បន្ទាប់ពីបញ្ចប់ការប្រកាសជាផ្លូវការនៃផលិតកម្មបារមីសហការជាមួយនឹងក្រុមហ៊ុនអន្តរជាតិ Empire សិល្បករក៏នាំគ្នាជប់លៀងកម្សាន្តសប្បាយហើយមានការចែករំលែកនៅលើបណ្តាញសង្គម វណ្ណដា គឺមានភាពរីករាយច្រៀងនិងរាំបទ «បើកលុយ» របស់រៀមច្បងឧកញ៉ា ខេមរៈ សិរីមន្ត និង ឌីជេ ក្តិប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOTJTSB8uCsr6WNk3HBJNKKMKDX7d0gGvTarNZw5y-xIvRTLsY9E8e08nwU1i2stvJJw2ztduF-3yeXtjG9y4UVPCwgzzmnfua5FJuteM1g2U-ytKgwVCNCgCoHFA9i9GQu2JqNJvRj0BZJ3X8WnGTBCuxNZyDyv6SB-zfyVNef5Q30ph0ti3dJTcB_6To/s2048/image_2025-04-01_11-45-33.png

កន្លងមកនេះប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញថាលោកក៏បានស្តាប់បទចម្រៀងរបស់ វណ្ណដា ទៅលើបទចម្រៀង អាមុំបង«អើយ» បន្ទាប់ពីបង្ហាញថាបទរបស់លោកបានជាប់ចំណាត់ថ្នាក់លេខ១លើតារាងយូធូប។ លើសពីនេះទៅទៀតកាលពីខែមករា ក្នុងកម្មវិធីរបស់ វណ្ណដា ទស្សនិកជនក៏បានជ្រាបមកហើយថា ឌីជេ ក្តិប បានបង្ហាញការគាំទ្រដល់សិល្បករជំនាន់ក្រោយដោយលោកក៏បានចូលរួមកម្មវិធីតារារ៉េបរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTMilqaGYJzoFsJJ0PIiITlcbI-IRDTzBw7JF9a1U6ej0XiMCHpYeeMHLJ0YAPtwnat6rMsZ7Dnu2QTvFy21mVyqOYDUnkMzWKvbKGOPU3ENNb_2jDqO4Wiao63F3NB42b4SERr7L-9LykRONvPcgrK70foyRg9pQCT2euEQ-qyh-qndrumwFi9bI99rNh/s2048/image_2025-04-01_11-45-31.png

នាយប់ថ្ងៃទី៣១ មីនា បន្ទាប់ពីបញ្ចប់ការប្រកាសជាផ្លូវការនៃផលិតកម្មបារមីសហការជាមួយនឹងក្រុមហ៊ុនអន្តរជាតិ Empire គេបានឃើញមានការចែករំលែកវីដេអូខ្លីៗជាច្រើននៅលើបណ្តាញសង្គមដោយឃើញថាសិល្បករ សិល្បការិនី និងអ្នកចូលរួមដទៃទៀតបង្ហាញពីការជួបជុំរាំលេងកម្សាន្ត។ អ្វីដែលកាន់តែចាប់អារម្មណ៍អ្នកគាំទ្រក៏បានឃើញ វណ្ណដា ឡើងចាក់ DJ ខ្លួនឯងតែម្តង ធ្វើឱ្យអ្នកគាំទ្រចំអន់ថា DJ Da។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMs2lWT8tQu2uftyqohlOTrPRX4vMi8wXyntSdu-AS05ZDfBZBbBPZlxeVSu0zCFTIYcRB15UFVDrn3hRZwnW9yjs4C0m18Fm8F7c0AqvaOqnBw8kA9dgpdsE8A0HMHQgr9Ym0Qf2CxmdfiTvv-vhwsvHusWj0Z61MppvrjsTzwrPhiU1Azo7WAdqaTgAg/s2048/image_2025-04-01_11-45-28.png

ក្នុងវីដេអូផ្សេងទៀតគឺនៅក្នុងកម្មវិធីជប់លៀងនេះ បានចាក់បទ បើកលុយ ដែលជាបទល្បីល្បាញមួយរបស់រៀមច្បង ឧកញ៉ា ខេមរៈ សិរីមន្ត និង ឌីជេ ក្តិប។ វណ្ណដា បានបង្ហាញពីភាពសប្បាយរីករាយជាមួយនឹងបទរៀមច្បងថែមទាំងច្រៀងតាមយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd-WVegikqAHZW-n7aHiUv59JdbzBCslW0A3QPY59U_yE5oaEX-DKW2Lilq9_xtCxlXHQM7j4ptmGw1Glh8UB3DoEq9CMw-0CXvgiEQ2zFqnYYAivh75v5jafPUgV-qavKDMhaA_C9uH90hF7ssQGIqAd3NuQpPAKlfs3vDyPpcE8MhJWqSI-eG3f0U1kN/s1920/image_2025-04-01_11-45-36.png

មែនទែនទៅទំនាក់ទំនងរវាងសិល្បករនិងសិល្បករមិនមានបញ្ហាចោទនោះទេ ប៉ុន្តែកត្តាមួយក្នុងចំណោមនោះគឺអ្នកគាំទ្រខ្លះបានទាញឈ្មោះអាយដលចូលទៅទើបធ្វើឱ្យមានបញ្ហា។ ជាក់ស្តែងនៅលើបណ្តាញសង្គមឧកញ៉ា ខេមរៈ សិរីមន្ត បានតបតរបស់ខ្លួនទៅកាន់អ្នកមួយចំនួនដែលប្រៀបធៀបខ្លួននឹងតារាចម្រៀងរ៉េបរូបនេះជាពិសេសពាក្យ wo eh eh eh ដែលមានការខម្មិនផ្សេងៗរហូតធ្វើឱ្យតារាចម្រៀងមានងារជាឧកញ៉ារូបនេះបង្ហាញពីអ្នកដែលនិយាយពាក្យនេះដំបូងគេមុន វណ្ណដា និយាយ៕