ប្រទេសថៃ ៖ បើតាមរូបភាពស្កេនរបស់កងទ័ពអាមេរិកបង្ហាញថា មានមនុស្សប្រមាណ៧០នាក់ កំពុងជាប់ក្រោមគំនរអគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី ស្ថិតនៅតំបន់ចាក់តុចាក់ ដែលបានបាក់រលំទាំងស្រុងដោយសារថៃរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ រូបភាពស្កេនបង្ហាញពីមនុស្សភាគច្រើនជាប់ក្រោមគំនរថ្មនៅក្បែរៗគ្នា ប៉ុន្តែភ្នាក់ងារសង្គ្រោះពុំអាចយកពួកគេចេញពីគំនរថ្មបាន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieAEbHFVcKmFw9wntG8WYy8GeoAk-ALLFPsj-LjNLjYxuahyphenhyphenE9gSCb3EibqGeDwKttG_N3SEi4YgmSM1DjRTfb6gNLMC0p80EHuJ5hAX5hHsiBph0Sn6rN5v-1Bpv-B_Z01sDFwvrAPfUA-S5jQ3KZ8gDnD1WgQm-G27VnbeQIINBk1H0UA8x3jGId5GbS/s1280/photo_2025-04-02_11-35-17.jpg

ថ្ងៃទី១ ខែមេសា គឺជាថ្ងៃទី៥ ដែលភ្នាក់ងារសង្គ្រោះបានស្វែងរកមនុស្សជាប់នៅក្រោមអគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី ដែលបានបាក់រលំដោយសាររញ្ជួយដីយ៉ាងខ្លាំងក្លា ខណៈអគារនេះពុំទាន់សាងសង់រួចរាល់ ។ ភ្នាក់ងារសង្គ្រោះថៃ និងភ្នាក់ងារសង្គ្រោះបរទេសដែលមានជំនាញ នៅតែពុំចុះចាញ់ក្នុងការស្វែងរកជនរងគ្រោះ ក្រោយការត្រួតពិនិត្យឃើញសញ្ញាជីពចរក្រោមគំនរអគាររលំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPlym0w7gMuQmajDvONSCttYpFNGEdKotKcqnRZ9WVng4vbBINvDkvnUM8wHhpgTEOCtq1h2OYyZ5a2-mobswIIL34a06YW171d4xk3mtpUr_EwsFixs9p5ZVMhuYTpR4Ie3X7Mz4n9c5WEs5ev56WfRhMW_KqdHZ8OQzSGd0Km3eErb6p7J8GWrGI-iGL/s1280/photo_2025-04-02_11-35-20.jpg

