Home Blog Page 635

«សារមន្ទីរឌីជីថលវេទមន្ត» នៅទីក្រុងតូក្យូបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ

0

សារមន្ទីរសិល្បៈជប៉ុន TeamLab Planets ក្នុងទីក្រុងតូក្យូ គឺជាសារមន្ទីរមួយដែលពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថលដ៏ទំនើប និងអន្តរកម្មរបស់អ្នកទស្សនា ដើម្បីបង្កើតបទពិសោធន៍ថ្មី និងប្លែក។ Teamlab Planets គឺជាកន្លែងសិល្បៈមួយនៅចំកណ្តាលទីក្រុងតូក្យូ ត្រូវបានគេស្គាល់ថាជាសារមន្ទីរនៃពន្លឺ ឬជាសារមន្ទីរវេទមន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkMB13rQVw217dtbxV8WZP64a0r7-x4rbpl0ZBDhmrj7Sk0ozzdXoqcIycN0ayen5OK7PMmXByW8FPynHXNCwyQpxI35KUzlWRs0982cubZi-zXJs20tdRAAfCFjmNX0zidtle66vM-I_InhCKdbL_xs03n-2rMDLsOXYzntmEvHU9I75pgsEp6LjOrIJS/s1280/image_2025-02-20_13-38-23.png

សារមន្ទីរនេះមានទំហំជិត ១,០០០ ម៉ែត្រការ៉េ ដែលមានលក្ខណៈខុសពីសារមន្ទីរបែបប្រពៃណី ដោយសារអ្នកទស្សនានឹងអាចប្រាស្រ័យទាក់ទងគ្នាក្នុងពិភពពន្លឺនៃភ្លើងចម្រុះពណ៌ រួមទាំងរូបភាពដែលផ្លាស់ប្តូរជានិច្ចជាមួយស្នាដៃសិល្បៈផ្សេងៗ។ សារមន្ទីរ TeamLab Planets បានបើកដំណើរការដំបូងក្នុងឆ្នាំ ២០១៨ ហើយជិត ៨០% នៃអ្នកទស្សនាគឺជាជនបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIomm_BJMoBTLuYPvibvYLgvcA4HuupmbiNLn9NGwP3dFdWNR8pwQcmYfLwP-CZEdpNKZ1AjOf6HbhyphenhyphendtJ8CQcNwtt8l5lIFd2MSE26-gi93lr7rYfifXqayBKrw7_5C7-rqMiHvHcp5BEGj_gyqiy3kpV7A74axcX3hNXIpvMcjqpd1MsSNO0U-ch7Tkr/s3840/image_2025-02-20_13-38-24.png
នេះបើយោងតាមការចុះផ្សាយរបស់ប្រភពព័ត៌មាន The Straits Time បច្ចុប្បន្នសារមន្ទីរ TeamLab Planets គឺបានទាក់ទាញការចាប់អារម្មណ៍ពីសំណាកភ្ញៀវទេសចរជុំវិញពិភពលោក ដោយអ្នកទស្សនាជាច្រើនបានមកទីនេះជារៀងរាល់ឆ្នាំ។ សារមន្ទីរសិល្បៈជប៉ុនឌីជីថល បានផ្តល់ឱ្យអ្នកទស្សនានូវមានភាពសប្បាយរីករាយ និងជំរុញអារម្មណ៍របស់ពួកគេឱ្យផ្តិតយកបទពិសោធន៍ថ្មីមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiHzb5g9fAgdUQ4VohYi0yH4j_b3eACx4e-AhbZiJLUnk8ozw8t1OP7DCgWDqDchNuVZub0BHtCru6R2NA9OraloIyPs185aPrEsQn-R9hR0IKR62drwqEUIhMBUIBsidL3wAm1W6HBljh18S0oYUmQZYCbCgj9NTLGAQ1HbrbbMrhzu81mdcm-rVxkb_D/s1200/image_2025-02-20_13-38-29%20(2).png

សារមន្ទីរនេះមានកន្លែងប្លែកៗជាច្រើនសម្រាប់ភ្ញៀវទេសចរដើរកាត់ទឹក ឬជ្រមុជខ្លួននៅក្នុងស្នាដៃសិល្បៈ។ ដូច្នេះកន្លែងនេះគឺមានភាពល្បីល្បាញខ្លាំងដោយសារស្នាដៃសិល្បៈដ៏ធំរបស់វាដែលមានឈ្មោះថា “The Universe of Fire Drops Falling from the Sky” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJlRbBPppX9uETzRpAnsevjmprho4oC2K_86jti96fvUlD-mL9DcO7InmgNJR2QnlOHDkuRJHD_BNBDJmIVHOMbVNuFKH3LOKXxr_t6yKa0LycRSokf0o0igbN5mxAzNeVwtIHax_mk_ZL6Z1GiRxGBbMNSGFNpmB6-jsvei6SFqcfMNWm_HpJ9BKdMXjI/s1000/image_2025-02-20_13-38-29.png

ហេតុនេះការចូលទស្សនាសារមន្ទីរ TeamLab Planets សម្រាប់មនុស្សពេញវ័យគឺ ២,៣០០ យ៉េន (ប្រមាណជាង ១៥ ដុល្លារក្នុងម្នាក់)។ អ្នកទស្សនាក៏គួរតែកក់សំបុត្រជាមុនតាមរយៈគេហទំព័រមុនថ្ងៃចូលទស្សនាដើម្បីកុំឱ្យរងចាំយូរ។ សំបុត្រក៏មានលក់ផ្ទាល់ដែរ ប៉ុន្តែអតិថិជនត្រូវរង់ចាំយូរ ជាពិសេសថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យនានា ខណៈពេលវេលាតម្រង់ជួរអាចជិតពីរម៉ោងឯណោះ៕

«ប្រាសាទតាមាន់» ជាមរតកដូចតាខ្មែរដែលកូនចៅជំនាន់ក្រោយមិនគួររំលង!

