Home Blog Page 636

អ្នកគាំទ្ររំភើបពេលដឹងថាប៊្រេនលំដាប់ពិភពលោកមួយជ្រើសរៀបចំកម្មវិធីនៅមុខប្រាសាទបាយ័ន

0

ថ្មីៗនេះអ្នកគាំទ្រជាច្រើនបានចែករំលែកពេញប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីទទួលដំណឹងថាប្រ៊េនល្បីឈ្មោះ Bulgari បានជ្រើសរើសរៀបចំកម្មវិធីនៅខេត្តសៀមរាប។ ទោះយ៉ាងណាគេមិនទាន់ដឹងថាតារាល្បីៗរូបណាខ្លះនឹងមានវត្តមានចូលរួមក្នុងកម្មវិធីនេះនោះទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមថាអាចមានតារាល្បីឈ្មោះចិនម្នាក់មកចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQk4iIUr7hDhSt-ZO1C1fHMqEIKBgWmINCzZXhzfl521JQ9LATvnApPm2vQgz0Pw1bxPiiSWmKbvrZbb2Htz6ma47o2HPBiU5WgqnrcSM5GHLu2BK3jRhNxIzsmi67-L2RdYhcBLx1xeZXAbbcU3NNXWrr-ZsR4SS9wA3mwzvGoSpvcnXS6fGZJSRW2qxE/s2048/image_2025-02-19_13-39-09.png

កន្លងមកទស្សនិកជនបានដឹងហើយថាតារាសម្តែងជួរមុខប្រចាំប្រទេស ស៊ីន យូប៊ីន គឺធ្លាប់ចូលរួមកម្មវិធី Bulgari ជាច្រើនដោយបានជួបតារាល្បីៗផ្សេងទៀតដែលជាមុខមាត់ប្រ៊េនលំដាប់ថ្នាក់ពិភពលោកមួយនេះ។ អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្ររំភើបចិត្តឥតឧបមានោះ ប្រ៊េនមួយនេះបានជ្រើសរើសមករៀបចំកម្មវិធីលើកដំបូងនៅប្រទេសកម្ពុជាដោយជ្រើសទីតាំងប្រាសាទបាយ័ន ស្ថិតនៅខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJWlRSkj622Oom5ddMsnbq9tcy-oQWes77DgVebowjjAeiLQsZwPuCdktB5B_mhHob6C9XTUT7O77YZgi54SlEvpZcnv5QfWQm88Cvvw5FoH5A7ITprQlUfgaEN3-eNsi8hJh7cd6HPSLzvr8YnKIX0SlcZtIQo-TxkcO9dMDNgtOXDCtd-Sz8CoOmomes/s1350/image_2025-02-19_13-39-11.png
ក្នុងពេលជាមួយនឹងដំណឹងត្រេកអរ បញ្ជីឈ្មោះតារាៗសម្រាប់ការចូលរួមកម្មវិធីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ ស្របពេលកម្មវិធីនេះគឺមានការចូលរួមសម្រាប់តែភ្ញៀវដែលមានការអញ្ជើញតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJVnwCct4sI0nIVI0K0jca746Obhs9VouRGgIAbimSReluUl6Ew2CsCQ7j359_oXWM6uY0bQnz8d053ieBi08TT3JbPqpoXytTgSdATgrdsQd-q2hoerxHT2yHVNw6nDyE1nF68SsPH8QZpCIkNeTmhmQoVg-beo4uAxSRekv6T3iZoyj8VLwqknUH3NQ3/s1280/image_2025-02-19_13-39-18.png

សម្រាប់តារាល្បីៗដែលជាមុខមាត់ម៉ាកយីហោនេះនិងធ្លាប់បានចូលរួមកម្មវិធីនេះកន្លងមកមានដូចជា Lisa សមាជិក BLACKPINK ចំណែកឯតារាចិនវិញមានដូចជា , Zhao Lusi, Liu Yifei, Meng Zi Yi Yang Yang និង Wu Lei, តារាថៃមានដូចជា Mai davikak, Mile រួមទាំងមានតារាអន្តរជាតិផ្សេងទៀត។ ទោះបីជាអ្នកគាំទ្រពុំទាន់បានដឹងថាក្នុងចំណោមតារាល្បីៗរូបណាខ្លះមានវត្តមាននាថ្ងៃខាងមុខនេះក្តីក៏ពួកគេបង្ហាញអារម្មណ៍សប្បាយចិត្តដូចគ្នាទោះបីជាអាយដលរូបណាមកក៏ដោយក៏ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តដែរព្រោះនេះជាឱកាសកម្រមួយដែលមានប៊្រេនអន្តរជាតិដ៏ធំមករៀបចំកម្មវិធីនៅលើទឹកប្រទេសកម្ពុជាបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL4QZb_7YZX-QvuHh158servMMB1KYXKCmONoFDnN4G0zohBHTa44__-nFsCpb8zrGOqRy_tgkdxonOdG3btH__a_4FrCZ-YcO6h9OUj8jJKFOfzu678c3LOE-7w9pqw4LWPOiB6ksuWFETtZaJ12Z6iXw4A7NvozA3Nj6i3KNfPCozbsxyTsXBg8yw8pG/s1350/image_2025-02-19_13-39-13.png
សូមបញ្ជាក់ថា Bulgari គឺម៉ាកយីហោដ៏ប្រណិតរបស់ប្រទេសអ៊ីតាលីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨៤ ហើយត្រូវបានគេស្គាល់ថាសម្រាប់គ្រឿងអលង្ការ នាឡិកា ទឹកអប់ គ្រឿងប្រើប្រាស់ និងទំនិញស្បែកហើយមានតារាល្បីៗជាច្រើនជាអ្នកផ្សព្វផ្សាយម៉ាកនេះ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ «កម្ពុជានឹងប្រើប្រាស់កម្លាំងប្រដាប់អាវុ.ធ បើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុ.ធ ឈ្លានពា.ន»

