Home Blog Page 569

រងគ្រោះផ្ទួនៗគ្នា! ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ស្លា.ប់ដោយសារការទម្លាក់គ្រា.ប់បែ.ករបស់កងទ័ពរដ្ឋាភិបាល

0

ប្រទេសមីយ៉ាន់ម៉ា ៖ អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោ.សកងទ័ពមីយ៉ាន់ម៉ា ករណីវាយប្រ.ហារ និងទម្លាក់គ្រា.ប់បែ.កនៅតំបន់ជាច្រើន ក្រោយគ្រោះរញ្ជួយដី បណ្តាលឱ្យពលរដ្ឋស្លា.ប់ រហូតដល់៤០នាក់ និងរងរបួសជាច្រើននាក់ ស្របពេលមីយ៉ាន់ម៉ាកំពុងរងគ្រោះធ្ងន់ធ្ងរដោយសាររញ្ជួយដី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyjPq460ex_zevgWoz1GHL7ouixAwa8AwUwwdpLIpTN07Sr3ct8Zo1yvAl0QGpExr-SxQNAGzVYQB0XpfdrGOtJ8lH1OGjL5O1MQbBTWiY93PWrQoWBU1cYLU8awN9Ce2WPDzG6C6DgY_7S5tgsjrE3wJUF3eFXZH8pXIHoFZY0kLkTrGCK_wFX_7es1zm/s800/photo_2025-04-02_15-18-13%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស គឺកងទ័ពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានវាយប្រហារ និងទម្លាក់គ្រាប់បែកនៅតំបន់ជាច្រើន ស្របពេលមីយ៉ាន់ម៉ាកំពុងរងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ ដែលបានកើតឡើងនៅតំបន់សាកាយ ភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ហើយបង្កើត Aftershocks ជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxAHMqMYcwYol3yDOi7KHaM5Mv4Ph-U3nQInIPIQA7eoYGvRV3EKJyUXqEkwKwhfSv0F1wzClDE3R6OvzUKVXY2fjFJNNzzUQ7s8v6Y66w-PWpLJm4g2OrF76AwoHHeaoZsxKOYHcJKVzWJmQuPjFn2enIaTwTJ8sPiZfyKr7erQsxzNjOrdWctoe97K3T/s800/photo_2025-04-02_15-18-13%20(3).jpg

អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រទេសមីយ៉ាន់ម៉ា ថា វាពុំគួរឱ្យជឿ ដែលកងទ័ពមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែក ខណៈប្រទេសជាច្រើនព្យាយាមជួយសង្គ្រោះពលរដ្ឋមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសាររញ្ជួយដី ។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យរដ្ឋាភិបាលយោធាបញ្ឈប់ធ្វើប្រតិបត្តិការយោធាទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXnwsN77OtXVHFEuqhrxE1mdGL77cC-shyphenhyphenBp20C1dkkgHljfJGcncK8liHZcEFiXd-gKmjMaUafLivPzCp1mXKJ2wlwQTpc-YmvHC_IKZ-7f6_FxduRZZPFp1FKrHvIGxdqWbSxeDKkrwJNe8juqA7RBO9prA91IRVBO4HEqcQpJj2lbG5ZJ16zMnFdU_P/s800/photo_2025-04-02_15-18-13%20(4).jpg

សារព័ត៌មានមីយ៉ាន់ម៉ា Democratic Voice of Burma (DVB) ដែលចេញផ្សាយជាភាសាអង់គ្លេស បានបង្ហាញរបាយការណ៍ចុងក្រោយពីការវាយប្រហារថា កាលពីថ្ងៃទី៣១ ខែមីនា កន្លងមក ពលរដ្ឋមីយ៉ាន់ម៉ាបានស្លាប់ចំនួន៤០នាក់ ហើយពលរដ្ឋជាច្រើនទៀតរងរបួសដោយសារការវាយប្រហារផ្លូវអាកាសរបស់រដ្ឋាភិបាលយោធា ក្នុងតំបន់ម៉ូយីន រដ្ឋកាឈីនខាងត្បូង ។ តំបន់នេះគ្រប់គ្រងដោយកងពលទី៨ របស់កងទ័ពឯករាជ្យកាឈីន (KIA) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn7aaBNh4L2QlXWAdmTugHW_rhfMDCMsA5YnEZag1fxhDWSVL7yNfC6i-6zspmlkvg2-QlsmnCAxgR2A7Yd0dnvoEPbVeB5JljfO1uLve2LoZvo-7QSHTNN7GRNVYa2ONMy73MJ0FzXuSRNt9WLxp9_wl8Tmsk8p5mpaanDCiFD-PUZ1RB8zOqI0bTSZk_/s1200/photo_2025-04-02_15-18-13.jpg

តាមប្រភពព័ត៌មានពុំបញ្ចេញឈ្មោះឱ្យដឹងថា ពិបាកបញ្ជាក់ពីចំនួនពលរដ្ឋស្លាប់ និងរងរបួសពិតប្រាកដ ពីព្រោះអ៊ីនធើរណេត និងសេវាទូរស័ព្ទត្រូវបានកាត់ផ្តាច់ ប៉ុន្តែការវាយប្រហារនេះកើតឡើងដោយគ្មានការប៉ះទង្គិចរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងទ័ពឯករាជ្យកាឈីន (KIA) ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtbqNl9h6Fn2ICo5lX_ge3aGmJ6nAHgAEGQLqhrxdOYm_cx-E8nu0EnsQit3hAzJkG8Q1FqsV-c47gWRIjRQ_NxiivRd7GZguYfbrh11ahYfsGq5qJkGw2xXxXJGLy2uZWbUEMvrP-7UuY_hGSri7439Q_YnYMHiSr_2Vu5OrA-LUK4KyOGOmCmgRBdwR6/s1280/photo_2025-04-02_11-35-19.jpg

បើតាមកងទ័ពឯករាជ្យកាឈីន (KIA) គឺកាលពីថ្ងៃទី៣១ ខែមីនា ពួកគេបានការពារពលរដ្ឋ និងបណ្តេញកងទ័ពរដ្ឋាភិបាល ព្រមទាំងកងកម្លាំងស្ម័គ្រចិត្តឱ្យចេញពីភូមិក្នុងតំបន់ផាកាន ។ តំបន់នេះនៅឆ្ងាយពីតំបន់ម៉ូយីនខាងជើង ប្រមាណ ១៣៥គីឡូម៉ែត្រ ៕

ប្រវត្តិ និងជំនឿលើ “របាំត្រុដិ” ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

0

បាំត្រុដិ គឺជារបាំមួយប្រភេទ ដែលគេតែងតែសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធនូវពរជ័យ ក្នុងឱកាសឆ្នាំថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIWXisPgeD-QgVE_Ycf5QpdJrGe3wd7AhQNoixu9K6IyRdRLn8HqSQ5iYAI_CwqAOIr30y5DgcJRh9jWtG9te1CBy_BjaXZtmDpKVS0jTO4gg-6l3cvyCNTXbV3tLxKHca5x9Sndu6cG9wtpfN4cLf3Rd1Ser3Ch8ijUCHwTPva4aELSBBG-zQOZT_NMbg/s1080/image_2025-04-02_15-23-35.png

ចាប់តាំងពីបុរាណកាល រមកដល់ពេលបច្ចុប្បន្ន ពលរដ្ឋខ្មែរនៅតែមានការពេញនិយម និងមានជំនឿទៅលើការសម្តែងរបាំត្រុដិ ដែលគេជឿជាក់ថា កាលណាបានមកសម្តែង នឹងជួយបណ្តេញរាល់ចង្រៃឧបទ្រព បណ្តេញខ្មោចព្រាយបិសាច ឱ្យចាកចេញឆ្ងាយ ហើយជួយឱ្យឆ្នាំថ្មីទទួលបានជោគជ័យសិរិសួរស្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi34bxFXn3ijTg8Ayp1BE155zWnDtAw6pOu16b9wWfA7ekaEIv50bT8pJvaSwjhXH4OQVxteTjp-erbw4rdnFeH-BUacmoqjT4J_D55d-qodx829SD7QdSW1eEIDwzSFw64y_9Ovdu2GiCpIo8de6FAkOffQrnslkDUT1Kx6K_v78nzHus6mw-Gtw2mBhkg/s1280/image_2025-04-02_15-23-25%20(2).png

