលបានទទួលមរណភាពក្នុងវ័យ២៤ឆ្នាំ។ ក្រៅពីនេះ Han So Hee និង Kim Bo Ra រួមទាំងតារាជាច្រើនទៀតមកចូលរួមនិងផ្ញើកម្រងផ្កា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-ANEe8ZgH0MzUrE5gIANa3wUaiVufzBlK-Qf7ByjQn-zWUP_Yf7E6tiXHtJ85IJvyEdQJ1CSKDJqCWW5kcVavM4fH3X0h0Xwcr5WGNd4NGCwI9O2z0z5PjU97Lujz-Gr2wXJwSuKCriQNpomVNxleLD90l-k5CS1Nbn_jijMtk10WrqYcMAkMY7MiYPlh/s881/image_2025-02-18_09-17-52.png

យោងតាម សារព័ត៌មាន News1 ពិធីបុណ្យសពរបស់ Sae Ron ធ្វើឡើងនៅមន្ទីរពេទ្យ មួយ ទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១៧ ខែកុម្ភៈ។ Won Bin និងអ្នកដែលធ្វើការជាមួយ Sae Ron ដូចជា Han So Hee និង Kim Bo Ra បានមកចូលរួមរំលែកទុក្ខដល់គ្រួសាររបស់នាង។ សិល្បករដូចជា Ma Dong Seok , Gong Myung Cha Eunwoo, MJ , Jin Jin និង IU ជាដើមបានផ្ញើកម្រងផ្កា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgadLbQ4vUYyqIFYdcys4z6BmFOCgVzSqY8WFBzcQq9zvSd39a81MP6q3ek1mgv6AJVAbr6WTOXfgo9rhMAr6bhH3pfvQ4mlbxSGjQ4q4GhwB1K0DzItL_x5aqptfJuQv48fNsjITk0nACdzECrfOD3AXV4qSwMLu3k2-EUDGlzpmeoL1BXHMYURDKj_VE2/s854/image_2025-02-18_09-17-53.png
ទស្សនិកជនជាច្រើនបានបង្ហាញអារម្មណ៍ក្តុកក្តួល Won Bin មានវត្តមានក្នុងពិធីបុណ្យសព។ លោក និង Kim Sae Ron បានសម្តែងរួមគ្នាក្នុង រឿង «The Man from Nowhere» ដែលជាខ្សែភាពយន្តកូរ៉េដ៏ពេញនិយមបំផុតក្នុងឆ្នាំ ២០១០។ នៅពេលនោះ Sae Ron មានអាយុ ១០ ឆ្នាំ ដើរតួជាក្មេងស្រីដែលមានម្តាយជាអ្នកញៀនថ្នាំ។ ក្រោយពីការងារនេះ Won Bin មិនបានចេញថតរឿងថ្មីទេ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ លោកកម្របង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjzR4xweFRbDBD9KLF7UpzcGAmlmlbaxBLjmp57XNrJSpXvUyEzus77IvalVehg7iiDX22J6T8nAD2avvzmLO4aWQtY2HoBwi5iGhKux0xb-37_CfSQuG8V0hkd3RT5h_y3d_WkpZIGvG_615YIdFFHsMJpuNM8TI5Gqw4W4BSdYtmiU-IZfsv5ZX6hzPr/s925/image_2025-02-18_09-17-54%20(2).png

កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ប៉ូលិសបានកំណត់ថា Kim Sae Ron ស្លាប់ដោយការធ្វើអត្តឃាតប៉ុន្តែអាជ្ញាធរមិនបានរកឃើញសំបុត្រធ្វើអត្តឃាតទេ។ តាមសំណើរបស់ក្រុមគ្រួសារ ប៉ូលិសមិនបានបង្ហាញលទ្ធផលធ្វើកោសល្យវិច័យជាសាធារណៈទេ។ ឪពុករបស់ Kim Sae Ron បានធ្វើបុណ្យសពកូនស្រីរបស់ខ្លួន មុនពេលនាងទទួលមរណភាព នាងជាបង្គោលក្នុងគ្រួសារហើយតារាស្រីរូបនេះមានប្អូនស្រីពីរនាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVr38S71krDnfNEsFyylN9oJsrDx8dF7nINVYtJjS_Xw6Je5vOu7hCIJmrpOZ4HRi2OSz42bqPxTvlBcQ35R-7Vo3G47H5dBpTeIr42YxgeH_A6INUz49ZxqBaraoJcWJwpQkX5BM_1wFZDqUrEobQGdawzxrbtYcTPy7jRj8v3x0W7_u-au2QamRIM8wC/s925/image_2025-02-18_09-17-56.png
តារាសម្តែងវ័យក្មេងរូបនេះត្រូវបានគេប្រទះឃើញ ស្លាប់ នៅក្នុងផ្ទះរបស់នាងកាលពីថ្ងៃទី ១៦ ខែកុម្ភៈ។ ក្នុងជីវិតចុងក្រោយរបស់នាង Kim Sae Ron បានជួបប្រទះការលំបាកជាច្រើននៅកន្លែងធ្វើការ។ នៅឆ្នាំ ២០២២ នាងបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការបើកបរក្នុងស្ថានភាពស្រវឹង ហើយព្យាយាមរត់គេចខ្លួនបន្ទាប់ពីបង្កគ្រោះថ្នាក់ ដែលធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ រឿងអាស្រូវនេះបានធ្វើឱ្យ Sae Ron បាត់បង់កិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងភាពយន្ត ត្រូវសងម៉ាកយីហោ និងត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយតាមស្ថានីយទូរទស្សន៍៕

