ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋបានប្រទះឃើញរណ្តៅដីមានជម្រៅជ្រៅ ចំនួន៦រណ្តៅ ស្ថិតនៅភូមិមេសុរិន ឃុំខុនយ៉ួម ស្រុកឃុនយ៉ួម ខេត្តមេហុងសន ហើយចៅហ្វាយស្រុកឃុនយ៉ួម បានហាមឃាត់ពលរដ្ឋកុំឱ្យទៅក្បែររណ្តៅទាំងនេះ ដោយសារបារម្ភពីគ្រោះថ្នា.ក់ និងរង់ចាំការស្រាវជ្រាវរកមូលហេតុច្បាស់លាស់ ។ អាជ្ញាធរសន្និដ្ឋានថា ដោយសារប្រទេសថៃទទួលរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ទើបបណ្តាលឱ្យដីស្រុតក្លាយជារណ្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLQwUmsGSqOwR5Qr8_m6K-6gXFMHI6QIS8SUjgwgpnFJwlQuqhM4cHEelNV74lVK6nkNB06ceyS8VXnh4LSvF_sgWsLGG8zgpSpZzgP8TanX73BrU1jUq_X-zHaqNzvKQaORAKZIOT28QqEbQEHbhP10KSs2rOOO3Q_Gzme3wKAkyk5sZ9e_Q1Q1BCpYQx/s1280/photo_2025-04-01_11-25-04%20(2).jpg

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ចៅហ្វាយស្រុកឃុនយ៉ួម លោក ណារ៉ុងផាត់ ណាតសាប់ បានទទួលសេចក្តីរាយការណ៍ពីការប្រទះឃើញរណ្តៅដីជ្រៅជាច្រើនកន្លែងមានទំហំខុសៗគ្នាក្នុងតំបន់កសិកម្មនៅភូមិមេសុរិន ឃុំឃុនយ៉ួម ស្រុកឃុនយ៉ួម ខេត្តមេហុងសន ហើយលោកក៏បញ្ជូនមន្ត្រីថ្នាក់ស្រុក សហការជាមួយមន្ត្រីថ្នាក់ឃុំ ចុះត្រួតពិនិត្យរណ្តៅដីទាំងនេះ ។ រណ្តៅដីសរុបមាន៦រណ្តៅ ក្នុងនោះមានរណ្តៅធំចំនួន២ និងរណ្តៅតូចចំនួន៤ ក្រោយការពិនិត្យរួច មន្ត្រីក៏បានហាមឃាត់ពលរដ្ឋចូលក្បែររណ្តៅ ពីព្រោះអាចកើតគ្រោះថ្នាក់ និងរង់ចាំការស្រាវជ្រាវបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNeLSZ8S7YehxrLIQPtUQHFfCUfbbuk2vR2NPny6y5yIR11H2Nxk98LNXlvttm3XIbxpuYLG9zm6D4kvOYIfUJ3NkO5n_9yBh16CD8GAStBNXgQoyGkELNtgYgVTSOA6cKfFgbIoYQJM5NhlOXMnzOdb3Wny1w-TdPV1PXlKzPxhrSiwArT4BD7RMPZTz/s1024/photo_2025-04-01_11-25-04%20(3).jpg

ការប្រទះឃើញរណ្តៅជាច្រើននេះធ្វើឱ្យពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសន្និដ្ឋានថា វាកើតឡើងដោយសារឥទ្ធិពលរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ រញ្ជួយដីនេះធ្វើឱ្យប៉ះពាល់ផ្ទៃដីកសិកម្មនៅប្រទេសថៃ ពីព្រោះក្រោយកើតរញ្ជួយដីធ្ងន់ធ្ងរនៅមីយ៉ាន់ម៉ា គឺមានរញ្ជួយដីជាច្រើនលើកក្នុងខេត្តមេហុងសន និងបណ្តាលឱ្យដីស្រុតក្លាយជារណ្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioM9S5T0jIKBbbqHfoYuTdfbAsmc6Bf2V2HrpDE2DRugOintlDzBkXIRXBMi2rfsTfPdG9EOYd8FpXNb5EQBQXrnYvLTB5truz8LgB-Jevbn9xxbAH5DJfnZ3AjDK_z7N2kWrB1g7iDPMb2EW8w9IAXpaqhp6-uHKPPkDBYxoszzngcDrFuzz5YYtWaK2a/s1024/photo_2025-04-01_11-25-04.jpg

រណ្តៅទាំងនេះកើតឡើងនៅលើដីស្រែរបស់មេភូមិ និងលើដីស្រែរបស់ពលរដ្ឋម្នាក់ទៀត ដែលនៅឆ្ងាយពីគ្នាប្រមាណ៤ម៉ែត្រ ដែលរណ្តៅនីមួយៗមានទទឹង១០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ។ អាជ្ញាធរបានយកខ្សែមកចងដើម្បីការពារមិនឱ្យពលរដ្ឋចូលក្បែរ ដោយសាររណ្តៅមានជម្រៅកាន់តែជ្រៅ ហើយរង់ចាំឱ្យភ្នាក់ងារជំនាញមកត្រួតពិនិត្យ ។ មេភូមិបានជូនដំណឹងទៅអ្នកភូមិឱ្យដឹងអស់ហើយ និងហាមអ្នកភូមិចូលក្បែររណ្តៅដាច់ខាត ដោយសារអាចកើតគ្រោះថ្នាក់ ។ នេះបើតាមមេភូមិមេសុរិន លោក ថាវ៉ាត់ ខាតខាំផូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOSNxHlK09xTbJe03I3X-c5awMDtdC6n2LRjdewmaBJAFXaoxCNPrjIzs1kqJ7cyy7ZMq6OMFXU722EgBbQRySGRj4mst6oZE2LSVURgxuYD66G_iBYnFGj9uBCPDSZ2-RJ9nLJVg2VkwdqHnwXHjZV-sU9hEYkmoKJh194cxSZe4xkzX0SExmjLcD6ygF/s1024/photo_2025-04-01_11-25-05.jpg

ពលរដ្ឋក្នុងតំបន់ប្រាប់ថា ពុំធ្លាប់ឃើញរណ្តៅបែបនេះពីមុនមកទេ ប៉ុន្តែក្រោយកើតរញ្ជួយដីនៅមីយ៉ាន់ម៉ា និងមាន Aftershocks ជាច្រើនលើក ស្រាប់តែកើតរណ្តៅទាំងនេះ ។ សំណាងល្អ វាកើតនៅលើដីស្រែ បើកើតនៅទីប្រជុំជនវិញ មុខជាខូចខាតលំនៅឋានពលរដ្ឋមិនខាន ៕