Home ព័ត៌មានជាតិ ពលរដ្ឋអំពាវនាវឱ្យក្រសួងសុខាភិបាល ដោះស្រាយបញ្ហាឡេលាយនិងអាហារបំប៉នអនឡាញ ជាអាទិភាពជាងវីដេអូសុខភាពរបស់គ្រូពេទ្យ

ពលរដ្ឋអំពាវនាវឱ្យក្រសួងសុខាភិបាល ដោះស្រាយបញ្ហាឡេលាយនិងអាហារបំប៉នអនឡាញ ជាអាទិភាពជាងវីដេអូសុខភាពរបស់គ្រូពេទ្យ

97
0

ផ្ទុះការវែកញែកពេញបណ្ដាញសង្គម! ថ្មីៗនេះការអនុវត្តច្បាប់សុខាភិបាលកំពុងក្លាយជាផ្ទាំងស៊ីបនៃការរិះគ.ន់យ៉ាងចាស់ដៃពីមហាជន ជុំវិញវិធានការរឹតបន្តឹងលើវីដេអូអប់រំសុខភាពរបស់គ្រូពេទ្យ ខណៈដែលការលក់ឡេ ថ្នាំសម្រក និងអាហារបំប៉នសុខភាពដែលធានាថាអាចព្យាបាលជំងឺ ១០០មុខ និងមិនប៉ះពាល់សុខភាព បន្តធ្វើទីផ្សារភូតភរប្រជាជនបានដោយសេរី។ សាធារណជនបានចោទសួរចំៗទៅកាន់ក្រសួងសុខាភិបាលថា តើច្បាប់សុខាភិបាលបង្កើតឡើងដើម្បីការពារសុខុមាលភាពពលរដ្ឋ ឬមួយយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVt0q79WbbN_48XV8AQWpq51AiLGLjBmV9C03mnd5qnb_g1j8pZ_-aIi_4xr6Jf6Q8aC9rGU-w10Xokv5gqw2SBPRrl1dUNiYly1yFPvkTr-T_x4TUz5L8L-w0dAQ2-oZ4-MHK-h3C8OKbpx1-cPAhoL06skjz5DqbDbHX19yxKI0_3y3gDthl4dFDZM8/s640/photo_2026-06-04_09-35-16%20(2).jpg

យោងតាមមតិភាគច្រើនរបស់អ្នកលេងបណ្តាញសង្គម បានលើកឡើងស្រដៀងៗគ្នាថា វីដេអូចែករំលែកចំណេះដឹងពីសំណាក់គ្រូពេទ្យល្បីៗ ដូចជាករណី លោកដុកទ័រ តុង (Dr. Tong) ជាដើម គឺជា «ឱសថទិព្វផ្នែកស្មារតី» ដែលជួយឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកនៅតាមជនបទដាច់ស្រយាល អាចយល់ដឹងពីវិធីថែទាំសុខភាព ការបង្ការជំងឺ និងរបៀបរស់នៅស្អាត យល់ដឹងពីសញ្ញាគ្រោះថ្នាក់នៃជំងឺផ្សេងៗដោយមិនគិតថ្លៃ។ មហាជនយល់ថា ការរឹតបន្តឹងខ្លាំងពេកលើពួកគាត់ រហូតដល់ថ្នាក់ត្រូវលុបវីដេអូចោលទាំងអស់ គឺកំពុងកាត់ផ្តាច់ប្រភពចំណេះដឹងដ៏មានតម្លៃរបស់ពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnt-cRPc-WqP2D99KX_FH5j5qT-a5cJxq8DFhvegZJyKPp2wpgCwtVG10mnrW16PoVY3qzieg4rZzWeU_Xr9cyGm6rILxmdZ4qk9IivhbVtQcX5JLEXM8kFnTnKnZk5OsVfgMeZ183XKbNAeRDkSc6Oq5UF7EZ_FgOH-DGzpJDmC8l6NKQ2audg_uoB80/s990/photo_2026-06-04_09-35-16%20(3).jpg

