សាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គមបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះពាក្យសម្តីអង់អាចក្លាហានរបស់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជការកងពលតូចថ្មើរជើងលេខ៤២ ដែលលោកបាននិយាយដាក់កងកម្លាំងទាហានក្រោមឱវាទថា« បា.ញ់គ្នាបា.ញ់…កុំខ្លាច »។
ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយព្រោងព្រាតពីវីដេអូមួយដែលមានប្រជាពលរដ្ឋខ្មែរនិងទាហានច្រៀងចម្រៀងជាតិនៅបរិវេណប្រាសាទតាមាន់ធំ ហើយខាងប្រទេសថៃកើតទុក្ខមិនសុខចិត្តថានឹងដាក់លិខិតតវ៉ា។ នៅលើបណ្តាញសង្គមខ្មែរវិញ មានវីដេអូមួយត្រូវបានចែករំលែកយ៉ាងទូលំទូលាយនិងត្រូវបានសាធារណជនកោតសរសើរមិនដាច់ពីមាត់ពីសម្តីមោះមុតរបស់មេទ័ពកម្ពុជាក្នុងការការពារទឹកដី។
.png)
តាមរយៈវីដេអូត្រូវបានគេដឹងថានោះជាសម្តីរបស់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជការកងពលតូចថ្មើរជើងលេខ៤២ ដែលបាននិយាយប្រាប់ទៅកូនទាហានថា «ថ្ងៃក្រោយឃើញថៃមកឈរនៅហ្នឹងក៏មិនឱ្យឈរដូចគ្នាថៃមកមើលហាម មិនឱ្យចុះមក មិនឱ្យច្រៀងតម្រងជួរអីទាំងអស់ បា.ញ់ ! បា.ញ់ គ្នា បា.ញ់ កុំខ្លាច… »។ ការចុះត្រួតពិនិត្យតំបន់ប្រាសាទតាមាន់ធំនិងសម្តីខាងលើនេះរបស់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស ត្រូវបានប្រជាពលរដ្ឋចែករំលែកព្រោងព្រាតនិងបានពោលកោតសរសើរយ៉ាងខ្លាំង។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណប្រាសាទតាមាន់ធំទាហាន និងពលរដ្ឋខ្មែរមួយក្រុមច្រៀងបទចម្រៀងជាតិនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរ៉ែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ត្រូវបានភាគីថៃបង្ហាញអារម្មណ៍មិនសប្បាយចិត្ត៕










