អបអរសាទរ! ទីបំផុតអវកាសយានិក២រូបនៃទីភ្នាក់ងារអវកាសអាមេរិក NASA គឺលោក Butch Wilmore និងលោកស្រី Suni Wiliams បានវិលត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាពហើយ កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា បន្ទាប់ពីអ្នកទាំង២បានជាប់ក្នុងស្ថានីយ ISS អស់រយៈពេល៩ខែកន្លងមកនេះ។
លោក Wilmore និងលោកស្រី Wiliams បានចុះមកដល់ភពផែនដីវិញហើយ កាលពីថ្ងៃទី១៨ ខែមីនានេះ ដោយទម្លាក់យានចុះចតនៅក្នុងសមុទ្រចំណុច Off The Coast នៃរដ្ឋ Florida ដែលបានប្រើប្រាស់រយៈពេលអស់ ១៧ម៉ោង។ ការអាចវិលត្រឡប់មកដល់ផែនដីសារជាថ្មីវិញរបស់អ្នកទាំង២ គឺតាមរយៈការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុន space X។

គួររំលឹកថា ដំបូងលោក Wilmore និងលោកស្រី Wiliams បានធ្វើដំណើរឡើងទៅកាន់ទីអវកាសនៃស្ថានីយអវកាសអន្តរជាតិ (ISS) ដែលកំណត់ត្រឹមរយៈពេល៨ថ្ងៃ នឹងវិលចុះមកផែនដីវិញ។ ប៉ុន្តែក្រោយមក យាន Starliner ដែលអ្នកទាំងពីរជិះក៏ស្រាប់តែបានជួបបញ្ហា ជាហេតុធ្វើឱ្យ NASA សម្រេចចិត្តពន្យារពេលត្រឡប់មកវិញរបស់ពួកគេ ដែលបណ្ដាលអោយពួកគេចំណាយពេលស្នាក់នៅលើស្ថានីយ ISS សរុប២៨៦ថ្ងៃ។
.jpg)
គួរឱ្យដឹងថា អវកាសយានិកដែលបានវិលមកកាន់ផែនដីវិញ មានចំនួន ៤នាក់ ដែលក្នុងនោះមានអវកាសដែលជាប់គាំងរបស់NASA ទាំង២នាក់ និង ២នាក់ទៀត គឺជាក្រុមការងារនៃបេសកកម្ម Crew-9 ដែលបានហោះឡើងទៅកាន់លំហរកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីធ្វើបេសកកម្មផ្លាស់ប្ដូរគ្នា និងនាំអ្នកទាំង២ មកវិញ។ .jpg)
ការវិលត្រឡប់មកកាន់ភពផែនដីវិញបានដោយសុវត្ថិភាព ក្រោយជាប់គាំងលើអវកាសច្រើនខែនេះដែរ មិនត្រឹមតែជាបទពិសោធដែលមិនអាចបំភ្លេចបានសម្រាប់អវកាសយានិកទាំង ២ រូបនោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍មួយដែលបានទាក់ទាញចំណាប់អារម្មណ៍មហាជនលើសកលលោកផងដែរ៕










