Home Blog Page 572

ថៃតម្រូវឱ្យភ្ញៀវទេសចរគ្រប់រូបបំពេញព័ត៌មានតាមប្រព័ន្ធឌីជីថលរយៈពេល៣ថ្ងៃមុនចូលទឹកដីថៃ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ ប្រទេសថៃតម្រូវឱ្យភ្ញៀវទេសចរបរទេសគ្រប់រូបបំពេញព័ត៌មានតាមប្រព័ន្ធឌីជីថល Thailand Digital Arrival Card (TDAC) រយៈពេល៣ថ្ងៃមុនធ្វើដំណើរចូលទឹកដីថៃ មិនថាភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ។ ការបំពេញព័ត៌មានតាមប្រព័ន្ធឌីជីថលនេះ នឹងជួយកាត់បន្ថយរយៈពេលត្រួតពិនិត្យឯកសារភ្ញៀវទេសចរពេលចូលទឹកដីថៃ និងមានសុវត្ថិភាពជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFWLlf8f6sk-5rtbRHbaEu6CjLGwTg9V5kkXYr1H20xgihJWQ885fb7KIjhVatr9gZNEflhV06o9FZtjFw-3dz4lLeMOa636DghqW-buzmZ7eizfT-H-U9uqyPh3G014O3OQNIHvLMHr4oyqGov4xDbqshGob0sxXWAkui-5uUWajJjDZukY_LdydmPAQV/s900/photo_2025-04-01_13-57-36.jpg

យោងតាមហ្វេសប៊ុកផេកឈ្មោះ «TATNewsorg» បានជូនដំណឹងទៅដល់ភ្ញៀវទេសចរថា ការិយាល័យអន្តោប្រវេសន៍ថៃប្រកាសព័ត៌មានសំខាន់សម្រាប់ភ្ញៀវទេសចរបរទេសគ្រប់រូប ដែលធ្វើដំណើរមកប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ គឺត្រូវតែបំពេញព័ត៌មានចូលថៃ ក្នុងប្រព័ន្ធឌីជីថលឈ្មោះ Thailand Digital Arrival Card (TDAC) រយៈពេល៣ថ្ងៃមុនចូលទឹកដីថៃ ។ ប្រព័ន្ធថ្មីនេះនឹងជួយកាត់បន្ថយរយៈពេលត្រួតពិនិត្យឯកសារភ្ញៀវទេសចរពេលចូលទឹកដីថៃ ព្រមទាំងធ្វើឱ្យការចូលថៃងាយស្រួល និងសុវត្ថិភាព ហើយភ្ញៀវទេសចរពុំចាំបាច់បំពេញព័ត៌មានលើក្រដាសទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qInvUKxJfiTGj77uGDi0tUd_dA5aTsEWhPg6YzpuVdH4tyX-MQXfXJigbccfZE6_CkxMzwcHW5wVqkF9KUPn1dvO3Ko4gjSEcQYAF9lJGndHRvcU9Uk5TO31L_vyA7pKEpeNNugbaHBSN7W7AjQpo3Pe2WAIVsWWn_EzQsjtgt6pO5UcwJFABakskaEG/s768/photo_2025-04-01_13-57-37%20(2).jpg

ភ្ញៀវទេសចរត្រូវចុះឈ្មោះក្នុងប្រព័ន្ធឌីជីថល TDAC រយៈពេល៣ថ្ងៃ មុនពេលធ្វើដំណើរមកដល់ប្រទេសថៃ តាមរយៈគេហទំព័រ tdac.immigration ។ ក្រៅពីនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ប្រទេសថៃនឹងជូនដំណឹង ចំនួន៥ភាសា រួមមាន ៖ អង់គ្លេស ចិន កូរ៉េ រុស្ស៊ី និងជប៉ុន ព្រមទាំងមានខិត្តប័ណ្ណ និងវីដេអូណែនាំពីការបំពេញព័ត៌មានក្នុងប្រព័ន្ធឌីជីថល TDAC ផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPwO0-k24V62-k0S3IEFGx2tifFCiWndPS3yVNqjZh7srniEsoqy8ziQcvIlhacdYpBWw4xstJUApwa6kgZ-N6-FyY9p8WjGOY0TpwhiWtlJBvWvLogAHCEWnHfrHnZZaKF8ZN3Lm66_CbhxKC0p_w51wpfYOX3h6kXuy8icpMvzrOi-t3LihD9laPbXXM/s905/photo_2025-04-01_13-57-37%20(3).jpg

ការិយាល័យអន្តោប្រវេសន៍ថៃបានសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដូចជា ៖ ប្រព័ន្ធ E-Visa របស់នាយកដ្ឋានកុងស៊ុល, ប្រព័ន្ធពិនិត្យជំងឺរបស់នាយកដ្ឋានគ្រប់គ្រងជំងឺ និងប្រព័ន្ធប្រមូលប្រាក់ពីភ្ញៀវទេសចររបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ដើម្បីឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសចូលប្រទេសថៃ ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitkQjkOz_mm-FrVowUGUBcQbIEpdLaZkTq4O8Qw2Al9eCS3eXvghRzo_0R3064HzZYTOpjneQrAlNj1LjWQ44rXKlPvM4a2ygLdUX9czRtJ1gIMtRH5O-aUptZlRsgs9m2FrcEJdtiof6fFEaLP41Mwceht311-3IKRvLM9yIZEE6hlWnYUQ9vQCqMBxHp/s1280/photo_2025-04-01_13-57-37.jpg

ក្រសួងទេសចរណ៍ និងកីឡា ផ្តោតលើសារៈសំខាន់របស់វិធានការថ្មីនេះ ដើម្បីលើកកម្ពស់ប្រទេសថៃឱ្យក្លាយជា «Smart Tourism Destination» មានលក្ខណៈទំនើប និងជាប្រទេសរួសរាយរាក់ទាក់សម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ។ ហេតុនេះ ភ្ញៀវទេសចរបរទេសដែលមានគម្រោងធ្វើដំណើរមកថៃ កុំភ្លេចត្រៀមបំពេញឯកសារជាមុនក្នុងអនឡាញ ដើម្បីឱ្យការធ្វើដំណើរមកថៃពុំរាំងស្ទះ និងអស់ក្តីបារម្ភ ៕

នាយករដ្ឋមន្ត្រីថៃស្នើពន្លឿនការផ្ញើសារជូនដំណឹងពីរញ្ជួយដីទៅទូរស័ព្ទដៃពលរដ្ឋ

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រជុំដោះស្រាយបញ្ហាការជូនដំណឹងគ្រោះរញ្ជួយដី គឺប្រព័ន្ធ Cell Broadcast នឹងអាចជូនដំណឹងរញ្ជួយដីទៅគ្រប់លេខទូរស័ព្ទដៃពលរដ្ឋទាំងអស់ ប៉ុន្តែត្រូវរង់ចាំរហូតខែកក្កដា ទើបអាចប្រើប្រាស់ប្រព័ន្ធនេះ ។ បច្ចុប្បន្ន ថៃនឹងផ្ញើសារ SMS ជូនដំណឹងរញ្ជួយដីទៅទូរស័ព្ទដៃ Android ចំនួន៧០លានលេខទូរស័ព្ទ និងប្រព័ន្ធ IOS ចំនួន៥០លានលេខទូរស័ព្ទ ប៉ុន្តែការជូនដំណឹងនេះពុំទៅដល់គ្រប់ទូរស័ព្ទទាំងអស់ទេ ហើយរដ្ឋាភិបាលនឹងទំនាក់ទំនងជាមួយពលរដ្ឋតាមរយៈ Line និង Facebook ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho-Djle8B7ty6t9WZ_2Pr1xlsJYBt-yI5-lQjIBK7SDQOsaYkUVkXE_CrTXHJ801ALYYrlHFT8T6w-AugMXfR-BQfJ6X3A5F6-CmXH4FgiuW0ewNGjcNfjfArXmBf0vynhLIEBUYcI4X4r_KbUPJgx1LVLg5qDSIhkp_20iZVxaf8Xc_fZvaepJ2iwfxXG/s1280/photo_2025-04-01_16-40-46%20(2).jpg

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោកស្រី ផេថងថាន បានដឹកនាំការប្រជុំតាមដាន និងដោះស្រាយបញ្ហាការផ្ញើសារ SMS ជូនដំណឹងរញ្ជួយដី ជាមួយមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកស្រីបានជួបជាមួយអ្នកសារព័ត៌មាន និងសួរអ្នកសារព័ត៌មានថា តើបានទទួលសារជូនដំណឹងរញ្ជួយដីដែរឬទេ? អ្នកសារព័ត៌មានភាគច្រើនប្រាប់ថា តាំងពីកើតរញ្ជួយដីនៅថៃមក ពុំទាន់ទទួលសារជូនដំណឹងទេ សូម្បីតែសារមួយក៏គ្មានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBnfgAOZqWDhdVfyCAjbnbG5fwLTcKMZ8NsPvFVJyZmR8OQs192qjH5EVvlEbj-yZV6vD-ibExq3kuI6MKX66yRc5MLyHhrMTKu9Yj9tzRqmla6UdS04nBibOTaHFMlJPTfR_QX7_qap0RClhwytQgagcpq13WB0Va09ucanX7r19bnxYvb1jOY9ZxjMLl/s1280/photo_2025-04-01_16-40-46.jpg