ហ្វេសប៊ុកផេកឈ្មោះ «Fire & Rescue Thailand» បានបង្ហាញរូបភាពពីម៉ាស៊ីនស្កេនស្វែងរកជនរងគ្រោះរបស់កងទ័ពអាមេរិក គឺមានមនុស្សជាច្រើននាក់កំពុងជាប់នៅក្រោមអគាររលំ ហើយត្រូវបានថ្មសង្កត់ពីលើជាច្រើនជាន់ ប៉ុន្តែភ្នាក់ងារសង្គ្រោះពុំអាចយកពួកគេចេញក្រៅបាន ។ ទោះយ៉ាងណា នេះគ្រាន់តែជារូបភាពស្កេនបានពីផ្កាយរណប ដើម្បីឱ្យភ្នាក់ងារសង្គ្រោះស្វែងរកជនរងគ្រោះបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgPCXy_xdI51pOAtKygJ02WUYFvJ1Pn-HVjlJxDaVwOTntAlIKHAtuk2vec2acv41FNiqRo3WM0e2dVECmPUp7rr99FP7MtxMhjIYqz2jZAcS-qd8mnj31PTRSiHQY4nNKyLW6KiIqx2bBA2GEQfvJ-CuYN-dMPcxGrKDlVQb0EhwRRpaeeWH4-KLfGbnH/s1280/photo_2025-04-02_11-35-18.jpg
អភិបាលរងក្រុងបាងកក លោកស្រី ថាវិដា កាម៉ុនវេត (Tavida Kamolvej) បានលើកឡើងពីស្ថានការណ៍ស្វែងរកជនរងគ្រោះនៅក្រោមអគារបាក់បែកថា កាលពីល្ងាចថ្ងៃទី៣១ ខែមីនា កន្លងមក ភ្នាក់ងារសង្គ្រោះបានរកឃើញសាកសពមនុស្សម្នាក់ទៀត ហើយធ្វើឱ្យចំនួនមនុស្សស្លាប់កើនឡើងដល់១៣នាក់ ។ បន្ទាប់មក នៅថ្ងៃទី១ ខែមេសា អភិបាលក្រុងបាងកក លោក ឆាត់ជាតិ សិទ្ធីផាន់ បានចុះមកពិនិត្យមើលការស្វែងរកជនរងគ្រោះដោយផ្ទាល់នៅអគាររលំ ក្រោយពីថៃទទួលបានរូបភាពស្កេនមានជនរងគ្រោះជាច្រើនកំពុងជាប់ក្រោមអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTVo7OD1MkICZ96eox1KV3sFNb0OgyM-L9Gt_v9jt5jNXA2066qpPghLM5KZcX2ucq_ZhlcuHkE6hBpzNIlREoWdQ6pCeDzJL3IKafwpdggge5-8zEJU-w3zK8H0sTZnP0Bdy_VIuAwfoxTwlhzW3OyvGIUlZ9MaTf99B2sf0v9R0rwOW58WwLdv3wsADh/s1280/photo_2025-04-02_11-35-19.jpg

ក្រោយពីដឹងថា មានជនរងគ្រោះជាច្រើននៅក្រោមអគារ ភ្នាក់ងារសង្គ្រោះថៃក៏បានផ្លាស់ប្តូរផែនការ និងសហការជាមួយអ្នកជំនាញបរទេស ដើម្បីស្វែងរកវិធីចូលទៅដល់ទីតាំងនោះ ។ ភ្នាក់ងារសង្គ្រោះរកឃើញទីតាំងគួរឱ្យសង្ស័យ៦កន្លែង ហើយបានព្យាយាមរកវិធីចូលទៅកាន់ទីតាំងទាំង៦កន្លែងនេះ ។ វាជាទីតាំងជ្រៅនៅក្រោមគំនរថ្ម ប៉ុន្តែភ្នាក់ងារសង្គ្រោះពុំប្រាកដចិត្តថា តើវាជ្រៅកម្រិតណា ឬស្ថិតនៅបរិវេណណា ពីព្រោះជាន់នីមួយៗរបស់អគារបានបាក់ស្រុតលើគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAb-3zNr6d91nyJLZFBR0fscsLmTr3RD3-eJlh0OSSbdxvyUle1V1iiTvQHkewOUhYXfzq3U3QOhpz0kEA6lp0T1wd6vnjqlaEysXOdEwLRSJ8ZLtDv7yqPLltZ15FgCl1JFKZ3Y_V8Koh0wTqeNo54LDLyMaiQdTaexJjEHs_KZAFzhktYoT0H_0NuTx5/s1200/photo_2025-04-02_13-22-20%20(2).jpg

យើងសូមឱ្យភ្នាក់ងារសង្គ្រោះរកឃើញជនរងគ្រោះនៅក្រោមគំនរថ្ម ឬយកសាកសពចេញមកក្រៅ ប៉ុន្តែយើងពុំអាចប្រាប់បានថា តើភ្នាក់ងារសង្គ្រោះនឹងអាចនាំជនរងគ្រោះចេញពីគំនរថ្មបានដែរឬអត់? ពីព្រោះយើងពុំទទួលបានសញ្ញាជីពចរទៀតឡើយ ហើយយើងនឹងស្កេនរកសញ្ញាជីពចរជាបន្តបន្ទាប់ ។ នេះបើតាមការលើកឡើងរបស់អភិបាលរងក្រុងបាងកក ៕