0

«ប្រាសាទតាមាន់» ដែលមានទីតាំងស្ថិតនៅលើភ្នំដងរែក ភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ និងមានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីទីរួមក្រុងសំរោង គឺជាប្រាសាទដ៏ល្អឯកមួយ ដែលដូនតាខ្មែរយើងបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ប្រាសាទដ៏អស្ចារ្យនេះមានទំហំ ៦០មX៦០ម សាងសង់អំពីថ្មភក់ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នាសតវត្សទី ១១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសីវៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHMhiCRsznAvFSmx8ntriPzJCTBnXYbVeZ4RJiRrfyp8Plt_cz7VWZVkOYlVVM7MjKGj04j6HZx499ZGzgtJddUafJoZVYRbtx3abFpgsnwQ5iATyynq9y_mXJzuQdgaiO8MhkkC-IzoXToApUaXUIIbsA_I9N41Fn54WnskKfcrLmSgCpUjhOSPmhs30j/s1200/image_2025-02-20_11-27-35%20(2).png

ប្រាសាទតាមាន់កំពុងរង់ចាំវត្តមានរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានូវក្បាច់ចម្លាក់ដ៏ល្អវិចិត្យ ដែលស្ថិតនៅតំបន់ព្រំដែនថៃ ក្នុងភូមិសាស្ត្រនៃខេត្តឧត្តមានជ័យ។ នៅតាមបណ្តោយព្រំដែនកំពុងដង្ហោយឱ្យប្រជាពលរដ្ឋ កុំបំភ្លេចប្រាសាទបុរាណខ្មែរដ៏ស្រស់ស្អាតមួយនេះឱ្យសោះ។ ប្រាសាទតាមាន់ គឺមានស្ថាបត្យកម្ម និងរចនាបទល្អ មិនចាញ់ប្រាសាទមួយចំនួននៅតំបន់អង្គរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj25Ob-rU0a1VYZvfKOCuSIpI-RzNd1lDS9UYXJOIq43Sw5K3gU88IcwIn8KLcriKl5KTofVJVUwf4StYAB0l9-TaJGGDtYzO_i-coJqSW_JkS3h7vqfXnFsB1KtMu-TM0bogwhyyLUxb-i8VhOnpYlh42uofQlh7_A2dP6NDg7wy9oBp_nTDuCJQAJlxP/s1024/image_2025-02-20_11-27-35.png

អាស្រ័យហេតុនេះ សូមបងប្អូនភ្ញៀវទេសចរទាំងអស់អញ្ជើញទៅលេងឱ្យបានម្តងក្នុងមួយឆាកជីវិត ឬក៏បង្កើតកម្មវិធីផ្សេងនៅទីនោះដើម្បីបានស្គាល់ប្រាសាទផង ស្គាល់ភូមិសាស្ត្រ និងស្គាល់ទីតាំងច្បាស់ផង ហើយក៏បានដឹងពីស្ថានភាពពិតនៅតាមបណ្តោយព្រំដែនផងដែរ។ បច្ចុប្បន្នប្រាសាទនេះគឺមានសភាពការណ៍ប្រក្រតីជាធម្មតា ក៏ដូចជាមានសុវត្ថិភាពល្អ មិនមានការប៉ះពាល់សម្តីរវាងខ្មែរ និងថៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipRi39vK8OMQB1rUK6VtFQCbKQgJNRp-SEXwmDepKp8kDacPAbOAE7eazuCIlQhMyS1RYsIkXArsPR_L3ZPstYvgCq4guv5YmxwGZYBBmIg-SMnZ4gAHvJfbgcAv5H901MZazn6LiHiNZlqYeP8wbq4maqnJ32MOyUAtzNFZMKb8fpDzURl40lEdF1tL0-/s720/image_2025-02-20_11-27-38%20(2).png

សូមបញ្ជាក់ដែរថា ប្រាសាទតាមាន់ កាលដើមឡើយមានឈ្មោះថា «ប្រាសាទវេទមន្ត» លុះក្រោយមកក៏ក្លាយជា ប្រាសាទតាមាន់រហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះដើម្បីទៅដល់ទីតាំងនេះ ភ្ញៀវទេសចរមិនចាំបាច់បារម្ភថាផ្លូវលំបាកទេ ព្រោះបច្ចុប្បន្នផ្លូវឡើងទៅប្រាសាទ ក៏បានធ្វើថ្មីអាចបើកបរបានដល់កំពូលភ្នំតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPzUM8WSSW1dlZXJvqQ068J6gS-zEzLdku4wDvNWxaTxa8pRKsHEmMlcgLsjnolP0p8teAvYFq09U-7pGSwQieojxlvwjTeLmWq0biO-ZfdyGWaWWVpDwNBmn5dlEbkjmqRCD1PtYMKDDtXv56T_sD0fWp8QPH8aRLNseODN-W6HO7Jl7kNtv1_b-Rp2Pu/s800/image_2025-02-20_11-27-38.png

អូស្ត្រាលីសម្រេចចិត្តសម្លា.ប់ ត្រីបាឡែនខ្មៅជាង៩០ក្បាល ក្រោយទឹករលកបោកបក់មកជាប់លើខ្សាច់

0

ប្រទេសអូស្ត្រាលី ៖ សារព័ត៌មានបរទេសរាយការណ៍ថា ទឹករលកបានបោកបក់ត្រីបាឡែនខ្មៅជាង៩០ក្បាលមកជាប់លើឆ្នេរខ្សាច់កោះ Tasmania ហើយពួកវាពុំអាចត្រឡប់ទៅសមុទ្រវិញ ។ ភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្រ ព្យាយាមបញ្ជូនត្រីបាឡែនខ្មៅទៅសមុទ្រ ប៉ុន្តែបរាជ័យ ចុងក្រោយ ពួកគេក៏សម្រេចចិត្តសម្លា.ប់ ត្រីបាឡែនខ្មៅជាង៩០ក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6RixqAoUMPvFHLPMThFCDBI2cU9xwEJhy-ywm_hqyo4SNvxpR5vleZpBsD_wdiyvLnnXeXesl0-CBetDws-XcclhwfQk4lJBaDDkNWxna_kahCkqewz1X7FZRchn9OPqSyb8A0LolmakM2UsnRFloacximC4MirQTZcyHENk-W1LbOV7ybsP1MUcxS8Bn/s1920/image_2025-02-20_11-15-20%20(2).png

ភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្រឱ្យដឹងថា ត្រីបាឡែនខ្មៅមួយហ្វូងមានចំនួន១៥៧ក្បាល ត្រូវបានទឹកសមុទ្របោកបក់មកជាប់លើឆ្នេរខ្សាច់ក្បែរទីក្រុង Arthur River ស្ថិតនៅភាគពាយ័ព្យកោះ Tasmania ប្រទេសអូស្ត្រាលី ។ ក្រោយមក ត្រីបាឡែនបានងាប់អស់ជាង៦០ក្បាល ហើយភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្របានព្យាយាមជួយត្រីបាឡែនផ្សេងទៀតបញ្ជូនទៅសមុទ្រវិញ ប៉ុន្តែបរាជ័យ ទើបពួកគេសម្រេចចិត្តសម្លាប់ត្រីបាឡែនជាង៩០ក្បាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfZaQbd0Q1oU5FM-wPF3H4Zywrxav_h7ZWcBrFIb1T93Soy7P_RXWxqDKDC5DOI_aVomQatY1ccn9OH3fHujyhesZj-A3_7T6TSNQIiQ6NkYpw52QREriVMPcZpG5XpCZ9PMtnrmL0nlDe8wzJQY9eP6AYK8tsJNCZb542BA95U-Ng1rSzV9lkMT6ScxpL/s1200/image_2025-02-20_11-15-20.png
ទឹករលកបានបោកបក់ត្រីបាឡែនខ្មៅមួយហ្វូងនេះមកជាប់លើឆ្នេរខ្សាច់ ប្រមាណ៤៨ម៉ោង ទើបធ្វើឱ្យត្រីងាប់ជាបន្តបន្ទាប់ ខណៈត្រីនៅសេសសល់មានអាការៈទ្រុឌទ្រោមយ៉ាងខ្លាំង ។ ការជួយត្រីទាំងនេះបញ្ជូនទៅសមុទ្រ គឺពិបាកណាស់ ដោយសារឆ្នេរខ្សាច់នោះនៅឆ្ងាយពីទីក្រុងរហូតដល់៣០០គីឡូម៉ែត្រ ដែលពិបាកដឹកជញ្ជូនឧបករណ៍ជួយសង្គ្រោះត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5wBNw8bJp1gQiMtDmAIF31iW4_h4wqYIhvC5J7WmO8pmxePxvQFkH9XpcxTSzh2EJKkWFoj2yxuIZZI4ugecaLwIkVmQurDcxjV-PTtUJyAZTFvhzlLCC9TBQYOhMvlC-EFZShuhnNyKQZGQGjX6HWIBVngcmzhkR-T-Pkcveth5vT0IVH3sLxsqGBfl_/s720/image_2025-02-20_11-15-22%20(2).png

លោកស្រី Shelley Graham មន្ត្រីគ្រប់គ្រងសត្វព្រៃ និងឧទ្យាននៅកោះ Tasmania និយាយថា ភ្នាក់ងារទទួលខុសត្រូវសត្វសមុទ្របានព្យាយាមជួយនាំត្រីបាឡែនខ្មៅ២ក្បាលទៅសមុទ្រវិញ ប៉ុន្តែពុំអាចធ្វើបាន ដោយសារពួកគេរំកិលខ្លួនឡើងលើគោក ។ ទោះព្យាយាមជួយយ៉ាងណាក៏ពុំសម្រេច ទើបយើងសម្រេចចិត្តសម្លាប់ពួកវាជាជម្រើសចុងក្រោយ ពីព្រោះបើពួកវាជាប់លើខ្សាច់យូរថ្ងៃ វាកាន់តែឈឺចាប់ខ្លាំងដែរ ។ ពេលសម្លាប់ពួកវារួច យើងនឹងប្រមូលខ្មោចត្រីទៅកប់នៅកន្លែងណាមួយកុំឱ្យប៉ះពាល់ពលរដ្ឋនៅម្តុំនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg28SklhENB3XH7zNzWf4W8LTTTrgTxHijhG9LME7dHPDP4si4Xk-qekmNMbVSH5UscjU8_qlUjIRIXePkEx3zR2bPHIuK9QPAP69pQ5uKdI6WyIcmleHy8BZatAxY9g_fhcxSgE8_Ikcl96xKadZ7DsWDlki9JPSIgvKPF0cOTMZU7YwPOm7mVrdBAlN6g/s800/image_2025-02-20_11-15-22.png

ប្រទេសអូស្ត្រាលីធ្លាប់ជួបបញ្ហាត្រីបាឡែនខ្មៅជាប់លើខ្សាច់ជាច្រើនលើក ហើយភាគច្រើនកើតឡើងនៅកោះ Tasmania បរិវេណឆ្នេរខ្សាច់ខាងលិចកោះ ។ កាលពីឆ្នាំ២០២០ ទឹករលកបានបោកបក់ត្រីបាឡែនជាង៤៧០ក្បាល មកជាប់លើឆ្នេរខ្សាច់ Macquarie ហើយងាប់អស់៣៥០ក្បាល ។ ក្រោយមក នៅឆ្នាំ២០២២ ទឹករលកបានបោកបក់ត្រីបាឡែន២៣០ក្បាលទៀត មកជាប់លើឆ្នេរខ្សាច់ដដែល ។ គេអាចហៅត្រីបាឡែនខ្មៅថា False Killer Whale ដែលវាមានទំហំខ្លួនប្រវែង៦ម៉ែត្រ ៕

