Home Blog Page 605

ប្លែកតែក៏ម្យ៉ាងដែរសម្រាប់អ្នកខ្វះគូ! សេវាកម្មជួលមិត្តស្រី ឬដៃគូរ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងទាំងខ្មែរ និងជនបរទេស

0

អតីតបេក្ខភាព Top5 Master Chef រដូវកាលទី៣ លោកសុធារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអំឡុងពេលលោកទៅកម្សាន្តនៅប្រទេសជប៉ុន និងបានជួលនារីជប៉ុនម្នាក់ធ្វើជាមិត្តស្រីរបស់លោកមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwm6059mdY8RkTO9StQ7I5_iXX1ga_6bayFocyCIj_s2x9haL-VXmchgF2kiCf7sgTnYXqdGLYGbRrgItEOa4qa_Ye7PV8PM3Bs6mEVVr_kvBpxqtFjtx_bhiNEPxYAekwJQg35hAcIM6G6jHrgtPjRRBWYGe7eD2h8S_xSH_ap7ScGcEUcJCLAYtGyJvs/s1280/photo_2025-03-12_13-14-26.jpg

ផ្ដើមក្បាលដំបូងនៃវីដែអូដែលលោកបានបង្ហោះកាលពីថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២៥នេះ លោកបាននិយាយថា លោកមកជប៉ុនលើកនេះដើម្បីជួបសង្សារបស់លោក ដែលការនិយាយបែបនេះបានធ្វើអោយមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ព្រោះតាំងពីដើមមកមិនដែលដឹងថាលោកមានទំនាក់ទំនងស្នេហានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWPIIign104CT2jHfGmQV5G26hgj1wHy9sfMm9NRoDiOPEVTLWxV3I4_tnBor-h5AUCOJajdiegGVwM0Iy-WYOPB0tD2uwMW2JFXQ6SyywK0652gTnhmM43x3N9jUGwnzS-eXF9GvXKZVTBfWwVoPxic1ccNhMeBVuRUEYrh5iyYq0-1VRc1f-2yTIW0A5/s1280/photo_2025-03-12_13-14-27.jpg

នៅក្នុងវីដេអូដដែលសុធារិទ្ធបានបន្តថា លោកបានជួបមិត្តស្រីរបស់លោកនៅក្នុង Appណាត់ជួបមួយ ហើយនាងមានឈ្មោះថា Erica ដែលតាមពិតទៅលោក និងមិត្តស្រីលោកមិនដែលស្គាល់គ្នាពីមុនមកនោះទេ ហើយការណាត់ជួបរបស់អ្នកទាំង២នេះ គឺដោយសារលោកបានជ្រើសរើសសេវាកកម្មជួលមិត្តស្រី ១ថ្ងៃតាមរយៈApp ណាត់ជួបប៉ុណ្ណោះ។ អ្នកគាំទ្រហាក់មានការចម្លែកចិត្តបន្តិចក្រោយពីបានដឹង ក៏ដោយសារតែពីមុនមកមិនដែលដឹងថាមានសេវាកម្មបែបនេះទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjybHeJ8sROrV8Nz5ZtTgLPQAhQfdI4beyDY7MypP_WfDl-ERXX1n_2qeTbWOQdkK_YCY2U7L-7ng3a6FkZuGpStXRCKtDPhmMI-_KKfj2zDYGAicPS7DepccuN2fzqI4Hsuv6xyA1oSJCnF1CYQhc5EbKNczVyOSYVP5UUXWUY1sQMpe-y1QSDUyniUH_a/s1280/photo_2025-03-12_13-14-28.jpg

អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ គឺក្នុងវីដេអូណាត់ជួបជាមួយមិត្តស្រី ១ ថ្ងៃនោះដែរ លោក សុធារិទ្ធ គ្រាន់តែជូននាងទៅញ៉ាំអាហារ ដើរលេងកម្សាន្ត ជាពិសេសលោកក៏បានចែករំលែកនូវការនិយាយភាសាខ្មែរដល់ Erica ថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYMEZLxQvglVbdJKDcOnkTTIvJwN7T2SlI5_3yRsKDq0sdfBZu5eYEbDqKmQrqNAUABoF13TtAywlHWS6P_WBAtXRui3JhtADWsesyHi5EKGBfc-BGSDwXaf0_08OShtuiwQS1Jqxvzr7SMIlAc_0O88mWx1cRLTbbMQQBr_BEdAp0z31Qdk3BmrKNQic7/s1280/photo_2025-03-12_13-14-30.jpg

លោក សុធារិទ្ធ បានបញ្ជាក់ថា ការជួលមិត្តស្រីជប៉ុន ១ ថ្ងៃនេះ លោកត្រូវចំណាយថ្លៃឈ្នួល ១២០ ដុល្លារ ប៉ុន្តែរាល់ការចំណាយផ្សេងៗ រួមទាំងការសុំថតវីដេអូរបស់នាង គឺលោកជាអ្នកចំណាយដោយខ្លួនឯងបន្ថែមពីលើដូចគ្នា​ និងបន្ទាប់ពីនោះអ្នកទាំង២បានចែកផ្លូវគ្នាត្រឡប់មកវិញធម្មតា៕

សមិទ្ធផលថ្មីទឹករាំតាមបទភ្លេង បើកឱ្យសាកល្បងជាលើកដំបូង

0

ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកំពតក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន បាននាំយកមកនូវសមិទ្ធផលទេសចរណ៍ថ្មីប្លែកមួយបន្ថែមទៀត គឺទឹករាំតាមភ្លេងអមដោយភ្លើងចម្រុះពណ៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNcpRzPQNbPRkRnTZCkomlai2tk72UMeM-Sj-eFKiPymWcBW-pbZAtDfS1ZcY7gMCHqGpH04K2pp_DCZOwVwOrFLNnMZdnFvdbKZi622B7Q0a-Ulh7f4eUGRffAqc659Kb3cNpEhxbUd08v-zMEhYM5s1xQkK1XWrswcAyUATrZ34-4bD260ZDNqOQAYoy/s851/Screenshot%202025-03-13%20094324.png

ទឹករាំតាមបទភ្លេងអមដោយភ្លើងចម្រុះពណ៌ ត្រូវបានដាក់ឱ្យដំណើរសាកល្បងជាលើកដំបូង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyuPVp3yeKnfjys9I4aIVRHMjx2bgDc7XykUnxdO032iOsGvGWUNQINxY94wzOVrBTUUu1zyP78IWAY-rVWJQ1qftMuLcuUakHJg2dRRsk8DraUl6a9RDNROKCL47Jsr1tOlc5AJZo-BuPiPvdi2vIej7WmAmEYPgIHIE1AmXcEuTdT8TlAUTBzLHoFCMU/s852/Screenshot%202025-03-13%20094339.png

សមិទ្ធផលទេសចរណ៍ថ្មីនេះ មានទីតាំងនៅកណ្តាលព្រែកកំពង់បាយ ក្រុងកំពត ត្រង់ចំណុចមុខសាលាខេត្ត និងនាឡិកាខ្នាតធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUyHD9uI6CLuLlYka8e1PU0J4-ngtACLdY1CmK6fd3aaJLj4_hClRco15n7vvb1UTDaI-JGnm_6lQV3l7M-fnzAO5_WM3BFPfzqmm9pkeMMJ02fYnGroEd_9QKh96tnfkIh5cGoMyNc92DmDVpRFfvMnNWiFLbEASX1XeYZYiA_nPrIvdwlMjjOTbxFvQ/s849/Screenshot%202025-03-13%20094351.png

