Home Blog Page 568

ត្រៀមខ្លួន! អ្នកលេងទឹក ប៉ាតម្សៅ បន្លំបៀតបៀននារី នឹងចូលឆ្នាំក្នុងពន្ធនាគារ

0

ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែជិតមកដល់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានចេញសារដាស់តឿន និងព្រមានដល់យុវជនមួយចំនួន មេត្តារក្សាភាពរៀបរយ ពិសេស កុំបៀតបៀននារី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងថា៖”ហាមដាច់ខាតមិនឱ្យលេងប៉ាតម្សៅ និងជះទឹក បន្លំបៀតបៀនកេរភេទនារី ឬបន្លំយកគ្រឿងអលង្ការ និងវត្ថុមានតម្លៃឡើយ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបន្ទាប់ពីថ្ងៃចូលឆ្នាំខ្មែរបញ្ចប់ទៅឡើយ បើមិនចង់ត្រូវទទួលទោសចំពោះមុខច្បាប់”។

លោក ទូច សុឃៈ បានព្រមានធ្ងន់ទៀតថា៖” ក្រុមយុវជនទាំងអស់ កុំយការសប្បាយក្លាយជាទុក្ខ និងអាចឈានដល់បង្កហិង្សា ឬឈានទៅប្រព្រឹត្តបទល្មើស”។

ចំពោះការប្រព្រឹត្តបទល្មើស ឬសកម្មភាពបៀតបៀនទៅលើស្រ្តី នឹងប្រឈមមុខផ្លូវច្បាប់ ដែលនាំឱ្យមានការឃាត់ខ្លួន និងឃុំខ្លួនភ្លាមៗតែម្តង៕

ចុងសប្តាហ៍នេះ! ផ្ទះបិតាសា្ថបត្យករលោកតា វណ្ណ ម៉ូលីវណ្ណ នឹងដាក់ដំណើរការជាហាងកាហ្វេ

0

គេហដ្ឋានរបស់ស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ បានក្លាយជាហាងកាហ្វេរបស់ម៉ាកយីហោល្បីក្នុងស្រុក ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី៥ ខែមេសា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNU2e6lYro69Wd3dxFEQnsr4F99XFyUFjGELwN4GSHtoiyzuyLLv-BDn9BeNeDT3lRiHxItCSBCVh5CIZvE3p7VhuQOISk8NBD6kCuA8cW0ENzQa8fEXUECB51XIJj03dt8YIqeVvC0JDAn7Hx3O4CphSQv5D8Bdn7l5P1fTgEHvQVRgVhM4W2gTb_8wPC/s960/114806371_1472018876331919_3243835428453482830_n.jpg

ផ្ទះលោកតា វណ្ណ ម៉ូលីវណ្ណ ត្រូវបានកសាងឡើងនៅឆ្នាំ១៩៦៥ ស្ថិតនៅលើមហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjihwW-rJA8oTsQ8_1U0y42IZdZBaxZrR_qgJWZfD1fvBieqnk8pWudl1lYO7HGuwKr_nacC8sLSqa-ZCCfg-bdOd2B1c430IQoDXSqz47Dqiq0QuD_9AvZ3Ne5Kd1WdTuELDVQncEMOIYjkusn9RRG2llPr_tDUdVwCLW9WFuXWlLY6_awiSDYS9ZzZRxM/s960/116584032_1472018512998622_8133484382539225956_n.jpg

ផ្ទះនេះ មានទំហំ ៩២៤ម៉ែត្រការ៉េ មាន២ជាន់ ដែលមានបន្ទប់ការិយាល័យចំនួន៤ បន្ទប់ធំទូលាយមួយ និងបន្ទប់ទឹក៥ ធ្លាប់ត្រូវបានដាក់លក់ម្តងនៅឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់៧លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7-QIKVO3NMb4_xwXh45Sh1oBxpOkjZEZSWR7JJxLDp51jBSQZpQOwZ7zSYAttwDlDSd0e7Y4WeG_gV1zA2cmbyTDZ06SSvbD1U5_y0H8Ds58fE_QzjxCe64CVtMEJTWnAjHuXjXVu_bSQC1GMMzHyJ3hpaRRcojqovBV9x16ys9jxODDxRH9I7jOvO5l/s960/116743497_1472018662998607_863399495312146078_n.jpg

កន្លងមក មហាជនធ្លាប់មានគំនិតនៃការដាក់ផ្ទះរបស់គាត់ចូលទៅក្នុងសារមន្ទីរ ក៏ប៉ុន្តែហាក់មិនទទួលបានការគាំទ្រណាមួយពីវិស័យសាធារណៈ និងឯកជននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrP5Fpfn73vsfE4PDaFdfgxVGzwY3afLAIKqbQxRpTWYVxaA43RLAd_m56LmpGZjtQVAnA9eg0l6w08ehkU6cACjZdXswebDmDcMh1Cqia2iMVIgEjxY9JJjVbvzGDx2vrS5LZcuy57w28_ThCrhQvD8iz5isYPTqBfbuweArzLKvPP57zNshk1Vlw9dlm/s960/117149724_1472018762998597_3628178263813772084_n.jpg

គួរបញ្ចាក់ថាលោកតា វណ្ណ មូលីវណ្ណ ដែលជាបិតានៃស្ថាបត្យកម្មខ្មែរ បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ នាវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧៕

ហ្វូងត្រីពពាក់ពពូនគ្នាហែលឡើងលើផ្ទៃទឹកធ្វើឱ្យពលរដ្ឋថៃបារម្ភពីគ្រោះធម្មជាតិកើតឡើង

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋរស់នៅស្រុកបរក្លឿ ខេត្តណាន ប្រទេសថៃ បានភ្ញាក់ផ្អើលនាំគ្នាមកមើលហ្វូងត្រីជាច្រើនក្បាលហែលពពាក់ពពូនគ្នាឡើងមកលើផ្ទៃទឹកខុសប្លែកពីធម្មតា ហើយអ្នកឃើញហេតុការណ៍បានហៅហ្វូងត្រីទាំងនេះថា «ត្រីសាម៉ុនស្រុកថៃ» ។ ការបង្ហាញខ្លួនរបស់ហ្វូងត្រីពាសពេញផ្ទៃទឹកធ្វើឱ្យពលរដ្ឋក្នុងតំបន់បារម្ភអាចជាប្រផ្នូលមានគ្រោះធម្មជាតិកើតឡើង ប៉ុន្តែអ្នកជំនាញជលផលថា ពួកវាហែលមកលើផ្ទៃទឹកដើម្បីទម្លាក់ព.ង ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvE7Ki47GbuZkfStxvXosY2ghyiLJBaT_RthTXc-2oY0xFltBlVQxqGV0-7P38FZzq8OPeotu8iyypz1a7yIFrR_zwQ3mJkdrdffegbPAnkM2JfyXyjZ3Sp-Wt66k19vFSpkqdsUdgPVzTsCDQ_M0jbyZc8xPTjGIgxsx0-plpDyWB-rFMeLepkXwqO2jg/s1024/photo_2025-04-02_10-28-44%20(2).jpg

