ហ្វេសប៊ុកបានប្រកាសពីគោលការណ៍ថ្មីសម្រាប់វីដេអូផ្សាយបន្តផ្ទាល់ (Facebook Live) គឺអាចទុកបានត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់មក ហ្វេសប៊ុកនឹងលុបវីដេអូចាស់ៗដោយស្វ័យប្រវត្តិ ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មីជាងមុន ។ ហ្វេសប៊ុកប្រកាសអនុវត្តគោលការណ៍ថ្មីនេះ ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ។.png)
វីដេអូក្នុងហ្វេសប៊ុកផេក និង Profile គឺអ្នកប្រើប្រាស់អាចទស្សនាឡើងវិញ, ដោនឡូត និង Share ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់មក វីដេអូទាំងនេះនឹងត្រូវលុបចេញពីហ្វេសប៊ុកដោយស្វ័យប្រវត្តិ ដែលខុសពីគោលការណ៍ចាស់ គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរក្សាទុកវីដេអូគ្មានការកំណត់ ។ គោលការណ៍ថ្មីនឹងអនុវត្តលើវីដេអូផ្សាយបន្តផ្ទាល់ទាំងអស់ និងវីដេអូចាស់ៗដែលបានបង្ហោះក្នុងហ្វេសប៊ុកលើស៣០ថ្ងៃ ដើម្បីឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងវីដេអូចាស់យ៉ាងត្រឹមត្រូវ ។ បច្ចុប្បន្ន ក្រុមហ៊ុន Meta កំពុងត្រៀមដោនឡូតវីដេអូចាស់របស់អ្នកប្រើប្រាស់ មុនពេលលុបចោលជារៀងរហូត ។.png)
ពេលដល់ថ្ងៃកំណត់លុបវីដេអូផ្សាយបន្តផ្ទាល់ អ្នកប្រើប្រាស់នឹងទទួលបានការជូនដំណឹងជាមុនពីហ្វេសប៊ុក ។ ក្រោយពីទទួលបានការជូនដំណឹង អ្នកប្រើប្រាស់មានពេលវេលា៩០ថ្ងៃ ដើម្បីសម្រេចចិត្តចាត់ការវីដេអូរបស់ខ្លួន ។ វាបានបង្ហាញពីការព្យាយាមរបស់ហ្វេសប៊ុកក្នុងការគ្រប់គ្រងការបង្ហោះវីដេអូយ៉ាងមានប្រសិទ្ធភាព និងផ្តល់បទពិសោធន៍ថ្មីលើការបង្ហោះវីដេអូផ្សាយបន្តផ្ទាល់ទៅអ្នកប្រើប្រាស់ទូទាំងពិភពលោក ។
.png)
បើចង់ទុកវីដេអូណាមួយលើហ្វេសប៊ុកផេកលើស៣០ថ្ងៃ អ្នកប្រើប្រាស់អាចកាត់វីដេអូផ្សាយបន្តផ្ទាល់ឱ្យខ្លីជាងមុន រួចហើយ បង្ហោះវាជា Reels លើហ្វេសប៊ុក ។ ហ្វេសប៊ុកនឹងបង្ហាញវីដេអូ Reels នេះឱ្យមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកប្រើប្រាស់ទស្សនា ។ បើត្រូវការពេលថែមទៀតសម្រាប់ដោនឡូតវីដេអូផ្សាយបន្តផ្ទាល់ អ្នកប្រើប្រាស់អាចស្នើឱ្យហ្វេសប៊ុកពន្យារពេលការលុបវីដេអូ ចំនួន៦ខែទៀត ។ ប៉ុន្តែបើពុំជ្រើសរើសជម្រើសណាមួយទេ វីដេអូផ្សាយបន្តផ្ទាល់នឹងត្រូវលុបចោល ។
ហ្វេសប៊ុកអះអាងថា ការកំណត់គោលការណ៍ថ្មីនេះ ដោយសារមនុស្សភាគច្រើនតែងតែទស្សនាវីដេអូផ្សាយបន្តផ្ទាល់ក្នុងពេលហេតុការណ៍កំពុងកើតឡើងជាក់ស្តែង ហើយពួកគេពុំទស្សនាវីដេអូផ្សាយបន្តផ្ទាល់ចាស់ៗទេ ប៉ុន្តែម្ចាស់វីដេអូអាចដោនឡូតវីដេអូរបស់ខ្លួន ៕