តាមរយៈការសាងសង់ទឹករាំតាមបទភ្លេងនេះ ពលរដ្ឋដែលប្រកបអាជីវកម្មនៅក្នុងក្រុងកំពត សង្ឃឹមថានឹងកាន់តែទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើនមកលេងកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZm7bEKORAlZEcJs8JSHTGs-IyNfIZzqLS28LdcdGvY-Fx4Ql9_FSqnz0KToFHTdqSoNbiGR6MZ9riLkBKgjce6oE70-Nlc-_Av-WWdaDZQMKveGI_6aHk1xobT-miXp3NetvpzusqAgIOYtdHi-vESI7TyEQqWyrAwnMLF5P55EVEkTpepGxcahi1T2cD/s847/Screenshot%202025-03-13%20094408.png

គួរបញ្ជាក់ថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតនៅទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ១៤៨គីឡូម៉ែត្រ។ បច្ចុប្បន្នខេត្តនេះ គឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ ក្រោយមានការសាងសង់សមិទ្ធផលថ្មីៗជាបន្តបន្ទាប់៕

លើកលែងថ្លៃ Re-Entry របស់ថៃចំពោះពលករខ្មែរ ឡាវ មីយ៉ាន់ម៉ា នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ផីផាត់ រ៉ាឆាគិចប្រាកាន (Phipat Ratchakitprakarn) បានប្រកាសដំណឹងល្អសម្រាប់ពលករ ៣សញ្ជាតិ រួមមាន ៖ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើការនៅប្រទេសថៃ ថា កិច្ចប្រជុំគណៈកម្មការគោលនយោបាយគ្រប់គ្រងការងារពលករបរទេស បានសម្រេចអនុញ្ញាតឱ្យពលករ ៣សញ្ជាតិ អាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ដោយពុំចំណាយប្រាក់ថ្លៃ Re-Entry Permit (ឬថ្លៃសុំការអនុញ្ញាតត្រឡប់មកប្រទេសថៃវិញ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb7KLaf6nFQsudGWIrSRrIgI_CqBd7wUL81PQroVgXL4P-jvG6bcb6QQXYdtkT8LxzABfcwDjlbWq5N8BvoEdPWDQPpgjSzWoWikTyU-hA22z_QOYwWNtoFh_nVCbaaUEcPImtA2_2_i8AVoHVCDwQjUF6EcjSFYUEfkq2fmiE2JrwXbbS8YlxuL9F3aMG/s1200/photo_2025-03-12_10-23-38.jpg

សេចក្តីសម្រេចក្នុងកិច្ចប្រជុំនេះ គឺជាការគាំទ្រទំនាក់ទំនងផ្នែកការងាររវាងថៃ និងប្រទេសជិតខាង ព្រមទាំងជួយកាត់បន្ថយការចំណាយប្រាក់របស់ពលរដ្ឋបរទេសដែលធ្វើការនៅថៃ ដែលពួកគេត្រូវធ្វើដំណើរទៅលេងក្រុមគ្រួសារ និងចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ ។ ក្រសួងការងារថៃបញ្ជាក់ថា ពលករបរទេស គឺជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចថៃ ការលើកលែងថ្លៃ Re-Entry នេះ គឺជាការគោរពសិទ្ធិ និងផ្តល់អត្ថប្រយោជន៍ដល់ពលករបរទេស ដើម្បីឱ្យពួកគេត្រឡប់មកធ្វើការនៅថៃវិញជាមួយកម្លាំងចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWkska5nQV3eLBPj5982uy206LI8t73Xy432whrq_moVX0V_3UvCdco63fij-IUrG0O0UiIQ-TYoTvqLG-oaQcH9EtNF_noVvNSSDbblvlPH825yCE8d3mlgvFwx7kti7mZHFw9Itae6yAyUUWLWuzEB8WBoM_VcqrznM8Z5Q4GzqVz_e4ohkKJV23ZcPg/s800/photo_2025-03-12_10-23-39%20(2).jpg

ពេលវេលាដែលពលករ ៣សញ្ជាតិ អាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើត ដោយពុំចំណាយប្រាក់ថ្លៃធ្វើ Re-Entry គឺចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមចំណុចលម្អិតដូចខាងក្រោម ៖

-ពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមានលិខិតអនុញ្ញាតការងារត្រឹមត្រូវ នឹងអាចធ្វើដំណើរចាកចេញ និងត្រឡប់មកថៃវិញ ដោយពុំចាំបាច់ស្នើសុំ Re-Entry Permit
-រយៈពេលដែលក្រសួងការងារថៃលើកលែងថ្លៃ Re-Entry គឺចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
-បើពលករបរទេសធ្វើដំណើរត្រឡប់មកថៃវិញ ក្រោយថ្ងៃទី១៥ ខែឧសភា ពួកគេនឹងពុំទទួលការលើកលែងថ្លៃ Re-Entry ទេ ហើយត្រូវស្នើសុំការអនុញ្ញាតចូលថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0gVSa66KtTj9sMkFjpdzKj6yAuh7wwtiXlhyphenhyphenb-N9edVNwhvVAhoArRA-uMsnZot3Afrcr4LrEPgsnr8DKJNi3Mgr_ySu7vXZmWThgFcGTTE3HeUcpnGmOoEiNx1QTAsrYmSh3EVUHyeNUo_h8KyfCPJwJ946LKnhTEEgyuPA1VLNglQlCpSZIaYjX9-vc/s800/photo_2025-03-12_10-23-39%20(3).jpg

ចំណែកលោក ស៊ុមឆាយ មរកតស្រ៊ីវ៉ាន់ មន្ត្រីនាយកដ្ឋានស្វែងរកការងារនៃក្រសួងការងារថៃផ្តាំផ្ញើថា សូមពលករត្រឡប់មកថៃវិញតាមពេលកំណត់ គឺមុនថ្ងៃទី១៥ ខែឧសភា ដើម្បីឱ្យពលករទទួលបានសិទ្ធិត្រឹមត្រូវ ។ នាយកដ្ឋានស្វែងរកការងារនឹងប្រកាសពីរយៈពេលលើកលែងថ្លៃ Re-Entry ឱ្យពលករទាំងអស់ជ្រាប និងត្រឡប់មកថៃទាន់ពេលវេលា ដើម្បីកុំឱ្យប៉ះពាល់ការងាររបស់ពលករនៅថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr2zFWRRLqJrK9Ixasy4wSYktrLRlq3PT0w7xWoH0fMSzjQzFSk2U81JmXV9l3QSTrYdZqLT75mv62zwsFASBDn95mnTeHqFuQZz_oEx8jKU9uOYX71iI1SxIW0E61SRAUGuaddwRFXwcSju44vt9rxi3I0GsDhd4rwRKvfqWpOZ_waL3IgvcW3dzkLKWl/s1000/photo_2025-03-12_10-23-39%20(4).jpg