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ អ្នកលេងហ្វេសប៊ុកម្នាក់បានបង្ហោះរូបភាពបាតុភូតធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល ស្ថិតនៅភូមិផាសុក ឃុំភូហ្វា ស្រុកបរក្លឿ ខេត្តណាន ហើយធ្វើឱ្យពលរដ្ឋនៅក្នុងតំបន់ភ្ញាក់ផ្អើលតាមៗគ្នា ដែលបានឃើញហ្វូងត្រីហែលមកទម្លាក់ពងលើផ្ទៃទឹកក្នុងពេលតែមួយ ។ ត្រីទាំងនេះមានលក្ខណៈស្រដៀងនឹងត្រីសាម៉ុននៅក្រៅប្រទេស ហើយរូបភាពត្រីធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQA9kQ3mgfAY5sca-zWgN-MzOu1oIiOc5ALzQIAZesNUe2Do0LDeynCVD9esgeW_mf9IhY9niWEL-VP1mPwgi_hEgBtFh9peJvowKl1p9xtxaQ9iKg4QQkstg5ni9qFjT4r19s9EHJT2jloAPyQ97IUyz_JYy7Be5FTdoo5__kJtDQkHScZ-RDnMBEE8za/s1024/photo_2025-04-02_10-28-44.jpg
ត្រីជាច្រើនក្បាលបានសម្រុកហែលមកលើផ្ទៃទឹក ស្របពេលនៅខេត្តណាន ដល់រដូវត្រីពង ។ ត្រីទាំងឡាយតែងតែហែលមកពងនៅតំបន់មានទឹកស្អាត និងមានអុកស៊ីសែនខ្ពស់ ។ ការពពាក់ពពូនគ្នាជាច្រើនក្បាលរបស់ហ្វូងត្រី បានបង្កើតជារូបភាពដ៏ស្រស់ស្អាត និងប្លែកភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-3Iw5rj41u88Vj851f9aKWHllVUnbK1nPFtD0YuvKyKjNge7uyEI8pkeAtd0al-c4Zf2Abt_yGlfTvKzXZnBUJHW54cvRQk3eoOkQhDhAGXc6IFsLOaRHSx7FsyVFe07D5ZDTu0qyIlgg8dDPdbUhBm4nrflhzu_9js9fxhjBqaxQxld6gz-3OYgGUkCW/s1024/photo_2025-04-02_10-28-45.jpg

ពលរដ្ឋម្នាក់រស់នៅឃុំភូហ្វា និយាយថា ហ្វូងត្រីហែលសម្រុកហែលមកលើផ្ទៃទឹកបែបនេះ បានកើតឡើងជារៀងរាល់ឆ្នាំនៅរដូវត្រីពង ប៉ុន្តែនៅឆ្នាំ២០២៥ ខុសពីឆ្នាំមុនៗ គឺមានត្រីច្រើនជាងឆ្នាំ២០២៤ ទើបធ្វើឱ្យមហាជនចាប់អារម្មណ៍ និងសន្និដ្ឋានខុសៗគ្នា ។ ក្រៅពីនេះ ក៏មានភ្ញៀវទេសចរមកមើលហ្វូងត្រីបង្ហាញខ្លួនតាមធម្មជាតិផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEideJLyLfoiiyJeyQfCch9Ww6nlBTZ9CCk4NSdR4yYzn-aZQOdps-Us6Q56uAlI5MT68Ajuk-mozCMHop2yydOoF1guqcnmWmhiq-O3EqCB9MtOn0x3IQ-Q1OBOIdK8Xp4HCrSmkZXnNQAaVHZBNcy_lKPpphXPuuJo2PNDUQTGRKD05tGw4nQFtTH5Wv3F/s1024/photo_2025-04-02_10-28-43%20(2).jpg

ដោយឡែក បើតាមអ្នកជំនាញជលផល គឺត្រីប្រមូលផ្តុំគ្នាជាច្រើនក្បាលបែបនេះបង្ហាញពីភាពសម្បូរបែបរបស់ប្រភពទឹកក្នុងតំបន់ ហើយពលរដ្ឋគួរតែជួយគ្នាអភិរក្សពូជត្រីឱ្យនៅគង់វង្សដើម្បីធ្វើជាប្រភពអាហារ ។ បើនៅទីនេះសម្បូរត្រី អាជ្ញាធរមូលដ្ឋានគួរតែបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់របស់ខេត្តណាន នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEQ08-4Dul_p724EasnV8mgjvxyV3aHf5ZAK4UbSYO9adG83KAhMxhNWI2ZMLynJRcQIwYOGkv11mnF8PYa4D4GKaDA7HBC48lbJlagbylRBnP0zoZUhUewvNhwq_UV45Cp2R8eh8gMx1oMHGOBGkReFGn-deIbVxd4ZTQMJe5Sga1GsUDdH39lg_PBz-G/s1024/photo_2025-04-02_10-28-43.jpg

ចំណែកមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធបានចុះមកត្រួតពិនិត្យហ្វូងត្រី និងប្រមូលព័ត៌មានការបង្ហាញខ្លួនរបស់ត្រីទាំងនេះដើម្បីយកទៅស្រាវជ្រាវ ព្រមទាំងបង្កើតគម្រោងអភិរក្សធនធានធម្មជាតិក្នុងតំបន់ប្រកបដោយនិរន្តរភាព ៕

មន្ទីរពេទ្យប៉ូលិសថៃប្រកាសឱ្យសាច់ញាតិជនរងគ្រោះដោយសារអគារបាក់រលំទៅពិនិត្យ DNA ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ

0

ប្រទេសថៃ ៖ មន្ទីរពេទ្យប៉ូលិសថៃប្រកាសថា ហេតុការណ៍គ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានធ្វើឱ្យអគារកំពុងសាងសង់នៅតំបន់ចាក់តុចាក់ ទីក្រុងបាងកក បាក់រលំបណ្តាលឱ្យមនុស្សស្លា.ប់ រងរបួស និងបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ។ ហេតុនេះ ដើម្បីផ្តល់ភាពងាយស្រួលក្រោយរញ្ជួយដី មន្ទីរពេទ្យសូមឱ្យសាច់ញាតិរបស់ជនរងគ្រោះដោយសារអគាររលំ ទៅពិនិត្យ DNA និងទាក់ទងសុំមើលរូបភាពបងប្អូនដែលបាត់ខ្លួន នៅវិទ្យាស្ថាន Forensic Medicine ព្រមទាំងត្រៀមអត្តសញ្ញាណប័ណ្ណ ឬឯកសារសំខាន់ៗដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr3K2aczBn-wCq43nL-mf7EQLEmcJQOofVvLEk4bHgzm4XjfwzLHi9bxE4IniWVrN4fuVPF5iMbFwKBLkaMr8_w3zr-PppI6ThNjbvhHFUEp0xReyUMx5_q4m5i6ScZ9AVAxmNGjjhCgttT4hJYW0fu7PqVytYmsZF50VYJTXKSG9KyIrb0g1435OxPSXo/s1242/image_2025-04-03_08-37-42.png

Royal Thai Police បានបង្កើតមជ្ឈមណ្ឌលដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជនរងគ្រោះដោយសាររញ្ជួយដី នៅអគារវិទ្យាស្ថាន Forensic Medicine ជាន់ទី៣ ស្ថិតនៅផ្លូវអាំងរីឌូណាំងឃ្វែង តំបន់បាថុមវ៉ាន់ ទីក្រុងបាងកក ។ មជ្ឈមណ្ឌលនេះធ្វើការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨និង៣០នាទីព្រឹក រហូតដល់ម៉ោង៨យប់ ហើយអាចសាកសួរព័ត៌មានរយៈពេល២៤ម៉ោង តាមរយៈទូរស័ព្ទលេខ ៖ 0-2207-6108 ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFQ3YbpXNj-qWb_n7Gum2Pt1RJ16zc7J7eu9B1tFHKrUtU5KwNpseX8LOtS2XOwwb-SURCU0MnCjeqKBcJyfr22AFJU-86_YjH8S0pY8LY7jEyNYDfQOTTDyO8p76uNzxtSHpUIm2vGc0hFJYu4J12uDD0kM3NFB4C_rBg-_kBY3iUOCe8X-ZFUZCaP9JX/s2000/image_2025-04-03_08-37-43%20(2).png
មន្ទីរពេទ្យប៉ូលិសថៃបញ្ជាក់ថា វិទ្យាស្ថាន Forensic Medicine នឹងធ្វើការបែប One Stop Service ដើម្បីផ្តល់ភាពងាយស្រួលដល់សាច់ញាតិជនរងគ្រោះ ក្នុងការធ្វើឯកសារ និងទំនាក់ទំនងទទួលសាកសព ។ មន្ទីរពេទ្យប៉ូលិសបានស្នើឱ្យមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធបង្កើតទីតាំងទំនាក់ទំនងជាមួយសាច់ញាតិជនរងគ្រោះ នៅអគារជាន់ទី៣ ព្រមទាំងសហការជាមួយគ្រូពេទ្យពិសោធន៍អត្តសញ្ញាណសាកសពដើម្បីទទួលបានលទ្ធផលឆាប់រហ័សបំផុត មុនពេលមន្ទីរពេទ្យប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhogrzI7rBMmzaSciUE5u00wRvz8Wj1YTLx3P7eWq-a1SH2oyAqO5O1PkwYV_35rNjioG1PEWUtrzc0EsD9Pl9cOzrt0V76u3g3r2Evza4JqvFDB6vCR4Ddcetsv4JEIWutYsa21ml28SbMJ8npLLBmQHMnczr6T4Avhkm1TivEDa9wuyg4jzwMrQ9QhZ20/s1280/photo_2025-04-02_16-41-46.jpg

