បាំត្រុដិ គឺជារបាំមួយប្រភេទ ដែលគេតែងតែសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធនូវពរជ័យ ក្នុងឱកាសឆ្នាំថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIWXisPgeD-QgVE_Ycf5QpdJrGe3wd7AhQNoixu9K6IyRdRLn8HqSQ5iYAI_CwqAOIr30y5DgcJRh9jWtG9te1CBy_BjaXZtmDpKVS0jTO4gg-6l3cvyCNTXbV3tLxKHca5x9Sndu6cG9wtpfN4cLf3Rd1Ser3Ch8ijUCHwTPva4aELSBBG-zQOZT_NMbg/s1080/image_2025-04-02_15-23-35.png

ចាប់តាំងពីបុរាណកាល រមកដល់ពេលបច្ចុប្បន្ន ពលរដ្ឋខ្មែរនៅតែមានការពេញនិយម និងមានជំនឿទៅលើការសម្តែងរបាំត្រុដិ ដែលគេជឿជាក់ថា កាលណាបានមកសម្តែង នឹងជួយបណ្តេញរាល់ចង្រៃឧបទ្រព បណ្តេញខ្មោចព្រាយបិសាច ឱ្យចាកចេញឆ្ងាយ ហើយជួយឱ្យឆ្នាំថ្មីទទួលបានជោគជ័យសិរិសួរស្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi34bxFXn3ijTg8Ayp1BE155zWnDtAw6pOu16b9wWfA7ekaEIv50bT8pJvaSwjhXH4OQVxteTjp-erbw4rdnFeH-BUacmoqjT4J_D55d-qodx829SD7QdSW1eEIDwzSFw64y_9Ovdu2GiCpIo8de6FAkOffQrnslkDUT1Kx6K_v78nzHus6mw-Gtw2mBhkg/s1280/image_2025-04-02_15-23-25%20(2).png

តាមសៀវភៅរបាំប្រជាប្រិយខ្មែរ នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បានចងក្រងថា ពាក្យ “ត្រុដិ” ជាពាក្យដើមមកពីភាសាសំស្ក្រឹត ដែលប្រែថា “ផ្តាច់ ឬកាត់ផ្តាច់” គឺសំដៅដល់ការផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbHzpgCS7V8AjmLYmcivu97C73-WV-sOblbJ52kxX7K74iMQSxjXKWo4k6f9NIwL8BB1r43j9Ur4JhaQ0mb_jUxm_8T6R32AttL1wwPOazjgG8sVqbFibriATo8OIeY-axs3dIMhkLjwaDOb3_85wZsi3X-LRrSVFdL71EOVpQZHipr0-2QTjUpwT5jugJ/s640/image_2025-04-02_15-23-25.png

បើតាមប្រវត្តិសាស្ត្រ របាំនេះ ត្រូវបានជនជាតិសំរែ តែងលេងថ្វាយព្រះរាជា នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសួស្តី សិរីមង្គល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLKF0w6MSX4MyyAEVXxOnmuEURak5GFqVTD3dbDpvZZcnpmG7uoDjfUQ3t8fSUFUQiqilJsU-qFEcsJsosqB9sQ5kD-UnY20AFPGLcAdUDEuj-HGsMHPocLyhKdPI8e16n3i0-jgnNX_iADKJwdZBPNDewS_qA2ay4GRntTnUT4eQwvrGmBLXGbbw4LfgV/s1080/image_2025-04-02_15-23-34.png

លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិ គឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំង នូវការឯកភាពផ្នែកជំនឿសាសនាព្រះពុទ្ធផងដែរ៕