យើងចង់ឱ្យពលករគ្រប់រូបទទួលបានឱកាសល្អៗ ដោយត្រឡប់ទៅប្រទេសកំណើតជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ និងត្រឡប់មកធ្វើការនៅថៃតាមពេលកំណត់ ។ សូមឱ្យគ្រប់គ្នាតាមដានព័ត៌មាន ឬការប្រកាសរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តតាមលក្ខខណ្ឌត្រឹមត្រូវ ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុមឆាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzeMLxi7uuVeZkF-NIeFn4NVvZCK2PBbYibGesaTg5aKUsu30Zko6KDsnyxhUy7_wb9DXx3ddl5AqzLQVYanrTji8rEPNbqQtYJRPh664ly37JMWqa4FQMny30drwduU1fvKVTv6eYgaIyFRbTdl0k1W-wTBmYXp6T3AkJSa-Mrb7iTO7h17wLD59MTQAd/s800/photo_2025-03-12_10-23-39.jpg

គួរបញ្ជាក់ថា ពលករបរទេសដែលទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ហើយពេលចង់ធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញ គឺពលករត្រូវទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍ថៃ (ឬភាសាថៃហៅថា ត ម៉) ដើម្បីស្នើសុំ Re-Entry Permit ដោយពលករត្រូវបង់ប្រាក់ថ្លៃ Re-Entry ក្នុងម្នាក់ ចំនួន១ពាន់បាត (ឬជាង៣០ដុល្លារ) សម្រាប់ការឆ្លងដែន ១លើក ។ Re-Entry គឺជាការសុំអនុញ្ញាតត្រឡប់មកប្រទេសថៃវិញ ឬរក្សាសិទ្ធិទិដ្ឋាការ បើពលករពុំបានធ្វើ Re-Entry ទេ ពួកគេនឹងអស់សិទ្ធិធ្វើការនៅថៃ ៕

បុរសឥណ្ឌាមានរោមលើមុខបានជាប់ Guinness World Records នៅឆ្នាំ២០២៥

0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Guinness World Records បានចាត់ចំណាត់ថ្នាក់យុវជនឥណ្ឌាម្នាក់ឈ្មោះ Lalit Patidar អាយុ១៨ឆ្នាំ ជាមនុស្សដុះរោមលើផ្ទៃមុខច្រើនបំផុតលើពិភពលោក នៅឆ្នាំ២០២៥ ។ យុវជនរូបនេះមានជំងឺម្យ៉ាងហៅថា ជំងឺឆ្កែចចក (Werewolf Syndrome) ឬហៅតាមវេជ្ជសាស្ត្រថា (Hypertrichosis) ដែលបណ្តាលឱ្យដុះរោមយ៉ាងក្រាស់លើផ្ទៃមុខ និងរាងកាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzIQNtgTpIBaU8x63GWKrJJa7_TxxiP9aFikbXkg4oYSCZElDZUF_VWmVG0FhR_z7R00peav7MkblOylILYYfsAsVk1iMuk5JVb1sCKetvAHwxYn3prg7nBSvC88vLeo5L0ofDXBdXJz2kTR9RHmlCOE6qjs9Zd4lmL_QFNDKXP2lqtGeVHxAZ5NZkC6Y4/s1573/image_2025-03-13_08-36-01.png
តាំងពីអាយុ៦ឆ្នាំ រហូតមកដល់បច្ចុប្បន្ន យុវជន Patidar បានដុះរោមវែងៗជាច្រើនរហូតដល់៥សង់ទីម៉ែត្រ នៅលើផ្ទៃមុខ ដៃ និងរាងកាយ ។ តាមស្ថិតិវេជ្ជសាស្ត្របញ្ជាក់ថា Hypertrichosis គឺជាជំងឺពាក់ព័ន្ធនឹងហ្សែន ដែលកើតលើមនុស្សត្រឹមតែ៥០នាក់ប៉ុណ្ណោះ ហើយជំងឺនេះពុំទាន់មានថ្នាំព្យាបាលទេ ។ ហេតុនេះ អ្នកជំងឺត្រូវថែទាំសុខភាពខ្លួនឯង ដោយការកោររោម កាត់សក់ ឬកម្ចាត់រោមរបស់ខ្លួនតាមវិធីផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir6OEbwbTpG9Hy8t69BqPrJ3DFWEa9HxZcdOdBgSaSriclTY7uMpidhcPZMtvsuV1M7N9II6AJcT2roEGZtaIt9a0BLI05L5bVqzze9NaTuosli_BQPwJwFTOwnSU_faqbGmPCRseIBBD6HQqj95rpehmCkPBEdKwoYlbdvN1ryic-Vx2iO2SXQIpETYSQ/s800/photo_2025-03-12_09-17-06%20(2).jpg
ការដុះរោមពេញផ្ទៃមុខ និងរាងកាយបានធ្វើឱ្យលោក Patidar មានរូបរាងលេចធ្លោ និងខុសប្លែកពីយុវជនដទៃយ៉ាងខ្លាំងតាំងពីក្មេងមក ។ លោកត្រូវអត់ធ្មត់នឹងការសើចចំអកពីមិត្តភក្តិក្នុងថ្នាក់រៀន ឬយុវជនផ្សេងទៀតថា លោកជាសត្វស្មា ដោយសារផ្ទៃមុខរបស់លោកដុះរោមពេញទាំងអស់ ខណៈមិត្តភក្តិខ្លះទៀតខ្លាចលោកទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBzinaUVdy40Xvf9Zq1pfWx6j-K-TlHDObdnXd7Y9GgPkb9-9Ic-n8WAjinWAFoBsaWg8g84FQ_fz4Lkqw63b6l8fhWIfOp_UFNQlpANDU8sLjveKbuHhaJkJEsim4AyOWzk0EXNjrD052zunwOxLaAb8S2jrnZtwKTSpcGImOqwa5MZZzyH_UpJjsB9LG/s739/photo_2025-03-12_09-17-06.jpg

ក្រោយពេល Guinness World Records ចាត់ចំណាត់ថ្នាក់លោកជាមនុស្សដុះរោមលើផ្ទៃមុខច្រើនបំផុតលើពិភពលោក លោក Patidar ត្រេកអរយ៉ាងខ្លាំងរហូតដល់និយាយលែងចេញ ដែលបានជាប់ចំណាត់ថ្នាក់ជាមនុស្សរោមវែងជាងគេលើពិភពលោក ។ លោកថា ៖ «បច្ចុប្បន្ន ពុំសូវមានអ្នកណាធ្វើមិនល្អដាក់ខ្ញុំទេ មនុស្សភាគច្រើនល្អជាមួយខ្ញុំណាស់ ។ កាលពីខ្ញុំចូលរៀនដំបូង ក្មេងៗដែលឃើញខ្ញុំ ពួកគេភ័យខ្លាច ប៉ុន្តែពេលស្គាល់ខ្ញុំកាន់តែច្បាស់ ពួកគេក៏រាប់អានខ្ញុំដូចមិត្តភក្តិផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjkq2nPGmDdaljgEJHTuBWDimE9qIzpbO4Uq4oY4natA9vezSxF8ef9UexlATsSZSA_vPpGrJ9WwREXtRlKb26mDn13jgDMGjSfz7ZntZSU5_tXiCzmsuvPH31RUvgSqVtZQOMj_liCeoAKeq2CmXo8uX6GCJ0GGFq9aoiTsHqmQiWbPILHKdCWBTIbKW4/s1200/photo_2025-03-12_09-17-05.jpg