លោកស្រី ផេថងថាន ថ្លែងថា លោកស្រីបានប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងឌីជីថលដើម្បីសេដ្ឋកិច្ច និងសង្គម ព្រមទាំងគណៈកម្មការផ្សព្វផ្សាយទូរទស្សន៍ និងទូរគមនាគមន៍ជាតិ ក៏ដូចជាក្រុមហ៊ុនទូរគមនាគមន៍ជាតិ (NT) ដើម្បីពិភាក្សាពីការកែលម្អចំណុចណាខ្លះ ។ ប្រព័ន្ធ Cell Broadcast (ឬការផ្ញើសារខ្លីៗពីរញ្ជួយដី) ទៅកាន់ទូរស័ព្ទដៃពលរដ្ឋ ពុំទាន់ដំណើរការនាពេលបច្ចុប្បន្នទេ ហើយត្រូវរង់ចាំរហូតដល់ខែកក្កដា ។ ហេតុនេះ បើមានរញ្ជួយដីកើតឡើងទៀតនៅមុនខែកក្កដា ឬរញ្ជួយដីកើតឡើងមុនពេលប្រព័ន្ធ Cell Broadcast ដំណើរការ តើគួរធ្វើដូចម្តេច? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEWzqIDZkRZ1fAIYcLn0HMkN_7FvySflAfFUr7tLEcwxxM7-jnpJ5609qXsLxbSC7kZ5z058XY7Fz7F9H9YG9YKeQIpFXUfjEMuXeZxz6OW36LsToAQfanfYaPUpgSEu3NHO6ZuPTVv1YtyD0vXKEtCapS3HDAZ8sV_x4ebkQVR0_e2-JJ-RLrNJr8hdO2/s1276/photo_2025-04-01_16-40-46%20(3).jpg

បច្ចុប្បន្ន ប្រព័ន្ធ Cell Broadcast ពុំទាន់អាចប្រើប្រាស់បានទេ ប៉ុន្តែអាចផ្ញើសារ SMS ជូនដំណឹងរញ្ជួយដីទៅកាន់ទូរស័ព្ទដៃ Android ចំនួន៧០លានលេខទូរស័ព្ទ និងប្រព័ន្ធ IOS ចំនួន៥០លានលេខទូរស័ព្ទ ។ គណៈកម្មការផ្សព្វផ្សាយទូរទស្សន៍ និងទូរគមនាគមន៍ជាតិ បានទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Apple ដើម្បីឱ្យអ្នកប្រើប្រាស់ទូរស័ព្ទអាចទទួលសារបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEhgP1R2uHPcO8sk0HhgmuazTq6hyphenhyphenQW2YnrGkmcU4lqNQUZlzL3ab08GOHmOVFvmR5sdyaXocoNo8KHA6DdlGTjPrJqIqYEKPKBUHg-kYsqfoGmJuZsKk4UqH6dimJTFAsBoY0gKHu5t5EDYgj26WWI3mWUFgfJTRd9FL4D3m9Ap0IkEv_mpYkWUlRzhh0/s1100/image_2025-04-02_08-51-40.png
ក្នុងអំឡុងពេលរង់ចាំឱ្យប្រព័ន្ធ Cell Broadcast ដំណើរការនៅខែកក្កដា ប្រទេសថៃនឹងប្រើប្រាស់ប្រព័ន្ធ Virtual Cell Broadcast (CBE) ដើម្បីផ្ញើសារជូនដំណឹងរញ្ជួយដីទៅពលរដ្ឋ ហើយអាចផ្ញើសារទៅទូរស័ព្ទ Android ចំនួន៥០លានលេខទូរស័ព្ទ ។ ក្រសួងឌីជីថលដើម្បីសេដ្ឋកិច្ច និងសង្គម និងគណៈកម្មការផ្សព្វផ្សាយ ទូរទស្សន៍ និងទូរគមនាគមន៍ជាតិ នឹងចរចាជាមួយ IOS ដើម្បីអាចប្រើប្រាស់ប្រព័ន្ធ Virtual Cell Broadcast ភ្លាមៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-EJXDy223YiFXa02f_fF7QjNWdoBoFBEyG97ZQX7IokCUJa_Kl5nmkADlh1PtfZzSbJwDf00AYh88Y0uk1tu3D3lQcV0SKKba6WNz3U7xkG2eOdse5APgaYXK44ZubSOspY2YCOEXlrMYIl8sQ_3hbC3CUbvhV1c6U5XTLthY9gqC_b23haxWTjhpQOVo/s1280/image_2025-04-02_08-51-41.png
ការផ្ញើសារ SMS ឬប្រព័ន្ធ Cell Broadcast គឺជាវិធីមួយប៉ុណ្ណោះសម្រាប់ជូនដំណឹងរញ្ជួយដី ប៉ុន្តែរដ្ឋាភិបាលនឹងទំនាក់ទំនងជាមួយពលដ្ឋតាមរយៈបណ្តាញសង្គមផ្សេងៗ ដូចជា ៖ Line និង Facebook ព្រមទាំងផ្សាយពីរញ្ជួយដីតាមទូរទស្សន៍ពិសេសរបស់ថៃផងដែរ ។ ពេលនេះ យើងផ្ញើសារ SMS ព្រមានពីរញ្ជួយដីសិន ហើយពេលប្រព័ន្ធ Cell Broadcast ដំណើរការ យើងនឹងអាចផ្ញើសារព្រមានរញ្ជួយដីទៅគ្រប់ទូរស័ព្ទដៃពលរដ្ឋយ៉ាងឆាប់រហ័ស ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ ៕

គ្រុឌបន្តត្រួសត្រាយផ្លូវផ្សព្វផ្សាយ និងរៀបចំកម្មវិធីប្រដាល់គ្រុឌគុនខ្មែរអន្តរជាតិ ជាលើកដំបូងលើទឹកដីអាមេរិក

0

នេះគឺជាជំហាននៃប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់គុនខ្មែរ ដែលវត្តមានសង្វៀនគ្រុឌនឹងលេចរូបរាងនៅលើទឹកដីមហាអំណាចសហរដ្ឋអាមេរិក ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ និងនាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច ម៉ោងនៅអាមេរិក ត្រូវជាថ្ងៃអាទិត្យ ទី១៣ ខែមេសា ២០២៥ ម៉ោង ៨ ព្រឹក ម៉ោងនៅកម្ពុជា នៅទីក្រុងឡុងបិច រដ្ឋកាលីហ្វញ៉ា ប្រទេសអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTisIMNK6B8vUp5cr46jkI6HEsreH1vVrel6JPiDiIp4P7LWCdnRrLY-5AOcQDqhXd2ItCGvTlAbqlJi-2770Oof2pzJM1l7A8ZOt4pedCNPtPu9WLUPsUYN54aVrbmfzetamaP5WHSyYrLfyu054zi9KaTymtr8gcU2PiDKvJaau_JxAHYtsJd5U2xuLy/s1080/kRUD-kUN-kHMER.png