0

រាជធានីភ្នំពេញ ៖ ឆ្លើយតបទៅនឹងវីដេអូកងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរមួយក្រុមដែលទៅលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលធ្វើពលរដ្ឋខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស ក្នុងបណ្តាញសង្គម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជានឹងប្រើប្រាស់កម្លាំងប្រដាប់អាវុ.ធ បើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុ.ធ ឈ្លានពា.ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp35-7RY9ALham7TD7WdwKaAgUO87-mRT7yNeididmlL3YNB9R3BJv-QWBB-B3cpRDRA2nkpX9OSEa0t0dFXFq0FrbvZ8CTcEvImixKh7Octj5fR7yNGlhfcTaKhuaXCbd5BnkKUUzvAqLb_35m9jSfId-iIglamAjy0I84Y0Etgn2y-CNidSgjsbq_G0g/s2048/image_2025-02-19_11-15-59.png

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា កម្ពុជានឹងដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែកម្ពុជានឹងរក្សាសិទ្ធិការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisKHpb8TDtlq2pRuNqB-8wHsCwFONh06z1u4-j4nAVOI-DafIrKpDPC2S4KDA0BPBWzko1AS4sd8WRd26Jp63Fru07h5eGX42NiUy6FaNhItiTbAWfQm68sDPZg7W7Depi8VxzSW-oD-KbmILr-auWaclOO51gNoD4xB9lIIO2Hu_0egbGa9Ncpvmchg7D/s5472/image_2025-02-19_16-48-56.png
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ព្រំដែននៅប្រាសាទតាមាន់ និងតាក្របី គឺកម្ពុជា និងថៃបានឯកភាពគ្នាតាមការចុះ MOU ឆ្នាំ២០០០ ហើយកម្ពុជាយកតាមព្រំដែនឆ្នាំ១៩០៨ ធ្វើជាគោល ពុំមែនកំណត់ព្រំដែនតាម Google ទេ ។ កាលពីប៉ុន្មានឆ្នាំមុន ថៃបានកំណត់ព្រំដែនតាម Google បើកម្ពុជាកំណត់ព្រំដែនតាម Google គឺមិនមែនជាគោលទេ ពីព្រោះអ្នកណាក៏អាចកែសម្រួល Google ដែរ ។ ព្រំដែនដែលយើងឯកភាពជាផ្លូវការ គឺព្រំដែនពីជំនាន់បារាំង ឆ្នាំ១៩០៨ ដើម្បីជាគោលក្នុងការចរចា ព្រមទាំងលិខិតតូបករណ៍ផ្សេងៗ, MOU ឆ្នាំ២០០០ ឬកិច្ចព្រមព្រៀងផ្សេងៗដែលយើងយកជាគោល កម្ពុជានឹងចរចាតាមវិធីចាស់ទុំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0G_luTwNj8mtqQ0JtKQ5bVUGt5vCpPQaLioVH127Brli3puM3UHSwZ7g30c2rQ1huVUs9evsav1xPvkSI2FIYD5DLhr0BeUrru_E9dpmv3D-sSj4rJxfywULGPY7a3HozAIpNojgRXtB_VAr8SivQx0YAx0P43NPvta1n6OY5w8ackr19bxMKd6mSbViu/s990/image_2025-02-19_16-49-06.png
សម្តេចក៏សូមយកឱកាសនេះបញ្ជូនសារទៅអ្នកនយោបាយទាំងអស់ទាំងខ្មែរ ទាំងថៃ សូមកុំយករឿងនយោបាយមកឡូកឡំទៅលើកិច្ចការបច្ចេកទេស ពីព្រោះអ្នកនយោបាយអត់ដឹងកិច្ចការបច្ចេកទេសជាងអ្នកភូមិសាស្ត្រទេ ទុកឱ្យអ្នកបច្ចេកទេសធ្វើការដោះស្រាយតាមការងារបច្ចេកទេស ។ វាទាក់ទងនឹងបញ្ហាបច្ចេកទេស និងច្បាប់អន្តរជាតិដើម្បីកុំឱ្យវាយគ្នា រីឯអ្នកនយោបាយថៃសូមកុំជំរុញរឿងនេះយកចំណេញនយោបាយ ។ អ្នកនយោបាយប្រឆាំងទាំងនេះជាដើមហេតុធ្វើឱ្យមានសង្គ្រាមរវាងប្រទេសទាំងពីរ រឿងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj91rjQt2TvsiEkOnztLyeHQg4aNsEOex5WUOofvid2zhbV3lNwFdU5pTEJLn3i_0sjSZnEtJ3n45QCIA1MA8zve1SFziuqMVaGxgwSknecuOxqYTKJgXkl7wtO5sNiG68xPSlSiDqIea08IKHeFnrU_Bus0qGmwYTw3uIx0pI3BrsGjvVaoDGyOmh5olFv/s960/image_2025-02-19_16-49-07%20(2).png
កម្ពុជាផ្អែកលើមូលដ្ឋានថែរក្សាអធិបតេយ្យភាព យើងដោះស្រាយបញ្ហាពីមុនតាមរយៈយន្តការឯកភាពគ្នាផ្លូវការ ដែលមានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ធ្វើការផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងតាមផែនទីបារាំងតម្កល់ទុក ។ កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNOdJrjVDjp_NusDn2i348bcHDHha90cUBk0s7DQObdy31mdi3bcUOIzghC5URSSlk5ek3y2rZOuhhOtomOST6vCi2CZmYw5n8JJ5VjmHLCAYv-ID9ZziTP6cUn1Jek8IgJ25PvsHcS7V2_PxDOWMFKSY4wL6O83quG-0YFVLVnVClq8cMYy_lAubPVS0/s1080/image_2025-02-19_16-49-07.png

បច្ចុប្បន្ន ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ហាក់មានភាពប្រក្រតីធម្មតាវិញហើយ ប៉ុន្តែតម្រូវឱ្យនៅតាមតំបន់ប្រាសាទតាមាន់ធំ មានកងទ័ពឈរយាម និងកំណត់ចំនួនកងទ័ពស្មើៗគ្នា ៕