មនុស្សជាច្រើនបានណែនាំឱ្យលោកកម្ចាត់រោមលើផ្ទៃមុខ និងរាងកាយចេញ ប៉ុន្តែលោកពុំបានធ្វើតាមការណែនាំទាំងនេះទេ ។ លោកចូលចិត្តរូបរាងបែបនេះ ហើយក៏ពុំចង់កោររោមចេញដែរ ។ គ្រូពេទ្យពុំអាចបញ្ជាក់ច្បាស់ថា តើជំងឺ Hypertrichosis កើតឡើងដោយសារអ្វី? ប៉ុន្តែអ្នកកើតជំងឺនេះតាំងពីកំណើត គ្រូពេទ្យសន្និដ្ឋានថា វាបណ្តាលមកពីហ្សែនដំណើរការខុសប្រក្រតី ទើបបណ្តាលឱ្យរាងកាយដុះរោមខុសធម្មតា ហើយអ្នកកើតជំងឺ Hypertrichosis ធ្លាប់មានសមាជិកគ្រួសារផ្សេងទៀតកើតជំងឺនេះដែរ ៕

គម្រោងផ្លូវ​រថភ្លើងក្រោមដី ​កណ្តាលទីក្រុងភ្នំពេញ កំពុងត្រូវបានយកមកសិក្សា

0

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំសិក្សាបឋម គម្រោងសាងសង់បណ្ដាញរថភ្លើងក្រោមដីឬម៉េត្រូ(Metro )នៅរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwnNOAacyMDRayFL31kFBiry8wpx3U6jSCWOADOuEmfSf00fv_XNMN-mIFrZY8pLXh4P30GPb0HYKlutHbjblBI47Lk0rfLyj8ITPB0z2v7VzTE1mzSF2pj3N4PbuOES-msP9CWZ6ho1uQ8Oy0458Zq6LLfbQS9j58jIZHS8Cp4P1PhyMF2F6AcBDy8alm/s1200/image_2025-03-12_16-10-49%20(2).png

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព នៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការ ទីប្រឹក្សា និងភាគីពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg54caF-kUE6y8dpIP5TerIUc_VmCnnQxrWEY5aoLvtUGHI1URGq_GycUGBIDDXBM7L3upcHUwGJvSMfl3I9SHy5nvaZFhl_eWiYfm_lcGVY1efWJ3cBLbOuIXSm5O76eIvs9V5UIxtI0J9QjyYSxX8dopS9lzPRk3b6drnvbZd9URJwrd_k1zIRjJSekUd/s1200/image_2025-03-12_16-10-49%20(3).png

ក្រោយកិច្ចប្រជុំ ភាគីពាក់ព័ន្ធទាំងអស់ក៏នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តាញផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ, ស្ថានីយរថភ្លើង, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិតេជោ និងតំបន់អភិវឌ្ឍទីក្រុងរណបថ្មីៗ ដើម្បីកំណត់ខ្សែផ្លូវ អាទិភាព សម្រាប់សិក្សាលទ្ធភាព ក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcDGd2qFN-AFbv-Z7QbOr2CzfE0p3KbUtcUh_I6Q1U7_1FV0VnRS-XBV_DCDOAU-FO5I8jVqfxwJtxkJY4VHlltaBpzwmhMW9rwrDZn0ZjoAaVQJXWLucNSdK8AiaU6jtoLUVEfM43mVLsbT9g5WuKqiHnBAzFzH1bxG6_418XQmxyxtjW0yDMWoBEOV-b/s900/image_2025-03-12_16-10-49.png

បើតាមក្រសួងសាធារណការបញ្ជាក់ថា ការសិក្សានេះគ្រាន់តែជាការសិក្សាលើការដឹកជញ្ជូនសាធារណៈក្នុងក្រុងភ្នំពេញមួយបែបទៀត ដើម្បីបំពេញបន្ថែមលើការសិក្សាការដឹកជញ្ជូនសាធារណៈ៕

Kim Soo Hyun ធ្លាក់ Follower ដូចព្យុះ ខណៈប្រឈមនឹងការពហិកាដ៏ធំមិនធ្លាប់មាន

0

រឿងអាស្រូវធំបំផុតក្នុងអាជីពមិនធ្លាប់មានចំពោះតារាសម្តែងកំពូល Kim Soo Hyun ពេលនេះរូបលោកបានបាត់បង់អ្នកគាំទ្រនៅលើបណ្តាញសង្គមរាប់ម៉ឺននាក់ត្រឹមតែមួយប៉ប្រិចភ្នែក ខណៈអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េទាមទារម៉ាកយីហោដែលតារារូបនេះផ្សព្វផ្សាយចំនួន១៩ឱ្យធ្វើពហិកា Kim Soo Hyun ។ ទន្ទឹមនឹងនោះក៏មានមហាជនមួយចំនួនព្រួយបារម្ភថាការធ្វើពហិកានេះអាចប្រែ Kim Soo Hyun ទៅជា Lee Sun Kyun ទីពីរ មុនពេលការពិតត្រូវបានបង្ហាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0R9agDyJOL1RFScrYaxsezcAmUaIMFDEeeg-QFwMbqBNWYlkRLNJd5B84Jy3EDetiKPTpNi_m6rruSCur26XKfZoHaiSBfVZe5HfuxwQNTQKk_PW8AvYeh646DMH3JVYWF6L9J4iFK_wq2-SY0w2zz7zEapmXtfF6MkB81EgiIzbUyq9pFarXwKJwzbD3/s1350/Snapinsta_app_440475156_1437654830458163_6300880500879955360_n_1080.jpg

តារាសម្ដែងកូរ៉េខាងត្បូង Kim Soo Hyun ដែលជាតារាមួយរូបដែលទទួលបានការពេញចិត្តបំផុតនិងស៊ីថ្លៃជាងគេប្រចាំប្រទេស ពេលនេះកំពុងស្ថិតនៅក្នុងរឿងអាស្រូវក្តៅគគុក បន្ទាប់ពីការចោទប្រកាន់ពីក្រុមគ្រួសាររបស់អតីតតារាសម្តែង Kim Sae Ron ។ នៅពេលដែលមានការរំពឹងទុកកាន់តែខ្លាំងឡើងទាក់ទងនឹងការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងកាលៈទេសៈដែលនាំទៅដល់ការសោកនាដកម្មរបស់នាង អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េកំពុងទាមទារឱ្យម៉ាកយីហោផ្តាច់ទំនាក់ទំនងជាមួយ Kim Soo Hyun ឬប្រឈមមុខនឹងការធ្វើពហិកាយ៉ាងទូលំទូលាយ។ គណនី Instagram របស់ Kim Soo Hyun បានបាត់បង់អ្នកតាមដាន២០០K(២០ម៉ឺននាក់) ត្រឹមរយៈពេលខ្លីដែលជាសញ្ញានៃការធ្វើពហិកាមិនធ្លាប់មានពីមុនមកប្រឆាំងនឹងតារាសម្តែងកំពូលកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-iwVtffqm-NCUIqaG8cFFeNaL2sjHpyvpE0zZ-GHz7z_qRUsbiPECcynJfSNaKYWxCS_fyMJxEF___P4LnC7qK7ymyX_cGdoWaWUY4KwJjA_t_5-kJtQeAHuE4GrVZeGKnHpL1-UyvQjl3lwwlnA3uFUvawaecmViNUjWBDtYgaR5Aw9b_BsuDypbejV9/s1290/Snapinsta_app_441097378_775508767915390_4923824896622893955_n_1080.jpg