តាមសៀវភៅរបាំប្រជាប្រិយខ្មែរ នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បានចងក្រងថា ពាក្យ “ត្រុដិ” ជាពាក្យដើមមកពីភាសាសំស្ក្រឹត ដែលប្រែថា “ផ្តាច់ ឬកាត់ផ្តាច់” គឺសំដៅដល់ការផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbHzpgCS7V8AjmLYmcivu97C73-WV-sOblbJ52kxX7K74iMQSxjXKWo4k6f9NIwL8BB1r43j9Ur4JhaQ0mb_jUxm_8T6R32AttL1wwPOazjgG8sVqbFibriATo8OIeY-axs3dIMhkLjwaDOb3_85wZsi3X-LRrSVFdL71EOVpQZHipr0-2QTjUpwT5jugJ/s640/image_2025-04-02_15-23-25.png

បើតាមប្រវត្តិសាស្ត្រ របាំនេះ ត្រូវបានជនជាតិសំរែ តែងលេងថ្វាយព្រះរាជា នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសួស្តី សិរីមង្គល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLKF0w6MSX4MyyAEVXxOnmuEURak5GFqVTD3dbDpvZZcnpmG7uoDjfUQ3t8fSUFUQiqilJsU-qFEcsJsosqB9sQ5kD-UnY20AFPGLcAdUDEuj-HGsMHPocLyhKdPI8e16n3i0-jgnNX_iADKJwdZBPNDewS_qA2ay4GRntTnUT4eQwvrGmBLXGbbw4LfgV/s1080/image_2025-04-02_15-23-34.png

លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិ គឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំង នូវការឯកភាពផ្នែកជំនឿសាសនាព្រះពុទ្ធផងដែរ៕

កម្ពុជា ក្លាយជាប្រទេសកាន់ពុទ្ធសាសនាដំបូងគេលើលោក ដែលបកប្រែចប់គម្ពីរព្រះត្រៃបិដក

0

គម្ពីរព្រះត្រៃបិដក គឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនា ទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿន ចាប់តាំងពីទ្រង់បានត្រាស់ដឹងជាព្រះសម្ពោធិញ្ញាណរហូតដល់ព្រះអង្គបានចូលបរិនិព្វាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX-3U_lfFWM3-jvbL2k_A3r7fa-CCAyvVXbLnI-usUcXiJwnWFZB6V6ZuRgFSUAAchu4bfogchNgMpOT-N1Q0tbRNRl_NMT4NlzBL7sy0PGvR8ebrWtvFMxZd-CIOkRjB_xTCFXQx7_BAAR8Qy8FAEPGBRLrI_zla5GwIxeElaOR5XNSQH7mIP5sGXoosC/s1440/image_2025-04-02_15-02-33%20(2).png
បច្ចុប្បន្ន ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេបង្ហោះក្នុងចំណោមប្រទេសកាន់ព្រះពុទ្ធសាសនាទាំងអស់ក្នុងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY8n3tGAmtZxZ5_vX7W6RpP2ajsKNen1-y93u1s3O93wGn0E-hEcOr9TSmcM4uQmjN1NQstuX9WcoJ-NDU6zhujgqfi58u2LGJgV6sKenZLNAfyRz6PUVIElTHl1DMQ6Wu1ZfUx-C5e5OaynQvpn9ZVfnhM9JfaowdYGkL_BDLCy6n3qr6ZA1U6wlzrV0Z/s720/image_2025-04-02_15-02-33%20(3).png

នៅប្រទេសកម្ពុជាគម្ពីរព្រះត្រៃបិដកត្រូវបានក្រុមជំនុំព្រះត្រៃបិដកខ្មែរធ្វើការបកប្រែពីភាសាបាលីមកជាភាសាខ្មែរ ដើម្បីជាមធ្សោបាយងាយស្រួលក្នុងការ មើល អាន សិក្សា ស្វែងយល់ រៀនសូត្រអំពីទ្រឹស្តីក្នុងព្រះពុទ្ធសាសនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh70gKLbZ6x6MjjSNetlULpV-eMiVcwST_M-Fro1A60Mz9zRyu8kL2LAVa2lQfXdUQwPU5eEeXmH_mLWQLdl3tA0L7N7-nxT9dAXbI756UpeY9Umht13id5qgf1GAYAT9LSxd1QOA-wniz3eS8OMUam0MhonksPcDiWocTWD6t75Z_B2RV6niPpH1G4iVwH/s1168/image_2025-04-02_15-02-33%20(4).png
គម្ពីរព្រះត្រៃបិដកខ្មែរ ត្រូវបានគុណក្រុមជំនុំព្រះត្រៃបិដក ចាប់ផ្តើមបកប្រែតាំងពីថ្ងៃទី១ មេសា ១៩៦៩ មកម៉្លេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP_Op9itT7t3_t9kqUbifmWOGLa3gQCU3f4R5ByX_3EcZv6Lhs2mA2u_xoTe1rTdArTJK9Oe0x5eUADAxcSGThLKPe5vOhrUXwLyQw9GAM2DwfcRvDHUe_1Gd0ZwbUC9T7Ri7MwFmbVVpbQf2TcizQGukiJsg51qsODzO0n3KUBomO3j_FKfFEJyOwtKl4/s1215/image_2025-04-02_15-02-34.png

គួរបញ្ជាក់ថា ពុទ្ធសាសនបណ្ឌិត្យ បានបង្កើតគណៈកម្មការព្រះត្រៃបិដកនៅឆ្នាំ១៩២៩ ដោយមានព្រះសង្ឃរាជទាំងពីរគណៈជាប្រធាន និងមានសមាជិក ៤០ អង្គប្លាយ និងឧបាសក ដែលមានវិជ្ជាខ្ពង់ខ្ពស់ផ្នែកព្រះពុទ្ធសាសនា និងភាសាបាលី៕

 

“ព្រះនារាយណ៍ផ្ទំ ” បដិមាធំបំផុតមិនធ្លាប់ឃើញនៅឧទ្យានអង្គរ

0

ថ្មីៗនេះ កម្ពុជាបាននាំយក បដិមាព្រះនារាយណ៍ផ្ទំ ទៅប្រទេសបារាំង ដើម្បីធ្វើការសិក្សា និងជួសជុល មុននឹងត្រូវដាក់តាំងពិព័រណ៍នៅឆ្នាំ២០២៥នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhWNyaQd6xW2h5FQKbICOoebuGoflLjFMo6kE_yfsb3ty4I71draxk6XNp9JnNoGS6TidPvjGHFXDIZn8HwzdnS052ItEDrRaUBeL8FaK4obSLkoMkqsW8B5_KEIA_g4N_IwDWQHc748UJWqbsOUvoR77CH7eweR2lS7fzmIpx6kFhlpHKuJ9ob3vSmmf/s990/image_2025-04-02_13-25-04%20(5).png
បដិមានេះ ត្រូវបានប្រទះឃើញនៅប្រាសាទមេបុណ្យខាងលិច ដែលជាបដិមាធំបំផុតមិនធ្លាប់ប្រទះឃើញនៅឧទ្យានអង្គរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXrxnNUKi1qgewe4sjRyIC_J6ffhkoyGH2DNIaEh0Tcf8OQ56QgC4EzmgzC0GwWjR-7bnUswODMApPyqpeA1s3javBInj__D2jPwpExo-vv18zFrkE5G3_K_q7CirsP3OPqEYKPP28jf0RGlm3SukqjDjk0xEBoaFkBzedAuX2OzmtJdkWGcCs5YIZld_0/s1800/image_2025-04-02_13-25-04%20(6).png
បដិមាព្រះនារាយណ៍ផ្ទំ ធ្វើឡើងពីសំរឹទ្ធនេះ គឺជារតនវត្ថុនៃសារមន្ទីរជាតិកម្ពុជា ហើយគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការពិសេសរវាងបារាំង និងកម្ពុជារយៈពេលជាច្រើនឆ្នាំមកហើយដើម្បីស្តារ និងជួសជុលប្រាសាទមេបុណ្យខាងលិចដែលស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQK47hBgjQ9aheXA1fAvPcHMcGpJPYQWSqJ4agAxjMQwDJRfCalTFu1LyyIaTCOJHxi1x5emIqNDJsTIzmnYLCJx2ViKZt__bxDdSrml3t-UQLE53CloQIeo9zXL6fSoopVF7bTySeCeQRAHy2naFTC3rbp0ip2sNSeCp3AIadyCThOrawL-IaJ7c8_P4H/s600/image_2025-04-02_13-25-04.png

