មនុស្សគ្រប់គ្នា ពិតជាមានការព្រួយបារម្ភចំពោះស្ថានភាពដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ក្នុងប្រទេសមីយ៉ាន់ម៉ាជាខ្លាំង។ បញ្ហាគ្រោះធម្មជាតិបានប៉ះពាល់ដល់អាយុជីវិតមនុស្សជាច្រើន ក្រៅពីនោះវាក៏បានបំផ្លិ..ចបំផ្លា..ញនូវសំណង់ស្ថាបត្យកម្មជាច្រើន ដែលមានទាំងស្ថាបត្យកម្មថ្មី និងស្ថាបត្យកម្មដែលបន្សល់មកតាំងពីសម័យមុនតជំនាន់មក។
.jpg)
ជាសំណាងមួយដែរ ដែលក្នុងរយៈពេលដែលប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតនៅក្នុងស្ថានភាពរងគ្រោះធម្មជាតិយ៉ាងធ្ងន់..ធ្ងរ ពីគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រកាលពីសុក្រទី២៨ ខែមីនា ឆ្នាំ ២០២៥ ប៉ុន្តែដុំថ្មមាស ដែលមានឈ្មោះថា “ព្រះចេតិយចៃធីយោ” ជាទីកន្លែងសក្ការៈដ៏ធំនៅលើវត្ត Kyaiktiyo បែរជាឈរជាប់នៅរឹងមាំដដែល។
តាមការសិក្សាដុំថ្មមាស ឬ Golden_Rock បានកកើតឡើងតាំងពី ២៥លានឆ្នាំមុន ហើយសម្រាប់វត្ត Kyaiktiyo ដែលបានកសាងនៅទីនោះមានអាយុកាលជាង ២,៥០០ឆ្នាំមកហើយ បានក្លាយជាកន្លែងធម្មយាត្រាព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយនៅក្នុងរដ្ឋ Mon ប្រទេសមីយ៉ាន់ម៉ា។ ដុំថ្មនេះបានរៀបចំឡើងនៅលើកំពូលភ្នំ ជាថ្មក្រានីតគ្របដណ្តប់ដោយសន្លឹកមាសបិទភ្ជាប់ដោយបុព្វបុរសភូមាទុកគោរពបូជា។ 
យោងតាមជំនឿនៃរឿងព្រេងបុរាណ គេនិយាយថា៖ កាលពីសម័យព្រះសម្មាសម្ពុទ្ធ ទ្រង់បានយាងទៅកាន់ប្រទេសភូមា និងបានថ្លែងព្រះធម៌ទេសនា កាលនោះមានឥសីម្នាក់ដែលគោរពព្រះពុទ្ធជាម្ចាស់ជាខ្លាំង គាត់បានសុំវត្ថុសរណរលឹកពីព្រះដ៏មានប្រភាគដើម្បីទុកជាកេរ្តិ៍តំណែល។ ពេលនោះព្រះសម្មសម្ពុទ្ធ បានយកព្រះហស្ថដាក់លើព្រះសីសៈក៏បានព្រះកេសាធាតុចំនួន ៦សរសៃហើយហុចទៅឥសី។ ឥសីបានរក្សាទុកព្រះកេសានៅក្នុងឈ្នួតសក់របស់គាត់រហូតមក ប៉ុន្តែដល់គ្រាមួយដែលឥសីដឹងថាខ្លួននឹងមិនមានមានជវិតរស់នៅបានរហូតនោះទេ ដូចនេះមុនគាត់ស្លា..ប់ គាត់ចង់ទុកព្រះកេសានោះអោយមនុស្សទាំងអស់បានគោរពបន្តពីគាត់ ប៉ុន្តែគាត់ចង់ទុកនៅទីណាដែលមានរូបរាងដូចឈ្នួតសក់របស់គាត់ទើបគាត់ព្រមទុក។ ក្រោយមកព្រះឥន្រ្ទបានត្រាស់ជ្រាបដោយឫទ្ធិ ក៏បានចុះទៅយកថ្មមួយដុំយ៉ាងធំពីបាតសមុទ្រ ហើយមានរូបរាងស្រដៀងនឹងឈ្នួតសក់របស់ឥសីមកដាក់លើភ្នំនោះ។ ឥសីឃើញអស្ចារ្យដូចនេះ ក៏ព្រមប្រគល់ព្រះកេសាទាំង៦សរសៃទៅអោយព្រះឥន្រ្ទអដ្ឋិដ្ឋានចោះដាក់ចូលទៅក្នុងថ្មនោះ។ ពីដើមថ្មនោះ គឺអណ្ដែតផុតពីទួល ប៉ុន្តែក្រោយមកវាក៏ស្រុតចុះសល់គន្លាត ត្រឹមតែអាចអូសសសៃអំបោះបានប៉ុណ្ណោះ។
មនុស្សជាច្រើនមានចម្ងល់នឹងភាពអស្ចារ្យរបស់វាណាស់ ព្រោះជាថ្មដែលមានលំនឹងហាក់ដូចជាទប់ជាប់នឹងទំនាញផែនដី ព្រោះវាហៀបនឹងរមៀលចុះពីលើភ្នំទៅហើយ ប៉ុន្តែបែរជាមិនធ្លាក់ទៅវិញ។ ហើយគេសង្កេតឃើញថា កើតមានគ្រោះរញ្ជួយដីប៉ុន្មានដងនៅមីយ៉ាន់ម៉ាទៅហើយ តែព្រះចេតិយមិនមានបញ្ហាអ្វីទាំងអស់។ វានៅតែជាទីកន្លែងធម្មយាត្រាព្រះពុទ្ធសាសនាដ៏សំខាន់បំផុតទីបីនៅក្នុងប្រទេសភូមា បន្ទាប់ពីវត្ត Shwedagon និងវត្ត Mahamuni ៕










