Home Blog Page 571

“ព្រះនារាយណ៍ផ្ទំ ” បដិមាធំបំផុតមិនធ្លាប់ឃើញនៅឧទ្យានអង្គរ

0

ថ្មីៗនេះ កម្ពុជាបាននាំយក បដិមាព្រះនារាយណ៍ផ្ទំ ទៅប្រទេសបារាំង ដើម្បីធ្វើការសិក្សា និងជួសជុល មុននឹងត្រូវដាក់តាំងពិព័រណ៍នៅឆ្នាំ២០២៥នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhWNyaQd6xW2h5FQKbICOoebuGoflLjFMo6kE_yfsb3ty4I71draxk6XNp9JnNoGS6TidPvjGHFXDIZn8HwzdnS052ItEDrRaUBeL8FaK4obSLkoMkqsW8B5_KEIA_g4N_IwDWQHc748UJWqbsOUvoR77CH7eweR2lS7fzmIpx6kFhlpHKuJ9ob3vSmmf/s990/image_2025-04-02_13-25-04%20(5).png
បដិមានេះ ត្រូវបានប្រទះឃើញនៅប្រាសាទមេបុណ្យខាងលិច ដែលជាបដិមាធំបំផុតមិនធ្លាប់ប្រទះឃើញនៅឧទ្យានអង្គរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXrxnNUKi1qgewe4sjRyIC_J6ffhkoyGH2DNIaEh0Tcf8OQ56QgC4EzmgzC0GwWjR-7bnUswODMApPyqpeA1s3javBInj__D2jPwpExo-vv18zFrkE5G3_K_q7CirsP3OPqEYKPP28jf0RGlm3SukqjDjk0xEBoaFkBzedAuX2OzmtJdkWGcCs5YIZld_0/s1800/image_2025-04-02_13-25-04%20(6).png
បដិមាព្រះនារាយណ៍ផ្ទំ ធ្វើឡើងពីសំរឹទ្ធនេះ គឺជារតនវត្ថុនៃសារមន្ទីរជាតិកម្ពុជា ហើយគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការពិសេសរវាងបារាំង និងកម្ពុជារយៈពេលជាច្រើនឆ្នាំមកហើយដើម្បីស្តារ និងជួសជុលប្រាសាទមេបុណ្យខាងលិចដែលស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQK47hBgjQ9aheXA1fAvPcHMcGpJPYQWSqJ4agAxjMQwDJRfCalTFu1LyyIaTCOJHxi1x5emIqNDJsTIzmnYLCJx2ViKZt__bxDdSrml3t-UQLE53CloQIeo9zXL6fSoopVF7bTySeCeQRAHy2naFTC3rbp0ip2sNSeCp3AIadyCThOrawL-IaJ7c8_P4H/s600/image_2025-04-02_13-25-04.png

បើតាមការសិក្សារបស់ក្រសួងវប្បធម៌ បានឱ្យដឹងថា៖” បដិមាព្រះនារាយណ៍ផ្ទំនេះ មានអាយុកាលប្រមាណជា១ពាន់ឆ្នាំហើយ ដោយបច្ចុប្បន្នក្រុមជំនាញបាននឹងកំពុងសាកល្បងផ្គុំបំណែកទាំង៣៩ដែលបានដាច់ចេញពីដងខ្លួន ដើម្បីដាក់មកង្គ្រប់វិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggWAjQV4C9498wergBfBUEX-zS1TTd_X5839LcCQbcY0dRZxvSkbBj7YaVnQ33wPDI9nMWggJ7xAYuyGw8vHfo3ILsVZG514acdyn4naZx2L7xyFrja3w-RPBPcODPSCM_KX0vggpZrfEy87cVeBnnp9F5SszsBrv2cL02YLt-GozvDplJfqSbf5LvFFjh/s1800/image_2025-04-02_13-25-06.png

គួរបញ្ជាក់ថា ក្រោយការជួសជុល បដិមាព្រះនារាយណ៍ផ្ទំ នឹងត្រូវដាក់តាំងនៅប្រទេសបារាំងក្នុងសារមន្ទីរហ្គីមេ មុននឹងបញ្ជូនទៅដាក់តាំងនៅប្រទេសអាមេរិកចំនួន៣ទីតាំងបន្ថែមទៀត៕

 

កងទ័ពអាមេរិកស្កេនរកឃើញមនុស្សជាង៧០នាក់កំពុងជាប់នៅក្រោមគំនរអគារបាក់បែកនៅថៃ

0

ប្រទេសថៃ ៖ បើតាមរូបភាពស្កេនរបស់កងទ័ពអាមេរិកបង្ហាញថា មានមនុស្សប្រមាណ៧០នាក់ កំពុងជាប់ក្រោមគំនរអគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី ស្ថិតនៅតំបន់ចាក់តុចាក់ ដែលបានបាក់រលំទាំងស្រុងដោយសារថៃរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ រូបភាពស្កេនបង្ហាញពីមនុស្សភាគច្រើនជាប់ក្រោមគំនរថ្មនៅក្បែរៗគ្នា ប៉ុន្តែភ្នាក់ងារសង្គ្រោះពុំអាចយកពួកគេចេញពីគំនរថ្មបាន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieAEbHFVcKmFw9wntG8WYy8GeoAk-ALLFPsj-LjNLjYxuahyphenhyphenE9gSCb3EibqGeDwKttG_N3SEi4YgmSM1DjRTfb6gNLMC0p80EHuJ5hAX5hHsiBph0Sn6rN5v-1Bpv-B_Z01sDFwvrAPfUA-S5jQ3KZ8gDnD1WgQm-G27VnbeQIINBk1H0UA8x3jGId5GbS/s1280/photo_2025-04-02_11-35-17.jpg

ថ្ងៃទី១ ខែមេសា គឺជាថ្ងៃទី៥ ដែលភ្នាក់ងារសង្គ្រោះបានស្វែងរកមនុស្សជាប់នៅក្រោមអគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី ដែលបានបាក់រលំដោយសាររញ្ជួយដីយ៉ាងខ្លាំងក្លា ខណៈអគារនេះពុំទាន់សាងសង់រួចរាល់ ។ ភ្នាក់ងារសង្គ្រោះថៃ និងភ្នាក់ងារសង្គ្រោះបរទេសដែលមានជំនាញ នៅតែពុំចុះចាញ់ក្នុងការស្វែងរកជនរងគ្រោះ ក្រោយការត្រួតពិនិត្យឃើញសញ្ញាជីពចរក្រោមគំនរអគាររលំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPlym0w7gMuQmajDvONSCttYpFNGEdKotKcqnRZ9WVng4vbBINvDkvnUM8wHhpgTEOCtq1h2OYyZ5a2-mobswIIL34a06YW171d4xk3mtpUr_EwsFixs9p5ZVMhuYTpR4Ie3X7Mz4n9c5WEs5ev56WfRhMW_KqdHZ8OQzSGd0Km3eErb6p7J8GWrGI-iGL/s1280/photo_2025-04-02_11-35-20.jpg

ហ្វេសប៊ុកផេកឈ្មោះ «Fire & Rescue Thailand» បានបង្ហាញរូបភាពពីម៉ាស៊ីនស្កេនស្វែងរកជនរងគ្រោះរបស់កងទ័ពអាមេរិក គឺមានមនុស្សជាច្រើននាក់កំពុងជាប់នៅក្រោមអគាររលំ ហើយត្រូវបានថ្មសង្កត់ពីលើជាច្រើនជាន់ ប៉ុន្តែភ្នាក់ងារសង្គ្រោះពុំអាចយកពួកគេចេញក្រៅបាន ។ ទោះយ៉ាងណា នេះគ្រាន់តែជារូបភាពស្កេនបានពីផ្កាយរណប ដើម្បីឱ្យភ្នាក់ងារសង្គ្រោះស្វែងរកជនរងគ្រោះបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgPCXy_xdI51pOAtKygJ02WUYFvJ1Pn-HVjlJxDaVwOTntAlIKHAtuk2vec2acv41FNiqRo3WM0e2dVECmPUp7rr99FP7MtxMhjIYqz2jZAcS-qd8mnj31PTRSiHQY4nNKyLW6KiIqx2bBA2GEQfvJ-CuYN-dMPcxGrKDlVQb0EhwRRpaeeWH4-KLfGbnH/s1280/photo_2025-04-02_11-35-18.jpg
អភិបាលរងក្រុងបាងកក លោកស្រី ថាវិដា កាម៉ុនវេត (Tavida Kamolvej) បានលើកឡើងពីស្ថានការណ៍ស្វែងរកជនរងគ្រោះនៅក្រោមអគារបាក់បែកថា កាលពីល្ងាចថ្ងៃទី៣១ ខែមីនា កន្លងមក ភ្នាក់ងារសង្គ្រោះបានរកឃើញសាកសពមនុស្សម្នាក់ទៀត ហើយធ្វើឱ្យចំនួនមនុស្សស្លាប់កើនឡើងដល់១៣នាក់ ។ បន្ទាប់មក នៅថ្ងៃទី១ ខែមេសា អភិបាលក្រុងបាងកក លោក ឆាត់ជាតិ សិទ្ធីផាន់ បានចុះមកពិនិត្យមើលការស្វែងរកជនរងគ្រោះដោយផ្ទាល់នៅអគាររលំ ក្រោយពីថៃទទួលបានរូបភាពស្កេនមានជនរងគ្រោះជាច្រើនកំពុងជាប់ក្រោមអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTVo7OD1MkICZ96eox1KV3sFNb0OgyM-L9Gt_v9jt5jNXA2066qpPghLM5KZcX2ucq_ZhlcuHkE6hBpzNIlREoWdQ6pCeDzJL3IKafwpdggge5-8zEJU-w3zK8H0sTZnP0Bdy_VIuAwfoxTwlhzW3OyvGIUlZ9MaTf99B2sf0v9R0rwOW58WwLdv3wsADh/s1280/photo_2025-04-02_11-35-19.jpg

