Home ព័ត៌មានអន្តរជាតិ វៀតណាមនឹងសាងសង់ផ្លូវរថភ្លើងពីទីក្រុងមួយមានកំពង់ផែ ទៅកាន់ទីក្រុងជាប់ព្រំដែនចិនអស់ថវិកាជាង៨ពាន់លានដុល្លារ

វៀតណាមនឹងសាងសង់ផ្លូវរថភ្លើងពីទីក្រុងមួយមានកំពង់ផែ ទៅកាន់ទីក្រុងជាប់ព្រំដែនចិនអស់ថវិកាជាង៨ពាន់លានដុល្លារ

41
0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសវៀតណាមបានអនុម័តថវិកាជាង៨ពាន់លានដុល្លារអាមេរិក ដើម្បីសង់ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងកំពង់ផែសំខាន់ ទៅកាន់ទីក្រុងជាប់ព្រំដែនប្រទេសចិន ។ ពេលវៀតណាមសង់ផ្លូវរថភ្លើងនេះរួចរាល់ វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋវៀតណាម និងចិន ព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រទសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg6l9We7EPNf1tKD4AfXoykHeHnpQqkR9w44f1dUUJD_5VjursPTpidC_SAltpjkmJtUSbNZwL4FhCS3Ap_-mGBDaWuZlJt6xAZb_wDFWh-TCExhWb0ycu5R5nOjF315mb-R0ZN-25JQb8GU16pZkBQHpcK-6BYaSdcWHJR7-wSFkpv6RwTNKSZgCGdKcK/s3000/image_2025-02-20_08-31-54.png
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភាវៀតណាមបានអនុម័តថវិកាជាង៨ពាន់លានដុល្លារអាមេរិក សម្រាប់ចំណាយលើការសង់ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងហៃហ្វង គឺជាទីក្រុងកំពង់ផែសំខាន់បំផុតនៅភាគខាងជើងប្រទេសវៀតណាម ទៅកាន់ទីក្រុងឡៅកាយ ជាប់ព្រំដែនចិន ។ ផ្លូវរថភ្លើងនេះមានប្រវែងសរុប ៣៩០គីឡូម៉ែត្រ ហើយពលរដ្ឋប្រទេសទាំងពីរនឹងងាយស្រួលធ្វើដំណើរ ខណៈសមាជិករដ្ឋសភាបានឯកភាពលើការអនុម័តថវិកា រហូតដល់៩៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0RhzB-oZ1ZAkdVkVEdUUQv2s2GRHj4Z58Hxl60gd7ZIFyvueyuqcHHaNN17IGJLD4DviJaZb7W8gMkKOgLbNjLsitdia7oH-dN-RT-aBaSuoGZHR094VMYUV9NeD_Hq9bpFLLe8tEoVzixHRs8BEmWKYu67AVz1dXqIWKQHKbi7HXxabCDKF3RdiCT_mJ/s1200/image_2025-02-20_08-31-46.png

ផ្លូវរថភ្លើងនេះនឹងឆ្លងកាត់ទីក្រុងហាណូយ និងទីក្រុងសំខាន់ៗរបស់វៀតណាម ហើយចិននឹងផ្តល់ថវិកាមួយចំនួនតាមរយៈប្រាក់កម្ចីសម្រាប់គម្រោងសង់ផ្លូវរថភ្លើង ។ វៀតណាមសន្និដ្ឋានថា គម្រោងនឹងចំណាយថវិកាអស់ជាង៨ពាន់លានដុល្លារអាមេរិក ហើយផ្លូវរថភ្លើងនេះស្ថិតក្នុងចំណោមផ្លូវរថភ្លើង២ខ្សែទៅចិន ដែលធ្វើឡើងតាមគម្រោងផ្តួចផ្តើមរបស់វៀតណាមឈ្មោះ «Two Corridors, One Belt» ភ្ជាប់ជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោករបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtuYsR-TU2v7TfDudEAPfmp2DrRlRw7_kgpYs9G8cIau-sbGv2M274w-y1-pthU5ZzwiJu1bnkNv3tJG4ilEjUavBzYuiaJZh7Wb0dwYiofSSXAzMzgxkko3P1S95i91t9h7Yny48V7JEBK6Y2KxBzNjl0cOdVOG44Ykm_d2AdFvSFV6_5ON7BawxxbgK8/s4095/image_2025-02-20_08-31-47.png

ការសិក្សាគម្រោងសង់ផ្លូវរថភ្លើងតភ្ជាប់ពីទីក្រុងហៃហ្វង (Hai Phong) ទៅកាន់ទីក្រុងឡៅកាយ (Lao Cai) នឹងធ្វើឡើងមុនការសង់ផ្លូវរថភ្លើងនៅឆ្នាំ២០២៥ ។ រដ្ឋាភិបាលវៀតណាមរំពឹងថា នឹងសង់ផ្លូវរថភ្លើងរួចរាល់ និងបើកឱ្យប្រើប្រាស់នៅឆ្នាំ២០៣០ បើទោះជាវៀតណាមធ្លាប់ពន្យារពេលសង់ផ្លូវរថភ្លើង ជាពិសេស ការសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់វៀតណាមយឺតយ៉ាវក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZSnAW_F02_7IwyAqHInIyu05OXzr3rbBKWC3tlxEt1aExHCsd1UHbFz6k3-cKmPaHNJLUKP-skSsCbgYs8L_jIFQC76U6i6_9Rz_f6fzthXl5RCR-eq_b8zPLHg4TD7_Klx69Dy9CUpcH_H6EEgqK8JMhD_juY4SPOfX0Cf3L2nvQMAixVt9H4YDozua0/s980/image_2025-02-20_08-31-58.png

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ វៀតណាម និងចិនបានពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតក្នុងពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកទស្សនកិច្ចនៅវៀតណាម ខណៈចិនព្យាយាមទប់ស្កាត់ឥទ្ធិពលអាមេរិកមកលើតំបន់អាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ៕