បើតាមការសិក្សារបស់ក្រសួងវប្បធម៌ បានឱ្យដឹងថា៖” បដិមាព្រះនារាយណ៍ផ្ទំនេះ មានអាយុកាលប្រមាណជា១ពាន់ឆ្នាំហើយ ដោយបច្ចុប្បន្នក្រុមជំនាញបាននឹងកំពុងសាកល្បងផ្គុំបំណែកទាំង៣៩ដែលបានដាច់ចេញពីដងខ្លួន ដើម្បីដាក់មកង្គ្រប់វិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggWAjQV4C9498wergBfBUEX-zS1TTd_X5839LcCQbcY0dRZxvSkbBj7YaVnQ33wPDI9nMWggJ7xAYuyGw8vHfo3ILsVZG514acdyn4naZx2L7xyFrja3w-RPBPcODPSCM_KX0vggpZrfEy87cVeBnnp9F5SszsBrv2cL02YLt-GozvDplJfqSbf5LvFFjh/s1800/image_2025-04-02_13-25-06.png

គួរបញ្ជាក់ថា ក្រោយការជួសជុល បដិមាព្រះនារាយណ៍ផ្ទំ នឹងត្រូវដាក់តាំងនៅប្រទេសបារាំងក្នុងសារមន្ទីរហ្គីមេ មុននឹងបញ្ជូនទៅដាក់តាំងនៅប្រទេសអាមេរិកចំនួន៣ទីតាំងបន្ថែមទៀត៕

 

កងទ័ពអាមេរិកស្កេនរកឃើញមនុស្សជាង៧០នាក់កំពុងជាប់នៅក្រោមគំនរអគារបាក់បែកនៅថៃ

0

ប្រទេសថៃ ៖ បើតាមរូបភាពស្កេនរបស់កងទ័ពអាមេរិកបង្ហាញថា មានមនុស្សប្រមាណ៧០នាក់ កំពុងជាប់ក្រោមគំនរអគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី ស្ថិតនៅតំបន់ចាក់តុចាក់ ដែលបានបាក់រលំទាំងស្រុងដោយសារថៃរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ រូបភាពស្កេនបង្ហាញពីមនុស្សភាគច្រើនជាប់ក្រោមគំនរថ្មនៅក្បែរៗគ្នា ប៉ុន្តែភ្នាក់ងារសង្គ្រោះពុំអាចយកពួកគេចេញពីគំនរថ្មបាន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieAEbHFVcKmFw9wntG8WYy8GeoAk-ALLFPsj-LjNLjYxuahyphenhyphenE9gSCb3EibqGeDwKttG_N3SEi4YgmSM1DjRTfb6gNLMC0p80EHuJ5hAX5hHsiBph0Sn6rN5v-1Bpv-B_Z01sDFwvrAPfUA-S5jQ3KZ8gDnD1WgQm-G27VnbeQIINBk1H0UA8x3jGId5GbS/s1280/photo_2025-04-02_11-35-17.jpg

ថ្ងៃទី១ ខែមេសា គឺជាថ្ងៃទី៥ ដែលភ្នាក់ងារសង្គ្រោះបានស្វែងរកមនុស្សជាប់នៅក្រោមអគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី ដែលបានបាក់រលំដោយសាររញ្ជួយដីយ៉ាងខ្លាំងក្លា ខណៈអគារនេះពុំទាន់សាងសង់រួចរាល់ ។ ភ្នាក់ងារសង្គ្រោះថៃ និងភ្នាក់ងារសង្គ្រោះបរទេសដែលមានជំនាញ នៅតែពុំចុះចាញ់ក្នុងការស្វែងរកជនរងគ្រោះ ក្រោយការត្រួតពិនិត្យឃើញសញ្ញាជីពចរក្រោមគំនរអគាររលំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPlym0w7gMuQmajDvONSCttYpFNGEdKotKcqnRZ9WVng4vbBINvDkvnUM8wHhpgTEOCtq1h2OYyZ5a2-mobswIIL34a06YW171d4xk3mtpUr_EwsFixs9p5ZVMhuYTpR4Ie3X7Mz4n9c5WEs5ev56WfRhMW_KqdHZ8OQzSGd0Km3eErb6p7J8GWrGI-iGL/s1280/photo_2025-04-02_11-35-20.jpg

ហ្វេសប៊ុកផេកឈ្មោះ «Fire & Rescue Thailand» បានបង្ហាញរូបភាពពីម៉ាស៊ីនស្កេនស្វែងរកជនរងគ្រោះរបស់កងទ័ពអាមេរិក គឺមានមនុស្សជាច្រើននាក់កំពុងជាប់នៅក្រោមអគាររលំ ហើយត្រូវបានថ្មសង្កត់ពីលើជាច្រើនជាន់ ប៉ុន្តែភ្នាក់ងារសង្គ្រោះពុំអាចយកពួកគេចេញក្រៅបាន ។ ទោះយ៉ាងណា នេះគ្រាន់តែជារូបភាពស្កេនបានពីផ្កាយរណប ដើម្បីឱ្យភ្នាក់ងារសង្គ្រោះស្វែងរកជនរងគ្រោះបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgPCXy_xdI51pOAtKygJ02WUYFvJ1Pn-HVjlJxDaVwOTntAlIKHAtuk2vec2acv41FNiqRo3WM0e2dVECmPUp7rr99FP7MtxMhjIYqz2jZAcS-qd8mnj31PTRSiHQY4nNKyLW6KiIqx2bBA2GEQfvJ-CuYN-dMPcxGrKDlVQb0EhwRRpaeeWH4-KLfGbnH/s1280/photo_2025-04-02_11-35-18.jpg
អភិបាលរងក្រុងបាងកក លោកស្រី ថាវិដា កាម៉ុនវេត (Tavida Kamolvej) បានលើកឡើងពីស្ថានការណ៍ស្វែងរកជនរងគ្រោះនៅក្រោមអគារបាក់បែកថា កាលពីល្ងាចថ្ងៃទី៣១ ខែមីនា កន្លងមក ភ្នាក់ងារសង្គ្រោះបានរកឃើញសាកសពមនុស្សម្នាក់ទៀត ហើយធ្វើឱ្យចំនួនមនុស្សស្លាប់កើនឡើងដល់១៣នាក់ ។ បន្ទាប់មក នៅថ្ងៃទី១ ខែមេសា អភិបាលក្រុងបាងកក លោក ឆាត់ជាតិ សិទ្ធីផាន់ បានចុះមកពិនិត្យមើលការស្វែងរកជនរងគ្រោះដោយផ្ទាល់នៅអគាររលំ ក្រោយពីថៃទទួលបានរូបភាពស្កេនមានជនរងគ្រោះជាច្រើនកំពុងជាប់ក្រោមអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTVo7OD1MkICZ96eox1KV3sFNb0OgyM-L9Gt_v9jt5jNXA2066qpPghLM5KZcX2ucq_ZhlcuHkE6hBpzNIlREoWdQ6pCeDzJL3IKafwpdggge5-8zEJU-w3zK8H0sTZnP0Bdy_VIuAwfoxTwlhzW3OyvGIUlZ9MaTf99B2sf0v9R0rwOW58WwLdv3wsADh/s1280/photo_2025-04-02_11-35-19.jpg

