Home Blog Page 624

ពិភពលោកចាប់អារម្មណ៍ខ្លាំងក្រោយ Trump ប្រកាសដណ្តើមយកតំបន់ Gaza និងបណ្តេញពលរដ្ឋចេញ

0

សហរដ្ឋអាមេរិក ៖ ប្រទេសនានាលើពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា អាមេរិកនឹងដណ្តើមយកតំបន់ Gaza ដោយប្រើប្រាស់កម្លាំងទ័ព ហើយអាមេរិកនឹងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់នេះ បន្ទាប់ពីបណ្តេញពលរដ្ឋប៉ាឡេស្ទីនទៅរស់នៅកន្លែងផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ-1-V_ISRDZqP5RuIgE2UYsTUsqNaxanSklXKHTrYZvRKNgugEFaIvqU8rM1uu9DJty78suemhhagYyxL8NRpWkwOSLPnUowWBPcKXCfgMGJYSshgLe_9JT_1qrBVorNfx-Npvb3QZiv2-TgfNctw5iq-jQ9EnHYO9oeVGpBv9fQm8eIL18QlajhIgkPy/s1200/image_2025-02-06_13-21-01%20(2).png

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Chris Murphy បានសរសេរក្នុងបណ្តាញសង្គម X ថា លោក Trump ជ្រុលពេកហើយ ដែលចង់ឱ្យអាមេរិកវាយលុកតំបន់ Gaza ។ វានឹងធ្វើឱ្យកងទ័ពអាមេរិកបាត់បង់ជីវិតយ៉ាងច្រើន និងកើតសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTsS15gCOqj4aSjUjyFSpLemyTqPpTshXpXugAR_Dn7LvXidG7rhRgTdDwfih9FjqyYUweUmBOCCZBznZKaTWgBlujeF9iu8EP9i4-XqtXpSDQf4nP57LKaCmye7QMMAEZwa8yA7yybBgc1w08UFpnxbNf0K_mBuSbupSJJvlvMi853_fr3-A91Gpr1x4y/s1020/image_2025-02-06_13-21-01.png

ដូចគ្នានេះ សមាជិកសភាគណបក្សប្រជាធិបតេយ្យឱ្យដឹងថា ការលើកឡើងនេះគ្មានទំនួលខុសត្រូវ និងគ្មានហេតុផល ហើយអាចប៉ះពាល់ដល់ការឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ យើងចាំបាច់ត្រូវពិចារណាថា ហេតុអ្វីលោក Trump ចង់បានតំបន់ Gaza ពីព្រោះគ្រប់រឿងដែលលោកនិយាយ គឺសុទ្ធតែពាក់ព័ន្ធនឹងប្រយោជន៍ផ្ទាល់ខ្លួន និងសាច់ញាតិរបស់លោក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oYDP2WHgZNyo1Ag7ihZDIdUucvwOd_rfosi-gQSb82ehdVkcDegPd9MBG1Tx_cyIQFUYoLCJrt5btXk_YH15eOhgBB1cEHec_OUbmXyH6qGB8n_l4rQVxDbYrw72_6EQwfS8-W7vELOhzAsqUf-cuQ4Z3QFWilexsZ11GTbD3c9_g6_qtZ-lLNgcKTF5/s1920/image_2025-02-06_13-21-02.png

លោក Trump បាននិយាយពីការវាយលុកតំបន់ Gaza កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុន្តែលោកពុំបានបញ្ជាក់ចំណុចលម្អិតពីការអភិវឌ្ឍ ឬគ្រប់គ្រងក្នុងតំបន់ទេ ។ វាធ្វើឱ្យប្រទេសនានាឆ្ងល់ថា តើអាមេរិកនឹងបញ្ជូនអ្នកណាទៅរស់នៅ Gaza ពីព្រោះតំបន់នេះស្ថិតនៅច្រាំងខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ ដែលមានសក្តានុពលសម្រាប់មជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgAinMYvuERE9GJvPAufRIuB9x9BiY-XY6E7-Sy_qzTfRtonyKlyeAmhmAEPvRZB-4tPxIoTr0Q3_pTUUhsClkINfXLIkd7dzhqQu7J-O89CrNK1U1L0tY648gYM3iUp-heteKba1TeCbjsG8Ji3CvSl-yyzR95-t0m9D4JT_h0q_mPie8wexnc_9jXpbJ/s2317/image_2025-02-06_13-21-04.png
នៅថ្ងៃដដែល លោក Trump បានស្នើឱ្យបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ Gaza ទៅរស់នៅប្រទេសជិតខាងជារៀងរហូត ដោយលោកបញ្ជាក់ថា តំបន់ Gaza គឺជាទីតាំងការរុះរើ ។ រីឯមេដឹកនាំអ៊ីស្រាអែលនិយាយថា លោក Trump កំពុងគិតហួសព្រំដែន និងបំផ្លាញការគិតពីមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix6IT1iglnrb8uEwt8-0ZSFAot4Sv7V9sxyVKXcsA86VieG-d7PeHoqp1AN3fqgRAKuCM_pPgmpbBH_Hp3TocP0YpJJQOGFNRtl2rlK0HjW7lK9I6MPsOm67y07htC78qvN02Ak4wOvrIYbciAXnI2krx9QkkpUUQZjtB7ZGzDg0neCEfXJF7Gp7T1HFdG/s1280/image_2025-02-06_13-21-08.png

ចំណែកមន្ត្រីជាន់ខ្ពស់របស់ក្រុមប្រដាប់អាវុធហាម៉ាស់ឱ្យដឹងថា ការឱ្យពលរដ្ឋរស់នៅតំបន់ Gaza ផ្លាស់ទៅរស់នៅកន្លែងផ្សេង គឺជាការបណ្តេញពួកគេចេញពីទឹកដីរបស់ខ្លួន ។ វានឹងបង្កភាពវឹកវរ និងតានតានក្នុងតំបន់ ពីព្រោះពលរដ្ឋ Gaza គ្មានថ្ងៃឱ្យស្ថានការណ៍នេះកើតឡើងទេ ៕

មហាវីថីសម្តេចតេជោ ចាប់ផ្តើមដាក់រនាំងចែកទ្រូងផ្លូវ

0

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីសាធារណការរាជធានីភ្នំពេញ បានចាប់ផ្តើមរៀបចំដាក់រនាំងពុះចែកទ្រូវផ្លូវ លើមហាវីថីសម្តេចតេជោហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi347YL06xQ6_DIycGryCaDUVIzAr0LvTHUpuvToR7jFLuE6GcuHqsASJctzWykMPXieGm0EmoUOcizLvzF_5vFGWzP2t6QVMouMn1_O_K48guGtcelUZNpkhP3LAsiQyp32kRogPw1dMeiOesbPzCoG4js6thYVjdaCqSUlpffCrDuxxqwwnk3f9B8Ir1i/s1280/image_2025-02-06_11-18-49%20(2).png

ការដាក់ទ្រូវផ្លូវនេះ ចាប់ពីចំណុចស្ពានអាកាសមរកតេជោ ដល់ចំណុចស្តុបសឺដេស ដេញជាបន្តបន្ទាប់រហូតដល់ផ្លូវជាតិលេខ២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJyuOSCgRcoNuRdbmWcU2HmRTGis1HWDMY2e3tH-BynvH06JR6DPIBA68W1NLiR5mbJ5dbhDmPiTxuN2TboCnYzsNya2smOTBkmOAVd70dF-1nM20uNuwxPmHXa2SO8mdwTX9ZvG-G_8xK4lS-99TZW1dG5zR6X_K7LG8VtpttS2i5a0Oql8qZogixONfM/s1280/image_2025-02-06_11-18-49.png

