ប្រទេសជប៉ុន ៖ ស្របពេលប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ មីយ៉ាន់ម៉ា ថៃ វៀតណាម និងឥណ្ឌូណេស៊ី រងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ ដោយបំផ្លាញទ្រព្យសម្បត្តិ និងឆក់យកជីវិ.តពលរដ្ឋយ៉ាងច្រើនគួរឱ្យតក់ស្លុតនៅចុងខែមីនា ឆ្នាំ២០២៥ ប្រទេសជប៉ុនវាយតម្លៃថា បើកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅជប៉ុនក្នុងរយៈពេល៣០ឆ្នាំទៀត នឹងសម្លា.ប់ ជីវិតពលរដ្ឋរហូតដល់៣សែននាក់ និងខាតបង់ប្រាក់រាប់លានដុល្លារ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0dGvYOT1QNP_ATzNbsoPRy4-7HBZtkVESh71nTPJdCzqB4Dwh9oJTuEsygK_jkno5sYc7HLN7-OPY6asYiLQ_sTSAAiDxzeG9dUAYUNG1HitDzDHamdpzUZlMf4TaeEwEDJ7yZ7I4WhRYqAaw_2Wpd75oxMjTbViGQ6Wg0UVFd2CK36EOWfZ_sHcpFayt/s1280/photo_2025-04-02_09-46-20.jpg

យោងតាមរបាយការណ៍របស់គណៈរដ្ឋមន្ត្រីជប៉ុន គឺជប៉ុនអាចនឹងរងគ្រោះយ៉ាងខ្លាំង និងខាតបង់ប្រាក់រាប់លានដុល្លារអាមេរិក ប្រសិនបើជប៉ុនកើតរញ្ជួយដីធ្ងន់ធ្ងរនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ។ វានឹងបង្កជារលកយក្សស៊ូណាមិ បំផ្លាញអគាររាប់រយកន្លែង ព្រមទាំងឆក់យកជីវិតពលរដ្ឋរហូតដល់៣សែននាក់ ក្នុងរយៈពេល៣០ឆ្នាំ ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_qTfbDgr4-YB-oEDxi6q7JwycQo-17WGNlg-hkBXIIcEMZziSeAufuNQjyhgbELTS2DKIVynoLmZ72cAMR7lapPL6AAi37LHEuE-MKwjSQwXMHdviUAhfKgyIiAtD_rDriKjVzkVSXLM61qDrlZaMcBwwg93ErVvWt-xtoFkPs9oSkI_XzVi0VoeXvCRA/s1280/photo_2025-04-02_09-46-21.jpg

ជប៉ុននឹងខាតបង់ប្រាក់ជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) ហើយនេះជាការខាតបង់ប្រាក់ច្រើនជាងរញ្ជួយដីកន្លងមក ដែលបណ្តាលមកពីអតិផរណា និងទីតាំងភូមិសាស្ត្រជប៉ុនអាចត្រូវទឹកជន់លិច ។ ជប៉ុនជាប្រទេសមួយកើតរញ្ជួយដីញឹកញាប់បំផុតលើពិភពលោក រដ្ឋាភិបាលជប៉ុនសន្និដ្ឋានថា ជប៉ុននឹងកើតរញ្ជួយដីរហូតដល់៨០% ចាប់ពីកម្រិត៨រិចទ័រ ទៅ៩រិចទ័រ នៅខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ ឬហៅថា «Nankai Trough» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ZrYC2kFEX-g4rcVz5ohHeFxclNXrnTsk6k9X3pj50ud6LONi9FLjzftRl3EhxgMzo18RjrnMsc7m-7mQDUiuP4U5MlvGBB5Pb903YDzFkWYB3xZ75ANsLD_yuK72m1PULHHZusoDgL-vz5KMu848XIV-QvMaHsZPHG3TlYbstoAmilAZA8pxfvXnS1v7/s1280/photo_2025-03-31_15-19-15.jpg

ករណីធ្ងន់ធ្ងរបំផុត បើជប៉ុនកើតរញ្ជួយដីកម្រិត៩រិចទ័រនៅបាតសមុទ្រនាពាក់កណ្តាលយប់ក្នុងរដូវរងា គឺជប៉ុននឹងជម្លៀសពលរដ្ឋ១លាននាក់ ឬស្មើ១០% នៃពលរដ្ឋសរុប ព្រមទាំងមានពលរដ្ឋស្លាប់រហូតដល់២៩ម៉ឺន៨ពាន់ ដោយសាររលកស៊ូណាមិ និងការបាក់រលំអគារ ។ ខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ (Nankai Trough) ស្ថិតនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគនិរតីប្រទេសជប៉ុន មានប្រវែងប្រមាណ៩០០គីឡូម៉ែត្រ ដែលបរិវេណនេះមានហានិភ័យកើតរញ្ជួយដីធ្ងន់ធ្ងរ ចាប់ពី១០០ឆ្នាំ ទៅ១៥០ឆ្នាំម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSYWSvGrB0RYP6rhw1MmsucpCi3z2-KQv2Nc_r503vb8uy70pFyygQQASfCbUPox8LpWM_vuU3yq5umSmhJJTCn4oC47_3aOodQ7c8CxTKqUhP72bjvkb6LQYOOVyCipbyPv-ljoZSeaWoHb77qYcbSJ15NiFmj7hDwm1QoqVegI_HB52RwAD11SjoUbNh/s1280/photo_2025-03-31_15-19-15%20(2).jpg

កាលពីឆ្នាំ២០២៤ ជប៉ុនបានដាស់តឿនពីរញ្ជួយដីធ្ងន់ធ្ងរ រហូតដល់កម្រិត៩រិចទ័រនៅខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ (Nankai Trough) ក្រោយជប៉ុនកើតរញ្ជួយដីកម្រិត៧.១រិចទ័រ នៅបរិវេណនេះ ។ រញ្ជួយដីកម្រិត៩រិចទ័រ កាលពីឆ្នាំ២០១១ នៅភាគឦសានប្រទេសជប៉ុន បានបង្កជារលកយក្សស៊ូណាមិ និងប៉ះពាល់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគុសិម៉ា ហើយពលរដ្ឋស្លាប់រហូតដល់១៥,០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArS7B7uC5sNtj9mudXUoflElzl25K79NmX7zcXIIGHVfCHeNfDAWoiYtTxidqGQPyZi1zqrGBXDfMqLwthIt7y60yBK5AU9cV70-lfQufUgCeDT-RmfXKY3neATGVH0c96km5uJ7bJOFSa086oHAZGmhyL-l1bVAJlugO7R5JDqlyBdswnTk5CfAleCoh/s1280/photo_2025-03-31_15-19-14.jpg

តាមរដ្ឋាភិបាលជប៉ុន គឺរយៈពេល១,៤០០ឆ្នាំកន្លងមក រញ្ជួយដីធ្ងន់ធ្ងរនៅខ្សែបន្ទាត់រញ្ជួយដីបាតសមុទ្រ (Nankai Trough) បានកើតឡើងរៀងរាល់ពី១០០ឆ្នាំ ទៅ២០០ឆ្នាំ ហើយរញ្ជួយដីចុងក្រោយកើតឡើងនៅឆ្នាំ១៩៤៦ ។ រីឯគណៈកម្មការស្រាវជ្រាវរញ្ជួយដីឱ្យដឹងថា ជប៉ុនប្រឈមនឹងរញ្ជួយដីធ្ងន់ធ្ងរម្តងទៀត ដោយសារភាគរយកើតរញ្ជួយដីបានកើនឡើងជាបន្តបន្ទាប់ ៕