ថ្មីៗនេះ កម្ពុជាបាននាំយក បដិមាព្រះនារាយណ៍ផ្ទំ ទៅប្រទេសបារាំង ដើម្បីធ្វើការសិក្សា និងជួសជុល មុននឹងត្រូវដាក់តាំងពិព័រណ៍នៅឆ្នាំ២០២៥នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhWNyaQd6xW2h5FQKbICOoebuGoflLjFMo6kE_yfsb3ty4I71draxk6XNp9JnNoGS6TidPvjGHFXDIZn8HwzdnS052ItEDrRaUBeL8FaK4obSLkoMkqsW8B5_KEIA_g4N_IwDWQHc748UJWqbsOUvoR77CH7eweR2lS7fzmIpx6kFhlpHKuJ9ob3vSmmf/s990/image_2025-04-02_13-25-04%20(5).png
បដិមានេះ ត្រូវបានប្រទះឃើញនៅប្រាសាទមេបុណ្យខាងលិច ដែលជាបដិមាធំបំផុតមិនធ្លាប់ប្រទះឃើញនៅឧទ្យានអង្គរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXrxnNUKi1qgewe4sjRyIC_J6ffhkoyGH2DNIaEh0Tcf8OQ56QgC4EzmgzC0GwWjR-7bnUswODMApPyqpeA1s3javBInj__D2jPwpExo-vv18zFrkE5G3_K_q7CirsP3OPqEYKPP28jf0RGlm3SukqjDjk0xEBoaFkBzedAuX2OzmtJdkWGcCs5YIZld_0/s1800/image_2025-04-02_13-25-04%20(6).png
បដិមាព្រះនារាយណ៍ផ្ទំ ធ្វើឡើងពីសំរឹទ្ធនេះ គឺជារតនវត្ថុនៃសារមន្ទីរជាតិកម្ពុជា ហើយគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការពិសេសរវាងបារាំង និងកម្ពុជារយៈពេលជាច្រើនឆ្នាំមកហើយដើម្បីស្តារ និងជួសជុលប្រាសាទមេបុណ្យខាងលិចដែលស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQK47hBgjQ9aheXA1fAvPcHMcGpJPYQWSqJ4agAxjMQwDJRfCalTFu1LyyIaTCOJHxi1x5emIqNDJsTIzmnYLCJx2ViKZt__bxDdSrml3t-UQLE53CloQIeo9zXL6fSoopVF7bTySeCeQRAHy2naFTC3rbp0ip2sNSeCp3AIadyCThOrawL-IaJ7c8_P4H/s600/image_2025-04-02_13-25-04.png

បើតាមការសិក្សារបស់ក្រសួងវប្បធម៌ បានឱ្យដឹងថា៖” បដិមាព្រះនារាយណ៍ផ្ទំនេះ មានអាយុកាលប្រមាណជា១ពាន់ឆ្នាំហើយ ដោយបច្ចុប្បន្នក្រុមជំនាញបាននឹងកំពុងសាកល្បងផ្គុំបំណែកទាំង៣៩ដែលបានដាច់ចេញពីដងខ្លួន ដើម្បីដាក់មកង្គ្រប់វិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggWAjQV4C9498wergBfBUEX-zS1TTd_X5839LcCQbcY0dRZxvSkbBj7YaVnQ33wPDI9nMWggJ7xAYuyGw8vHfo3ILsVZG514acdyn4naZx2L7xyFrja3w-RPBPcODPSCM_KX0vggpZrfEy87cVeBnnp9F5SszsBrv2cL02YLt-GozvDplJfqSbf5LvFFjh/s1800/image_2025-04-02_13-25-06.png

គួរបញ្ជាក់ថា ក្រោយការជួសជុល បដិមាព្រះនារាយណ៍ផ្ទំ នឹងត្រូវដាក់តាំងនៅប្រទេសបារាំងក្នុងសារមន្ទីរហ្គីមេ មុននឹងបញ្ជូនទៅដាក់តាំងនៅប្រទេសអាមេរិកចំនួន៣ទីតាំងបន្ថែមទៀត៕