ការរៀបចំឱ្យមានទ្រូងខណ្ឌចែកកណ្តាលទ្រូងផ្លូវ ដើម្បីកុំឱ្យមានការវ៉ាជែងខុសគន្លង ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrS2qRsZlBeSquCCZs3nQRk2Gs9xpQCli4n47yjtK4PQcuaofhieA3wmEj1l7tdfDbe5iVsXGqc-XUS8RNigtGP62WQyEHGEw1Bg0dhc6BxLg1uWyWyXSYPiePFWsKk-dIjXxbl1TnROMTWrypeHERNg1jbbZ6qT-duvOtSDVpHSjVhxoI4kQ2xeC8DcUD/s1280/image_2025-02-06_11-18-50.png

បន្ថែមពីការដាក់ទ្រូវផ្លូវ ការធ្វើដំណើរលើមហាវិថីនេះ នឹងត្រូវកំណត់ល្បឿនដោយចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាសមរតកតេជោអាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBoteFu7VM-j6RrP-e2chW4hu0Yt9dG1powxS-gYn0_Zs6oZg9CFmTQ13PpvBJC-MoVKXQCzB7Uzh3_c7pz1qSoPKn66pV1s4ufwoLopIRfQqu_q8sW5Q-9mpnPyNPjHXsIttfSTTaowJkSbydrT4RlDDwtZoDq0_XNJYP60Q3Zgr2G8K5OBekyMsK7RfN/s1280/image_2025-02-06_11-18-51.png

គួររំលឹកថា មួយរយៈចុងក្រោយមកនេះ មហាវីថីសម្តេចតេជោហ៊ុន សែន តែងឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយបានឆក់យកអាយុជីវិតមនុស្សជាច្រើននាក់ ហេតុដូច្នេះអាជ្ញាធរ បានបង្កើតគំនិតថ្មីៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

 

ឈ្វេងយល់! មូលហេតុ ដែលផ្លូវល្បឿនលឿន មិនមានការបំពាក់ភ្លើងបំភ្លឺ

0

គិតមកទល់ពេលនេះ ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ បានដាក់ឱ្យប្រើប្រាស់រយៈពេល៣ឆ្នាំហើយ ដោយពលរដ្ឋនៅតែមានចម្ងល់ ចំពោះហេតុអ្វីក្រសួងមិនដាក់ភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcGG65xETKcXAL39wClTCnDLZxf2B-hfVVB-3IyMKmbHtvNkTD1KnVwRAvio0nLsbJXS35kV-wlPde3Xcjnq8bjGNLlahbgyufXTzr7FxSVtq9RX1nqcxo07L-sfYNkY_kAiZXiJC01JPBhQRhXicU6-pDCk2odsIdi9z-4SzgCZ3DPGVladbVsomXsr0b/s2048/image_2025-02-06_11-17-23.png
ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា៖”នៅបណ្តាប្រទេសនានា អំពូលភ្លើងបំភ្លឺផ្លូវល្បឿនលឿន ត្រូវបានបំពាក់នៅតាមទីតាំងសំខាន់ៗមួយចំនួន ប៉ុណ្ណោះដូចជា៖ ផ្លូវប្តូរទិស កន្លែងបង់ប្រាក់ និងកន្លែងឈប់សម្រាក់ ដើម្បីសន្សំសំចៃការប្រើប្រាស់ ថាមពលអគ្គិសនី”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhASLLJJpVhhOwnBW16ZcpS6hfZ4vBw0tnqpYtQLIqd_7kXjL2f_7SzbHi9LGzhnyW1ufwxw6-RxOzThCAAq8MrcfsgzVAq5r-HJOXpaYgJn-nY43nsuHU02CtGYWWPfhOi1ofYRBcY6I8iMBhIh5wcOJ5WKbY4aG5j498OAIrsNp3Li-yQfGqjFX51NLrT/s1280/image_2025-02-06_11-17-25.png
ឧបនាយករដ្ឋមន្ត្រី រូបនេះបានបន្ថែមទៀតថា៖” បើទោះបីផ្លូវល្បឿនលឿនរបស់កម្ពុជាយើង មិនមានបំពាក់អំពូលភ្លើងបំភ្លឺយ៉ាងណាក៏ដោយ ក៏យើងបានបំពាក់ចំណាំងផ្លាតតាមរបាំងខណ្ឌចែកទ្រូងផ្លូវ របារ បង្គោលកំណត់ដែនផ្លូវ និងតាមគំនូសបែងចែកគន្លងផ្លូវ ដើម្បីជាជំនួយឱ្យអ្នកបើកបរយានយន្តងាយ ស្រួលក្នុងការបើកបររបស់ខ្លួនផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNiqYC2EIFmUCuMkO36q2CIjNQcnwYreCOwoaHdOZC6sWQvUNB-yXIALAta-0LdQKAskwvXlwe0ZH4fp1SP8pE9trpFYO7sp_DRwh-ii_uzca4t0300z_0emq_ooaLoMEOHyHOvbyH5zvyiOS-kyv9Rvdj9AMREdKNXPYHCK68kOX68PVRWK0jdgiZsDXR/s1280/image_2025-02-06_11-17-27.png
គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧គីឡូម៉ែត្រ សាងសង់ឡើងក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន ចំណាយការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvCA7OkxO36tv29UWTkZZYR23JwlOjktodDjGRcl2jPMzpunxlZwJskfFGcsRHj-5ailDy08uUHs3rr8GYiKGR42aXwQVmRO-A5cfAsv2A23fWYS7e8wqmZEfmJqUOWUfhGLdSzWpW2fwAx-69Ta28gxOiM-u4aVHEQdYzFq11c08tOV5mF-F4m_0Ikzxl/s1280/image_2025-02-06_11-17-28.png

 

ជ.នជាតិមីយ៉ាន់ម៉ាជាង២០០នាក់ចោលសញ្ជាតិដើម ប្រគល់អត្តសញ្ញាណប័ណ្ណឱ្យស្ថានទូតវិញក្រោយទទួលបានសញ្ជាតិថ្មី

0

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ The Irrawaddy បានបង្ហោះរូបភាព និងសរសេរថា ពលរដ្ឋមីយ៉ាន់ម៉ាជាង២០០នាក់ នាំគ្នាឈរតម្រង់ជួរនៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងប្រទេសសិង្ហបុរី ដើម្បីប្រគល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណឱ្យស្ថានទូតវិញ ក្រោយពីពួកគេទទួលបានសញ្ជាតិសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL9Qock9ewHnvhXjPsg3f1iLcuKB1qnBBwpsLVnOa0WPxKy7CAm4zi53H1RNE-TiArRuVFre_JWc6RKTuMxB1CYPVQKdqJFm07N_jgDWHJMjKBg7qS17BdzL7jzHu8525i1V9YlXId21QUwnW1EK3sby_q3bzbqN5IY2KyyFEto4bZllxG-LSjPrZDNHHA/s696/475835151_1050128517142305_8424430793719227149_n.jpg

ស្ថានទូតមីយ៉ាន់ម៉ានៅសិង្ហបុរីឱ្យដឹងថា កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមក ពលរដ្ឋមីយ៉ាន់ម៉ា ចំនួន២៧៨នាក់ បានប្រគល់អត្តសញ្ញាណប័ណ្ណមីយ៉ាន់ម៉ាឱ្យស្ថានទូត ក្រោយពីពួកគេទទួលបានសញ្ជាតិសិង្ហបុរី កាលពីខែធ្នូ ឆ្នាំ២០២៤ ។ អ្នកបោះបង់សញ្ជាតិមីយ៉ាន់ម៉ាត្រូវយកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណមកប្រគល់ឱ្យស្ថានទូតវិញ នៅថ្ងៃត្រឹមថ្ងៃទី២៨ ខែកុម្ភៈ រីឯអ្នកបោះបង់សញ្ជាតិភាគច្រើនមានជំនាញផ្នែកអប់រំ ។