Jackson Yee ត្រូវបានទស្សនិកជនសរសើរថាសម្តែងឥតខ្ចោះជាតួអង្គមានពិការភាពខួរក្បាល

0

តារាសម្តែងចិន Jackson Yee បានធ្វើឱ្យទស្សនិកជនជាច្រើនស្រក់ទឹកភ្នែកនៅពេលដែលលោកបានដើរតួជាក្មេងប្រុសជំទង់ពិការខួរក្បាលក្នុងរឿង «Big World»។ ទេពកោសល្យសម្តែងរបស់តារាប្រុសរូបនេះបានធ្វើឱ្យមានមតិកោតសរសើរជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiULizYvbtnjCJ60fXTbb_8J5VivKnJJLWuvM3DMFVGTM1frpeluFR7tJLYswWqAYD5yeXapMWUDMS7xdP_lRKQgoXx0S97IUY2Fi-hdUP7GivtQbrQdu8XtV6Ou9XW0Gw3sbHuu6Cifeu5pRaSuZWDvfysXjcqz98YVj5wqfygbE3_N_zvkR0ep_VFlxPR/s1242/image_2025-02-18_16-32-29%20(2).png

ក្រោយសម្ដែងជាង១០ឆ្នាំ Jackson Yee បានចូលរួមក្នុងកម្មវិធីភាពយន្ត និងទូរទស្សន៍រាប់សិបរឿង ជាមួយនឹងរូបភាពបែបមនោសញ្ចេតនា និងរូបរាងសង្ហារបស់ខ្លួន។ ប៉ុន្តែជាមួយនឹងរឿង «Big World» លោកបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ដោយលោកបានផ្លាស់ប្តូរការសម្តែងទៅជាតួអង្គ Liu Chun He ដែលជាក្មេងប្រុសពិការខួរក្បាលពីកំណើត។ នៅក្នុងសាច់រឿង Liu Chun He មានអាយុ ២០ ឆ្នាំត្រូវបានមនុស្សជាច្រើននៅជុំវិញខ្លួនមើលងាយសើចចំអកចំពោះកាយសម្បទាររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយក្មេងប្រុសជំទង់រូបនេះបានព្យាយាមជម្នះការលំបាក និងជួយជីដូនរបស់ខ្លួនសម្រេចក្តីសុបិនរបស់ជីដូនក្នុងការសំដែងនៅលើឆាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitu3jhtHCh_7iUdn-cKf41NloCyA1B7Jpq_4Iq_aO6zOQYy0oJG34yx0bQ1cAEcpvhSCD965BMCCtFwp6znkDSAcRweHmcaDOxf6DRG1giFt1LDQqL_uibK5wocl7OfjhjghyphenhyphenkLg2CdbPqQqH_RLFwlvlLmzosbOq9kf1OfHe7fS6TvCOEzYCpJ7Ueicec/s1280/image_2025-02-18_16-32-29.png
ទន្ទឹមនឹងនោះ Liu Chun He បានស្វែងរកចំណង់ចំណូលចិត្ត និងគោលដៅជីវិតរបស់ខ្លួន។ គ្រប់កាយវិការ និងពាក្យសម្តីបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍន៍ផ្លូវចិត្តដ៏ស្មុគស្មាញរបស់តួអង្គ បង្ហាញពីការរងទុក្ខ និងភាពអស់សង្ឃឹម បង្ហាញពីការតាំងចិត្តរបស់យុវជន។ នៅក្នុងឈុតខ្លះ Jackson Yee ដើរដោយជើងទន់ដៃជើងតែងតែបត់ដៃមិនត្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcBqNeSsCk65QI3GZ-_Aq0zkybe1Q7nKm3yso8hOIwO09yAt3TuEiSI8nYTuyy9ZOxiiIVwoeUnQpdZdV6qeBCQ7cccw-5ukFPJTY0hjx8tbJHug92ZpdbpSIZmP-n14QlOZmkN5hAp1PMEe2-nimtc364JFDlq-WzdtUWdWGDhQMXaortQtAGQ2-jfbPY/s1242/image_2025-02-18_16-32-30.png

បន្ថែមពីលើការស្រាវជ្រាវតួអង្គ Jackson Yee អនុវត្តការសម្ដែងរាងកាយ និងប្រកាន់ខ្ជាប់នូវរបបសម្រកទម្ងន់ដ៏តឹងរឹង។ ក្នុងបទសម្ភាសមួយ តារាសម្ដែងរូបនេះបាននិយាយថាលោកត្រូវចំណាយពេលកន្លះឆ្នាំដើម្បី «ចេញពីចរិតរបស់តួអង្គ»។ ភាពជោគជ័យនៃខ្សែភាពយន្តនេះមិនត្រឹមតែជួយបំបែកឯតទគ្គកម្ម Box Office ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថា Jackson Yee មានសមត្ថភាពពេញលេញក្នុងអាជីពសម្តែងរបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-x-aX9TuR5QiFZG-3UJLVGpBTqU4e2M9bLjDeiV6QEZVv_4C-IgPz15JPGI1xPhgaBuyMwnphWBsOL_67nDp-CgPdJ-jxHj414zYdwZ8Yyq1qZYVmHigrgelNgVlTQMWhO3gZpv6e9PmmJpWw2W4bPgdvrxVXEm576RSU5pso7wUnpGDfJxjPf9D2Zdr8/s920/image_2025-02-18_16-32-31%20(2).png
ទស្សនាវដ្តី QQ បានអធិប្បាយថា «តារាប្រុសរូបនេះលែងខ្វល់នឹងរូបភាពរបស់ខ្លួនទៀតហើយ លោកគ្រាន់តែចង់ធ្វើការងារឱ្យបានល្អជាមួយតួនាទីរបស់លោក។ មិនថាវាញ័រដៃជើង កន្ត្រាក់សាច់ដុំមុខ ឬលេបទឹកមាត់ពេលនិយាយ លោកធ្វើវាបានល្អឥតខ្ចោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzKA7DM52oPfmcJB97IPOVsssxgP4k6-kANr-Hq9TrFEcWnCc_Mlw3JQe0gZyCi83UqtzikPRErH7gUcKpW6xqUfgpp_0x8VZfLyPd5yirlYnPgIeHLjCVvJXndnI3m6J-ZOFhXmSQ9rnbPrbmq0P_EULdmD4BSFf10FRAk_gxjBii1FqAoYfYacRxk7Yz/s1280/image_2025-02-18_16-32-33.png

