ខេត្តកំពត ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយនៅក្នុងប្រទេសកម្ពុជា បានកំពុងអភិវឌ្ឍតំបន់រមណីយដ្ឋានថ្មីៗជាច្រើននៅដើមឆ្នាំ ២០២៥ នេះជាមួយនឹងទេសភាពស្រស់ស្អាតខ្លាំង ត្រជាក់ភ្នែក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយរំសាយអស់ទុក្ខកង្វល់ ល្អបំផុតសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ ឬមនុស្សពិសេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk7WNy5mmcPp_n0kiPldeYFMzQt6M-TFlJRQR1v3Vhkn7MFnZ7wAX5Pi7B79suskHwqD12tXvixE1RRYRQVSSL7C9qQV_nS8Hy55DZoNqsGD5811GM9ngfav1IGZvRLe7eUzaUj85LFjg2JU9ivYhic0ozZSd2o9PIeRA4qJQPONCBCRxHVOgO9y8NJQT3/s2048/480777130_639052265723732_4968510028782563258_n.jpg
ជាក់ស្តែងបន្ទាប់ពីសេះសមុទ្របាញ់ទឹក នាឡិកាយក្ស សួនបាញ់ទឹករាំតាមចង្វាក់ភ្លេង អភិបាលខេត្តកំពត លោកម៉ៅ ធនិន មិនឈប់ត្រឹមហ្នឹងនោះទេ ដោយបច្ចុប្បន្នលោកកំពុងសាងសង់ស្ពានឬស្សីដ៏វែងមួយដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វត្តមានស្ពានឬស្សីបណ្តែតទឹកប្រវែង ៣២០ម៉ែត្រ កំពុងសាងសង់បានប្រហែល៦០% នៅសហគមន៍នេសាទកំពង់សាមគ្គី ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyFms-hoIB_KawiwKhNgygkN3z2kR_J6RJs_6Ji2ppnru5DyA-zA9AiNtvSjAwZxgKrZtt-lVCkFfKHmaxf9Kv97eOF74-QcwuEOhBXZyzFPJAEMw6Q8Csmfms_CdQwzrumY9MsKlPQ2IgFItx0UGtLUu27EGn8RCEPzSMr0Zbzkq6JAnnUa_gsSOvLJIX/s960/482227795_639046949057597_483764212400216256_n.jpg
ស្ពានឬស្សីមួយនេះ នឹងសាងសង់ហើយ១០០% មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលបច្ចុប្បន្នគណៈកម្មការសហគមន៍បានកំពុងសាងសង់យ៉ាងយកចិត្តទុកដាក់ ដែលជាការឧបត្ថម្ភគាំទ្រដោយអង្គការ អេដ អេ អាកស្យុង។ ដូច្នេះគម្រោងអភិវឌ្ឍន៍ថ្មីៗដូចជា រូបសំណាកសេះសមុទ្រ ប៉មនាឡិកាយក្ស សួនបាញ់ទឹករាំតាមចង្វាក់ភ្លេង និងគម្រោងស្ពានឫស្សីបណ្តែតទឹក ត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL-7Cd3UWBYwawr_PWNRc5C4orCT7UEVSuw580N4s3ptczjfvAoa5AY-ZSArqKLcTt6PdjDOq6HKMHtyVmvorRq1uSn-iix3VxLdvq4-1BGO8LWdiMwSHZck4nRBmjeqRkDji_5qRdDSQxLNSHgER5HggImKymQlIJRHszu6FawIVOvd4psT5SZsY7VD_b/s960/482238725_639047019057590_8789118988784004758_n.jpg

គួរបញ្ជាក់ដែរថា កំពត គឺជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយក៏ជាខេត្តមួយដែលមានសក្តានុពលបំផុតខាងវិស័យទេសចរណ៍ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ ដោយបានស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកទស្សនាជារៀងរាល់ឆ្នាំ៕