កាលពីឆ្នាំ២០២៤ ពលរដ្ឋមីយ៉ាន់ម៉ា ជិត៣០០នាក់ បានមកធ្វើឯកសារនៅស្ថានទូតដើម្បីបោះបង់សញ្ជាតិដើម និងទទួលសញ្ជាតិសិង្ហបុរី ។ បច្ចុប្បន្ន ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនទៀតកំពុងរកវិធីចេញពីប្រទេស រីឯពលរដ្ឋមីយ៉ាន់ម៉ាដែលទទួលបានសញ្ជាតិបរទេស ហើយបោះបង់សញ្ជាតិបរទេស ពួកគេស្តាយក្រោយយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEJuuYHnzGql_AsXx36LOxv1anQZ8bJfjx_KCXS6RlYoqVDRi7EbsAqaaKmnCS6J-Mf8Z_nDpSGeb_iP_VZ-IB-Vdr339GLSLuGXFpNmYsnxWznvTYycjgGl81wgl0MqaHZxCF_xtCuhbyED1_InHWzP6HoO-uZau1IokMJQUPyNzV2VEkJAo9Ss12WklW/s726/476358255_1050128513808972_3802023137257912207_n.jpg

ក្រុមអ្នកមកតម្រង់ជួរនៅមុខស្ថានទូត បានប្រាប់ពីមូលហេតុដែលបោះបង់សញ្ជាតិដើមថា ពួកគេពុំចង់រស់នៅក្រោមរបបគ្រប់គ្រងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយពួកគេពិបាកបន្តសុពលភាពលិខិតឆ្លងដែនតាមរយៈស្ថានទូត និងពុំចង់បង់ពន្ធឱ្យរដ្ឋាភិបាលយោធា ។ មីយ៉ាន់ម៉ាប្រឈមនឹងបញ្ហាជាច្រើន ហើយបើមីយ៉ាន់ម៉ាមានសុវត្ថិភាពដូចសិង្ហបុរី សេដ្ឋកិច្ចរីកចម្រើន និងសេវាសុខភាពល្អ គឺពួកគេនឹងពុំមករស់នៅប្រទេសផ្សេងទេ ។

ពលរដ្ឋមីយ៉ាន់ម៉ាម្នាក់ទទួលបានសញ្ជាតិសិង្ហបុរី និយាយថា ខ្លួនសម្រេចចិត្តបោះបង់សញ្ជាតិដើម ដោយសារពុំចង់ត្រឡប់ទៅប្រទេសវិញ ពីព្រោះរដ្ឋាភិបាលយោធាបានប្រមូលពលរដ្ឋទៅច្បាំងជាមួយកងកម្លាំងជនជាតិភាគតិចក្នុងប្រទេស ។ កន្លងមក ពលរដ្ឋមីយ៉ាន់ម៉ាដែលរស់នៅសិង្ហបុរី បានធ្វើដំណើរត្រឡប់ទៅប្រទេសវិញ និងពុំស្នើសុំសញ្ជាតិសិង្ហបុរីទេ ប៉ុន្តែដោយសារស្ថានការណ៍នយោបាយមិនល្អនៅមីយ៉ាន់ម៉ា ទើបពួកគេឈប់ត្រឡប់ទៅវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHCBTeTPO6yNts9mHAB16noq9djIyTrrBTJ2lMn8DJa2s1kJDME53t7H_fKiij2j7_cSjoFObhfZvuQ2oIobSnHS66Rr_TclZsTiTlSg61jzL27JjTEVduvBCpFs_s1TbjUjd1kZi51yLC0nIOOloNdZ3H_Nao4VeMVTuWDo4Lfj9W-fRLZB5EvVO9KUGV/s1080/476450579_1050128503808973_8567098171014248311_n.jpg
គួរបញ្ជាក់ថា ការទទួលបានសញ្ជាតិសិង្ហបុរី គឺពលរដ្ឋមីយ៉ាន់ម៉ាត្រូវតែរស់នៅសិង្ហបុរី ចាប់ពី២ឆ្នាំ ទៅ៣ឆ្នាំ និងមានកន្លែងរស់នៅអចិន្ត្រៃយ៍នៅសិង្ហបុរី ហើយពួកគេត្រូវមានប្រាក់ចំណូលយ៉ាងតិច ស្មើ២,២៦៥ដុល្លារអាមេរិកក្នុង១ខែ ។ ទិន្នន័យរបស់ក្រសួងអភិវឌ្ឍន៍ធនធានមនុស្សសិង្ហបុរីបង្ហាញថា ពលរដ្ឋមីយ៉ាន់ម៉ា ជាង២សែននាក់ បានមករស់នៅសិង្ហបុរី ៕

ពន្ធនា.គារ ជាកន្លែងផ្តល់ចំណេះដឹង! អ្នកទោ.ស ថៃ ទទួលការសម្រាលទោ.ស ១ថ្ងៃ ក្រោយអានសៀវភៅចប់១ក្បាល

0

ប្រទេសថៃ ៖ អ្នកទោ.ស នៅប្រទេសថៃ ដែលបានអានសៀវភៅចប់១ក្បាល នឹងទទួលបានការសម្រាលទោ.ស ១ថ្ងៃ ហើយវានឹងជំរុញឱ្យអ្នកទោ.ស អាចរៀនសូត្របង្កើនចំណេះដឹងក្នុងពន្ធនា.គារ ។ នេះជាការដោះស្រាយបញ្ហាការសិក្សាកម្រិតទាបរបស់អ្នកទោ.ស ហើយការអានសៀវភៅនឹងជួយឱ្យពួកគេមានចំណេះដឹងស្មើសិស្សរៀនថ្នាក់អនុវិទ្យាល័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirsnCjvp5Fk-3P8CGpuIOfb1CYKuUZArtNv7eVsJ7V4Vr_9hOhVw6c25_yzpfX-y-NR86E2s_9nAaSO-haf1C3n_N1hj-hiPw2Zd7WIPdqtbbQMZAc2KvFPXYZXK0TJvZ1A62txbJbBlzFQEqcBk7bjJ0uSkgA76GlcSGEuWNkKWvM1fSIPv2HhtqS-TAB/s1280/photo_2025-02-05_16-33-13.jpg
គម្រោងអានសៀវភៅក្នុងពន្ធនាគារ គឺមានគោលដៅឱ្យពន្ធនាគារនីមួយៗក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់អ្នកទោសដើម្បីកសាងជីវិតថ្មី ដោយផ្តោតលើការអានសៀវភៅ និងអភិវឌ្ឍន៍ចំណេះដឹងខ្លួនឯង ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO62P0RL4EWM-fr115pe3hbTDiGxsGXVZ2fo3H4m-a3-fBF2cWaAZQMcoO6fefqftp1WVTpjqMLs5JIHSbpZ4rferPtN-AOSg8mhUtbPXsBs9rw-6Rx6F1Kev4R6Ze0581acy5Dl-RFc5LafJ8PArt-76dLIj2SC-CovXc-4U-eIs_EzOehrtqFcTOsXtD/s780/photo_2025-02-05_16-33-14%20(2).jpg

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក ថាវី ស៊ុតស៊ុង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា ការអនុវត្តគម្រោងអានសៀវភៅចប់១ក្បាល អ្នកទោសនឹងទទួលការសម្រាលទោស១ថ្ងៃ ក្រោយពីលោកមើលឃើញថា អ្នកទោស៧៧% នៅប្រទេសថៃ បានរៀនសូត្រតិចតួច ។ រីឯអ្នកទោសជាង១០% ទៀត ពុំបានរៀនសូត្រជ្រៅជ្រះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO14IRQLvg5ad3Jo5mfPrI7ooDZPLe7bCqgmX0JMn8mC7cAqQc7HEmcK4JCQ39af7fXGsgop0Fuh4fHxhx0sl7NJma4TWueeLMIgkds01oAZbKaKexNjC73FPx7gz8ekAJfXvtZkId_0ThgXZQqh_zm9hfc7pFlBPT71PTLkLNJAF0Y8892qBA2izG8hsm/s550/photo_2025-02-05_16-33-14%20(3).jpg