ផ្ទុយទៅវិញ សាធារណជនបានចោទសួរជាដេកដាលទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និងក្រសួងសុខាភិបាលថា ហេតុអ្វីបានជាបណ្តោយឱ្យក្រុមអ្នកលក់ឡេលាយគ្មានច្បាប់ទម្លាប់ ក្រុមអ្នកលក់ថ្នាំសម្រកទម្ងន់ខុសលក្ខណៈបច្ចេកទេស និងអ្នកផ្សំថ្នាំបុរាណបោកប្រាស់ អាចឡាយវីដេអូ (Live) ស្រែកជេរប្រទេចគ្នា និងអួតអាងភូតកុហកបោកប្រាស់អំពីគុណភាពផលិតផល ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រសោះបានយ៉ាងសេរីបែបនេះ? សារធាតុគីមីនៅក្នុងផលិតផលផ្លាស់ប្ដូពណ៌ស្បែកដូចជាឡេលាយ និងអាហារបំប៉នគ្មានការត្រួតពិនិត្យទាំងនោះ កំពុងបំផ្លាញតម្រងនោម ថ្លើម និងស្បែករបស់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8h2pSUiM7830ryn4Pq8xHKTkVvTD9crHzSHDNzbp8IkarSKpSQ5zuU1ipN0F7HszHj1qQ9pK4oMjUWBHaS1ijDlvqobjuqDFx78WDK3EfVnHh_kJP9XhYxlX9YZq4K3Ibz9j4FZg5mEQUsqu8Kzfu5vDnPrvDW0e6CVeenRYKZ0T0eYQnijg4WCSv004/s958/photo_2026-06-04_09-35-16.jpg
អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិដែលទទួលបានការគាំទ្រយ៉ាងច្រើនថា៖ «គ្រូពេទ្យចេញមកបង្រៀនឱ្យស្គាល់ជំងឺ ឱ្យចេះការពារខ្លួន បែរជាទៅរឹតបន្តឹងគាត់។ ចំណែកអ្នកលក់អាហារបំប៉នអួតថាជាថ្នាំទិព្វមើលជាសះស្បើយសូម្បីតែជំងឺមហារីក ខូចក្រលៀន និងអ្នកលក់ឡេលាយគីមីបំផ្លាញស្បែក ឡាយលក់ព្រោងព្រាតពេញទូរស័ព្ទ បែរជាមិនឃើញមានវិធានការក្តៅសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7oe-_cegoQmfoEV2HyxRaRNiQa2H_e0oKk6iujjSYRkOoP_T7G_9zmK9rl31CEJn-kNvrXKQMqvBwgrccOKQPFDVEF60fHGsVBbsn8N3Zq9qenq2p8EcRTEyrGsScQMbghHf5dIy2HXSplg0smIiAtkqaFxzPXfW_9Ww7bXXBGXvU1dRyOJyAH_MpPlc/s960/photo_2026-06-04_09-35-17.jpg

ហេតុដូចនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទី បានអំពាវនាវដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ មេត្តាពិនិត្យឡើងវិញលើអាទិភាពនៃការអនុវត្តច្បាប់។ មហាជនចង់ឃើញការបង្កើតយន្តការ «សម្របសម្រួល និងណែនាំ» ដល់ក្រុមគ្រូពេទ្យដើម្បីឱ្យពួកគាត់បន្តធ្វើវីដេអូអប់រំតទៅទៀតបានដោយត្រឹមត្រូវតាមបច្ចេកទេស ជាជាងការបិទខ្ទប់ ហើយត្រូវប្រើ «ធម៌ក្តៅនិងវិធានការច្បាប់ដាច់ខាត» ទៅកម្ចាត់ក្រុមអាជីវករលក់ផលិតផលសុខភាព និងគ្រឿងសម្អាងក្លែងក្លាយតាមអនឡាញ ដែលកំពុងបង្កហានិភ័យខ្ពស់ដល់សុខភាពសាធារណៈនាពេលបច្ចុប្បន្ននេះវិញ៕