ក្រោយពីដឹងថា មានជនរងគ្រោះជាច្រើននៅក្រោមអគារ ភ្នាក់ងារសង្គ្រោះថៃក៏បានផ្លាស់ប្តូរផែនការ និងសហការជាមួយអ្នកជំនាញបរទេស ដើម្បីស្វែងរកវិធីចូលទៅដល់ទីតាំងនោះ ។ ភ្នាក់ងារសង្គ្រោះរកឃើញទីតាំងគួរឱ្យសង្ស័យ៦កន្លែង ហើយបានព្យាយាមរកវិធីចូលទៅកាន់ទីតាំងទាំង៦កន្លែងនេះ ។ វាជាទីតាំងជ្រៅនៅក្រោមគំនរថ្ម ប៉ុន្តែភ្នាក់ងារសង្គ្រោះពុំប្រាកដចិត្តថា តើវាជ្រៅកម្រិតណា ឬស្ថិតនៅបរិវេណណា ពីព្រោះជាន់នីមួយៗរបស់អគារបានបាក់ស្រុតលើគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAb-3zNr6d91nyJLZFBR0fscsLmTr3RD3-eJlh0OSSbdxvyUle1V1iiTvQHkewOUhYXfzq3U3QOhpz0kEA6lp0T1wd6vnjqlaEysXOdEwLRSJ8ZLtDv7yqPLltZ15FgCl1JFKZ3Y_V8Koh0wTqeNo54LDLyMaiQdTaexJjEHs_KZAFzhktYoT0H_0NuTx5/s1200/photo_2025-04-02_13-22-20%20(2).jpg

យើងសូមឱ្យភ្នាក់ងារសង្គ្រោះរកឃើញជនរងគ្រោះនៅក្រោមគំនរថ្ម ឬយកសាកសពចេញមកក្រៅ ប៉ុន្តែយើងពុំអាចប្រាប់បានថា តើភ្នាក់ងារសង្គ្រោះនឹងអាចនាំជនរងគ្រោះចេញពីគំនរថ្មបានដែរឬអត់? ពីព្រោះយើងពុំទទួលបានសញ្ញាជីពចរទៀតឡើយ ហើយយើងនឹងស្កេនរកសញ្ញាជីពចរជាបន្តបន្ទាប់ ។ នេះបើតាមការលើកឡើងរបស់អភិបាលរងក្រុងបាងកក ៕

ក្រុមហ៊ុនធានារ៉ាប់រងចំនួន៤ នឹងត្រូវបង់ប្រាក់សំណងជាង៦៥លានដុល្លារ ករណីអគារបាក់រលំដោយសាររញ្ជួយដី

0

ប្រទេសថៃ ៖ អគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី មានកម្ពស់៣០ជាន់ ដែលសាងសង់បាន៣០% នៅទីតាំងថ្មីក្នុងតំបន់ចាក់តុចាក់ បានបាក់រលំទាំងស្រុង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយសារថៃរងឥទ្ធិពលរញ្ជួយដីយ៉ាងខ្លាំងពីមីយ៉ាន់ម៉ា ។ ការបាក់រលំអគារនេះធ្វើឱ្យមនុស្សរងរបួស និងស្លា.ប់ជាច្រើន ខណៈមនុស្សជាច្រើនទៀតជាប់នៅក្រោមគំនរថ្មចេញពុំរួច ហើយភ្នាក់ងារសង្គ្រោះពុំសង្ឃឹមថា ពួកគេនៅមានជីវិតទេ ក្រោយការព្យាយាមស្វែងរកជនរងគ្រោះក្រោមគំនរថ្មជាច្រើនថ្ងៃ ។ ផលប៉ះពាល់ដោយសាររញ្ជួយដីធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រងថៃ ចំនួន៤ នឹងត្រូវបង់ប្រាក់សំណងខូចខាតសរុបចំនួន២,២៤១លានបាត (ឬស្មើជាង៦៥លានដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjot6VlK6RfZoLiJSckUUEZMwnASciEdTGGef3erkrUl07Op4pXFw0m9lJcmpKb6O0T8Q8jhpqSEJQeZOtd7FGFxyDicvMl-DxfCgb3QXQYKibKGZvEB8F6idPLuUySJddOSDsMPxgm-ZY5_WdBHvmpWB10IS6MGrc79L0UdIdqwPT3Qh9KczcJLdAXZ8L5/s1100/image_2025-04-02_08-51-40.png

ក្រុមហ៊ុនធានារ៉ាប់រងចំនួន៤នេះ រួមមាន ៖
១-ក្រុមហ៊ុន Dhipaya Insurance បង់ប្រាក់សំណង ៤០%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFij1XpJjP5n9l91Q8pJq7EJow7YJjqJeZOpxrBLgvblCzTsCgMnf6L0swWfDatJCWm9jnCiegSVzfMqOiJ1TUiH1EzEkYB8Ow2Ai0orT-VPzpSE5afLG6-8Xj-jVKBGVB2RnqJWlFez8d6d7y49kjWEYEbDkhqpuYlgwAmPw7gTcpsMkyhSsOKpkeNu4V/s554/photo_2025-04-02_13-22-20%20(6).jpg
២-ក្រុមហ៊ុន Bangkok Insurance បង់ប្រាក់សំណង ២៥%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8p9C529sXczn1D6mQKKgyhY0kG71dTPmURxl-Oy6UXOtaZhL9KeH-Ez6pwmszWTfP2_kb5ER9uyCj5FBvLngtlGpkBpphhbEDeY5ESfwveDCHpu-v_532SeOUjo56yjaXRjvwTskoxHyIlGcPwRKxGe4stmNr98sZ_vr1I22TAPJPGcg9FXsV6OtLoNrt/s626/photo_2025-04-02_13-22-20%20(5).jpg
៣-ក្រុមហ៊ុន Indara Insurance Plc. បង់ប្រាក់សំណង ២៥% និងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguC1SgTZNwo30GYvdEzF88crx34uUhO5N-zrmPJxLWLR7g71jqze9dYtgYqnmIiPJQ9LKW81Yj3vbKEX-g6T1KgtYBsnEJnZTjykPYN5dfgxiZmpkWDMS6r-bWkwoJpWgAWtBQTMEG1QZC62a-GkSQe3P3XaYgCvSjBk4Ii7tL-DnaNYrJXc5TrLFctJVc/s400/photo_2025-04-02_13-22-20%20(4).jpg
៤-ក្រុមហ៊ុន The Viriyah Insurance បង់ប្រាក់សំណង ១០%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioepKzHkiyCSEfVOuQnFF_Y90L0FqmMI5P_F2pJTKXtNiUSq14FdX3sju5sqJf8LI1iLYj_vK4g36vcTsd4moob1ed3iksG-Cy51tjwEg5dWF9L-ikNx1x3bCs_Q7LRqtXjC_ESiibUnDR1xa-Sb8frnqyKXxP_3Z5-GO6P5Uc_HFaNhXEAEfPOLmMACK1/s800/photo_2025-04-02_13-22-20%20(3).jpg

ប្រព័ន្ធធានារ៉ាប់រងសំណង់ ឬហៅថា (Contractor All Risk-CAR) គឺជាការធានារ៉ាប់រងគ្របដណ្តប់លើហានិភ័យ ឬគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងក្នុងអំឡុងពេលសាងសង់អគារ ដូចជា ៖ ការខូចខាតសំណង់អគារ និងគ្រោះថ្នាក់កើតឡើងចំពោះបុគ្គលពាក់ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb8ADEh0sublb0qyUwGMsDNPHYYRxoAWq08S25_2oRt1YOC_9L8dHOjfYjhoM3q5N60PpEPNKosctT-MlaBKDRqbCoPHSuwNdW1YpRad21Xyf8AgrdCAbkBlTBiljF2PT0AYaawOYQXplLxrj75q0QYkme0n1hvBC9VuAB6s-s_6UcbodVeRlFzJBf9nqv/s1280/photo_2025-04-02_13-22-20.jpg