ក្រោយពីដឹងថា មានជនរងគ្រោះជាច្រើននៅក្រោមអគារ ភ្នាក់ងារសង្គ្រោះថៃក៏បានផ្លាស់ប្តូរផែនការ និងសហការជាមួយអ្នកជំនាញបរទេស ដើម្បីស្វែងរកវិធីចូលទៅដល់ទីតាំងនោះ ។ ភ្នាក់ងារសង្គ្រោះរកឃើញទីតាំងគួរឱ្យសង្ស័យ៦កន្លែង ហើយបានព្យាយាមរកវិធីចូលទៅកាន់ទីតាំងទាំង៦កន្លែងនេះ ។ វាជាទីតាំងជ្រៅនៅក្រោមគំនរថ្ម ប៉ុន្តែភ្នាក់ងារសង្គ្រោះពុំប្រាកដចិត្តថា តើវាជ្រៅកម្រិតណា ឬស្ថិតនៅបរិវេណណា ពីព្រោះជាន់នីមួយៗរបស់អគារបានបាក់ស្រុតលើគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAb-3zNr6d91nyJLZFBR0fscsLmTr3RD3-eJlh0OSSbdxvyUle1V1iiTvQHkewOUhYXfzq3U3QOhpz0kEA6lp0T1wd6vnjqlaEysXOdEwLRSJ8ZLtDv7yqPLltZ15FgCl1JFKZ3Y_V8Koh0wTqeNo54LDLyMaiQdTaexJjEHs_KZAFzhktYoT0H_0NuTx5/s1200/photo_2025-04-02_13-22-20%20(2).jpg

យើងសូមឱ្យភ្នាក់ងារសង្គ្រោះរកឃើញជនរងគ្រោះនៅក្រោមគំនរថ្ម ឬយកសាកសពចេញមកក្រៅ ប៉ុន្តែយើងពុំអាចប្រាប់បានថា តើភ្នាក់ងារសង្គ្រោះនឹងអាចនាំជនរងគ្រោះចេញពីគំនរថ្មបានដែរឬអត់? ពីព្រោះយើងពុំទទួលបានសញ្ញាជីពចរទៀតឡើយ ហើយយើងនឹងស្កេនរកសញ្ញាជីពចរជាបន្តបន្ទាប់ ។ នេះបើតាមការលើកឡើងរបស់អភិបាលរងក្រុងបាងកក ៕

ក្រុមហ៊ុនធានារ៉ាប់រងចំនួន៤ នឹងត្រូវបង់ប្រាក់សំណងជាង៦៥លានដុល្លារ ករណីអគារបាក់រលំដោយសាររញ្ជួយដី

0

ប្រទេសថៃ ៖ អគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី មានកម្ពស់៣០ជាន់ ដែលសាងសង់បាន៣០% នៅទីតាំងថ្មីក្នុងតំបន់ចាក់តុចាក់ បានបាក់រលំទាំងស្រុង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយសារថៃរងឥទ្ធិពលរញ្ជួយដីយ៉ាងខ្លាំងពីមីយ៉ាន់ម៉ា ។ ការបាក់រលំអគារនេះធ្វើឱ្យមនុស្សរងរបួស និងស្លា.ប់ជាច្រើន ខណៈមនុស្សជាច្រើនទៀតជាប់នៅក្រោមគំនរថ្មចេញពុំរួច ហើយភ្នាក់ងារសង្គ្រោះពុំសង្ឃឹមថា ពួកគេនៅមានជីវិតទេ ក្រោយការព្យាយាមស្វែងរកជនរងគ្រោះក្រោមគំនរថ្មជាច្រើនថ្ងៃ ។ ផលប៉ះពាល់ដោយសាររញ្ជួយដីធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រងថៃ ចំនួន៤ នឹងត្រូវបង់ប្រាក់សំណងខូចខាតសរុបចំនួន២,២៤១លានបាត (ឬស្មើជាង៦៥លានដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjot6VlK6RfZoLiJSckUUEZMwnASciEdTGGef3erkrUl07Op4pXFw0m9lJcmpKb6O0T8Q8jhpqSEJQeZOtd7FGFxyDicvMl-DxfCgb3QXQYKibKGZvEB8F6idPLuUySJddOSDsMPxgm-ZY5_WdBHvmpWB10IS6MGrc79L0UdIdqwPT3Qh9KczcJLdAXZ8L5/s1100/image_2025-04-02_08-51-40.png

ក្រុមហ៊ុនធានារ៉ាប់រងចំនួន៤នេះ រួមមាន ៖
១-ក្រុមហ៊ុន Dhipaya Insurance បង់ប្រាក់សំណង ៤០%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFij1XpJjP5n9l91Q8pJq7EJow7YJjqJeZOpxrBLgvblCzTsCgMnf6L0swWfDatJCWm9jnCiegSVzfMqOiJ1TUiH1EzEkYB8Ow2Ai0orT-VPzpSE5afLG6-8Xj-jVKBGVB2RnqJWlFez8d6d7y49kjWEYEbDkhqpuYlgwAmPw7gTcpsMkyhSsOKpkeNu4V/s554/photo_2025-04-02_13-22-20%20(6).jpg
២-ក្រុមហ៊ុន Bangkok Insurance បង់ប្រាក់សំណង ២៥%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8p9C529sXczn1D6mQKKgyhY0kG71dTPmURxl-Oy6UXOtaZhL9KeH-Ez6pwmszWTfP2_kb5ER9uyCj5FBvLngtlGpkBpphhbEDeY5ESfwveDCHpu-v_532SeOUjo56yjaXRjvwTskoxHyIlGcPwRKxGe4stmNr98sZ_vr1I22TAPJPGcg9FXsV6OtLoNrt/s626/photo_2025-04-02_13-22-20%20(5).jpg
៣-ក្រុមហ៊ុន Indara Insurance Plc. បង់ប្រាក់សំណង ២៥% និងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguC1SgTZNwo30GYvdEzF88crx34uUhO5N-zrmPJxLWLR7g71jqze9dYtgYqnmIiPJQ9LKW81Yj3vbKEX-g6T1KgtYBsnEJnZTjykPYN5dfgxiZmpkWDMS6r-bWkwoJpWgAWtBQTMEG1QZC62a-GkSQe3P3XaYgCvSjBk4Ii7tL-DnaNYrJXc5TrLFctJVc/s400/photo_2025-04-02_13-22-20%20(4).jpg
៤-ក្រុមហ៊ុន The Viriyah Insurance បង់ប្រាក់សំណង ១០%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioepKzHkiyCSEfVOuQnFF_Y90L0FqmMI5P_F2pJTKXtNiUSq14FdX3sju5sqJf8LI1iLYj_vK4g36vcTsd4moob1ed3iksG-Cy51tjwEg5dWF9L-ikNx1x3bCs_Q7LRqtXjC_ESiibUnDR1xa-Sb8frnqyKXxP_3Z5-GO6P5Uc_HFaNhXEAEfPOLmMACK1/s800/photo_2025-04-02_13-22-20%20(3).jpg

ប្រព័ន្ធធានារ៉ាប់រងសំណង់ ឬហៅថា (Contractor All Risk-CAR) គឺជាការធានារ៉ាប់រងគ្របដណ្តប់លើហានិភ័យ ឬគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងក្នុងអំឡុងពេលសាងសង់អគារ ដូចជា ៖ ការខូចខាតសំណង់អគារ និងគ្រោះថ្នាក់កើតឡើងចំពោះបុគ្គលពាក់ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb8ADEh0sublb0qyUwGMsDNPHYYRxoAWq08S25_2oRt1YOC_9L8dHOjfYjhoM3q5N60PpEPNKosctT-MlaBKDRqbCoPHSuwNdW1YpRad21Xyf8AgrdCAbkBlTBiljF2PT0AYaawOYQXplLxrj75q0QYkme0n1hvBC9VuAB6s-s_6UcbodVeRlFzJBf9nqv/s1280/photo_2025-04-02_13-22-20.jpg