ដោយឡែក អគ្គនាយកនៃអគ្គនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ លោក ផាសាកន ប៊ុនយ៉ាឡាក បានបូកសរុបការខូចខាតទាំងអស់នៅប្រទេសថៃ គឺខេត្តចំនួន១៨ រួមទាំងទីក្រុងបាងកក បានរងផលប៉ះពាល់ដោយសាររញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ ក្រៅពីនេះ វត្ត ចំនួន៤៨, មន្ទីរពេទ្យ ចំនួន ៧៦, អគារ ចំនួន ៨, សាលារៀន ចំនួន ២៣ និងអគាររដ្ឋាភិបាល ចំនួន១៨ បានរងផលប៉ះពាល់ដោយសាររញ្ជួយដី ជាពិសេស អគារនៅទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbbl_e1NAm6nJVVUHw_5AhdAfakX3Z83ivTjauA1iBd5o5q_FUfdh7LTxWjFP3JzMTUMqrOdIQ3-NsDRbbuBH27AVjDI0iH8HdQxq5jEjXxK6dDGn32oq3y6oi69Oom5G-zPDLpUvpmyMqxLJPmmFNyk8EdH1X6FxRG8HIW1HLpo4nxPFicGJK5LkInH7i/s1477/image_2025-04-03_08-37-42%20(2).png

ខេត្តរបស់ថៃ ចំនួន១៨ ដែលរងឥទ្ធិពលរញ្ជួយដីពីប្រទេសមីយ៉ាន់ម៉ា រួមមាន ៖ ខេត្តឈៀងម៉ៃ, ឈៀងរ៉ៃ, ផាកយ៉ៅ, ឡាំភូន, ឡាំប៉ាង, មេហុងសន, ព្រេ, ណាន, ពេជ្រឆាប៊ូន, ពិស្នុលោក, សុខោទ័យ, អាងថង, អយុធ្យា, ប៉ាថុមថានី, នុនថាក់បុរី, សមុទ្រប្រាកាន, សមុទ្រសាខាន និងឆ័យណាត ៕

កូនម្ចាស់អគារ Sathorn Unique Tower ច្រានចាលព័ត៌មានថា អគារនេះលក់ដាច់ក្រោយប្រកាសលក់ត្រឹម៣ថ្ងៃ

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា កូនម្ចាស់អគារ Sathorn Unique Tower បានច្រានចោលព័ត៌មានថា អគារនេះលក់ដាច់ហើយ ក្នុងតម្លៃ៤,០០០លានបាត ក្រោយប្រកាសលក់ត្រឹមតែ៣ថ្ងៃ ដោយកូនម្ចាស់អគារបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ ។ អគារនេះពុំបានលក់ឡើយ ពីព្រោះអគារមានជម្លោះ និងការប្តឹងផ្តល់ជាច្រើនករណី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIbtd2NgPMT7SNlBVdaRqvTEAXUaGjlJrl1XnSidQmjjAFBkC6L4N2Ebx0tquLazt6p6u_kKqUu2Abm_uMeziM-h1ZMR6bxqXtMRpydsBI540sODuGhAr2mVwz9VMTptGFiK5XndK8aHfRDNXLmYanz6hYk0H7uy7trtlwlrT9w0w6RebuKAoZ1zIN_3rK/s960/image_2025-04-03_08-40-32.png
នាពេលថ្មីៗនេះ ហ្វេសប៊ុករបស់ស្ត្រីជាឈ្មួញកណ្តាលអចលនទ្រព្យម្នាក់បានប្រកាសលក់អគារ Sathorn Unique Tower កម្ពស់៤៩ជាន់ ស្ថិតនៅផ្លូវចារឺនគ្រុង ទីក្រុងបាងកក ហើយក្រោយពីឈ្មួញកណ្តាលអចលនទ្រព្យប្រកាសលក់អគាររួចមក ក៏មានព័ត៌មានថា នៅដើមខែមេសា ឆ្នាំ២០២៤ អគារនេះលក់ដាច់ហើយ ។ ឈ្មួញកណ្តាលអចលនទ្រព្យសរសេរថា ៖ «អគារ Sathorn Unique Tower លក់ដាច់ហើយក្នុងតម្លៃ៤,០០០លានបាត… សូមអរគុណអតិថិជនជាច្រើននាក់ដែលចាប់អារម្មណ៍» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieV05bdJnktpnDQIJ8Cf4iD78QYwgZzlXsgf_E2Y0I4pxIjvG8rgdir7PKrOC0M4vJSQMntkiOb1R9jTo3IbbOTYZ7SO9cry3pDOpWhQbE64LLLyD4Cv5RtwS6MaQxt7UP0QWXKXRcxMdqPoAb8QNziLrzFf2EvJuxfh1U01eZ-zKomzxDOPvA0O9K2Dvd/s2048/image_2025-04-03_08-40-33%20(2).png

ក្រោយការផ្សព្វផ្សាយព័ត៌មានលក់អគារដាច់ លោក តាមផូត តរសុវណ្ណ ដែលមានគណនីហ្វេសប៊ុកឈ្មោះ «Tampote Torsuwan» បានសរសេរក្នុងបណ្តាញសង្គមថា ៖ «ថ្ងៃនេះ (ថ្ងៃទី២ ខែមេសា) មានការហៅទូរស័ព្ទចូល រហូតចង់ឆេះទូរស័ព្ទ តាំងពីមានព័ត៌មានរឿងលក់អគារមក ។ ឪពុករបស់ខ្ញុំ (ឈ្មោះ រាំងសាន់ តរសុវណ្ណ) ពុំមែនជា អ្នកប្រកាសលក់អគារទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUZJiGZB1_n8a6N2dXcXfbVAvrRbs7052CMA68JAyDeoCjqMPeEY60Tb9fIBd4ujwZjWpDY6HgXpkyF2533BSEdJRJq_tOdD5puOer3Qr8gEna-fNwdOrFBRCaQG4qOKjgwDSDxulapbqg4sQT34pHxeny6Hng2xhksmsZSzw9JhlohNH4WCllNIh_QKxo/s1178/photo_2025-04-02_14-34-45.jpg
អគារនេះមានជម្លោះ និងមានការប្តឹងផ្តល់ជាច្រើនករណី ដូចជា ៖ ការក្លែងបន្លំផ្លូវច្បាប់, ការរឹបអូសទ្រព្យសម្បត្តិឯកជន និងករណីជាច្រើនទៀត ហើយឪពុក-ម្តាយខ្ញុំ បានតស៊ូនឹងរឿងរ៉ាវជាច្រើនអស់រយៈពេលជាង៣០ឆ្នាំហើយ បច្ចុប្បន្ន អគារនេះគ្មានអ្នកទិញ ហើយត្រូវទុកចោលដោយសារតែមនុស្សមួយក្រុម ។ ឪពុក-ម្តាយខ្ញុំ នៅតែតស៊ូរឿងក្តីរហូតមកដល់ពេលនេះ ហើយខ្ញុំជឿជាក់ថា ពួកគាត់នឹងតស៊ូក្តីបន្តទៀត ដរាបណាពួកគាត់នៅមានជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3FqubadZDWZSwSvJwB1dwOYJ_B2n9utRNB6J-0XVDBjpkEt-wUCbm2RkbKt7uWMztu4luS0hwe-nWUKYpOa6gtJlrVZJsSPES8qKCkzMpK96VaJvCgn4CHD1PF37Qm-Zo2zCOpnwS3LfeUJJjhcXtIICWVTPR5h9zZ0Kap5dJBBAXGpOqNUcvfnm9jfpb/s680/image_2025-04-03_08-40-33.png