អ្នកនិយមលេងអ៊ីនធឺណិតកំណត់គោលដៅកិច្ចព្រមព្រៀងទាំង ១៩ របស់ Kim Soo Hyun
ដោយ បច្ចុប្បន្ននេះលោកតំណាងឱ្យម៉ាកល្បីចំនួន ១៩នៅទូទាំងឧស្សាហកម្មផ្សេងៗ រួមទាំងម៉ូត ហិរញ្ញវត្ថុ គ្រឿងសំអាង និងការលក់រាយ។ ជាមួយនឹងរឿងអាស្រូវនេះរបស់ Kim Soo Hyun ឥឡូវនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ អ្នកនិយមលេងអ៊ីនធឺណិតបានអះអាងថា ការបន្តទំនាក់ទំនងរបស់លោកជាមួយម៉ាកទាំងនេះអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ ជាពិសេសស្ថាប័នហិរញ្ញវត្ថុដែលផ្តល់អាទិភាពដល់ភាពគួរឱ្យទុកចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr75S5M9OkrMvctGziRNx2DS7y4hClQa38S7gjbkm3VeIxpdNXZLc1kX_IrjJ7kIYsSFOLp1rPN2NWsae_nZFHQtMI2qGt_ug2tX46FObOKQ2aGdMs0hxY1Lkc0g9AU9h_h6SmQuLVbRcwdDo4rU9Ri5-S2urzGknc4e6y4Q6BD_HkLm5GJcdaWVcOMAyg/s1350/Snapinsta_app_470923307_453095181186181_8582315453588619183_n_1080.jpg

អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនថែមទាំងបានស្នើឱ្យកំណត់គោលដៅម៉ាកយីហោអន្តរជាតិដោយសារប្រជាប្រិយភាពរបស់ Kim Soo Hyun នៅក្នុងប្រទេសចិន និងទីផ្សារក្រៅប្រទេសផ្សេងទៀត។ប្រសិនបើម៉ាកយីហោចាប់ផ្តើមផ្តាច់ទំនាក់ទំនង ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុលើលោក Kim Soo Hyun អាចមានច្រើន ដោយតម្លៃនៃការបញ្ចប់កិច្ចសន្យា ការបាត់បង់ការយល់ព្រម និងការធ្លាក់ចុះសក្តានុពលនៃឱកាសជ្រើសរើសនាពេលអនាគត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYwQ5HDjkGOQpyyVc2eJFzqZWclIPR545Tlykd1k1MssnCfn7J-3YBTTIKkd_D-VO8CFMf7tW5OSulQfgmq6jZkh88fvd3o5nvkMJlRj-5uphUSYbGK_eyUutz3CW7arU2GHIQV7a3ksNkP5NYgbBQci4yr8BlsvCeIg4fcWiXImZv00RUM38X2jCrMinK/s1350/Snapinsta_app_470952940_881067967435150_6095047525771581875_n_1080.jpg
ជាមួយគ្នានេះក៏មានមហាជនមួយចំនួនព្រួយបារម្ភថាការធ្វើពហិការនេះអាចប្រែ Kim Soo Hyun ទៅជា Lee Sun Kyun ទីពីរ ហើយបានអំពាវនាវឱ្យគ្រប់គ្នាចៀសវាងការរិះគន់ខ្លាំងៗ មុនពេលការពិតត្រូវបានបង្ហាញ។ អតីតតារាសម្តែង Lee Sun Kyun ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តកាលពីខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលលោកស្ថិតក្រោមការសង្ស័យនៃការប្រើប្រាស់គ្រឿងញៀន ខណៈមុនស្លាប់លោកបានបដិសេធថាមិនបានប្រើប្រាស់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsLMEfTOaOCNlZPhjTeAptJ3EaRCT_Kga0nzdXyCXqkaCeSKxbY-SA7sKmroGSlv0yEVJqwrxBXHpjNem455lbTYBWuudZqSCH7Bk5rb3aZL5zNlWfw7utauToKTQkWJ-vpHhdg2beHwPowrdUrU4oFkSE4ZdIzppqdQ6b5xQHVLYytkj35JP1OH2XkESf/s1350/Snapinsta_app_476392063_18479982790030603_8562264695379897521_n.jpg

Kim Soo Hyun មានអាយុ ៣៧ ឆ្នាំរូបនេះបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៧ ហើយត្រូវបានជាប់នៅក្នុងរឿងអាស្រូវដ៏ធំបំផុតក្នុងអាជីពរបស់លោកនៅពេលដែលឆាណែលយូធូប Garo Sero Institute ដែលជាគណនីពិសេសក្នុងការរាយការណ៍អំពី «អាថ៌កំបាំង» នៃឧស្សាហកម្មកម្សាន្តកូរ៉េ បានចេញផ្សាយព័ត៌មានថា តារាសម្តែងរូបនេះ «គ្មានបេះដូង ជាមនុស្សកុហក ហើយបានរុញ Kim Sae Ron ដល់កម្រិតស្លាប់»៕

ចេញបទច្រើនជាងគេ លឹម សេរីហាន់នីកា ត្រូវគេផ្លែផ្កាថាផលិតកម្មលម្អៀងលើកនាងតែម្នាក់ឯង

0

តារាចម្រៀង លឹម សេរីហាន់នីកា ម្ចាស់ពានក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថាផលិតកម្មមានភាពលម្អៀងតារាចម្រៀងស្រីលើកនាងតែម្នាក់ឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji0H55qDVjN6aPypPjAMqq3AvoCmIwC2uq_lartxs20WFuObwddzdn59NOevOIg3_YG82E16n0eHTHtvcIZVLYPh-zO8DifZlYYbzKjJvTtASOKLwIk0CRCHsX1-MHftONn2TeqgYqDcQvjb7umGs5fgz5I66TN7WyI2gx3BGDKdsv5IExCidibaXKDZ9X/s2048/image_2025-03-12_08-30-22.png
កាលពីថ្ងៃទី១០ ខែមីនា លឹម សេរីហាន់នីកា បានចេញបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា «កុងត្រាស្នេហ៍» និពន្ធទំនុកច្រៀងដោយលោកឈិត តេងរិទ្ធ។ បទថ្មីរបស់ នីកា នេះមានអ្នកគាំទ្រជាច្រើនពេញចិត្តនូវទឹកដមសំនៀងរបស់នាង ប៉ុន្តែអ្នកមួយចំនួនបានបញ្ចេញមតិទៅកាន់ផលិតរស្មីហង្សមាសដោយសម្តែងចេញថាផលិតកម្មលើកតារាចម្រៀង លឹម សេរីហាន់នីកា ជាងគេជាងឯងព្រោះតែចេញបទច្រើនជាងគេបើធៀបនឹងតារាចម្រៀងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxapDM4Ek7JEGgbQxkjE7v9CoBeU67j1H-Z7gEsaNLsbWGCbB9aDrx0EmkkGxrjKql73YvqFyxMLdL-pNEccji5XdolH2xYjNlbVMIik_SaBbpies21tcvUfzqvJOHP9-GWdnD8R4D3s4Vo8dBPntdKa5Ea-IkGPlW5UkxUvFLBv9wXiMEqAL7ACS6R9X/s1614/image_2025-03-12_08-30-24.png