គ្រុឌត្រូវបានគេទទួលពីការចូលរួមលើកស្ទួយវិស័យកីឡាជាច្រើន ជាពិសេសកីឡាប្រដាល់គុនខ្មែរ ដែលជាសិល្បៈកេរដំណែលពីដូនតាខ្មែរ ហើយការចូលរួមរបស់គ្រុឌ គឺមានរូបភាពទូលំទូលាយដែលក្នុងនោះមានដូចជាការបង្កើតកម្មវិធីប្រដាល់នៅទូទាំងក្នុងប្រទេស និងក្រៅប្រទេស, កម្មវិធីប្រដាល់ថ្នាលគុនខ្មែរ, ការឩបត្ថម្ភគាំទ្រកីឡាករដើម្បីឲ្យពួកគាត់មានជីវភាពកាន់តែប្រសើរ ព្រមទាំងឩបត្ថម្ភក្លឹបប្រដាល់ដើម្បីបន្តវឌ្ឍនភាព និងបន្តបណ្តុះបណ្តាលកីឡាករ ក៏ដូចជាឩបត្ថម្ភអ្នកផ្សព្វផ្សាយគុនខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipWmxVhzYLinCykjHtDzCNNEuU9BA7a3VQjFo9wF8cGxAGbUNCJPXpT7_cfLln0x4grOTs1Sd4E8oDT6Swy0MOLpDdU8jTWVCyQ2QwjGKnvJxQ-v2MfgymO0h07-QZhydKm_mZw6ef9kEjdAv91t2L02hUzO619sa6OU5A4B8TZm6zDhyxQrXcq6-9vRQV/s1618/487842965_1225020076298922_266255744283739097_n.jpg ក្រោមការដឹកនាំរបស់អ្នកឩកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី លោកតែងត្រូវបានគេទទួលស្គាល់ថាជាមនុស្សម្នាក់ដ៏សំខាន់មានចំណែក ធ្វើឲ្យគុនខ្មែររីកចម្រើនដូចសព្វថ្ងៃ ដោយលោកមានឆន្ទៈជួយគុនខ្មែរ ស្រឡាញ់គុនខ្មែរ និងមានទិសដៅច្បាស់លាស់ ព្រមទាំងបំផុសចលនាគាំទ្រគុនខ្មែរឲ្យកាន់តែទូលំទូលាយទាំងនៅក្នុងស្រុក និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA_hxjgV6aU8Zz_21x_1ptcfLe7M9TiFJNfTvVZ7tl1FpEOmrMghX5wPGUAHO6PhG-0NxdOnpXyrIVeMeGZsaKIiZLuyC9J6QST7LfmrFuCMn68zX1p0nq9n4scxJo5K2TnuIjXdbMOHOPyjrRn8SJp73juPqHHVbWaTX1ldIOaZKFO5x1Jz1C8X8-PguK/s2048/476914138_602835105845475_6331866745705944847_n.jpg

នេះមិនមែនជាលើកទីមួយទេ ដែលគ្រុឌចេញដំណើរទៅផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេស ហើយដំណើរទៅសហរដ្ឋអាមេរិកនេះ គឺជាជំហានដ៏មោះមុត និងក្លាហានបំផុតមួយរបស់គ្រុឌ ព្រោះវាមិនមែនជារឿងងាយស្រួលក្នុងការនាំយកកីឡាករ និងប្រតិភូជាច្រើននាក់ទៅដល់ទឹកដីដែលគ្រប់គ្នាតែងប្រាថ្នាចង់ទៅ ហើយនេះក៏ជាការត្រួសត្រាយផ្លូវឲ្យកីឡាករយើងបង្ហាញខ្លួនលើឆាកអន្តរជាតិកាន់តែធំ និងឈាងចាប់ក្តីស្រមៃរបស់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm-0PRznfGbx9IwhZUdpdSmz4OcFruTZ7-oSpecgzIF3pM5pX9dkafh4qPugRlISb_OftY8XPgUWUyjwA7cY9QFh8g5jkgYH4ysYHy4rQOEJr1O-roECQzr8Sed1RiYWcWGCH_sQwvXQXNuTkXvhMX8_JJPOB5jLAf2SFh0am8otQb5E_5EDpdZ6B_01ZA/s2048/476355566_602835125845473_3409377614348423356_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj-uNLlMRH7T1gsRQxjSL0dxTAA7HOvmrB64ew0A-2ppNXAkJxQDMYMcuxYee1dwNP_jxNeU0AeKgSeertGyYOhYfJZWKbkQwdILVwC1ZHSvvksQ7Pv5jE_Udfha9c1gEMe2QOe5_oeXvimK2JWoxMJ7WgGrTIBPPPc-6ncTgg7IwCfwT9oG0YSx52v00k/s2048/image_2025-04-01_18-52-03.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1EFAyGU_Yjru9835dZlAxROuSA9QPHMq_41y4CxZfyRqcvV87P2Aj-M98GwHJraI0Ry1DGPc_CtNn3LxS-WlJ230_v87XBers_BDzyaqLV3sXvSbo-yPAfaRgn8lWd1XUoydKvR17FZFPGWgnYh4FsN1c4fmJVKsHhSK0s0xVbfp8jPgCyFTBmSs5232/s1620/488316400_1225019926298937_2743552761712781083_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeNX0IASx56ufjkoUoVZFcndFV1LjF0Dfz08iTNMvXyCYKUJLwyygPPJH9D16lTxiakBze_qnG9lRf9OhAAhOCmR0XM1EMM-DTibHCcnzquM7WzSxTfHZF-LstNK3zIP-kX1Swv_KQ-tIoPnBN9HIINtk07HOBnAIV0NTVK3blOyvEtNB2VOzV7KfiZJl/s1620/488186447_1225020029632260_6408328412407093075_n.jpg
គាំទ្រគុនខ្មែរជាមួយគ្រុឌ!

ក្រុមហ៊ុន HONOR បង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី HONOR X8c ម៉េម៉ូរី លំដាប់កុំព្យូទ័រ 512GB តាន់360ដឺក្រេ ធន់ទឹកក្តៅត្រជាក់ ថតរូបស្អាតភ្ជាប់AI Eraser ក្នុងតម្លៃត្រឹមតែ 249$ ថែមកាដូកក្រើក

0

ភ្នំពេញ៖ ព្រឹកមិញនេះ ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា បង្ហាញវត្តមានជាផ្លូវការ HONOR X8c ម៉េម៉ូរី លំដាប់កុំព្យូទ័រ 512GB តាន់360ដឺក្រេ ធន់ទឹកក្តៅត្រជាក់ ថតរូបស្អាតភ្ជាប់AI Eraser ក្នុងតម្លៃអស្ចារ្យត្រឹមតែ 249$ ថែមកាដូកាសប្លូធូ Case និង ស្រ្គីនទូរស័ព្ទ សរុប 60$ កក្រើក Morgan Tower។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp4V5dJ5geLBB5Ve6nlqSviObcfrR_zyt8u52GFNJI4NFGCJ_jEDETBdwdc8eLGLZunR78XkQrNoARAJsriOBOxNj5PQN9XjXM0O7OPtBHiTUDtux5A_qNUhnlHh5g9LzadF17wRPIM7YYm3t5gkCREOgb3VOlWG1EfH_AL51T5nhHo3g2g1-AQX2VfF-O/s6000/DSC08705.JPG

អតិថិជនអាចធ្វើការកម្ម៉ុង់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី HONOR X8c ម៉េម៉ូរី លំដាប់កុំព្យូទ័រ 512GB តាន់360ដឺក្រេ ធន់ទឹកក្តៅត្រជាក់ ថតរូបស្អាតភ្ជាប់AI Eraser នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសក្នុងតម្លៃត្រឹមតែ 249$ នឹងទទួលបាន កាដូកាសប្លូធូ Case និង ស្រ្គីនទូរស័ព្ទ សរុប 60$។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfh6lzH-sQs4yTpOWBCq8C-fRS0PAnUJmpsdYU2IMfpwpQVvnFBc46Bx2ubfkmZad2TexRy4lkxHCkUDky4o7p1TFEutT5RTRtF8BsOFlJwXDM08d1XTMQgL-8hN-ubt1bYf2WngMZBVwQKWYo6jVh3psxHWMkDRWmkRNQYW3KRq6ZO6KFdyKcckCXEXVA/s6000/DSC08713.JPG

មានឈាមជ័រនៅក្នុងត្រកូលX ស្មាតហ្វូនស៊េរីថ្មី HONOR X8c ដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាងជាមួយនឹងរចនាបថកាន់តែ ទំនើបស៊ីវិល័យ ទាន់សម័យ ជាមួយនឹងបច្ចេកវិទ្យាសម្បូរបែបរួមមាន៖

១. HONOR X8c ជាទូរស័ព្ទដំបូងគេបង្អស់ដែលមាននូវកម្រិតផ្ទុករហូតដល់ទៅ 512GB ក្នុងតម្លៃ249ដុល្លារ ដែលជំនួយដល់ការប្រើប្រាស់សម្រាប់ផ្ទុកឯកសារ រូបភាព បានដល់ទៅជាង 200,000សន្លឹក ចម្រៀង បានជាង 80,000បទ មិនងាយអោយយើងត្រូវផ្ទេចូលទៅក្នុង Computer ឬ Hard disk ឡើយ។ ពិសេសការប្រើប្រាស់ Memory ដែលមានស្រាប់ក្នុងម៉ាស៊ីនគឺបញ្ជៀសនូវហនិភ័យផ្សេងៗដែលបណ្តាលមកពី ការបន្ធែម Memory ពីខាងក្រៅដែលងាយខូច ឬ បាត់បង់ឯកសារក្នុងពេលប្រើប្រាស់។ ជាក់ស្តែង កម្រិតមេម៉ូរីធំនេះជាជំនួយដល់ការប្រើប្រាស់ប្រចាំថ្ងៃខ្លាំងព្រោះប្រសិនបើមេម៉ូរីជិតពេញ ឬ ពេញ នោះការដំណើរការរបស់ទូរស័ព្ទនឹងមានការយឺតយ៉ាវ ដែលលើកនេះពិតជា ពិសេសសម្រាប់អតិថិជនដែលកំពុងជួបបញ្ហាប្រើប្រាស់ ទូរស័ព្ទដែលមានមេម៉ូរីពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ355CttRgZ_65SqDY8xX9shbx1h7gHTiPHx0HJ6_T4l4VoIIXX2TKL9lTbT4yMTo8DQOPYeGClro-x4K3rSbTS_3rJolUz8h6MUc1MhGr6pKdOUXDdfGqPq3NBHJlK26tuGvMTHvdvF72vp8FFrMqv-q6tJiHNYLasTKnYWslwLEwgP0mHFJ5XkSIUFaQ/s6000/DSC08799.JPG