ជាក់ស្តែង អគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី នៅទីក្រុងបាងកក បានបាក់រលំដោយសាររញ្ជួយដីកន្លងមក គឺក្រុមហ៊ុនធានារ៉ាប់រង ចំនួន៤ ត្រូវបង់ប្រាក់សំណងសរុបចំនួន២,២៤១លានបាត ។ អ្នកម៉ៅការ និងម្ចាស់អគារ នឹងយកប្រាក់សំណងនេះទៅប៉ះប៉ូវការខូចខាតអគារតាមចំនួនកំណត់ ហើយក្រុមហ៊ុនធានារ៉ាប់រងនីមួយៗនឹងទទួលខុសត្រូវតាមភាគរយនៃទឹកប្រាក់ធានារ៉ាប់រង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAb-3zNr6d91nyJLZFBR0fscsLmTr3RD3-eJlh0OSSbdxvyUle1V1iiTvQHkewOUhYXfzq3U3QOhpz0kEA6lp0T1wd6vnjqlaEysXOdEwLRSJ8ZLtDv7yqPLltZ15FgCl1JFKZ3Y_V8Koh0wTqeNo54LDLyMaiQdTaexJjEHs_KZAFzhktYoT0H_0NuTx5/s1200/photo_2025-04-02_13-22-20%20(2).jpg

    • ការធានារ៉ាប់រងសំណង់ គឺសំខាន់ណាស់សម្រាប់គ្រប់គ្រងហានិភ័យ ពីព្រោះការធានារ៉ាប់រងនឹងជួយឱ្យសំណង់អគារអាចដំណើរការទៅបាន បើទោះជាកើតហេតុការណ៍នឹកស្មានមិនដល់ក្តី ។ ក្រៅពីនេះ ការធានារ៉ាប់រងសំណង់នឹងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ និងហានិភ័យកើតឡើងចំពោះបុគ្គលពាក់ព័ន្ធទាំងអស់ ។

លោក ស៊ុមផន សឺបថាវីនគុន នាយកគ្រប់គ្រងក្រុមហ៊ុន Dhipaya Insurance និងជានាយកសមាគមធានារ៉ាប់រងទូទៅនៅប្រទេសថៃ បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនលោកបានត្រៀមខ្លួនបង់ប្រាក់សំណងអគាររលំដោយសាររញ្ជួយដីរួចហើយតាមការកំណត់ ។ ក្រុមហ៊ុនលោកបានធានារ៉ាប់រងគ្រប់ហានិភ័យរញ្ជួយដី ហើយក្រុមហ៊ុនមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8pcs-MmusrW7Oz7qNlhl3ltJ20zt3r-hgNGcddd5tSR4e4pO-bL7azyZh_Qx4kaG0DNT8tj7CLtS_2walJ_q7UD0XYMgXHL9RxiJwS2Ze-65oZm65eiD5XRNBYZZ-7mjpsrZZAaaFX_jW4M-rXLhVyvZtG_Wi5gMMjOJF-eASZPAij-Ol1yfZMbV5b_52/s1280/image_2025-04-02_08-51-41.png

គួរបញ្ជាក់ថា អគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី កម្ពស់៣០ជាន់ ដែលបានបាក់រលំទាំងស្រុងនេះ គឺទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន ITD-CRCC (ឬក្រុមហ៊ុន Italian-Thai Development Public) និងក្រុមហ៊ុន China Railway No. 10 ដែលចំណាយប្រាក់សាងសង់ចំនួន២,១៣៦លានបាត ៕

ភាពអស្ចារ្យនៃព្រះចេតិយចៃធីយោ មានសភាពរឹងមាំដដែលទោះមានរញ្ជួយដីនៅមីយ៉ាន់ម៉ា

0

មនុស្សគ្រប់គ្នា ពិតជាមានការព្រួយបារម្ភចំពោះស្ថានភាពដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ក្នុងប្រទេសមីយ៉ាន់ម៉ាជាខ្លាំង។ បញ្ហាគ្រោះធម្មជាតិបានប៉ះពាល់ដល់អាយុជីវិតមនុស្សជាច្រើន ក្រៅពីនោះវាក៏បានបំផ្លិ..ចបំផ្លា..ញនូវសំណង់ស្ថាបត្យកម្មជាច្រើន ដែលមានទាំងស្ថាបត្យកម្មថ្មី និងស្ថាបត្យកម្មដែលបន្សល់មកតាំងពីសម័យមុនតជំនាន់មក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibU8aQbg-xt7GtSrvfw_mYw68Fsv6HTnvli4Oghism597QH97NGmZqdRxjuUYxQ0Q0fYIN5vyUSZwoOF_cO14ru7keOn_VR0z5AI9HQwnfd9iJAkWKEEKRlUmQkgc0NooAFQGTBqI2xOQ1BTrXTc8_vH2rdhHCk_8HR_zFPGvTgg6hC51ucZEsg0GLHfzg/s800/photo_2025-04-01_14-51-30%20(2).jpg
ជាសំណាងមួយដែរ ដែលក្នុងរយៈពេលដែលប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតនៅក្នុងស្ថានភាពរងគ្រោះធម្មជាតិយ៉ាងធ្ងន់..ធ្ងរ ពីគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រកាលពីសុក្រទី២៨ ខែមីនា ឆ្នាំ ២០២៥ ប៉ុន្តែដុំថ្មមាស ដែលមានឈ្មោះថា “ព្រះចេតិយចៃធីយោ” ជាទីកន្លែងសក្ការៈដ៏ធំនៅលើវត្ត Kyaiktiyo បែរជាឈរជាប់នៅរឹងមាំដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihFrTkLqNbVb1-s_ogiTkBEiuARerJ4XGHdvMYzoXltur1NN-or3enfVN0SwuQG8EBu3GSUTbyOrogXkv3PwHLU3aA25ONEF4F4fNAzcIl3bteq398Fa-EfriwQvIVkxlswYXxkmE9722gTnsHgSo3IPIStDFpvlHvuo7UHOtqDzxP8AdoEzKvE-6kKdmw/s1103/photo_2025-04-01_14-51-30.jpg

តាមការសិក្សាដុំថ្មមាស ឬ Golden_Rock បានកកើតឡើងតាំងពី ២៥លានឆ្នាំមុន ហើយសម្រាប់វត្ត Kyaiktiyo ដែលបានកសាងនៅទីនោះមានអាយុកាលជាង ២,៥០០ឆ្នាំមកហើយ បានក្លាយជាកន្លែងធម្មយាត្រាព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយនៅក្នុងរដ្ឋ Mon ប្រទេសមីយ៉ាន់ម៉ា។ ដុំថ្មនេះបានរៀបចំឡើងនៅលើកំពូលភ្នំ ជាថ្មក្រានីតគ្របដណ្តប់ដោយសន្លឹកមាសបិទភ្ជាប់ដោយបុព្វបុរសភូមាទុកគោរពបូជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFywKtlfeJcoMVLDjIMlxkJ83kB9JPtYR7BTYZB4O4R6GUhQxi9envl88ioRwUX58lwbe9fIqCWoqjwx7Yq6KI9BzGPqzFbNjAj1Gl9zLdQWWlAmX0U8IltHFS96-SVAqkQpTjulsnknnIjcYdumYtwlR4SSDE3-zqVWafue54BwOpQr8p5fpRFDDAcsMv/s900/photo_2025-04-01_14-51-27.jpg