ពន្ធនាគារត្រូវអនុញ្ញាតឱ្យអ្នកទោសទាំងអស់ទទួលបានការអប់រំស្មើកម្រិតមូលដ្ឋាន ឬអនុវិទ្យាល័យ ដើម្បីសម្រេចគោលដៅឱ្យអ្នកទោសទាំងអស់ចេះអានអក្សរ ចេះសរសេរ និងអាចប្រកបអាជីវកម្មពេលចេញពីពន្ធនាគារ ។ វាជាគោលនយោបាយមួយទៀតលើកទឹកចិត្តអ្នកទោសឱ្យខិតខំរៀនសូត្រ ខណៈពន្ធនាគារខ្លះមានសៀវភៅជាង២ម៉ឺនក្បាល ទើបយើងលើកទឹកចិត្តពួកគេ ពីព្រោះយើងចង់ឱ្យពន្ធនាគារក្លាយជាកន្លែងផ្តល់ចំណេះដឹង បង្កើតមនុស្សថ្មី និងកសាងជីវិតថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQ0wSG3Mwssx5zMkiuhcCz-LQyqgAoYuG1OAjk1qWSZ4-xdqSBG46baAvuZPHUtungc2EKD2jHeYMVIZnOKlsIo1tcEcM5t57MAuQWm9jkSOZx3Ot0zL7LtNj_hkXOU0Z_ZaM-rhdKuTCdUfbnEuX2dr6k0Z2ME3EP6TBt0RZ5y9UMKC2aJ3g3YIN0l4z/s1200/photo_2025-02-05_16-33-14.jpg

ចំណែកប្រទេសផ្សេងៗ ក៏បានអនុវត្តគម្រោងដូចគ្នានេះដែរ គឺបើអានសៀវភៅចប់១ក្បាល អ្នកទោសនឹងទទួលការសម្រាលទោស ចំនួន៤ថ្ងៃ ដូចជា ៖ ប្រេស៊ីល ។ បច្ចុប្បន្ន ប្រទេសថៃចាប់ផ្តើមអនុវត្តគម្រោងនេះជាបណ្តើរៗ ហើយមានអ្នកទោសជាច្រើននាក់នាំគ្នាអានសៀវភៅ ។ ការសម្រាលទោស១ថ្ងៃ ក៏ត្រូវស្របតាមច្បាប់ផងដែរ ដើម្បីឱ្យអ្នកទោសចេះអានអក្សរ ចេះសរសេរ និងគិតលេខ ហើយគម្រោងនេះពុំបានជួយអ្នកទោសណាម្នាក់ជាពិសេសទេ ៕

ការពិតចំនួន ៦ អំពីជីវិតរបស់ សាន់ឆាយ មុនពេលលា.ចាកលោក

0

តារាសម្តែងតៃវ៉ាន់ Barbie Hsu ឬទស្សនិកជននិយមហៅថា សាន់ឆាយ បានចាប់ផ្តើមអាជីពសិល្បៈរបស់នាងនៅអាយុ ១៨ ឆ្នាំត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់តួនាទីដ៏ជោគជ័យរបស់នាងនៅក្នុងឧស្សាហកម្មនេះ និងសម្រាប់ការណាត់ជួបជាមួយតារារួមការងារមុនពេលរៀបការចំនួនពីរលើករបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv00BkSKXrBKAMkNtHaGAZSiw0BuNLVzFirieQj-jELyWrg9LMrFgp0hpcYH7clSsm9Ti3DlWjDJJQZcv9i3B8r3gg_flt-gLvANlTimemidhbZRfDESY5oV6K2A6WnW5lpUVpzQOmwEMJu1z46YH8nOe7GhA5Z2zPZnmxjbICjTNUHrkAK6AzuotuCNWW/s943/image_2025-02-05_15-06-38.png

គ្រួសាររបស់ សាន់ឆាយ បានបញ្ជាក់ពីការស្លាប់របស់នាងនៅអាយុ ៤៨ ឆ្នាំកាលពីថ្ងៃច័ន្ទ ទី៣ កុម្ភៈ តាមរយៈសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយប្អូនស្រីរបស់នាងគឺ Dee Hsu ។ បើតាមរបាយការណ៍វេជ្ជសាស្រ្តដែលលេចធ្លាយបានបង្ហាញថា សាន់ឆាយ ខកខានឱកាសសំខាន់ចំនួនពីរសម្រាប់ការព្យាបាលសង្គ្រោះជីវិតខណៈពេលដែលនៅប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNKeqoG41w3G4Jt1Ztt-tQQtx5_Gqg1g1VdDj-LaUx9PDGiZxO3ByRL3MknwDpnYm4uuRn7II9isJyEqvcgoVQk1ImfOcoQXYdHro87sre3ntQ0d5FYZPjLzlp2aDQjt7bopl1pNLWU61HR1deQXi7bME9M07Zc-3pl4Gg9Lrga4otDjdtosuvvA2VCd8J/s1080/image_2025-02-05_15-06-39%20(2).png

យោងតាមកាសែត The Straits Times ខាងក្រោមនេះគឺជារឿងសំខាន់ៗចំនួន៦នៃជីវិតរបស់ សាន់ឆាយ ដែលត្រូវបានកំណត់លក្ខណៈដោយកិត្តិនាម សេចក្តីស្រលាញ់ និងការផ្លាស់ប្តូរដ៏អស្ចារ្យ៖

១. តារាដំបូងជាមួយក្រុមចម្រៀង SOS

សាន់ឆាយ បានប្រឡូកអាជីពសិល្បៈនៅឆ្នាំ ១៩៩៤ មានអាយុ ១៨ ឆ្នាំដែលជាផ្នែកមួយនៃក្រុមចម្រៀងប៉ុប SOS ជាមួយនឹងប្អូនស្រីរបស់នាង Dee Hsu ។ ឈ្មោះពេញក្រុមនេះគឺ Sisters Of Shu (វិធីជំនួសដើម្បីសរសេរ Hsu) បាននាំឱ្យឈ្មោះដំណាក់កាលរបស់ពួកគេ: Big S និង Little S. ក្រោយមកពួកគេបានប្តូរឈ្មោះក្រុម ASOS ដោយសារតែជម្លោះកិច្ចសន្យា។ អាជីពតន្ត្រីរបស់ពួកគេនៅទីបំផុតបានឆាបឆក់បេះដូងទស្សនិកជនហើយភាពប៉ិនប្រសប់បាននាំឱ្យពួកគេទទួលបានជោគជ័យ។ ចំណែកឯ សាន់ឆាយ ក៏ទទួលបានភាពល្បីល្បាញតាមរយៈតួនាទីរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ដូចជា «Meteor Garden, Mars និង Summer’s Desire» ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkzG34N1uOous3cZrcYTMk6gKndlzl4MKpCoeGqIquhtCGD0FFWk-iBsV6l6pdnwQzn9l0TLDOUepFpUdgfyZlDv9MVZ4mTP6M_yIaSAfazHIr5TgSUSk-NZvbRxFjZKxkp63HN1Bj4gzusaLz-XYYC4QGKuzimoPJHHQFU24H8Z7l9FUArxVP9Wt-z92W/s1360/image_2025-02-05_15-06-39.png

