តារាសម្ដែង Won Bin ដែលធ្លាប់សម្តែងក្នុងរឿងជាមួយ Kim Sae Ron តាំងពីនាងនៅវ័យក្មេងបានចូលរួមពិធីបុណ្យសពរបស់តារាសម្តែង Kim Sae Ron ដែលបានទទួលមរណភាពក្នុងវ័យ២៤ឆ្នាំ។ ក្រៅពីនេះ Han So Hee និង Kim Bo Ra រួមទាំងតារាជាច្រើនទៀតមកចូលរួមនិងផ្ញើកម្រងផ្កា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-ANEe8ZgH0MzUrE5gIANa3wUaiVufzBlK-Qf7ByjQn-zWUP_Yf7E6tiXHtJ85IJvyEdQJ1CSKDJqCWW5kcVavM4fH3X0h0Xwcr5WGNd4NGCwI9O2z0z5PjU97Lujz-Gr2wXJwSuKCriQNpomVNxleLD90l-k5CS1Nbn_jijMtk10WrqYcMAkMY7MiYPlh/s881/image_2025-02-18_09-17-52.png

យោងតាម សារព័ត៌មាន News1 ពិធីបុណ្យសពរបស់ Sae Ron ធ្វើឡើងនៅមន្ទីរពេទ្យ មួយ ទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១៧ ខែកុម្ភៈ។ Won Bin និងអ្នកដែលធ្វើការជាមួយ Sae Ron ដូចជា Han So Hee និង Kim Bo Ra បានមកចូលរួមរំលែកទុក្ខដល់គ្រួសាររបស់នាង។ សិល្បករដូចជា Ma Dong Seok , Gong Myung Cha Eunwoo, MJ , Jin Jin និង IU ជាដើមបានផ្ញើកម្រងផ្កា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgadLbQ4vUYyqIFYdcys4z6BmFOCgVzSqY8WFBzcQq9zvSd39a81MP6q3ek1mgv6AJVAbr6WTOXfgo9rhMAr6bhH3pfvQ4mlbxSGjQ4q4GhwB1K0DzItL_x5aqptfJuQv48fNsjITk0nACdzECrfOD3AXV4qSwMLu3k2-EUDGlzpmeoL1BXHMYURDKj_VE2/s854/image_2025-02-18_09-17-53.png
ទស្សនិកជនជាច្រើនបានបង្ហាញអារម្មណ៍ក្តុកក្តួល Won Bin មានវត្តមានក្នុងពិធីបុណ្យសព។ លោក និង Kim Sae Ron បានសម្តែងរួមគ្នាក្នុង រឿង «The Man from Nowhere» ដែលជាខ្សែភាពយន្តកូរ៉េដ៏ពេញនិយមបំផុតក្នុងឆ្នាំ ២០១០។ នៅពេលនោះ Sae Ron មានអាយុ ១០ ឆ្នាំ ដើរតួជាក្មេងស្រីដែលមានម្តាយជាអ្នកញៀនថ្នាំ។ ក្រោយពីការងារនេះ Won Bin មិនបានចេញថតរឿងថ្មីទេ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ លោកកម្របង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjzR4xweFRbDBD9KLF7UpzcGAmlmlbaxBLjmp57XNrJSpXvUyEzus77IvalVehg7iiDX22J6T8nAD2avvzmLO4aWQtY2HoBwi5iGhKux0xb-37_CfSQuG8V0hkd3RT5h_y3d_WkpZIGvG_615YIdFFHsMJpuNM8TI5Gqw4W4BSdYtmiU-IZfsv5ZX6hzPr/s925/image_2025-02-18_09-17-54%20(2).png

កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ប៉ូលិសបានកំណត់ថា Kim Sae Ron ស្លាប់ដោយការធ្វើអត្តឃាតប៉ុន្តែអាជ្ញាធរមិនបានរកឃើញសំបុត្រធ្វើអត្តឃាតទេ។ តាមសំណើរបស់ក្រុមគ្រួសារ ប៉ូលិសមិនបានបង្ហាញលទ្ធផលធ្វើកោសល្យវិច័យជាសាធារណៈទេ។ ឪពុករបស់ Kim Sae Ron បានធ្វើបុណ្យសពកូនស្រីរបស់ខ្លួន មុនពេលនាងទទួលមរណភាព នាងជាបង្គោលក្នុងគ្រួសារហើយតារាស្រីរូបនេះមានប្អូនស្រីពីរនាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVr38S71krDnfNEsFyylN9oJsrDx8dF7nINVYtJjS_Xw6Je5vOu7hCIJmrpOZ4HRi2OSz42bqPxTvlBcQ35R-7Vo3G47H5dBpTeIr42YxgeH_A6INUz49ZxqBaraoJcWJwpQkX5BM_1wFZDqUrEobQGdawzxrbtYcTPy7jRj8v3x0W7_u-au2QamRIM8wC/s925/image_2025-02-18_09-17-56.png
តារាសម្តែងវ័យក្មេងរូបនេះត្រូវបានគេប្រទះឃើញ ស្លាប់ នៅក្នុងផ្ទះរបស់នាងកាលពីថ្ងៃទី ១៦ ខែកុម្ភៈ។ ក្នុងជីវិតចុងក្រោយរបស់នាង Kim Sae Ron បានជួបប្រទះការលំបាកជាច្រើននៅកន្លែងធ្វើការ។ នៅឆ្នាំ ២០២២ នាងបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការបើកបរក្នុងស្ថានភាពស្រវឹង ហើយព្យាយាមរត់គេចខ្លួនបន្ទាប់ពីបង្កគ្រោះថ្នាក់ ដែលធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ រឿងអាស្រូវនេះបានធ្វើឱ្យ Sae Ron បាត់បង់កិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងភាពយន្ត ត្រូវសងម៉ាកយីហោ និងត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយតាមស្ថានីយទូរទស្សន៍៕