ការងារបង្ហាញសារវិជ្ជមានវិលជុំវិញការជំនះការលំបាកដើម្បីស្វែងរកសុភមង្គល។ គម្រោងនេះជួយលើកកម្ពស់ការយល់ដឹងរបស់ជនពិការ លើកទឹកចិត្តមនុស្សឱ្យស្រឡាញ់ ចែករំលែក និងបង្កើតលក្ខខណ្ឌសម្រាប់ពួកគេក្នុងការធ្វើប្រឡូកខ្លួនទៅក្នុងសហគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkFhbORaF1bWCaHR8XaA1ZDjLLKg2RUcG2mUrBYfThMiYjnPwtG7yw_AFqT1I3JiQpYaqiKwN-u5870kPlF_8z7XTZ5Po9PcDttexP5xqV1qifDfbB8nJNgvar9Y8qDIJEmYtvX7k0eQrpd_Uh0DPswRHMXCo-cxE72pgmyC1TEvBURNU0UDQ1M48knTQ4/s1024/image_2025-02-18_16-32-35.png

Jackson Yee មានអាយុ ២៤ ឆ្នាំគឺជាសមាជិកនៃក្រុម TFBOYS ។ ក្រៅពីការច្រៀង លោកបានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសម្តែង និងម៉ូត ដោយបានសម្តែងក្នុងរឿងជាច្រើន។ Jackson Yee ធ្លាប់ ជាប់ចំណាត់ថ្នាក់លេខ ១ ដោយ ទស្សនាវដ្តី Forbes ក្នុងបញ្ជីតារាដើមកំណើតចិនដ៏មានឥទ្ធិពល៕

 

 

រដ្ឋាភិបាល ចេញច្បាប់រឹតបន្តឹង និងកំណត់ទីតាំងច្បាស់ក្នុងការបង្ហោះដ្រូន

0

ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសកំណត់យកទីតាំងជាង ២០កន្លែង ហាមមិនឱ្យមានការបង្ហោះដ្រូនជាដាច់ខាត។

បើតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានកំណត់មិនឱ្យបង្ហោះដ្រូនកាត់ជាដាច់ខាត តាមទីតាំងទាំងដូចខាងក្រោម៖

• ព្រះបរមរាជវាំង
• ស្ថាប័នរដ្ឋ
• មន្ទីរពេទ្យ សាលារៀន និងផ្សារ
• ពហុកីឡដ្ឋាន
• តំបន់រមណីដ្ឋានអង្គរ និងបរិវេណប្រាសាទ
• លំនៅដ្ឋានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី
• និវេសនដ្ឋានទូត ស្ថានទូត អគ្គកុងស៊ុល និងអង្គការអន្តរជាតិ
• មូលដ្ឋានយោធា និងមូលដ្ឋាននគរបាលជាតិ
• ទីតាំង ឬឃ្លាំង ស្តុកសារធាតុងាយឆេះ ឬងាយផ្ទុះឆេះ
• ស្ថានីយវិទ្យុ ស្ថានីយទូរទស្សន៍ រោងចក្រចម្រាញ់ប្រេង ឧស្ម័ន រ៉ែ រោងចក្រអគ្គិសនី និងអនុស្ថានីយ ត្រូវបានហាមមិនឱ្យបង្ហោះដ្រូន លុះត្រាតែមានការអនុញ្ញាតពីស្ថាប័នសាមី។

មិនត្រឹមតែប៉ុណ្ណោះ អ្នកកាន់កាប់ដ្រូនប្រភេទនេះ មិនត្រូវបង្ហោះលើសកម្ពស់មិនឱ្យលើសពី៩០ម៉ែត្រ ពីរបងអាកាសយានដ្ឋានស៊ីវិល និងអាកាសយានដ្ឋានយោធា លើកលែងតែមានការអនុញ្ញាតពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ចំពោះការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់ដ្រូន ដែលផ្ទុកទម្ងន់ចាប់ពី ២គីឡូក្រាមឡើងទៅ ក្នុងវិស័យកសិកម្ម មន្ទីរកសិកម្មជាអ្នកទទួលខុសត្រូវ៕

បញ្ហាប្រាសាទតាមាន់ កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្តែកម្ពុជារក្សាសិទ្ធិប្រើប្រាស់កម្លាំងប្រដាប់អាវុធ

0

ជុំវិញបញ្ហាតាមព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”កម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា។

សម្តេចធិបតី បានបន្តថា “កម្ពុជាផ្អែកទៅលើមូលដ្ឋាននៅក្នុងការថែរក្សាអធិបតេយ្យភាពរបស់ខ្លួន យើងរកវិធីដោះស្រាយបញ្ហា ដែលបន្សល់ទុកពីមុន តាមរយៈយន្តការ ដែលយើងឯកភាពគ្នាជាផ្លូវការណ៍ ដែលមានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ធ្វើការដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ផ្អែកលើផែនទីដែលតម្កល់ទុកដោយបារាំង ដែលយើងឯកភាពគ្នា”។

បន្ថែមពីនេះ សម្តេចធិបតី ហាមកុំឱ្យអ្នកនយោបាយប្រឆាំងលូកដៃរឿងព្រំដែន ដើរតួជាអ្នកចេះដឹងជាអ្នកបច្ចេកទេស ព្រោះអ្នកទាំងនោះ ជាដើមហេតុ បណ្តាលឱ្យមានសង្គ្រាមរវាងប្រទេសទាំងពីរ រឿងប្រាសាទព្រះវិហារនៅឆ្នាំ២០០៨។

បច្ចុប្បន្ន ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ហាក់មានប្រក្រតីធម្មតាវិញ តែតម្រូវឱ្យតាមតំបន់ប្រាសាទតាមាន់ធំមានកងទ័ពឈរយាម និងកំណត់ចំនួនទាហានស្មើៗគ្នា៕

 

វៀតណាមកាត់បន្ថយក្រសួង៤ ដើម្បីសន្សំថវិការដ្ឋ

0

រដ្ឋសភាវៀតណាម បានអនុម័តកាត់បន្ថយក្រសួងពី១៨មក មកត្រឹម១៤ក្រសួង ដោយនឹងចាប់ផ្តើមដំណើរការជាធរមានចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៥ខាងមុខ។

ការកាត់បន្ថយក្រសួងចំនួន៤នេះ សភាវៀតណាម មើលឃើញថាអាចជួយសន្សំថវិការរដ្ឋប្រមាណ ១៥ភាគរយ ទៅ ២០ភាគរយ។

ក្រសួងទាំង៤ ដែរត្រូវបានកាត់ចោល នឹងត្រូវច្របាច់ចូលជាមួយក្រសួងផ្សេងទៀត ដែលមានដូចជា៖

