យើងគួរតែបង្រៀនកូនៗឱ្យចេះរង់ចាំ និងអត់ធ្មត់ តាំងពីពួកគេមានអាយុតិច ដើម្បីឱ្យពេលពួកគេធំឡើងនៅជាមួយមិត្តភក្តិក្នុងសង្គម ពួកគេនឹងចេះរង់ចាំ និងអត់ធ្មត់ ពុំក្លាយជាមនុស្សឆេវឆាវ ។ បច្ចុប្បន្ន ពិភពលោកបានអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ព្រមទាំងមានការផលិតសម្ភារៈប្រើប្រាស់ទំនើបៗសម្បូរបែប ដែលធ្វើឱ្យក្មេងៗមានបញ្ហាក្នុងការរង់ចាំ និងពុំចេះអត់ធ្មត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhodj8iX02Z5-89zR4eMouvR8Um6XRYmWGKGpr2p39ryH3p1RSCmPHTECXgOEm7gamO3IyZu1-wf1uivxDvfNXnd3b6CUtnysHnzHEAZqXr_2MIkFxTcF2bSbR2aRpyphzj6TUVll81NWzn1nADnO1iqboOdUnJjubjOHzXGz2gCJRSQTdrajcSF5NjehWs/s1400/image_2025-03-20_15-37-56%20(2).png

លើសពីនេះ ក្មេងៗមួយចំនួនមានទម្លាប់នឹងការចង់បានរបស់អ្វីមួយពីឪពុកម្តាយ គឺត្រូវតែបានភ្លាមៗ ។ ហេតុនេះ យើងជាឪពុកម្តាយគួរអប់រំកូនឱ្យចេះរង់ចាំ និងអត់ធ្មត់ ដើម្បីឱ្យពួកគេចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន ពុំក្លាយជាមនុស្សធ្វើតាមតែចិត្តខ្លួនឯង ឬឆេវឆាវ ។ តើមានវិធីណាខ្លះដើម្បីអប់រំកូនឱ្យចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន និងកុំចង់បានអ្វីភ្លាមៗ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8oZUOFREut4q68bqmhbaRRah_UMEjebuWGzNuW6LKWE3HjkbmSTpVCRT6qHk-kchOosSKf1ia76B6UDIK6zu-F5VqpJueLwVOJ_DnsS15LPwvW3T7mc3Kblwzn54LwgAcJtaHgzEicVhozBh_FzCaixl0dBOV2tsO4TRCbKiFHidkdh66t_eYV20DqLHD/s768/image_2025-03-20_15-37-56.png
១-ឪពុកម្តាយធ្វើជាគំរូល្អដល់កូន ៖ យើងជាអ្នកនៅក្បែរកូនខ្លាំងបំផុត ហើយពួកគេតែងតែរៀនសូត្រធ្វើតាមឪពុកម្តាយ ព្រមទាំងរៀនអត់ធ្មត់ដូចយើង ។ ឧទាហរណ៍ ៖ យើងគួរឈរតម្រង់ជួរពេលទិញចំណីអាហារ ដើម្បីឱ្យកូនធ្វើតាមទម្លាប់ដ៏ល្អនេះពេលធំឡើង ។

២-បង្រៀនកូនដោយការនិទានរឿង ៖ ការនិទានរឿង គឺជាវិធីដ៏ល្អមួយដើម្បីឱ្យក្មេងបានយល់ និងឃើញរូបភាព ។ យើងគួរអានរឿននិទាននិយាយពីការអត់ធ្មត់ឱ្យកូនស្តាប់ ហើយឱ្យកូនរៀនសូត្រពីការអត់ធ្មត់ឱ្យបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSF4WwBZyBHn__7elrEMJyahTtb8R80r-U2aGfhEQT8qRszMlQmQzgZom-AgePbqfXcFqbhWmjHiRKyD1DAG2kcwPWMHGawJp_J4EQN2VsVGNdr574ZxJYnZLDsE9tGaxKyKXFi-3aM2h2n9NT_I6z9V-OpFomKmWbc7nJTlC-0qIpT0nFAR90kIX1DCwB/s800/photo_2025-03-19_16-57-22.jpg