២. ភាពជោគជ័យ

បងប្អូនស្រីត្រកូល Hsu បានចូលរួមចំណែកយ៉ាងសំខាន់ចំពោះប្រជាប្រិយភាពនៃកម្មវិធីកម្សាន្តតៃវ៉ាន់ «100% Entertainment» ដែលចាក់ផ្សាយពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២៤ ។ ពួកគេបានចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ១៩៩៨ ទោះបីជា សាន់ឆាយ បានចាកចេញពីកម្មវិធីក្នុងឆ្នាំ ២០០៥ បន្ទាប់មកប្អូនស្រីចាកចេញក្នុងឆ្នាំ ២០០៦ក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTMpX3sm3GPV6F18yV3MO1qORCzU9lEUC83uTuqYIqpL6Q7l_Nb77APZufG5ARKDdRvLvTFe59GBB0D76VShcI96Y-Cu61xBIc_gWKdXp3_E1r_pkB25KHYsNR9IFwqzC66TFZOx9UNpAXhZOI_f0ojI2ZmdHJe6g6ceum_7kRTGtuNGCg_NFqh3wKEPwN/s1200/image_2025-02-05_15-06-40%20(2).png
៣. ទំនាក់ទំនងស្នេហា

ជីវិតស្នេហារបស់ សាន់ឆាយ ត្រូវបានរំលេចដោយទំនាក់ទំនងជាមួយបុរសលេចធ្លោជាច្រើន។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នាងបានចាប់ផ្តើមណាត់ជួបជាមួយតន្ត្រីករកូរ៉េខាងត្បូង DJ Koo ដែលនាងបានជួបក្នុងកម្មវិធី «100% Entertainment» ក្នុងឆ្នាំ ១៩៩៨ ហើយបានបែកគ្នានៅឆ្នាំ ២០០០ ដោយសារតែមានការហាមឃាត់ការណាត់ជួបពីភ្នាក់ងារគ្រប់គ្រងរបស់ DJ Koo ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGvu9cUCYwTrXGVgzSoowZKv8GMqjP_opF2wZHN2XavjXXdwZN16NZwo-1jJOhW7sOobTyf6sbOlO8eOfX95y5NBgoKW2sSL13lwrgmpgnelMbUP2I7qgt2oFd1Xo_b9W2KjiiFShqNzXFiyML50AXlGgZdiLULDdXGCwNTQS0d2pnUchOH6yfgf2M7kKd/s1080/image_2025-02-05_15-06-40.png
បន្ទាប់ពី DJ Koo សាន់ឆាយ បានមានទំនាក់ទំនងស្នេហាជួបជាមួយតារាសម្តែងតៃវ៉ាន់ Blue Lan ដែលនាងបានជួបក្នុងរឿង F4 ។ ពួកគេបានបែកបាក់គ្នានៅឆ្នាំ២០០៥ បន្ទាប់ពីទំនាក់ទំនងដ៏ច្របូកច្របល់ រួមទាំងឧប្បត្តិហេតុគួរឱ្យកត់សម្គាល់មួយក្នុងឆ្នាំ ២០០៣ នៅពេលដែល សាន់ឆាយ បានចាកចេញមុនពេលការថតបន្តផ្ទាល់នៃ «100% Entertainment» ដោយសារតែការមិនចុះសម្រុងជាមួយគ្រួសាររបស់នាងលើ Blue Lan ដែលធ្វើឱ្យ Dee ជាប្អូនស្រីយំនៅមុខកាមេរ៉ា។ មិនយូរប៉ុន្មានបន្ទាប់ពីទំនាក់ទំនងរបស់នាងជាមួយ Blue Lan សាន់ឆាយ បានណាត់ជួបជាមួយដៃគូសម្តែងមួយទៀតគឺ Vic Chou ។ ទំនាក់ទំនងរបស់ពួកគេបានក្លាយជាសាធារណៈនៅពេលដែល Vic Chou ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយ សាន់ឆាយ បានប្រញាប់ប្រញាល់ទៅមើល។ ពួកគេបានចែកផ្លូវគ្នានៅឆ្នាំ ២០០៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm-Oo34rnYFSoZEzalZa085A60aT73jIOs7FGvpqo1c_j99Z4wl5a5KrAfUoaa7MX7Zqiv000u_8E6phdmq3D_GNXgWpsRAJq4-lYX3U1XWOcXAOc_aCDNU3dgB8AXe_rtcyYNRKLgtmrGqrIM3r73W-694y447EF2Na_dYcHaE43DsJJ-YLr857wlIfb6/s1279/image_2025-02-05_15-06-41%20(4).png

៤. អាពាហ៍ពិពាហ៍ខ្យល់កួច

សាន់ឆាយ បានរៀបការជាមួយអ្នកជំនួញជនជាតិចិន Wang Xiaofei ក្នុងឆ្នាំ ២០១១ ត្រឹមតែ ៤៩ ថ្ងៃបន្ទាប់ពីការណាត់ជួបលើកដំបូងរបស់ពួកគេ។ ពួកគេបានលែងលះគ្នាក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ចំពេលមានការចោទប្រកាន់របស់ សាន់ឆាយ អំពីភាពមិនស្មោះត្រង់របស់ Wang Xiaofei និងការរំលោភបំពានលើរាងកាយអំឡុងពេលមានផ្ទៃពោះរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuMPBJYLT0VE_PUG9-OEegIu33qVL6qLvXzEke1wyWRNTIjw7dbaU4dxwfKFSjAk5jDlr9qVFI8ZvRjq32zCTj3wOmOldtdPo0yrP2M_w6Br8P9RaGYgBNpT-58VxO_lR3rx0cqOMlPWB3_BCFtTkhPKkfFkQ1f1aSGoTtTJytDgWqyeuEOEbyW4dLdwcG/s680/image_2025-02-05_15-06-41%20(2).png
បន្ទាប់ពីការលែងលះរបស់នាង សាន់ឆាយ បានភ្ជាប់ទំនាក់ទំនងជាមួយ DJ Koo ដែលទាក់ទងនាងនៅពេលឃើញព័ត៌មាននៃការលែងលះរបស់នាង។ ពួកគេបានរៀបការនៅខែកុម្ភៈ ឆ្នាំ ២០២២ ត្រឹមតែបីខែបន្ទាប់ពីការលែងលះរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh5h7dVRYDHqDuGplzPUnPaEXoMKTihiQKeclnPbahTLfun_66q6J_cUz5FfWFoUtT9thalwAa89LgS8ilChWhZRnNT5oB5oNs-RE94Jz33NRarC6t3N0X9Fd4dcsXyGgKcuLyYLORQrEPpHhIlPVmHFd4csh8r14KwSKgsNJQwEZZ2OsWJ75zevpEzJW2/s830/image_2025-02-06_08-51-32.png

៥. សុខចិត្តហូបបួសឱ្យតែឆ្កែរបស់ខ្លួនជាសះស្បើយ

សាន់ឆាយ បានបង្ហាញក្នុងអំឡុងពេលឆ្នាំ ២០១៥ នៃកម្មវិធីជជែកចម្រុះមួយថានាងបានក្លាយជាអ្នកហូបបួសដើម្បីឆ្លើយតបនឹងជំងឺធ្ងន់ធ្ងររបស់សត្វឆ្កែចិញ្ចឹមរបស់នាង ដោយសន្យាថានឹងប្តូររបបអាហារសម្រាប់ការជាសះស្បើយឡើងវិញ។ តារាស្រីរូបនេះបានរក្សារបបអាហារបួសរបស់ខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍ ប៉ុន្តែបានបោះបង់វាចោលបន្ទាប់ពីរៀបការជាមួយ Wang Xiaofei ។ នាងបានបង្ហើបថា នាងព្យាយាមមានផ្ទៃពោះប្រហែលបីឆ្នាំមុនពេលកូនដំបូងកើតក្នុងឆ្នាំ ២០១៤ ដែលនាំឱ្យម្ដាយក្មេកអ្នកស្រីZhang Lan បង្ខំនាងឱ្យញ៉ាំសាច់ ដោយជឿថានាងស្គមពេកមិនមានកូន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvJUp8edh1aQBGoTizPMDk1g-n5bbB1p1YdOvqwIjGcl2FVkdhx_RmwA7N6Zvu8W8Ok55PZOUjfE21BTCdYBXmDZqzQ5TmGlvmrzY5ikAoqUk98iiLJW7f1JBlr4kDZB51usQbwT_HAm2pPVpOmXffkaos7ldpAqUOWTcY6DHlcI7l0I_8z-xxlgT0vLBe/s1152/image_2025-02-06_08-51-04.png
៦. ជាមនុស្សម្នាក់ចូលចិត្តសាក់

