ប្រទេសថៃ ៖ អគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី មានកម្ពស់៣០ជាន់ ដែលសាងសង់បាន៣០% នៅទីតាំងថ្មីក្នុងតំបន់ចាក់តុចាក់ បានបាក់រលំទាំងស្រុង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយសារថៃរងឥទ្ធិពលរញ្ជួយដីយ៉ាងខ្លាំងពីមីយ៉ាន់ម៉ា ។ ការបាក់រលំអគារនេះធ្វើឱ្យមនុស្សរងរបួស និងស្លា.ប់ជាច្រើន ខណៈមនុស្សជាច្រើនទៀតជាប់នៅក្រោមគំនរថ្មចេញពុំរួច ហើយភ្នាក់ងារសង្គ្រោះពុំសង្ឃឹមថា ពួកគេនៅមានជីវិតទេ ក្រោយការព្យាយាមស្វែងរកជនរងគ្រោះក្រោមគំនរថ្មជាច្រើនថ្ងៃ ។ ផលប៉ះពាល់ដោយសាររញ្ជួយដីធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រងថៃ ចំនួន៤ នឹងត្រូវបង់ប្រាក់សំណងខូចខាតសរុបចំនួន២,២៤១លានបាត (ឬស្មើជាង៦៥លានដុល្លារ) ។
ក្រុមហ៊ុនធានារ៉ាប់រងចំនួន៤នេះ រួមមាន ៖
១-ក្រុមហ៊ុន Dhipaya Insurance បង់ប្រាក់សំណង ៤០%.jpg)
២-ក្រុមហ៊ុន Bangkok Insurance បង់ប្រាក់សំណង ២៥%.jpg)
៣-ក្រុមហ៊ុន Indara Insurance Plc. បង់ប្រាក់សំណង ២៥% និង.jpg)
៤-ក្រុមហ៊ុន The Viriyah Insurance បង់ប្រាក់សំណង ១០%.jpg)
ប្រព័ន្ធធានារ៉ាប់រងសំណង់ ឬហៅថា (Contractor All Risk-CAR) គឺជាការធានារ៉ាប់រងគ្របដណ្តប់លើហានិភ័យ ឬគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងក្នុងអំឡុងពេលសាងសង់អគារ ដូចជា ៖ ការខូចខាតសំណង់អគារ និងគ្រោះថ្នាក់កើតឡើងចំពោះបុគ្គលពាក់ព័ន្ធ ។
ជាក់ស្តែង អគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី នៅទីក្រុងបាងកក បានបាក់រលំដោយសាររញ្ជួយដីកន្លងមក គឺក្រុមហ៊ុនធានារ៉ាប់រង ចំនួន៤ ត្រូវបង់ប្រាក់សំណងសរុបចំនួន២,២៤១លានបាត ។ អ្នកម៉ៅការ និងម្ចាស់អគារ នឹងយកប្រាក់សំណងនេះទៅប៉ះប៉ូវការខូចខាតអគារតាមចំនួនកំណត់ ហើយក្រុមហ៊ុនធានារ៉ាប់រងនីមួយៗនឹងទទួលខុសត្រូវតាមភាគរយនៃទឹកប្រាក់ធានារ៉ាប់រង ។
.jpg)
-
- ការធានារ៉ាប់រងសំណង់ គឺសំខាន់ណាស់សម្រាប់គ្រប់គ្រងហានិភ័យ ពីព្រោះការធានារ៉ាប់រងនឹងជួយឱ្យសំណង់អគារអាចដំណើរការទៅបាន បើទោះជាកើតហេតុការណ៍នឹកស្មានមិនដល់ក្តី ។ ក្រៅពីនេះ ការធានារ៉ាប់រងសំណង់នឹងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ និងហានិភ័យកើតឡើងចំពោះបុគ្គលពាក់ព័ន្ធទាំងអស់ ។
លោក ស៊ុមផន សឺបថាវីនគុន នាយកគ្រប់គ្រងក្រុមហ៊ុន Dhipaya Insurance និងជានាយកសមាគមធានារ៉ាប់រងទូទៅនៅប្រទេសថៃ បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនលោកបានត្រៀមខ្លួនបង់ប្រាក់សំណងអគាររលំដោយសាររញ្ជួយដីរួចហើយតាមការកំណត់ ។ ក្រុមហ៊ុនលោកបានធានារ៉ាប់រងគ្រប់ហានិភ័យរញ្ជួយដី ហើយក្រុមហ៊ុនមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ។
គួរបញ្ជាក់ថា អគារការិយាល័យត្រួតពិនិត្យប្រាក់រញ្ជួយដី កម្ពស់៣០ជាន់ ដែលបានបាក់រលំទាំងស្រុងនេះ គឺទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន ITD-CRCC (ឬក្រុមហ៊ុន Italian-Thai Development Public) និងក្រុមហ៊ុន China Railway No. 10 ដែលចំណាយប្រាក់សាងសង់ចំនួន២,១៣៦លានបាត ៕










