Home ព័ត៌មានអន្តរជាតិ ពលរដ្ឋអាមេរិកនៅរដ្ឋជាច្រើនបានសម្តែងការមិនពេញចិត្ត Elon Musk ដោយបំផ្លា.ញក្រុមហ៊ុន Tesla

ពលរដ្ឋអាមេរិកនៅរដ្ឋជាច្រើនបានសម្តែងការមិនពេញចិត្ត Elon Musk ដោយបំផ្លា.ញក្រុមហ៊ុន Tesla

178
0

សហរដ្ឋអាមេរិក ៖ អគារតាំងបង្ហាញរថយន្ត Tesla ជាច្រើនកន្លែងនៅសហរដ្ឋអាមេរិក និងប្រទេសនានា បានក្លាយជាគោលដៅវាយប្រ.ហារដោយគ្រាប់កាំភ្លើ.ង គ្រាប់បែកផ្ទុះ និងការដុតបំផ្លា.ញ ។ ទោះជាហេតុការណ៍ទាំងនេះពុំបង្កឱ្យមនុស្សណាម្នាក់រងរបួសក្តី ប៉ុន្តែការវាយប្រហារលើរថយន្ត Tesla បានកើនឡើងជាបន្តបន្ទាប់ តាំងពីលោក Donald Trump ត្រឡប់មកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ហើយតែងតែងលោក Elon Musk ជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ទទួលខុសត្រូវការងារកាត់បន្ថយការចំណាយរបស់រដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJezch8Iy-J9yDDQBsnrTk_oZPIJ4825xrSaFdm7M3ECJc8BMb8WPV_wqu_owUX_5aKIh6PAcNb7GIou7PbPfwYeVWAGxqiZAgNho_OTd1yy9LjJdiDmsZql3J1bGRyNv4Kn-waZr56lxnfEzHYRVvTji8nVN6MKenH0jXyJUI-B-kEFdEpDZxNK8fnrTo/s1200/photo_2025-03-20_09-35-32%20(2).jpg
នៅទីក្រុងជាច្រើនរបស់អាមេរិកដែលប្រឆាំងនឹងលោក Trump និងលោក Elon Musk បានកើតហេតុការណ៍វាយប្រហាររថយន្ត Tesla ជាញឹកញាប់ ដូចជា ៖ ស្ត្រីម្នាក់នៅរដ្ឋខូឡូរ៉ាដូ បានដាក់គ្រាប់បែក និងនិយាយពាក្យថា «Nazi Cars» ទៅកាន់អគារតាំងបង្ហាញរថយន្ត Tesla ។ រីឯនៅរដ្ឋសោនខេរ៉ូឡៃណា សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ ក្រោយពីដុតស្ថានីយសាករថយន្ត Tesla ហើយសមត្ថកិច្ចរកឃើញថា បុរសនេះបានសរសេររិះគន់រដ្ឋាភិបាល និងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYV7QoXWWTjMKIi7Ei8SVqhu4UPbc8rv13EtyyVWenRlgXvlJjiF1ttwxD8H7xY2GQ1WsOrzHIb5jcPt31kPM-ZD9He4f9L625appfpjq6B7m1nvtDUGUU2n-xrHSVDW1FYUkl4X5rb4Ky8pETATAGONleFF0xRYhXF4JNTIbCdxGXKHraJD9XRNsEuejM/s644/photo_2025-03-20_09-35-33%20(2).jpg

ចំណែកបុរសម្នាក់ទៀតនៅរដ្ឋអូរិហ្គន បានដាក់គ្រាប់បែក និងបាញ់ទៅអគារតាំងបង្ហាញរថយន្ត Tesla នៅទីក្រុងសាឡឺម ខណៈរថយន្ត Cybertruck ចំនួន៤គ្រឿងនៅទីក្រុង Seattle ត្រូវបានជនមិនស្គាល់មុខដុតនៅចំណតរថយន្ត ។ ក្រៅពីនេះ មានការដុតរថយន្ត Tesla ជាច្រើនគ្រឿងនៅទីក្រុងឡាសវ៉េហ្គាស និងសរសេរពាក្យថា «Resist» នៅលើជញ្ជាំង ។

