តើអ្នកធ្លាប់សង្កេតមើលឃើញខ្លួនឯងហើយឆ្ងល់ថាតើសកម្មភាព ឬឥរិយាបថរបស់អ្នកកំពុងប៉ះពាល់អវិជ្ជមានដល់មនុស្សជុំវិញអ្នកដែរឬទេ? អាកប្បកិរិយាToxic អាចចូលទៅក្នុងជីវិតរបស់យើងដោយមិនដឹងខ្លួន ជាញឹកញាប់វាជាលទ្ធផលនៃភាពតានតឹង បទពិសោធន៍ពីអតីតកាល ឬភាពអសន្តិសុខក្នុងចិត្តដែលមិនទាន់បានដោះស្រាយ។ វាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង បង្កើតជម្លោះដែលមិនសមហេតុផល ឬនាំឱ្យអ្នកមានតែគំនិតអវិជ្ជមានជាប់ជានិជ្ជ។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីសញ្ញាទូទៅមួយចំនួននៃអាកប្បកិរិយាToxic និងជំហានមួយចំនួនដែលយើងគួរធ្វើដើម្បីយកឈ្នះវា ដោយសញ្ញានៃអាកប្បកិរិយា Toxic មានដូចជា

១ ការរិះគន់អ្នកដទៃជាប្រចាំ តើអ្នកមានដែលសង្កេតមើលខ្លួនឯងអត់ ថាតែងតែចាប់កំហុសអ្នកដទៃទេញឹកញ៉ាប់ប៉ុណ្ណា? មតិយោបល់ស្ថាបនាគឺជារឿងមួយ ប៉ុន្តែការរិះគន់ខ្លាំងពេក ឬមិនចាំបាច់សោះក៏លើកមកនិយាយដែរអាចបំផ្លាញទំនុកចិត្ត និងទំនាក់ទំនងមួយបានយ៉ាងងាយ។
២ គ្មានភាពទទួលខុសត្រូវចំពោះខ្លួនឯង លក្ខណៈToxic នេះគឺចូលចិត្តក្នុងការបង្វែរកំហុសរបស់ខ្លួនឯងទៅឲ្យអ្នកដទៃទទួលខុសជំនួសវិញ។ ការទទួលស្គាល់លើអាកប្បកិរិយានេះ គឺមានសារៈសំខាន់សម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន។.png)
៣ មានទំនោរគ្រប់គ្រង ការធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ថាខុស ការកុហក បញ្ជានេះបញ្ជានោះ ឬយុទ្ធសាស្ត្រផ្សេងទៀតដើម្បីគ្រប់គ្រងស្ថានភាព ឬមនុស្សណាម្នាក់ ហៅថាជាការគ្រប់គ្រង ដែលអាចបណ្ដាលឲ្យមនុស្សនៅជុំវិញខ្លួនតានតឹង និងមានសម្ពាធ។ អាកប្បកិរិយានេះជាញឹកញាប់បណ្តាលមកពីភាពអសន្តិសុខផ្លូវចិត្ត ឬការភ័យខ្លាចនៃការបាត់បង់អ្វីមួយ។
៤ មានគំនិតអវិជ្ជមានច្រើនពេក ការបដិសេធ ឬអវិជ្ជមានជានិច្ចចំពោះគំនិត ឬអារម្មណ៍របស់អ្នកដទៃអាចបង្កើតបរិយាកាសតានតឹង ទោះបីជាមិនមានចេតនាក៏ដោយ។
៥ ដែនកំណត់ខ្សោយ មានន័យថាអ្នកមិនគោរពដែនកំណត់របស់អ្នកដទៃ ឬមិនដាក់ដែនកំណត់ដល់ខ្លួនឯងដោយមិនចេះនិយាយថាទេចំពោះសំណើរអ្នកដទៃ ដែលអាចនាំឱ្យខ្លួនឯងឬអ្នកដទៃមានសម្ពាធ ឬអាចធ្វើឲ្យទំនាក់ទំនងមួយរង្គោះរង្គើរផងដែរ។
ដូចនេះឧស្សាហ៍ពិនិត្យមើលថាតើអ្នកមានអាកប្បកិរិយាដូចខាងលើដែរឬទេ? បើមានវិធីខាងក្រោមនេះនឹងជួយអ្នកកែប្រែអាកប្បកិរិយាមិនល្អទាំងនេះបាន
១ ពង្រីកការយល់ដឹងដោយខ្លួនឯង យកចិត្តទុកដាក់លើគំនិត ពាក្យសម្ដី និងសកម្មភាពរបស់អ្នកខ្លួនឯង រួចគិតថាតើវានឹងប៉ះពាល់ដល់មនុស្សនៅជុំវិញអ្នកកម្រិតណាប្រសិនបើអ្នកបញ្ចេញអាកប្បកិរិយាបែបនោះដាក់ពួកគេ។
២ ស្វែងរកមតិយោបល់ ពីមិត្តភក្តិ ឬសមាជិកគ្រួសារដែលទុកចិត្តអាចផ្តល់ការយល់ឃើញរបស់ពួកគេចំពោះអាកប្បកិរិយារបស់អ្នក ហើយត្រូវបើកចិត្តឲ្យទូលាយដើម្បីស្តាប់ទស្សនៈរបស់ពួកគេ។.png)
៣ រៀនអនុវត្តការយល់ចិត្តអ្នកដទៃ ស្តាប់ពីទស្សនៈ និងព្យាយាមយល់ពីអារម្មណ៍របស់ពួកគេ។ ការយល់ចិត្តគឺជាគន្លឹះក្នុងការកសាងទំនាក់ទំនងដែលពោរពេញដោយភាពវិជ្ជមាន និងរឹងមាំ។
៤ ចេះសុំទោស និងកែប្រែ នៅពេលដែលអ្នកដឹងថាអ្នកបានធ្វើបាបនរណាម្នាក់ ចូរទទួលខុសត្រូវ និងនិយាយពាក្យសុំទោសដោយស្មោះ។ ការព្រមទទួលស្គាល់កំហុស និងចេះសុំទោសគឺបង្ហាញថាអ្នករីករាយនិងកែប្រេកំហុសហើយ។
៥ ការកែលម្អខ្លួនឯង យកចិត្តទុកដាក់លើការអភិវឌ្ឍន៍ផ្ទាល់ខ្លួនតាមរយៈការអានសៀវភៅ ទទួលការព្យាបាល ឬការអនុវត្តការគិត ដើម្បីជួយអ្នកឱ្យរីកចម្រើនក្នុងផ្លូវដ៏ល្អបំផុតសម្រាប់ខ្លួនអ្នក៕.png)