  • ក្រសួងផែនការ និងវិនិយោគ ដែលអនុម័តគម្រោងវិនិយោគបរទេស ត្រូវចូលជាមួយក្រសួងហិរញ្ញវត្ថុ
  • ក្រសួងដឹកជញ្ជូន និងក្រសួងសំណង់នឹងត្រូវបញ្ចូលគ្នា
  • ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងក្រសួងកសិកម្ម នឹងបញ្ចូលគ្នា
  • ក្រសួងទំនាក់ទំនង និងការងារ គឺត្រូវបានលុបចោល

បន្ថែមពីនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ សេវារដ្ឋ ប៉ូលីស និងយោធា ក៏ត្រូវប្រឈមមុខនឹងការកាត់ចោលនាពេលខាងមុខផងដែរ។

ការរៀបចំរចនាសម្ព័ន្ធក្រសួងឡើងវិញរបស់វៀតណាមនឹងប៉ះពាល់ដល់ការងារមន្ត្រីរដ្ឋចំនួន ១០ម៉ឺននាក់ នាក់ ប្រឈមនឹងលារបាត់បង់ការងារធ្វើ ឬតម្រូវឱ្យចូលនិវត្តន៍មុនអាយុតែម្តង៕

បើបានទៅលេងសៀមរាបកុំរំលង«សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី» ឱ្យសោះ!

0

ក្រៅពីទស្សនាប្រាសាទ ខេត្តសៀមរាបក៏មានរមណីយដ្ឋានទេសចរណ៍ល្បីៗជាច្រើនផងដែរ ក្នុងនោះ «សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី» ក៏ជាគោលដ៏មានប្រជាប្រិយភាពមួយ ដែលលោកអ្នកមិនគួររំលងនោះទេ។ «សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី» មានទីតាំងស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដែលមានចម្ងាយពីប្រមាណជា ៣៦ គីឡូម៉ែត្រពីក្រុងសៀមរាប ក្បែរប្រាសាទបន្ទាយស្រីតែម្ដង។  https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5SiM4uG8PSshL4gISa-3KeykolzTko-mu9yWK25bUh-HfOHoeIDuhMqtkG1jJAyYespS4p8Ay71UJaXWTkQ0R3hlJhecgotJzqCjGGLFCg8D2U0S89eyadrp5zEcyhkKHu90vhG1Vw7jMgC4zOkpmo6I5QjVyIkvBwICabp4p5F_KMeMij-l2FCerQF6t/s1478/image_2025-02-19_13-55-27.png

នៅទីនោះភ្ញៀវទេសចរអាចអង្គុយញាំអាហារឆ្ងាញ់ៗ នៅតាមកញ្ចុះក្បែរមាត់ទឹក ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ ស្ទូចត្រីលេងកម្សាន្ត ហែលទឹក និងងូតទឹកលេង ជិះទូកទស្សនាសត្វស្លាបជាច្រើនប្រភេទ ក៏ដូចជាដេីរកំសាន្តព្រៃកោងកាង ដើម្បីដាំដេីមឈេី ជិះទាទឹក ជិះទូកកាយ៉ាក ជិះកាណូតដេីរលេងទៅកោះ បោះតង់ រួមទាំងទស្សនាថ្ងៃលិច និងថ្ងៃរះយ៉ាងមានក្តីសុខទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgmpZTQaplEs6H0w5cxZ7XcDdZ4sUX20pqv0V8Tpgu8r2lEWE6AwwgiUFg7w9LHCptqWO3yC2FQEiEJDdUPDZvnH8KgxFL1PP8v05-SMahFVvBp2KbIQX_0vnP90thXrxCTTkhsEo8YIkr9HXa3fZnwHsRdgIIQGNh5B34XGEUE573Ccxo98KzDDZHJoD6/s1280/image_2025-02-19_13-55-25%20(2).png

បើនិយាយពីសម្រស់ធម្មជាតិនៅទីនេះវិញ គឺដូចកំពុងស្ថិតនៅមាត់ព្រែកកំពតអ៉ីចឹង គឺថាមានភ្នំ មានព្រៃកោងកាងទឹកសាប លាយឡំនិងផ្ទៃទឹកខៀវស្រងាត់ មើលទៅស្អាតដូចក្នុងគំនូរខ្លាំងណាស់។ សហគមន៍ទេសចរណ៍ធម្មជាតិនេះ ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងអភិរក្សធនធានធម្មជាតិដែលមានក្នុងសហគមន៍ ហើយក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMoYr4AACdgaK-cfCQkNK5g42pi-Pvzrt21KkHbEiThcWmPV-oD6TCIjNyRyaZCIDZEVfAnzNxN0E5kwKk5uWoU4He8OWSCevA1B-HckyoYnsKn2LnZjLRwx9R9NC2imfpnYEOt1l0AuNdR8oP2XBDjsTEZg8ES3gr1YrWuXIet7JMfPhwT3fMnN9o26ER/s1280/image_2025-02-19_13-55-25.png

គួរជម្រាបផងដែរថា បឹងឈូកមានផ្ទៃដីសរុប ១៦៧ ហិកតាត្រូវបានបង្កើតឡើងក្នុងគោលបំណង ការពារថែរក្សា និងអភិរក្សជីវៈចម្រុះ និងពូជត្រីនៅក្នុងតំបន់ទាំងនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgah1i5cOQ4hwr0sOfgvMniGkRHWnYx_-F2xYXthe0fSLqpPQwp7uW9BFSJdFZoCu9Zbl78XPhqliGpCounWS_19LpTF55GzkOcMqipx7FfKf0siBWw7_fC3pxtwlPuo2d-dsMfcGZMtLnziVZgMruDjwvBy-oLE2ftowBdfcf6MZRNlD1wfNRgwDX_aIvk/s1280/image_2025-02-19_13-55-26.png

ហេតុអ្វីអាចម៍ផ្កាយ Hoba ដែលមានទម្ងន់ ៦០ តោនធ្លាក់មកលើផែនដីមិនបង្កើតជារណ្តៅ?