២. យើងធ្លាប់តែឃើញនូវ Flash ពន្លឺជំនួយដែលមាននៅជាមួយកាម៉េរាខាងក្រោយ ប៉ុន្តែ HONOR X8c ដែលមានកាម៉េរា Selfie ធំរហូតដល់ទៅ 50MP នេះក៏បានបំពាក់មកជាមួយនូវ Flash ជំនួយមកផងដែរដែល លែងអោយយើងពិបាកថតទោះក្នុងស្ថានភាពដែលមានពន្លឺខ្សោយក៏អាចថតបានដោយពុំចាំបាច់មាន ពន្លឺជំនួយ។ បូកបន្ថែមមកជាមួយហ្នឹង កាម៉េរាខាងក្រោយទំហំធំ 108MP ដែលមាននូវប្រព័ន្ធទប់លំនឹង OIS និង EIS អាចជួយក្នុងការធ្វើអោយរូបភាព និង Video មានលំនឹងល្អទោះយើងដើរថតក៏ដោយ។

៣. HONOR X8c មាននូវ AI ចុងក្រោយបង្អស់ដែលបានបំពាក់មក គឺ AI Eraser ដែលអាចលុប ឬ កែប្រែរូបភាពដែលយើងបានថតហើយនៅកន្លែងដែលមានមនុស្សច្រើនអោយដូចយើងនៅតែម្នាក់ឯង ឬ យករូបភាពចាស់ៗដែលយើងមានយកមកកែសម្រួលនៅក្នុង HONOR X8c ក៏បានដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4UwZYVcKTy2dxWrTiAxWFNz-RBE3K349X1goXTZi3l4Aw7w09Mw1c7dtamfsV__zT5BPHwPDM4DDetj718W1o61V-u-0vfPoMgZ03kwO0TiIcfe3JlgfXuGippRcNFV9HoKA-d58w-qIjgtb3ctbNgy7Vl3GFhbIyDCstmwQnR3ga4zGobqAY1XAuSRAo/s6000/DSC08746.JPG
លែងអោយយើងពិបាកក្នុងការដើររកប្លង់ថតក្នុងទីប្រជុំជន រមនីយដ្ថាន កន្លែងដើរលេងផ្សេងៗទៀតទេ។
៤. HONOR X8c ក៏បានបន្ថែមនូវចំនុចពិសេស ដែលយើងអាចយកទៅថត Vlog ក្នុងទឹក ទាំងថតរូប និងថតVideo បានដោយងាយស្រួល ព្រោះ HONOR X8c តាន់ជាមួយទឹក ដែលអាចបញ្ជៀសបានពីបញ្ហាគ្រប់កាលទេសះ ក្នុងកម្រិតខ្ពស់ IP 64+ ។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចទ្រាំទ្រនូវសីតុណ្ហភាព ទាំងទឹកក្តៅដែលកំពុងពុះ និងទឹកត្រជាក់ បានថែមទៀតផងផង។ ជាមួយសមត្ថភាពពិសេស Wet hand touch control អ្នកនៅតែអាចបន្តប្រើប្រាស់ចុចនៅលើអេក្រង់បានយ៉ាង Smooth ទោះបីមានសំំណើម ឬ ទឹកនៅលើអេក្រង់ក៏ដោយ។
៥. HONOR X8c តាន់360ដឺក្រេ ដែលអាចធានាបាននូវរាល់សកម្មភាពប្រើប្រាស់ ឬ ពេលធ្លាក់ជាដើម។ មិនតែប៉ុណ្ណោះវាអាចទប់ទល់ជាមួយកម្លាំងសង្កត់ខ្លាំងដែលមិនងាយនឹងធ្វើអោយតួខ្លួនរបស់ X8c កោង ឬ ហើបងាយៗឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOawOLl39plFTySpD-htclqXSetoRSv7fq77wb50txTwmf6C2-dJ5LaW_H210u8grpFA2qtOBTRaMcNT9w0Yi5CjWb7IW_B7LRSrIYTTELORBGQ5bTWSJYbPaUrb_DsJhYxwVTChlxEJpzFpGEuoGdyrHq0Jyl1J45T2z7THnjMdgASpegDVnDhzbZV9nT/s6000/DSC08734.JPG

៦. ជាមួយនឹងអេក្រង់ដែលអាចបង្ហាញនូវពណ៍បានដឹតស្រស់ កម្រិត AMOLED មានគែមអេក្រង់ខ្លឺបំផុត ដូចទៅហ្នឹងទូរស័ទ្ធIPHONE ក្នុងកម្រិតល្បឿន 120hz ដែលមិនចាញ់ពន្លឺថ្ងៃទោះបីប្រើប្រាស់នៅខាងក្រៅក្តី។
៧. HONOR X8c ក៏បានគិតគូរដល់សុខភាពភ្នែករបស់អតិថិជនផងដែរ ពិសេស កុមារដែលចំណាយពេលជាមួយទូរស័ព្ទច្រើនគឺអាចងាយប៉ះពាល់ដល់សុខភាពភ្នែក ដូចនេះទើប HONOR X8c បានបំពាក់នូវអេក្រង់កាពារផ្នែក កម្រិតខ្ពស់លេខមួយ ដែលមាន PWM Dimming ដល់ទៅ 3840hz អាចការពារភ្នែករបស់អ្នកបានយ៉ាងល្អពីមិនអោយពន្លឺងអាក្រក់ជះចេញពីទូរស័ព្ធមកប៉ះពាល់ភ្នែកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNqlwOijsboK7zNi6xy13ibPMzSTJFf3IjbTqAaMRDvxxJYE4NzvwijXe99cF-7qjJ97kW74gmaz8_14P6yqc1Sm0xKj6YtjqYD2KuGilbc7egk3RrTwnqunNOttnfZHWTGDJtxmBVUah7gZlCbpwvz8SCI3CRC_IAY6XQKiEO01L8W4k4VK6a95AdXDQq/s6000/DSC08723.JPG
៨. HONOR X8c បានដាក់មកនូវកម្លាំងម៉ាស៊ីន RAM ធំដល់ទៅ 16GB, CPU Snapdragon 685 ទំហំត្រឹមតែ 6nm , GPU Adreno 610 ដែលអាចសន្សំនូវថាមពលថ្មបានកាន់តែយូរ និងអាចអូសបាននូវកម្មវិធី ធំៗ កាត់រូប កាត់វិដេអូ លេងហ្គេមបានយ៉ាង Smooth ។ ជាមួយកម្រិតសម្លេង បើកបន្ថែមអស់ដល់ទៅ 200% វាពិតជាបំពេញតម្រូវការកំសាន្ត និង ប្រើប្រាស់ទូទៅរបស់អ្នកបានយ៉ាងល្អ ទាំងនៅក្នុង ឬ នៅក្រៅ យើងពិតជាអាចជឿជាក់លើសមត្ថភាព Speaker របស់ HONOR X8cនេះបាន។ ក្នុងកម្រាស់ត្រឹមតែ 7.1mm និង ទម្ងន់ ត្រឹមតែ 174g HONOR X8c ជាប់ជាទូរស័ទ្ទដែលស្តើងបំផុតមួយកម្រហ្នឹងមាននៅក្នុង Brand ផ្សេងៗ ផ្តល់អោយនូវការចាប់កាន់ប្រើប្រាស់បានយូរដោយមិនចុកស្រពន់ដៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU4C_eFRgrVM1m_WjTY0aO4Ooop2nT2lSSzyAFabSUW0SIz4wcE_75kx4KDjmvV5CdcZ2qIl0uFugramJzuh4giARXFqOkQYDdjTDIhvvwQy7UGcaH9DjdOhYXeMN8_HqWoRuUYU_YtB60CW5XkuNwO4ebU5UdAdHN5rDIOF7vHJDmyb7H9x45Ta6PD9yG/s6000/DSC08701.JPG

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនស៊េរីថ្មី HONOR X8c មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌បៃតង ពណ៌ខ្មៅ និង ពណ៌ទឹកប្រាក់។ សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះតទៅ នៅតាមបណ្តាហាងលក់ទូរសព្ទនានា ឬ ហាងដែលមានស្លាកសញ្ញា HONOR ក្នុងតម្លៃត្រឹមតែ 249$ ថែមជូនកាដូ កាដូកាសប្លូធូ Case និង ស្រ្គីនទូរស័ព្ទ សរុប 60$ ។ ប្រញាប់ឡើងកុំឲ្យឱកាសល្អនេះកន្លងផុត ព្រោះចំនួនកាដូបន្ថែមមានកំណត់!

