ប្រទេសមីយ៉ាន់ម៉ា ៖ អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោ.សកងទ័ពមីយ៉ាន់ម៉ា ករណីវាយប្រ.ហារ និងទម្លាក់គ្រា.ប់បែ.កនៅតំបន់ជាច្រើន ក្រោយគ្រោះរញ្ជួយដី បណ្តាលឱ្យពលរដ្ឋស្លា.ប់ រហូតដល់៤០នាក់ និងរងរបួសជាច្រើននាក់ ស្របពេលមីយ៉ាន់ម៉ាកំពុងរងគ្រោះធ្ងន់ធ្ងរដោយសាររញ្ជួយដី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyjPq460ex_zevgWoz1GHL7ouixAwa8AwUwwdpLIpTN07Sr3ct8Zo1yvAl0QGpExr-SxQNAGzVYQB0XpfdrGOtJ8lH1OGjL5O1MQbBTWiY93PWrQoWBU1cYLU8awN9Ce2WPDzG6C6DgY_7S5tgsjrE3wJUF3eFXZH8pXIHoFZY0kLkTrGCK_wFX_7es1zm/s800/photo_2025-04-02_15-18-13%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស គឺកងទ័ពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានវាយប្រហារ និងទម្លាក់គ្រាប់បែកនៅតំបន់ជាច្រើន ស្របពេលមីយ៉ាន់ម៉ាកំពុងរងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ ដែលបានកើតឡើងនៅតំបន់សាកាយ ភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ហើយបង្កើត Aftershocks ជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxAHMqMYcwYol3yDOi7KHaM5Mv4Ph-U3nQInIPIQA7eoYGvRV3EKJyUXqEkwKwhfSv0F1wzClDE3R6OvzUKVXY2fjFJNNzzUQ7s8v6Y66w-PWpLJm4g2OrF76AwoHHeaoZsxKOYHcJKVzWJmQuPjFn2enIaTwTJ8sPiZfyKr7erQsxzNjOrdWctoe97K3T/s800/photo_2025-04-02_15-18-13%20(3).jpg

អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រទេសមីយ៉ាន់ម៉ា ថា វាពុំគួរឱ្យជឿ ដែលកងទ័ពមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែក ខណៈប្រទេសជាច្រើនព្យាយាមជួយសង្គ្រោះពលរដ្ឋមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសាររញ្ជួយដី ។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យរដ្ឋាភិបាលយោធាបញ្ឈប់ធ្វើប្រតិបត្តិការយោធាទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXnwsN77OtXVHFEuqhrxE1mdGL77cC-shyphenhyphenBp20C1dkkgHljfJGcncK8liHZcEFiXd-gKmjMaUafLivPzCp1mXKJ2wlwQTpc-YmvHC_IKZ-7f6_FxduRZZPFp1FKrHvIGxdqWbSxeDKkrwJNe8juqA7RBO9prA91IRVBO4HEqcQpJj2lbG5ZJ16zMnFdU_P/s800/photo_2025-04-02_15-18-13%20(4).jpg

សារព័ត៌មានមីយ៉ាន់ម៉ា Democratic Voice of Burma (DVB) ដែលចេញផ្សាយជាភាសាអង់គ្លេស បានបង្ហាញរបាយការណ៍ចុងក្រោយពីការវាយប្រហារថា កាលពីថ្ងៃទី៣១ ខែមីនា កន្លងមក ពលរដ្ឋមីយ៉ាន់ម៉ាបានស្លាប់ចំនួន៤០នាក់ ហើយពលរដ្ឋជាច្រើនទៀតរងរបួសដោយសារការវាយប្រហារផ្លូវអាកាសរបស់រដ្ឋាភិបាលយោធា ក្នុងតំបន់ម៉ូយីន រដ្ឋកាឈីនខាងត្បូង ។ តំបន់នេះគ្រប់គ្រងដោយកងពលទី៨ របស់កងទ័ពឯករាជ្យកាឈីន (KIA) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn7aaBNh4L2QlXWAdmTugHW_rhfMDCMsA5YnEZag1fxhDWSVL7yNfC6i-6zspmlkvg2-QlsmnCAxgR2A7Yd0dnvoEPbVeB5JljfO1uLve2LoZvo-7QSHTNN7GRNVYa2ONMy73MJ0FzXuSRNt9WLxp9_wl8Tmsk8p5mpaanDCiFD-PUZ1RB8zOqI0bTSZk_/s1200/photo_2025-04-02_15-18-13.jpg

តាមប្រភពព័ត៌មានពុំបញ្ចេញឈ្មោះឱ្យដឹងថា ពិបាកបញ្ជាក់ពីចំនួនពលរដ្ឋស្លាប់ និងរងរបួសពិតប្រាកដ ពីព្រោះអ៊ីនធើរណេត និងសេវាទូរស័ព្ទត្រូវបានកាត់ផ្តាច់ ប៉ុន្តែការវាយប្រហារនេះកើតឡើងដោយគ្មានការប៉ះទង្គិចរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងទ័ពឯករាជ្យកាឈីន (KIA) ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtbqNl9h6Fn2ICo5lX_ge3aGmJ6nAHgAEGQLqhrxdOYm_cx-E8nu0EnsQit3hAzJkG8Q1FqsV-c47gWRIjRQ_NxiivRd7GZguYfbrh11ahYfsGq5qJkGw2xXxXJGLy2uZWbUEMvrP-7UuY_hGSri7439Q_YnYMHiSr_2Vu5OrA-LUK4KyOGOmCmgRBdwR6/s1280/photo_2025-04-02_11-35-19.jpg

បើតាមកងទ័ពឯករាជ្យកាឈីន (KIA) គឺកាលពីថ្ងៃទី៣១ ខែមីនា ពួកគេបានការពារពលរដ្ឋ និងបណ្តេញកងទ័ពរដ្ឋាភិបាល ព្រមទាំងកងកម្លាំងស្ម័គ្រចិត្តឱ្យចេញពីភូមិក្នុងតំបន់ផាកាន ។ តំបន់នេះនៅឆ្ងាយពីតំបន់ម៉ូយីនខាងជើង ប្រមាណ ១៣៥គីឡូម៉ែត្រ ៕