យោងតាមជំនឿនៃរឿងព្រេងបុរាណ គេនិយាយថា៖ កាលពីសម័យព្រះសម្មាសម្ពុទ្ធ ទ្រង់បានយាងទៅកាន់ប្រទេសភូមា និងបានថ្លែងព្រះធម៌ទេសនា កាលនោះមានឥសីម្នាក់ដែលគោរពព្រះពុទ្ធជាម្ចាស់ជាខ្លាំង គាត់បានសុំវត្ថុសរណរលឹកពីព្រះដ៏មានប្រភាគដើម្បីទុកជាកេរ្តិ៍តំណែល។ ពេលនោះព្រះសម្មសម្ពុទ្ធ បានយកព្រះហស្ថដាក់លើព្រះសីសៈក៏បានព្រះកេសាធាតុចំនួន ៦សរសៃហើយហុចទៅឥសី។ ឥសីបានរក្សាទុកព្រះកេសានៅក្នុងឈ្នួតសក់របស់គាត់រហូតមក ប៉ុន្តែដល់គ្រាមួយដែលឥសីដឹងថាខ្លួននឹងមិនមានមានជវិតរស់នៅបានរហូតនោះទេ ដូចនេះមុនគាត់ស្លា..ប់ គាត់ចង់ទុកព្រះកេសានោះអោយមនុស្សទាំងអស់បានគោរពបន្តពីគាត់ ប៉ុន្តែគាត់ចង់ទុកនៅទីណាដែលមានរូបរាងដូចឈ្នួតសក់របស់គាត់ទើបគាត់ព្រមទុក។ ក្រោយមកព្រះឥន្រ្ទបានត្រាស់ជ្រាបដោយឫទ្ធិ ក៏បានចុះទៅយកថ្មមួយដុំយ៉ាងធំពីបាតសមុទ្រ ហើយមានរូបរាងស្រដៀងនឹងឈ្នួតសក់របស់ឥសីមកដាក់លើភ្នំនោះ។ ឥសីឃើញអស្ចារ្យដូចនេះ ក៏ព្រមប្រគល់ព្រះកេសាទាំង៦សរសៃទៅអោយព្រះឥន្រ្ទអដ្ឋិដ្ឋានចោះដាក់ចូលទៅក្នុងថ្មនោះ។ ពីដើមថ្មនោះ គឺអណ្ដែតផុតពីទួល ប៉ុន្តែក្រោយមកវាក៏ស្រុតចុះសល់គន្លាត ត្រឹមតែអាចអូសសសៃអំបោះបានប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJwuX2suOW0LnIKgzB53qXtr_rUsW83Nl8cLsRG0kNevnLwpJPnNziDqG6veUibltWIrYlTRmYel4PkPp9Cf44cbts8J3imb_Z2chpn9ybRbZKTcz8L4xAxML8iT3zHtpL6Oz22jGdJhGLNZVvDRnRo9PtKd9nOP8uxJPKOGhjAw8g6SMq6JrV7M15IxNh/s1280/photo_2025-04-01_14-51-29.jpg

មនុស្សជាច្រើនមានចម្ងល់នឹងភាពអស្ចារ្យរបស់វាណាស់ ព្រោះជាថ្មដែលមានលំនឹងហាក់ដូចជាទប់ជាប់នឹងទំនាញផែនដី ព្រោះវាហៀបនឹងរមៀលចុះពីលើភ្នំទៅហើយ ប៉ុន្តែបែរជាមិនធ្លាក់ទៅវិញ។ ហើយគេសង្កេតឃើញថា កើតមានគ្រោះរញ្ជួយដីប៉ុន្មានដងនៅមីយ៉ាន់ម៉ាទៅហើយ តែព្រះចេតិយមិនមានបញ្ហាអ្វីទាំងអស់។ វានៅតែជាទីកន្លែងធម្មយាត្រាព្រះពុទ្ធសាសនាដ៏សំខាន់បំផុតទីបីនៅក្នុងប្រទេសភូមា បន្ទាប់ពីវត្ត Shwedagon និងវត្ត Mahamuni ៕

ជាឧកញ៉ាផង ជាមន្ត្រីរាជការផង ភ្លេចខ្លួនលេងTikTok ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ពេលនេះក្រសួងការពារជាតិចេញចំណាត់ការបែបនេះ

0

ក្រសួងការពារជាតិបានចេញសេចក្ដីប្រកាស ពាក់ព័ន្ធនឹងការបង្ហោះវីដែអូលេងTikTokរបស់បុគ្គល ឈ្មោះឈាវ មុន្និន ដែលបានធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ក្រសួងការពារជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBQhiur21OtTLa7nPdUl-j6FmSnhgsRL8lasbMLKepy9gt1fxI1OyZlJNmOgdbL57Ha-SDCAMqn6zCkPBoXtR7JiAed9govMa8HU3pV3W_Y8X_UVJ1Snjh6EDpQDLFv6Li4ZXqjTphRtfXMPyphNsWOe4QNXphTsOCFnY6jqC3sgPLurxSsDOrYFbCtsMV/s960/photo_2025-04-02_09-35-20.jpg
យោងតាមការបង្ហោះនៅលើផេករបស់ក្រសួងការពារជាតិ កាលពីវេលាយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានសរសេថា៖ កាលពីថ្មីៗនេះនៅក្នុងបណ្ដាញសង្គមTikTok មានការបង្ហោះវីដេអូមួយចំនួនរបស់បុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh_jlMkyyid-2pyLacLngPUZYzAAteB2wYNDh6I2lDdVGCdWeMPFbtOx4AonDbfjOSapTCY2uEtXmxRQyfvdOLAzBUToLcLsagkP60sYg-GPgrRM0I7PRINF3f_FMdAEOs_5u7B7Sc5o-qxNGMLLKaHUvbrkKRCC_X9IS4ca8JwkieSF3K7s9EXG6Tpw6f/s1280/photo_2025-04-02_09-35-20%20(2).jpg
នៅក្នុងសេចក្ដីប្រកាសខាងលើក្រសួងបានបន្តទៀតថា៖ ដើម្បីធានាការអនុវត្តអោយបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាអោយបាននូវក្រមសីលធម៌វិជ្ជាជីវៈរបស់កងទ័ព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្រេចចាត់តាំងអោយអង្គភាពជំនាញ រៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណងធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តិខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មអោយសមស្របនឹងច្បាប់ស្ដីពីលក្ខនិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhziu4BYYqaAH-yEMu8MOBVyv7DxbD-L0RKyLp7mq0YLtml5wGyDWP4svGREmCgFV7ekP8cB_WweOe5KMdjgxWANwfGfSXX-x41ox-sekDR8_zytygfvaTh67UPyEK0udQeJGHUEEGadW03hgio6B53-mB5Q0fbaVCh28cXuDNK0CDii183QrGGTsUfsbRJ/s1280/photo_2025-04-02_09-35-21%20(2).jpg

ជុំវិញចំណាត់ការខាងលើរបស់ក្រសួងការពារជាតិ គឺទទួលបានសាទរយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន និងស្នើសុំក្រសួងការពារជាតិ ចាត់វិធានការតឹងរឹងចំពោះអ្នកដែលបានធ្វើអោយប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូ កិត្តិយស ក្រមសីលធម៌របស់មន្រ្តី និងឧមត្តមភាពរបស់ក្រសួងការពារជាតិ៕

គ្រូទាយដ៏ល្បីនៅថៃដែលធ្លាប់ទាយត្រូវពីរញ្ជួយដី បញ្ជាក់ថានៅពាក់កណ្តាលឆ្នាំនេះថៃនឹងកើតរញ្ជួយដីខ្លាំងម្តងទៀត