Kim Sae Ron ជំពាក់បំណុលអតីតភ្នាក់ងារគ្រប់គ្រងជិត៥០ម៉ឺនដុល្លារមុនពេលលា.ចាកលោក

0

គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈនេះ គេបានទម្លាយថាតារាសម្តែងស្រី Kim Sae Ron ដែលបានទទួលមរណភាពក្នុងវ័យ២៤ឆ្នាំកាលពីថ្ងៃទី១៦ ខែកុម្ភៈ បានជំពាក់បំណុលគេយ៉ាងខ្លាំង ចំនួន ៧០០ លានវ៉ុន ប្រមាណជាង៤៨ម៉ឺនដុល្លារដល់អតីតភ្នាក់ងាររបស់នាងគឺ Gold Medalist ។ បំណុលនេះកើតចេញពីការផាកពិន័យ និងការទូទាត់សំណងទាក់ទងនឹងឧបទ្ទវហេតុបើកបរក្នុងស្ថានភាពស្រវឹងដែលនាងបានបង្កឡើងក្នុងខែឧសភា ឆ្នាំ ២០២២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3U03TqWXF4lUdZPhyphenhyphenbmGAUGBtHczCjr_7eiBCYPEiDcmDrwzea0GrbTBqiyyOhA4Znj97lvmmSXJwb6VzWu7wKkTcqq0om3uFufwlr7JDEJDtyhxZNAjsnl8lpbqBQN6WTda_Ao0IW1EO1cJNtyTx4Bf6uC62IWpmwqjOUVhXEuD26nzzSoByipSSR81l/s1000/image_2025-02-17_09-53-20%20(3).png
ហេតុការណ៍បានកើតឡើងនៅ Gangnam ទីក្រុងសេអ៊ូលដោយ Kim Sae Ron បានបុកដើមឈើ បង្កាន់ដៃផ្លូវ និងម៉ាស៊ីនភ្លើង ខណៈពេលកំពុងបើកបរក្រោមឥទ្ធិពលស្រវឹលដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីដ៏ធំ ដែលប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក។ ឧប្បត្តិហេតុនេះនាំឱ្យមានការទាមទារសំណង។ លើសពីនេះ Kim Sae Ron ប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការបំពានលើកិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងរឿងភាគរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEvfSgbF0tEVYK5LdR75uADgA4Xls9LIsofGT-I3fVyYEaExqUOYJAKJ1WPPmv3cj3M7tf4dNv18b8bVFvUGwtGWw3vYzemY9tzam5rvtxSFEwchHpTTVmGWJqHR0KSvDJSeisYqnwbjnlsNmUxr2it8tH3z6bguXguqyBLNLtN8oXeKqZM7pWGzBGtXbG/s819/image_2025-02-17_09-53-20.png
យោងតាមប្រភពនៅក្នុងឧស្សាហកម្មកម្សាន្ត Kim Sae Ron បានស្នើសុំពេលវេលាបន្ថែមពីភ្នាក់ងាររបស់នាង ដោយលើកឡើងពីបញ្ហាហិរញ្ញវត្ថុ និងសន្យាថានឹងសងបំណុលទាំងស្រុង។ ទោះជាយ៉ាងណា នាងមិនអាចបំពេញតាមការសន្យារបស់នាងមុនពេលនាងស្លាប់ដោយមិនទាន់ពេលវេលា។ Kim Sae Ron ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់នាងក្នុងទីក្រុង Seongdong-gu ទីក្រុងសេអ៊ូល វេលាម៉ោងប្រហែល៤ និង៤៥ នាទីល្ងាចថ្ងៃទី ១៦ ខែកុម្ភៈ។ មិត្តភ័ក្តិម្នាក់ដែលបានណាត់ជួបជាមួយតារាស្រីរូបនេះបានរកឃើញនាង ហើយបានជូនដំណឹងដល់ប៉ូលិស។ ពុំមានលិខិតអត្តឃាតត្រូវបានគេរកឃើញនៅកន្លែងកើតហេតុទេ ហើយការសម្រេចចិត្តធ្វើកោសល្យវិច័យក៏មិនត្រូវបានគេបង្ហើបឱ្យដឹងដែរ ដោយស្របតាមការចង់បានរបស់ក្រុមគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6pslgWG2kolvC58OXmDGfEnttpXwljm4SIxtjBp78muQhyOY-jAT4cC_yXuDkwHCEnlASXMGYttNclHLbmEAQblrBvW-wWiaouC5YRqey_qRsMn37REIKbdmvCslRtJUzI3gbbi_AAkbsaFJRkPvcKv19iTq8hIXpoC3fXiaFGcbdDtJvQNqdGzn7BECN/s812/image_2025-02-17_09-53-21.png

នៅខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីកិច្ចសន្យារបស់នាងជាមួយក្រុមហ៊ុនគ្រប់គ្រង Gold Medalist បានផុតកំណត់ Kim Sae Ron តាមសេចក្តីរាយការណ៍បានសន្យាថានឹងសងបំណុលចំនួន ៧០០លានវ៉ុន ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងអាជីពរបស់នាងធ្លាក់ចុះ ហើយរូបភាពសាធារណៈរបស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ តារាស្រីរូបនេះងាកមករកការងារក្រៅម៉ោងនៅហាងកាហ្វេ និងសាលាសម្ដែង ខំប្រឹងធ្វើការដើម្បីតែសងបំណុល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwTutiGU_jaab5szN3M6jtJ0-tp5jusxQpqA0KVOZCDHM9001HHXDQVAHQDEUc0bBXhmlIsGpqKFpt-OHR91xGNjNJkz6d4bStv_dNkRfceRA3YK0ciX1GeL_LRtQf3g2GrqLy8KOhoPrd5Xjmubfyalrd1DEfrtzpzv0yR-9B4-RBG4X0lqOi0PB7mXCI/s1601/image_2025-02-17_09-53-23.png
ខណៈដែលការសងបំណុលរបស់នាងនៅតែបន្តពន្យារពេលក្រុមហ៊ុន Gold Medalist បានផ្ញើសេចក្តីជូនដំណឹងផ្លូវច្បាប់ទាមទារឱ្យសងប្រាក់ដែលនាងជំពាក់។ ដោយសារមូលនិធិរបស់ក្រុមហ៊ុនត្រូវបានខ្ចីទៅនាង ការខកខានក្នុងការសងបំណុលអាចចាត់ទុកថាជាការរំលោភលើកាតព្វកិច្ច។ ការទាមទារសំណងរបស់ភ្នាក់ងារនេះនៅតែមិនទាន់ដោះស្រាយនៅឡើយ៕

 

 

នាយករដ្ឋមន្ត្រីថៃ បញ្ជាក់ច្បាស់ៗថា “ប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តសុរិន្ទ”

0

ក្រោយពីមានភាពតានតឹងនៅតំបន់ប្រាសាទតាមាន់ធំ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានចេញមុខបញ្ជាក់ច្បាស់ៗថាប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តសុរិន្ទ ក្រោមដែនអធិបតិយ្យភាពរបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx9_P4Y1lAevLnHlsO1CADLcJeRMxmUVdAmqNPOBRQfZXePb_LKDmmbptgEVrwguCU2tenu0fc91c77tjdP7UoifmO1CekqxOAnk0MO3F-uKeWuinqm3FsbX2CfFyot7VNZzXW1v4LI7c7ke-XLCwD8fSzdILrcJcgArw1fqI7GQrUCPsKVbIhnxrbUufB/s1535/image_2025-02-20_11-27-34.png
លោកស្រី Paetongtarn Shinawatra បានលើកឡើងថា៖” ភាពតានតឹងនៅតំបន់ប្រាសាទតាមាន់ធំ បានត្រឡប់មកប្រក្រតីវិញហើយ ក្រោយពីមានជំនួបពិភាក្សាថ្នាក់មូលដ្ឋាន រវាងប្រទេសទាំង២”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI02KD0ROPH_Es69FNkAwQyGxRssilvTLplmh9Zhhw1D_aRSa-C5ZwilCVV5PB8GEm_0FbqeM3n5G1gS4Hdv02d5XasxMormdafhYuaeGV9WFQjD8M1C0eiOe2XrJDSUc7g0TrwR369vpU_ZytDRRih1c9KW49BAkLddy2gle43YNiZL7MhE_Zrv4P9aWh/s720/image_2025-02-20_11-27-38%20(2).png
នាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀថា៖”បញ្ហានេះ នឹងត្រូវដោះស្រាយបញ្ចប់ តាមរយៈការពិភាក្សាការទូតក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជានាពេលខាងមុខ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNRGhYrgZdK2mmuF9pENyOTDiEP_AkrrWL2qoFDKTMwEPWutzSUha6NTWxGr98HRR8ARxOIk7Sgg4Q_XMyP9ZCDwrQY9a3aYbxnR258P-dabVMvjWp8ssBMo2C14LbG86ZzjrB-eufd4rosIJzr_FF_ThDqg3VbvCB41XkGvSVa9S5axR-HgyYNqjQtxm1/s720/image_2025-02-20_11-27-36.png
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ មានមន្ត្រីយោធាកម្ពុជាដឹកនាំភ្ញៀវទេសចរទៅទស្សនាប្រាសាទតាមាន់ធំ នៅក្បែរព្រំដែនថៃ-កម្ពុជា ហើយបានច្រៀងចម្រៀងស្នេហាជាតិនៅក្នុងបរិវេណប្រាសាទ តែត្រូវបានយោធាថៃ ស្នើសុំឱ្យបញ្ឈប់សកម្មភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPLN5IeEpmk5e9P0ju38f2iCsb0jgKTb2i5lPC1D8frT4J2ylfwk-7jjjkBijG_LgH1rcG1BIXmDzp-5Ut0cQNuAxIbFO4eFb74Bs003k7VCnCWOaA6-4DIatexsYwOOMZa8yapWLpblX9MrVvJYxpnWW1oZaITuTWq8OXlVIZXxPfgFi5rHx-4s6yqjE_/s1200/image_2025-02-20_11-27-35%20(2).png