ក្រោយបាតុភូតរញ្ជួយដី រណ្តៅជ្រៅៗជាច្រើនកើតមានឡើងនៅប្រទេសថៃ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋបានប្រទះឃើញរណ្តៅដីមានជម្រៅជ្រៅ ចំនួន៦រណ្តៅ ស្ថិតនៅភូមិមេសុរិន ឃុំខុនយ៉ួម ស្រុកឃុនយ៉ួម ខេត្តមេហុងសន ហើយចៅហ្វាយស្រុកឃុនយ៉ួម បានហាមឃាត់ពលរដ្ឋកុំឱ្យទៅក្បែររណ្តៅទាំងនេះ ដោយសារបារម្ភពីគ្រោះថ្នា.ក់ និងរង់ចាំការស្រាវជ្រាវរកមូលហេតុច្បាស់លាស់ ។ អាជ្ញាធរសន្និដ្ឋានថា ដោយសារប្រទេសថៃទទួលរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ទើបបណ្តាលឱ្យដីស្រុតក្លាយជារណ្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLQwUmsGSqOwR5Qr8_m6K-6gXFMHI6QIS8SUjgwgpnFJwlQuqhM4cHEelNV74lVK6nkNB06ceyS8VXnh4LSvF_sgWsLGG8zgpSpZzgP8TanX73BrU1jUq_X-zHaqNzvKQaORAKZIOT28QqEbQEHbhP10KSs2rOOO3Q_Gzme3wKAkyk5sZ9e_Q1Q1BCpYQx/s1280/photo_2025-04-01_11-25-04%20(2).jpg

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ចៅហ្វាយស្រុកឃុនយ៉ួម លោក ណារ៉ុងផាត់ ណាតសាប់ បានទទួលសេចក្តីរាយការណ៍ពីការប្រទះឃើញរណ្តៅដីជ្រៅជាច្រើនកន្លែងមានទំហំខុសៗគ្នាក្នុងតំបន់កសិកម្មនៅភូមិមេសុរិន ឃុំឃុនយ៉ួម ស្រុកឃុនយ៉ួម ខេត្តមេហុងសន ហើយលោកក៏បញ្ជូនមន្ត្រីថ្នាក់ស្រុក សហការជាមួយមន្ត្រីថ្នាក់ឃុំ ចុះត្រួតពិនិត្យរណ្តៅដីទាំងនេះ ។ រណ្តៅដីសរុបមាន៦រណ្តៅ ក្នុងនោះមានរណ្តៅធំចំនួន២ និងរណ្តៅតូចចំនួន៤ ក្រោយការពិនិត្យរួច មន្ត្រីក៏បានហាមឃាត់ពលរដ្ឋចូលក្បែររណ្តៅ ពីព្រោះអាចកើតគ្រោះថ្នាក់ និងរង់ចាំការស្រាវជ្រាវបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNeLSZ8S7YehxrLIQPtUQHFfCUfbbuk2vR2NPny6y5yIR11H2Nxk98LNXlvttm3XIbxpuYLG9zm6D4kvOYIfUJ3NkO5n_9yBh16CD8GAStBNXgQoyGkELNtgYgVTSOA6cKfFgbIoYQJM5NhlOXMnzOdb3Wny1w-TdPV1PXlKzPxhrSiwArT4BD7RMPZTz/s1024/photo_2025-04-01_11-25-04%20(3).jpg

ការប្រទះឃើញរណ្តៅជាច្រើននេះធ្វើឱ្យពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសន្និដ្ឋានថា វាកើតឡើងដោយសារឥទ្ធិពលរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ រញ្ជួយដីនេះធ្វើឱ្យប៉ះពាល់ផ្ទៃដីកសិកម្មនៅប្រទេសថៃ ពីព្រោះក្រោយកើតរញ្ជួយដីធ្ងន់ធ្ងរនៅមីយ៉ាន់ម៉ា គឺមានរញ្ជួយដីជាច្រើនលើកក្នុងខេត្តមេហុងសន និងបណ្តាលឱ្យដីស្រុតក្លាយជារណ្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioM9S5T0jIKBbbqHfoYuTdfbAsmc6Bf2V2HrpDE2DRugOintlDzBkXIRXBMi2rfsTfPdG9EOYd8FpXNb5EQBQXrnYvLTB5truz8LgB-Jevbn9xxbAH5DJfnZ3AjDK_z7N2kWrB1g7iDPMb2EW8w9IAXpaqhp6-uHKPPkDBYxoszzngcDrFuzz5YYtWaK2a/s1024/photo_2025-04-01_11-25-04.jpg

រណ្តៅទាំងនេះកើតឡើងនៅលើដីស្រែរបស់មេភូមិ និងលើដីស្រែរបស់ពលរដ្ឋម្នាក់ទៀត ដែលនៅឆ្ងាយពីគ្នាប្រមាណ៤ម៉ែត្រ ដែលរណ្តៅនីមួយៗមានទទឹង១០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ។ អាជ្ញាធរបានយកខ្សែមកចងដើម្បីការពារមិនឱ្យពលរដ្ឋចូលក្បែរ ដោយសាររណ្តៅមានជម្រៅកាន់តែជ្រៅ ហើយរង់ចាំឱ្យភ្នាក់ងារជំនាញមកត្រួតពិនិត្យ ។ មេភូមិបានជូនដំណឹងទៅអ្នកភូមិឱ្យដឹងអស់ហើយ និងហាមអ្នកភូមិចូលក្បែររណ្តៅដាច់ខាត ដោយសារអាចកើតគ្រោះថ្នាក់ ។ នេះបើតាមមេភូមិមេសុរិន លោក ថាវ៉ាត់ ខាតខាំផូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOSNxHlK09xTbJe03I3X-c5awMDtdC6n2LRjdewmaBJAFXaoxCNPrjIzs1kqJ7cyy7ZMq6OMFXU722EgBbQRySGRj4mst6oZE2LSVURgxuYD66G_iBYnFGj9uBCPDSZ2-RJ9nLJVg2VkwdqHnwXHjZV-sU9hEYkmoKJh194cxSZe4xkzX0SExmjLcD6ygF/s1024/photo_2025-04-01_11-25-05.jpg

ពលរដ្ឋក្នុងតំបន់ប្រាប់ថា ពុំធ្លាប់ឃើញរណ្តៅបែបនេះពីមុនមកទេ ប៉ុន្តែក្រោយកើតរញ្ជួយដីនៅមីយ៉ាន់ម៉ា និងមាន Aftershocks ជាច្រើនលើក ស្រាប់តែកើតរណ្តៅទាំងនេះ ។ សំណាងល្អ វាកើតនៅលើដីស្រែ បើកើតនៅទីប្រជុំជនវិញ មុខជាខូចខាតលំនៅឋានពលរដ្ឋមិនខាន ៕