ភ្នាក់ងារ FBI បានស៊ើបអង្កេតរកមូលហេតុនៃការដុតរថយន្ត Tesla ជាច្រើនកន្លែងនៅអាមេរិកនារយៈពេលចុងក្រោយនេះ ដោយទំនាក់ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋាភិបាល ដើម្បីចាប់ខ្លួនជនល្មើសមកដាក់ទោសតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLNeSNFbaPXF-KgZ6xjgcBdEgTXCeB83G3wabFvUDzmBeFeWixNDxzAFJeouYPe6e00DA7nBqcto3QJIB5DmQ1NGb-Bt3QSjG1xuiFFI9lTtn3NVdTwfNjtzFJDe5prRmQ67RFFF5JUcl8IJiNpk-_bDNGxcUbQIgU1zN1C6BWdpQdFciETjpyxfwwUGmv/s1280/photo_2025-03-20_09-35-32.jpg

លោក Elon Musk នាយកក្រុមហ៊ុនរថយន្ត Tesla និងជាអ្នកជិតស្និទ្ធជាមួយលោក Trump បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី១៨ ខែមីនា ថា លោកភ្ញាក់ផ្អើលនឹងអំពើហិង្សា និងការស្អប់ខ្ពើមលោក ដោយការបំផ្លាញរថយន្ត Tesla នារយៈពេលចុងក្រោយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF9bpTTsZ8wzebLNNhNDSOWyZShCBQ15mFbhN5Yk8NkrqzbrquUp_zcSREcDGpg0kxFI55hIQcHcdAu2ip79EIOQhfMDAt02HvU7fD3h8agCTBgtNXlH8oilDfnCkiANJnHVERJv70bqrJ5vdnGzyG-In3_u6rkyZxGzR4-8LhmYv_9qIGK3NIALb_pc-O/s1280/photo_2025-03-20_09-35-33.jpg

លោកបានសរសេរក្នុងបណ្តាញសង្គម X ថា ការវាយប្រហារនេះគ្មានមូលហេតុ និងខុសធ្ងន់ណាស់ ក្រុមហ៊ុន Tesla គ្រាន់តែផលិតរថយន្តអគ្គិសនី និងពុំបានធ្វើអ្វីដែលសមនឹងទទួលការវាយប្រហារធ្ងន់ធ្ងរបែបនេះទេ ។ តាមការត្រួតពិនិត្យបានរកឃើញអំពើពុករលួយ ហើយមនុស្សទាំងនេះចង់សម្លាប់លោក ដោយសារលោកបញ្ឈប់អំពើពុករលួយ ។ មូលហេតុដែលលោកធ្វើការងារជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដោយសារបារម្ភពីអាមេរិកនឹងរលាយដោយសារអំពើពុករលួយ ។ គ្រប់គ្នាជិះលើទូកអាមេរិក គួរតែធ្វើគ្រប់យ៉ាងដើម្បីឱ្យអាមេរិករឹងមាំទៅថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVphGPq67CvosXWmTqjv8T6RCUatSzeFf09Za053Jtu3YG_IigrC-nKVNbM3yWBZsXnpsY2nAzhlFhXbNMJxA_ZkGFCGXoeuCyFbjpgKapuYCwRzNMMHhMhgchpPH_VXG2Eo_FstJ-adotdUFypmOZAFZNu3yQ2nyeiSWO27twXevI0-1MpPG9_q8eyKeL/s600/photo_2025-03-20_09-35-31.jpg

គួរបញ្ជាក់ថា លោក Trump និងលោក Elon Musk បានកាត់បន្ថយមន្ត្រីរដ្ឋាភិបាលអាមេរិក រហូតដល់ជាង១សែននាក់ ហើយការកាត់បន្ថយមន្ត្រីរដ្ឋាភិបាលភាគច្រើន គឺផ្តោតលើអ្នកធ្វើការមិនដល់១ឆ្នាំ ៕