សូមបញ្ជាក់ថា បើតាមឯកសារប្រវត្តិសាស្ត្រ ប្រាសាទតាមាន់ធំ ឬប្រាសាទវេទមន្ត មានទីតាំងស្ថិតនៅ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧៕

 

អ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ប្រឈមមុខនឹងជាប់ពន្ធនាគារដល់៥ឆ្នាំ

0

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជា បានអនុម័តច្បាប់ថ្មីស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaEFwjMq-QHWeMEz9gWj4D31qFdu1FNI5rK50jpIZnLcwWuYZXSyUnlhsggMTKHdl2Vja0nvgJd3RmZT0X39Ts2kuldE1IzqDgCgXPblcB0e8zg18HjZdiygPZxD6cPmsFtjajvWz0XdYhV95a2wb7CJjccRldYwL8Fo_QsITFcInzUY5DGKyRvdoPRQ7V/s2048/image_2025-02-20_11-25-48.png
ច្បាប់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងកំណត់អំពីការផ្ដន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2CEJ2PMKmK23fzO_083nvt1b0byNTnkxROgXuiTy0z3S6WUPjaSS7tC4PQ-hcIKtKj_v6xFdoz2wXuK169YmWw5maXYVxaAjHVfrReARAcqqV11lKAR6ACDRzvwP4ZK-iAD4CGD7DzHJY2WqLoP-AE-a0NrnW_xgkvqVOcNoMnrN1i1z_iCnqtGhpSJvo/s2048/image_2025-02-20_11-25-53.png

ច្បាប់ថ្មីនេះ នឹងផ្ដន្ទាទោសចំពោះអ្នកល្មើសពីចន្លោះពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពីចន្លោះពី ១០លាន ទៅ ៥០លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW5alLOkKhVIemJm5E-aUK1fTPG_bwzRQMDy0gxHJ3Dwwjw6dwTKsQyUoB2ho9do2hZlm9GDpve7xGvKArw-efdsiXicOnJ5Zk3vcGJJZYLHbs9KtgwwUG6leqis6vRhLW1z8ulmodRk_ee2iprRrQ47oAG2NDBytndEXfrdIOeHq3Os3YvPIGnNgw7UN8/s1276/image_2025-02-20_11-25-56.png

អត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬ នៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm52h92m-H5DKoXRd3FMf79L1UTMmQjtc0r5LvjT_aQwml5WF6p8JIh0OMcOF6utq4oTvmwwUxCf-KuUmoLUoxMWgnDii6rmRmaDEgeS3BSNlUTbtAafu-YBo8O7HWCTCVfMGYiXsC0E9mjZO30wrbdj-YhYcPuzZcG7pQfC74_ys5h3SMuSd4bNilHhRT/s512/image_2025-02-20_11-25-58%20(2).png

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ កម្ពុជាបានអនុម័តច្បាប់នេះម្ដងហើយ ដោយកំណត់ផ្ដន្ទាទោសអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅសម័យខ្មែរក្រហមដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ ពី១លានរៀល ទៅ៤លានរៀល៕

 

សម្តេចធិបតី បដិសេធសំណើរធ្វើផ្លូវតម្លៃ៥០លានដុល្លារ

0

ថ្លែងក្នុងឱកាសអញ្ជើញបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥ សម្ដេច ហ៊ុន ម៉ាណែត បដិសេធសំណើរធ្វើផ្លូវ មួយខែ្សតម្លៃ៥០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7DmCXnf0lfiypjVJEgeI-5wizTbvfwQO-hc2G0kxM9nCb7wxT5_XiEiCrwmpZ0M7yzr28RMVGFxazTWy6yE4g71cpgAW64FKtcNr9xhzm-xDGcXDabCdOzRXU_osqaa1X9vS7ePLL29b9PgjtHGHcWPRxs9I-Qv2mFviwCDzRKW2Earpd90sKBHIJQ5ym/s1280/480730185_630222596476912_5365537453267960590_n.jpg

សម្ដេចធិបតី បានបង្ហើបថា៖” សម្ដេចបានបដិសេធសំណើរសាងសង់ផ្លូវមួយខ្សែតម្លៃ៥០លានដុល្លារ ដោយផ្ដល់អាទិភាពលើការអភិវឌ្ឍមន្ទីរពេទ្យវះកាត់ ដើម្បីសង្គ្រោះជីវិតពលរដ្ឋមុន និងសំណើរអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីកុំឱ្យពលរដ្ឋកើតជំងឺពីការប្រើប្រាស់ទឹកមិនស្អាត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW50hnOTPCRhd4DMU1hjMJqLKw3AhNA4aAJX145PixOdZxLcnQBLuAFtVYFfFCUX8vHUfMeiSBbGRiQGB18CjnX-INOR_YX2mKR5pzCtrd0XxQn10fP4psxt1gzALza7nyXB4tVtBIMcJdNLCw1fkV6tDvP0f9qCaCTTidc8IWSpFR0F3uyQgdxZ6RWozS/s1828/image_2025-02-20_11-21-46.png