នៅក្នុងវីដេអូ Vogue Taiwan ឆ្នាំ ២០២២ ដែលបង្ហាញពីនាង និង DJ Koo, សាន់ឆាយបានបង្ហាញឱ្យដឹងថានាងមានស្នាមសាក់ចំនួន ១០ នៅពេលនោះ រួមទាំងមួយនៅលើភ្លៅខាងឆ្វេងរបស់នាងដែលចាក់ដោយ DJ Koo ខ្លួនឯង។ គូស្នេហ៍មួយគូនេះក៏បានសាក់ចិញ្ចៀនអាពាហ៍ពិពាហ៍។ លើសពីនេះ ពួកគេទាំងពីរមានស្នាមសាក់ដែលសរសេរថា «ចងចាំជាមួយគ្នាជារៀងរហូត» ដោយសាន់ឆាយ សាក់នៅលើឆ្អឹងជំនីររបស់នាង ខណៈដែល DJ Koo សាក់នៅចំហៀងករបស់លោក៕

អ្នកជំនួញ ទ្រី ដាណា ប្រតិ.កម្មនិងដាក់បណ្ដា.សាអ្នកកាត់តរូបភាពចាស់របស់ខ្លួន

0

លោកស្រី ទ្រី ដាណា បានបញ្ចេញវីដេអូរបស់ខ្លួនប្រតិកម្មទៅកាន់អ្នកកាត់តវីដេអូចាស់របស់ខ្លួនជាមួយនឹងអតីតស្វាមីនិងស្វាមីបច្ចុប្បន្នពីការស៊ុបប្រាយដែលមានការភ្ញាក់ផ្អើលនិងមិនភ្ញាក់ផ្អើលជាមួយនឹងពាក្យសម្តីលេងសើចផ្សេងៗ។ អ្នកជំនួញរូបនេះថែមទាំងដាក់បណ្ដាសាអ្នកណាដែលកាត់តនោះឱ្យគ្រួសារទាំងមូលសមាជិកជាមនុស្សស្រីទាំងជីវិតបច្ចុប្បន្ននិងអនាគតគ្មានពាក្យថាក្តីសុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimTN26jAM5ypJSUwe4KYVUeirloSb_Wj2_5git8ZpQ4YBIOeik5kXUQVOwUqQTYc5WKNzWyHjIkm-ikloWcT3W1BFcWku0UcYqGVHbRqV2VrobEle04yzLaipsQ9tPdFBQcSHPo0ID71x9dmLGuAxg3LXtZEbH_S3PtPSMm5WFQHbegdE_KI4HQu1Apouz/s2048/image_2025-02-05_14-15-44.png
នៅល្ងាចថ្ងៃទី៤ កុម្ភៈ លោកស្រី ទ្រី ដាណា បានចេញវីដេអូមួយនិងបាននិយាយថាមានជនឆ្លៀតឱកាសមួយចំនួនហេតុតែចង់បាន Like Share យករឿងអតីតរបស់គេបានប្រៀបធៀបជាមួយនឹងរឿងបច្ចុប្បន្នកាល ខណៈមានការប្រៀបធៀបអតីតស្វាមីរបស់លោកស្រីស៊ុបប្រាយ មិនមានការភ្ញាក់ផ្អើល ហើយរូបភាពបច្ចុប្បន្នមានការភ្ញាក់ផ្អើលចំពោះការស៊ុបប្រាយរបស់ស្វាមីជាលោក រស់ រាជ្ជសាល។ អ្នកជំនួញរូបនេះបាននិយាយថា ធ្វើអ្វីធ្វើទៅកុំប៉ះពាល់ខ្លួន ល្មមៗមិនអីទេ តែនេះស៊ែររឿងអតីតរបស់នាងតើមានគោលបំណងអ្វី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrmJ6SiIDE05EnL_AmK8WKakx6nAe7PNcFbjjHEpHK0nUxPNP_uxSWVcwkxeUgGHbw2pXYAxiNC8srhXN0K8jtoBViep9djDJ4kelAtynMa4vmBZQEZ161-0UkVBIJ19YhwiaN0pOYl3s3rtlS7ukkUNiWe3vkEGB6m5Hvbq8lgP_QezHFfvfggWTtaQgj/s2048/image_2025-02-05_14-15-53.png

ថៅកែពេជ្រ រូបនេះបានពោលពាក្យដាក់បណ្តាសាដល់អ្នកដែលបានកាត់តឱ្យជីវិតនៅក្នុងគ្រួសារទាំងបច្ចុប្បន្ននិងអនាគតកុំឱ្យស្គាល់ពាក្យថាក្តីសុខព្រោះតែការចេះដឹងរឿងគ្រួសារគេយករឿងចាស់ៗរបស់គេកន្លងមកយកមកកាត់តនឹងវីដេអូថ្មីៗ។ លោកស្រី បានបន្តទៀតថា បច្ចុប្បន្នខ្លួនមានក្តីសុខខ្លាំងណាស់ ក្តីសុខដែលមិនធ្លាប់បានជួបពីមុនមករឿងអតីតកាលមិនល្អបោះវាចោលទៅកុំរម្លឹកកុំគាស់កាយ មកសប្បាយជាមួយនឹងគំនរទុក្ខអ្នកដទៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOrIQARAtRbMPnY_lhdRruFIrqjAeBzWIngbH-YLVuEhCO-drEWSJJxaml_dI31oliyj3XH2mjeD9dlm84HQ1DZaTsfvbLObwuSXuFR2KQc_YVsq8lzYUf3TXr6ZFuXkPXAH3-WzpMyKXIh15BVG-ff1vsBi4xTyVZDIVVGxrpZEB41LDClpBihu7JT2rc/s2048/image_2025-02-05_14-15-55.png

អ្នកជំនួញអនឡាញរូបនេះបានបោះសម្តីធ្ងន់ៗជាច្រើនទៀតអ្នកដែលបានកាត់តមានសមាជិកគ្រួសារស្រីសុំឱ្យជួបរឿងត្រូវគេផិតក្បត់និងភាពឈឺចាប់ដែលមិនអាចទទួលយកបាន។ លោកស្រី ទ្រី ដាណា ថាគ្មានមនុស្សស្រីណាចង់បានគ្រួសារម្តងហើយម្តងទៀតនោះទេ ប៉ុន្តែបើមិនកើតគឺលែងចោលហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1ddFrMkA_5A-kECAxYYa8JgyMj5l_vALSfRkHOiJefDnRkE1wxum3AYKD9w-XmpH4b52NL7okKyLngPNEAmnOT9L_PbZe38WTfp6IoahiBiM29cSwucT4Qe0vPg2l1MsvDe3naoJiiOCLIUuLX4e5mn-RRYb9CVgqG_Sgo5JQDfAC8_Ob4gPdKmAgezD_/s2048/image_2025-02-05_14-15-57.png

លោកស្រី ទ្រី ដាណា ថាខ្លួនមិនចង់តបតអ្វីច្រើននោះទេដែលនេះជ្រុលពេកយកជីវិតរបស់ខ្លួនទៅលេងសើចសប្បាយទាំងមិនតបតមួយឆ្នាំជាងហើយ៕