ហ្សាណា និង នរិទ្ធ កម្សាន្តសប្បាយជាមួយគ្នានៅកន្លែងពេញនិយមផ្លូវថ្មើរជើងមាត់ទន្លេ

0

ផ្លូវថ្មើរជើងមាត់ទន្លេ នៅថ្ងៃចុងសប្តាហ៍(សៅរ៍-អាទិត្យ) ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កាន់តែទទួលបានការគាំទ្រមានប្រជាពលរដ្ឋជាច្រើនរួមទាំងទេសចរអន្តរជាតិមកកម្សាន្តសប្បាយយ៉ាងផុសផុល។ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមក៏បានចែករំលែកពីតារាចម្រៀង រ៉េត ស៊ូហ្សាណា និង នរិទ្ធ បានលេងលោតអន្ទាក់យ៉ាងសប្បាយរីករាយនៅកន្លែងដ៏កំពុងពេញនិយមមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid3SBYKn4M_F6FB-c7UGw7Y-PYs8b71VhAUO2HEuynzLnX1HRlUrLKMAIuD_wCaZDk2cDDx8wKFLSFNxGwbc8vWfCkG4D9mODbtxKjNWc6GjLe7jrY0qlNooGXnWsvo4cDn387Y5q8WMuGwZ81Xbc46EY09fQf8OAwu6dHrSeo00OQxVADT_c9-Oftn1jp/s2048/image_2025-03-31_14-13-33.png
ប្រិយមិត្តអ្នកតាមដានវិស័យសិល្បៈមួយចំនួនជ្រាបមកហើយចាប់តាំងពី រ៉េត ស៊ូហ្សាណា បានចូលផលិតកម្មទី២របស់ខ្លួននាងមានទំនាក់ទំនងល្អៗជាមួយសិល្បករដទៃទៀតណាស់។ ផ្តល់ដោយអារម្មណ៍កក់ក្តៅរីករាយជាមួយគ្នាដូចជាការកម្សាន្តលេងទិកតុកជាមួយគ្នាជាហូរហែក្នុងនាមស្ថិតនៅទ្រនំតែមួយដូចគ្រួសារតែមួយ។ ជាក់ស្តែងថ្មីៗនេះនៅលើបណ្តាញសង្គមបានបង្ហាញពីសកម្មភាព ហ្សាណា និងកំលោះសង្ហា នរិទ្ធ ទៅកម្សាន្តនៅ ផ្លូវថ្មើរជើងមាត់ទន្លេ យ៉ាងរីករាយជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Ayoyomk_GmVqXvrwkptl4qhtUtOvdqhr9QaRhSeIUcfdHk7nx18FriQSj3OwjLm3k7nHsqh_KVGKvF2IrFngBc7XxoLMT-DOF8bHegwd-dCMuTM6rmpWhmnjFYPSbhY07cf3Xhm4BkJAPL2OUxg0wfeb4vk45RtzCcrXkx7WIWjG9WEv2fdqAO74oCUt/s2048/image_2025-03-31_14-13-35.png

តាមរយៈវីដេអូនោះគេបានឃើញ នរិទ្ធ និង ហ្សាណា បានលោតអន្ទាក់ជាមួយគ្នាដែលនេះជាល្បែងកម្សាន្តមួយរម្លឹកពីកុមារភាពដែលការលោតអន្ទាក់នេះជាល្បែងកម្សាន្តមួយនៅ ផ្លូវថ្មើរជើងមាត់ទន្លេក្រៅពីការរាំកម្សាន្ត និងកន្លែងសប្បាយៗជាច្រើនទៀតដែលមានមនុស្សទៅចូលរួមយ៉ាងច្រើនកុះករនិងមានការលក់ដូររបស់ខ្មែរជាច្រើនទៀតទៅដល់អ្នកទៅកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh__kCzqrbrG7ZkJEjP6nLasIYP4LM1DoKCA0WA6EW9RcytDasrHMhOmxiEZot_92iUIC9q_Ici338jffCT3KLdqE7_JaYoUAwD1qKgpFC9HzF9f18ahq5TeEw_pDctEJfhTT54L_DoaaQWnFP2nVSD_10bTdC2qFAnudqkY9dDsz-Fm9YuDQPwu2PdByKy/s1710/image_2025-03-31_14-13-41.png
រ៉េត ស៊ូហ្សាណា ជាអ្នកចំណូលថ្មីមែនពិតប៉ុន្តែមានការចុះសម្រុងជាមួយនឹងសិល្បករដទៃទៀតណាស់។ កន្លងមកនាងនិង នរិទ្ធ រួមទាំង យូហៃ ផងលេងទិកតុកជាមួយគ្នាយ៉ាងសប្បាយ។ ក្នុងកម្មវិធីជប់លៀងនៅក្នុងក្រុមហ៊ុន ហ្សាណា ក៏បានច្រៀងលេងកម្សាន្តជាមួយ វណ្ណដា ផងដែរ។ ហ្សាណា បានចាប់ដៃគូជាមួយនឹង យូហៃ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈសកម្មភាពរបស់ និរទ្ធ និង ហ្សាណា ក៏ផ្តល់សញ្ញាវិជ្ជមានដូចគ្នា អាចថាអនាគតមានអ្វីជូនទៅអ្នកគាំទ្រក៏ថាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhADXSa0Rk7Wtpid0P4ewwKWh9H_PIns0SzBgF94dYMobwPqJrv0HkJ7rSoFssGt6ADvg5N1Qjd0LIlhwnTuamwMxCXdoSuAPOAPYkdzWf3zEDR5D6uVH_qRNC3HvJ4WPPsHUoTrj5B5CnFqn1KrEPBUSJENTVciFyHxNPqjELiMWOF4DARHk3lKTEEEfIF/s2048/image_2025-03-31_14-13-45.png

គួរបញ្ជាក់ផងដែរថា នាខែកក្កដា ខាងមុខតារាក្នុងទ្រនំបារមីមានដូចជា រ៉េត ស៊ូហ្សាណា វណ្ណដា នរិទ្ធ វណ្ណថាន និង យូហៃ នឹងមានការសម្តែងនៅសហរដ្ឋអាម៉េរិកផងដែរ៕

តារាចម្រៀងពីររូប ហ៊ានទម្លាយការពិតថាម្តាយរបស់ខ្លួនជាប់ពន្ធ.នាគារ

0

ថ្មីៗកន្លងមកនេះម្ចាស់ពានប្រលងចម្រៀងរ៉េបថ្មីថ្មោង អូជី ហ្គូលឌិន បានទម្លាយពីម្តាយរបស់ខ្លួនជាប់ពន្ធនាគារហើយកំពុងទន្ទឹងចាំម្តាយត្រឡប់មកវិញទាំងមិនទាល់ដឹងពីពេលវេលាជាក់លាក់។ មិនត្រឹមតែ អូជី ប៉ុណ្ណោះទេដែលហ៊ានទម្លាយបែបនេះគេចាំបានថាតារាចម្រៀង ណាន វីសារ ក៏ធ្លាប់បានទម្លាយប្រាប់ទស្សនិកជននូវការពិតថាម្តាយរបស់លោកក៏ធ្លាប់ជាប់ពន្ធ.នាគារ ដូចគ្មានរយៈពេល៥ឆ្នាំហើយលោកក៏ធ្លាប់ចំណាកស្រុកធ្វើជាកម្មករសំណង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdlCmKig33jc_AYGPUQ8T1JTMe9qXh1oM7ZImNzgonCrzN7_52jRWvlKLBDDPXfdpvC9VYtMBUOB4gGoUO-5B4_yQXG9m51CizHtJk4enPYWOorWKTQ6A9qmjZptGDYqqsVyzU4iqG9OG9gKx9X7-gV2cwiBtKM_Nb8nSB49CDSddqiE_Z107yaNsUvZ49/s2048/image_2025-04-01_09-20-32.png

ក្នុងកម្មវិធីសម្ភាសន៍ អ្នកជិតខាង ពីតារាកិត្តិយស អូជី ហ្គូលឌិន ម្ចាស់ពានក្នុងកម្មវិធី The Rapper Fighter បានបង្កឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានការអាណិតអាសូរចំពោះម្ចាស់ពានរូបនេះបន្ទាប់ពី អូជី រងនូវការរិះគន់ក្នុងរយៈពេលចុងក្រោយនេះ។ ក្នុងកម្មវិធី អូជី បានរៀបរាប់ពីការតស៊ូរបស់ខ្លួនរួមទាំងរឿងរ៉ាវនៅក្នុងរង្វង់គ្រួសារដែលបែកបាក់គ្នាចំណែកឯម្តាយរបស់លោកគឺជាប់ពន្ធនាគារពីដើមឆ្នាំ២០២៣ រហូតមកដល់ឥឡូវ។ អូជី បានបន្ថែមដែរថា ប្អូនៗរបស់ខ្លួនរស់នៅជាមួយឪពុក ហើយព្រមទទួលស្គាល់ថារស់នៅគ្មានភាពកក់ក្តៅហើយនៅពេលគ្រួសារបែកបាក់លោកចេញមករស់នៅខាងក្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQpEQnTLtc72WOIMT0yLxVmeVZu3g-bYPWspLbw-1zIUBJdC7-FZC4gvqeRNKiwgKaZSnVr3VjDcr4_9bmDsHfkh373QAyt0O_DgRJ7PijufgcKy42mh2NdHw6ZYZE74SYPoGw0gyUKN4mtfGzMQcAI-la9gg1xaoomPkBQJSBFBsNYm9w4kKWJVE9uLGS/s2048/image_2025-04-01_09-20-30.png
ជុំវិញម្តាយកំពុងជាប់ពន្ធនាគារ អូជី ថាម្តាយរបស់ខ្លួនកុហកថាចេញមកពេលនេះប៉ុន្តែមិនឃើញដដែលហើយក៏ប្រាប់ថាពីរខែទៀតនឹងមានសេរីភាពប៉ុន្តែមិនដឹងថាម្តាយរបស់ខ្លួនកុហកទៀតឬអត់ទេ។ ទទួលបានភាពជោគជ័យក្នុងជំហ៊ានដំបូងក្នុងនាមជាម្ចាស់ពាន អូជី ក៏បានបង្ហាញដែរថាម្តាយរបស់ខ្លួនក៏បានដឹងរឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGHoWWgCD55Z8-uqur2uQcjji16Idiocv9stxmt1T2Yu3ccecQaGAU436UIhkMF3AmeJR7dPBcGhRCRxQ5cO8ad9WwSbjGjSeAyDXgF1_iGE7uN9Q2SuJUxpqWfgU8tJsmBvyjSUpcctuNcsx1gETXrF837wXgK6Gu40_YYRySWUIETb6voR9K1NCbEjOY/s2048/image_2025-04-01_09-20-38.png

