ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ ប្រទេសថៃតម្រូវឱ្យភ្ញៀវទេសចរបរទេសគ្រប់រូបបំពេញព័ត៌មានតាមប្រព័ន្ធឌីជីថល Thailand Digital Arrival Card (TDAC) រយៈពេល៣ថ្ងៃមុនធ្វើដំណើរចូលទឹកដីថៃ មិនថាភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ។ ការបំពេញព័ត៌មានតាមប្រព័ន្ធឌីជីថលនេះ នឹងជួយកាត់បន្ថយរយៈពេលត្រួតពិនិត្យឯកសារភ្ញៀវទេសចរពេលចូលទឹកដីថៃ និងមានសុវត្ថិភាពជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFWLlf8f6sk-5rtbRHbaEu6CjLGwTg9V5kkXYr1H20xgihJWQ885fb7KIjhVatr9gZNEflhV06o9FZtjFw-3dz4lLeMOa636DghqW-buzmZ7eizfT-H-U9uqyPh3G014O3OQNIHvLMHr4oyqGov4xDbqshGob0sxXWAkui-5uUWajJjDZukY_LdydmPAQV/s900/photo_2025-04-01_13-57-36.jpg

យោងតាមហ្វេសប៊ុកផេកឈ្មោះ «TATNewsorg» បានជូនដំណឹងទៅដល់ភ្ញៀវទេសចរថា ការិយាល័យអន្តោប្រវេសន៍ថៃប្រកាសព័ត៌មានសំខាន់សម្រាប់ភ្ញៀវទេសចរបរទេសគ្រប់រូប ដែលធ្វើដំណើរមកប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ គឺត្រូវតែបំពេញព័ត៌មានចូលថៃ ក្នុងប្រព័ន្ធឌីជីថលឈ្មោះ Thailand Digital Arrival Card (TDAC) រយៈពេល៣ថ្ងៃមុនចូលទឹកដីថៃ ។ ប្រព័ន្ធថ្មីនេះនឹងជួយកាត់បន្ថយរយៈពេលត្រួតពិនិត្យឯកសារភ្ញៀវទេសចរពេលចូលទឹកដីថៃ ព្រមទាំងធ្វើឱ្យការចូលថៃងាយស្រួល និងសុវត្ថិភាព ហើយភ្ញៀវទេសចរពុំចាំបាច់បំពេញព័ត៌មានលើក្រដាសទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qInvUKxJfiTGj77uGDi0tUd_dA5aTsEWhPg6YzpuVdH4tyX-MQXfXJigbccfZE6_CkxMzwcHW5wVqkF9KUPn1dvO3Ko4gjSEcQYAF9lJGndHRvcU9Uk5TO31L_vyA7pKEpeNNugbaHBSN7W7AjQpo3Pe2WAIVsWWn_EzQsjtgt6pO5UcwJFABakskaEG/s768/photo_2025-04-01_13-57-37%20(2).jpg

ភ្ញៀវទេសចរត្រូវចុះឈ្មោះក្នុងប្រព័ន្ធឌីជីថល TDAC រយៈពេល៣ថ្ងៃ មុនពេលធ្វើដំណើរមកដល់ប្រទេសថៃ តាមរយៈគេហទំព័រ tdac.immigration ។ ក្រៅពីនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ប្រទេសថៃនឹងជូនដំណឹង ចំនួន៥ភាសា រួមមាន ៖ អង់គ្លេស ចិន កូរ៉េ រុស្ស៊ី និងជប៉ុន ព្រមទាំងមានខិត្តប័ណ្ណ និងវីដេអូណែនាំពីការបំពេញព័ត៌មានក្នុងប្រព័ន្ធឌីជីថល TDAC ផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPwO0-k24V62-k0S3IEFGx2tifFCiWndPS3yVNqjZh7srniEsoqy8ziQcvIlhacdYpBWw4xstJUApwa6kgZ-N6-FyY9p8WjGOY0TpwhiWtlJBvWvLogAHCEWnHfrHnZZaKF8ZN3Lm66_CbhxKC0p_w51wpfYOX3h6kXuy8icpMvzrOi-t3LihD9laPbXXM/s905/photo_2025-04-01_13-57-37%20(3).jpg

ការិយាល័យអន្តោប្រវេសន៍ថៃបានសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដូចជា ៖ ប្រព័ន្ធ E-Visa របស់នាយកដ្ឋានកុងស៊ុល, ប្រព័ន្ធពិនិត្យជំងឺរបស់នាយកដ្ឋានគ្រប់គ្រងជំងឺ និងប្រព័ន្ធប្រមូលប្រាក់ពីភ្ញៀវទេសចររបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ដើម្បីឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសចូលប្រទេសថៃ ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitkQjkOz_mm-FrVowUGUBcQbIEpdLaZkTq4O8Qw2Al9eCS3eXvghRzo_0R3064HzZYTOpjneQrAlNj1LjWQ44rXKlPvM4a2ygLdUX9czRtJ1gIMtRH5O-aUptZlRsgs9m2FrcEJdtiof6fFEaLP41Mwceht311-3IKRvLM9yIZEE6hlWnYUQ9vQCqMBxHp/s1280/photo_2025-04-01_13-57-37.jpg

ក្រសួងទេសចរណ៍ និងកីឡា ផ្តោតលើសារៈសំខាន់របស់វិធានការថ្មីនេះ ដើម្បីលើកកម្ពស់ប្រទេសថៃឱ្យក្លាយជា «Smart Tourism Destination» មានលក្ខណៈទំនើប និងជាប្រទេសរួសរាយរាក់ទាក់សម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ។ ហេតុនេះ ភ្ញៀវទេសចរបរទេសដែលមានគម្រោងធ្វើដំណើរមកថៃ កុំភ្លេចត្រៀមបំពេញឯកសារជាមុនក្នុងអនឡាញ ដើម្បីឱ្យការធ្វើដំណើរមកថៃពុំរាំងស្ទះ និងអស់ក្តីបារម្ភ ៕