ការប្រកាសលក់អគារ Sathorn Unique Tower ពុំមែនឪពុកខ្ញុំជាអ្នកប្រកាសលក់ទេ ហើយគាត់ពុំបានទំនាក់ទំនងជាមួយអ្នកណាម្នាក់ពាក់ព័ន្ធនឹងអគារនេះដែរ ។ រយៈពេលចុងក្រោយនេះ ឪពុកខ្ញុំសុខភាពពុំសូវល្អ ហើយគាត់សម្រាកច្រើន ។ ដូច្នេះ សូមពិចារណាផងក្នុងការជឿជាក់លើការផ្សាយព័ត៌មាន បើបញ្ហាអគារនេះបញ្ចប់ មិនមែនវាឈរដូចវិមាន អស់រយៈពេល៣០ឆ្នាំទេ ។ នេះបើតាមការលើកឡើងរបស់កូនម្ចាស់អគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3UCf5R1dAEUJnzbHmW2Hy_U59euRFo3PgeqDvOYqhJCRcPEmXixO0zyOWKN_PpHMOaXOMKD6JTj8JuJC9qu89Wy8W9MjkcVzeDTcPA1zcLumD40Qd6kxqZfwfZGQCPJo0fp6557Vl07ftRNf9Qtfda6piuHyJvq5cHcBqJ7VbaDHKHGDKMlWNYdALMWw8/s840/image_2025-04-03_08-40-34.png
គួរបញ្ជាក់ថា ក្នុងបណ្តាញសង្គមថៃបានផ្សព្វផ្សាយថា អគារ Sathorn Unique Tower កម្ពស់៤៩ជាន់ មានទីតាំងនៅផ្លូវចារឺនគ្រុង សង្កាត់យ៉ានណាវ៉ា ខណ្ឌសាថន ទីក្រុងបាងកក បានលក់ដាច់ក្នុងតម្លៃ៤,០០០លានបាត ក្រោយពីប្រកាសលក់ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ៕

អា..សូរណាស់! រយៈពេល៥ឆ្នាំចុងក្រោយ ប្រទេសមីយ៉ាន់ម៉ា រស់នៅមិនស្គាល់អ្វីហៅថាក្ដីសុខឡើយ

0

ប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពលំបាកជាងគេបំផុតក្នុងចំណោមបណ្ដារប្រទេសនៅអាស៊ាន ខណៈពេលដែលប្រទេសអាស៊ានផ្សេងទៀតកំពុងមានការប្រកួតប្រជែងលើគ្រប់វិស័យ មីយ៉ាន់ម៉ាបែរជាកំពុងដោះស្រាយជាមួយនឹងវិបត្តិធ្ងន់ធ្ងរដែលធ្វើឱ្យក្លាយជាប្រទេសមួយ ដែលមិនមានស្ថិរភាព និងប្រជាជនមានភាពលំបាកខ្លាំងបំផុតនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyWwF6CjVmHvo-oouSIfggir_CfVu4h8ZnCFBcqOmh0NOuiUBfKhH16F_o5LXfn1PCuvEg3MyrWRnGQnhPv7EKrE_D7qKHXo_zFYe-K7q96hG6hjIdCAwwvy0SU128Ja4OTHVTNRQUoVyCctfGQhN8uYWqS6P4DwAkOI83_1xqNNGwgTKWbHj4SPtfxuzc/s1280/photo_2025-04-01_10-13-24.jpg

ផលប៉ះពាល់ដែលប្រជាជនមីយ៉ាន់ម៉ា កំពុងជួបប្រទះ និងទទួលរង គឺមានទាំងការអន់ថយនៃសេដ្ឋកិច្ច សង្រ្គា..មស៊ីវិល របបដឹកនាំដែលផ្ដាច់ការ ជំងឺរាតត្បាត និងគ្រោះធម្មជាតិផ្សេងៗ។ អស់រយៈពេលជាង៥ឆ្នាំមកហើយ មិនឃើញថាវាមានការធូរស្បើយទាល់តែសោះ។ ទាំងនេះគឺជាបញ្ហា និងវិបត្តិប្រឈមដែលមីយ៉ាន់ម៉ាបានជួបប្រទះចាប់តាំងពីឆ្នាំ ២០២០មក៖

១. កូវីត១៩ ឆ្នាំ២០២០៖ ការរីករាលដាលនៃជំងឺនេះ គឺមានៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ ប៉ុន្តែសម្រាប់ប្រទេសមីយ៉ាន់ម៉ា វិបត្តិកូវិត១៩ បានក្លាយជាចំណុចផ្ដើមដែលធ្វើអោយប្រទេសនេះ បាត់បង់លំនឹងផ្នែកសេដ្ឋកិច្ច ព្រមទាំងបានឆ..ក់យកអាយុជីវិតប្រជាជនអស់ជិត ២ម៉ឺននាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8nCa5xLj-1_1FWUDuWFndR4D8HWb5OVHkaZk7wCY4mXhi3mvIE2AxIqp81lwQxVh2NR8lqpMMP_Ytw9LBvJEtAP_3UPpBXlrGBiBqX68KQ8MM7pIoVhb4_O2BnPqxWxotATkZsyaKvUi2kYDztIL2qFLKzbRDwZMIlHbDos9IaRFrN1clr2Dzls-d8ih2/s700/photo_2025-04-01_10-13-22.jpg

២. រដ្ឋប្រហារយោធារ ឆ្នាំ២០២១៖ ការផ្ដួលរលំរបបដឹកនាំរបស់លោកស្រី Aung San Suu Kyi និងគណបក្សរបស់គាត់ នៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 ដោយលោក Min Aung Hlaing ។ ការដួលរលំនៃរដ្ឋាភិបាលចាស់នេះ បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ ការដួលរលំសេដ្ឋកិច្ច និងសង្គ្រា..មស៊ីវិល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9nXOHqhe92cKrzTRT7thrZHkyBA4J3w9Dbq-fitVUUgrWqnB-ULaD63aj-e5KYTFv72s9vRagDHdtCX0xMH3MsocTDML3ONOp8CJdWIBBsjkN-EnJdHo8Oq4_o5Z2FKnVe3meFvuwsC-Yj21_aM9QadL7axsqs9eJiYOpG1F2-xZ68pzEW1WB53N_-FeH/s946/photo_2025-04-01_10-13-22%20(2).jpg

៣. សង្រ្គា..មស៊ីវិល ៖ ការលេចឡើងនៃសង្រ្គា..មស៊ីវិល បានធ្វើអោយស្ថានភាពសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា កាន់តែដុនដាប។ មុខរបររកស៊ីជាច្រើនត្រូវបានក្ស័យធន់ចាប់តាំងពីកើតមាននូវវិបត្តិកូវីត១៩មក មិនតែប៉ុណ្ណោះបញ្ហានេះ ក៏បណ្ដាលអោយប្រជាជនស៊ីលិលជាង ១៧,០០០នាក់ត្រូវបានស្លា..ប់ និងប្រហែលជាង២លាននាក់ទៀត ត្រូវជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ព្រោះភូមិជាច្រើនត្រូវបានដុតបំ..ផ្លាញដោយកងយោធារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgkHHLT0iJmPx-fgqNbXmds7NNuxDFVH8_oh_us6R6AIc-PPOBGhDZqoe852_R_0KwGyAx0DP8w7o9LiNhZ2neo3GDOcCG38wtR2dnF7JhSvk59I1TQxozaDHTq6JMkX9N3MYhlTs5zb1PlfkenImfdBZa1TPzpYp2p7uJ7Aiy892fyvxEcNwU_JtIDnXJ/s1280/photo_2025-04-01_10-13-25.jpg
៤. ព្យុះ Cyclone Mocha ឆ្នាំ២០២៣៖ ការវាយប្រហារដោយព្យុះកំ..ណាច Cyclone Mocha បានប៉ះពាល់ទៅដល់ផ្ទះប្រជាជនជិត២០ម៉ឺនផ្ទះ បានសម្លា..ប់មនុស្សអស់ប្រមាណ ៤០០នាក់ និងបាត់ខ្លួនអស់ជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtr_YEqkUR2OllakxM-dlBWkjakYQw3FWcnAw06cgPS5qiXR89lO4gHISRbfx64EiLKMjwLPsbE8Fud-ij4uotl_MCq86-Ejmu8E6elATJShQiQXbyYfiuu1fZwki_bITRRoev3PHTWj4aA6IdGE4pW0fSVhi7Er7TSadV_rz7g_JxHltEx-H0ANjp02EL/s620/photo_2025-04-01_10-13-25%20(3).jpg
៥. គ្រោះទឹកជំនន់ ឆ្នាំ២០២៤៖ ការកើតមាននូវគ្រោះធម្មជាតិបានមកជាបន្ទបន្ទាប់ ដែលគ្រោះទឹកជំនន់នេះបានបង្ករអោយមនុស្សចំនួន ២២៦នាក់បានស្លា..ប់ និងបំ..ផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWQK-Xzfkun_EWWdcbXtTILuPD0kA_l8cIio_Sb-xrcIC6xPqFkY_wFDZnMI4avTrMULc3PJDXcuXTVQAO-lQrLWCElc7Uf8xbNNblxdSvW0EV3xXZmyevy2ffgqlv53OMx3FMUhcpWf1cPJsHnTu7I3JsnZARAvLhUGdYZZg_s2mfY_V4-GMn-glgLf4J/s560/photo_2025-04-01_10-13-25%20(2).jpg
៦. គ្រោះរញ្ជួយដី ឆ្នាំ២០២៥៖ គ្រោះធម្មជាតិដ៏រ..ន្ធត់នេះបានធ្វើអោយប្រទេសនេះ កាន់តែធ្លាក់ក្នុងសភាពទ្រុឌទ្រោមខ្លាំង មកទល់បច្ចុប្បន្នតួរលេខនៃអ្នកដែលបានបា.ត់..បង់ជីវិតបានកើនដល់២ពាន់អ្នក ហើយគេសន្និដ្ឋានថាចំនួននេះនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត៕