ជាក់ស្តែង អគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី នៅទីក្រុងបាងកក បានបាក់រលំដោយសាររញ្ជួយដីកន្លងមក គឺក្រុមហ៊ុនធានារ៉ាប់រង ចំនួន៤ ត្រូវបង់ប្រាក់សំណងសរុបចំនួន២,២៤១លានបាត ។ អ្នកម៉ៅការ និងម្ចាស់អគារ នឹងយកប្រាក់សំណងនេះទៅប៉ះប៉ូវការខូចខាតអគារតាមចំនួនកំណត់ ហើយក្រុមហ៊ុនធានារ៉ាប់រងនីមួយៗនឹងទទួលខុសត្រូវតាមភាគរយនៃទឹកប្រាក់ធានារ៉ាប់រង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAb-3zNr6d91nyJLZFBR0fscsLmTr3RD3-eJlh0OSSbdxvyUle1V1iiTvQHkewOUhYXfzq3U3QOhpz0kEA6lp0T1wd6vnjqlaEysXOdEwLRSJ8ZLtDv7yqPLltZ15FgCl1JFKZ3Y_V8Koh0wTqeNo54LDLyMaiQdTaexJjEHs_KZAFzhktYoT0H_0NuTx5/s1200/photo_2025-04-02_13-22-20%20(2).jpg

    • ការធានារ៉ាប់រងសំណង់ គឺសំខាន់ណាស់សម្រាប់គ្រប់គ្រងហានិភ័យ ពីព្រោះការធានារ៉ាប់រងនឹងជួយឱ្យសំណង់អគារអាចដំណើរការទៅបាន បើទោះជាកើតហេតុការណ៍នឹកស្មានមិនដល់ក្តី ។ ក្រៅពីនេះ ការធានារ៉ាប់រងសំណង់នឹងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ និងហានិភ័យកើតឡើងចំពោះបុគ្គលពាក់ព័ន្ធទាំងអស់ ។

លោក ស៊ុមផន សឺបថាវីនគុន នាយកគ្រប់គ្រងក្រុមហ៊ុន Dhipaya Insurance និងជានាយកសមាគមធានារ៉ាប់រងទូទៅនៅប្រទេសថៃ បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនលោកបានត្រៀមខ្លួនបង់ប្រាក់សំណងអគាររលំដោយសាររញ្ជួយដីរួចហើយតាមការកំណត់ ។ ក្រុមហ៊ុនលោកបានធានារ៉ាប់រងគ្រប់ហានិភ័យរញ្ជួយដី ហើយក្រុមហ៊ុនមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8pcs-MmusrW7Oz7qNlhl3ltJ20zt3r-hgNGcddd5tSR4e4pO-bL7azyZh_Qx4kaG0DNT8tj7CLtS_2walJ_q7UD0XYMgXHL9RxiJwS2Ze-65oZm65eiD5XRNBYZZ-7mjpsrZZAaaFX_jW4M-rXLhVyvZtG_Wi5gMMjOJF-eASZPAij-Ol1yfZMbV5b_52/s1280/image_2025-04-02_08-51-41.png

គួរបញ្ជាក់ថា អគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី កម្ពស់៣០ជាន់ ដែលបានបាក់រលំទាំងស្រុងនេះ គឺទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន ITD-CRCC (ឬក្រុមហ៊ុន Italian-Thai Development Public) និងក្រុមហ៊ុន China Railway No. 10 ដែលចំណាយប្រាក់សាងសង់ចំនួន២,១៣៦លានបាត ៕

ភាពអស្ចារ្យនៃព្រះចេតិយចៃធីយោ មានសភាពរឹងមាំដដែលទោះមានរញ្ជួយដីនៅមីយ៉ាន់ម៉ា

0

មនុស្សគ្រប់គ្នា ពិតជាមានការព្រួយបារម្ភចំពោះស្ថានភាពដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ក្នុងប្រទេសមីយ៉ាន់ម៉ាជាខ្លាំង។ បញ្ហាគ្រោះធម្មជាតិបានប៉ះពាល់ដល់អាយុជីវិតមនុស្សជាច្រើន ក្រៅពីនោះវាក៏បានបំផ្លិ..ចបំផ្លា..ញនូវសំណង់ស្ថាបត្យកម្មជាច្រើន ដែលមានទាំងស្ថាបត្យកម្មថ្មី និងស្ថាបត្យកម្មដែលបន្សល់មកតាំងពីសម័យមុនតជំនាន់មក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibU8aQbg-xt7GtSrvfw_mYw68Fsv6HTnvli4Oghism597QH97NGmZqdRxjuUYxQ0Q0fYIN5vyUSZwoOF_cO14ru7keOn_VR0z5AI9HQwnfd9iJAkWKEEKRlUmQkgc0NooAFQGTBqI2xOQ1BTrXTc8_vH2rdhHCk_8HR_zFPGvTgg6hC51ucZEsg0GLHfzg/s800/photo_2025-04-01_14-51-30%20(2).jpg
ជាសំណាងមួយដែរ ដែលក្នុងរយៈពេលដែលប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតនៅក្នុងស្ថានភាពរងគ្រោះធម្មជាតិយ៉ាងធ្ងន់..ធ្ងរ ពីគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រកាលពីសុក្រទី២៨ ខែមីនា ឆ្នាំ ២០២៥ ប៉ុន្តែដុំថ្មមាស ដែលមានឈ្មោះថា “ព្រះចេតិយចៃធីយោ” ជាទីកន្លែងសក្ការៈដ៏ធំនៅលើវត្ត Kyaiktiyo បែរជាឈរជាប់នៅរឹងមាំដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihFrTkLqNbVb1-s_ogiTkBEiuARerJ4XGHdvMYzoXltur1NN-or3enfVN0SwuQG8EBu3GSUTbyOrogXkv3PwHLU3aA25ONEF4F4fNAzcIl3bteq398Fa-EfriwQvIVkxlswYXxkmE9722gTnsHgSo3IPIStDFpvlHvuo7UHOtqDzxP8AdoEzKvE-6kKdmw/s1103/photo_2025-04-01_14-51-30.jpg

តាមការសិក្សាដុំថ្មមាស ឬ Golden_Rock បានកកើតឡើងតាំងពី ២៥លានឆ្នាំមុន ហើយសម្រាប់វត្ត Kyaiktiyo ដែលបានកសាងនៅទីនោះមានអាយុកាលជាង ២,៥០០ឆ្នាំមកហើយ បានក្លាយជាកន្លែងធម្មយាត្រាព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយនៅក្នុងរដ្ឋ Mon ប្រទេសមីយ៉ាន់ម៉ា។ ដុំថ្មនេះបានរៀបចំឡើងនៅលើកំពូលភ្នំ ជាថ្មក្រានីតគ្របដណ្តប់ដោយសន្លឹកមាសបិទភ្ជាប់ដោយបុព្វបុរសភូមាទុកគោរពបូជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFywKtlfeJcoMVLDjIMlxkJ83kB9JPtYR7BTYZB4O4R6GUhQxi9envl88ioRwUX58lwbe9fIqCWoqjwx7Yq6KI9BzGPqzFbNjAj1Gl9zLdQWWlAmX0U8IltHFS96-SVAqkQpTjulsnknnIjcYdumYtwlR4SSDE3-zqVWafue54BwOpQr8p5fpRFDDAcsMv/s900/photo_2025-04-01_14-51-27.jpg

យោងតាមជំនឿនៃរឿងព្រេងបុរាណ គេនិយាយថា៖ កាលពីសម័យព្រះសម្មាសម្ពុទ្ធ ទ្រង់បានយាងទៅកាន់ប្រទេសភូមា និងបានថ្លែងព្រះធម៌ទេសនា កាលនោះមានឥសីម្នាក់ដែលគោរពព្រះពុទ្ធជាម្ចាស់ជាខ្លាំង គាត់បានសុំវត្ថុសរណរលឹកពីព្រះដ៏មានប្រភាគដើម្បីទុកជាកេរ្តិ៍តំណែល។ ពេលនោះព្រះសម្មសម្ពុទ្ធ បានយកព្រះហស្ថដាក់លើព្រះសីសៈក៏បានព្រះកេសាធាតុចំនួន ៦សរសៃហើយហុចទៅឥសី។ ឥសីបានរក្សាទុកព្រះកេសានៅក្នុងឈ្នួតសក់របស់គាត់រហូតមក ប៉ុន្តែដល់គ្រាមួយដែលឥសីដឹងថាខ្លួននឹងមិនមានមានជវិតរស់នៅបានរហូតនោះទេ ដូចនេះមុនគាត់ស្លា..ប់ គាត់ចង់ទុកព្រះកេសានោះអោយមនុស្សទាំងអស់បានគោរពបន្តពីគាត់ ប៉ុន្តែគាត់ចង់ទុកនៅទីណាដែលមានរូបរាងដូចឈ្នួតសក់របស់គាត់ទើបគាត់ព្រមទុក។ ក្រោយមកព្រះឥន្រ្ទបានត្រាស់ជ្រាបដោយឫទ្ធិ ក៏បានចុះទៅយកថ្មមួយដុំយ៉ាងធំពីបាតសមុទ្រ ហើយមានរូបរាងស្រដៀងនឹងឈ្នួតសក់របស់ឥសីមកដាក់លើភ្នំនោះ។ ឥសីឃើញអស្ចារ្យដូចនេះ ក៏ព្រមប្រគល់ព្រះកេសាទាំង៦សរសៃទៅអោយព្រះឥន្រ្ទអដ្ឋិដ្ឋានចោះដាក់ចូលទៅក្នុងថ្មនោះ។ ពីដើមថ្មនោះ គឺអណ្ដែតផុតពីទួល ប៉ុន្តែក្រោយមកវាក៏ស្រុតចុះសល់គន្លាត ត្រឹមតែអាចអូសសសៃអំបោះបានប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJwuX2suOW0LnIKgzB53qXtr_rUsW83Nl8cLsRG0kNevnLwpJPnNziDqG6veUibltWIrYlTRmYel4PkPp9Cf44cbts8J3imb_Z2chpn9ybRbZKTcz8L4xAxML8iT3zHtpL6Oz22jGdJhGLNZVvDRnRo9PtKd9nOP8uxJPKOGhjAw8g6SMq6JrV7M15IxNh/s1280/photo_2025-04-01_14-51-29.jpg

