នេះគឺជាជំហាននៃប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់គុនខ្មែរ ដែលវត្តមានសង្វៀនគ្រុឌនឹងលេចរូបរាងនៅលើទឹកដីមហាអំណាចសហរដ្ឋអាមេរិក ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ និងនាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច ម៉ោងនៅអាមេរិក ត្រូវជាថ្ងៃអាទិត្យ ទី១៣ ខែមេសា ២០២៥ ម៉ោង ៨ ព្រឹក ម៉ោងនៅកម្ពុជា នៅទីក្រុងឡុងបិច រដ្ឋកាលីហ្វញ៉ា ប្រទេសអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTisIMNK6B8vUp5cr46jkI6HEsreH1vVrel6JPiDiIp4P7LWCdnRrLY-5AOcQDqhXd2ItCGvTlAbqlJi-2770Oof2pzJM1l7A8ZOt4pedCNPtPu9WLUPsUYN54aVrbmfzetamaP5WHSyYrLfyu054zi9KaTymtr8gcU2PiDKvJaau_JxAHYtsJd5U2xuLy/s1080/kRUD-kUN-kHMER.png

គ្រុឌត្រូវបានគេទទួលពីការចូលរួមលើកស្ទួយវិស័យកីឡាជាច្រើន ជាពិសេសកីឡាប្រដាល់គុនខ្មែរ ដែលជាសិល្បៈកេរដំណែលពីដូនតាខ្មែរ ហើយការចូលរួមរបស់គ្រុឌ គឺមានរូបភាពទូលំទូលាយដែលក្នុងនោះមានដូចជាការបង្កើតកម្មវិធីប្រដាល់នៅទូទាំងក្នុងប្រទេស និងក្រៅប្រទេស, កម្មវិធីប្រដាល់ថ្នាលគុនខ្មែរ, ការឩបត្ថម្ភគាំទ្រកីឡាករដើម្បីឲ្យពួកគាត់មានជីវភាពកាន់តែប្រសើរ ព្រមទាំងឩបត្ថម្ភក្លឹបប្រដាល់ដើម្បីបន្តវឌ្ឍនភាព និងបន្តបណ្តុះបណ្តាលកីឡាករ ក៏ដូចជាឩបត្ថម្ភអ្នកផ្សព្វផ្សាយគុនខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipWmxVhzYLinCykjHtDzCNNEuU9BA7a3VQjFo9wF8cGxAGbUNCJPXpT7_cfLln0x4grOTs1Sd4E8oDT6Swy0MOLpDdU8jTWVCyQ2QwjGKnvJxQ-v2MfgymO0h07-QZhydKm_mZw6ef9kEjdAv91t2L02hUzO619sa6OU5A4B8TZm6zDhyxQrXcq6-9vRQV/s1618/487842965_1225020076298922_266255744283739097_n.jpg ក្រោមការដឹកនាំរបស់អ្នកឩកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី លោកតែងត្រូវបានគេទទួលស្គាល់ថាជាមនុស្សម្នាក់ដ៏សំខាន់មានចំណែក ធ្វើឲ្យគុនខ្មែររីកចម្រើនដូចសព្វថ្ងៃ ដោយលោកមានឆន្ទៈជួយគុនខ្មែរ ស្រឡាញ់គុនខ្មែរ និងមានទិសដៅច្បាស់លាស់ ព្រមទាំងបំផុសចលនាគាំទ្រគុនខ្មែរឲ្យកាន់តែទូលំទូលាយទាំងនៅក្នុងស្រុក និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA_hxjgV6aU8Zz_21x_1ptcfLe7M9TiFJNfTvVZ7tl1FpEOmrMghX5wPGUAHO6PhG-0NxdOnpXyrIVeMeGZsaKIiZLuyC9J6QST7LfmrFuCMn68zX1p0nq9n4scxJo5K2TnuIjXdbMOHOPyjrRn8SJp73juPqHHVbWaTX1ldIOaZKFO5x1Jz1C8X8-PguK/s2048/476914138_602835105845475_6331866745705944847_n.jpg

នេះមិនមែនជាលើកទីមួយទេ ដែលគ្រុឌចេញដំណើរទៅផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេស ហើយដំណើរទៅសហរដ្ឋអាមេរិកនេះ គឺជាជំហានដ៏មោះមុត និងក្លាហានបំផុតមួយរបស់គ្រុឌ ព្រោះវាមិនមែនជារឿងងាយស្រួលក្នុងការនាំយកកីឡាករ និងប្រតិភូជាច្រើននាក់ទៅដល់ទឹកដីដែលគ្រប់គ្នាតែងប្រាថ្នាចង់ទៅ ហើយនេះក៏ជាការត្រួសត្រាយផ្លូវឲ្យកីឡាករយើងបង្ហាញខ្លួនលើឆាកអន្តរជាតិកាន់តែធំ និងឈាងចាប់ក្តីស្រមៃរបស់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm-0PRznfGbx9IwhZUdpdSmz4OcFruTZ7-oSpecgzIF3pM5pX9dkafh4qPugRlISb_OftY8XPgUWUyjwA7cY9QFh8g5jkgYH4ysYHy4rQOEJr1O-roECQzr8Sed1RiYWcWGCH_sQwvXQXNuTkXvhMX8_JJPOB5jLAf2SFh0am8otQb5E_5EDpdZ6B_01ZA/s2048/476355566_602835125845473_3409377614348423356_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj-uNLlMRH7T1gsRQxjSL0dxTAA7HOvmrB64ew0A-2ppNXAkJxQDMYMcuxYee1dwNP_jxNeU0AeKgSeertGyYOhYfJZWKbkQwdILVwC1ZHSvvksQ7Pv5jE_Udfha9c1gEMe2QOe5_oeXvimK2JWoxMJ7WgGrTIBPPPc-6ncTgg7IwCfwT9oG0YSx52v00k/s2048/image_2025-04-01_18-52-03.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1EFAyGU_Yjru9835dZlAxROuSA9QPHMq_41y4CxZfyRqcvV87P2Aj-M98GwHJraI0Ry1DGPc_CtNn3LxS-WlJ230_v87XBers_BDzyaqLV3sXvSbo-yPAfaRgn8lWd1XUoydKvR17FZFPGWgnYh4FsN1c4fmJVKsHhSK0s0xVbfp8jPgCyFTBmSs5232/s1620/488316400_1225019926298937_2743552761712781083_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeNX0IASx56ufjkoUoVZFcndFV1LjF0Dfz08iTNMvXyCYKUJLwyygPPJH9D16lTxiakBze_qnG9lRf9OhAAhOCmR0XM1EMM-DTibHCcnzquM7WzSxTfHZF-LstNK3zIP-kX1Swv_KQ-tIoPnBN9HIINtk07HOBnAIV0NTVK3blOyvEtNB2VOzV7KfiZJl/s1620/488186447_1225020029632260_6408328412407093075_n.jpg
គាំទ្រគុនខ្មែរជាមួយគ្រុឌ!