ការទម្លាយពីរឿងម្តាយកំពុងជាប់ពន្ធនាគារនេះបានធ្វើឱ្យមនុស្សជាច្រើនបញ្ចេញមតិថា អូជី ហ៊ានទទួលស្គាល់ការពិតមិនលាក់បាំងមហាជនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpnvy5pfiWkfGMXvaD-YU905WyTAhSFK_bV1LHQzLze0ScIIqy000S8LqlHaOGcdeksO4HKTC4MFs7ek1eLAjE3ohBIlcynAYDKpQ6_5qjOAuzfNPmi1zVuAl5hZL1q6xqudJ5-oUS-VyNMav2AFO7BCL_twObugnK8u9M_kaUdFBNVTVDQk5lG4EiCmLQ/s2048/image_2025-04-01_09-21-47.png
មិនត្រឹមតែ អូជី ប៉ុណ្ណោះទេដែលហ៊ានទម្លាយថាម្តាយរបស់ខ្លួនជាប់ពន្ធនាគារ គេចាំបានថាកាលពីឆ្នាំ២០២២ តារាចម្រៀង ណាន វីសារ ក៏ធ្លាប់ទម្លាយប្រាប់ទស្សនិកជនដូចគ្នាក្នុងពេលលោកកំពុងប្រលងកម្មវិធី Cambodian idol រដូវកាលទី៤។ នាគ្រានោះ ណាន វីសារ បានបង្ហាញថា ឪពុកម្តាយរបស់លោកបានបែកបាក់គ្នាតាំងពីលោកមានអាយុ៣ឆ្នាំ ជាកូនកំព្រាគ្មានភាពកក់ក្តៅ។ ក្នុងនោះលោកក៏បង្ហាញថា នៅឆ្នាំ ២០១០ ម្តាយរបស់លោក ត្រូវជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ជាហេតុលោកត្រូវទៅរស់នៅជាមួយលោកយាយ។ ដោយសារតែជីវភាពខ្វះខាតខ្លាំងនៅក្នុងឆ្នាំ២០១៥ លោកបានសម្រេចចិត្តបោះបង់ចោលការសិក្សា ដោយងាកមរកការងារធ្វើជាកម្មករសំណង់នៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgZQH_pZPpxW52y-uXuLJmDnDg8J_7eiRAdbRri3vQRXetZWaKkoF3xa-0Fl42F-qTV6L3GjQBmMKemcs3rwQ6biJH4dP2xqWx5-D90kukICQdMh1QkgS1WtfdJShuoAOrm29Y8dL893ukUifBMRUuYXwOwwM-xuec7PfCu-eHVmdjg0x5kASPn2KzYAv/s2048/296067865_586227476206450_4771167309881968709_n.jpg

ក្រោយពីធ្វើជាកម្មករចំណាកស្រុក លោកមានក្តីស្រមៃចង់ក្លាយជាតារាចម្រៀងមួយរូបហើយសម្រេចចិត្តវិលមកមាតុភូមិវិញហើយក៏ជាតារាចម្រៀងនៅក្នុងសណ្ឋាគារមួយនៅទីក្រុងភ្នំពេញផងដែរ។ ក្រោយមកលោកក៏សម្រេចចិត្តដាក់ពាក្យប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8txmK-Q43C9gHLiWAnYhZXsPxuQJe5QS5A3TPsxA528-Q6aVmC2QCGM79uN_vOEcqAqcUuFhA69de9nczyxDTUwHaxx3-4MSt9-5vcRR8JovSiIX27AEy7ojqUYkRVnmOKR4OlIb9T_SYzO0wGb6GQujW8QbVn-4R9W1xs-RZ3TwQQSrEac_hFvhbAI6/s2048/297627756_592100252285839_2067422787653383013_n.jpg

ក្នុងការប្រកួត ណាន វីសារ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវធ្លាក់ចេញកម្មវិធីជាមួយនឹង មាស នីតា ហើយការប្រកួតប្រជែងមួយនេះបានធ្វើឱ្យទស្សនិកជនមានការស្គាល់ ណាន វីសារ បានកាន់តែច្រើន៕

វណ្ណដា សប្បាយៗជាមួយនឹងបទ «បើកលុយ» របស់រៀមច្បងឧកញ៉ា ខេមរៈ សិរីមន្តនិង ឌីជេ ក្តិប

0

បន្ទាប់ពីបញ្ចប់ការប្រកាសជាផ្លូវការនៃផលិតកម្មបារមីសហការជាមួយនឹងក្រុមហ៊ុនអន្តរជាតិ Empire សិល្បករក៏នាំគ្នាជប់លៀងកម្សាន្តសប្បាយហើយមានការចែករំលែកនៅលើបណ្តាញសង្គម វណ្ណដា គឺមានភាពរីករាយច្រៀងនិងរាំបទ «បើកលុយ» របស់រៀមច្បងឧកញ៉ា ខេមរៈ សិរីមន្ត និង ឌីជេ ក្តិប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOTJTSB8uCsr6WNk3HBJNKKMKDX7d0gGvTarNZw5y-xIvRTLsY9E8e08nwU1i2stvJJw2ztduF-3yeXtjG9y4UVPCwgzzmnfua5FJuteM1g2U-ytKgwVCNCgCoHFA9i9GQu2JqNJvRj0BZJ3X8WnGTBCuxNZyDyv6SB-zfyVNef5Q30ph0ti3dJTcB_6To/s2048/image_2025-04-01_11-45-33.png

កន្លងមកនេះប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញថាលោកក៏បានស្តាប់បទចម្រៀងរបស់ វណ្ណដា ទៅលើបទចម្រៀង អាមុំបង«អើយ» បន្ទាប់ពីបង្ហាញថាបទរបស់លោកបានជាប់ចំណាត់ថ្នាក់លេខ១លើតារាងយូធូប។ លើសពីនេះទៅទៀតកាលពីខែមករា ក្នុងកម្មវិធីរបស់ វណ្ណដា ទស្សនិកជនក៏បានជ្រាបមកហើយថា ឌីជេ ក្តិប បានបង្ហាញការគាំទ្រដល់សិល្បករជំនាន់ក្រោយដោយលោកក៏បានចូលរួមកម្មវិធីតារារ៉េបរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTMilqaGYJzoFsJJ0PIiITlcbI-IRDTzBw7JF9a1U6ej0XiMCHpYeeMHLJ0YAPtwnat6rMsZ7Dnu2QTvFy21mVyqOYDUnkMzWKvbKGOPU3ENNb_2jDqO4Wiao63F3NB42b4SERr7L-9LykRONvPcgrK70foyRg9pQCT2euEQ-qyh-qndrumwFi9bI99rNh/s2048/image_2025-04-01_11-45-31.png

នាយប់ថ្ងៃទី៣១ មីនា បន្ទាប់ពីបញ្ចប់ការប្រកាសជាផ្លូវការនៃផលិតកម្មបារមីសហការជាមួយនឹងក្រុមហ៊ុនអន្តរជាតិ Empire គេបានឃើញមានការចែករំលែកវីដេអូខ្លីៗជាច្រើននៅលើបណ្តាញសង្គមដោយឃើញថាសិល្បករ សិល្បការិនី និងអ្នកចូលរួមដទៃទៀតបង្ហាញពីការជួបជុំរាំលេងកម្សាន្ត។ អ្វីដែលកាន់តែចាប់អារម្មណ៍អ្នកគាំទ្រក៏បានឃើញ វណ្ណដា ឡើងចាក់ DJ ខ្លួនឯងតែម្តង ធ្វើឱ្យអ្នកគាំទ្រចំអន់ថា DJ Da។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMs2lWT8tQu2uftyqohlOTrPRX4vMi8wXyntSdu-AS05ZDfBZBbBPZlxeVSu0zCFTIYcRB15UFVDrn3hRZwnW9yjs4C0m18Fm8F7c0AqvaOqnBw8kA9dgpdsE8A0HMHQgr9Ym0Qf2CxmdfiTvv-vhwsvHusWj0Z61MppvrjsTzwrPhiU1Azo7WAdqaTgAg/s2048/image_2025-04-01_11-45-28.png