មនុស្សជាច្រើនមានចម្ងល់នឹងភាពអស្ចារ្យរបស់វាណាស់ ព្រោះជាថ្មដែលមានលំនឹងហាក់ដូចជាទប់ជាប់នឹងទំនាញផែនដី ព្រោះវាហៀបនឹងរមៀលចុះពីលើភ្នំទៅហើយ ប៉ុន្តែបែរជាមិនធ្លាក់ទៅវិញ។ ហើយគេសង្កេតឃើញថា កើតមានគ្រោះរញ្ជួយដីប៉ុន្មានដងនៅមីយ៉ាន់ម៉ាទៅហើយ តែព្រះចេតិយមិនមានបញ្ហាអ្វីទាំងអស់។ វានៅតែជាទីកន្លែងធម្មយាត្រាព្រះពុទ្ធសាសនាដ៏សំខាន់បំផុតទីបីនៅក្នុងប្រទេសភូមា បន្ទាប់ពីវត្ត Shwedagon និងវត្ត Mahamuni ៕

ជាឧកញ៉ាផង ជាមន្ត្រីរាជការផង ភ្លេចខ្លួនលេងTikTok ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ពេលនេះក្រសួងការពារជាតិចេញចំណាត់ការបែបនេះ

0

ក្រសួងការពារជាតិបានចេញសេចក្ដីប្រកាស ពាក់ព័ន្ធនឹងការបង្ហោះវីដែអូលេងTikTokរបស់បុគ្គល ឈ្មោះឈាវ មុន្និន ដែលបានធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ក្រសួងការពារជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBQhiur21OtTLa7nPdUl-j6FmSnhgsRL8lasbMLKepy9gt1fxI1OyZlJNmOgdbL57Ha-SDCAMqn6zCkPBoXtR7JiAed9govMa8HU3pV3W_Y8X_UVJ1Snjh6EDpQDLFv6Li4ZXqjTphRtfXMPyphNsWOe4QNXphTsOCFnY6jqC3sgPLurxSsDOrYFbCtsMV/s960/photo_2025-04-02_09-35-20.jpg
យោងតាមការបង្ហោះនៅលើផេករបស់ក្រសួងការពារជាតិ កាលពីវេលាយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានសរសេថា៖ កាលពីថ្មីៗនេះនៅក្នុងបណ្ដាញសង្គមTikTok មានការបង្ហោះវីដេអូមួយចំនួនរបស់បុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh_jlMkyyid-2pyLacLngPUZYzAAteB2wYNDh6I2lDdVGCdWeMPFbtOx4AonDbfjOSapTCY2uEtXmxRQyfvdOLAzBUToLcLsagkP60sYg-GPgrRM0I7PRINF3f_FMdAEOs_5u7B7Sc5o-qxNGMLLKaHUvbrkKRCC_X9IS4ca8JwkieSF3K7s9EXG6Tpw6f/s1280/photo_2025-04-02_09-35-20%20(2).jpg
នៅក្នុងសេចក្ដីប្រកាសខាងលើក្រសួងបានបន្តទៀតថា៖ ដើម្បីធានាការអនុវត្តអោយបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាអោយបាននូវក្រមសីលធម៌វិជ្ជាជីវៈរបស់កងទ័ព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្រេចចាត់តាំងអោយអង្គភាពជំនាញ រៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណងធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តិខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មអោយសមស្របនឹងច្បាប់ស្ដីពីលក្ខនិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhziu4BYYqaAH-yEMu8MOBVyv7DxbD-L0RKyLp7mq0YLtml5wGyDWP4svGREmCgFV7ekP8cB_WweOe5KMdjgxWANwfGfSXX-x41ox-sekDR8_zytygfvaTh67UPyEK0udQeJGHUEEGadW03hgio6B53-mB5Q0fbaVCh28cXuDNK0CDii183QrGGTsUfsbRJ/s1280/photo_2025-04-02_09-35-21%20(2).jpg

ជុំវិញចំណាត់ការខាងលើរបស់ក្រសួងការពារជាតិ គឺទទួលបានសាទរយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន និងស្នើសុំក្រសួងការពារជាតិ ចាត់វិធានការតឹងរឹងចំពោះអ្នកដែលបានធ្វើអោយប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូ កិត្តិយស ក្រមសីលធម៌របស់មន្រ្តី និងឧមត្តមភាពរបស់ក្រសួងការពារជាតិ៕

គ្រូទាយដ៏ល្បីនៅថៃដែលធ្លាប់ទាយត្រូវពីរញ្ជួយដី បញ្ជាក់ថានៅពាក់កណ្តាលឆ្នាំនេះថៃនឹងកើតរញ្ជួយដីខ្លាំងម្តងទៀត

0

ប្រទេសថៃ ៖ អ្នកស្រី ប្រាយ ក្រាស៊ិប គឺជាគ្រូទស្សន៍ទាយដ៏ល្បីល្បាញម្នាក់នៅប្រទេសថៃ ហើយពលរដ្ឋថៃមានជំនឿលើការទាយរបស់អ្នកស្រីកាន់តែខ្លាំង ក្រោយពីអ្នកស្រីបានទាយកាលពីខែធ្នូ ឆ្នាំ២០២៤ ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ នឹងមានគ្រោះរញ្ជួយដីខ្លាំងក្លាកើតឡើងនៅមីយ៉ាន់ម៉ា ហើយនឹងមានឥទ្ធិពលមកដល់ខេត្តថៃមួយចំនួន ខណៈទីក្រុងបាងកក នឹងរងឥទ្ធិពលរញ្ជួយដីខ្លាំង ។ បន្ទាប់ពីអ្នកស្រីទាយបែបនេះមិនប៉ុន្មានខែ ស្រាប់តែថៃកើតរញ្ជួយដីពិតមែន ជាពិសេស អគារខ្ពស់ៗទីក្រុងបាងកក មានស្នាមប្រេះ និងបាក់រលំ ។ ពលរដ្ឋថៃកាន់តែចាប់អារម្មណ៍ខ្លាំងឡើង ពេលអ្នកស្រីទាយថា នៅពាក់កណ្តាលឆ្នាំ២០២៥នេះ ថៃនឹងកើតរញ្ជួយដីខ្លាំងម្តងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ7nh2aTR0eHAaw1sWrLU2iPO9SJPMp-7_WqFUtFpwitqgxmMl5G6eBYATWw8_m6DrKj3uo_PKMlLZ9_pClB2DH3q6FZkrTyUSewm9330IBxTbBJJ5EcjfUjRxIcMZKpoDlcXbOFRw0PWGtlnVkGWpOEBlh1A7qiz8032heNjvtIYvy7jEPmrYphAF_4Qx/s1280/photo_2025-04-01_09-20-01%20(2).jpg
អ្នកស្រី ប្រាយ បាននិយាយមកកាន់សារព័ត៌មាន ខឹមឆាត់លឹក (komchadluek) អំពីហេតុការណ៍រញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រោយពីអ្នកស្រីបានទាយកាលពីចុងឆ្នាំ២០២៤ ថា ថៃនឹងរងឥទ្ធិពលរញ្ជួយដី ដោយមានចំណុចកណ្តាលនៅមីយ៉ាន់ម៉ា ។ អ្នកស្រីថែមទាំងប្រាប់ពីពេលវេលាកើតរញ្ជួយដីច្បាស់ៗទៀតផង រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមជឿថា អ្នកស្រីទាយត្រូវគ្មានខុស ស្តាប់ហើយគួរឱ្យព្រឺសម្បុរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1xlW7QB9xkY7hoqfwc7uYAj7cWzcG03r2Wf3ICpBgDCxnfLRw4jOnc4xFZE_GL2qcM6v4veIFTNRihOimLWSJLvjiX5BLLlKRpG-GaFDzvFtZm1vvI5THx8rvg1Ek4nNKPK9JLZn5RE-DaHKRTN-1gpvf3BcAUtJwBPf-qa3OvnSoNj575pK_GIWGdGYF/s686/photo_2025-04-01_09-20-01.jpg
បើតាមយមរាជនៅឋានក្រោមប្រាប់អ្នកស្រី គឺរញ្ជួយដីពិតជាកើតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ ហើយអ្នកស្រីបានឃើញរូបភាពប្រទេសថៃមានស្នាមប្រេះនៅកណ្តាលផែនទី មានន័យថា ទីក្រុងបាងកក និងតំបន់ជុំវិញ នឹងរងឥទ្ធិពលរញ្ជួយដីធ្ងន់ធ្ងរ ដែលរញ្ជួយដីមានចំណុចកណ្តាលនៅមីយ៉ាន់ម៉ា ។ អ្នកស្រីថែមទាំងបានឃើញរូបភាពអគារខ្ពស់ៗបាក់រលំ ប៉ុន្តែពេលនោះ អ្នកស្រីគិតថា វាកើតឡើងនៅមីយ៉ាន់ម៉ា ហើយពុំគិតថា កើតឡើងនៅថៃទេ ។ ពេលឮដំណឹងថា ថៃកើតរញ្ជួយដី ធ្វើឱ្យអ្នកស្រីភ្ញាក់ផ្អើល និងមិនជឿថា វាជាការពិត ពីព្រោះពុំគិតថា ថៃបាត់បង់ខ្លាំងដ៏ថ្នាក់នេះ រហូតមានមនុស្សស្លាប់ជាច្រើននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrgb0S717SHPAh0JoUCB-lufppUEgOS2maFRsVJGrkY0nbkQYJDclo2Ja_SU9yQvButpqXQqdny507hXT9NAheeyB4Fnh5ttnZQKuMBCECJbHGXm6SuAcJaPyeXK43pFhWHdOLZ9Xkyofto15eKxbzlCtoA2mPF1F1OFY0nSE6vp-jtjan1bDjefGmb2fi/s1024/photo_2025-04-01_09-20-01%20(3).jpg
អ្នកស្រី ប្រាយ បញ្ជាក់ថា យមរាជប្រាប់ទៀតថា Aftershocks ពុំបានបញ្ចប់ត្រឹមនេះទេ ហើយវានឹងកើតឡើងទៀតរយៈពេល១ខែចាប់ពីពេលនេះ (ចុងខែមីនា) ចូរប្រុងប្រយ័ត្នការធ្វើដំណើរទៅកោះនៅឥណ្ឌូណេស៊ី ជប៉ុន និងសិង្ហបុរី ។ រីឯរលកយក្សស៊ូណាមិនឹងកើតឡើងទៀតឬយ៉ាងណា អ្នកស្រីពុំហ៊ាននិយាយទេ ពីព្រោះវាគួរឱ្យខ្លាច ហើយអ្នកស្រីបារម្ភពីប៉ះពាល់ដល់វិស័យទេសចរណ៍ថៃនៅខេត្តភាគខាងត្បូងដោយសាររញ្ជួយដី ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធពុំរឹងមាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1-CLlDXvhyphenhyphenP1BoN6dJl6ik51Wua0VnKTDeJyPP-oOQfT7SZtUbOnJzfIfAdk9h7BzHX6HBtCU7-Zvk8ICcDST1-B_wqSlgJZ02EiX_fYxGerFX1l5NKmFX9smlPJRumXgfvESdtsHSxZGPCM5-tFsix53V1F2LkBxuDC7SXHeLdV_0I-hvkG9xQaPYHW-/s600/photo_2025-04-01_09-20-00.jpg

ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៥ ចូរប្រុងប្រយ័ត្ន ប្រទេសថៃនឹងកើតរញ្ជួយដីម្តងទៀតដោយសាររងឥទ្ធិពលពីប្រទេសជិតខាង ប៉ុន្តែថៃនឹងមានផលប៉ះពាល់ដូចគ្នា ។ ក្រៅពីនេះ ចូរប្រយ័ត្នរឿងទឹកជំនន់ គឺប្រទេសថៃអាចមានទឹកជំនន់ពេលចូលឆ្នាំថ្មី ឬហៅថា «សង្ក្រាន្តទឹកភ្លៀង» ដោយសារទឹកហូរមិនទាន់ ជាពិសេស នៅទីក្រុងបាងកក នឹងមានទឹកលិចពេលចូលឆ្នាំ ចាប់ពី១សប្តាហ៍ ទៅ២សប្តាហ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEistOs-qS0879xcD4Y_1HKWM591CyMW-pVUW0gaUFC1wAROiQ5cf69xgROLX4CbsopybS0aDHbEz5PZUwytU_-Bv7Uzdjjev16AxWgb8a9dheTkHiajHz0jjofFuBR9bP06p3xfXBgYcUSZHfIq536Rd7TqsIvZFh6WznUd9fS2qs1c76BMRouH8rXjuQ05/s600/photo_2025-04-01_09-20-00%20(2).jpg
ចំណែកខេត្តសមុទ្រប្រាកាន សមុទ្រសាខាន ឈុនបុរី និងផាត់តាយ៉ា ត្រូវប្រយ័ត្នកម្ពស់ទឹកសមុទ្រកើនឡើងខ្ពស់ខុសពីធម្មតា ប៉ុន្តែវាអាចមិនខ្ពស់ខ្លាំងដូចឆ្នាំ២០១១ ទេ ហេតុនេះ អ្នកជិះរថយន្តអគ្គិសនីត្រៀមខ្លួនឱ្យហើយទៅ ។ អ្នកស្រីពុំចង់ឱ្យភ័យស្លន់ស្លោ ប៉ុន្តែចង់ឱ្យប្រយ័ត្នរឿងហ្គាសផ្ទុះនៅរដូវក្តៅខ្លាំង រីឯបុគ្គលល្បីៗអាចត្រូវគេប្តឹងចាប់ខ្លួន ខណៈបុគ្គលត្រូវគេចោទប្រកាន់នឹងរួចផុតទោស ក្រោយពីរកឃើញគ្មានកំហុស ៕

ជប៉ុនបារម្ភពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរនឹងឆក់យកជីវិ.តពលរដ្ឋរហូតដល់៣សែននាក់ និងខាតបង់ប្រាក់រាប់លានដុល្លារ

0

ប្រទេសជប៉ុន ៖ ស្របពេលប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ មីយ៉ាន់ម៉ា ថៃ វៀតណាម និងឥណ្ឌូណេស៊ី រងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ ដោយបំផ្លាញទ្រព្យសម្បត្តិ និងឆក់យកជីវិ.តពលរដ្ឋយ៉ាងច្រើនគួរឱ្យតក់ស្លុតនៅចុងខែមីនា ឆ្នាំ២០២៥ ប្រទេសជប៉ុនវាយតម្លៃថា បើកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅជប៉ុនក្នុងរយៈពេល៣០ឆ្នាំទៀត នឹងសម្លា.ប់ ជីវិតពលរដ្ឋរហូតដល់៣សែននាក់ និងខាតបង់ប្រាក់រាប់លានដុល្លារ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0dGvYOT1QNP_ATzNbsoPRy4-7HBZtkVESh71nTPJdCzqB4Dwh9oJTuEsygK_jkno5sYc7HLN7-OPY6asYiLQ_sTSAAiDxzeG9dUAYUNG1HitDzDHamdpzUZlMf4TaeEwEDJ7yZ7I4WhRYqAaw_2Wpd75oxMjTbViGQ6Wg0UVFd2CK36EOWfZ_sHcpFayt/s1280/photo_2025-04-02_09-46-20.jpg

យោងតាមរបាយការណ៍របស់គណៈរដ្ឋមន្ត្រីជប៉ុន គឺជប៉ុនអាចនឹងរងគ្រោះយ៉ាងខ្លាំង និងខាតបង់ប្រាក់រាប់លានដុល្លារអាមេរិក ប្រសិនបើជប៉ុនកើតរញ្ជួយដីធ្ងន់ធ្ងរនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ។ វានឹងបង្កជារលកយក្សស៊ូណាមិ បំផ្លាញអគាររាប់រយកន្លែង ព្រមទាំងឆក់យកជីវិតពលរដ្ឋរហូតដល់៣សែននាក់ ក្នុងរយៈពេល៣០ឆ្នាំ ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_qTfbDgr4-YB-oEDxi6q7JwycQo-17WGNlg-hkBXIIcEMZziSeAufuNQjyhgbELTS2DKIVynoLmZ72cAMR7lapPL6AAi37LHEuE-MKwjSQwXMHdviUAhfKgyIiAtD_rDriKjVzkVSXLM61qDrlZaMcBwwg93ErVvWt-xtoFkPs9oSkI_XzVi0VoeXvCRA/s1280/photo_2025-04-02_09-46-21.jpg

ជប៉ុននឹងខាតបង់ប្រាក់ជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) ហើយនេះជាការខាតបង់ប្រាក់ច្រើនជាងរញ្ជួយដីកន្លងមក ដែលបណ្តាលមកពីអតិផរណា និងទីតាំងភូមិសាស្ត្រជប៉ុនអាចត្រូវទឹកជន់លិច ។ ជប៉ុនជាប្រទេសមួយកើតរញ្ជួយដីញឹកញាប់បំផុតលើពិភពលោក រដ្ឋាភិបាលជប៉ុនសន្និដ្ឋានថា ជប៉ុននឹងកើតរញ្ជួយដីរហូតដល់៨០% ចាប់ពីកម្រិត៨រិចទ័រ ទៅ៩រិចទ័រ នៅខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ ឬហៅថា «Nankai Trough» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ZrYC2kFEX-g4rcVz5ohHeFxclNXrnTsk6k9X3pj50ud6LONi9FLjzftRl3EhxgMzo18RjrnMsc7m-7mQDUiuP4U5MlvGBB5Pb903YDzFkWYB3xZ75ANsLD_yuK72m1PULHHZusoDgL-vz5KMu848XIV-QvMaHsZPHG3TlYbstoAmilAZA8pxfvXnS1v7/s1280/photo_2025-03-31_15-19-15.jpg