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

0

រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ៖ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ណាហ្គាវើលដ៍នឹងមានផ្តល់ជូនព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” របាំបុរាណខ្មែរ ម្ហូបប្រពៃណីខ្មែរ និងសេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ពេញមួយខែមេសា។

ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ដែលនាំមកជូនដោយណាហ្គាវើលដ៍ និងវង់តន្ត្រីយុវជនអង្គរ នឹងមានការប្រគំតន្ត្រី របាំប្រពៃណីខ្មែរ និងការសម្តែងចម្រៀងពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំខ្មែរនៅសាល NABA ដែលជាសាលមហោស្រពដែលមានបច្ចេកវិទ្យាបញ្ចាំង mapping ដ៏ទំនើប។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៧ យប់ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងមានការសម្តែងបទចម្រៀងដោយតារាជើងចាស់លោក ឡេង ប៊ុនណាត ផងដែរ។ សំបុត្រឥតគិតថ្លៃមានផ្តល់ជូនចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២បន្ថែមទៅលើនេះ ក៏មានផ្តល់ជូនការសម្តែងរបាំអប្សរា និងរបាំក្រមារៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យនៅម៉ោង ៧ យប់ ចាប់ពីថ្ងៃទី១១ មេសា ២០២៥ រហូតដល់ថ្ងៃទី៣១ ឧសភា ២០២៥ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEFbptQBjQN0F93g09yiH0uqE_I38OtkubWG3JQLPgEEWxPLqQYb5s8RR6amoObumSQk31RFv4pjy47N_CLLJ0k8XjgfNuWkiXaMIJKi8qGOwxYw_-lMyC34G_DHWlip7ykmTF1UHGIAa8Z90kI80n8_q8k-R835z-xTvVME2bU3A5eltufoELd6yz4KOU/s1279/photo_2025-04-02_18-35-58.jpg

ណាហ្គាវើលដ៍ និងវង់តន្ត្រីយុវជនអង្គរ រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ដែលជាព្រឹត្តិការណ៍សិល្បៈដ៏ធំ ផ្តល់ជូននៅ NABA ដែលជាសាលមហោស្រពដែលមានបច្ចេកវិទ្យាបញ្ចាំង mapping ដ៏ទំនើប

សម្រាប់មុខម្ហូបពិសេស ពុកម៉ែបងប្អូនអាចអញ្ជើញទៅទទួលទានជាមួយក្រុមគ្រួសារ ឬមិត្តភក្តិនៅភោជនីយដ្ឋាន 2Pangea ដែលមានប៊ុហ្វេអន្តរជាតិ និងម្ហូបខ្មែរដ៏សម្បូរបែប ម្នាក់តម្លៃ ១១៦.០០០៛ ប៉ុណ្ណោះ ឬម្ហូបឈុតបែបខ្មែរ តម្លៃ ៤៨.០០០៛ នៅភោជនីយដ្ឋាន Indochine និង The Pangea ។ សម្រាប់មុខម្ហូបអបអរសង្ក្រាន្តឆ្នាំថ្មី មានដូចជាគ្រឿងសមុទ្រ ឬសាច់គោឆាបែបខ្មែរជាមួយបន្លែអមជាមួសម្ល និងបង្អែម ខណៈម្ហូបខ្មែរពិសេសនៅភោជនីយដ្ឋាន The Pangea រួមមានញាំសាច់មាន់ជាមួយត្រយូងចេក ហហ្មុកត្រីរុំស្លឹកចេក និងសាច់គោអាំងជាមួយឃ្មុំមណ្ឌលគិរី។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល dining@nagaworld.com ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtx5DT0fGB_KgAGwKKn03bSx4IoP2lf8LEX7hBocOGJ7q6uAqX1nRPQLJwmtAGVLzuwkGe-R5qiHcPqgC2ZDqa647W04-O2Xg0hUDo_LZe2lKqWnDxlymhEp3KDATDN0N5vXrlod3EvANZH4LnvNXCNn4fIIj8JVQBYCntMIjPRgJGJUYdanTZBCcYFHam/s1280/photo_2025-04-02_18-35-58%20(3).jpg

ទទួលយកពិសោធន៍ដ៏មានសេចក្តីសុខជាមួយកញ្ចប់សេវាកម្មម៉ាស្សាបែបបុរាណខ្មែរ តម្លៃ ៣៥២.០០០៛ និងសេវាកម្មតុបតែងសក់ និងក្រចក តម្លៃ ២៧២.០០០៛

សម្រាប់កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ក្នុងឱកាសអបអរបុណ្យចូលឆ្នាំខ្មែរ មានដូចជាកញ្ចប់សេវាកម្មម៉ាស្សាបែបបុរាណខ្មែរ តម្លៃ ៣៥២.០០០៛ ដែលរួមបញ្ចូលការម៉ាស្សាបែបបុរាណខ្មែរ រយៈពេល ១២០ នាទី និងស្អំក្តៅដោយប្រើឱសថធម្មជាតិ ឬសេវាកម្មតុបតែងសក់ និងធ្វើក្រចកដែលរួមបញ្ចូលសេវាកម្មកក់សក់ អប់សក់ ផ្លុំស្ងួត កាត់សម្អាត និងលាបក្រចកដៃជើងបែបធម្មតា តម្លៃ ២៧២.០០០៛ ។ សូមទាក់ទងទៅកាន់លេខ ០២៣ ២២៨ ៨២២ ដើម្បីកក់ទុកមុន។

មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ ក៏មានការតុបតែងលម្អបែបខ្មែរយ៉ាងប្រណីតផងដែរដើម្បីទទួលស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់។ នៅក្នុងអគារមានការតុបតែងដោយរូបនាគដែលតំណាងឱ្យសិរីសួស្តី និងការការពារថែរក្សាអមជាមួយផ្ការំដួលដែលជាផ្កាតំណាងជាតិ និងក្រមា បង្កើតជាបរិយាកាសយ៉ាងទាក់ទាញ។ ចំណែកនៅខាងក្រៅអគារ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ត្រូវបានតុបតែងជាមួយគោម និងអំពូលភ្លើងចម្រុះពណ៌ជាច្រើនប្រភេទយ៉ាងភ្លឺចែងចាំងដែលពុកម៉ែបងប្អូនអាចថតរូបយ៉ាងស្រស់ស្អាតទុកជាអនុស្សាវរីយ៍ ឬបង្ហោះក្នុងបណ្តាញសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5pEK8HeSVRh-OFTAjuaPlbxai_cseQ7_ODPQxQ3a2Qlm19-mMg-jUgo2ToMn9LezCYYpHJmmdtp1hmcw9U9tuhKnXJUjaagARhmQtR0MCR_tZgBvYAoIagvuTHh4w51qYN9quw_ntUZ_TTMaZjZ9SpR7gwKoCrpOlkweaeAMw9LSrWQBcl2BiGI3yv3rx/s1280/photo_2025-04-02_18-35-58%20(2).jpg

រីករាយជាមួយការទទួលទានម្ហូបខ្មែរពិសេស និងម្ហូបឈុតអបអរសង្ក្រាន្តឆ្នាំថ្មី តម្លៃត្រឹមតែ ៤៨.០០០៛ នៅភោជនីយដ្ឋាន The Pangea និង Indochine

សូមពុកម៉ែបងប្អូនទាំងអស់អញ្ជើញទៅកម្សាន្តនៅណាហ្គាវើលដ៍ក្នុងបុណ្យចូលឆ្នាំខ្មែរ ខណៈណាហ្គាវើលដ៍នឹងមានផ្តល់ជូនកាន់តែច្រើនក្នុងឱកាសខួបលើកទី៣០ របស់ខ្លួននៅក្នុងខែឧសភាខាងមុខនេះ!

