ផ្លូវថ្មើរជើងមាត់ទន្លេ នៅថ្ងៃចុងសប្តាហ៍(សៅរ៍-អាទិត្យ) ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កាន់តែទទួលបានការគាំទ្រមានប្រជាពលរដ្ឋជាច្រើនរួមទាំងទេសចរអន្តរជាតិមកកម្សាន្តសប្បាយយ៉ាងផុសផុល។ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមក៏បានចែករំលែកពីតារាចម្រៀង រ៉េត ស៊ូហ្សាណា និង នរិទ្ធ បានលេងលោតអន្ទាក់យ៉ាងសប្បាយរីករាយនៅកន្លែងដ៏កំពុងពេញនិយមមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid3SBYKn4M_F6FB-c7UGw7Y-PYs8b71VhAUO2HEuynzLnX1HRlUrLKMAIuD_wCaZDk2cDDx8wKFLSFNxGwbc8vWfCkG4D9mODbtxKjNWc6GjLe7jrY0qlNooGXnWsvo4cDn387Y5q8WMuGwZ81Xbc46EY09fQf8OAwu6dHrSeo00OQxVADT_c9-Oftn1jp/s2048/image_2025-03-31_14-13-33.png
ប្រិយមិត្តអ្នកតាមដានវិស័យសិល្បៈមួយចំនួនជ្រាបមកហើយចាប់តាំងពី រ៉េត ស៊ូហ្សាណា បានចូលផលិតកម្មទី២របស់ខ្លួននាងមានទំនាក់ទំនងល្អៗជាមួយសិល្បករដទៃទៀតណាស់។ ផ្តល់ដោយអារម្មណ៍កក់ក្តៅរីករាយជាមួយគ្នាដូចជាការកម្សាន្តលេងទិកតុកជាមួយគ្នាជាហូរហែក្នុងនាមស្ថិតនៅទ្រនំតែមួយដូចគ្រួសារតែមួយ។ ជាក់ស្តែងថ្មីៗនេះនៅលើបណ្តាញសង្គមបានបង្ហាញពីសកម្មភាព ហ្សាណា និងកំលោះសង្ហា នរិទ្ធ ទៅកម្សាន្តនៅ ផ្លូវថ្មើរជើងមាត់ទន្លេ យ៉ាងរីករាយជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Ayoyomk_GmVqXvrwkptl4qhtUtOvdqhr9QaRhSeIUcfdHk7nx18FriQSj3OwjLm3k7nHsqh_KVGKvF2IrFngBc7XxoLMT-DOF8bHegwd-dCMuTM6rmpWhmnjFYPSbhY07cf3Xhm4BkJAPL2OUxg0wfeb4vk45RtzCcrXkx7WIWjG9WEv2fdqAO74oCUt/s2048/image_2025-03-31_14-13-35.png

តាមរយៈវីដេអូនោះគេបានឃើញ នរិទ្ធ និង ហ្សាណា បានលោតអន្ទាក់ជាមួយគ្នាដែលនេះជាល្បែងកម្សាន្តមួយរម្លឹកពីកុមារភាពដែលការលោតអន្ទាក់នេះជាល្បែងកម្សាន្តមួយនៅ ផ្លូវថ្មើរជើងមាត់ទន្លេក្រៅពីការរាំកម្សាន្ត និងកន្លែងសប្បាយៗជាច្រើនទៀតដែលមានមនុស្សទៅចូលរួមយ៉ាងច្រើនកុះករនិងមានការលក់ដូររបស់ខ្មែរជាច្រើនទៀតទៅដល់អ្នកទៅកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh__kCzqrbrG7ZkJEjP6nLasIYP4LM1DoKCA0WA6EW9RcytDasrHMhOmxiEZot_92iUIC9q_Ici338jffCT3KLdqE7_JaYoUAwD1qKgpFC9HzF9f18ahq5TeEw_pDctEJfhTT54L_DoaaQWnFP2nVSD_10bTdC2qFAnudqkY9dDsz-Fm9YuDQPwu2PdByKy/s1710/image_2025-03-31_14-13-41.png
រ៉េត ស៊ូហ្សាណា ជាអ្នកចំណូលថ្មីមែនពិតប៉ុន្តែមានការចុះសម្រុងជាមួយនឹងសិល្បករដទៃទៀតណាស់។ កន្លងមកនាងនិង នរិទ្ធ រួមទាំង យូហៃ ផងលេងទិកតុកជាមួយគ្នាយ៉ាងសប្បាយ។ ក្នុងកម្មវិធីជប់លៀងនៅក្នុងក្រុមហ៊ុន ហ្សាណា ក៏បានច្រៀងលេងកម្សាន្តជាមួយ វណ្ណដា ផងដែរ។ ហ្សាណា បានចាប់ដៃគូជាមួយនឹង យូហៃ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈសកម្មភាពរបស់ និរទ្ធ និង ហ្សាណា ក៏ផ្តល់សញ្ញាវិជ្ជមានដូចគ្នា អាចថាអនាគតមានអ្វីជូនទៅអ្នកគាំទ្រក៏ថាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhADXSa0Rk7Wtpid0P4ewwKWh9H_PIns0SzBgF94dYMobwPqJrv0HkJ7rSoFssGt6ADvg5N1Qjd0LIlhwnTuamwMxCXdoSuAPOAPYkdzWf3zEDR5D6uVH_qRNC3HvJ4WPPsHUoTrj5B5CnFqn1KrEPBUSJENTVciFyHxNPqjELiMWOF4DARHk3lKTEEEfIF/s2048/image_2025-03-31_14-13-45.png

គួរបញ្ជាក់ផងដែរថា នាខែកក្កដា ខាងមុខតារាក្នុងទ្រនំបារមីមានដូចជា រ៉េត ស៊ូហ្សាណា វណ្ណដា នរិទ្ធ វណ្ណថាន និង យូហៃ នឹងមានការសម្តែងនៅសហរដ្ឋអាម៉េរិកផងដែរ៕