គណនីបណ្តាញសង្គមមួយឈ្មោះថា Buuny Sin បានបញ្ចេញមតិថា «ហង្សមាសអ្នកចម្រៀងស្រីចេញបទឱ្យតែម្នាក់ហ្នឹងទេអី មិនមែនមិនចូលចិត្ត តែឃើញលម្អៀងខ្លាំង វាធ្វើឱ្យជ្រេញ, ក្មេងស្រករក្រោយអ្នកមានសមត្ថភាពឃើញរើសបានដូចច្រើនដែរ ដល់ចេញបទចេញឱ្យតែម្នាក់ៗ , ម្ចាស់ពានផ្សេងគ្មានពេលថតបទឬគ្មានអ្នកនិពន្ធបទ ឬគ្មានលុយថតបទ, សូមអរគុណ»។ ការបញ្ចេញមតិនេះ លឹម សេរីហាន់នីកា បានចូលទៅឆ្លើយតបថា «ខ្ញុំស្រលាញ់បងណាអរគុណបងស្រី ចា៎បងយាយត្រូវណាស់ខ្ញុំគិតដូចបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3QtTux3zGBD-We4OILKxJCx1Qx4Pftyi0eb3ASI8_QU-AhWLNTkpgfoOGbgHYcXZziCo49YiEBZxRbNzn8bf23uOOSfy9n2WUlmSNnE0ZhOzCmGtztPFGPJCKNOmquYbGjs_-wmlp5E_YzznHVwvPbQucbTr-dpOS7dyA4pINlmRRhL01MWi-74Adw2dN/s960/image_2025-03-12_08-30-27.png

គណនីផ្សេងទៀតបានបញ្ចេញមតិផ្សេងទៀតថា «Admin ហង្សមាសដូចលម្អៀងពេកទេដឹងដូចម្ចាស់ពានលីន សោម៉ា អី៦ខែហើយទើបចេញឱ្យគ្នាមួយបទរឺក៏គិតថាសម្លេងច្រៀងមិនកើតគ្មានអ្នកស្តាប់?, ហង្សមាសមិចចេញបទឱ្យតែម្នាក់ចឹងមិនមែនមិនចូលចិត្តបទនីកាទេតែមួយខែជិត៥បទហើយចេញឱ្យតែនីកាម្នាក់នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0fPBD6sISpty1w_yMANCyZIMv5hEr8TCQaJ8tCokAsiS2_1t_MTym0zDEtFTDwZlt3BTU-N_ZL_sFZWBP8gFth-Ug4FDVIv3kGqAiJ3RURTaNEb8xUKLo6nxTW9TYNy3UhrXihguju3TnzAMDyHFJ9P3DPV8ZqoAaDFJe-K7gHKlREV_zXGTjny-2oo1/s1622/image_2025-03-12_08-30-30.png

គួរបញ្ជាក់ថាបន្ទាប់ពីក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មរស្មីហង្សមាសបទចម្រៀង នីកា ដែលទម្លាក់លើទីផ្សារទទួលបានគាំទ្រច្រើនពីទស្សនិកជនដូចជាបទ «ឯណាពាក្យស្មោះ , សុំបែកចង់ឱ្យបងលួង និងបទ បងលែងវិលវិញ ជាដើមសុទ្ធតែមានការស្តាប់ខ្ទង់លានដង។ តារាចម្រៀងវ័យក្មេងរូបនេះបានលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានាជាហូរហែ៕

រដ្ឋបាលខេត្តពោធិ៍សាត់ ទុកពេល១៥ថ្ងៃឱ្យពលរដ្ឋរុះរើចេញពីតំបន់អន្ទង់អាំង

0

តំបន់អន្ទង់អាំងភ្នំ១៥០០ នៃខេត្តពោធិ៍សាត់ នឹងត្រូវរៀបចំឱ្យទៅជាតំបន់បៃតង ក្នុងស្រុកវាលវែង ហេតុដូច្នេះរដ្ឋបាលខេត្តបានតម្រូវឱ្យពលរដ្ឋដែលពាក់ព័ន្ធនឹងតំបន់នេះ ធ្វើការរុះរើ និងចាកចេញមុនរយៈពេល១៥ថ្ងៃ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានស្នើសុំឱ្យពលរដ្ឋធ្វើការរុះរើ ចេញពីអន្ទង់អាំង ដោយខ្លួនឯង ឱ្យបានតាមការកំណត់ ក្នុងករណីមិនព្រមរុះរើ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

ក្នុងករណីផុតពេលកំណត់ ពលរដ្ឋនៅតែមិនព្រមរុះរើ និងចាកចេញដោយខ្លួនឯងនោះទេ រដ្ឋបាលខេត្ត មិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ សម្ភារៈដែលមានតម្លៃ និងផលប្រយោជន៍ផ្សេងៗនោះទេ។

បន្ថែមពីនេះ ពលរដ្ឋដែលមិនព្រមចេញ ក៏ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបានកំណត់ ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ដោយបានចែងថា៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០,០០០ រៀល ទៅ ៥០០,០០០,០០០រៀល៕

 

វៀតណាមកំណត់គោលដៅឱ្យកូនសិស្សទាំងអស់អាចនិយាយភាសាអង់គ្លេសស្ទាត់ជំនាញនៅឆ្នាំ២០៣៥ ព្រោះតែមូលហេតុចម្បងៗដូចខាងក្រោមនេះ

0

ប្រទេសវៀតណាម ៖ សមត្ថភាពភាសាបរទេសមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេស ភាសាអង់គ្លេស ដែលជួយឱ្យយើងទទួលបានជោគជ័យក្នុងការងារ និងការប្រកបអាជីវកម្ម ពីព្រោះយើងនឹងមានឱកាសទំនាក់ទំនងជាមួយជនបរទេសកាន់តែច្រើន ។ ប៉ុន្តែប្រទេសនានានៅតំបន់អាស៊ី ទោះជាមានកំណើនសេដ្ឋកិច្ចរឹងមាំក្តី ក៏សមត្ថភាពនិយាយអង់គ្លេសរបស់ពលរដ្ឋស្ថិតនៅកម្រិតទាប ដោយសារការអប់រំក្នុងប្រទេសទាំងនេះគ្មានប្រសិទ្ធភាព និងផ្តោតលើការទន្ទេញចាំមាត់ ខុសពីការអប់រំនៅក្រៅប្រទេសដែលផ្តោតលើការអនុវត្តជាក់ស្តែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjarUTjubc9excCLt0rDm5egLU23lpz5uLC6NV750lvLiyuVxhE_2aVnkhipH4TWIJse_TMaIfaGKZSZrtSf6XVFKPyAK4s6vSFruNaWzD16fbumDsHK_k2iephEMRpIAQPi9VMAcbJBIcKRW61HylkwRpX4Fd1XqqfgaC2lyFs1WiCH2FjZo7yKYdCjCeY/s680/image_2025-03-12_14-08-05%20(2).png