លោក អ៊ឹម ជីវ៉ា ថា ស្រីខ្ញុង ពេលនៅជាមួយ Love Riya សម្តីឈ្លើ.យលេងទឹកមុខសា.ហាវ

0

ទន្ទឹមនឹង ម៉ាដូណា បានបង្ហោះរូបភាព ស្រីខ្ញុង ពីរឿងលុយកាក់មិនទូទាត់ឱ្យខ្លួនស្រាប់តែលោក អ៊ឹម ជីវ៉ា បានចូលទៅខម្មិនថា ស្រីខ្ញុង តាំងពីនៅជាមួយនឹង Love Riya សម្តីឈ្លើយ លេងទឹកមុខសាហាវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA4fkB5cKwWMA_3cBpUZYBpdk5IchEkFQUiKVLmGFTi6obqeVf5qegl_0r4pf4osl9jm1x34kar4dD24Cnd_fwmIaYZoEkdsUrgCNX6edpkY865-wctEDZCl0RJseKPZsDy280Mz-sBVF_9CABk3ogsCKGKZZ50-dpnmu0PI7BBTplR31Ljwhtkfjzd6St/s2048/image_2025-02-05_09-44-56.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា កាលពីថ្ងៃទី៤ កុម្ភៈ ម៉ាដូណា បានបង្ហោះរូបភាព ស្រីខ្ញុង អមដោយសម្តីធ្ងន់ៗថានាងជាអ្នកសិល្បៈថោកទាបបំផុតកំពូលកុហករកលេខដាក់គ្មានមិនដឹងគុណអ្នកជួយហើយនិយាយយកខ្លួនឯងល្អ។ ការបង្ហោះរបស់ ម៉ាដូណា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនិងអ្នកសិល្បៈមួយចំនួនចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះ លោក អ៊ឹម ជីវ៉ា ក៏បានចូលទៅខម្មិនលើការបង្ហោះរបស់ ម៉ាដូណា ហើយអ្នកទាំងពីរបានឆ្លងឆ្លើយគ្នាយ៉ាងក្តៅគគុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpihII_yZFoYV2nKkSdahF3jdKo4gE8eikifruV_jWBrgcmtL9D2e-Sd4otMjjbtzsnZoAwf9Fto4Zlg7Z_-GXeavhNLQ6LKKuqZs80O-ZSDXRFzH8ndMap9XS6Qaby75fQR1DVjgKG_ExBBkwebIWbK1j1PbSyavnyTnduacJEf6Pk61QUWxR_YycWH83/s2048/363777481_839763597509488_285424396568777864_n.jpg
លោក អ៊ឹម ជីវ៉ា បានខម្មិនថា «កាលពីមុនអាណិតខ្ញុង គាត់ធ្លាប់ឆាតមកពឹងខ្ញុំដែរ តែខ្ញុងតាំងពីនៅមួយ love Riya សំដីឈ្លើយណាស់..សំដីឈ្លើយមធ្យម ងំលេងទឹកមុខសាហាវ»។ ឃើញការខម្មិននេះ ម៉ាដូណា បានតបថា ប្រយ័ត្នគេប្តឹង ព្រោះតែសរសេរឈ្មោះគេស្មើនឹងបរិហាកេរ្តិ៍។ ទោះយ៉ាងណា លោក អ៊ឹម ជីវ៉ា ថាឱ្យប្តឹងមកស្វាគមន៍២៤ម៉ោងតែបើលោកប្តឹងវិញកុំថាលោកអត់យោគយល់ ព្រោះគ្រាន់តែជាមតិរិះគន់ និងថាខ្ញុងជាអ្នកសិល្បៈ សាធារណៈ តែសំដីរាងឈ្លើយគេថាឈ្លើយហើយ បើមានគេថាចឹងអរគុណគេហើយកែខ្លួនទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBJ0yur-GbhzdfE-XyJWKiiA7NeamAcYF9y96GX1hI5XZJUBuNV25-8BZ_eD2N6hI3knMczEQ0Slc9KvlKDDx5_fW4jJiC0we2j6-SSqoGWxvvE9tqj-5EkyIZR-6XDifpwWAiDNKT0mGXu5rkS-m5Q4Z40ifTGulRu72HZbkMSvkmrv5vnQJ4dMX2PB1f/s821/image_2025-02-04_15-19-31.png

លោក អ៊ឹម ជីវ៉ា លើកឡើងទៀតថា.. «តែបើគាត់(ស្រីខ្ញុង) គាត់ថាគាត់ខ្លាំងពូកែគាត់ ប្តឹងទៅ សំដីប៉ុណ្ណឹងដល់ថ្នាក់ប្តឹងក៏ល្អមើលដែរ លោកស្វាគមន៍បើគាត់ប្តឹង មិនអីទេ …! ខ្លាចតែ ម៉ាដូណាទេ ផុសរូបគេជេរគេពេញនឹងប្រយ័ត្នពីម្ចាស់បំណុលមកជាជនជាប់បណ្តឹង»៕

រៀបការជាង១ឆ្នាំ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន សម្រេចបំណងធំជាមួយនឹងស្វាមី

0

នាឆ្នាំថ្មីនេះពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ប្រកាសដំណឹងល្អដល់អ្នកគាំទ្រនិងបានស៊ុបប្រាយស្វាមីរបស់ខ្លួនដោយនៅពេលនេះរូបនាងគឺមានទម្ងន់ហើយបន្ទាប់ពីរៀបការបានជាង១ឆ្នាំ។ ដំណឹងល្អនេះទាំងសាមីខ្លួនទាំងពីររួមទាំងអ្នកសិល្បៈ ទស្សនិកជន បានសម្តែងក្តីអបអរសាទរទៅកាន់អ្នកទាំងពីរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijv2Tz_YCGyMJG71y7JEpSddRfnDlJiWfYPExBaofQFAxMxlzUCdqsnxPAmd357Fee5H9pSbCLdQY7LblVXrFGFgYaZUzCa6dSxW5w5DDS420hkgQ_hbetSHIWCfIJAXuQ0UEBSWJV417FmcF8FKTkvcAINnXMw-APu25aJmBFdL9w3P5BblVrEH3deJ07/s2048/image_2025-02-05_11-05-13.png

នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ពិធីការិនីដ៏ស្រស់សោភា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមស៊ុបប្រាយលោក ឌី ពេជ្រ ជាស្វាមី ដោយបានដាក់ចំណងជើងថា«ទីបំផុត surprise ប្តី បានសម្រេច រឿងបងប្អូនចង់បំផុត»។ នៅក្នុងវីដេអូនេះអ្នកនាង នីរ័ត្ន បាននិយាយថា នេះជាការស៊ុបប្រាយលើកដំបូងរបស់ខ្លួនទៅកាន់ស្វាមី ដោយបានកាន់ប្រអប់កាដូមួយខណៈស្វាមីនាងកំពុងតែអានកាសែត។ ពេលទៅដល់អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានប្រាប់លោក ឌី ពេជ្រ ថាខ្លួនមានកាដូឱ្យ ហើយលោកបាននិយាយប៉ាន់ស្មានថា ជាឡានថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoKsZPtcKhGm2v-XgcbUHDBgCMl-OvIY_KparnH2gjlfFGcxMGKt0K4i_fZdYbz24czB6xAEKZSMbUev5BTbPw_23tU5DY1AJtP8bG98Z-Saufrbu9jyPcnaBrzM3FOi8MzqfTG_waW68e8ScCWgKw3ApNOUCIhA0fBwqyuVkz3zF3Mv0JaeHlYt5qa3af/s2048/image_2025-02-05_11-05-19.png

នៅពេលលោក ឌី ពេជ្រ បើកប្រអប់កាដូបានឃើញឧបករណ៍ពិនិត្យផ្ទៃពោះដោយបង្ហាញការរំភើបនិងបញ្ជាក់ទៅកាន់ប្រពន្ធរបស់ខ្លួនថាទម្ងន់ឬដោយបានឱបភរិយាជាទីស្រលាញ់ និងបានផ្តល់ស្នាមថើបផងដែរ។ អ្នកទាំងពីរក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះដំណឹងល្អនេះដែលនឹងជិតក្លាយជាឪពុកម្តាយគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHgHbV5g_5R3wBzyF69E3dQoneSC2en97J6KXX8cdYvAwpKpPuuWdR1Bntj_hMoCgAc7_1O6oNlS5BOXxlcvm-yl3fXPSM4ZNAyHJn6lS0Si7IZGqDnlDR6Ce2GStuJ2AZpxKxEFHfpbhGZKQffsBp-JupGDez12dFB39zM8fi8M_QSDat-ghVNX6iU7mv/s2048/image_2025-02-05_11-05-21.png