ក្នុងវីដេអូផ្សេងទៀតគឺនៅក្នុងកម្មវិធីជប់លៀងនេះ បានចាក់បទ បើកលុយ ដែលជាបទល្បីល្បាញមួយរបស់រៀមច្បង ឧកញ៉ា ខេមរៈ សិរីមន្ត និង ឌីជេ ក្តិប។ វណ្ណដា បានបង្ហាញពីភាពសប្បាយរីករាយជាមួយនឹងបទរៀមច្បងថែមទាំងច្រៀងតាមយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd-WVegikqAHZW-n7aHiUv59JdbzBCslW0A3QPY59U_yE5oaEX-DKW2Lilq9_xtCxlXHQM7j4ptmGw1Glh8UB3DoEq9CMw-0CXvgiEQ2zFqnYYAivh75v5jafPUgV-qavKDMhaA_C9uH90hF7ssQGIqAd3NuQpPAKlfs3vDyPpcE8MhJWqSI-eG3f0U1kN/s1920/image_2025-04-01_11-45-36.png

មែនទែនទៅទំនាក់ទំនងរវាងសិល្បករនិងសិល្បករមិនមានបញ្ហាចោទនោះទេ ប៉ុន្តែកត្តាមួយក្នុងចំណោមនោះគឺអ្នកគាំទ្រខ្លះបានទាញឈ្មោះអាយដលចូលទៅទើបធ្វើឱ្យមានបញ្ហា។ ជាក់ស្តែងនៅលើបណ្តាញសង្គមឧកញ៉ា ខេមរៈ សិរីមន្ត បានតបតរបស់ខ្លួនទៅកាន់អ្នកមួយចំនួនដែលប្រៀបធៀបខ្លួននឹងតារាចម្រៀងរ៉េបរូបនេះជាពិសេសពាក្យ wo eh eh eh ដែលមានការខម្មិនផ្សេងៗរហូតធ្វើឱ្យតារាចម្រៀងមានងារជាឧកញ៉ារូបនេះបង្ហាញពីអ្នកដែលនិយាយពាក្យនេះដំបូងគេមុន វណ្ណដា និយាយ៕

“ស្រង់ព្រះ” ពិធីចាំបាច់បំផុតមួយ ដែលមិនគួររំលងនឹងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ

0

ពិធីស្រង់ព្រះ គឺជាការលាងជម្រះនូវបាបកម្មទាំងឡាយដែលប្រព្រឹត្តិឡើងកាលពីឆ្នាំចាស់ ដើម្បីទទួលយកមកវិញនូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសជាការសុំសេចក្តីសុខ សេចក្តីចម្រើន ក្រុមគ្រួសារ ។

ជាទូទៅ ពិធីនេះ តែងប្រារព្ធនៅក្នុងថ្ងៃវារៈឡើងស័ក ដោយពុទ្ធបរិស័ទតែងតែធ្វើឡើងនៅតាមវត្តអារាម ឬតាមផ្ទះរៀងៗខ្លួន គឺដើម្បីសុំសេចក្តីសុខចម្រើន សម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះជូនព្រះរស់។

បច្ចុប្បន្ននៅតាមវត្តអារាមមួយចំនួន ប្រាព្ធពិធីស្រង់ព្រះតាំងពីថ្ងៃពីមហាសង្ក្រាន្ត ពោលគឺថ្ងៃទី១នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ។
មានជំនឿតៗគ្នាមកយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារកាច់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗចោល ហើយយើងសាងនូវកុសលថ្មី។

ការស្រង់ព្រះនៅវត្តអារាម តម្រូវឱ្យពុទ្ធបរិស័ទទាំងអស់ ធ្វើពិធីស្រោចស្រពទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ដោយមានជំនឿតៗគ្នាថា ពិធីនេះ នឹងផ្តល់សេចក្ដីសុខ លះបង់បាបអកុសលចាស់ៗចោល និងសាងនូវកុសលថ្មី

តែយ៉ាងណាមិញ បើស្រង់ព្រះនៅវត្តហើយ កុំភ្លេចស្រង់ព្រះនៅផ្ទះផង ព្រោះផ្ទះយើងក៏មានព្រះរស់២ដែរ គឺឪពុក ម្ដាយយើងនោះហើយ៕

 

រំលងជិត១០ឆ្នាំ! លោក ស៊ី ជី​ន​ពីង នឹង​បំពេញ​ទស្សនកិច្ច​មក​កម្ពុជា​សារជាថ្មី

0

ប្រធានាធិបតីចិនលោក ស៊ី ជី​ន​ពីង នឹង​មក​បំពេញ​ទស្សនកិច្ច​នៅបណ្តាប្រទេសតំបន់អាស៊ានចំនួន៣ នៅនៅខែមេសានេះ ក្នុងនោះក៏មានកម្ពុជាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPSI_m0Y0YhiOL8vWd0VLIDkCvcJJwS06zPd3PMusl6nYptYIkf0RBsG57irZlZxv0u_Sc7hcoiWv7RWjb78y4d8uSsz-v6zJPyCTU8XlbeUpOwDRWP5S0WHnzbfkemQ7dSJrJpC8WwLsmHSIWYQGoM4tOCUBxwp5zwNhQqCMtikK5NuSkN_J9LX8uLjjR/s616/image_2025-04-01_11-52-41.png
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស៊ី ជី​ន​ពីង នឹងទៅកាន់ប្រទេស​វៀតណាម ដើម្បីពិភាក្សា​ភាព​តានតឹង​ ជុំវិញបញ្ហាសមុទ្រ​ចិន​ខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUL9oP3SN4OoJ7oLpxoQdzQOXyt98Rt2dR3mPj-KhxhxroymbtxTplzwQ3azsirGOXYlgmZaXviq_Zr7Eb8HOCOIIhhLy3vHl5-J8aMNIwbYilyu_tzwff_enVgw1Di16juCwpHdin1XqSALXOpJ6QSoREcjeOHFfg7pVPlasUjr6j3IypOSIb2RXzcoDb/s800/image_2025-04-01_11-52-41%20(2).png

បន្ទាប់មក លោកក៏បន្តទៅកាន់ប្រទេសម៉ាឡេសុី ដែលជាប្រធានប្តូរវេនអាស៊ាន មុននឹងធ្វើដំណើរ​ទស្សនៈកិច្ច​មក​កាន់​កម្ពុជា​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdzVAYmQp8EDjHzFGGjrce6IYY5t1U9WIVEKaoaWRuF8bvaY5rfLL_gl9g5Tl5KzOezlJmz2DwyWJlVsIxHQmScvhwPGNJbMwgh5XX3Us7WS1fVg42-IqJfm9LPHoQQE-P6NNu80j9J5Mv_ejKD0JECGRYe4UWfO9wLB-NBiqNYwf4057icMVRDT33X4td/s900/image_2025-04-01_11-52-40%20(4).png

ការ​បំពេញ​ទស្សនកិច្ច​របស់លោកស៊ី ជី​ន​ពីង  ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា ទាំង​សេដ្ឋកិច្ច នយោបាយ និង​ការ​អភិវឌ្ឍ​សង្គម​ផង​ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGosHL1P5o6TS4_FVc6h6QisNd1PJBFOt7nLmAKsDtMUGjaNTDsCaMEFqwLLaV5Y-xgpOs1X_W4VTmk7lLJdDCdK4MOIz2n3ZUmorLk1Bs4ndTJFSvN1hyphenhyphenm_x5sY3HO6_pNV8OBIyrxE7yhIn9zoySDBsBoWiIRUArK5vzgfr6-Kod4GSgU9VfU3it5jEH/s1600/image_2025-04-01_11-52-38%20(2).png

តែយ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីកម្ពុជាមិន​ទាន់​បញ្ចេញព័ត៌មានផ្លូវការនៅឡើយនោះទេ​ ខណៈសារព័ត៌មានធំៗនៅប្រទេសចិនចេញផ្សាយព្រោងព្រៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9mn_fIP9qZbKbeLh0n6r65gOBJA8hV_zsw7B3DFAzOnEvuy6Ov9VUTas1LMcvR6N4r6zj1byhbb-tcjWcBAF7mWUgHgs8Oy9HNTs5VXO-iqcQSEOpxjjru-RvZvpf7N7Qh6Rt9OE9QvDc5BHrg8Txr6GsZgybSYG_fJJ85OdBmYS6xCRin8tg70oSBT0/s750/image_2025-04-01_11-52-38.png
គួរបញ្ជាក់ថា លើកចុងក្រោយ ដែលលោក ស៊ី ជី​ន​ពីង មកបំពេញទស្សនកិច្ចនៅកម្ពុជា គឺនៅឆ្នាំ២០១៦ តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម សីហមុនី៕