វៀតណាមជាប្រទេសមួយដែលប្រឈមនឹងបញ្ហានេះ បើទោះជាកូនសិស្សវៀតណាមល្បីល្បាញថាឧស្សាហ៍ព្យាយាមក្តី ប៉ុន្តែសមត្ថភាពនិយាយភាសាអង់គ្លេសរបស់កូនសិស្សវៀតណាម គឺស្ថិតក្នុងកម្រិតទាប ។ ដូច្នេះ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅបង្កើនសមត្ថភាពភាសាអង់គ្លេសនៅសាលារៀនទូទាំងប្រទេស ដើម្បីឱ្យកូនសិស្សអាចនិយាយអង់គ្លេសជាភាសាទី២ នៅឆ្នាំ២០៣៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwSEfh2i2-z8IezNKEq3tPOlQB137ww32X1IRnfObFZ2VHjPg3U6NAzvkElKZIIjHuw51kySC8uCpkqlI0EahE25ECFEXjM-ZtR6eG4nHY90KP2P6iqDP08NcqhwryqTlfiyJppg5B-WHm2AcOgRz0DYXBba1JzLaLKkbXISioqXu8q9pLIiLp4CHzSTOc/s1200/image_2025-03-12_14-08-05%20(3).png
លោក Pham Ngoc Tuong អនុរដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាសពីការកំណត់គោលដៅឱ្យកូនសិស្សទាំងអស់អាចនិយាយអង់គ្លេសជាភាសាទី២ ក្នុងសាលារៀននៅឆ្នាំ២០៣៥ ។ គ្រូ និងកូនសិស្សត្រូវនិយាយភាសាវៀតណាម និងអង់គ្លេសក្នុងថ្នាក់ ហើយអង់គ្លេសមិនត្រឹមតែជាភាសាដែលបង្រៀនក្នុងម៉ោងភាសាបរទេសទេ គឺមុខវិជ្ជាផ្សេងៗក៏ត្រូវប្រើប្រាស់ភាសាអង់គ្លេសដែរ ជាពិសេស មុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រ ។ ក្រៅពីនេះ កូនសិស្សត្រូវជជែកគ្នាជាភាសាអង់គ្លេសក្នុងសាលាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvR0t8j6LQV4fLK0Pyr6vJ-Culb76rhKrEo4vGP-X5EjfPfb4Sg4G2UJGF7EyzC1fzpmGq0vR9eWiM43yOjiBZ2WYzHABl_f_xo4VTiwVrtk8MtNZDP7J1kEOYebrfBhsBD84KpTAtiB_txcXrPltbsHUt0F_VP48u1DrCFpwLYi3XZl8QrBKRvRD2uz22/s1200/image_2025-03-12_14-08-05.png

នៅឆ្នាំ២០៣៥ សាលារៀននៅទូទាំងប្រទេសវៀតណាមនឹងប្រើប្រាស់ភាសាអង់គ្លេស និងវៀតណាម ហើយនៅឆ្នាំ២០៤៥ រដ្ឋាភិបាលវៀតណាមមានគោលដៅឱ្យកូនសិស្សសាលាមត្តេយ្យអាចនិយាយអង់គ្លេសស្ទាត់ ។ បច្ចុប្បន្ន ក្រសួងអប់រំវៀតណាមបានត្រៀមផែនការកែលម្អកម្មវិធីសិក្សា និងបោះពុម្ពសៀវភៅបង្រៀន ដើម្បីលើកទឹកចិត្តឱ្យកូនសិស្សនិយាយអង់គ្លេសកាន់តែច្រើន ។ រីឯសាកលវិទ្យាល័យ គឺរដ្ឋាភិបាលនឹងកំណត់ឱ្យសាកលវិទ្យាល័យទាំងអស់បង្រៀនភាសាអង់គ្លេសកម្រិតខ្ពស់ដល់និស្សិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKLELrikjLnYIhslovQqP07eDRpzd6qvFk9ZDYyAXmlU2oqWaaxXs6rkYXcL-8DYlcwkQBwauMixqS8zFE66w8SMO6FHQKZNuTctUpQGXUpBuWpJw8yfw2j9nF4y4IUm2CnIxCUP6wRiVxH3T73KDuI5TlkSzu4qQEFGqOLdPZUdtlF9ViwVo4xP-9U_nk/s1089/image_2025-03-12_14-08-06.png

គោលដៅរបស់ក្រសួងអប់រំវៀតណាម គឺបង្កើនប្រសិទ្ធភាពការនិយាយភាសាអង់គ្លេសរបស់កូនសិស្ស ដើម្បីឱ្យពួកគេអាចទំនាក់ទំនងជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និយាយបានពិតប្រាកដ ពុំមែនគ្រាន់តែទន្ទេញចាំពាក្យ ឬរៀនវេយ្យករណ៍ពីសៀវភៅទេ ។ ហេតុនេះ ការបង្កលក្ខណៈឱ្យកូនសិស្សបាននិយាយអង់គ្លេសក្នុងជីវិតប្រចាំថ្ងៃនឹងជួយឱ្យពួកគេនិយាយអង់គ្លេសដូចភាសាកំណើត និងងាយស្រួលរកការងារធ្វើក្រោយបញ្ចប់ការសិក្សា ។ វានឹងជួយជំរុញដល់សេដ្ឋកិច្ចវៀតណាមបានមួយកម្រិត ហើយធ្វើឱ្យអ្នកជំនួញវៀតណាមអាចប្រកួតប្រជែងសមត្ថភាពលើទីផ្សារពិភពលោក ៕

ទម្លាប់មិនល្អមួយចំនួននាំឲ្យបង្កើនភាពស្រ្តេស ដែលអ្នកធ្វើដោយមិនដឹងខ្លួននៅពេលព្រឹក

0

ពេលព្រឹកជាពេលដែលអ្នកត្រូវកំណត់សកម្មភាព សម្រាប់ពេលពេញមួយថ្ងៃរបស់អ្នក ប៉ុន្តែគួរឲ្យសោកស្ដាយទម្លាប់មួយចំនួនរបស់អ្នកអាចបង្កើនកម្រិតស្ត្រេសដោយមិនដឹងខ្លួន។ តាមរយៈការយកចិត្តទុកដាក់លើទំនោរទាំងនេះ អ្នកអាចបង្កើតការចាប់ផ្តើមដ៏វិជ្ជមាន និងប្រកបដោយលទ្ធផលបន្ថែមទៀតសម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfF-bVNyuCyeJB8YCLtyqqv2I4OjYnlSWscCo2Fp3VF88ZPyMprcmPmymz6NcUwFqbXUaJ2pEylgNTVZX65HIJmJEPDkIBYjqNkfqYzMuOimWlYdHsjujn7hBoT8Z9ekgchPnF0oboLKQZnhVnoYqjv1RZFxol9vPOzXcIq02ujL0Fl_5KyVbJYEgyPMAd/s1000/image_2025-03-12_13-56-39.png
ថ្ងៃនេះយើងមកស្វែងយល់ពីទម្លាប់មិនល្អមួយចំនួននៅពេលព្រឹកដែលបង្កភាពតានតឹងទូទៅ និងពីវិធីសាស្រ្តដើម្បីជៀសវាងវា