ករណីធ្ងន់ធ្ងរបំផុត បើជប៉ុនកើតរញ្ជួយដីកម្រិត៩រិចទ័រនៅបាតសមុទ្រនាពាក់កណ្តាលយប់ក្នុងរដូវរងា គឺជប៉ុននឹងជម្លៀសពលរដ្ឋ១លាននាក់ ឬស្មើ១០% នៃពលរដ្ឋសរុប ព្រមទាំងមានពលរដ្ឋស្លាប់រហូតដល់២៩ម៉ឺន៨ពាន់ ដោយសាររលកស៊ូណាមិ និងការបាក់រលំអគារ ។ ខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ (Nankai Trough) ស្ថិតនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគនិរតីប្រទេសជប៉ុន មានប្រវែងប្រមាណ៩០០គីឡូម៉ែត្រ ដែលបរិវេណនេះមានហានិភ័យកើតរញ្ជួយដីធ្ងន់ធ្ងរ ចាប់ពី១០០ឆ្នាំ ទៅ១៥០ឆ្នាំម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSYWSvGrB0RYP6rhw1MmsucpCi3z2-KQv2Nc_r503vb8uy70pFyygQQASfCbUPox8LpWM_vuU3yq5umSmhJJTCn4oC47_3aOodQ7c8CxTKqUhP72bjvkb6LQYOOVyCipbyPv-ljoZSeaWoHb77qYcbSJ15NiFmj7hDwm1QoqVegI_HB52RwAD11SjoUbNh/s1280/photo_2025-03-31_15-19-15%20(2).jpg

កាលពីឆ្នាំ២០២៤ ជប៉ុនបានដាស់តឿនពីរញ្ជួយដីធ្ងន់ធ្ងរ រហូតដល់កម្រិត៩រិចទ័រនៅខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ (Nankai Trough) ក្រោយជប៉ុនកើតរញ្ជួយដីកម្រិត៧.១រិចទ័រ នៅបរិវេណនេះ ។ រញ្ជួយដីកម្រិត៩រិចទ័រ កាលពីឆ្នាំ២០១១ នៅភាគឦសានប្រទេសជប៉ុន បានបង្កជារលកយក្សស៊ូណាមិ និងប៉ះពាល់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគុសិម៉ា ហើយពលរដ្ឋស្លាប់រហូតដល់១៥,០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArS7B7uC5sNtj9mudXUoflElzl25K79NmX7zcXIIGHVfCHeNfDAWoiYtTxidqGQPyZi1zqrGBXDfMqLwthIt7y60yBK5AU9cV70-lfQufUgCeDT-RmfXKY3neATGVH0c96km5uJ7bJOFSa086oHAZGmhyL-l1bVAJlugO7R5JDqlyBdswnTk5CfAleCoh/s1280/photo_2025-03-31_15-19-14.jpg

តាមរដ្ឋាភិបាលជប៉ុន គឺរយៈពេល១,៤០០ឆ្នាំកន្លងមក រញ្ជួយដីធ្ងន់ធ្ងរនៅខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ (Nankai Trough) បានកើតឡើងរៀងរាល់ពី១០០ឆ្នាំ ទៅ២០០ឆ្នាំ ហើយរញ្ជួយដីចុងក្រោយកើតឡើងនៅឆ្នាំ១៩៤៦ ។ រីឯគណៈកម្មការស្រាវជ្រាវរញ្ជួយដីឱ្យដឹងថា ជប៉ុនប្រឈមនឹងរញ្ជួយដីធ្ងន់ធ្ងរម្តងទៀត ដោយសារភាគរយកើតរញ្ជួយដីបានកើនឡើងជាបន្តបន្ទាប់ ៕

តើត្រី Oarfish ពិតជាត្រីនាំគ្រោះ..ថ្នា..ក់ និងសេចក្ដីវិ..នាសដល់មនុស្សលោកមែនដែរ រឺទេ?

0

យើងសង្កេតឃើញមានការលើកឡើងពីសត្វត្រីម្យ៉ាងដែលត្រូវបានគេរកឃើញនៅលើឆ្នេរសមុទ្រមួយក្នុងប្រទេសថៃ មុនពេលមានហេតុការណ៍គ្រោះរញ្ជួយដីកើតឡើង ដែលមានមតិខ្លះលើកឡើងថាវាគ្រាន់ជាការចៃដន្យប៉ុណ្ណោះ ខណៈអ្នកខ្លះទៀតយល់ថាមិនដូច្នោះទេ ការឃើញត្រីនេះអាចនឹងជាបណ្ដាសារ រឺសញ្ញាដែលបង្ហាញថានឹងមានគ្រោះធម្មជាតិអា..ក្រក់កើតឡើងក្នុងពេលឆាប់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdG7sNzg3vJD8p_TegWXTFNh6bn6XpkTDgrgpM9SmbE3GzSioKo8-79aqICt0D09zwQBKHH4EGrs8VQX-pilhL4y-rbDtL-bWmky7Xp3HITjWcvGgKfyv33cs-DbM7DnoRVou62hRfUTBwUBVYCmB7RPLk9OLgjp_43FDe2ZuzYRIJy7lDhPqShgyd06zL/s1280/photo_2025-03-31_15-19-12%20(2).jpg
ជាការពិតណាស់ ត្រីនេះបានស្ថិតនៅក្នុងជំនឿរបស់ប្រទេសមួយចំនួនដូចជា ជប៉ុន និង ហ្វីលីពីន ដែលតាំងពីយូរលង់ណាស់មកហើយ គែជឿជាក់ថា ការប្រទះឃើញត្រីនេះនៅក្នុងប្រទេសរបស់ពួកគេ នោះវានឹងនាំគ្រោះអា..ក្រក់ៗអោយកើតមានជាក់ជាមិនខាន ដោយថែមទាំងមានប្រជាជនមួយចំនួនហៅវាថា ជាត្រីបណ្ដាសារ រឺ ត្រីនៃសេចក្ដីវិនាសទៀតផង។ តើត្រី Oarfish រឺ Doomsday Fish នេះពិតជានាំគ្រោះច..ង្រៃដល់មនុស្សលោកមែនដែរ រឺទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxu-B6DXygemBygvYID94JxwXcMZBJ2RSxO6cLf1UE1sjIuluKuRXrO5LPdGepJpvWrkK1L7b2Xjhng6upSacjwx2HfzFXDghr5MuLDVjnJ1ygf78DA0lqd-xxPCyfRAi2QefcTqxYKMdkqiYkiBQ5QjAgX6bwVP2DfMWtq_OlECn8HHH8-zDh5bbfCkd5/s1280/photo_2025-03-31_15-19-12%20(3).jpg

តាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ត បានបង្ហាញថា ត្រីOarfish គឺជាប្រភេទសត្វសមុទ្រម្យ៉ាងដែលមានប្រវែងខ្លួនរហូតដល់ 15ម៉ែត្រ រស់នៅក្នុងទឹកដ៏ជ្រៅហៅថា “Twilight Zone” ដោយមានជម្រៅពីផ្ទៃទឹកខាងលើប្រមាណ 600 ទៅ 3,300 ហ្វីត រឺជាង ១គីឡូម៉ែត្រ និងមិនងាយមានអ្នកស្រាវជ្រាវណាបានទៅដល់កន្លែងដែលពួកវារស់នៅឡើយ។ ដូចនេះ វាគឺជាត្រីដែលកម្រ ហើយនៅមិនទាន់មានសិក្សាស្រាវជ្រាវបានច្រើននោះទេ ព្រោះករណីដែលគេឃើញវាច្រើនតែក្នុងសភាពឈឺ រឺស្លា..ប់ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Na3fckCv_jUMGlEZYEXlm-1vsZBzA5kXlRpqGyEW8ttDrp-V6QrueKL8ovUJ6KSWgoADwLqx6mMFMr7wPSMkTNm1ZEGtO3AcwCTzmLgoCYTjNJb9BR2Oa5ja5s353jio9b9Db7Agh6uqozg5nXj_ZxrTgfk3DA-MQMtKROrLl2murPhvR-lxxiDT0giY/s640/photo_2025-03-31_15-19-12.jpg