0

អាចម៍ផ្កាយ Hoba មានទម្ងន់ប្រហែល ៦០ តោន ធ្លាប់បានធ្លាក់មកលើផែនដីកាលពីជាង ១០០ ឆ្នាំមុន ប៉ុន្តែមិនបង្កើតជារណ្តៅនោះទេ ខណៈអាចម៍ផ្កាយយក្សផ្សេងទៀតធ្លាក់មកលើផែនដី ស្រាប់តែបង្កើតជារណ្តៅដ៏ធំមួួយ។ តើនេះដោយសារមូលហេតុអ្វី?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil4UPUrFOa8xFpNDYT5MVPRrfC1bI0zwqChJkFA21C7oYW9hwpLQDCLv0h7znA6rw5k6H_n3SaW7Yv-QoVkjnC9NiX72Rmf5IGWYMZFjoYHIx17MU0TnSarMMsibuYX2ic87WhShoF7ud5Xkk4HDZO691x0Qg5df3YGTjgyZ79dOg2HCEnvLAros6D1O8V/s1920/image_2025-02-19_13-41-51.png

នៅឆ្នាំ ១៩២០ កសិករម្នាក់នៅ Grootfontein ប្រទេស Namibia កំពុងភ្ជួរស្រែ ស្រាប់តែប្រទះឃើញដុំដែកដ៏ធំមួយនៅក្បែរនោះ ដែលវាត្រូវបានគេស្គាល់ថាជា Hoba ដែលជាអាចម៍ផ្កាយដ៏ធំបំផុតមិនធ្លាប់មាននៅលើផែនដី ជាមួយទម្ងន់ ៦០ តោន។ អ្វីដែលចម្លែកនោះគឺអាចម៍ផ្កាយនេះមិនបង្កើតជារណ្តៅនៅលើផែនដីឡើយ ធ្វើឱ្យអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់ជាច្រើនទសវត្សរ៍មកហើយ។ ហេតុអ្វីបានជាអាចម៍ផ្កាយយក្សមិនបង្កើតជារណ្ដៅ ខណៈអាចម៍ផ្កាយយក្សផ្សេងទៀតធ្លាក់មកលើផែនដី ស្រាប់តែបង្កើតជារណ្តៅដ៏ធំមួយ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuLMfvFRsq4LImsWP7OhXx1KcLwPf1eob1MnWLP07OJKS4eAOaaJWngivrfRm6QM3Vr5hyphenhyphensJpKZy1WTEgugGxGg00O_GdTEa3qwgmgpaPHoSiAqR99oVMwZUbXlsyIvqSZL2hfWwE7UhAzLag_1rU-IKS6Ta8YJxNlr_TL3TfHMoM6cVbu3zqITfIfuTfb/s1280/image_2025-02-19_13-41-52.png

នេះបើយោងតាមការសិក្សាបានរកឃើញថា អាចម៍ផ្កាយ Hoba ទំនងធ្លាក់ក្នុងមុំរាក់ខ្លាំង និងល្បឿនទាប ដូច្នេះវាមិនអាចបង្កើតជារណ្តៅបាននោះទេ។ ប្រសិនបើអាចម៍ផ្កាយធ្លាក់ក្នុងមុំជ្រៅ ហើយល្បឿនលឿន នោះវានឹងបង្កើតជារណ្តៅដ៏ធំបំផុតមួយ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការរកឃើញបន្តិចបន្តួចប៉ុណ្ណោះ ដោយបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រនៅតែបន្តស្វែងរកមូលហេតុពិតប្រាកដ នៃការធ្លាក់អាចម៍ផ្កាយដោយមិនបង្កើតជារណ្តៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoM9QYrMrboP7nrnvD8qIfTJgEqrshiBVMpJn9Cu0zngMm_IEGU28GsF4N2yem8SAr8SOWoKoObtmp_o5Ci1TqrNjHg7lCQ0YnpOWMtkxustOydmc39csifbnQE1BTEKAKHlVguwm1NP4kaimu6RNUPZdzgXYtdTRRmV6FOXzIoDdhjeE1x93mb1s4c8m3/s960/image_2025-02-19_13-41-53%20(2).png
ទោះបីជានៅតែមានសំណួរជាច្រើនដែលមិនទាន់មានចម្លើយពិតប្រាកដក៏ដោយ Hoba នៅតែជាអាចម៍ផ្កាយតែមួយគត់ដែលមិនធ្លាប់មាន ត្រូវបានគេបន្តសិក្សាអំពីវាឥតឈប់ឈរ។ បច្ចុប្បន្នកន្លែងដែលធ្លាក់អាចម៍ផ្កាយនេះ គឺបាន ក្លាយជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់ និងជាកន្លែងស្រាវជ្រាវវិទ្យាសាស្ត្រនៅណាមីប៊ី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo6PjAu5-TdSBvtJ4CyWlnvleTraRvfkEysDmyZgC6OnqnATS_9PYxPYKSOI1ddjGj-q214X4hfaSqvoLQbv9X0ABFTIvaxtbGJoe9qiULRXfFSyl55xgdAyd7LVKzikjqOhOK97ELtAuIF52H51jHFDnDtaCeOPLEyFAaAlz3phDxxQZ60epEME8tDSaG/s820/image_2025-02-19_13-41-53.png