ជុំវិញការរអភិវឌ្ឍន៍មន្ទីរពេទ្យវះកាត់នេះ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ថវិកាជាង១៨លានដុល្លារ ក្នុងការពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុក ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋត្រូវការវះកាត់បន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យនៅខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnAQc7wDbV2yTgssQ832Qgo6RIv66OlQU42VNs7Ig1W2AoE_5UvlK-LkDhQVnOsY909cI8mcbpfu9lc208qCFKT7MJ05hi3zx0GqV3meHASdjUZJ4yDTyEZRyOVQ6q7fPBTUnTPYmYiykqp_DIestB5voS-d5BysCyhzA4TLYqRFWTOGRcIDr59We790Lh/s1280/image_2025-02-20_11-21-49.png

ដោយឡែកចំពោះការរអភិវឌ្ឍន៍ទឹកស្អាតវិញ រដ្ឋាភិបាលក៏បានផ្តល់ថវិការ៦០លានដុល្លារផងដែរ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ ដែលរួមមានខេត្តកំពត,ខេត្តស្វាយរៀង,ខេត្តកំពង់ធំ,
ខេត្តមណ្ឌលគីរី និងខេត្តពោធិ៍សាត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5e9OqyXeeLKZ8_yafQuSCilLw3DmX_bo0TZ9OIqemmGmc4nDqCGeQZ090DJu-v3sLmR3B706keWVjp3HQHl-gxw-xr7zRCBuXe3ahCzX6UuhlOzmThMXO2elwiutT1V7livIT9bNKE3LRdnLppN0R_0hT4sqmhgZliYQaZpqmylSkebTNqf8YNINoLVgc/s2048/image_2025-02-20_11-21-49%20(2).png

ហ្វេសប៊ុកកំណត់គោលការណ៍ថ្មីទុកវីដេអូនេះត្រឹម៣០ថ្ងៃ បន្ទាប់មកនឹងលុបចោលដោយស្វ័យប្រវត្តិ

0

ហ្វេសប៊ុកបានប្រកាសពីគោលការណ៍ថ្មីសម្រាប់វីដេអូផ្សាយបន្តផ្ទាល់ (Facebook Live) គឺអាចទុកបានត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់មក ហ្វេសប៊ុកនឹងលុបវីដេអូចាស់ៗដោយស្វ័យប្រវត្តិ ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មីជាងមុន ។ ហ្វេសប៊ុកប្រកាសអនុវត្តគោលការណ៍ថ្មីនេះ ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV394T2D69I90RCMFOXevti-35Q_STEVS3OnAjjwfM7RDlYLmgge80D1PbHmpS75PB2KNni2x2xLbQt7C_U8oCrmcjJh4alj5TgNAOQG4ghqO-vRYEGNPM1jwKLAkM_0N5zGEswvmwlyaoXiaSDqN47R5nbA8WgeuVtHBnYM5d77w07Uf8Px_RU5hmeLJ6/s1024/image_2025-02-20_09-30-39%20(2).png

វីដេអូក្នុងហ្វេសប៊ុកផេក និង Profile គឺអ្នកប្រើប្រាស់អាចទស្សនាឡើងវិញ, ដោនឡូត និង Share ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់មក វីដេអូទាំងនេះនឹងត្រូវលុបចេញពីហ្វេសប៊ុកដោយស្វ័យប្រវត្តិ ដែលខុសពីគោលការណ៍ចាស់ គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរក្សាទុកវីដេអូគ្មានការកំណត់ ។ គោលការណ៍ថ្មីនឹងអនុវត្តលើវីដេអូផ្សាយបន្តផ្ទាល់ទាំងអស់ និងវីដេអូចាស់ៗដែលបានបង្ហោះក្នុងហ្វេសប៊ុកលើស៣០ថ្ងៃ ដើម្បីឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងវីដេអូចាស់យ៉ាងត្រឹមត្រូវ ។ បច្ចុប្បន្ន ក្រុមហ៊ុន Meta កំពុងត្រៀមដោនឡូតវីដេអូចាស់របស់អ្នកប្រើប្រាស់ មុនពេលលុបចោលជារៀងរហូត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGIyfV7nwPhuURHSbAF9jz3wp7zjbHE_7tQkQA_JCSSDibE5GaE4AfZZ03EZNtJEeI6IRhk0oLR2R-5SIl6mcG7iC14oAE0CDBcMu_bV91txiaLXuHAjEoQa3Dxu3Gxt9haKl_-FV0QDe_mv8_BcQ7BKzefGc0USqjNU7y96bHqAppHVTUEVtkwyY2Tj-9/s800/image_2025-02-20_09-30-39%20(3).png

ពេលដល់ថ្ងៃកំណត់លុបវីដេអូផ្សាយបន្តផ្ទាល់ អ្នកប្រើប្រាស់នឹងទទួលបានការជូនដំណឹងជាមុនពីហ្វេសប៊ុក ។ ក្រោយពីទទួលបានការជូនដំណឹង អ្នកប្រើប្រាស់មានពេលវេលា៩០ថ្ងៃ ដើម្បីសម្រេចចិត្តចាត់ការវីដេអូរបស់ខ្លួន ។ វាបានបង្ហាញពីការព្យាយាមរបស់ហ្វេសប៊ុកក្នុងការគ្រប់គ្រងការបង្ហោះវីដេអូយ៉ាងមានប្រសិទ្ធភាព និងផ្តល់បទពិសោធន៍ថ្មីលើការបង្ហោះវីដេអូផ្សាយបន្តផ្ទាល់ទៅអ្នកប្រើប្រាស់ទូទាំងពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib9bbqGBSdw427yWKsUkhczuiqew2Tc3rG5octcnB3YmvKEma2kUFImy_yvKXxji74Y9v-fKAYj5WhP6rSGsZnnrOefD0Z4fZF7Or93ADe5duLxh4Je_WH_qWR48CXqzacf6Z8qkW8EP-IJdQ7lYMR-ySAdmtoqmDUXGbup8n8bKNLiy7kFTW8yfzIuOU1/s1248/image_2025-02-20_09-30-39%20(4).png
បើចង់ទុកវីដេអូណាមួយលើហ្វេសប៊ុកផេកលើស៣០ថ្ងៃ អ្នកប្រើប្រាស់អាចកាត់វីដេអូផ្សាយបន្តផ្ទាល់ឱ្យខ្លីជាងមុន រួចហើយ បង្ហោះវាជា Reels លើហ្វេសប៊ុក ។ ហ្វេសប៊ុកនឹងបង្ហាញវីដេអូ Reels នេះឱ្យមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកប្រើប្រាស់ទស្សនា ។ បើត្រូវការពេលថែមទៀតសម្រាប់ដោនឡូតវីដេអូផ្សាយបន្តផ្ទាល់ អ្នកប្រើប្រាស់អាចស្នើឱ្យហ្វេសប៊ុកពន្យារពេលការលុបវីដេអូ ចំនួន៦ខែទៀត ។ ប៉ុន្តែបើពុំជ្រើសរើសជម្រើសណាមួយទេ វីដេអូផ្សាយបន្តផ្ទាល់នឹងត្រូវលុបចោល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiOTLbeQa7Xe9i3hQuG2rE6IvyxL-gKSsZEQvuFyjP4oBJGCBIpDF6uQ_vIQ_7Nxbya_Hx4lueSVa1epH99Jh_aYKVzW4W9s82Lj90zuhskNt5hba74UmZZ0UpH4SKmYj3YhgRiLHzXqVe7BIge8_sY5vjZ1ncAUbwgeDjaJ_GB3NiBgx5VFUGHt9daoiz/s1600/image_2025-02-20_09-30-39.png

