ប្រធានាធិបតីចិនលោក ស៊ី ជី​ន​ពីង នឹង​មក​បំពេញ​ទស្សនកិច្ច​នៅបណ្តាប្រទេសតំបន់អាស៊ានចំនួន៣ នៅនៅខែមេសានេះ ក្នុងនោះក៏មានកម្ពុជាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPSI_m0Y0YhiOL8vWd0VLIDkCvcJJwS06zPd3PMusl6nYptYIkf0RBsG57irZlZxv0u_Sc7hcoiWv7RWjb78y4d8uSsz-v6zJPyCTU8XlbeUpOwDRWP5S0WHnzbfkemQ7dSJrJpC8WwLsmHSIWYQGoM4tOCUBxwp5zwNhQqCMtikK5NuSkN_J9LX8uLjjR/s616/image_2025-04-01_11-52-41.png
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស៊ី ជី​ន​ពីង នឹងទៅកាន់ប្រទេស​វៀតណាម ដើម្បីពិភាក្សា​ភាព​តានតឹង​ ជុំវិញបញ្ហាសមុទ្រ​ចិន​ខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUL9oP3SN4OoJ7oLpxoQdzQOXyt98Rt2dR3mPj-KhxhxroymbtxTplzwQ3azsirGOXYlgmZaXviq_Zr7Eb8HOCOIIhhLy3vHl5-J8aMNIwbYilyu_tzwff_enVgw1Di16juCwpHdin1XqSALXOpJ6QSoREcjeOHFfg7pVPlasUjr6j3IypOSIb2RXzcoDb/s800/image_2025-04-01_11-52-41%20(2).png

បន្ទាប់មក លោកក៏បន្តទៅកាន់ប្រទេសម៉ាឡេសុី ដែលជាប្រធានប្តូរវេនអាស៊ាន មុននឹងធ្វើដំណើរ​ទស្សនៈកិច្ច​មក​កាន់​កម្ពុជា​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdzVAYmQp8EDjHzFGGjrce6IYY5t1U9WIVEKaoaWRuF8bvaY5rfLL_gl9g5Tl5KzOezlJmz2DwyWJlVsIxHQmScvhwPGNJbMwgh5XX3Us7WS1fVg42-IqJfm9LPHoQQE-P6NNu80j9J5Mv_ejKD0JECGRYe4UWfO9wLB-NBiqNYwf4057icMVRDT33X4td/s900/image_2025-04-01_11-52-40%20(4).png

ការ​បំពេញ​ទស្សនកិច្ច​របស់លោកស៊ី ជី​ន​ពីង  ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា ទាំង​សេដ្ឋកិច្ច នយោបាយ និង​ការ​អភិវឌ្ឍ​សង្គម​ផង​ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGosHL1P5o6TS4_FVc6h6QisNd1PJBFOt7nLmAKsDtMUGjaNTDsCaMEFqwLLaV5Y-xgpOs1X_W4VTmk7lLJdDCdK4MOIz2n3ZUmorLk1Bs4ndTJFSvN1hyphenhyphenm_x5sY3HO6_pNV8OBIyrxE7yhIn9zoySDBsBoWiIRUArK5vzgfr6-Kod4GSgU9VfU3it5jEH/s1600/image_2025-04-01_11-52-38%20(2).png

តែយ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីកម្ពុជាមិន​ទាន់​បញ្ចេញព័ត៌មានផ្លូវការនៅឡើយនោះទេ​ ខណៈសារព័ត៌មានធំៗនៅប្រទេសចិនចេញផ្សាយព្រោងព្រៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9mn_fIP9qZbKbeLh0n6r65gOBJA8hV_zsw7B3DFAzOnEvuy6Ov9VUTas1LMcvR6N4r6zj1byhbb-tcjWcBAF7mWUgHgs8Oy9HNTs5VXO-iqcQSEOpxjjru-RvZvpf7N7Qh6Rt9OE9QvDc5BHrg8Txr6GsZgybSYG_fJJ85OdBmYS6xCRin8tg70oSBT0/s750/image_2025-04-01_11-52-38.png
គួរបញ្ជាក់ថា លើកចុងក្រោយ ដែលលោក ស៊ី ជី​ន​ពីង មកបំពេញទស្សនកិច្ចនៅកម្ពុជា គឺនៅឆ្នាំ២០១៦ តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម សីហមុនី៕