0

ប្រទេសថៃ ៖ អ្នកស្រី ប្រាយ ក្រាស៊ិប គឺជាគ្រូទស្សន៍ទាយដ៏ល្បីល្បាញម្នាក់នៅប្រទេសថៃ ហើយពលរដ្ឋថៃមានជំនឿលើការទាយរបស់អ្នកស្រីកាន់តែខ្លាំង ក្រោយពីអ្នកស្រីបានទាយកាលពីខែធ្នូ ឆ្នាំ២០២៤ ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ នឹងមានគ្រោះរញ្ជួយដីខ្លាំងក្លាកើតឡើងនៅមីយ៉ាន់ម៉ា ហើយនឹងមានឥទ្ធិពលមកដល់ខេត្តថៃមួយចំនួន ខណៈទីក្រុងបាងកក នឹងរងឥទ្ធិពលរញ្ជួយដីខ្លាំង ។ បន្ទាប់ពីអ្នកស្រីទាយបែបនេះមិនប៉ុន្មានខែ ស្រាប់តែថៃកើតរញ្ជួយដីពិតមែន ជាពិសេស អគារខ្ពស់ៗទីក្រុងបាងកក មានស្នាមប្រេះ និងបាក់រលំ ។ ពលរដ្ឋថៃកាន់តែចាប់អារម្មណ៍ខ្លាំងឡើង ពេលអ្នកស្រីទាយថា នៅពាក់កណ្តាលឆ្នាំ២០២៥នេះ ថៃនឹងកើតរញ្ជួយដីខ្លាំងម្តងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ7nh2aTR0eHAaw1sWrLU2iPO9SJPMp-7_WqFUtFpwitqgxmMl5G6eBYATWw8_m6DrKj3uo_PKMlLZ9_pClB2DH3q6FZkrTyUSewm9330IBxTbBJJ5EcjfUjRxIcMZKpoDlcXbOFRw0PWGtlnVkGWpOEBlh1A7qiz8032heNjvtIYvy7jEPmrYphAF_4Qx/s1280/photo_2025-04-01_09-20-01%20(2).jpg
អ្នកស្រី ប្រាយ បាននិយាយមកកាន់សារព័ត៌មាន ខឹមឆាត់លឹក (komchadluek) អំពីហេតុការណ៍រញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រោយពីអ្នកស្រីបានទាយកាលពីចុងឆ្នាំ២០២៤ ថា ថៃនឹងរងឥទ្ធិពលរញ្ជួយដី ដោយមានចំណុចកណ្តាលនៅមីយ៉ាន់ម៉ា ។ អ្នកស្រីថែមទាំងប្រាប់ពីពេលវេលាកើតរញ្ជួយដីច្បាស់ៗទៀតផង រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមជឿថា អ្នកស្រីទាយត្រូវគ្មានខុស ស្តាប់ហើយគួរឱ្យព្រឺសម្បុរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1xlW7QB9xkY7hoqfwc7uYAj7cWzcG03r2Wf3ICpBgDCxnfLRw4jOnc4xFZE_GL2qcM6v4veIFTNRihOimLWSJLvjiX5BLLlKRpG-GaFDzvFtZm1vvI5THx8rvg1Ek4nNKPK9JLZn5RE-DaHKRTN-1gpvf3BcAUtJwBPf-qa3OvnSoNj575pK_GIWGdGYF/s686/photo_2025-04-01_09-20-01.jpg
បើតាមយមរាជនៅឋានក្រោមប្រាប់អ្នកស្រី គឺរញ្ជួយដីពិតជាកើតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ ហើយអ្នកស្រីបានឃើញរូបភាពប្រទេសថៃមានស្នាមប្រេះនៅកណ្តាលផែនទី មានន័យថា ទីក្រុងបាងកក និងតំបន់ជុំវិញ នឹងរងឥទ្ធិពលរញ្ជួយដីធ្ងន់ធ្ងរ ដែលរញ្ជួយដីមានចំណុចកណ្តាលនៅមីយ៉ាន់ម៉ា ។ អ្នកស្រីថែមទាំងបានឃើញរូបភាពអគារខ្ពស់ៗបាក់រលំ ប៉ុន្តែពេលនោះ អ្នកស្រីគិតថា វាកើតឡើងនៅមីយ៉ាន់ម៉ា ហើយពុំគិតថា កើតឡើងនៅថៃទេ ។ ពេលឮដំណឹងថា ថៃកើតរញ្ជួយដី ធ្វើឱ្យអ្នកស្រីភ្ញាក់ផ្អើល និងមិនជឿថា វាជាការពិត ពីព្រោះពុំគិតថា ថៃបាត់បង់ខ្លាំងដ៏ថ្នាក់នេះ រហូតមានមនុស្សស្លាប់ជាច្រើននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrgb0S717SHPAh0JoUCB-lufppUEgOS2maFRsVJGrkY0nbkQYJDclo2Ja_SU9yQvButpqXQqdny507hXT9NAheeyB4Fnh5ttnZQKuMBCECJbHGXm6SuAcJaPyeXK43pFhWHdOLZ9Xkyofto15eKxbzlCtoA2mPF1F1OFY0nSE6vp-jtjan1bDjefGmb2fi/s1024/photo_2025-04-01_09-20-01%20(3).jpg
អ្នកស្រី ប្រាយ បញ្ជាក់ថា យមរាជប្រាប់ទៀតថា Aftershocks ពុំបានបញ្ចប់ត្រឹមនេះទេ ហើយវានឹងកើតឡើងទៀតរយៈពេល១ខែចាប់ពីពេលនេះ (ចុងខែមីនា) ចូរប្រុងប្រយ័ត្នការធ្វើដំណើរទៅកោះនៅឥណ្ឌូណេស៊ី ជប៉ុន និងសិង្ហបុរី ។ រីឯរលកយក្សស៊ូណាមិនឹងកើតឡើងទៀតឬយ៉ាងណា អ្នកស្រីពុំហ៊ាននិយាយទេ ពីព្រោះវាគួរឱ្យខ្លាច ហើយអ្នកស្រីបារម្ភពីប៉ះពាល់ដល់វិស័យទេសចរណ៍ថៃនៅខេត្តភាគខាងត្បូងដោយសាររញ្ជួយដី ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធពុំរឹងមាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1-CLlDXvhyphenhyphenP1BoN6dJl6ik51Wua0VnKTDeJyPP-oOQfT7SZtUbOnJzfIfAdk9h7BzHX6HBtCU7-Zvk8ICcDST1-B_wqSlgJZ02EiX_fYxGerFX1l5NKmFX9smlPJRumXgfvESdtsHSxZGPCM5-tFsix53V1F2LkBxuDC7SXHeLdV_0I-hvkG9xQaPYHW-/s600/photo_2025-04-01_09-20-00.jpg

ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៥ ចូរប្រុងប្រយ័ត្ន ប្រទេសថៃនឹងកើតរញ្ជួយដីម្តងទៀតដោយសាររងឥទ្ធិពលពីប្រទេសជិតខាង ប៉ុន្តែថៃនឹងមានផលប៉ះពាល់ដូចគ្នា ។ ក្រៅពីនេះ ចូរប្រយ័ត្នរឿងទឹកជំនន់ គឺប្រទេសថៃអាចមានទឹកជំនន់ពេលចូលឆ្នាំថ្មី ឬហៅថា «សង្ក្រាន្តទឹកភ្លៀង» ដោយសារទឹកហូរមិនទាន់ ជាពិសេស នៅទីក្រុងបាងកក នឹងមានទឹកលិចពេលចូលឆ្នាំ ចាប់ពី១សប្តាហ៍ ទៅ២សប្តាហ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEistOs-qS0879xcD4Y_1HKWM591CyMW-pVUW0gaUFC1wAROiQ5cf69xgROLX4CbsopybS0aDHbEz5PZUwytU_-Bv7Uzdjjev16AxWgb8a9dheTkHiajHz0jjofFuBR9bP06p3xfXBgYcUSZHfIq536Rd7TqsIvZFh6WznUd9fS2qs1c76BMRouH8rXjuQ05/s600/photo_2025-04-01_09-20-00%20(2).jpg
ចំណែកខេត្តសមុទ្រប្រាកាន សមុទ្រសាខាន ឈុនបុរី និងផាត់តាយ៉ា ត្រូវប្រយ័ត្នកម្ពស់ទឹកសមុទ្រកើនឡើងខ្ពស់ខុសពីធម្មតា ប៉ុន្តែវាអាចមិនខ្ពស់ខ្លាំងដូចឆ្នាំ២០១១ ទេ ហេតុនេះ អ្នកជិះរថយន្តអគ្គិសនីត្រៀមខ្លួនឱ្យហើយទៅ ។ អ្នកស្រីពុំចង់ឱ្យភ័យស្លន់ស្លោ ប៉ុន្តែចង់ឱ្យប្រយ័ត្នរឿងហ្គាសផ្ទុះនៅរដូវក្តៅខ្លាំង រីឯបុគ្គលល្បីៗអាចត្រូវគេប្តឹងចាប់ខ្លួន ខណៈបុគ្គលត្រូវគេចោទប្រកាន់នឹងរួចផុតទោស ក្រោយពីរកឃើញគ្មានកំហុស ៕