៣-ប្រាប់ឱ្យច្បាស់ថា ការរង់ចាំនឹងបញ្ចប់ពេលណា ៖ ក្មេងនឹងមួរម៉ៅ បើពុំដឹងថា តើពួកគេត្រូវរង់ចាំរហូតដល់ពេលណា ។ ឪពុកម្តាយពុំគួរនិយាយពាក្យថា «ចាំតិច» ឬ «មួយស្របក់ទៀត» ប៉ុន្តែគួរនិយាយថា «ម៉ែសុំពេល៥នាទីទៀត» ។ ហេតុនេះ កូននឹងដឹងថា ៥នាទីទៀត ម៉ែនឹងមករកគេ និងគ្មានអារម្មណ៍មួរម៉ៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5C0Ox_h7Hc9bhQh2Z-berGcoDGWOrEe2gBp45tJy9e6X4Ol1clEiAp4BvixAqi8W7rKF8B927YTQPITW6HUV0M83p4a7jP1TGAzZm6wtEcELP8SQqPT4p6SeRol8JCzWp6dBrpM26wbprOGjDe1JE9WBffxtbe1Ruid8kF_Cj7iTeOJJFKlsTXJ37oTiG/s500/photo_2025-03-19_16-57-23%20(2).jpg
៤-ឱ្យកូនធ្វើអ្វីមួយក្នុងពេលរង់ចាំ ៖ ពេលកូនអង្គុយរង់ចាំស្ងៀមៗ ពួកគេអាចធុញទ្រាន់បាន ។ បើឱ្យកូនរង់ចាំរយៈពេលយូរ គួរតែឱ្យកូនធ្វើអ្វីផ្សេងៗ ដូចជា ៖ គូររូប និងផាត់ពណ៌ ដើម្បីឱ្យកូនមានអារម្មណ៍សប្បាយរីករាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9woM4uJG4At-LsA5q1VKy2LeDE6HCJ75eZthspu5J6Oa8oQOi5YBQHapymoot7gU_NBUTNQ3Ms_Q2TQsJMfY9-Fl-HWPFsVTinHZK3AuNYnORbXg31Rxlrcat81tu4dgNyIAFcbQ2YVvVx-8IwdFwvjqsaHP8jmgkT8zRx3PC4LYPfNRvq8eo000pGanQ/s500/photo_2025-03-19_16-57-23%20(3).jpg

៥-សន្សំពិន្ទុ និងផ្តល់រង្វាន់ ៖ យើងអាចនិយាយជាមួយកូនថា ពេលពួកគេធ្វើអ្វីមួយជោគជ័យ យើងនឹងផ្តល់ពិន្ទុឱ្យ ហើយពួកគេត្រូវសន្សំពិន្ទុឱ្យច្រើនដើម្បីយករង្វាន់ ។ ទោះជាពួកគេធ្វើការងារតូចតាចក្តី ត្រូវតែផ្តល់រង្វាន់ឱ្យជានិច្ច ប៉ុន្តែហាមផ្តល់ឱ្យរង្វាន់ច្រើន ពីព្រោះកូននឹងមានទម្លាប់ធ្វើល្អចង់បានរង្វាន់ ហើយខុសពីគោលដៅការអប់រំរបស់យើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfGirZGT1eRlKy8J4WIZkDFZsfO8v52t1h9dMrdBBrgLNJdkHGVTPz70l5xbiIdkRrtrKUSVRFn4Y4IHLsJHHLodvIVkxW6Ztl-B3Fbj69-Vv3Lc9XKwENfcUE4tco0berN3BFEX1eFCY8uu6y7sw93mkUSIgv9-CDaBFcB5dW1X9gLWtURV7U5kKNoL-f/s1200/photo_2025-03-19_16-57-23.jpg

ការអប់រំកូនឱ្យចេះរង់ចាំ និងអត់ធ្មត់ គឺពុំអាចអប់រំតែ១ថ្ងៃទេ ឪពុកម្តាយត្រូវអប់រំពួកគេតាំងពីនៅតូចៗ ។ រីឯការចំណាយពេលអប់រំកូនយូរឆាប់ប៉ុនណា គឺអាស្រ័យលើឪពុកម្តាយបង្រៀនឱ្យកូនយល់ដឹងកម្រិតណា?