១ រំលងអាហារពេលព្រឹក៖ រាងកាយរបស់អ្នកមិននទទួលបានអាហារពេញមួយយប់ហើយ ការរំលងអាហារពេលព្រឹកអាចនាំឱ្យមានជាតិស្ករក្នុងឈាមទាប ធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ខឹង និងមិនអាចផ្តោតអារម្មណ៍បាន។ សូម្បីតែជម្រើសរហ័ស និងមានតុល្យភាពដូចជាផ្លែឈើ និងទឹកដោះគោជូក៏រអាចជួយកំណត់អារម្មណ៍វិជ្ជមាននៅពេលព្រឹករបស់អ្នកបានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRcrVev595sjOWmgylC05hgSd4AOckQ1GmnzXgLIXG5LhiQbce5yzZcf061XaJGKcljkx7cT_TN2w8K14-W9zulLofw3-G5YRjFiixFlX-FNKviBf5MelRy-9f1mYyd_KVr6wsatZ_I1pi3kWMhwu9hw2DKL6G4Y8zTL1QWmXgB2iaDiDOM6w09T_MW_8_/s1280/image_2025-03-12_13-56-39%20(2).png
២ ការមើលអ៊ីមែល ឬប្រព័ន្ធផ្សព្វផ្សាយសង្គមមុនធ្វើអ្វីផ្សេង៖ នេះបង្ហាញឱ្យអ្នកឃើញនូវព័ត៌មាន និងភាពតានតឹងដែលអាចកើតមានភ្លាមៗ។ ព័ត៌មានអវិជ្ជមាន អ៊ីមែលការងារ ឬការប្រៀបធៀបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចបង្កើតការថប់បារម្ភ។ វាជាការប្រសើរក្នុងការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងសកម្មភាពស្ងប់ស្ងាត់ និងដោយចេតនាជាមួយនិងពន្លឺព្រះអាទិត្យនៅពេលព្រឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimTLSN0oKlaOyb5HG2NZ7F-jnKOo4SqUlkfLk1ZJBbMulbGfPAKbJ5g0bM3nH49TxRuUw1150b0fhpAffvmvy7PFiS6xiJjwOiAy_Ro9kY8nR8vp-kEqeCpcuSk-H4SsoLli4UjZt3Fda_7zg26nqCT5jXEEHQ5HOz7cvjIE-8SVsJh_wwAl0375gmIi5T/s865/image_2025-03-12_13-56-39%20(3).png
៣ ការបិទម៉ោងរោទិ៍៖ វារំខានដល់វដ្តនៃការគេងរបស់អ្នក ហើយអាចធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងជាងពេលដែលអ្នកទើបតែក្រោកពីគេងទៅទៀត។ វាក៏ជួយកាត់បន្ថយពេលវេលាដែលអ្នកត្រូវត្រៀមខ្លួនផងដែរ ដែលបណ្តាលឱ្យអ្នកប្រញាប់ប្រញាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYQ1eKKuoKbMXKf5HpPQyOQnTUiG3QFm95vumAS-BmNIjYx4VnsLY7cnSc0hR2sbK_pjddddYep0J_dWytT7SAdeBTTxhtjaAo4KAv6M479S9Vt0zo1Wz9lmLld6lFgDu1Ullz6BUrGSM6cHKNG6jRAdldzx0lzMopIAuI58jUDNAwN8CKr2EeH91qWKWg/s1600/image_2025-03-12_13-56-39%20(4).png
៤ ការកំណត់កាលវិភាគច្រើនពេកនៅពេលព្រឹក ៖ ការព្យាយាមច្របាច់យកសកម្មភាពច្រើនពេកអាចធ្វើអោយអ្នកមានអារម្មណ៍ធុញថប់។ ជាឧទាហរណ៍ ការរៀបចំផែនការហាត់ប្រាណ ចម្អិនអាហារពេលព្រឹក និងការឆ្លើយអ៊ីមែលទាំងអស់នៅពេលតែមួយ អាចនាំឱ្យអ្នកមានភាពវឹកវរ ប្រសិនបើពេលវេលាអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCWXGeTLgnxV-gRaAXOJzG0NmFXONJ7Lo9c1b4XTictDAL_b92WBlR3VGax2EsokeDOgVoAqB-aZr8VxaEYl9UYhfTv7g5qbkL0tFOB7p-mVaF8eWshzfEc76ozo3BA1jfXkcCaUUvoTSeJWd4cKSbIT-1pAanok0_Mib9apcWMU7rEAQ53UUuY-xMofz5/s742/image_2025-03-12_13-56-40.png
៥ ទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក៖ ខណៈពេលដែលជាតិកាហ្វេអ៊ីនអាចបង្កើនការប្រុងប្រយ័ត្ន ការទទួលទានវាច្រើនពេកអាចនាំឱ្យមានការញ័រ ចង្វាក់បេះដូងកើនឡើង និងការថប់បារម្ភ។ ការសម្របខ្លួនជាគន្លឹះ ព្យាយាមជំនួសវាដោយទឹក ឬតែរុក្ខជាតិក្រោយពេលទទួលទានជាតិកាហ្វេអ៊ីនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjmJJQkCwYKNZD6xgcSQ8DKJsauBdy0_yPfXsmtU0OZgxZX6VwsXoafIF3OE9CPEGGjDFtoI9ccvmjPYMRqHjEiFcDCCALenloDsFXvkuQJp3UALGJQNzFfSbY_jiheu62laTkGnXecuFoNYfYYupKiCKSFZPJfdM9hJgSE3tVynfwTT3asetMpy1uhjPO/s1200/image_2025-03-12_13-56-40%20(2).png
៦ ការនិយាយជាមួយខ្លួនឯងដោយភាពអវិជ្ជមាន៖ ការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងគំនិតដូចជា “ខ្ញុំនៅក្រោយគេគ្រប់យ៉ាង” ឬ “ខ្ញុំមិនអាចដោះស្រាយបានថ្ងៃនេះទេ” អាចកំណត់សម្លេងអវិជ្ជមានរបស់អ្នកបាន។ ការអាណិត និងលើកទឹកចិត្តខ្លួនឯង ជាសម្លេងវិជ្ជមានដែលអ្នកគួរប្រាប់ខ្លួនឯងដើម្បីចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកដោយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC7qTwZxC8ZtnKaUK4KwJftslsXfHjgFqxU-Ujy2ufTd35zCA1L0D8VGgaF0CYK2FuJUH8aV1IiR-W-Mx3wSLRcM3XqePKrDzixJ3QeePHf9dt00jAXAueqoCgXJsjrZFC-PpwnF-pFtPzwBAZo61iwLHP2aoHhtfWLs0pcHSurMsGS3-onvveK9RHseIS/s1500/image_2025-03-12_13-56-41.png
៧ ភាពមិនមានសណ្តាប់ធ្នាប់៖ ការព្យាយាមស្វែងរករបស់សំខាន់ៗដូចជា កូនសោ កាបូប ឬឯកសារសំខាន់ៗអាចបណ្តាលឱ្យមានការខកចិត្ត និងធ្វើឱ្យអ្នកយឺត។ ដូច្នះអ្នកគួររៀបចំទុកមុននៅពេលយប់ដើម្បីបំបាត់ភាពចលាចលនៅពេលព្រឹកដ៏ស្រស់បំព្រងរបស់អ្នកបានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikbbUSMkf0OV-xVHiGc__Lvd1W3RosDKBe6eS7o5YO67wLX3NNQvjyWtuqXqtNY5kHjUm4yDtsZ1BPfPe8GZCLmovw_YU6KoE8OZnPf663_sK3V1Zj9P-CMe3qfLt74ogA8XPE1MBje94vpbwAWROmpTRC2D2IbdyJ8xkeQj7gyqYkwEUMZRc1Y05dzI7R/s1000/image_2025-03-12_13-56-41%20(2).png
ទម្លាប់ពេលព្រឹករបស់អ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គុណភាពនៃពេលមួយថ្ងៃរបស់អ្នក។ អ្នកអាចចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកដោយស្ងប់ស្ងាត់ជាងមុន និងមានទំនុកចិត្តជាងមុន។ វាមិនមែនអំពីការរៀបចំឡើងវិញនូវទម្លាប់របស់អ្នកក្នុងពេលតែមួយនោះទេ – ការផ្លាស់ប្តូរតិចតួច និងជាប់លាប់អាចបង្កើតភាពខុសប្លែកគ្នាយ៉ាងខ្លាំងទៅតាមពេលវេលា៕