ជប៉ុនបារម្ភពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរនឹងឆក់យកជីវិ.តពលរដ្ឋរហូតដល់៣សែននាក់ និងខាតបង់ប្រាក់រាប់លានដុល្លារ

0

ប្រទេសជប៉ុន ៖ ស្របពេលប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ មីយ៉ាន់ម៉ា ថៃ វៀតណាម និងឥណ្ឌូណេស៊ី រងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ ដោយបំផ្លាញទ្រព្យសម្បត្តិ និងឆក់យកជីវិ.តពលរដ្ឋយ៉ាងច្រើនគួរឱ្យតក់ស្លុតនៅចុងខែមីនា ឆ្នាំ២០២៥ ប្រទេសជប៉ុនវាយតម្លៃថា បើកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅជប៉ុនក្នុងរយៈពេល៣០ឆ្នាំទៀត នឹងសម្លា.ប់ ជីវិតពលរដ្ឋរហូតដល់៣សែននាក់ និងខាតបង់ប្រាក់រាប់លានដុល្លារ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0dGvYOT1QNP_ATzNbsoPRy4-7HBZtkVESh71nTPJdCzqB4Dwh9oJTuEsygK_jkno5sYc7HLN7-OPY6asYiLQ_sTSAAiDxzeG9dUAYUNG1HitDzDHamdpzUZlMf4TaeEwEDJ7yZ7I4WhRYqAaw_2Wpd75oxMjTbViGQ6Wg0UVFd2CK36EOWfZ_sHcpFayt/s1280/photo_2025-04-02_09-46-20.jpg

យោងតាមរបាយការណ៍របស់គណៈរដ្ឋមន្ត្រីជប៉ុន គឺជប៉ុនអាចនឹងរងគ្រោះយ៉ាងខ្លាំង និងខាតបង់ប្រាក់រាប់លានដុល្លារអាមេរិក ប្រសិនបើជប៉ុនកើតរញ្ជួយដីធ្ងន់ធ្ងរនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ។ វានឹងបង្កជារលកយក្សស៊ូណាមិ បំផ្លាញអគាររាប់រយកន្លែង ព្រមទាំងឆក់យកជីវិតពលរដ្ឋរហូតដល់៣សែននាក់ ក្នុងរយៈពេល៣០ឆ្នាំ ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_qTfbDgr4-YB-oEDxi6q7JwycQo-17WGNlg-hkBXIIcEMZziSeAufuNQjyhgbELTS2DKIVynoLmZ72cAMR7lapPL6AAi37LHEuE-MKwjSQwXMHdviUAhfKgyIiAtD_rDriKjVzkVSXLM61qDrlZaMcBwwg93ErVvWt-xtoFkPs9oSkI_XzVi0VoeXvCRA/s1280/photo_2025-04-02_09-46-21.jpg

ជប៉ុននឹងខាតបង់ប្រាក់ជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) ហើយនេះជាការខាតបង់ប្រាក់ច្រើនជាងរញ្ជួយដីកន្លងមក ដែលបណ្តាលមកពីអតិផរណា និងទីតាំងភូមិសាស្ត្រជប៉ុនអាចត្រូវទឹកជន់លិច ។ ជប៉ុនជាប្រទេសមួយកើតរញ្ជួយដីញឹកញាប់បំផុតលើពិភពលោក រដ្ឋាភិបាលជប៉ុនសន្និដ្ឋានថា ជប៉ុននឹងកើតរញ្ជួយដីរហូតដល់៨០% ចាប់ពីកម្រិត៨រិចទ័រ ទៅ៩រិចទ័រ នៅខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ ឬហៅថា «Nankai Trough» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ZrYC2kFEX-g4rcVz5ohHeFxclNXrnTsk6k9X3pj50ud6LONi9FLjzftRl3EhxgMzo18RjrnMsc7m-7mQDUiuP4U5MlvGBB5Pb903YDzFkWYB3xZ75ANsLD_yuK72m1PULHHZusoDgL-vz5KMu848XIV-QvMaHsZPHG3TlYbstoAmilAZA8pxfvXnS1v7/s1280/photo_2025-03-31_15-19-15.jpg

ករណីធ្ងន់ធ្ងរបំផុត បើជប៉ុនកើតរញ្ជួយដីកម្រិត៩រិចទ័រនៅបាតសមុទ្រនាពាក់កណ្តាលយប់ក្នុងរដូវរងា គឺជប៉ុននឹងជម្លៀសពលរដ្ឋ១លាននាក់ ឬស្មើ១០% នៃពលរដ្ឋសរុប ព្រមទាំងមានពលរដ្ឋស្លាប់រហូតដល់២៩ម៉ឺន៨ពាន់ ដោយសាររលកស៊ូណាមិ និងការបាក់រលំអគារ ។ ខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ (Nankai Trough) ស្ថិតនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគនិរតីប្រទេសជប៉ុន មានប្រវែងប្រមាណ៩០០គីឡូម៉ែត្រ ដែលបរិវេណនេះមានហានិភ័យកើតរញ្ជួយដីធ្ងន់ធ្ងរ ចាប់ពី១០០ឆ្នាំ ទៅ១៥០ឆ្នាំម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSYWSvGrB0RYP6rhw1MmsucpCi3z2-KQv2Nc_r503vb8uy70pFyygQQASfCbUPox8LpWM_vuU3yq5umSmhJJTCn4oC47_3aOodQ7c8CxTKqUhP72bjvkb6LQYOOVyCipbyPv-ljoZSeaWoHb77qYcbSJ15NiFmj7hDwm1QoqVegI_HB52RwAD11SjoUbNh/s1280/photo_2025-03-31_15-19-15%20(2).jpg

កាលពីឆ្នាំ២០២៤ ជប៉ុនបានដាស់តឿនពីរញ្ជួយដីធ្ងន់ធ្ងរ រហូតដល់កម្រិត៩រិចទ័រនៅខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ (Nankai Trough) ក្រោយជប៉ុនកើតរញ្ជួយដីកម្រិត៧.១រិចទ័រ នៅបរិវេណនេះ ។ រញ្ជួយដីកម្រិត៩រិចទ័រ កាលពីឆ្នាំ២០១១ នៅភាគឦសានប្រទេសជប៉ុន បានបង្កជារលកយក្សស៊ូណាមិ និងប៉ះពាល់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគុសិម៉ា ហើយពលរដ្ឋស្លាប់រហូតដល់១៥,០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArS7B7uC5sNtj9mudXUoflElzl25K79NmX7zcXIIGHVfCHeNfDAWoiYtTxidqGQPyZi1zqrGBXDfMqLwthIt7y60yBK5AU9cV70-lfQufUgCeDT-RmfXKY3neATGVH0c96km5uJ7bJOFSa086oHAZGmhyL-l1bVAJlugO7R5JDqlyBdswnTk5CfAleCoh/s1280/photo_2025-03-31_15-19-14.jpg

តាមរដ្ឋាភិបាលជប៉ុន គឺរយៈពេល១,៤០០ឆ្នាំកន្លងមក រញ្ជួយដីធ្ងន់ធ្ងរនៅខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ (Nankai Trough) បានកើតឡើងរៀងរាល់ពី១០០ឆ្នាំ ទៅ២០០ឆ្នាំ ហើយរញ្ជួយដីចុងក្រោយកើតឡើងនៅឆ្នាំ១៩៤៦ ។ រីឯគណៈកម្មការស្រាវជ្រាវរញ្ជួយដីឱ្យដឹងថា ជប៉ុនប្រឈមនឹងរញ្ជួយដីធ្ងន់ធ្ងរម្តងទៀត ដោយសារភាគរយកើតរញ្ជួយដីបានកើនឡើងជាបន្តបន្ទាប់ ៕