ហ្វេសប៊ុកអះអាងថា ការកំណត់គោលការណ៍ថ្មីនេះ ដោយសារមនុស្សភាគច្រើនតែងតែទស្សនាវីដេអូផ្សាយបន្តផ្ទាល់ក្នុងពេលហេតុការណ៍កំពុងកើតឡើងជាក់ស្តែង ហើយពួកគេពុំទស្សនាវីដេអូផ្សាយបន្តផ្ទាល់ចាស់ៗទេ ប៉ុន្តែម្ចាស់វីដេអូអាចដោនឡូតវីដេអូរបស់ខ្លួន ៕

វៀតណាមនឹងសាងសង់ផ្លូវរថភ្លើងពីទីក្រុងមួយមានកំពង់ផែ ទៅកាន់ទីក្រុងជាប់ព្រំដែនចិនអស់ថវិកាជាង៨ពាន់លានដុល្លារ

0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសវៀតណាមបានអនុម័តថវិកាជាង៨ពាន់លានដុល្លារអាមេរិក ដើម្បីសង់ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងកំពង់ផែសំខាន់ ទៅកាន់ទីក្រុងជាប់ព្រំដែនប្រទេសចិន ។ ពេលវៀតណាមសង់ផ្លូវរថភ្លើងនេះរួចរាល់ វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋវៀតណាម និងចិន ព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រទសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg6l9We7EPNf1tKD4AfXoykHeHnpQqkR9w44f1dUUJD_5VjursPTpidC_SAltpjkmJtUSbNZwL4FhCS3Ap_-mGBDaWuZlJt6xAZb_wDFWh-TCExhWb0ycu5R5nOjF315mb-R0ZN-25JQb8GU16pZkBQHpcK-6BYaSdcWHJR7-wSFkpv6RwTNKSZgCGdKcK/s3000/image_2025-02-20_08-31-54.png
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភាវៀតណាមបានអនុម័តថវិកាជាង៨ពាន់លានដុល្លារអាមេរិក សម្រាប់ចំណាយលើការសង់ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងហៃហ្វង គឺជាទីក្រុងកំពង់ផែសំខាន់បំផុតនៅភាគខាងជើងប្រទេសវៀតណាម ទៅកាន់ទីក្រុងឡៅកាយ ជាប់ព្រំដែនចិន ។ ផ្លូវរថភ្លើងនេះមានប្រវែងសរុប ៣៩០គីឡូម៉ែត្រ ហើយពលរដ្ឋប្រទេសទាំងពីរនឹងងាយស្រួលធ្វើដំណើរ ខណៈសមាជិករដ្ឋសភាបានឯកភាពលើការអនុម័តថវិកា រហូតដល់៩៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0RhzB-oZ1ZAkdVkVEdUUQv2s2GRHj4Z58Hxl60gd7ZIFyvueyuqcHHaNN17IGJLD4DviJaZb7W8gMkKOgLbNjLsitdia7oH-dN-RT-aBaSuoGZHR094VMYUV9NeD_Hq9bpFLLe8tEoVzixHRs8BEmWKYu67AVz1dXqIWKQHKbi7HXxabCDKF3RdiCT_mJ/s1200/image_2025-02-20_08-31-46.png

ផ្លូវរថភ្លើងនេះនឹងឆ្លងកាត់ទីក្រុងហាណូយ និងទីក្រុងសំខាន់ៗរបស់វៀតណាម ហើយចិននឹងផ្តល់ថវិកាមួយចំនួនតាមរយៈប្រាក់កម្ចីសម្រាប់គម្រោងសង់ផ្លូវរថភ្លើង ។ វៀតណាមសន្និដ្ឋានថា គម្រោងនឹងចំណាយថវិកាអស់ជាង៨ពាន់លានដុល្លារអាមេរិក ហើយផ្លូវរថភ្លើងនេះស្ថិតក្នុងចំណោមផ្លូវរថភ្លើង២ខ្សែទៅចិន ដែលធ្វើឡើងតាមគម្រោងផ្តួចផ្តើមរបស់វៀតណាមឈ្មោះ «Two Corridors, One Belt» ភ្ជាប់ជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោករបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtuYsR-TU2v7TfDudEAPfmp2DrRlRw7_kgpYs9G8cIau-sbGv2M274w-y1-pthU5ZzwiJu1bnkNv3tJG4ilEjUavBzYuiaJZh7Wb0dwYiofSSXAzMzgxkko3P1S95i91t9h7Yny48V7JEBK6Y2KxBzNjl0cOdVOG44Ykm_d2AdFvSFV6_5ON7BawxxbgK8/s4095/image_2025-02-20_08-31-47.png

ការសិក្សាគម្រោងសង់ផ្លូវរថភ្លើងតភ្ជាប់ពីទីក្រុងហៃហ្វង (Hai Phong) ទៅកាន់ទីក្រុងឡៅកាយ (Lao Cai) នឹងធ្វើឡើងមុនការសង់ផ្លូវរថភ្លើងនៅឆ្នាំ២០២៥ ។ រដ្ឋាភិបាលវៀតណាមរំពឹងថា នឹងសង់ផ្លូវរថភ្លើងរួចរាល់ និងបើកឱ្យប្រើប្រាស់នៅឆ្នាំ២០៣០ បើទោះជាវៀតណាមធ្លាប់ពន្យារពេលសង់ផ្លូវរថភ្លើង ជាពិសេស ការសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់វៀតណាមយឺតយ៉ាវក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZSnAW_F02_7IwyAqHInIyu05OXzr3rbBKWC3tlxEt1aExHCsd1UHbFz6k3-cKmPaHNJLUKP-skSsCbgYs8L_jIFQC76U6i6_9Rz_f6fzthXl5RCR-eq_b8zPLHg4TD7_Klx69Dy9CUpcH_H6EEgqK8JMhD_juY4SPOfX0Cf3L2nvQMAixVt9H4YDozua0/s980/image_2025-02-20_08-31-58.png