ទោះមានរឿងបន្តិចតែរឿងរបស់ Bai Lu ដើរតួជាក្មេងស្រីវ័យ១៦ឆ្នាំ ក្លាយជាភាពយន្តដែលមានអត្រាខ្ពស់ខ្លាំង

0

បន្ទាប់ពីរឿងភាគ «Northward» បានចាក់ផ្សាយតារាសម្តែង Bai Lu បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសនៅពេលដែលនាងបានប្រែក្លាយទៅជាក្មេងស្រីអាយុ១៦ឆ្នាំ។ ទោះបីជាមានភាពចម្រូងចម្រាសលើអាយុក៏ដោយរឿងដែលសម្តែងដោយ Bai Lu នៅតែមានមោទនភាពក្លាយជាភាពយន្តដែលមានអត្រាខ្ពស់ខ្លាំង ដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBmZ_L-lvS4y0tZ1SF28pzYTrzZGL-wTmWhxHA0_HLsxX1KcYfoATKNQv2wvRwQPESaQkIiZ-s2qNQ2Dw7MRPfpe3PJL4G2iOSY79OztO01aC3Tv5spIesNzAYqI0Mq6thQgiyD5S2rMMEbG0puCfhoxLNfDfWfah5G04mkNHB4NMalj75dWikGAhZcV4c/s1600/image_2025-04-02_10-02-14.png
ថ្មីៗនេះរឿង «Northward» សម្តែងដោយ Bai Lu និង Ou Hao បានបញ្ចប់ជាផ្លូវការដោយរីករាយ។ ពេញមួយដំណើរការរបស់ខ្លួន រឿងនេះបានកត់ត្រាការវាយតម្លៃដ៏គួរឱ្យចាប់អារម្មណ៍ ហើយក៏សម្រេចបាននូវស្នាដៃដ៏មានមោទនភាពដែលមិនធ្លាប់មានដោយគ្មានការផ្សាយពាណិជ្ជកម្ម។ ថ្វីដ្បិតតែវាត្រូវបានបញ្ចប់ការចាក់ផ្សាយក៏ដោយ ប៉ុន្តែព័ត៌មានជុំវិញរឿងនេះនៅតែទាក់ទាញការចាប់អារម្មណ៍ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoSL9p9DTQTkwyONvCMjtfSy9aXSS4FttMC6Ed8SLhG8hSP0SnUC8802cjN197EvSXKzCmFjztu_TINJnA-K1lNrvo89U9jnZk4sTYubCYNFry4ysZC02sVEzbDM-UbZfyhqmdKFimrVJpcUaJQd4Ug-lYuSB3DVM_nJBXLCoOzG99Xjms0LQlLP6AzmDu/s1600/image_2025-04-02_10-02-14%20(2).png

«Northward» ទើបតែបិទការវាយតម្លៃជាមធ្យមផ្លូវការ (ចំណាត់ថ្នាក់ CVB) នៅ ៣.៦១៥% ។ នេះពិតជាចំនួនដ៏គួរឱ្យកោតសរសើរដែលជួយឱ្យខ្សែភាពយន្តនេះក្លាយជាស្នាដៃដែលមានចំណាត់ថ្នាក់ CVB ខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្រ។ ទោះបីជាសមិទ្ធិផលរបស់ខ្សែភាពយន្តនេះបានកំណត់កំណត់ត្រាក៏ដោយ ប៉ុន្តែខ្លឹមសារ និងការសម្ដែងរបស់វាបានទទួលមតិចម្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi09U_kmPK-x7vbNyZXtXPutvmz5N5eyrVcDGvOOGja1nNFaue8Hwycdnj66qk_UCjfb3dEvQWejND8-ibOEHkTl09_7MmNYFeesnJJhsjrKXMR7i1LHoXwvtfLW8cIxDzw9rsiMRb6Cs-4uI6XtvxaCm486glkmwBuAWui6ldUWZTgtyFgW6N6Shahv2BV/s1013/image_2025-04-02_10-02-13.png

តារាសម្តែង Bai Lu ដើរតួជាក្មេងស្រីម្នាក់ឈ្មោះ Xia Feng Hua ដែលមើលទៅដូចក្មេងប្រុស។ នាងនិងក្រុមមិត្តជិតស្និទ្ធរបស់នាងរស់នៅសង្កាត់មួយតាមប្រឡាយ ដូច្នេះជីវិតរបស់ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងទន្លេ ។ Bai Lu បង្ហាញខ្លួនជាមួយនឹងធូលី រូបរាងខ្មៅ និងសក់ខ្លីមិនស្អាត។ អាចនិយាយបានថា Bai Lu បានលះបង់សម្រស់របស់នាងដើម្បីអាចសម្ដែងជាតួមួយនេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJPlhgbV61mqjj64bfG7cgRR4cYnmsOpVB0B-ZKGhdHr0S_xpznFBVmLnOnftsO8e1u2LEv_1Qc4j7UJM2t0YOxVgyO6hMxV2gVF7en5jtEhHGf-k1euUrt9fzfp4xpu-Q3OPirjfpjz4FsjsSxA1MocPVa80qSK6yrxEX5nlQyImHmN_LMHQaiyRLKcaj/s696/image_2025-04-02_10-02-13%20(3).png

    យ៉ាងណាមិញ បើគ្រាន់តែមានការផ្លាស់ប្តូររូបរាងក៏ពិបាកក្នុងការបង្ហាញតួអង្គឱ្យបានល្អ។ Bai Lu ត្រូវទទួលរងនូវមតិរិះគន់មួយចំនួនពីទស្សនិកជនចិនចំពោះការសម្ដែងខុសធម្មជាតិ និងព្យាយាមធ្វើចិត្តទូលាយ និងបើកចិត្តដូចក្មេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEX8hsyUHa8tHgLRM5ZmZGZ3_tcrknrBRxr-q36X9kxDkNM1sJoLapnByvvs5BYN-uUwVAP_sLo4iOFtfyRka6hRrKCk-5pKff40CSHvg2vB-ohhGjPf4-4sx6CSWeGHuZDp7T24n8q9fF0Yu5X6q4Z86EMiIqieYQG1TuN1PiGxvIW86m6uoHhI2LGArx/s768/image_2025-04-02_10-02-13%20(2).png

    ថ្វីត្បិតតែរឿង «Northward» ជាគម្រោងរឿងភាគក៏ដោយប៉ុន្តែ Bai Lu នៅតែរក្សាបាននូវស្ទីលសម្ដែងរបស់រឿង Idol ដដែល។ តួស្រីអាចបង្ហាញពីអារម្មណ៍របស់តួអង្គតាមរយៈសកម្មភាពខាងក្រៅតែប៉ុណ្ណោះ។ ការសម្ដែងគ្មានសំឡេងរបស់ Bai Lu ធ្វើឱ្យអ្នកទស្សនាមិនស្រួលខ្លួន ព្រោះខ្វះភាពស្រស់ស្អាត។ បន្ទាប់ពីភាពយន្តនេះត្រូវបានចេញផ្សាយ មានអត្ថបទជាច្រើនវាយតម្លៃគុណភាពរបស់រឿងនេះក៏ដូចជាការសម្ដែងរបស់តួសម្តែងផងដែរ។ ក្នុងចំណោមនោះ Bai Lu ត្រូវបានគេរិះគន់ថាជាតារាវ័យក្មេងដែលមានការសម្តែងមិនសូវល្អ ធ្វើឱ្យខូចភាពយន្ត និងថែមទាំងធ្វើឱ្យមនុស្សចង់ឈប់មើលទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhup4JnqOF3rGYrrPXw2ZYeA92d3fz58Fd15tYCh6DXsL5XaajdlN594tCDr0JLNtSF2ProiezSQIVVccZ0Q4JhUFYOFxHj_ktpft_3BPfUfW6HCi74w2kKCL3UwpTTJzt4TDMuSJJswfKgqYjC8hElVmXpBA08gmHzq7J2JZUfyvIK5LcffTMwCU220ha1/s600/image_2025-04-02_10-02-16.png

    ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាធ្វើឱ្យមានភាពចម្រូងចម្រាសច្រើនអំពីការសម្តែងរបស់នាងក៏ដោយក៏រឿងនេះដែលសម្តែងដោយនាងផ្ទាល់នៅតែទទួលបានភាពជោគជ័យលើសពីការរំពឹងទុក។ ពិសេសជាងនេះទៅទៀត មិនត្រឹមតែធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងស្ថិតិរបស់ខ្លួនប៉ុណ្ណោះទេ ខ្សែភាពយន្តរបស់ Bai Lu ក៏ទទួលបានការសរសើរពីអ្នកនិពន្ធដ៏ល្បីល្បាញ Mo Yan ដែលបានទទួលរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រក្នុងឆ្នាំ ២០១២ផងដែរ៕

តារាចម្រៀង ណុប បាយ៉ារិទ្ធ កោតសរសើរខ្លាំងលើការសម្តែងរបស់កញ្ញា កែវ ស៊ីណាក់

0

តារាសម្តែង កែវ ស៊ីណាក់ ជាតួអង្គម្តាយក្នុងខ្សែភាពយន្ត «វិញ្ញាណនិស្សិតពេទ្យ» បានធ្វើឱ្យតារាចម្រៀងល្បីឈ្មោះ ណុប បាយ៉ារិទ្ធ ទប់ចិត្តមិនជាប់ចេញមកកោតសរសើរចំៗឱ្យពិន្ទុ១០លើ១០ព្រោះតែការសម្តែងបានល្អពេក។ ទេពកោសល្យសិល្បៈមួយនេះលោកក៏បាននិយាយដែរថាបែបនេះហើយហៅថាអ្នកសម្តែង។

      https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8_2j-ucCV9C__GYdYaJCcWcOoyNNe2mFxUtfVThJcbB-e1qTz-Q-0DHPMU_xXladV8vQjYGEF-XwZez1Ffsld7ZN71qdJu8g2E9tJqAE-50yU5kizimQjwtdzmCYFLtYo7qoDbzPROR46wDf_a5jBBIkgt_2Hu4LBS3EjpI4ZoCrW43bLSzlR2NEGD57Q/s1440/image_2025-04-01_13-53-13%20(2).png

      ប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំកញ្ញា កែវ ស៊ីណាក់ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងក្នុងតួនាទីក្នុងរឿង គាស់ផ្នូរ និងរឿងដែលកំពុងចាក់បញ្ចាំង «វិញ្ញាណនិស្សិតពេទ្យ» ដែលបានដើរតួធំក្នុងខ្សែភាពយន្តនេះ។ ការសម្តែងប្រកបដោយទេពកោសល្យមានភាពធម្មជាតិបានធ្វើឱ្យមានមតិកោតសរសើរយ៉ាងខ្លាំងទៅកាន់តារាសម្តែងវ័យ៤០ឆ្នាំរូបនេះសូម្បីតែតារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏ទប់ចិត្តមិនជាប់ចេញមកសរសើរចំៗដូចគ្នា។
      https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1T9xK_7ew3Ywcxt458HpPEEN63VChtZqg5gauyvLD6LxhrxUFdJRrlAtK0H68SerpQZzlsdOWaOgqY_xJQQyU8R3eA1NE6MyvnLzATRzBhwAX034gAmvAfNOeotRsH0hE09lsNP88sF4sfA0ihdlShxjwxanOFg9SsinmalsLRBLxLnj5dljpeHOOInVu/s2048/image_2025-04-01_13-25-17.png
      នៅរសៀលថ្ងៃទី១ មេសា លោក ណុប បាយ៉ារិទ្ធ បានបង្ហោះថា «ខ្ញុំអត់ទ្រាំសរសើរការសម្តែងរបស់គាត់មិនបានទេ សម្រាប់គាត់ចំពោះខ្ញុំ ខ្ញុំសូមអោយគាត់១០លើ១០ ទាំងអារម្មណ៍ ទឹកមុខ កែវភ្នែក ការប្រើប្រាស់ដង្ហើមក្នុងការសម្តែង ក្នុងការនិយាយ ខ្យស់សម្លេង គឺ perfect តែម្តង សូមសរសើរ ។ ខ្ញុំចាប់អារម្មណ៍ការសម្តែងរបស់គាត់តាំងពីរឿងភាគទូរទស្សន៍រឿងកុន ពិសេសរឿងគាស់ផ្នូរអាកុង និងរឿង វិញ្ញាណនិស្សិតពេទ្យនេះ គាត់សម្តែងបានល្អណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjopmLn9sc4XHxcBLdGC-b0kgHN_Ykyopl5GRLGeyDUVGqDMzGUQ7ufhCRU-6csi7AUYaqW4j2CWwoIR9ly8-DYqwSBG_GYqcjHN_ZKCqWBVkmYt9-Sb_LEcXgLKwx9OhnAOJpHMjEj78kFdmm_yX7y-0AGEsltzuvG8256DJxt61BIvsxD8h8gVzYO279y/s2048/image_2025-04-01_13-25-15.png

      តារាចម្រៀងរ័យ៤៤ឆ្នាំរូបនេះ បានបន្តទៀតថា «មួយឆាកចុងក្រោយ ឈុតមានគេសម្ភាសគាត់ក្នុងនាមជាម្តាយដែលបានបាត់បង់កូនដោយគ្រោះថ្នាក់ចរាចរណ៍ គាត់និយាយឡើងដូចជាម្តាយជនរងគ្រោះពិតៗ ដែលចុងក្រោយមិនអាចទាមទារអ្វីបានមកវិញព្រោះកូនស្លាប់ទៅហើយ ស្តាប់សម្លេងនិងអារម្មណ៍ ព្រមទាំងទឹកមុខគាត់អត់មានឃើញថាគាត់សម្តែងសោះ គឺដូចម្ចាស់រឿងដែលកើតឡើងតែម្តង។ វគ្គហ្នឹងក្បែរ10នាទី ទម្រាំខ្ញុំសម្រួលអារម្មណ៍ក្រោកឈរដើរចេញពីកៅអីបាន និងនិយាយចេញទៅកាន់អ្នកមកមើលជាមួយ ។ សូមសរសើរអស់ពីបេះដូង បែបនេះទើបហៅថាអ្នកសម្តែង »។
      https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGulxMjz-6CSTEiOfXqUjaTGb0BMh8Tg9HvEYTFusdaG0YPW0udGf5ZnH55mFwc7EZgec1fZZXQcByqAj6dKDVtlPqto08Chqq_Ak66yjVByxbbyPzLyx_x5GrLrzORXBXbwxbIy8OZhx8P_hviIslEIU9eC1-ZoPENIwV4qKq6x25A0dN-O8fFeSx6PhY/s1440/image_2025-04-01_13-53-13.png
      គួរបញ្ជាក់ផងដែរថា កន្លងមកនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏បានចេញមកកោតសរសើរកុនខ្មែរ គាស់ផ្នូរ ផងដែរ។ កាលពីខែតុលា ឆ្នាំ២០២៤ តារាចម្រៀងរូបនេះថាកុនខ្មែរមួយនេះល្អមើលមិនចាញ់កុនរបស់ជិតខាងនោះទេ៕

