ប្រទេសថៃ ៖ អ្នកស្រី ប្រាយ ក្រាស៊ិប គឺជាគ្រូទស្សន៍ទាយដ៏ល្បីល្បាញម្នាក់នៅប្រទេសថៃ ហើយពលរដ្ឋថៃមានជំនឿលើការទាយរបស់អ្នកស្រីកាន់តែខ្លាំង ក្រោយពីអ្នកស្រីបានទាយកាលពីខែធ្នូ ឆ្នាំ២០២៤ ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ នឹងមានគ្រោះរញ្ជួយដីខ្លាំងក្លាកើតឡើងនៅមីយ៉ាន់ម៉ា ហើយនឹងមានឥទ្ធិពលមកដល់ខេត្តថៃមួយចំនួន ខណៈទីក្រុងបាងកក នឹងរងឥទ្ធិពលរញ្ជួយដីខ្លាំង ។ បន្ទាប់ពីអ្នកស្រីទាយបែបនេះមិនប៉ុន្មានខែ ស្រាប់តែថៃកើតរញ្ជួយដីពិតមែន ជាពិសេស អគារខ្ពស់ៗទីក្រុងបាងកក មានស្នាមប្រេះ និងបាក់រលំ ។ ពលរដ្ឋថៃកាន់តែចាប់អារម្មណ៍ខ្លាំងឡើង ពេលអ្នកស្រីទាយថា នៅពាក់កណ្តាលឆ្នាំ២០២៥នេះ ថៃនឹងកើតរញ្ជួយដីខ្លាំងម្តងទៀត ។
.jpg)
អ្នកស្រី ប្រាយ បាននិយាយមកកាន់សារព័ត៌មាន ខឹមឆាត់លឹក (komchadluek) អំពីហេតុការណ៍រញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រោយពីអ្នកស្រីបានទាយកាលពីចុងឆ្នាំ២០២៤ ថា ថៃនឹងរងឥទ្ធិពលរញ្ជួយដី ដោយមានចំណុចកណ្តាលនៅមីយ៉ាន់ម៉ា ។ អ្នកស្រីថែមទាំងប្រាប់ពីពេលវេលាកើតរញ្ជួយដីច្បាស់ៗទៀតផង រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមជឿថា អ្នកស្រីទាយត្រូវគ្មានខុស ស្តាប់ហើយគួរឱ្យព្រឺសម្បុរ ។
បើតាមយមរាជនៅឋានក្រោមប្រាប់អ្នកស្រី គឺរញ្ជួយដីពិតជាកើតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ ហើយអ្នកស្រីបានឃើញរូបភាពប្រទេសថៃមានស្នាមប្រេះនៅកណ្តាលផែនទី មានន័យថា ទីក្រុងបាងកក និងតំបន់ជុំវិញ នឹងរងឥទ្ធិពលរញ្ជួយដីធ្ងន់ធ្ងរ ដែលរញ្ជួយដីមានចំណុចកណ្តាលនៅមីយ៉ាន់ម៉ា ។ អ្នកស្រីថែមទាំងបានឃើញរូបភាពអគារខ្ពស់ៗបាក់រលំ ប៉ុន្តែពេលនោះ អ្នកស្រីគិតថា វាកើតឡើងនៅមីយ៉ាន់ម៉ា ហើយពុំគិតថា កើតឡើងនៅថៃទេ ។ ពេលឮដំណឹងថា ថៃកើតរញ្ជួយដី ធ្វើឱ្យអ្នកស្រីភ្ញាក់ផ្អើល និងមិនជឿថា វាជាការពិត ពីព្រោះពុំគិតថា ថៃបាត់បង់ខ្លាំងដ៏ថ្នាក់នេះ រហូតមានមនុស្សស្លាប់ជាច្រើននាក់ ។
.jpg)
អ្នកស្រី ប្រាយ បញ្ជាក់ថា យមរាជប្រាប់ទៀតថា Aftershocks ពុំបានបញ្ចប់ត្រឹមនេះទេ ហើយវានឹងកើតឡើងទៀតរយៈពេល១ខែចាប់ពីពេលនេះ (ចុងខែមីនា) ចូរប្រុងប្រយ័ត្នការធ្វើដំណើរទៅកោះនៅឥណ្ឌូណេស៊ី ជប៉ុន និងសិង្ហបុរី ។ រីឯរលកយក្សស៊ូណាមិនឹងកើតឡើងទៀតឬយ៉ាងណា អ្នកស្រីពុំហ៊ាននិយាយទេ ពីព្រោះវាគួរឱ្យខ្លាច ហើយអ្នកស្រីបារម្ភពីប៉ះពាល់ដល់វិស័យទេសចរណ៍ថៃនៅខេត្តភាគខាងត្បូងដោយសាររញ្ជួយដី ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធពុំរឹងមាំ ។
ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៥ ចូរប្រុងប្រយ័ត្ន ប្រទេសថៃនឹងកើតរញ្ជួយដីម្តងទៀតដោយសាររងឥទ្ធិពលពីប្រទេសជិតខាង ប៉ុន្តែថៃនឹងមានផលប៉ះពាល់ដូចគ្នា ។ ក្រៅពីនេះ ចូរប្រយ័ត្នរឿងទឹកជំនន់ គឺប្រទេសថៃអាចមានទឹកជំនន់ពេលចូលឆ្នាំថ្មី ឬហៅថា «សង្ក្រាន្តទឹកភ្លៀង» ដោយសារទឹកហូរមិនទាន់ ជាពិសេស នៅទីក្រុងបាងកក នឹងមានទឹកលិចពេលចូលឆ្នាំ ចាប់ពី១សប្តាហ៍ ទៅ២សប្តាហ៍ ។
.jpg)
ចំណែកខេត្តសមុទ្រប្រាកាន សមុទ្រសាខាន ឈុនបុរី និងផាត់តាយ៉ា ត្រូវប្រយ័ត្នកម្ពស់ទឹកសមុទ្រកើនឡើងខ្ពស់ខុសពីធម្មតា ប៉ុន្តែវាអាចមិនខ្ពស់ខ្លាំងដូចឆ្នាំ២០១១ ទេ ហេតុនេះ អ្នកជិះរថយន្តអគ្គិសនីត្រៀមខ្លួនឱ្យហើយទៅ ។ អ្នកស្រីពុំចង់ឱ្យភ័យស្លន់ស្លោ ប៉ុន្តែចង់ឱ្យប្រយ័ត្នរឿងហ្គាសផ្ទុះនៅរដូវក្តៅខ្លាំង រីឯបុគ្គលល្បីៗអាចត្រូវគេប្តឹងចាប់ខ្លួន ខណៈបុគ្គលត្រូវគេចោទប្រកាន់នឹងរួចផុតទោស ក្រោយពីរកឃើញគ្មានកំហុស ៕