ទន្តពេទ្យហាមដាច់ខាតផឹកទឹកផ្លែឈើទាំងនេះពេលព្រឹក បើពុំចង់ឱ្យប៉ះពាល់សុខភាពមាត់ធ្មេញ

0

ជាទូទៅ ពេលក្រោកពីដំណេកពេលព្រឹក មនុស្សគ្រប់គ្នាតែងតែផឹកទឹកផ្លែឈើទាំងនេះដើម្បីបំពេញការខ្វះខាតទឹកក្នុងរាងកាយ ប៉ុន្តែទន្តពេទ្យជនជា.តិអូស្ត្រាលីនិយាយថា បើយើងផឹកទឹកផ្លែឈើទាំងនេះពេលព្រឹក ឬផឹកមុនបរិភោគអាហារព្រឹក វានឹងបំផ្លា.ញ ធ្មេញ ព្រមទាំងប៉ះពាល់សុខភាពមាត់ធ្មេញរយៈពេលយូរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb6rEF9MAHFCZj2KPc0hD9BiDQx_XDlbPzvEgID0yw0yOfnnPrFU0GrdSrgTNIsesnCSwPOJ2AiO9Nn0oq-KYQXvfDRIU8D9CSkI7U-9wrH5AfyrlYD-BmOkFnDNWLo06cC3hwNLzhdi0iXz4rUGDvJ5ZvE51sLfhcnvZ4ASaiNQbrL_OwvxNDUPUhfpeF/s1400/image_2025-02-19_13-39-28.png
ទន្តពេទ្យអូស្ត្រាលី លោក Ben Hargrave ឱ្យដឹងថា មនុស្សជាច្រើនចូលចិត្តផឹកទឹកក្រូចឆ្មារ ឬទឹកផ្លែប៉ោមម៉ាក Apple Cider ពេលព្រឹក ឬផឹកមុនបរិភោគអាហារព្រឹក ដោយសារពួកគេជឿថា វានឹងជួយសម្រកទម្ងន់ ប៉ុន្តែការផឹកទឹកផ្លែឈើទាំងនេះរយៈពេលយូរ វានឹងបំផ្លាញធ្មេញ និងប៉ះពាល់សុខភាពមាត់ធ្មេញរបស់យើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG-6LJSLMzzlhvV0TbhgQ1VmUaGTc5tblf-dgqh0RuJJXVLRNrfH3EpTeqWJ9dfJh27ocuzwC4YIvdX_OnRiKL7AF7WVfaKEentEc4w4bd33r0yBnk6FY2iHc944TpN_Lu8DD1NLM3E7145AcPYFsQ6s90GNGKecR6WQREpAB5X5V0dWO-apS3FJdBtU5T/s1800/image_2025-02-19_13-39-31%20(2).png

ទន្តពេទ្យរូបនេះបាននិយាយក្នុងកម្មវិធីទូរទស្សន៍របស់អូស្ត្រាលីឈ្មោះ «Brekky Central» ថា លោកពុំផឹកទឹកក្រូចឆ្មារ និងទឹកផ្លែប៉ោមម៉ាក Apple Cider ពេលព្រឹកទេ ខណៈមនុស្សគ្រប់គ្នាយល់ថា ការផឹកទឹកផ្លែឈើទាំងនេះពេលព្រឹកអាចជួយសម្រកទម្ងន់ ។ ប៉ុន្តែការពិត ទឹកផ្លែឈើទាំងនេះពុំបានជួយអ្វីឡើយ ហើយវានឹងបំផ្លាញធ្មេញ ពីព្រោះទឹកផ្លែប៉ោម Apple Cider មានគ្រឿងផ្សំពីទឹកខ្មេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgyZBxvpXVhZN5BSnieKa1agmdkcWdk9wAH6-hxHs-NGor8vzBtmpWfeR0BFZYBxnl_nO1eDFAF1z1kTUY3bnndZEOPT96OVlrL99zKquuWZgG8uCZe0O82vmhdfQgs3PNpHQvzCVSf3Ize9B745sbiC0XcoRNweiKwaB7SRW6xWVnxk2sVJtxJnLXCBGk/s1200/image_2025-02-19_13-39-31.png

លោកបន្តថា ទឹកក្រូចឆ្មារ និងទឹកផ្លែប៉ោម Apple Cider ជាភេសជ្ជៈមានជាតិអាស៊ីតខ្ពស់ ដែលអាចធ្វើឱ្យធ្មេញពុក ឬឆាប់ខូច និងបំផ្លាញធ្មេញដោយផ្ទាល់ ។ បើយើងផឹកទឹកផ្លែឈើទាំង២ប្រភេទនេះរៀងរាល់ព្រឹករយៈពេលយូរ គឺជាតិអាស៊ីតក្នុងទឹកផ្លែឈើនឹងបំផ្លាញក្រអូមមាត់ និងធ្វើឱ្យធ្មេញសឹកបន្តិចម្តងៗ ។ ពេលធ្មេញសឹក វាងាយនឹងទទួលយកសីតុណ្ហភាពត្រជាក់ និងក្តៅកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSQGaPfRfOHIdgmr88kC2y0SyL5NW-TrV3TtlyFB21n9LHSOEtUfsTQmluHUp29sOvdoVJB1HdfDvSgfK_QZyXj9Yx7DoK2wOHgNorJmHyptkX-5xL_fqRlKDCexWvbmQ-cI9McGPNIhywqS7u8RQ1HYKeCgyyiUD2Vf-F8gVi-gV7FBk17Ay9WJIFyY9F/s1024/image_2025-02-19_13-39-30.png

ហេតុនេះ ភេសជ្ជៈល្អបំផុតដែលយើងគួរតែផឹកពេលព្រឹក គឺទឹកដោះគោ និងភេសជ្ជៈផ្សេងៗដែលពុំប៉ះពាល់ធ្មេញ រួមមាន ៖ តែបៃតងពុំដាក់ស្ករ និងទឹកធម្មតា ហើយហាមដាច់ខាត ផឹកភេសជ្ជៈមានជាតិអាស៊ីត ៕

អត់ហ៊ានទៅលេងកូរ៉េខាងជើងមែន? YouTuber ម្នាក់ប្រាប់ថា ប្រទេសនេះពុំគួរឱ្យខ្លា.ច ដូចការគិតទេ