គួរបញ្ជាក់ថា លោក ឌី ពេជ្រ និង ហ៊ិន ច័ន្ទនីរ័ត្ន បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ និងចូលរោងជ័យនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការផ្សំផ្គុំរបស់សម្តេចតេជោ។ មែនទែនទៅទម្រាំអ្នកទាំងពីរកសាងជីវិតគ្រួសារពោរពេញដោយសុភមង្គលនេះអ្នកទាំងពីរធ្លាប់ស្រលាញ់គ្នាហើយបានបែកគ្នា៨ឆ្នាំ ទើបវិលមកជួបគ្នាវិញ៕

នៅផ្ទះសម្បូរមូសមែន? អនុវត្តតាមវិធីងាយៗទាំងនេះដើម្បីបណ្តេញមូសឱ្យអស់ពីផ្ទះ

0

មូស គឺជាសត្វល្អិតចម្លងជំងឺផ្សេងៗ ដូចជា ៖ ជំងឺគ្រុនឈាម ហើយវាចូលចិត្តរស់នៅតំបន់មានអាកាសធាតុក្តៅ និងស៊ីឈាមជាអាហារ ។ នៅលើពិភពលោក មានមូសប្រមាណ ៣,៤៥០ប្រភេទ ដែលរស់នៅតាមតំបន់ផ្សេងៗ ។ បើគ្មានការកម្ចាត់ជម្រកមូស ឬពុំបានសម្អាតបរិវេណផ្ទះទេនោះ មូសនឹងកើនឡើងកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8thnuisrMFyY93RWX05RDwpfV_m3BIzZP3ckRdxVueBtnLTOkkvm-OClE_4iV6mfe-4NgRcdFstft-fEcT2JUgcOt3kOh4j6peqcxZS4KaMrLRx9RDJIw9GfXs5w3ibbwexZ5lYh6h9LNK-JRX4CE7dvOYq4uzOfW4htm8SBir58Je5mcOgerec87rhV2/s3000/image_2025-02-05_15-51-34.png

តើមានវិធីណាខ្លះអាចបណ្តេញមូសក្នុងផ្ទះយ៉ាងមានប្រសិទ្ធភាព និងពុំប្រើប្រាស់សារធាតុគីមី មុនពេលវាកើនឡើងកាន់តែច្រើន?

១-ដាក់ខ្ទឹមស និងម្រេចខ្មៅនៅតាមជ្រុងផ្ទះបាយ ឬបន្ទប់ ៖ យកខ្ទឹមសមកបកសំបក និងកាត់ក្បាលបន្តិច ឬយកម្រេចខ្មៅមកដាក់តាមជ្រុងផ្សេងៗក្នុងផ្ទះ ជាពិសេស នៅកន្លែងងងឹត ដែលមូសចូលចិត្តរស់នៅ ។ វិធីនេះនឹងធ្វើឱ្យមូសគេចទៅកន្លែងផ្សេង ដោយសារវាពុំចូលចិត្តក្លិនខ្ទឹមស និងម្រេចខ្មៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TyLv0iENwIr7-bgoA3QhNglTWBRXrVDBcj7UvzdM0Yox7xSWBDYMWNys1kvTtleIXGFb8d8Lt03-1UV2bV_UOHnw8Dj4BGW_i5-4CQa_saNndHDq1jLyctdZFpPbN769VU4SSKHqH5fO3pGFc1WvXLI54AFDzZawY_7UtZJxIiZtUUeGct8-6JKSMFnP/s1500/image_2025-02-05_15-51-36.png

២-ទៀនក្រអូប ៖ ការដុតទៀនក្រអូបអាចបណ្តេញមូសបាន ដោយសារវាផ្ទុកគ្រឿងផ្សំធម្មជាតិជាច្រើន ដូចជា ៖ ស្លឹកគ្រៃ ដែលមូសពុំចូលចិត្តក្លិននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmuS46vLxe_pEerti_86CcCwtIXxAQJygduS_FwXBsE2IKussSHx9SATOEZQAlSnowAYnVOaRiGvG-NLhjVOTRECWBhI4iZ04tAijvNn0PY7ukaPcAkNH3WmHnkbotjf8mxOclqgjJtwbiSsSfx4dkL4E66zWuPN5kPA1wpRkMvlbcicFNcFTIKhNXrMHB/s1024/image_2025-02-05_15-51-37.png

៣-សំបកក្រូច ៖ បើអង្គុយលេងលើស្មៅនៅក្រៅផ្ទះ ហើយសម្បូរមូសខាំ ចូរយកសំបកក្រូចមកដុតក្នុងចង្ក្រានដើម្បីបណ្តេញមូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCZ_TK4l1vtxyEzjsYb9wcUnUmZEvZVZNHIG0OQ0N63_vj_Q1pDXMGltzt7SV3sPZ0PnegvaRSougiq0Wj0dmip_QnOQOZcEgynUaUw1R5mXcUQeKy8cQSle_9zyezhXWvVCSgoSK8RRidKQ3veqoKVCGflEgnlS_z-F8fY-85m8Q-WCl2yGGZxGIQG5ZA/s1200/image_2025-02-05_15-51-37%20(2).png

៤-អំពូលភ្លើងពណ៌លឿង ៖ យើងអាចប្រើប្រាស់អំពូលភ្លើងពណ៌លឿសបណ្តេញមូសបាន ដោយដាក់វានៅកន្លែងងងឹត ដូចជា ៖ បរិវេណខាងមុខ និងរបងផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-CV5CBe7Nyiq9Y2flS4CiO2PVT1dws712vCUXDGdYycWap9u_TLdkGVa_c5-5JoWnYXU2GyYcRTZgt_5DCUPQLkubtIf9y52Ch1UQkLGs4vsTEiKQaSTZpmD3HKVZBJuPZEeYJbObffrf0eWuQDBnu2Bx23EtJJGXWPS5VD5TvtSVNafNbcXHhikY3jtm/s1500/image_2025-02-05_15-51-38.png

៥-កាកកាហ្វេ ៖ រោយកាកកាហ្វេនៅតាមបរិវេណផ្សេងៗដើម្បីការពារកុំឱ្យមូសបង្កើតកូនចៅ ។ គួរតែរៀបចំផ្ទះស្អាត និងទុកដាក់របស់របរឱ្យមានសណ្តាប់ធ្នាប់កុំឱ្យក្លាយជាជម្រកមូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6TMXcCE0rHUVyeVaEkJQ9qchgtnYZZm0jkGXRjyfQS4scdhhxQXR2W5K9J0o1U6yOSyQp6x9ItJYefNvd7bGNzYyN_gBbXALkRLsqwfHPMmCqfvkRVnKb9JyMHtS88QfIAaBI65wPP6i8GGT8s_yNpGlXUeQvyUDKESsEjYCYAiOmhmAR9LznduNqfpUQ/s1280/image_2025-02-05_15-51-39.png

ក្រៅពីនេះ យើងអាចកម្ចាត់មូសតាមវិធីផ្សេងទៀត ដូចជា ៖ បាញ់ថ្នាំផ្សែង, បាញ់ថ្នាំមូស, ឧបករណ៍ឆក់មូស, ចិញ្ចឹមត្រីឱ្យស៊ីដង្កូវទឹក ព្រមទាំងកម្ចាត់ជម្រកមូសទាំងក្នុងផ្ទះ និងក្រៅផ្ទះ ៕