មហាជនកោតសរសើរសម្តីមោះមុតរបស់មេទ័ពកម្ពុជា

0

សាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គមបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះពាក្យសម្តីអង់អាចក្លាហានរបស់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជការកងពលតូចថ្មើរជើងលេខ៤២ ដែលលោកបាននិយាយដាក់កងកម្លាំងទាហានក្រោមឱវាទថា« បា.ញ់គ្នាបា.ញ់…កុំខ្លាច »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigD-tV9ZuwIwETs99-tLx2OV6pE7Tw-q9k50AptsFZPySwn_OZWAookmlut6JYbOh1HOSE4zIuJmtfwzvO5L6wkCPCO1yuuThWw1b-C9ML9i3UznT2dY4oAPZuBkwOg6ZPkRIof4zCYZDUxsN15H2V3jcx2I1IAKBBW2lnO1ehRvDHioAAX8JRf8wiyClk/s1280/image_2025-02-18_13-34-58.png

ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយព្រោងព្រាតពីវីដេអូមួយដែលមានប្រជាពលរដ្ឋខ្មែរនិងទាហានច្រៀងចម្រៀងជាតិនៅបរិវេណប្រាសាទតាមាន់ធំ ហើយខាងប្រទេសថៃកើតទុក្ខមិនសុខចិត្តថានឹងដាក់លិខិតតវ៉ា។ នៅលើបណ្តាញសង្គមខ្មែរវិញ មានវីដេអូមួយត្រូវបានចែករំលែកយ៉ាងទូលំទូលាយនិងត្រូវបានសាធារណជនកោតសរសើរមិនដាច់ពីមាត់ពីសម្តីមោះមុតរបស់មេទ័ពកម្ពុជាក្នុងការការពារទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR4IWfons6mLxxvtKB-jw1Mk39-GhBGvstqSurAmDcTCCcqlOAiC8W-JYhK-_ejz8N-Qdf46jXjqOwm3W4obf2pABwiQMUAvuw0B6uUVKiyBB11mftQGRmec6iMambEqkID3OiIlpGwme8jMxZ8Inaxijafgl6N5q7Dj1CY0pP5c-7e70jBARw2lmY5yNj/s1280/image_2025-02-18_13-34-59%20(2).png
តាមរយៈវីដេអូត្រូវបានគេដឹងថានោះជាសម្តីរបស់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជការកងពលតូចថ្មើរជើងលេខ៤២ ដែលបាននិយាយប្រាប់ទៅកូនទាហានថា «ថ្ងៃក្រោយឃើញថៃមកឈរនៅហ្នឹងក៏មិនឱ្យឈរដូចគ្នាថៃមកមើលហាម មិនឱ្យចុះមក មិនឱ្យច្រៀងតម្រងជួរអីទាំងអស់ បា.ញ់ ! បា.ញ់ គ្នា បា.ញ់ កុំខ្លាច… »។ ការចុះត្រួតពិនិត្យតំបន់ប្រាសាទតាមាន់ធំនិងសម្តីខាងលើនេះរបស់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស ត្រូវបានប្រជាពលរដ្ឋចែករំលែកព្រោងព្រាតនិងបានពោលកោតសរសើរយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiROz0QLiVfpo_8Xmub1y92fUWFtX6-Y4aBmXYEHFmWqWd0i0XC_yz9Kj_ZqJSnsK2QXnwNKQu6TOa_A-1Z5t9jZmFuNjnOxNO1tM-ndqzGgP_Dp5Qa9OlpgCb0gj2Cob8f9aMcfFhStG7MmZotBjk9LX_tUmlvLq-Vd8tK2lu-FuQ4KpjZV8Mc397Rg2h2/s1280/photo_2025-02-18_13-15-05.jpg
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណប្រាសាទតាមាន់ធំទាហាន និងពលរដ្ឋខ្មែរមួយក្រុមច្រៀងបទចម្រៀងជាតិនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរ៉ែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ត្រូវបានភាគីថៃបង្ហាញអារម្មណ៍មិនសប្បាយចិត្ត៕