0

ប្រទេសកូរ៉េខាងជើង ៖ លោក Simon Wilson ជា YouTuber ជនជា.តិអង់គ្លេសបានទៅលេងកូរ៉េខាងជើងកាលពីពេល៥ឆ្នាំមុន រយៈពេល២សប្តាហ៍ក្នុងថ្ងៃខួបកំណើត ហើយប្រាប់ថា ការដើរលេងនៅទីនោះពុំគួរឱ្យខ្លា.ច ដូចមនុស្សគ្រប់គ្នាគិតទេ ប៉ុន្តែលោកទទួលបានបទពិសោធន៍យ៉ាងច្រើនក្នុងដំណើរកម្សាន្ត ។ លោកប្រាប់ថា ដំណើរកម្សាន្តនេះបានផ្លាស់ប្តូរគំនិតរបស់លោកទាំងស្រុង ពីព្រោះនៅទីនោះ ផ្ទុយពីការគិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7qBn3T2v2AhNk92zl15RzYg92kp8__XFSaOOiRL48ceWExsaWXassCYNuSBePDNTvdK7edycu0LaA6ElTwKA5BOmPtYT4Qy6lSWOnV3zNy4zxDL9cHFXPLrrRjMJrDTrdfqjxoP5zZgJXpyBxtq5bJFjTGP6Blczka8giSp9p31Sbdg4_PLHQJLP4Gro/s900/image_2025-02-19_13-32-44.png
បើយើងធ្វើដំណើរទៅកូរ៉េខាងជើង ក្នុងឋានៈជាភ្ញៀវទេសចរ គឺទាល់តែក្រុមហ៊ុនទេសចរណ៍រៀបចំកម្មវិធីដំណើរកម្សាន្តប៉ុណ្ណោះ ។ ក្រៅពីនេះ ភ្ញៀវទេសចរត្រូវតែទទួលបានការអនុញ្ញាតពីក្រសួងការបរទេសកូរ៉េខាងជើងប៉ុណ្ណោះ ទើបអាចដើរលេងនៅទីនោះបាន ។ ហេតុនេះ លោក Simon Wilson ក៏ចាប់ផ្តើមស្វែងរកទិន្នន័យពីកូរ៉េខាងជើងក្នុង Google និងទាក់ទងទៅក្រុមហ៊ុនទេសចរណ៍ឱ្យរៀបចំទិដ្ឋាការ ព្រមទាំងយន្តហោះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKzVTWzO4jFWI9plHkcO09jTzCX35pSKF2h4fIEERBnYdGmE2Gg1jWuu39YB12DGefhyxNKe1D3QmDshcA7QDA7ZRxybY8E5K0to3MmqTcTe7yO6O4jm61UOv4_NXIhxpbmxeLYeX3iFsv7jJpJowEobLlp_CRH3pUA68aMTmP7pHRL9q2mIXFgYpYFlX0/s1275/Screenshot%202025-02-19%20132839.png

ក្រុមហ៊ុនទេសចរណ៍បានឱ្យលោកជ្រើសរើសរយៈពេលដើរកម្សាន្តនៅកូរ៉េខាងជើង ដូចជា ៖ ចំនួន៣ថ្ងៃ ឬ១សប្តាហ៍ ឬ២សប្តាហ៍ ។ លោកបានចាប់ផ្តើមធ្វើដំណើរទៅកូរ៉េខាងជើង ដោយជិះរថភ្លើង២៤ម៉ោង ពីប្រទេសចិន ទៅទីក្រុងព្យុងយ៉ាង របស់កូរ៉េខាងជើង ហើយលោកបានជួបមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិកូរ៉េខាងជើង ។ ពេលធ្វើដំណើរទៅដល់កូរ៉េខាងជើង នៅទីនោះ គ្មានអ៊ីនធើរណេត និងសេវាទូរស័ព្ទសម្រាប់ទំនាក់ទំនងទេ ហើយលោកពុំអាចទំនាក់ទំនងទៅអ្នកណាទាំងអស់ ក្រៅពីពលរដ្ឋកូរ៉េខាងជើង ក្នុងពេលស្នាក់នៅរយៈពេល២សប្តាហ៍ ប៉ុន្តែលោកអាចថតរូបភាព និងវីដេអូបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbOSYhRw5vz4kTqDw6-lzpln9fHHhwe9Dee2NvulQ0WQuUBI3Jfdewg1a6ZlrppMZg3C5IM2dYGVgZ3zwykqmG9W1s1Odo5oTWuAdEaWNQUsVp647-P-fdhIGx39GDnxgqaEmqsgUmIEMZgQGeEdhAFQSfb17m87FhbuNSW4wUyEQ5U7YETz3wwREWq4-Y/s1279/Screenshot%202025-02-19%20132856.png
លោក Simon Wilson ប្រាប់ថា កម្មវិធីដំណើរកម្សាន្តរបស់លោក ក៏មានភ្ញៀវទេសចរមកពីប្រទេសផ្សេងៗដែរ ដូចជា ៖ ហូឡង់ និងអាល្លឺម៉ង់ ។ ក្រោយពីការទៅកម្សាន្តនៅទីនោះ ធ្វើឱ្យលោកមានអារម្មណ៍ថា វាមានសុវត្ថិភាពបំផុត និងមានសុវត្ថិភាពជាងប្រទេសផ្សេងដែលលោកបានទៅ ។ មុនទៅកូរ៉េខាងជើង លោកសួរទៅក្រុមហ៊ុនទេសចរណ៍ថា តើលោកអាចយកកាមេរ៉ា និងមេក្រូទៅបានអត់? ពួកគេប្រាប់ថា យកអ្វីទៅក៏បានដែរ ។ ប៉ុន្តែហាមថតវីដេអូនៅទីកន្លែងមួយចំនួន ដូចជា ៖ អគារ ដោយសារមានកងទ័ពកូរ៉េខាងជើងយាមកាម និងហាមដាច់ខាតថតរូបកងទ័ព ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0pgsJxMEP9Z_o152gi1443YNbcx-Yz6MBaF9hNeo2JOxiAAuhvRwiUudzkwEpHHXOghv61lHz3VyLCgTth0KKvfaZ5eEUPaFIhZO2By4eHXIC8X809PLTRK6ZhwtpCYzh4iweNTsl5Fh_IDaoMEGZMem5pYNkVgP552CSvyJfVrxn-jBFlafZHPy6cARV/s1280/Screenshot%202025-02-19%20132956.png

រីឯមគ្គុទ្ទេសក៍ទេសចរណ៍របស់លោកវិញ អត់ស្គាល់ YouTube ទេ ហើយពលរដ្ឋកូរ៉េខាងជើងផ្សេងទៀត ក៏អត់ស្គាល់ដែរ ។ លើសពីនេះ ពួកគេគ្មានលិខិតឆ្លងដែន និងពុំអាចធ្វើដំណើរទៅក្រៅប្រទេសទេ បើចង់ទៅក្រៅប្រទេស លុះត្រាតែពួកគេទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលប៉ុណ្ណោះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI3-wrg6WRhBKKTfxDcj2Q-l2dqoyROwF1XSBbTjL7dbXMTNRpWx-s6PBf2qnQFq5a7-W_uWiGeAEBrK1HQToe5jfKKDZ2AOEbzna80Raw20pGjG9ns9fPJtnJrm7BQpIg0PNqqJNITF5kAY7-bbIWjfFKXQoSjRK_jD1XZMe2OP16aoHh5GhaAHm1CipJ/s1275/Screenshot%202025-02-19%20133013.png