តារាចម្រៀង លឹម សេរីហាន់នីកា ម្ចាស់ពានក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថាផលិតកម្មមានភាពលម្អៀងតារាចម្រៀងស្រីលើកនាងតែម្នាក់ឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji0H55qDVjN6aPypPjAMqq3AvoCmIwC2uq_lartxs20WFuObwddzdn59NOevOIg3_YG82E16n0eHTHtvcIZVLYPh-zO8DifZlYYbzKjJvTtASOKLwIk0CRCHsX1-MHftONn2TeqgYqDcQvjb7umGs5fgz5I66TN7WyI2gx3BGDKdsv5IExCidibaXKDZ9X/s2048/image_2025-03-12_08-30-22.png
កាលពីថ្ងៃទី១០ ខែមីនា លឹម សេរីហាន់នីកា បានចេញបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា «កុងត្រាស្នេហ៍» និពន្ធទំនុកច្រៀងដោយលោកឈិត តេងរិទ្ធ។ បទថ្មីរបស់ នីកា នេះមានអ្នកគាំទ្រជាច្រើនពេញចិត្តនូវទឹកដមសំនៀងរបស់នាង ប៉ុន្តែអ្នកមួយចំនួនបានបញ្ចេញមតិទៅកាន់ផលិតរស្មីហង្សមាសដោយសម្តែងចេញថាផលិតកម្មលើកតារាចម្រៀង លឹម សេរីហាន់នីកា ជាងគេជាងឯងព្រោះតែចេញបទច្រើនជាងគេបើធៀបនឹងតារាចម្រៀងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxapDM4Ek7JEGgbQxkjE7v9CoBeU67j1H-Z7gEsaNLsbWGCbB9aDrx0EmkkGxrjKql73YvqFyxMLdL-pNEccji5XdolH2xYjNlbVMIik_SaBbpies21tcvUfzqvJOHP9-GWdnD8R4D3s4Vo8dBPntdKa5Ea-IkGPlW5UkxUvFLBv9wXiMEqAL7ACS6R9X/s1614/image_2025-03-12_08-30-24.png

គណនីបណ្តាញសង្គមមួយឈ្មោះថា Buuny Sin បានបញ្ចេញមតិថា «ហង្សមាសអ្នកចម្រៀងស្រីចេញបទឱ្យតែម្នាក់ហ្នឹងទេអី មិនមែនមិនចូលចិត្ត តែឃើញលម្អៀងខ្លាំង វាធ្វើឱ្យជ្រេញ, ក្មេងស្រករក្រោយអ្នកមានសមត្ថភាពឃើញរើសបានដូចច្រើនដែរ ដល់ចេញបទចេញឱ្យតែម្នាក់ៗ , ម្ចាស់ពានផ្សេងគ្មានពេលថតបទឬគ្មានអ្នកនិពន្ធបទ ឬគ្មានលុយថតបទ, សូមអរគុណ»។ ការបញ្ចេញមតិនេះ លឹម សេរីហាន់នីកា បានចូលទៅឆ្លើយតបថា «ខ្ញុំស្រលាញ់បងណាអរគុណបងស្រី ចា៎បងយាយត្រូវណាស់ខ្ញុំគិតដូចបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3QtTux3zGBD-We4OILKxJCx1Qx4Pftyi0eb3ASI8_QU-AhWLNTkpgfoOGbgHYcXZziCo49YiEBZxRbNzn8bf23uOOSfy9n2WUlmSNnE0ZhOzCmGtztPFGPJCKNOmquYbGjs_-wmlp5E_YzznHVwvPbQucbTr-dpOS7dyA4pINlmRRhL01MWi-74Adw2dN/s960/image_2025-03-12_08-30-27.png

គណនីផ្សេងទៀតបានបញ្ចេញមតិផ្សេងទៀតថា «Admin ហង្សមាសដូចលម្អៀងពេកទេដឹងដូចម្ចាស់ពានលីន សោម៉ា អី៦ខែហើយទើបចេញឱ្យគ្នាមួយបទរឺក៏គិតថាសម្លេងច្រៀងមិនកើតគ្មានអ្នកស្តាប់?, ហង្សមាសមិចចេញបទឱ្យតែម្នាក់ចឹងមិនមែនមិនចូលចិត្តបទនីកាទេតែមួយខែជិត៥បទហើយចេញឱ្យតែនីកាម្នាក់នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0fPBD6sISpty1w_yMANCyZIMv5hEr8TCQaJ8tCokAsiS2_1t_MTym0zDEtFTDwZlt3BTU-N_ZL_sFZWBP8gFth-Ug4FDVIv3kGqAiJ3RURTaNEb8xUKLo6nxTW9TYNy3UhrXihguju3TnzAMDyHFJ9P3DPV8ZqoAaDFJe-K7gHKlREV_zXGTjny-2oo1/s1622/image_2025-03-12_08-30-30.png

គួរបញ្ជាក់ថាបន្ទាប់ពីក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មរស្មីហង្សមាសបទចម្រៀង នីកា ដែលទម្លាក់លើទីផ្សារទទួលបានគាំទ្រច្រើនពីទស្សនិកជនដូចជាបទ «ឯណាពាក្យស្មោះ , សុំបែកចង់ឱ្យបងលួង និងបទ បងលែងវិលវិញ ជាដើមសុទ្ធតែមានការស្តាប់ខ្ទង់លានដង។ តារាចម្រៀងវ័យក្មេងរូបនេះបានលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានាជាហូរហែ៕