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ វៀតណាម និងចិនបានពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតក្នុងពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកទស្សនកិច្ចនៅវៀតណាម ខណៈចិនព្យាយាមទប់ស្កាត់ឥទ្ធិពលអាមេរិកមកលើតំបន់អាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ៕

យ៉ាងគួ និង សៀវឡុងនី២០១៤ លែងលះគ្នាជាផ្លូវការ

0

តារាសម្តែងចិន Chen Xiao និងតារាសម្តែងតៃវ៉ាន់ Michelle ដែលជាតួអង្គ យ៉ាងគួ និង សៀវឡុងនី ២០១៤ បានប្រកាសលែងលះគ្នាហើយបន្ទាប់ពីរៀបការបានជាង៨ឆ្នាំនិងទទួលបានកូនប្រុសម្នាក់ជាចំណងដៃ។ មុននឹងប្រកាសជាផ្លូវការនេះអ្នកទាំងពីរមានពាក្យចចាមអារ៉ាមលែងលះគ្នាជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkfBXV4f-Q1Jz4AMdHCPFvzBHHB8pgC76qZRNrfgGNt4p6gLwlduQfAjojqXq6tGuuM-zBUogRiXWKm-K8C2JJomo5PNXv8gfaMP2l_0Yb1k1UTqWgjSXFToW-4f6iNHQPTpFbYwDzeXNNlUUuac-GpDvHYw2B9E299sVSq-cEmXrZayWDfZt-wjCtBgKH/s1020/image_2025-02-18_13-46-23.png

នៅថ្ងៃទី១៨ ខែកុម្ភៈ នេះតារាសម្ដែងទាំងពីរដួងបានបង្ហោះ Status នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបញ្ជាក់ថា ពួកគេលែងជាប្ដីប្រពន្ធទៀតហើយ។ តារាសម្តែងទាំងពីររូបបានសរសេរថា «អរគុណដែលបានជួបអ្នក ចាប់ពីពេលនេះតទៅនឹងរស់នៅដោយសុខសាន្តរៀងៗខ្លួន ហើយយើងនឹងក្លាយជាឪពុកម្តាយរបស់កូននាពេលអនាគត និងកំដរកូនរបស់យើងឱ្យធំឡើងជាមួយគ្នា។ ពាក្យចចាមអារ៉ាមរបស់គូស្នេហ៍មួយគូនេះបានបែកបាក់គ្នានៅក្នុងឧស្សាហកម្មកម្សាន្តក្នុងឆ្នាំ ២០២៤។ នៅលើ Next Apple ប្រភពមួយបានបង្ហាញថា Chen Xiao បានស្នើរសុំបែកគ្នា បន្ទាប់មកបានសម្រុកចេញពីផ្ទះនៅឆ្នាំ ២០២៣។ តារាប្រុសរូបនេះក៏ប្លុកភរិយា នៅលើកម្មវិធីផ្ញើសារ និងវីដេអូហៅទូរសព្ទផងដែរ។ ពួកគេផ្លាស់ប្តូរព័ត៌មានតាមរយៈអន្តរការី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4DE-D5Z9WR1bGTxbYdJBXJqb_JDxmch28uzP_HxGavYdw77WqiLSwyLdrhntVGeDdkvniItHiXvTqKhy_n3h1UgrXQkdEn0v_qDWnbF0__ZWEDSKjwrPfflnZ040jDfHk19IrdBbXTX8gT2DZLNvB_ZyALJEtsEnF6JkLXDd3dZpbuncqgMcikMo-_fqa/s500/image_2025-02-18_13-46-24%20(4).png

យោងតាមប្រភពបានឱ្យដឹងថា មានហេតុផល «ដ៏គួរឱ្យភ័យខ្លាច» ដែលធ្វើឱ្យ Chen Xiao អស់ចិត្ត និងតាំងចិត្តបញ្ចប់អាពាហ៍ពិពាហ៍។ ដំបូងឡើង Michelle ចង់រក្សាចំណងអាពាហ៍ពិពាហ៍ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ ២០២៤ នាងបានដោះចិញ្ចៀនអាពាហ៍ពិពាហ៍ចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit8kPjPMjU3y1kN4eEF1OeZ5oWkAWD3dHYPwuHwqql4xf8TztuF_4orCpNr31CWKLaW1_b7djx7qQQgu-Nrn3yCgTORcPZ3KmQQyONUQAF5VgnemM-vZLIDZ7k7KJ5E7BBH21OUfbc26NhiUOIKkkZYDdibKzmUq0I-a2Iz5CNGiva1UcmdzgTk3RoJk7O/s499/image_2025-02-18_13-46-24%20(5).png
ពួកគេបានរៀបការនៅឆ្នាំ ២០១៦។ បន្ទាប់ពីរៀបការ Michelle បានកំណត់ការងាររបស់នាងក្នុងការថែរក្សាកូន និងមើលថែគ្រួសាររបស់នាង ខណៈដែល Chen Xiao តែងតែថតខ្សែភាពយន្ត។ ក្នុងកម្មវិធី The Icon ឆ្នាំ២០២២ តារាប្រុសរូបនេះធ្លាប់និយាយថា ភរិយារបស់លោកគឺឆ្លាត ចេះដឹង ដែលបានមើលថែគ្រួសារ និងចិញ្ចឹមកូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD5Nds5Ow3SUw8f4ToF9B2g9v_bMxnHPvYQPXa5MjV4H7pbk3Zs0Jx64FFR_kg6CdK04MBXO349w6rlJWjmvsc4T6-EwAhWu9cSCc4LTYdJ5KQqtVoJNFAQOiB01ciC9nnJAPN9B6bZeQrSlKSPV0yTVwuGC5Kg6CGmt09IK5HdympujgMUSOELDcP98cm/s825/image_2025-02-18_13-46-24.png

បច្ចុប្បន្ន Chen Xiao មានវ័យ៣៧ឆ្នាំ និង Michelle មានអាយុ៤១ឆ្នាំ ។ អ្នកទាំងពីរបានស្រលាញ់គ្នានៅពេលដែលពួកគេដើរតួជាយ៉ាងគួនិងសៀវឡុងនីក្នុងឆ្នាំ២០១៤និងបានរៀបការនៅខែកក្កដា ឆ្នាំ ២០១៦ ហើយនៅក្នុងខែធ្នូ ឆ្នាំដដែលនោះគូស្នេហ៍នេះបានស្វាគមន៍កូនប្រុសជាមួយគ្នា៕