Rick Kh បង្ហាញថាមានទេសចរទៅសៀមរាបច្រើនតែសុំម្យ៉ាងកុំលក់ដូរថ្លៃពេក

0

អ្នកបង្កើតមាតិកា Rick Kh បានបង្ហាញពីកំណើនភ្ញៀវទេសចរដែលសម្រុកទៅលេងនៅខេត្តសៀមរាបច្រើនហើយតំបន់នេះគ្មានការព្រួយបារម្ភច្រើនពីកត្តាគ្រោះធម្មជាតិខណៈមានការហាមឃាត់មិនឱ្យសាងសង់អាគារខ្ពស់ៗឡើយ។ ស្របពេលមានទេសចរទៅកម្សាន្តច្រើន Rick Kh ក៏សុំចិត្តអាជីវករកុំលក់ដូរថ្លៃពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiznwMojcLK9nR1zQibYBpmaVd2gjSUdSCl9N2gFfa20_EJStmZx7806_9WWMgPT8KlQovpGB75llcV2OGC76LRhDkesdN2Cituh3jSI_qCnNCyezcNqckyoFeiS_JVZr4X_L3f10lT29Txs_dky2cY29SrWUS05Frm3znWRUh1KPQMmGSZ-zNNaJIMLBBu/s2048/image_2025-04-01_14-26-41.png

នៅថ្ងៃទី១ មេសា Rick Kh បានបង្ហោះនៅលើបណ្តាញសង្គមថា «មិនឱ្យភ្ញៀវទេសចរបុកទៅលេងសៀមរាបយ៉ាងមិច បើគ្មានអាគារខ្ពស់មួយផង ដីរាបស្មើរ ផ្ទះពីរបីជាន់ហ្នឹង តំបន់ខ្ពង់រាប ហើយជុំវិញប្រាសាទ មានសួនច្បាររាបស្មើរ គ្មានសមុទ្រ គ្មានអីត្រូវបារម្ភបន្តិចសោះ ។ ម្យ៉ាងព្រះបាទជ័យវរ្ម័នទី២រៀបចំប្រព័ន្ធទឹកយ៉ាងឡូយកប់សារី មើលតែលូនឹងស្រះតាមប្រាសាទទៅ ឱ្យលិចយ៉ាងមិចកើត ឧ.បើមានរញ្ជួយដីទៀត ក៏អត់មានបញ្ហាធ្ងន់ដែរ ព្រោះជាតំបន់ហាមការសាងសង់អាគារខ្ពស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF4_SXX_Q5M0p2-6QhqfZUW2Hdslhoq8fRlAddYKbn-1oypKp2ws7QnGzj1i-P78YpI9-5T_OHCQp1Hkbi78VxbvH7puTH7LkhTDbY0J4wtm2FwLti-5Cg7zKMOO26HXblCEjvf777-Tz7UFYDxSTY5P6wXQjRb7U2xB1FUUlBwXdqaRIjoad7KQxAYXYD/s2048/image_2025-04-01_14-26-28.png

អ្នកបង្កើតមាតិកាល្បីឈ្មោះរូបនេះបានបន្តទៀតថា «ភ្ញៀវបរទេសណាមិនចង់មក គេឆ្លាតសឹងអី សុខៗកម្ពុជាល្បីដោយមិនចាំបាច់ផ្សព្វផ្សាយ នេះគេហៅថា “… អំពើល្អតបមកវិញ ដោយមិនចាំបាច់បកស្រាយ” សុំត្រឹមកុំលក់ដូរថ្លៃពេក»។ មុននឹងមានការបង្ហោះនេះ Rick Kh ក៏បានបង្ហោះសំណេរវែងមួយនិងមានមោទនភាពចំពោះប្រទេសកម្ពុជា សំណាងជាងគេលើលោក រាងបាតខ្ទះ មិនជួបគ្រោះរញ្ជួយដីស្របពេលប្រទេសជិតខាងរងគ្រោះដោយសារគ្រោះធម្មជាតិនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja9a6O55SlTp4lvHe9nndU0zOScdrpwEGcp_t9uJ6q2i74PpmkZTAMHweAhHfDQ7aJCJcedl_UlJDFTDfkFiBbsOInmXazo4HCYjvMN5J0QbavY0qkJR_1oJnxLs7XtYTo0Djh6CEKZ0taiDq36FsYAoBhqKx7aDBhPoP-yMLGHbgL5F4A9e1L6qRzexe5/s2048/image_2025-04-01_14-26-30.png

លោកបានរៀបរាប់យ៉ាងដូច្នេះ «ចង់ប្រាប់ថាខ្ញុំនៅវៀតណាម ភ្លៀងរាំង ភ្លៀងរាំង ចង់ដប់ដង កាលពីថ្ងៃគេរញ្ជួយដីនៅថៃហ្នឹង នៅវៀតណាមក៏រញ្ជួយដែរតែមធ្យម ខ្ញុំស្រមៃអត់ចេញទេបើមានម្តងទៀត ព្រោះផ្ទះនៅនេះតូចៗតែខ្ពស់ដូចចុងត្នោត ហើយផ្ទះខ្លះស្នាមប្រះនៅមានជាប់នៅឡើយ។ នៅថៃឯណោះវិញយ៉ាងមិចហើយអាកាសធាតុ?? ឮថាមានសត្វស្លាបហោះហើរពេញហ្នឹង មិនដឹងមិចម៉ាទេ តែចេះតែប្រុងប្រយត្ន័ទៅ ដ្បិតគេថារហូតដល់ថ្ងៃទី១២បើសិនជានៅក្រៅស្រុកដូចខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirhmZgDu1UwFoqm83lb2icsmzm8nsG2TpEfXzQYEYn6_6VVFxwZZ60CeVDoFnNSjTG-Q5GTwr6_298bBBJaMIj5WzekYChdGMbWsXnBsMiI-vt6A8BCumqZFYU1QhsouT09Wo016c0CtI0PFtGPQ4vhJXlB7o7oTdrWy8o_532xRWLt20FQ6hMUvbPKoLM/s1290/image_2025-04-01_14-26-37.png

Rick Kh ថា ចម្លែកតែកម្ពុជាទេ សំណាងជាងគេលើលោក រាងបាតខ្ទះដែល សម្បូរទៅ ដោយដីល្បប់ មានជីជាតិហើយនិងមានជួរភ្នំដងរែក ដែលខណ្ឌដែនប្រទេសកម្ពុជា ហើយខែក្តៅទឹកស្ទឹងហូរចាក់ចូលមកក្នុងបឹងទន្លេសាប ដោយឆ្លងតំបន់ភ្នំគូលែន ជាតំបន់មួយដែលព្រះបាទជ័យវរ្ម័នទី២ ធ្លាប់បានរៀបចំកសាងជារាជធានីមួយរយៈ។ ចឹងហើយបានសៀមរាប សុវត្ថិភាពរាបរយឆ្នាំ ខ្ញុំជឿម៉ងម្តងនេះ។ យ៉ាងណាសុវត្ថិភាព យល់ដឹងបន្ថែមពីគ្រោះធម្មជាតិជាកត្តាចម្បង ។ ខ្ញុំនិយាយពីប្រទេសដែលនៅជាប់កម្ពុជាប៉ុណ្ណោះ (ជាចម្បង) មីយ៉ាន់ម៉ា រងការខូចខាតខ្លាំង កំពុងជួយសង្គ្រោះដោយជប៉ុននិងអាម៉េរិក និងប្រទេសនានាព័ត៌មានកាលពីយប់មិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5mvXbeB0u2N2Xm8JdsvQ-II9jBzevPMbcIKN70Jhu2E67Ftg9HMRD8Zp8O5dWztOqWRn1bnjpWqLfZAyhMOSiSP88-8FKj5eNXIFO_gE30woM2u0Q3VlWE9Z4BF8cQUTNYfHu_aVRAc-3droIWfyJssSbvxk83WB3jTY8T3WIN6Me-J0MHtuIRH7vxIUB/s2048/image_2025-04-01_14-26-38.png

គួរបញ្ជាក់ផងដែរថា អ្នកបង្កើតមាតិកា Rick Kh គឺតែងតែឧស្សាហ៍ធ្វើដំណើរចេញចូលទៅក្រៅប្រទេសជាញឹកញាប់។ ក្រៅពីបង្កើតមាតិកាលោកក៏បានជួយទៅដល់និស្សិតដែលខ្វះខាតមួយចំនួនផងដែរ៕