Home ព័ត៌មានអន្តរជាតិ មេទ័ពថៃនឹងពុំអនុញ្ញាតឱ្យពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំជាលើកទី២

មេទ័ពថៃនឹងពុំអនុញ្ញាតឱ្យពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំជាលើកទី២

184
0

ប្រទេសថៃ ៖ កម្ពុជា និងថៃ ត្រូវតែជៀសវាងជម្លោះក្រោយពីពលរដ្ឋខ្មែរមួយក្រុមច្រៀងចម្រៀងជាតិនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរ៉ែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ។ ភាគីទាំងពីរបាននិយាយគ្នាពីរឿងនេះរួចហើយ ប៉ុន្តែថៃសូមកុំឱ្យហេតុការណ៍នេះកើតឡើងជាលើកទី២ ពីព្រោះវានឹងប៉ះពាល់ដល់ទំនាក់ទំនង និងស្ថិរភាពនៅតំបន់ព្រំដែន ។ នេះបើតាមការលើកឡើងរបស់មេទ័ពថៃភូមិភាគ២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE9SOawwC-EplgsbC_8br5nUV3BfgDesMJULpwz7ftXzHGgxiV6kIyd2KLq_13RP59f4j3CekVDEpBMnAr6Xj7Hjm593MamZ5Rpd5NF0kkJlcKTIYtcxzSZRLYIJvo6R9UrDknEE9rpmn9ZT6eW3taumJnFESQo3nVXMbmhWmWR61jvVcc9bL6ztKERom-/s1280/photo_2025-02-19_09-17-46.jpg

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋខ្មែរមួយក្រុមបានមកលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរដែលប្រចាំការនៅប្រាសាទតាមាន់ធំ ប៉ុន្តែកងទ័ពថៃក៏បានហាមឃាត់ ដោយសារថៃយល់ឃើញថា វាជាការច្រៀងចម្រៀងបង្ហាញអត្តសញ្ញាណជាតិ និងពុំសមស្របតាមកិច្ចព្រមព្រៀងរវាងប្រទសទាំងពីរ ។ ហេតុការណ៍នេះត្រូវបានថតជាវីដេអូ និងផ្សព្វផ្សាយក្នុងបណ្តាញសង្គម ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសទាំងពីរជជែកវែកញែកយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOxcykX4hImpDalrk7plNvZp_fCsnhHipIw4bQ5Jr5WmLW649kheYSzRTQHRIZwcqWTvMTW7DvNUwV7L2GmpOVvWynpU6Zh6Q1oBIRgW4ZaCj-z6hZ432T58a6N9zFoabOFzBpjnT4Vnh4SaWVqqrdCnjt1LbrwO8rDP8TbbJWKWiF17jxsxS_MjjomwkZ/s1280/photo_2025-02-19_09-17-47.jpg

លោក ប៊ុនស៊ីន ផាតក្លាង មេទ័ពថៃភូមិភាគ២ នៅខេត្តនគរាជសីម៉ា បានផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមកថា ថៃអនុញ្ញាតឱ្យពលរដ្ឋខ្មែរឡើងមកថ្វាយបង្គំវត្ថុស័ក្តិសិទ្ធិនៅប្រាសាទតាមាន់ធំ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៣រសៀល តាមកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ។ ប៉ុន្តែការច្រៀងចម្រៀងជាតិបែបនេះ ថៃចាត់ទុកថា គឺជាទង្វើពុំសមរម្យ ទើបថៃហាមឃាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtiol4OLLxy_v6mO44Vk-5vE9Dllib1vO9n5aCCIBSVPRYM-EJKGfMvCBlRtSs9e1rkidqudn8IoOT_aCkvy2Ze6qG-k8mLbV1r7TO_wlS1sIItDjXdmrQGFc_RmWxF2Wb4UsEZInNGjA8YI3K_O5EU0UFkC6SEBKSoML2B_wnMr-QIVNyGOz5iDcMEgGV/s1200/image_2025-02-19_09-29-42.png
ក្រោយពីពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ កងទ័ពថៃបានដាក់លិខិតតវ៉ាទៅកាន់មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា ដែលក្នុងលិខិតបញ្ជាក់ថា ការប្រព្រឹត្តទង្វើនេះពុំគួរកើតឡើងនៅលើទឹកដីថៃទេ ។ មេទ័ពថៃ និងកម្ពុជាបាននិយាយគ្នាតាមទូរស័ព្ទពីរឿងនេះ ប៉ុន្តែមេទ័ពថៃសូមកុំឱ្យហេតុការណ៍នេះកើតឡើងម្តងទៀត ដើម្បីកុំឱ្យប្រទេសទាំងពីរមានជម្លោះ នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVyXT4Cn-j9oIvBluaeQ7xJTGuCXJJNG1s2K6zytpEIEQ1YAFXhlrSfdrJsmAMVXESQhp22MDpA1qoRCVwz3Ov9NdYXzTVoUkXW37q7fOuK7aN7oo8cADn5A2PEfTW2yDnWG9d2x0HWUkhPCdA0stHBd4dKBJorraI8SgYe2E20UBAwxQwdpoB6jugyyTE/s959/photo_2025-02-19_09-17-49.jpg
លោក ប៊ុនស៊ីន ផាតក្លាង មេទ័ពថៃភូមិភាគ២ បានផ្តាំផ្ញើទៅកាន់ពលរដ្ឋថៃថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅតែល្អធម្មតា ហើយមេទ័ពទាំងពីរប្រទេសព្យាយាមជជែកគ្នា និងរក្សាភាពស្ងប់ស្ងាត់ ។ យើងពុំគួរប្រើប្រាស់ហិង្សា ឬផ្ទុះអាវុធដាក់គ្នាទេ ពីព្រោះវានឹងប៉ះពាល់ដល់សន្តិសុខប្រទេសទាំងពីរ ព្រមទាំងប៉ះពាល់ដល់ការលក់ដូរនៅតំបន់ព្រំដែនផងដែរ ហើយពលរដ្ឋទាំងពីរប្រទេសនឹងរងផលប៉ះពាល់ដោយផ្ទាល់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMINfUUgxS_ESJSkLi38NSrcQvi6cpAddd8ksA3HdMjM5tkjaWdt893KjBTOlj-JF02rCaGmedVQuHt_C6aM1KuEafnSC1HyR8MkT15FG4ISsyYez7s3yW4cWO4w24rWZcYHzdpTp7sZRApRPbHvUOyXi4JU-vXTd1p_IbQjaaUr98EA92Z6msCv3D83Se/s1024/photo_2025-02-19_09-17-48.jpg

កងទ័ពកម្ពុជា និងថៃ នឹងអត់ឱនឱ្យគ្នាទៅវិញទៅមក និងជ្រើសរើសការចរចារក្សាទំនាក់ទំនងល្អរវាងគ្នា និងដើម្បីឱ្យកម្ពុជា និងថៃមានសុខសន្តិភាពយូរអង្វែង ។ នេះបើតាមការលើកឡើងរបស់មេទ័ពថៃភូមិភាគ២ ៕