តាមពិតវាគឺជាត្រី ដែលមិនងាយបង្ករគ្រោះថ្នាក់ដល់មនុស្សដល់មនុស្សឡើយ ព្រោះវាគ្មានពិស. គ្មានធ្មេញ ហើយវាស៊ីតែភាវៈរស់តូចៗដូចជា ប្លង់តុង និងប្រភេទខ្យង បង្គារប៉ុណ្ណោះ។ លើសពីនេះ ខ្លួនប្រាណរបស់វា គឺមានរឹងមាំនោះទេ វាងាយនឹងដា..ច់ រលាត់ និងងាយរងគ្រោះដោយសារសត្វសមុទ្រផ្សេងទៀតមកខាំ។ មូលហេតុនេះហើយទើប អ្នកវិទ្យាសាស្រ្តមិនសូវហ៊ានប៉ះពាល់វាឡើយ ពោលគឺសិក្សាបានតែលើសា..កស..ពវាដូច្នេះឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArS7B7uC5sNtj9mudXUoflElzl25K79NmX7zcXIIGHVfCHeNfDAWoiYtTxidqGQPyZi1zqrGBXDfMqLwthIt7y60yBK5AU9cV70-lfQufUgCeDT-RmfXKY3neATGVH0c96km5uJ7bJOFSa086oHAZGmhyL-l1bVAJlugO7R5JDqlyBdswnTk5CfAleCoh/s1280/photo_2025-03-31_15-19-14.jpg
ដោយឡែក ការប្រទះឃើញវានៅលើផ្ទៃគោក រឺឆ្នេរសមុទ្រ ពិតជាមានហានិភ័យក្នុងការកើតមាននូវគ្រោះធម្មជាតិធំៗ ដូចជារលកយក្សស៊ូណាមិ និង រញ្ជួយដីពិតមែន ប៉ុន្តែមិនមែនបានន័យថា វាជាត្រីនាំច..ង្រៃនោះទេ ព្រោះបើយោងតាមហេតុផលជាក់ស្ដែង និងការបង្ហាញរបស់ង្នកវិទ្យាសាស្រ្ត ពួកវាមិនងាយចាកចេញពីមជ្ឍដ្ឋានដែលពួកវារស់នៅឡើយ លើកលែងតែក្រោមមូលហេតុមួយចំនួនដែលធ្វើអោយពួកវា មិនអាចរស់នៅទៀតបានដូចជា៖ លក្ខខណ្ឌទឹកដែលវារស់នៅផ្លាស់ប្ដូរ, ការរញ្ជួយដីក្រោមបាតសមុទ្រ, ពួកវាឈឺ រឺជិតស្លា..ប់ទើបបង្ខំចិត្តឡើងមកផ្ទៃខាងលើនៃសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSYWSvGrB0RYP6rhw1MmsucpCi3z2-KQv2Nc_r503vb8uy70pFyygQQASfCbUPox8LpWM_vuU3yq5umSmhJJTCn4oC47_3aOodQ7c8CxTKqUhP72bjvkb6LQYOOVyCipbyPv-ljoZSeaWoHb77qYcbSJ15NiFmj7hDwm1QoqVegI_HB52RwAD11SjoUbNh/s1280/photo_2025-03-31_15-19-15%20(2).jpg

សរុបមក វាជាសត្វដែលគួរអោយអាណិតទៅវិញទេ ព្រោះវាគ្រាន់តែព្យាយាមគេចពីសេចក្ដីស្លា..ប់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកប្រទះឃើញវានៅលើផ្ទៃទឹក រឺឆ្នេរសមុទ្រ សូមកុំប៉ះពាល់វាអី អ្នកគួរជូនដំណឹងទៅកាន់អ្នកជំនាញ ដើម្បីអោយគេមកសិក្សា និងធ្វើការពិនិត្យមើលរកសញ្ញានៃភាពមិនប្រក្រតីណាមួយ៕

មិនក្លាយជាសេដ្ឋីនីទើបចម្លែក! មួយឆ្នាំ IU រកចំណូលបានជាង២០លានដុល្លារឯណោះ

0

តារាចម្រៀងនិងសម្តែង IU ត្រូវបានគេរាយការណ៍ថានាងរកបានចំណូល ២០.៤លានដុល្លារក្នុងឆ្នាំ២០២៤។ កន្លងមក IU បានបង្ហាញថានាងមិនចង់បានមរតករបស់គ្រួសារឡើយដោយមានបំណងមរតកគ្រួសារចង់ឱ្យប្អូនរបស់ខ្លួន ខណៈនាងគឺជាសេដ្ឋីនីម្នាក់ដែលមានទ្រព្យសម្បត្តិចន្លោះ៤០លានទៅ៤៥លានដុល្លារអាម៉េរិកក្នុងអាជីពសិល្បៈរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCrlW9vLcKq9nVJywEcQuFNAwdIN9d2cW61McyR6n7RoEDRRN7CuxQqdYrWunHca73jofeXqHlCOq9rbmFl9SacuqJfwQP-WvPYciQnuCtndb1MTHtPKuz7gha3B9VCT_OnZazahBn-ts52w1k1nrlsFr5qSBi30r2rue1nypTkp80di1n42mk42xb1CQK/s2048/image_2025-04-01_10-29-23.png

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា EDAM Entertainment បានបង្ហាញពីរបាយការណ៍សវនកម្មឆ្នាំ ២០២៤បង្ហាញពីប្រាក់ចំណូលប្រចាំឆ្នាំរបស់ IU ដែលនាងមានឈ្មោះកំណើតថា Lee Ji-eun ។ ។ របាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២៨ ខែមីនា។ នៅក្នុងភ្នាក់ងារកម្សាន្ត «ថ្លៃសេវាដែលបានបង់» រួមបញ្ចូលក្នុងការចំណាយលើការលក់ សំដៅលើថ្លៃសេវាគ្រប់ប្រភេទដែលផ្តល់ដល់តារាល្បី រួមទាំងថ្លៃបង្ហាញមុខ និងការទូទាត់ការទូទាត់។ វាក៏រួមបញ្ចូលផងដែរនូវការចំណាយផ្សេងៗដែលបង់ទៅឱ្យអ្នកកម្សាន្ត។ ទោះបីជាសមាមាត្រនៃការទូទាត់នៅក្នុងថ្លៃសេវាទាំងនេះអាចប្រែប្រួលតាមភ្នាក់ងារក៏ដោយ ជាទូទៅវាជាករណីដែលថ្លៃសេវាភាគច្រើនត្រូវបានបែងចែកជាការទូទាត់សម្រាប់សិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ9j0R5NfLXR6p_XNgvwhYEy4cjKd6PEoi8USVglzVrVKywMCGJKb9gOTB9Y32QmcMIsXPG57f_kzEqXG2IlRkcLmF9fxRvAC8JQh3fEsVDijIXmrb2rI6dMWvyoAFnsbPlBZ6xMCgWPuPtt25aS8MTRqVGJB9X47ZmrqrvQsVCTPB36BgKxJIHYZ42dio/s2048/image_2025-04-01_10-29-25.png

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ថ្លៃចំណាយសរុបរបស់ផលិតកម្ម EDAM ដល់សិល្បករមានចំនួន ៣៣.៦២ពាន់លានវ៉ុន (ប្រហែល ២២,៩ លានដុល្លារ)។ ដូច្នេះតួលេខនេះវាត្រូវបានគេប៉ាន់ប្រមាណថាការទូទាត់សំណងរបស់ IU តែម្នាក់ឯងមានចំនួនប្រហែល ៣០ ពាន់លានវ៉ុនប្រហែល ២០.៤ លានដុល្លារអាម៉េរិកដោយសារតែបច្ចុប្បន្ន IU គឺជាតារាសកម្មតែម្នាក់គត់នៅក្នុងទីភ្នាក់ងារនេះ ដោយសារ WOODZ ត្រូវបានផ្អាកដោយសារជាប់បំពេញកាតព្វកិច្ចយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2a9cSE1hgv7LPdG-crgmcrpsHaalg6RXAD3lnNU-rXyQeaxxO0qZjGOAJO3ZB4ADFtNRPz03QMMPAHaa5TarQM8EdLYZSiGMgZgNDWGRKrj5LLJ_5y6Js0Qf6WeI-gVq4-b0qB5lQSp5IVmmyrg5oHZWKAlnC3cKeEeFpaPfBWdr4dk_HJwz3CODKCPpg/s2048/image_2025-04-01_10-29-27.png

EDAM Entertainment គឺជាភ្នាក់ងារកម្សាន្តដែល Kakao Entertainment កាន់កាប់ភាគហ៊ុនធំជាងគេចំនួន៥២.៥% ខណៈដែល IU ខ្លួនឯងគឺជាម្ចាស់ភាគហ៊ុនធំទីបីដែលមានភាគហ៊ុន ២២.៥%។ ទីភ្នាក់ងារនេះច្រើនតែត្រូវបានចាត់ទុកថាជាភ្នាក់ងារមនុស្សតែម្នាក់ដែលផ្តោតលើ IU ដោយសារតែប្រាក់ចំណូលភាគច្រើនបានមកពីនាង។ នេះមានន័យថា IU ប្រហែលជាអាចរកបានច្រើនជាងចំនួនដែលបានបញ្ជាក់ខាងលើ។ នាងនឹងរកលុយក្នុងនាមជាម្ចាស់ភាគហ៊ុនផងដែរ៕

ទីភ្នាក់ងាររបស់ Kim Soo Hyun ប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុ

0

Gold Medalist ដែលជាភ្នាក់ងារតំណាងឱ្យតារាសម្តែង Kim Soo Hyun ត្រូវបានគេរាយការណ៍ថាកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតចាប់តាំងពីការបង្កើតឡើងមក ដោយប្រភពផ្ទៃក្នុងបានអះអាងថា មូលនិធិរបស់ក្រុមហ៊ុនជិតអស់ហើយ។ ស្ថានភាពនេះហាក់ដូចជាធ្ងន់ធ្ងរខ្លាំងណាស់ ដែលទីភ្នាក់ងារនេះទើបតែបានផ្អាកកិច្ចសន្យារបស់ខ្លួនជាមួយនឹងសេវាកម្មសម្អាតខាងក្រៅ ដោយជំរុញឱ្យមានការរំពឹងទុកបន្ថែមទៀតថាក្រុមហ៊ុនកំពុងឈានដល់ការដួលរលំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh42hux_4T8bLS3tkbIsTjckh2Fu1opIFObREHa4n6S_JDKj2UiEf4An9K7nJ7Tgvittn-2YiVFSlOOUCHpcebaVqXSpRKg-PQOaq1AdGFXUL7a5Sir02RVerOkzQy6tPkL9xeyLYQY-BRp2qqiBqQ4WQrG5I2-7LqefjkXylkNBkTWnKfvVpNrCqi-CMeT/s1446/image_2025-04-02_09-09-23%20(2).png
អ្នកខាងក្នុងឧស្សាហកម្មជឿថា សន្និសីទសារព័ត៌មានដ៏រំជួលចិត្តរបស់ Kim Soo Hyun កាលពីថ្ងៃទី៣១ ខែមីនា មិនត្រឹមតែជាការតបតចំពោះភាពចម្រូងចម្រាសថ្មីៗប៉ុណ្ណោះទេ ថែមទាំងជាវិធានការអស់សង្ឃឹមក្នុងការជួយសង្គ្រោះភ្នាក់ងាររបស់ខ្លួនពីការបំផ្លិចបំផ្លាញដែលជិតមកដល់។ អ្នកសង្កេតការណ៍ណែនាំថា រូបរាងស្រក់ទឹកភ្នែករបស់តារាសម្ដែងរូបនេះបានឆ្លុះបញ្ចាំងពីភាពបន្ទាន់ដែលកំពុងកើនឡើងនៅក្នុង Gold Medalist ដែលការពន្យារពេលបន្ថែមទៀតអាចមានន័យថាការបិទក្រុមហ៊ុនទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-jCvTNNe0W5jhESCCEPFjLp8L03-8wCvDzjS5VSe0fYUYlKXM-_Kr0uZqqwRo8w-f_lzQ61XsuEDuiLN2oSVyAUtgg-llJC3hSA-VTACY7-kC6cTgHKqofRfBVwOnsFb-MoR8baf1N62-ufzhRXQDc_f_w4ne3zwYWsKidFZOB7DsWguYL0MOo8ZDvRK8/s640/image_2025-04-02_09-09-23.png

អ្នកជំនាញ M&A ម្នាក់ដែលដឹងពីស្ថានភាពនេះបានអត្ថាធិប្បាយថា «Gold Medalist ធ្លាប់រក្សាទឹកប្រាក់ ២ ទៅ ៣ ពាន់លានវ៉ុន (ប្រហែល ១,៣ លានដុល្លារ ទៅ ជាង២លានដុល្លារ) នៅក្នុងគណនីរបស់ក្រុមហ៊ុន ប៉ុន្តែនោះមិនមែនជាករណីទៀតទេ។ លើសពី ២០នៃការយល់ព្រមរបស់ Kim Soo Hyun សូម្បីតែការទាមទារសំណងមួយចំនួនត្រូវបានដកមកវិញ។ ថ្លៃសេវាគំរូបង់ប្រាក់ជាមុន ការលុបចោលព្រឹត្តិការណ៍ដែលបានគ្រោងទុក និងការកើនឡើងនៃការចំណាយថេរបានធ្វើឱ្យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធ្លាក់ចុះយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivlEqZyOshS4SyXf1Of9U16j0F__OP4v6p5YYaMImVmm1zGgpl6-ayj2WDk3SXaP7MgPDRCSkOs80ie-jfSUTClfg0gF6Xayf27bIaqHLjeyDlgbeVqEkB9eRmP1dntfDXBE-aTaWZLqCATPNlWl_InanOiftDmCxn1ns9e93MUix-gLLv7P88ZLcWCQnt/s722/image_2025-03-31_14-41-04.png

ទោះបីជាក្រុមហ៊ុនមិនបានបញ្ជាក់ជាផ្លូវការក៏ដោយ ប៉ុន្តែពាក្យចចាមអារ៉ាមថា Gold Medalist ស្វែងរកការវិនិយោគខាងក្រៅយ៉ាងសកម្ម។ ប្រភពឧស្សាហកម្មហិរញ្ញវត្ថុបានបង្ហើបថា «ក្រុមហ៊ុនត្រូវបានគេរាយការណ៍ថាត្រូវការធានាប្រាក់ប្រហែល ៦ ពាន់លានវ៉ុន ប្រហែល ៤លាន៨ម៉ឺនដុល្លារមុនពេលសន្និសីទសារព័ត៌មាន។ ប្រភពនេះ ក៏បានឮថាពួកគេបានបញ្ឈប់សេវាកម្មពីក្រុមហ៊ុនសម្អាតខាងក្រៅ។ ប្រសិនបើជាការពិត ការរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងចំណោមបុគ្គលិកអាចនឹងមានបន្ទាប់ទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKqBd3DKYheSuGYRgNrdy90CCTKRD84fdIqc3i0GTZAvH4heOtB0VXE9vwCjm9aVTEZBVy2N7ak8sskj82XAyVNs4CWC8gXlIg5DWEExeHxHHjCJga8l2RMVonV0jZUsU1dN32aPFN_Aeo9VSabU6BPAKkPe7O7i3zj_MGZzs4OL0qmfQWj9em5-tWj7_v/s745/image_2025-03-31_16-06-13.png

សំឡេងឧស្សាហកម្មប៉ាន់ស្មានថាពេលវេលានៃសន្និសីទសារព័ត៌មានរបស់ Kim Soo Hyun មិនត្រឹមតែដើម្បីបដិសេធការអះអាងដែលធ្វើឡើងដោយគ្រួសាររបស់តារាសម្តែង Kim Sae Ron និងឆាណែល YouTube ដ៏ចម្រូងចម្រាស Garosero Research Institute ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្លាស់ប្តូរដែលបានគណនាដើម្បីការពារការដួលរលំទាំងស្រុងនៃទីភ្នាក់ងាររបស់ខ្លួនផងដែរ។ ក្នុងអំឡុងពេលសន្និសីទកាសែត Kim Soo Hyun ស្រក់ទឹកភ្នែកម្តងហើយម្តងទៀតដោយនិយាយថា «ខ្ញុំមិនអាចទទួលយកអ្វីដែលខ្ញុំមិនបានធ្វើទេ។ ខ្ញុំមិនអាចឈរនៅក្បែរបានទៀតទេ ខណៈដែលគ្រួសារ និងបុគ្គលិកក្រុមហ៊ុនរបស់ខ្ញុំរងទុក្ខដោយសារតែខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcIGPil7dffYv3Y0gc9L9SOxD-h3UIGp8auUqet1vIm_GonCNKlVB4plEaayG-PL4TluGJEAUwtGSU1UpwaBYee8Tc0YdeNt7vTVJWnRIlLKebEYTo0f0-PX-nxN0aCxG8N9mNgC5W7BXEY_DmkY88a3VPgROPHbINifTcnE0duwRxyQanAdBprASh_7v3/s679/image_2025-03-31_16-13-24.png
ចាប់តាំងពីពេលនោះមក Kim Soo Hyun បានប្តឹងទាមទារសំណងការខូចខាតចំនួន ១២ពាន់លានវ៉ុន ប្រហែលជាង៨លានដុល្លារ ប្រឆាំងនឹងគ្រួសាររបស់ Kim Sae Ron ដែលជាម្តាយមីងដែលមិនបញ្ចេញឈ្មោះ និងជាប្រតិបត្តិករនៃវិទ្យាស្ថានស្រាវជ្រាវ Garosero ។ អ្នកជំនាញផ្នែកច្បាប់កត់សម្គាល់សកម្មភាពផ្លូវច្បាប់ដ៏ខ្លាំងក្លានេះឆ្លុះបញ្ចាំងពីកង្វះជម្រើសដែលអាចសម្រេចបានផ្សេងទៀតសម្រាប់ការដោះស្រាយ។ បញ្ហាសំខាន់នៅក្នុងសមរភូមិផ្លូវច្បាប់នាពេលខាងមុខគឺថាតើក្រុមហ៊ុន Gold Medalist និង Kim Soo Hyun អាចបង្កើតទំនាក់ទំនងមូលហេតុដោយផ្ទាល់រវាងការខាតបង់ហិរញ្ញវត្ថុរបស់ពួកគេ និងសកម្មភាពរបស់ចុងចោទទាំងបីដែរឬទេ៕